Koh Santipheap Daily

Koh Santipheap Daily


សណ្តែក​សៀង​​ឆ្នាំ​នេះលក់​បាន​ថ្លៃ​​​ប៉ុន្តែ​កសិករ​ដាំ​​​​បាន​ថយចុះ

Posted: 17 Nov 2011 11:36 PM PST

ដំណាំសណ្តែកសៀង
ខេត្ត​ស្ទឹង​ត្រែង​៖​ ដំណាំសណ្តែកសៀង​ដែល​ប្រជាកសិករធ្លាប់តែដាំ​ទទួលបានផលច្រើន ព្រម​ទាំង​មានតម្លៃស្របតាម​ទីផ្សារនោះ ឥឡូវ​បែរ​​ជាមានការចុះថយ​អត្រា​ផលដំណាំ​និង​ប្រជា​កសិករទៅវិញ។ចំណែកតម្លៃ​ នៅឆ្នាំនេះ​បានខ្ពស់​ជាង​ឆ្នាំមុន។ទាំងនេះក៏ព្រោះ​តែប្រជាកសិករ​ងាក​មក​​ ដាំដំឡូងមីវិញទើប​បណ្តាល​ឱ្យផលដំណាំ​នេះ​ចុះថយ។

កម្មករ​​ទូកនេសាទ​​​សមុទ្រ​កែប​​រន្ទះ​បាញ់​​​ស្លាប់​ម្នាក់​​​​សន្លប់​​៣នាក់​

Posted: 17 Nov 2011 11:32 PM PST

​ខេត្ត​កែប​​​​​ ៖ ​កម្មករ​អ្នកនេសាទ​សមុទ្រ​ដាក់​​​​លប​ក្តាម​​​​មួយគ្រឿង​មានគ្នា​​​​​៤នាក់ ​​ត្រូវរន្ទះបាញ់​​ស្លាប់ និង​សន្លប់​នៅលើ​ទូក​យ៉ាង​អាណោច​អាធ័ម​​បំផុត ​​កាលពីវេលាម៉ោង​​​​៦​និង​​២០នាទី​ល្ងាច​ថ្ងៃទី​​​១៧ វិច្ឆិកា ​​២០១១ ​​ខណៈពួក​គេ​កំពុង​ស្រាវ​​​​​លប​ពេល​មេឃ​​កំពុង​ភ្លៀង។​

​ថៃ​ដង្ហែ​​ផ្កាប្រាក់​​សម្ព័ន្ធភាព​ចូល​​​វត្ត​​​២នៅ​ខេត្ត​បន្ទាយមានជ័យ ​​និង​ខេត្ត​សៀម​រាប​

Posted: 17 Nov 2011 11:12 PM PST

ការ​ដង្ហែ​​ផ្កាប្រាក់​​សម្ព័ន្ធភាព​ចូល​​​វត្ត​​​២នៅ​ខេត្ត​បន្ទាយមានជ័យ
​ខេត្ត​បន្ទាយមានជ័យ​​​​ ៖ ​​នៅព្រឹក​​ថ្ងៃទី​​​​១៨ វិច្ឆិកា ​២០១១ ​​ប្រតិភូ​ថៃ​​មួយក្រុម​រួមទាំង​​​​សង្ឃ មួយអង្គ​​សរុប​ចំនួន​៥៥​នាក់​ បាន​​​ដង្ហែ​​​​ផ្កា​ប្រាក់​​សម្ព័ន្ធ​​​ភាព​ថៃ​-​កម្ពុជា​​​​ចូលវត្ត​​​២​ ក្នុង​​​ខេត្ត​​​​២​ផ្សេង​​​គ្នា​​​​​គឺ​ខេត្ត​បន្ទាយ​មានជ័យ​​ និង​ខេត្ត​សៀមរាប​។​​ ប្រតិភូ​​ថៃ​​​​មួយក្រុម​​​​​​នេះបាន​ចូល​មក​​ដល់​កម្ពុជា​​នៅ​វេលាម៉ោង​​​​ ៩​ព្រឹក​​​​ ​តាមច្រក​​​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ។ ​ពុទ្ធបរិ​ស័ទ​ជនជាតិថៃ​ទាំងនេះ​​​មក​ពី​ខេត្ត​នគររាជ​សីមា ប្រទេស​​​​ថៃ​។​

អនុវត្ត​សាលដីកា​តុលាការ​កំពូល​អ្នកចាញ់​ក្តីទទួលប្រាក់​ទាំងមិនសប្បាយចិត្ត

Posted: 17 Nov 2011 11:12 PM PST

ខេត្តកំពត ៖ ​នៅព្រឹក​ថ្ងៃទី១៧ វិច្ឆិកា ​​លោកជុំ ​​សំបាន ​ព្រះរាជ​អាជ្ញា​​​អម​សាលា​ដំបូង​​ខេត្ត​​បានដឹកនាំ​ក្រុមចម្រុះ​​មួយក្រុម​ អនុវត្ត​​​សាលដីកា​​លេខ១១៧ ចុះថ្ងៃទី៧ វិច្ឆិកា ​ឆ្នាំ ២០១១ ​របស់តុលាការ​កំពូល​នៅទីតាំង​អតីត​ពហុ​កីឡដ្ឋាន​​​អាំងប៉ិ ជាពហុ​កីឡដ្ឋាន​​ខេត្ត​កំពត តែ​បច្ចុប្បន្ន​​ទៅជា​​​ទីតាំង​គ្មានឈ្មោះ​ហៅ ពី​ព្រោះ ត្រូវបានគ្រប់គ្រង​ដោយ​ឯកជន​ទៅ​ហើយ ​​កាល​ពី​ជាង​មួយ​ឆ្នាំ​កន្លងមក ។ ​​​

គណៈ​កម្មការ​ចំរុះ​ចុះ​វាយ​​របង​រំលោភ​ផ្លូវ​រួម​តាម​ដីកា​សម្រេច​រក្សា​ការ​ពារ​

Posted: 17 Nov 2011 11:12 PM PST

សកម្មភាពវាយទម្លុះជញ្ជាំងថ្ម
រាជធានី​ភ្នំពេញ ៖ គណៈ​កម្មការ​ចម្រុះ​ដឹក​នាំ​ដោយ​លោក​តុប ឈុនឡុង ព្រះ​រាអាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា​ បាន​ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការ​ពារ​ដោយ​វាយ​របង​ និង​សំណង់​ទ្វារ​ផ្នែក​​ខាង​ក្រោយ​ផ្ទះ​លេខ​២០៩​AEo ផ្លូវ​លេខ​១៨២ សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​១ ខណ្ឌ​ទួល​គោក ដែល​មាន​ម្ចាស់​ឈ្មោះ​ឃុន សុខា ភេទ​ស្រី ដើម្បី​បើក​ផ្លូវ​ចេញ​​ចូល​រួម​គ្នា​ បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​​ពី​ឈ្មោះ​ចាន់ នី ភេទ​

​បាតុ​កម្ម​របស់​ពួកអ្នក​​​កាន់សាសនា​​​គ្រិស្ត​​នៅ​​ក្រុង​គែរ​​របួស​ច្រើ​ន​នាក់​

Posted: 17 Nov 2011 11:08 PM PST

​ទីភ្នាក់ងារ​​​​ព័ត៌មានផ្លូវ​ការ​​អេហ្ស៊ីប MENA រាយការណ៍​​​​ថា មនុស្ស​​​​ប្រមាណជា​​​​៣០នាក់ ​​​បាន​ត្រូវ​​​របួស​កាលពី​ថ្ងៃទី​​​​១៧ វិច្ឆិកា ​នៅទីក្រុង​​​គែរ ​​​ពេលផ្ទុះ​​ឧប្បត្តិហេតុ​​នៃ​ការ​ប៉ះទង្គិចគ្នា​​រវាង​ប្រជា​ជន​​​ និងពួកអ្នក​​​កាន់​សាសនាគ្រិស្ត​​​​ដែល​ហែ​ក្បួន​​បាតុុ​កម្ម​​​ក្នុង​រដ្ឋ​ ​​ធានី​​ជា​ការ​​សម្តែង​នូវ​​មរណ​ទុក្ខ​ចំពោះ​​​​​ជនរងគ្រោះ​​​ទាំង​ឡាយ​​ កាលពីថ្ងៃទី​​៩ តុលា ​ពេលមានបាតុកម្ម​​​ដែល​រង​ការ​​​​បង្ក្រាប​យ៉ាង​​សាហាវ​របស់កងទ័ព​។​

​បាតុ​កម្ម​របស់​ពួកអ្នក​​​កាន់សាសនា​​​គ្រិស្ត​​នៅ​​ក្រុង​គែរ​​របួស​ច្រើ​ន​នាក់​

Posted: 17 Nov 2011 11:08 PM PST

​ទីភ្នាក់ងារ​​​​ព័ត៌មានផ្លូវ​ការ​​អេហ្ស៊ីប MENA រាយការណ៍​​​​ថា មនុស្ស​​​​ប្រមាណជា​​​​៣០នាក់ ​​​បាន​ត្រូវ​​​របួស​កាលពី​ថ្ងៃទី​​​​១៧ វិច្ឆិកា ​នៅទីក្រុង​​​គែរ ​​​ពេលផ្ទុះ​​ឧប្បត្តិហេតុ​​នៃ​ការ​ប៉ះទង្គិចគ្នា​​រវាង​ប្រជា​ជន​​​ និងពួកអ្នក​​​កាន់​សាសនាគ្រិស្ត​​​​ដែល​ហែ​ក្បួន​​បាតុុ​កម្ម​​​ក្នុង​រដ្ឋ​ ​​ធានី​​ជា​ការ​​សម្តែង​នូវ​​មរណ​ទុក្ខ​ចំពោះ​​​​​ជនរងគ្រោះ​​​ទាំង​ឡាយ​​ កាលពីថ្ងៃទី​​៩ តុលា ​ពេលមានបាតុកម្ម​​​ដែល​រង​ការ​​​​បង្ក្រាប​យ៉ាង​​សាហាវ​របស់កងទ័ព​។​

​កូរ៉េ​ខាងត្បូង អាមេរិក និង​ជប៉ុន ​ពិភាក្សា​គ្នា​​​ពី​ការ​បើក​​ធ្វើ​ឡើង​​​​​វិញ​ការ​ចរចា​​6ភាគី​

Posted: 17 Nov 2011 11:07 PM PST

​បណ្តា​ម៉ាស៊ីនឃោស​នា​ក្នុងស្រុក​រាយ​ការណ៍​​​ថា ​​ប្រទេស​កូរ៉េ​ខាង​​​ត្បូង ជប៉ុន និង​សហរដ្ឋ​អាមេរិក បានពិភាក្សា​​​គ្នា​កាលពីថ្ងៃទី​​​១៧ ​វិច្ឆិកា ​ពី​ការ​​បើកធ្វើឡើងវិញនូវ​ការ​ចរចា​​​៦ភាគី​។​ ការ​ចរចា​គ្នា​​ត្រី​ភាគី​រវាង​អ្នក​ចរចា​​​នុយ​ក្លេអ៊ែរ​​​​កូរ៉េ​​ខាង​ ត្បូង លោក​លីម ​ស៊ុងណាម ​​សម​​ភាគីជប៉ុន ​​លោក​​​ស៊ូហ្ស៊ី​ យ៉ាម៉ា ​​ស៊ីន​​ស៊ុក និងអនុ​រដ្ឋមន្ត្រី​​​​ការបរទេស​​​អាេមរិក​​​ទទួលបន្ទុក​​កិច្ច​ការ​​​​ អាស៊ី​​ខាង​កើត​​​​ និងប៉ាស៊ី​ហ្វិក

ជន​ជាតិ​ Miao យក​កណ្តៀវ​ធ្វើ​ជា​កាំបិតកោរ​សក់

Posted: 17 Nov 2011 11:06 PM PST

ជនជាតិMiao យក​កណ្តៀវកោរសក់
កាល​ពី​ថ្ងៃ​ទី ១៧ វិច្ឆិកា តាម​ប្រភព​ពី​ឆាយ​ណា​ដេលី បាន​ឱ្យ​ដឹង​ថា ​បុរស​ជន​ជាតិ​ភាគ​តិច Miao មួយ​ក្រុម​បាន​យក​កណ្តៀវ​របស់​ពួក​គេ​ធ្វើ​ជាកាំបិត​សម្រាប់​កោរ​សក់​អ្នក​ ភូមិជន​ជាតិ Basha ដែល​រស់​នៅ​ស្រុកកុងជាំង ខេត្ត ហ៊្គូស៊ូ ប្រទេសចិន។ អ្នក ​ភូមិ​មួយ​ក្រុម​ដែល​ជា​​អម្បូរជន​ជាតិ​ភាគ​តិច Miao មានអត្រា​​ប្រជា​ជន​ប្រហែល​២.១០០​នាក់​ ដែល​គេ​ជឿ​ថា ជា​អ្នក​ភូមិ​ចុង​ក្រោយបំផុត​​ត្រូវ​បាន​អាជ្ញាធរអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ កាំ​ភ្លើង ដោយ​សារ​ពួក​គេ​រស់​នៅ​ និង​ប្រកប​របរ​ជា​ព្រាន​ព្រៃ​សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។

បិសាច​ក្រហម​ Man Utd ​យក​ក្មេង​​ប្រុស​អាយុ​5​ឆ្នាំ​​ចូល​ហ្វឹក​ហាត់​

Posted: 17 Nov 2011 11:05 PM PST

[Enter Caption]
ក្លឹប​បិសាច​ក្រហម Man Utd ​ជើង​ឯក​​ក្នុង​ក្រប​ខណ្ឌ​​ប្រឺមីញេ​លីក​១៩​ជំនាន់ ​បាន​ផ្តល់​​ឱកាស​​ដល់​ក្មេង​ប្រុស​ឆាលី ចន​សុន កីឡា​ករ​វ័យ​ក្មេង​​អាយុ​៥​ឆ្នាំ មក​ហ្វឹក​ហ្វឺន​នៅ​ក្នុង​​ក្លឹប ​ក្រោយ​ពី​មាន​ចំណាប​់អារម្មណ៍​​លើ​ទម្រង់​​លេង​កាល​ពី​២​ឆ្នាំ​មុន ប៉ុន្តែ​ខុស​ត្រង់​ថា ក្មេង​​ប្រុស​រូប​នេះជា​អ្នក​គាំទ្រ​ក្លឹប​​ទូក​ក្តោង Man City ជា​គូ​ប្រជែង។

បង្ហាញ​ទី​ផ្សារ​បទ​ចម្រៀង​​តាម​រយៈ​វ៉េបសាយ

Posted: 17 Nov 2011 11:02 PM PST

[Enter Caption]
​លោក​ជេមី រ៉ូសេន​ប៊ើក នាយក​ផ្នែក​ «ឌី​ជីថល ខុន​ថេន» ឬ​ប្រព័ន្ធ​សេវា​កម្ម​អ៊ែន​ដ្រយ របស់​វ៉េប​សាយ​​ហ្គូ​ហ្គល (Google) បាន​បង្ហើប​​ឱ្យ​ដឹង​ពី​សេវា​កម្ម​ «ហ្គូ​ហ្គល ម្ញូ​ហ្ស៊ិក» ​ក្នុង​ទី​ក្រុង​ឡូស អេន​ជឺឡេស សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ​កន្លង​មក ។

ឥណ្ឌូណេ​ស៊ី​សម្លាប់​​ឆ្កែ​ជា​ច្រើន​ម៉ឺន​ក្បាល​ស្វាគមន៍​​ការ​ប្រកួត​​ស៊ី​ហ្គេម

Posted: 17 Nov 2011 11:02 PM PST

[Enter Caption]
ទីភ្នាក់​ងារព័ត៌​មាន​​បរទេស​​បង្ហើប​ឱ្យ​ដឹង​ថា អង្គ​ការ​​អភិ​​វឌ្ឍ​សុនខ​​រប​ស់​ឥណ្ឌូណេ​សីុ​បញ្ជាក់ថា​​ សុនខ​អនាថា​​ជាច្រើន​សែន​ក្បាល​ត្រូវ​បាន​អាជ្ញា​ធរ​ឥណ្ឌូណេ​ស៊ីដាក់​ថ្នាំ​ ​បំពុល សម្លាប់ ​​​ដើម្បី​បង្កើត​​​និមិត្ត​​រូប​របស់​ប្រទេស​មុន​ពេល​ការ​ប្រកួត​កីឡា​​ ស៊ីហ្គេម​​​បើក​ឆាក ។

ថាម​ពល​ពីធម្ម​ជាតិ​​នៅមាន​ពន្លឺ​ភ្លឺ​ដោយ​​ការ​​ផ្ទុះ​​ភ្នំភ្លើង​

Posted: 17 Nov 2011 11:02 PM PST

[Enter Caption]
​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​ដែល​បង្ហាញ​​នៅទី​នេះ​ជា​រូប​ភាពនៃ​ការ​ ផ្ទុះភ្នំភ្លើង​​អេន​យ៉ា​មូឡា ហ្គី​រ៉ា ស្ថិតនៅ​ឆ្ងាយ​ពី​​ក្រុង​ហ្គោ​មា៉ ​នៅ​ក្នុង​ខេត្ត​​ណ័រ ហ្គីវូ ភាគខាង​កើត​ប្រទេស​កុង​ហ្គោ ប្រហែល​​២២​គីឡូ​ម៉ែត្រ ​កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ​កន្លង​ទៅ។

កុមារីម៉ាឡេស៊ីវ័យ8ឆ្នាំដណ្តើមបានមេដាយមាសកីឡាស៊ីហ្គេមលើវិញ្ញាសាស្គីលើទឹក

Posted: 17 Nov 2011 10:56 PM PST

[Enter Caption]
ក្មេង​ស្រី​ជាតិ​ម៉ា​ឡេ​ស៊ី​អាយុ​ទើប​៨​ឆ្នាំ​ប៉ុណ្ណោះ​បាន​ក្លាយ​ជា​អត្ត​ ពលិក​វ័យ​ក្មេង​ជាង​គេ​បំ​ផុត​យក​ឈ្នះ​មេដាយ​មាស​នៅ​ក្នុង​ប្រ​វត្តិ​កីឡា​ ស៊ី​ហ្គេម​បន្ទាប់​ពី​នាង​​ដណ្តើម​បាន​មេដាយ​មាស​លើ​វិញ្ញាសា​ស្គី​លើ​ទឹក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ កុ​មារី​ Asliyah Yoong Hanifahដណ្តើម​បាន​មេដាយ​មាស​បន្ទាប់​ពី​ឈ្នះ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ស្គី​ លើ​ទឹក​ផ្នែក​ស្ត្រី​នៅ​បឹង​ Jakabaring Lakeទី​ក្រុង​ប៉ា​ឡេម​បាង​បំ​បាក់​គូ​ប្រជែង​វ័យ​

អំណោយ​សប្បុរស​ជន​20​ម៉ឺន​រៀល ជូន​ដល់​​ស្ត្រី​​អភ័ព្វ​​គ្មាន​វាសនា​ដោយ​សា​រ​​ប្តី

Posted: 17 Nov 2011 10:52 PM PST

ការប្រគល់អំណោយ
រាជធានីភ្នំពេញ ៖ ស្ត្រី​ឈ្មោះ​ឡាង បុប្ផា ​ដែល​ត្រូវ​ប្តី​វាយ​ធ្វើ​បាប​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ង​រ​ក្រោក​​ពី​ក​ ន្ទេល​មិន​រួច​ គឺជាស្ត្រី​អភ័ព្វ​​ដែល​ប្តី​ទី១ ​ទៅ​មាន​ស្រី​ថ្មី​ និង​​ប្តី​ក្រោយ​​ជា​មនុស្ស​សាហាវ ។ ​បន្ទាប់​​ពី​វាយ​ធ្វើ​បាប​ហើយ​​ប្តី​ក្រោយ​នេះ​បាន​ចុះ​ចោល​ទៅ​បាត់​ទៀត​ ធ្វើ​ឱ្យ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​មេមា៉យ​​លើក​ទី​២ ទទួល​រ៉ាប់​រង​ចិញ្ចឹម​កូន​៥​នាក់​ ហើយ​​ពេល​នេះ​នាង​មាន​ការ​ខ្វះ​ខាត​ថវិកា​សម្រាប់​​ព្យា​បាល​របួស និង​ទិញ​ចំណី​អាហារ​សម្រាប់​ឱ្យ

តូចចិត្ត​​នឹង​ប្រពន្ធ​​​កូន​​រត់​​ចោល​​ទៅ​ប្រទេស​​ថៃគិតខ្លី​​​​ចង​.កធ្វើ​​អត្តឃាត

Posted: 17 Nov 2011 10:11 PM PST

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរសម្នាក់ដែល​រស់​នៅក្នុងសភាពឯកោ​​ បានធ្វើអត្តឃាតដោយ​ចង.ក​នៅនឹង​ខ្ទមរបស់ខ្លួន ហើយត្រូវ​បាន​​​អ្នក​​​ជិត​ខាង​​​​ប្រទះ​ឃើញ​កាលពីវេលាម៉ោង៤ទៀប​ភ្លឺថ្ងៃទី​ ១៦ ខែវិច្ឆិកា នៅភូមិអូរសំព័រ ឃុំអូរ​សំព័រ ស្រុកម៉ាឡៃ ។

កាមរីបាឡែនបុកម៉ូតូ​សេ​​១២៥ បណ្តាល​ឱ្យ​រង​របួសធ្ងន់​​​២នាក់​ រួច​បើក​គេច​ខ្លួន​បាត់​

Posted: 17 Nov 2011 07:57 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឱ្យ​ញាក់សាច់​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​​ ១១​និង​១៥​នា​ី​ទ​យប់​ថ្ងៃ​ទី​១៧ វិច្ឆិកា ​លើ​កំណាត់​​ផ្លូវ​២៦១​កែង​ផ្លូវ​១៤៦ ​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ​​រវាងរថយន្ដកាម​រី​បា​ឡែ​ន ​ពណ៌​ខ្មៅ​ បុកគ្ន​​ា​ជាមួយ​​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​ និង​បណ្ដាលឱ្យ​យុវជន​២​នាក់​រង​របួស​ជា​ទម្ងន់ ដោយ​ដេករ​ដូក​រណែល​​ក្នុង​ថ្លុកឈាម​តែ​ម្ដង​។ ​

ធុំក្លិន​​ស្អុយ​ពស់​ថ្លាន់​ងាប់​​សង្ស័យ​ថា ជា​សាក​សព​មនុស្ស​

Posted: 17 Nov 2011 07:52 PM PST

នៅកន្លែងមានការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ ក្លិន​ស្អុយ​​យ៉ាង​អសោចិ៍​បាន​ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​ភ្ញាក់ ​ផ្អើល​​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ទៅ​ចោម​រោម​មើល​​យ៉ាង​កក​កុញ ព្រោះ​មុន​ដំបូង​គេ​សង្ស័យ​​ថា ក្លិន​ស្អុយ​​នោះ គឺ​ជា​​សាក​សព​មនុស្ស​ដែល​ត្រូវ​សម្លាប់​​យក​​ទៅ​បោះ​ចោល ​ប៉ុន្តែ​​ក្រោយ​​ពេល​ទៅដល់​ម្នាក់​ៗ​មាន​ការ​ហួស​ចិត្ត​ដោយ​សារប្រទះ​ឃើញ​ សាក​សព​​ពស់​ថ្លាន់​​ធំ​១​ក្បាល​​ដែល​​មាន​សភាព​ហើម​ស្អុយ​​រលួយ​ទៅហើយ ។

តួក​គី​មិន​បន្ត​កិច្ច​សន្យា​​ដល់​គ្រូ​​បង្វឹក​ហ្គូស ហ៊ីដ​ឌីង ក្រោយ​បរា​ជ័យ​

Posted: 17 Nov 2011 07:49 PM PST

[Enter Caption]
តាមសារព័ត៌​មាន​បរទេស​​ផ្សាយ​ឱ្យ​ដឹង​ថា ​លោក​ហ្គូស ហ៊ីដ​ឌីង ក្រោយ​ពី​មិន​​អាច​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​​តួ​កគី ​ឆ្លង​ចូល​ទៅ​ប្រកួត​នៅ​ជុំ​ចុង​ក្រោយ​​នៃ​បាល់​ទាត់​អឺរ៉ុប​ឆ្នាំ២០១២ ​បាន​ សមា​គម​បាល់​ទាត់​តួក​គី ក៏សម្រេច​មិន​បន្ត​កិច្ច​សន្យាដល់​​គ្រូបង្វឹក​​ជន​ជាតិ​ហូឡង់​​រូប​នេះ​ទៀត ​ហើយ។

បុរសម្នាក់​​សង្ស័យជា​ចោរ​​​បានលោត​​ពី​លើ​ផ្ទះ​​​ជាន់ទី​៣ របស់​​លោក​ឧត្តមសេនីយ៍​​ឯក ចាន់ អ៊ាន​

Posted: 17 Nov 2011 07:48 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​ដែលគេ​សង្ស័យ​ថា ជា​ចោរ​បាន​​លោតពីលើ​​ផ្ទះជាន់ទី​៣ ​របស់​លោក​ឧត្តមសេនីយ៍​ឯក​ចាន់ ​អ៊ាន ​​អគ្គ​ស្នង​​ការ​​​រង​នៃ​​អគ្គ​ស្នង​ការដ្ឋាន​​​នគរបាលជាតិ ដែល​​មានទីតាំង​ស្ថិត​នៅ​​​ផ្ទះលេខ​​​​១២Eo ផ្លូវ​​លេខ​​​២៦៤ ភូមិទី​៣ សង្កាត់​ចតុមុខ ​ខណ្ឌដូនពេញ ​កាល​ពីវេលា​ម៉ោង​​​​​​៦​​ព្រលប់​ថ្ងៃទី​​​​១៧ វិច្ឆិកា ​បណ្តាល​ឱ្យ​ស្លាប់ ​ខណៈ​​ដែលបុរស​​នោះ​​​ព្យា​យាម​​​​រត់គេច​​ខ្លួន​។​

​ប្រមុខការទូត​អឺរ៉ុប​​អំពាវ​នាវ​​​ឱ្យ​លោក​​​អាសាដ​លាលែង​ខណៈ​បារាំង​ថា អន្តរាគមន៍​ប្រឆាំង​​ស៊ីរី​ពុំ​អាច​ធ្វើ​​​ដោយគ្មាន​​ការ​យល់​ព្រម​​​របស់ អ.ស.ប

Posted: 17 Nov 2011 07:39 PM PST

ប្រមុខការទូតសហភាពអ៊ឺរ៉ុប
​​លោកស្រី​​​​កាតឺរីន អាស្តុន ​​ប្រមុខការទូត​​សហភាពអឺរ៉ុប​​ ក្នុងសន្និសីទ​​​សារព័ត៌​មាន​មួយ បន្ទាប់ពី​​​កិច្ចប្រជុំ​​​​ថ្នាក់​រដ្ឋ​​មន្ត្រី​​​​​ការបរទេស​​​សហ​ ភាពអឺរ៉ុប​​​​នៅក្រុង​ព្រុចសែល ថ្លែង​កាលពីថ្ងៃទី​​១៧ ​វិច្ឆិកា ថា ​ប្រធានាធិបតីស៊ីរី​​​ លោកបាចា ​អាល់ អាសាដ ត្រូវ​​លាលែង​​​ចេញពីតំណែង​។​

បុគ្គលិក​​ស្ពេស៍​ក្លឹប​មូស្គូ​ម្នាក់​ធ្វើអត្ត​ឃាត​​ដោយ​លោតពីជាន់ទី​៦

Posted: 17 Nov 2011 07:37 PM PST

រាជធានីភ្នំពេញ​​​​ ៖ បុគ្គលិក​ម្នាក់​ធ្វើការ​នៅ​​​ស្ពេស៍​ក្លឹ​ប​មូ​ស្គូ​ដែល​មា​នទី​តាំងនៅ​តាម ​បណ្ដោយ​​ផ្លូវព្រះ​​មុនី​វង្ស​ក្នុង​សង្កាត់​មនោ​រម្យ​ខណ្ឌ​៧​មក​រា បាន​ធ្វើ​អត្ដឃាត​​ដោយ​លោត​ពី​​លើ​អគារ​ជាន់​​ទី​៦​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម ​ៗ​ដោយ​បែក​ក្បាល និង​បាក់ដៃ​​ស្ទើរ​ខ្ទេច​ខ្លួន​​​​បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ ខ្លាំង​​កាលពី​វេលា​ម៉ោង​១១​និង២០​នាទី​យប់​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១១​។ ​ចំពោះ​ការ​ធ្វើ​អត្ដឃាត​របស់​​បុគ្គលិក​ម្នាក់​នេះ​គ្មាន​នរណា​មួយ​បញ្ជាក់ ​ពី​

បើក​ម៉ូតូ​​បុករបាំង​​​​ដែក​ចែក​ផ្លូវ​​ស្លាប់​​នារីម្នាក់​​​នៅ​កន្លែង​​​កើត​ហេតុ​

Posted: 17 Nov 2011 07:31 PM PST

សពស្រ្តីរងគ្រោះថ្នាក់ចរាចរណ៍
​រាជធានីភ្នំពេញ​ ​៖ នារីម្នាក់ស្លាប់​ភ្លាម នៅនឹងកន្លែងកាលពី​វេលាម៉ោង៣និង១០នាទី​រំលង​អធ្រាត្រ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១១ ពេល​នាង​និងមិត្តភក្តិជិះមូ៉តូមា៉កអាយខន​ជ្រុល​ទៅបុករបាំង​ ចែកផ្លូវលើមហាវិថីព្រះសីហនុមុខ​ផ្ទះ​លេខ២៩Eo ស្ថិតក្នុងភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បង្ក្រាប​​ទីតាំង​ម៉ាស្សា​​ចោទថា មាន​បន្លំ​បម្រើ​ផ្លូវ​ភេទ​

Posted: 17 Nov 2011 07:30 PM PST

សកម្មភាពចុះបង្រ្កាបហាងម៉ាស្សា
រាជធានីភ្នំពេញ ៖ ​ទីតាំង​ផ្ទះ​មស្សា​​កោស​ជប់​២​កន្លែង​ក្បែរ​​គ្នា​ដែល​មាន​ទីតាំង ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ​ស​ង្កាត់​បឹង​ត្របែក​ ​ខណ្ឌចំការ​​មន ត្រូវ​កម្លាំង​សមត្ថ​កិច្ច​​នគរ​បាល​​ការិយា​ល័យ​ប្រឆាំង​អំពើ​ជួញដូរ​ មនុស្ស និង​ការ​ពារ​អនីតិ​ជន​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​​ឃាត់​ខ្លួន​មនុស្ស​១០​នាក់​ ក្នុង​​នោះ​មានថៅកែ​ហាង​២​នាក់ ហើយ​ដក​ហូត​បាន​​ស្រោម​អនាម័យ​​មួយ​ចំនួន​ដែល​​ខ្លះ ​ត្រូវបាន​ប្រើ​ប្រាស់​រួចហើយ ។

យានអវកាស SHENZHOU-8 វិលមក​​ផែនដីវិញ​ក្រោយ​បេស​កកម្ម​​​ភ្ជាប់គ្នា​ក្នុង​ទីអវកាស​

Posted: 17 Nov 2011 07:24 PM PST

[Enter Caption]
​យាន​អវកាស​​គ្មានមនុស្ស​​ជិះ​ចិន ​​SHENZHOU-8 បានចុះ​មក​ដល់​​ផែនដី​វិញ​​កាលពី​យប់ថ្ងៃទី​​​១៧ វិច្ឆិកា នៅភាគខាង​ជើង​​ចិន បន្ទាប់ពី​​បញ្ចប់​​​បេសក​កម្ម​​​ភ្ជាប់គ្នា ក្នុងទីអវកាស​ដែលជា​បេសក​កម្ម​​​​អវកា​ស​​សំខាន់មួយ​របស់​ចិន​មក​។​

រថ​យន្ត​តាក់​ស៊ីម៉ែត្រ​បុក​ម៉ូតូឌ្រីមសេ​125រំលង​អធ្រាត្រ​

Posted: 17 Nov 2011 06:57 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ រថយន្ដ​តាក់ស៊ី​ម៉ែត្រ​របស់​ក្រុមហ៊ុន​គ្លូ​ប៊​ល​បាន​បុក​គ្នា​ជាមួយ​ ម៉ូតូឌ្រីម​សេ​១២៥​ បណ្ដាល​ឱ្យអ្នក​បើក​ម៉ូតូ​រង​របួស​ស្រាល រីឯ​ម៉ូតូ​បាក់​ខ្នង​មុខ​ និង​រថយន្ដ​ធ្លាក់​កាង​មុខ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង១​ និង​៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៨ វិច្ឆិកា នៅ​មហាវិថី​ព្រះសុធារស​កែង​មហា​វិថី​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​ទន្លេបា​សាក់ ខណ្ឌ​ចំការមន ។

បណ្តាមេដឹកនាំ​​អាស៊ាន​​អនុម័ត​​ឯកសារ​សំខាន់​3សម្រាប់​​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​

Posted: 17 Nov 2011 06:55 PM PST

​បណ្តាមេដឹកនាំ​​​​របស់​អាស៊ាន​​​បានអនុម័ត​​​​នូវ​ឯកសារ​​​សំខាន់​៣ ​ក្រោយ​កិច្ច​ប្រជុំ​​កំពូល​ជា​សម្ងាត់​​​​កាលពីថ្ងៃទី​​​១៧ វិច្ឆិកា ​​​នៅ​កោះបាលី ​ប្រទេស​​ឥណ្ឌូណេស៊ី​។​ ប្រមុខ​រដ្ឋ និងប្រមុខរដ្ឋាភិបាល​​របស់​បណ្តា​​ប្រទេស​ជា​សមាជិក​​​អាស៊ាន​​​បានអនុម័ត​​ សេចក្តី​ថ្លែង​ការណ៍​​​កោះបាលី​​​ស្តីពីសហគមន៍​​​​អាស៊ាន​​​ក្នុង​​សហគមន៍​ ពិភពលោក​នៃ​​បណ្តា​ប្រជាជាតិ ឬ​​កិច្ច​ព្រមព្រៀង​បាលី III

ជនសង្ស័យ​​ម្នាក់ចាប់ខ្លួន​ក្រោយការ​បាញ់​​លើ​សេតវិមាន

Posted: 17 Nov 2011 06:53 PM PST

យុវជនដែលចាប់ខ្លួន
យុវ​ជនអាយុ​២១​ឆ្នាំម្នាក់​​ត្រូវប៉ូលិស​​​ចាប់​ខ្លួន​កាលពី​ថ្ងៃទី១៦ វិច្ឆិកា ក្នុង​ក្របខណ្ឌ​​​នៃ​ការ​ស៊ើប​អង្កេត​​​​​លើការ​​បាញ់បោះ​កាលពី​​ថ្ងៃ​ទី១១ ​វិច្ឆិកា ​កន្លងមកនេះ លើ​សេតវិមាន​ដោយ​គ្រាប់​កាំភ្លើង​​២​គ្រាប់ ​ត្រូវបាន​រកឃើញ​​នៅនឹង​កន្លែង​​ក្នុង​នោះមួយ​គ្រាប់បុក​ត្រូវ​កញ្ចក់​ ការពារ​​​គ្រាប់នៃ​និវេសន​ដ្ឋាន​​របស់ប្រធានាធិបតី​​អាមេ​រិក​។

ស្ត្រី​ផឹក​ទឹក​ក្រូច​ត្រឹម​តែ​២កំប៉ុង​ក្នុង​១ថ្ងៃ​ប្រឈម​នឹង​កាកើត​មាន​ជំ​ងឺ​បេះ​ដូង​និង​ទឹក​នោម​ផ្អែម​

Posted: 17 Nov 2011 06:53 PM PST

ទឹកក្រូចដប
អ្នក​វិទ្យា​សាស្ត្រ​បាន​ព្រមាន​ថា បណ្តា​ស្ត្រី​ដែល​ផឹក​ទឹក​ក្រូច​ត្រឹម​តែ​២កំ​ប៉ុង​ក្នុង​មួយ​ថ្ងៃ​គឺ​ប្រឈម ​នឹង​ការ​កើត​មាន​ជំ​ងឺ​បេះ​ដូង​ជា​មិន​ខាន​។ យោង​តាម​ការ​សិក្សា​មួយ​លើ​ស្ត្រី​ជាង​៤ពាន់​នាក់​(​អា​យុ​៤៥ទៅ​៨៤ឆ្នាំ​)​ ដែល​អ្នក​ទាំង​អស់​នោះ​ចូល​ចិត្ត​ផឹក​ភេសជ្ជៈផ្អែម​ៗ​(​ទឹក​ក្រូច​)​ជា​ប្រ​ ចាំ​ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​បេះ​ដូង​ ទឹក​នោម​ផ្អែម ​ព្រម​ទាំង​មាន​ទំ​ហំ​ចង្កេះ​ធំ​ជាង​មុន​។

បណ្តុះបណ្តាល​​​កា​រសង្គ្រោះ​អ្នក​​​ពុលស្រាមេតាណុល និង​ថ្នាំ​សម្លាប់​​​សត្វ​ល្អិត​

Posted: 17 Nov 2011 06:51 PM PST

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
រាជធានីភ្នំពេញ​​​​ ៖ ​កាលពី​​ព្រឹកថ្ងៃទី​​​១៧ ​វិច្ឆិកា ​នៅ​សាល​ប្រជុំ​​​​​មន្ទីរពេទ្យ​​​កាល់ម៉ែត ​​​មាន​បើក​វគ្គបណ្តុះបណ្តាល​​​ស្តីពីការ​សង្គ្រោះ​​​​បន្ទាន់​​​​ករណី​​ ពុលស្រា​មេ​តាណុល ​និង​ថ្នាំសម្លាប់​​​សត្វ​ល្អិត​​ ក្រោមអធិបតីភាព​​​លោក​​ធា គ្រុយ ​​រដ្ឋ​លេខា​ធិការ​​​ក្រសួងសុខាភិបាល​​ ​ដោយ​មាន​ការ​ចូល​​រួម​​​​ពី​លោក​​សាស្ត្រាចារ្យ​​ឈាង​ រ៉ា ​អគ្គ​​នាយក​​​មន្ទីរ​ពេទ្យ​​កាល់ម៉ែត ​​​ព្រមទាំង​​​​សិក្ខា​កាម​មក​ពី​មន្ទីរ​​ពេទ្យ​ខេត្ត ​​រាជធានី ​ប្រមាណ​ជា​១០០​នាក់​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!