The Phnom Penh Post - KHMER: “ឃាត់​ខ្លួន​យុវជន​ម្នាក់​ក្រោយ​រក​ឃើញ​ថ្នាំ​ញៀន និង​កាំភ្លើង​ខ្លី” plus 9 more

The Phnom Penh Post - KHMER: “ឃាត់​ខ្លួន​យុវជន​ម្នាក់​ក្រោយ​រក​ឃើញ​ថ្នាំ​ញៀន និង​កាំភ្លើង​ខ្លី” plus 9 more


ឃាត់​ខ្លួន​យុវជន​ម្នាក់​ក្រោយ​រក​ឃើញ​ថ្នាំ​ញៀន និង​កាំភ្លើង​ខ្លី

Posted: 14 Nov 2011 02:16 AM PST

បាត់ដំបងៈ កង​រាជ​អាវុធ​ហត្ថ បាន​ចាប់​ខ្លួន​យុវជន​អាយុ ១៨​ឆ្នាំ​ម្នាក់ បន្ទាប់​ពី​រក​ឃើញ​ថ្នាំ​យាម៉ា​ជាង ៣​ពាន់​គ្រាប់ និង​កាំភ្លើង​មួយ​ដើម​នៅ​ជាមួយ​នឹង​បុរស​នោះ ក្នុង​ស្រុក​សំពៅលួន ​ខេត្ត​បាត់ដំបង។

រុស្ស៊ី​ជំទាស់​ទៅ​នឹង​ការ​ព្យួរ​សមាជិក​ភាព​ស៊ីរី​ចេញ​ពី​សម្ព័ន្ធ​អារ៉ាប់

Posted: 14 Nov 2011 02:11 AM PST

មូស្គូៈ បណ្ដា​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី បាន​ដក​ស្រង់​សម្ដី​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី លោក ស័រជី ឡាវរ៉ូវ ដែល​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​រុស្ស៊ី បាន​ជំទាស់​ទៅ​នឹង​ការ​សម្រេច​ចិត្ត​ធ្វើ​ឡើង​ដោយ​សម្ព័ន្ធ​អារ៉ាប់ ដែល​បាន​ព្យួរ​សមាជិកភាព​របស់​ប្រទេស​ស៊ីរី​នៅ​ក្នុង​អង្គការ​មួយ​នេះ ហើយ​ជឿ​ថា បណ្ដា​ប្រទេស​លោក​ខាង​លិច កំពុង​តែ​លើក​ទឹក​ចិត្ត​ក្រុម​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី បាសារ អាល់អាសាដ ដើម្បី​ស្វះ​ស្វែង​រក​ការ​ទម្លាក់​មេដឹកនាំ​រូប​នេះ​ចេញ​ពី​អំណាច។

តុលាការ​រតនគិរី​កោះ​ហៅ​ជន​ជាតិ​ភាគ​តិច​ម្នាក់​ឲ្យ​ចូល​បំភ្លឺ

Posted: 14 Nov 2011 01:59 AM PST

រតនគិរីៈ ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​រតនគិរី បាន​កោះ​ហៅ​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់ នៅ​ស្រុក​អូរយ៉ាដាវ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ តប​តាម​បណ្តឹង​ដែល​បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​បាន​គំរាម​ប៉ុន​ប៉ង​ សម្លាប់​បំបិទ​មាត់ បន្ទាប់​ពី​បាន​រាយការណ៍​ព័ត៌មាន​ជុំ​វិញ​អំពើ​ពុក​រលួយ​ដែល​អាជ្ញាធរ​លួច​ លក់​ដី​គ្រប់​គ្រង​ដោយ​រដ្ឋ ឲ្យ​ទៅ​ក្រុម​ហ៊ុន​ឯកជន។

ស៊ីរី​៖ សម្ព័ន្ធ​អារ៉ាប់​ដក​សមាជិក​ភាព​ខ្លួន គឺ​ជា​វិធានការ​គ្រោះ​ថ្នាក់

Posted: 14 Nov 2011 01:46 AM PST

បៃរ៉ូតៈ ប្រទេស​ស៊ីរី បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ការ​សម្រេច​ចិត្ត​របស់​សម្ព័ន្ធ​អារ៉ាប់​ផ្អាក​ខ្លួន​ពី​សមាជិកភាព​នៃ​ប្លុក ​តំបន់​នេះ គឺ​ជា​«វិធានការ​ដ៏​គ្រោះ​ថ្នាក់​ខ្លាំង​មួយ» នៅ​ចំ​ពេល​ដែល​ខ្លួន​កំពុង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​អង្គការ​នេះ ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​ចាប់​ផ្ដើម​កិច្ច​ពិភាក្សា​ជាមួយ​គណ​បក្ស​ប្រឆាំង។

បញ្ជូន​បុរស​បី​នាក់​នៅ​ស្នងការ​ខេត្ត​សង្ស័យ​គំរាម​ទារ​ប្រាក់​ពី​ពលករ​ខ្មែរ

Posted: 14 Nov 2011 01:35 AM PST

បន្ទាយមានជ័យៈ សមត្ថកិច្ច​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​បញ្ជូន​បុរស ៣​នាក់​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ ដើម្បី​រង់​ចាំ​ការ​កាត់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ពាក់​ព័ន្ធ​នឹង​ករណី​គំរាម​ទារ​ប្រាក់​ពី​ពលករ​ខ្មែរ​ម្នាក់​ដែល​វិល​មក​ពី​ ប្រទេស​ថៃ។

មេ​ឃុំ​សំបួរ​មាស​ធ្លាក់​បុណ្យ​សក្តិ​ព្រោះ​ការពារ​ពលរដ្ឋ

Posted: 14 Nov 2011 01:17 AM PST

កណ្តាលៈ មេឃុំ​សំបួរមាស ស្រុក​មុខកំពូល បាន​អំពាវ​នាវ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ជួយ​ឲ្យ​រក​យុត្តិធម៌​ជូន​ បន្ទាប់​ពី​លោក​ស្រី​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បញ្ឈប់​តំណែង​ពី​មេឃុំ​នៅ​ ថ្ងៃ​ចន្ទ ទី​១៤ វិច្ឆិកា​នេះ ដែល​លោកស្រី​ជឿ​ថា ដោយ​សារ​មូល​ហេតុ​គាត់​ការពារ​ប្រជាជន និង​សាសនា។

នាយករដ្ឋមន្ត្រី​ថ្មី​អ៊ីតាលី​ចាប់​ផ្ដើម​បង្កើត​រដ្ឋាភិបាល​ថ្មី

Posted: 14 Nov 2011 01:08 AM PST

រ៉ូមៈ អតីត​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ម៉ារីយ៉ូ ម៉ុនទី បាន​ចាប់​ផ្ដើមការ​រៀប​ចំ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​បង្កើត​រដ្ឋាភិបាល​​ថ្មី​មួយ សម្រាប់​ស្ដារ​ឡើង​វិញ​នូវ​ទំនុក​ចិត្ត​ទីផ្សារ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ​សាធារណៈ​ដែល​កំពុង​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ បន្ទាប់​ពី​លោក​ទទួល​យក​​អាណត្តិ​បន្ត​ពី​លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី។

ជន​ជាតិ​វៀតណាម​ពីរ​នាក់​ជាប់​គុក​៥​ឆ្នាំ​ម្នាក់

Posted: 14 Nov 2011 12:42 AM PST

ភ្នំពេញៈ ជន​ជាតិ​វៀតណាម ២​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បើក​ផ្ទះ​បន​ខុស​ច្បាប់​នៅ​ឆ្នាំ​នេះ​នៅ​ រាជធានី​ភ្នំពេញ។

ទឹក​ជំនន់​ថៃ​ស្រក​ចុះ​នៅ​កន្លែង​ខ្លះ ការ​លំបាក​ស្ថិត​នៅ​ចំពោះ​មុខ

Posted: 14 Nov 2011 12:08 AM PST

111114_b02

បាងកកៈ ភាគ​កណ្ដាល​នៃ​រាជ​ធានី​បាងកក​របស់​ប្រទេស​ថៃ ហាក់​​នឹង​គេច​ផុត​ពី​ទឹក​ជំនន់ ដែល​បាន​វាយ​ប្រហារ​តំបន់​មួយ​ចំនួន​នៅ​តាម​ជាយ​រាជ​ធានី​នេះ និង​បណ្ដា​ខេត្ត​នានា​នៅ​ភាគ​ខាង​ជើង​ទីក្រុង​នេះ ប៉ុន្តែ បញ្ជា​ជម្លៀស​ខ្លួន នៅ​តែ​ត្រូវ​បាន​គេ​ដាក់​រៀង​រាល់​ថ្ងៃ​នៅ​តាម​សង្កាត់​នានា​នៅ​ខាង​ក្រៅ​ រាជ​ធានី ហើយ​ប្រជា​ពលរដ្ឋ​ជា​ច្រើន ប្រឈម​មុខ​នឹង​​ពេល​វេលា​ដ៏​លំបាក​នា​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។

សេដ្ឋកិច្ច​ជប៉ុន​ងើប​ឡើង​វិញ​ដោយសារ​ការ​នាំ​ចេញ​ក្រោយ​រញ្ជួយ​ដី

Posted: 13 Nov 2011 11:55 PM PST

តូក្យូៈ សេដ្ឋ​កិច្ច​របស់​ប្រទេស​ជប៉ុន បាន​កើន​ឡើង​ជា​លើក​ដំបូង​​​ក្នុង​រយៈ​ពេល​បួន​ត្រី​មាស​ ពោល​គឺ​​កំពុង​ស្ទុះ​ងើ​ប​ឡើង​វិញ​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត​ខ្ពស់​បំផុត​ កាល​ពី​ខែ​មីនា ដែល​ការ​ស្ទុះ​ងើបឡើង​វិញ​នេះ កើត​មាន​ឡើង​ដោយ​សារ​ការ​នាំ​ចេញ និង​ការ​ចំណាយ​លើ​ទំនិញ​ប្រើ​ប្រាស់ បាន​កើន​ឡើង​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!