The Phnom Penh Post - KHMER: “កម្ពុជា​រៀប​ចំ​មហោស្រព​ប្រឡង​ចម្រៀង​សកល​លើក​ទី​ពីរ” plus 9 more

The Phnom Penh Post - KHMER: “កម្ពុជា​រៀប​ចំ​មហោស្រព​ប្រឡង​ចម្រៀង​សកល​លើក​ទី​ពីរ” plus 9 more


កម្ពុជា​រៀប​ចំ​មហោស្រព​ប្រឡង​ចម្រៀង​សកល​លើក​ទី​ពីរ

Posted: 16 Nov 2011 02:12 AM PST

ភ្នំពេញៈ បេក្ខជន-នារី​កម្ពុជា​ជាង ១០០​នាក់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស នឹង​ចូល​រួម​ប្រឡង​ប្រជែង​យក​ជ័យ​លាភី​ក្នុង​មហោ​ស្រព​ចម្រៀង​ខ្មែរ​ជា​សកល​ លើក​ទី​២ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​កោះពេជ្រ​ជាផ្លូវ​ការ​ចាប់ពី​ថ្ងៃ​ទី ​១៦ ដល់​ថ្ងៃ​២៣​ ខែ​ធ្នូ។

មនុស្ស​ពីរ​នាក់​ស្លាប់ ខណៈ​បី​នាក់​របួស​ពេល​កាំជ្រួច​ផ្ទុះ​នៅ​តាកែវ

Posted: 16 Nov 2011 01:35 AM PST

តាកែវៈ យ៉ាង​ហោច​មនុស្ស ២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ ហើយ​មនុស្ស ៣​នាក់​ទៀត បាន​រង​របួស​ធ្ងន់ និង​ស្រាល នៅ​ក្នុង​ករណី​ផ្ទុះ​កាំជ្រួច​មួយ នៅ​ភូមិ​តាលឿ​ ឃុំ​ឧត្តម​សុរិយា​ ស្រុក​ត្រាំ​កក់​​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ម្សិល​មិញ។ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន។

កម្ពុជា​ស្វាគមន៍​ថៃ​ដក​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ

Posted: 16 Nov 2011 01:16 AM PST

111116_b06

ភ្នំពេញៈ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​គាំ​ទ្រ​ចំពោះ​ប្រទេស​ថៃ​ដែល​បាន​ផ្តួច​ផ្ដើម​គំនិត​ដក​កង​ទ័ព​ចេញ​ពី​ តំបន់​ជិត​ប្រាសាទ​ព្រះវិហារ ដែល​ជា​អនុវត្ត​ទៅ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​បាន​បញ្ជា​ឲ្យ​ប្រទេស​ទាំង​ពីរ​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​ គ្មាន​កង​ទ័ព មុន​នឹង​ការ​បក​ស្រាយ​ឡើង​វិញ​នូវ​សាល​ក្រម​ឆ្នាំ​១៩៦២។

ខ្មែរ​ក្រោម​រំលឹក​ខួប​៣៤​ឆ្នាំ​នៃ​ការ​បះ​បោរ​ប្រឆាំង​វៀតណាម

Posted: 16 Nov 2011 12:59 AM PST

ភ្នំពេញៈ អ្នក​តស៊ូ​ក្នុង​រណ​សិរ្ស​សេរីភាព​ជាតិ​រំដោះ​ខ្មែរ​ក្រោម ដែល​ផ្តួល​រំលំ​រដ្ឋាភិបាល​បក្ស​កុម្មុនិស្ត​វៀតណាម កាល​ពី ៣៤​ឆ្នាំ​មុន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​នាក់ បាន​រៀប​ចំ​ពិធី​រំលឹក​ពីការ​ឈឺ​ចាប់​របស់​ពួកគាត់ ដែល​បាន​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម សិទ្ធិ​សេរីភាព និង​ជំនឿ​សាសនា។

Apple តែង​តាំង​គណៈ​គ្រប់​គ្រង​ក្រុម​ប្រឹក្សា​បាល​ថ្មី

Posted: 16 Nov 2011 12:40 AM PST

111116_b05

សាន់ហ្វ្រាន់ស៊ីស្កូៈ ក្រុមហ៊ុន Apple បាន​តែង​តាំង​​នាយក​គ្រប់​គ្រង​យូរ​ឆ្នាំ លោក Arthur Levinson ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន ដោយ​ឡើង​កាន់​តំណែង​ដែល​កាន់​កាប់​ដោយ​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​នេះ គឺ​លោក ស្ទីវ ចប ដែល​បាន​ស្លាប់​កាល​ពី​ខែ​តុលា ក្រោយ​ពី​លោក​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​អស់​រយៈ​ពេល ១​ឆ្នាំ​មក។

មន្ត្រី​​សុខាភិបាល​ព្រមាន​អ្នក​ផលិត និង​លក់​ឱសថ​បុរាណ

Posted: 16 Nov 2011 12:31 AM PST

ភ្នំពេញៈ មន្ត្រី​សុខាភិបាល​កម្ពុជា បាន​ព្រមាន​ថា គ្រូ​ឱសថ​បុរាណ និង​អ្នក​លក់​ឱសថ​បុរាណ​ខ្មែរ​ទាំង​អស់ នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់ ប្រសិន​បើ​ផ្សព្វ​ផ្សាយ​ផលិត និង​សេវាព្យាបាល​របស់​ពួកគេ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។

កាណូត​តូច​បុក​នឹង​អា​ធំ បុរស​ចំណាស់​ម្នាក់​ស្លាប់

Posted: 15 Nov 2011 11:54 PM PST

ព្រៃវែងៈ បុរស​ចំណាស់​ម្នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​កាណូត​តូច​បុក​ នឹង​កាណូត​ធំ​មួយ​កាល​ពី​ព្រលប់​ថ្ងៃ​អង្គារ​ម្សិល​មិញ នៅ​ឯ​ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង។ នេះ​ដោយ​យោង​តាម​ការអះ​អាង​របស់​សមត្ថកិច្ច​មូលដ្ឋាន។

ស៊ីរី​បដិសេធ​កិច្ច​ប្រជុំ​នៃ​សម្ព័ន្ធ​អារ៉ាប់ ងាក​មក​បន្ត​បង្ក្រាប​ត​ទៅ​ទៀត

Posted: 15 Nov 2011 11:34 PM PST

អាំម៉ាន់ៈ ប្រទេស​នឹង​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​សម្ព័ន្ធ​អារ៉ាប់ ដើម្បី​តាម​ដាន​ការ​សម្រេច​ចិត្ត​របស់​អង្គការ​នេះ ក្នុង​ការ​ព្យួរ​សមាជិកភាព​របស់​ទីក្រុង​ដាម៉ាស់ ពី​អង្គការ​តំបន់​មួយ​នេះ ខណៈ​បណ្ដា​រដ្ឋ​ក្នុង​តំបន់ បាន​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​​ធ្វើ​ឲ្យ​ប្រធានាធិបតី បាសា អាល់អាសាដ កាន់​តែ​ឯកោ ដោយសារ​តែ​លោក​បដិសេធ​បញ្ចប់​ការ​បង្ក្រាប​ទៅ​លើ​បាតុកម្ម​មាន​រយៈ​ពេល ៨​ខែ​កន្លង​មក​នេះ។

ទីផ្សារ​ហ៊ុន​អាស៊ី​ដាំ​ក្បាល​ចុះ​ដោយក្ដី​បារម្ភ​ថា​អឺរ៉ុប​ពុំ​អាច​ទប់​ស្កាត់​វិបត្តិ​បាន

Posted: 15 Nov 2011 11:15 PM PST

តូក្យូៈ ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី និង​តម្លៃ​ប្រាក់​អឺរ៉ូ បាន​ដាំ​ក្បាល​ចុះ​នៅ​ថ្ងៃ​ពុធ​នេះ ជា​សញ្ញា​មួយ​បង្ហាញ​ថា ការ​ចំណាយ​កាន់​តែ​ច្រើន​លើ​កម្ចី បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​​ចំណាត់​កម្រិត AAA របស់​ប្រទេស​បារាំង ដោយសារ​តែ​មាន​ក្ដី​បារម្ភ​ថា សូម្បី​តែ​សមាជិក​ស្នូល​របស់​សហភាព​អឺរ៉ុប ក៏​មិន​អាច​គេច​ផុត​ទី​ការ​រីក​សាយ​ភាយ​នៃ​វិបត្តិ​បំណុល​របស់​តំបន់​នេះ​ ដែរ។

អូបាម៉ា​ទៅ​ដល់​អូស្ត្រាលី​ ជំហាន​យោធា​ថ្មី​ដើម្បី​ទប់​ទល់​នឹង​ចិន

Posted: 15 Nov 2011 10:49 PM PST

111116_b04

កង់បេរ៉ាៈ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ជា​ទី​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ លោក​នឹង​ប្រកាស​នូវ​ការ​ពង្រឹង​វត្តមាន​យោធាអាមេរិក​នៅ​តំបន់​អាស៊ី​ -ប៉ាស៊ីហ្វិច ដោយចាប់​ផ្ដើម​ជាមួយ​នឹង​ផ្លាស់​ប្ដូរ​ទាហាន​ជើង​ទឹក​អាមេរិក​ចេញ និង​ចូល​កំពង់ផែ​ដាវិន​របស់​អូស្ត្រាលី ដែល​ជា​ច្រក​ចូល​មក​កាន់​អាស៊ី។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!