Koh Santipheap Daily

Koh Santipheap Daily


​ពួកអ្នក​​​ជំនាញការ​​មានទុទិ​ដ្ឋិនិយម​​​​លើទស្សន​វិស័យ​​​សេដ្ឋកិច្ច​​​ពិភព​លោក​

Posted: 16 Nov 2011 11:23 PM PST

​ការ​​​សិក្សា​​​ប្រចាំ​ត្រីមាស​​មួយចេញផ្សាយ​​​ដោយ​​វេទិកា​​សេដ្ឋកិច្ច​​​ ​ពិភពលោក WEF មាន​មូលដ្ឋាន​​​នៅក្រុង​​​ហ្សឺណែវ ​​លាត​ត្រដាង​​កាលពី​ថ្ងៃទី​​​១៦ វិច្ឆិកា ​​​ថា អ្នកជំនាញ​ការ​ភាគច្រើន​​នៅ​តែ​មាន​​ទុទិដ្ឋិ​និយម​​​លើទស្សន​​ វិស័យសេដ្ឋកិច្ច​​​​ពិភពលោក ​និង​​​អភិបាលកិច្ច​​អន្តរជាតិ​​​នា​ឆ្នាំ​ខាង​មុខនេះ។​

ឥណ្ឌា​​នឹងចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងមួយស្តីពី​សន្តិសុខ​អាកាសចរណ៍

Posted: 16 Nov 2011 11:18 PM PST

ប្រភពព័ត៌មាន​​ផ្លូវការ​​រាយការណ៍​​កាលពីថ្ងៃ​​ទី១៦ វិច្ឆិកា ​ថា ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក​​​​ចុះ​ហត្ថលេខា​​​​លើ​កិច្ចព្រម​ព្រៀង​​ទ្វេភាគី​​​ មួយ​ស្តីពី​សន្តិសុខ​​អាកាស​ចរណ៍​នា​ថ្ងៃទី១៧ ​វិច្ឆិកា នៅ​ក្រុង​ញូវ​​ដែល្លី​​​ដែល​ជា​​ការបើក​ផ្លូវ​ឱ្យមានការ​ហូរ​ចូល​ទៅទីផ្សារ​ ​បរ​ទេស​​​នៃ​ផលិត​​​​ផល​ខាងអាកាស​​​ផលិត​នៅឥណ្ឌា ។

អាល់​ហ្វា​​​ពន្លះ​​​ជាមួយ​រថយន្ត​​​កូរ៉េ​​​បណ្តាល​ឱ្យ​ភាគី​​ម៉ូតូ​​​ស្លាប់​​​នៅនឹង​​កន្លែង

Posted: 16 Nov 2011 11:18 PM PST

នៅកន្លែងកើតហេតុ
ខេត្តក្រចេះ ៖ បុរសជាអ្នកបើកម៉ូតូម្នាក់​​បាន​ស្លាប់នៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តកូរ៉េពណ៌​ត្រេអុី​ របស់យោធាដែលបើកបរក្នុងទិសដៅបញ្រ្ចាស​គ្នា ។ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង៦ល្ងាច​ថ្ងៃទ១៦ វិច្ឆិកា នៅលើផ្លូវ​ជាតិ​លេខ​៧ចំណុចមុខវត្តកាប៉ូ ក្នុងភូមិកាប៉ូ សង្កាត់​អូរឫស្សី ក្រុងក្រចេះ។

​ផឹក​ស្រា​ក្លែប​សាច់ឆ្កែ​ឈ្លោះប្រកែក​​​គ្នា​ត្រូវ​​គេ​កាប់​​​១កាំបិត​​ប៉័ងតោ​រយះ​មុខ​

Posted: 16 Nov 2011 11:11 PM PST

​រាជធានីភ្នំពេញ​​​​​​ ៖ ​កាលពីវេលាម៉ោង​​​៨​និង​​​៣០នាទី​​​យប់ថ្ងៃទី​​​​១៦ វិច្ឆិកា ​​​២០១១ ​នៅ​កន្លែង​​​លក់សាច់ឆ្កែ ​​ស្ថិតក្នុងភូមិ​​​គោក​ចំបក់ សង្កាត់​ចោមចៅ ​ខណ្ឌដង្កោ ​​​បុរស​ម្នាក់​​​ត្រូវ​ជន​ដៃ​ដល់​​​​​ជាអ្នក​​​ធ្វើការ​ជាមួយ​គ្នា កាប់​​១កាំបិត​ប៉័ងតោ​ បណ្តាល​ឱ្យ​​​​រង​របួស​​រយះ​មុខ​​ដេរ​​​១៤ថ្នេរ ​​​ដោយសារ​តែ​​ផឹកស្រា​ស្រវឹង​​ទាស់​ពាក្យសម្តី​​​គ្នា​បន្តិច​បន្តួច​ ប៉ុន្តែ​ប៉ះ​ចំស្រា​កាច​ក៏ឈានទៅ​ប្រើ​​​​អំពើហិង្សា​​​តែម្តង​។

ក្មេងស្រី​​ម្នាក់​ទើប​មានអាយុ​​​​១៦ខែ​កន្លះ​​​​លង់ទឹកស្រះ​​ស្លាប់​​​ពេលដើរ​​តាមម្តាយ​ទៅ​​​គក់​​ខោអាវ​ និង​រក​អុស​

Posted: 16 Nov 2011 11:06 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​ក្មេងស្រី​​​តូចម្នាក់​ដែល​​មានអាយុទើបតែ​​​១៦ខែ​កន្លះប៉ុណ្ណោះ ​​បានស្លាប់​​បាត់បង់ជីវិត​​​​ដោយ​សារ​​​​លង់ងទឹកស្រះ​មួយ​កន្លែង ​​នៅក្បែរ​​ភូមិ​​​ ខណៈ​ពេលដែល​​នាង​​​តាម​ម្តាយ​​​​​ទៅ​បោកគក់​​​​សម្លៀកបំពាក់​​​ ដោយ​ឱ្យ​​​​​កូនស្រីច្បង​​​ម្នាក់ទៀត​អាយុ​​​​៧ឆ្នាំ​​​មើល ​​រួច​ឆ្លៀត​​​​ឡើង​ទៅកាច់មែក​អង្កាញ់​​ងាប់​ៗ ​ដើម្បី​ធ្វើអុស​ដុត​​​ ភ្លេចខ្លួន​​​មួយសន្ទុះ​​​ចុះមក​​វិញ បាត់កូន​ ក៏​មាន​ការ​​​​ភ្ញាក់​ផ្អើល​​​ ហើយ​​​​សង្ស័យ​ថា ​​កូនស្រី​​​លង់ទឹក​ស្រះ​ចុះ​​រាវ​

៣នាក់​ជិះម៉ូតូ​​​​លួច​​​កាច់​​កញ្ចក់​​​រថយន្ត​វីហ្គោ​ត្រូវ​​ចាប់ខ្លួន​

Posted: 16 Nov 2011 11:06 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ​​​​ ៖ ​ជនសង្ស័យ​​​​២នាក់​ក្នុង​ចំណោម​​​​បក្សពួក​​​៣​នាក់​ត្រូវ​កម្លាំង​​​ល្បាត ​​​នគរបាល​ប៉ុស្តិ៍​​​​ និងប្រជា​​​​ការពារ​​សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌ​​​ទួលគោក​ ​​បាន​ចាប់​ខ្លួន​​​បន្ទាប់ពី​​ជននោះ​ធ្វើសកម្មភាព​លួច​​​កាច់​កញ្ចក់​​​​ រថយន្ត​​​​ម៉ាក​​​តូយ៉ូ​តាវីហ្គោ ​​​កាលពីវេលាម៉ោង​​​​​១​និង​​៣០នាទី​​​​​រំលង​អធ្រាត្រ​​​​ចូលថ្ងៃទី​១៧ ​​វិច្ឆិកា ​នៅចំណុច​មុខផ្ទះលេខ​៦៦៧Eo វិថី​កម្ពុជា​​ក្រោម​ សង្កាត់​​ទឹកល្អក់ទី​​១ ​ខណ្ឌទួលគោក​។​

កូរ៉េខាងត្បូងនឹងធ្វើម្ចាស់ផ្ទះប្រកួតវាយកូនហ្គោលឆ្នាំ2015

Posted: 16 Nov 2011 11:06 PM PST

[Enter Caption]
ព្រឹត្តិការ​ណ៍​ប្រកួត​វាយ​កូន​ហ្គោល​ Presidents Cupនឹង​មាន​វត្ត​មាន​ជា​លើក​ទី​១នៅ​លើ​ទឹក​ដី​ទ្វីប​អា​ស៊ី​ក្នុង​ខណៈ​ដែល​ ការ​ប្រកួត​នេះ​នឹង​រៀប​ចំ​ធ្វើ​នៅ​ប្រ​​ទេស​កូ​រ៉េ​ខាង​ត្បូង​នៅ​ឆ្នាំ​ ២០១៥​។ ​លោក​ Tim Finchemប្រធាន ​PGA Tour​បាននិយាយ​ថា ការរីក​លូត​លាស់​នៃ​វិ​ស័យ​កីឡា​វាយ​កូន​ហ្គោល​ទូ​ទាំង​ទ្វីប​អា​ស៊ី​រួមនិង ​វត្ត​មាន​កីឡាករ​កូ​រ៉េ​ខាង​ត្បូង​៣រូប​នៅ​ក្នុង​ក្រុម​អន្តរជាតិ​ ប្រកួតតទល់​នឹង​ក្រុម​ការ​ពារ​ជើង​

គ្រាប់​បែក​យក្ស​ទម្ងន់​​ធ្ងន់​ជាអាវុធ​ប្រភេទថ្មី​របស់​អាមេ​រិក​ឈ្មោះថា MOP សម្រាប់​ទម្លាយ​​ទីតាំង​ទ័ព​​ដែល​លាក់ខ្លួននៅ​រូងក្រោមដី

Posted: 16 Nov 2011 10:58 PM PST

[Enter Caption]
ទីភ្នាក់ងារ AFP ផ្សាយ​ឱ្យ​ដឹង​ថា អ្នក​នាំពាក្យ​​កង​ទ័ព​អាកាស​សហ​រដ្ឋអាមេរិក​ បង្ហើប​ឱ្យ​ដឹង​ថា គ្រាប់​បែក​យក្ស​ទម្ងន់​ធ្ងន់​ជាអាវុធ​​​ប្រភេទ​ថ្មី​ចេញ​ម៉ូដ​សម្រាប់​ ទម្លុះ​​គោល​ដៅ​​ដែល​នៅ​ជ្រៅ​ក្រោម​ដី​ត្រូវ​បាន​បញ្ជូន​ទៅ​ឃ្លាំង​គ្រឿង​ សព្វាវុធ ។

ចម្ការ​តែ​នៅវៀតណាម​ផលិត​សម្រាប់​​នាំចេញ

Posted: 16 Nov 2011 10:58 PM PST

[Enter Caption]
​ក្នុងទិដ្ឋ​ភាព​​ដែល​បង្ហាញ​នេះ​ ជា​រូប​ភាព​នៅ​ក្នុង​ចម្ការ​«តែ»​មួយ​ក្នុង​ប្រទេស​វៀតណាម ​ដោយ​កម្ម​ករ​កំពុង​បេះ «​តែ​» នៅភូមិ​មួយ​ក្នុង​ខេត្ត​តៃ​ង្វៀន។ ​ក្រោយ​ពេល​បេះរួច​ «តែ​» ខាង​លើ​ត្រូវ​យក​ទៅ​ហាល​​ថ្ងៃ​​ឱ្យ​ក្រៀម​ និង​ច្រក​បញ្ចូល​​ក្នុង​កេស​ ដើម្បី​យក​ទៅ​លក់​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ។

ស្រវឹង​ធ្លាក់​ភ្នែក​​​បោះពួយ​ម៉ូតូធ្លាក់​​​​​ជង្ហុក​​​របួសធ្ងន់​

Posted: 16 Nov 2011 10:58 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសស្រវឹង​​​​​​ធ្លាក់​ភ្នែក​​​​ម្នាក់​​បោះពួយ​​​ម៉ូតូ​​​ធ្លាក់​ជង្ហុក​ ​របួសធ្ងន់​​​​ត្រូវ​បាន​បញ្ជូនទៅ​​​​​​សង្គ្រោះ​បន្ទាន់​​នៅមន្ទីរពេទ្យ​។​ ហេតុការណ៍​គ្រោះថ្នាក់​​​​ចរាចរណ៍​នេះកើត​ឡើង​​​​នៅវេលាម៉ោង​​​​​៨​និង​​​​ ៣០នាទី​​​​យប់​ថ្ងៃទី​​​១៦ វិច្ឆិកា ​​២០១១ តាមបណ្តោយ​​​​ផ្លូវ​​​​២០០៤ ​​សង្កាត់​ទឹកថ្លា ​​​ខណ្ឌ​សែនសុខ​។ ​

កុងហ្គោ​​បង្កើត​​តំបន់​ទេស​ចរណ៍​​មើល​ភ្នំ​ភ្លើង​​កំពុង​ផ្ទុះ

Posted: 16 Nov 2011 10:57 PM PST

[Enter Caption]
​ឧទ្យា​ន​ជាតិ «វីរ៉ាន​ហ្កា» ​ដែល​ជា​បេតិក​ភ័ណ្ឌ​​ពិភព​លោក ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​​​កុង​ហ្គោ ​ហើយ​ដែល​មនុស្សទូទៅ​ស្គាល់ថា​​ជា​ប្រភព​នៃ​ការ​រស់​នៅ​របស់​ហ្វូង​ស្វា​ ភ្នំ​ជិត​ផុតពូជ និង​សត្វ​ព្រៃ​​ជា​ច្រើន​​ប្រភេទ​ ​បាន​​រៀបចំ​បង្កើត​​លក្ខណៈ​​​ទេស​ចរណ៍​យ៉ាង​ពិសេស​មួយ​ ដោយ​នាំភ្ញៀវ​​ទេស​ចរ​​ដើរ​ក្នុង​ព្រៃ​​នៅពេល​យប់ ដើម្បី​ទស្សនា​​ការផ្ទុះ​ភ្នំភ្លើង​ «នីអា​មូឡា​ហ្គី​រ៉ា» ។

គ្រាប់ពេជ្រ​តម្លៃ​12,3​លាន​ដុល្លារ​ដេញ​ថ្លៃ​​នៅ​ស្វ៊ីស​

Posted: 16 Nov 2011 07:51 PM PST

[Enter Caption]
គ្រាប់​ពេជ្រ​​ពណ៌​លឿង​ទំហំ​១១០,០៣​ការ៉ាត់ ​ដែល​បង្ហាញ​​នេះ ​ត្រូវ​ដេញ​ថ្លៃ​ក្នុង​តម្លៃ​១២,៣​លាន​ដុល្លារ ​កាលពី​ថ្ងៃទី​១៥ ​វិច្ឆិកា ​កន្លង​​មក​ ​នៅ​​ទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​​ស្វ៊ីស ​ដោយ​ការ​ដេញថ្លៃ​បាន​រៀបចំឡើង​នៅ​ស្ថាប័ន​​ "Sotheby's" ។

ពលរដ្ឋ​​ខ្មែរ​រងគ្រោះ​ចំនួន​30​នាក់​​នឹង​មក​ពី​ឥណ្ឌូណេ​សីុ​​​វិញ​នៅ​សប្តាហ៍​​ក្រោយ​នេះ​

Posted: 16 Nov 2011 07:50 PM PST

​លោក​កុយ គួង ​អនុ​រដ្ឋ​​លេខា​ធិការ​ក្រសួង​ការ​បរទេស និង​សហ​​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ និង​ជា​អ្នក​នាំពាក្យ​​​ បាន​មាន​ប្រសាសន៍​​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា ក្រសួង​ការ​បរទេស​​ និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរជាតិ ​និង​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​​ឥណ្ឌូណេស៊ី ​បាន​ជួយ​សង្គ្រោះ​​ពលរដ្ឋ​​ខ្មែរ​រង​គ្រោះ​ដោយ​ការ​ជួញ​​ដូរ​មនុស្ស​ចំនួន​ ៦៥​នាក់ ពី​ទូក​នេសាទ​ថៃ ដែល​ស្ថិត​ក្នុង​ខេត្ត​​ម៉ាលូគូ ប្រទេស​ឥណ្ដូ​ណេ​ស៊ី ។

បុរស​ម្នាក់​ត្រូវចរន្ត​អគ្គិ​សនី​​ឆក់ដួល​ប្រកាច់​​នៅ​ក្នុង​ភក់​ទាំង​ព្រឹក​

Posted: 16 Nov 2011 07:48 PM PST

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​រង​គ្រោះ​ដោយ​ចរន្តអគ្គិ​សនី​ឆក់​បណ្តាល​​ដួល​ប្រកាច់​​ ក្នុង​ភក់សន្លប់​បាត់​ស្មារតី ខណៈ​ពេល​កំពុង​ដើរ​​ចូល​ទៅ​ត​ខ្សែ​ភ្លើង​ដែល​ដាច់​ធ្លាក់​នៅ​លើ​ដី​​ភក់​ ក្បែរ​​​លំនៅ​ឋាន កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៦ វិច្ឆិកា នៅ​ភូមិ​ព្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ។

លូក​ដៃ​​រាវ​​រក​ត្រី​ក្នុង​​រន្ធ​តាម​ដង​អូរ​ត្រូវ​​ពស់​វែក​ដំបូកខាំ​ដៃ​

Posted: 16 Nov 2011 07:45 PM PST

ជនរងគ្រោះដោយពស់ខាំដៃ
ខេត្តប៉ៃលិន ៖ យុវជនម្នាក់ឈ្មោះវិន នឿន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកុយ ឃុំ​សាលាក្រៅ ស្រុកសាលាក្រៅ បានរងរបួស ដោយ​សារពស់វែកដំបូកចឹកចំពីលើខ្នងដៃស្តាំ ខណៈ​​ដែល​គេលូករុករាវចាប់ត្រីក្នុង​រន្ធមានទឹក​នៅ​ក្នុង​អូរមួយ។ ជនរងគ្រោះកំពុងតែសម្រាក​ព្យា​បាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយខ្នងដៃ​ហើម​ស្ទើរ​តែ​រលួយ​ទៅ​ហើយ​មើល​ទៅ​គួរឲ្យខ្លាច ព្រោះពេលពស់ខាំភ្លាម​មិន​បានប្រញាប់ប្រញាល់​យក​

បើក​ម៉ូតូ​លឿន​ដូច​ហោះ​បុក​ម៉ូតូ​​មួយ​គ្រឿង​ទៀត​អូស​ជាង​10​ម៉ែត្រ​​រួច​​ដួល​សន្លប់​

Posted: 16 Nov 2011 07:43 PM PST

នៅកន្លែងកើតហេតុ
ក្រុងប៉ោយប៉ែត ៖ យុវជនម្នាក់​ដែល​បើក​ម៉ូតូ​​ក្នុង​ល្បឿន​លឿនដូចហោះ​បាន​ជ្រុល​ចង្កូត​ទៅ​បុក ​ម៉ូតូ​​មួយ​គ្រឿង​​ទៀត​អូសជាង១០​ម៉ែត្រ រួចដួលសន្លប់ខ្លួនឯង។ ហេតុការណ៍​នេះ បាន​កើត​ឡើង កាលពីវេលាម៉ោង១១​និង២០​នាទី​ព្រឹក ថ្ងៃទី១៦​ វិច្ឆិកា នៅ​លើ​ផ្លូវលំខាងលិចផ្សារអគ្គ ស្ថិតក្នុងភូមិ​បាលិលេយ្យ សង្កាត់ប៉ោយប៉ែត ។

ប្រជាពលរដ្ឋ​​​​សហគមន៍​បុរី​កីឡា​តវ៉ា​​យ៉ាង​​​កក្រើក​​​ប្តឹង​​​ក្រុមហ៊ុន​​ផានអ៊ីម៉ិច​

Posted: 16 Nov 2011 07:39 PM PST

ប្រជាពលរដ្ឋរស់នៅប្លុក​បុរីកីឡាធ្វើការតវ៉ា
រាជធានីភ្នំពេញ​​​​ ៖ ​ប្រជា​​ពលរដ្ឋ​​​​​​៨៥គ្រួសារ ​​​រស់នៅ​ប្លុក​សហគមន៍​​​បុរីកីឡា ​ភូមិ​​១២ ផ្លូវ​លេខ​​​១៦៩ ​សង្កាត់​វាល​​វង់​​​ ខណ្ឌ​​​៧​មករ​ា ​បានកញ្ជ្រោល​​​តវ៉ា​យ៉ាង​កក្រើក​​​នៅមុខវិទ្យា​ល័យ​​បាក់ទូក កាលពីវេលាម៉ោង​​​​៨ព្រឹក​ថ្ងៃទី​​​១៧ ​​វិច្ឆិកា ​​​២០១១ ដោយ​​​ប្តឹង​​​ពី​លោក​ស្រី​​ឧកញ៉ា​​​​ស៊ុយ សុផាន ​​ប្រធានក្រុម​​ហ៊ុន​​ផានអ៊ីម៉ិច ​​និង​ប្រធាន​​-អនុប្រធាន​​​​សហគមន៍បុរី​កីឡា ​​ឃុបឃិត​​ប្រព្រឹត្ត​​​​អំពើពុករលួយ​​​​ពាក់ព័ន្ធ​​នឹង​ការ​កាន់​កាប់ដី​ ធ្លី​។

សែល​កាត​ឧបត្ថម្ភ​​មួក​សុវត្ថិ​ភាព​​ចំនួន​100ដល់​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក

Posted: 16 Nov 2011 07:36 PM PST

ការប្រគល់មួកសុវត្ថិភាពរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Mobitel
រាជធានី​ភ្នំពេញ ៖ ថ្មីៗ​នេះ​សែល​កាត​ដែល​ជា​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត​លំដាប់​ថ្នាក់​លេខ​១​បាន​ ចូល​រួម​ឧបត្ថម្ភ​មួក​សុវត្ថិ​ភាព​ចំនួន​១០០​​ដល់​គណៈ​កម្មា​ធិការ​ជាតិ​ សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ដើម្បី​ជាការ​ចូល​រួម​ចំណែក​ក្នុង​ទិវា​ អន្តរ​ជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​លើក​ទី​៦​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​២០ វិច្ឆិកា ២០១១​ខាង​មុខ​នេះ​នៅ​ក្រុង​ព្រះ​សីហនុ​។

ជិះ​ម៉ូតូ​ជើង​ចូល​កាំ​រុំចាក់​សាំង​កុំឱ្យ​ហើម រួច​ឆួល​ដែក​កេះ​មើល​ឆេះ​ជើង​

Posted: 16 Nov 2011 07:33 PM PST

ជនរងគ្រោះ
រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវភ្លើង​​សាំង​ឆេះ​ជើង​ខាងស្ដាំ​រលាត់ស្បែក​ចេញ​សាច់​ស​ ចាប់​​ពី​ប្រអប់ជើង​ដល់​កំភួនជើង ខណៈពេល​ដែល​ជិះ​ម៉ូតូ​ជាមួយ​មិត្ដភក្ដិ​២​នាក់​ទៀត​ទៅ​លេង​ផ្ទះ​មិត្ដភក្ដិ​ នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ វិច្ឆិកា ។

សម្ព័ន្ធ​អារ៉ាប់​ទុក​ពេល​3ថ្ងៃ​ឱ្យ​ស៊ីរី​ទទួល​យក​ផែន​ការ​របស់ខ្លួន​

Posted: 16 Nov 2011 07:28 PM PST

នាយក​រដ្ឋ​មន្ត្រី​កាតា​ លោក​ហាម៉ាដ​ ប៊ីន ចា​ស៊ីម​អាល់​សា​នី ថ្លែង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​​មួយ​ក្រោយ​កិច្ច​ប្រជុំ​របស់​អង្គ​ការ ​នេះ​នៅ​ទី​ក្រុង​រ៉ាបាត​(ម៉ារ៉ុក​) ថា សម្ព័ន្ធ​អារ៉ាប់​ទុក​ពេល​៣​ថ្ងៃ​ដល់​ស៊ីរី​គិត​ចាប់​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ទៅ​ដើម្បី​ឱ្យ​ប្រទេស​នេះ​យល់​ព្រម​បញ្ចប់​ការ​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​ នឹង​ប្រធានា​ធិបតី​ លោក​បា​ចា​អាល់ អាសាដ ហើយ​​អនុញ្ញាត​ឱ្យ​បញ្ជូន​ពួក​អ្នក​សង្កេត​ការណ៍​​ទៅ​កាន់​ដែន​ដី​របស់ខ្លួន ​។ ប្រសិន​​បើ​ក្រុង​ដាម៉ាស់​

ដេក​យាម​​អង់​តែន​​​ទូរស័ព្ទ​ម្នាក់ឯង​​ត្រូវ​គេ​ចាប់​រំ​លោភ​​​​ ចោទ​ប៉ូលិស​​មិន​ចាត់​ការ​

Posted: 16 Nov 2011 07:27 PM PST

ខេត្ត​ពោធិ៍​សាត់ ៖​ ក្រុមគ្រួសារក្មេងស្រី​ដែលរងគ្រោះដោយការ​ចាប់រំលោភ​​មួយកាល​ពីថ្ងៃទី១០ វិច្ឆិកា បាន​ចោទ​ប៉ូលិស​ថា​រហូត​មក​ដល់​ថ្ងៃទី១៧ វិច្ឆិកា ​ទៅ​ហើយ​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់ចាត់ការនៅ​ឡើយ ដោយ​​ទុក​ឱ្យ​ជន​ល្មើស​នៅមានសេរីភាពដដែល។ ​ករណី​នេះបាន​កើត​ឡើង​នៅ​ឃុំរាំងទិល ស្រុកកណ្ដៀង ដោយ​ ក្មេងស្រីរង​គ្រោះ​​មានអាយុទើបតែ១៤ឆ្នាំ ​ រីឯ​ជនល្មើសឈ្មោះ​ឡាយ ឌីណា អាយុ២៨ឆ្នាំ រស់នៅភូមិទី៤

សាលា​ដំបូង​បើក​សវនា​ការ​ជំនុំជម្រះ​​លោក​ម៉ឹក ដារា និង​​ជា ឡេង ​ដោយ​មាន​ស្នង​​ការ ​ស្នង​ការ​រង​ធ្វើ​សាក្សី​

Posted: 16 Nov 2011 07:21 PM PST

ទិដ្ឋភាពក្នុងសាលាដំបូង
​ខេត្ត​បន្ទាយមានជ័យ​​​​ ៖ ​សវនា​ការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​​ឃុប​ឃិត​ជួញ​ដូរ​គ្រឿង​ញៀន​​អតីត​​លោក ​ឧត្តម​សេនីយ៍​​ឯក ម៉ឹក ជារ៉ា អគ្គ​​លេខា​ធិការ​​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន​​ និង​ជា​ប្រធាន​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​លោក​វរ​សេនីយ៍​ ជា ឡេង អនុ​ប្រធាន​មន្ទីរ​ប្រឆាំងគ្រឿងញៀន​​ត្រូវ​​បាន​បើក​ធ្វើ​ឡើង​​​នៅសវនដ្ឋាន​ នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ​​នាវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា​២០១១ ​

កីឡាករអង់គ្លេសមូរេអំពាវនាវឲ្យបញ្ឈប់ការផ្តល់មូលនិធិដល់កីឡាករ/កីឡាការិនីតឺន្នីសអង់គ្លេស

Posted: 16 Nov 2011 07:16 PM PST

[Enter Caption]
កីឡាករ​លំ​ដាប់​ទី​៣​ពិភពលោក​អ៊ែនឌី មូ​រេ​បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​កីឡាតឺន្នីស​អង់​គ្លេស​បញ្ឈប់​ការ​ផ្តល់​មូល ​និធិ​ដល់​បណ្តា​កីឡាករ​/កីឡាការិនី​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន ​លទ្ធភាព​រក​ប្រាក់​បន្ថែម​បាន​ដោយ​ខ្លួន​ឯង​។ មូ​រេ​ត្រូវ​គេ​ស្គាល់​ថា​​ជា​កីឡាករ​ដ៏​ឆ្នើម​បំ​ផុត​សម្រាប់​ប្រទេស​អង់​ គ្លេស​ក្នុង​រយៈ​ពេល​៧០​ឆ្នាំ​មក​នេះ​។ និ​យាយ​នៅ​មុន​ការ​ប្រកួត​ព្រឹត្តិការណ៍​ដំណាច់​ឆ្នាំ​នៅ​ទី​ក្រុង​ឡុង​ កីឡាកររូបនេះ​បាន​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​វិ​ស័យ​កីឡា​

​ចេញពីក្លឹប​ជិះ​​រថយន្ត​​ដេញបុកម៉ូតូ​យ៉ាង​អនាធិបតេយ្យ​​កណ្តាលក្រុង​ភ្នំពេញ​

Posted: 16 Nov 2011 07:12 PM PST

​រាជធានីភ្នំពេញ​​​​​​ ៖ ​នៅវេលាម៉ោង​​​​២​និង​​១១​នាទីរំលងអធ្រាត្រ​​​​​​ឈាន​ចូល​ថ្ងៃទី​​​​១៧ ​វិច្ឆិកា ​នៅទល់​មុខផ្សារ​​​ទំនើបស៊ីដនី ​តាមបណ្តោយ​​​មហាវិថី​កម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ​​៧​មករា ​​មាន​​រថយន្ត​​​​​ឡង់​​​គ្រីស្ស័រ​មួយ​គ្រឿង​ជិះ​​ដេញ​តាម​​បុកម៉ូតូ​​ ២គ្រឿង​​​​យ៉ាងអនាធិបតេយ្យ​​​​​កណ្តាល​ក្រុង​​ភ្នំពេញ​តែម្តង​ ខណៈ​ពួកគេ​​​ចេញពីក្លឹប​​​កម្សាន្ត​​​មួយទាំងអស់គ្នា​។ ​ហេតុ​ការណ៍​​នេះបណ្តាល​ឱ្យ​​យុវជន​​​​៣នាក់​​របួសធ្ងន់ ​​និង​ស្រាល​ម្នាក់​

ចេញពី​​ស៊ីកា​​រជិះម៉ូតូ​​​ធ្លាក់​​​ជង្ហុក​​ដួល​​សន្លប់​ម្នាក់​ឯង

Posted: 16 Nov 2011 07:04 PM PST

បុរសរងគ្រោះ
​រាជធានីភ្នំពេញ​​​​​​ ៖ បុរសម្នាក់​ជិះ​ម៉ូតូចេញ​ពី​​​ស៊ីការនៅមជ្ឈមណ្ឌល​​​​ម៉ុងឌីយ៉ាល់ បាន​ធ្លាក់​ជង្ហុក​​​​ដួល​​បោក​​​មុខ​នឹង​​​ថ្នល់​​សន្លប់​ស្តូកស្តឹង​​​ ត្រូវ​បានបញ្ជូនទៅព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ គ្រោះថ្នាក់​​​​ចរាចរ​ណ៍​​​​ជាយថា​ហេតុ​​នេះកើត​ឡើង​​​​នៅ​វេលាម៉ោង​​​​៩​ និង​​​​៥​នាទីយប់ថ្ងៃ​ទី​​​១៦ វិច្ឆិកា នៅតាមផ្លូវ​លេខ​​​២០០៤ ​​បត់​ចូល​ផ្លូវ​ទៅ​​ភូមិ​ប៉ប្រក​​ខាង​ត្បូង ​សង្កាត់​កាកាប ​ខណ្ឌ​ដង្កោ​។​

នគរ​បាល​បង្ក្រាប​ជន​សង្ស័យជួញដូរ​គ្រឿង​ញៀន​នៅ​ផ្ទះ​សំណាក់​

Posted: 16 Nov 2011 07:04 PM PST

ជនជាប់ចោទ
រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្ម​ទណ្ឌ​នៃអធិការដ្ឋានខណ្ឌ៧មករាសហការជាមួយ​ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ឆ្មក់ចូលក្នុងផ្ទះ សំណាក់១៣៣ (ច្រកឌឿង​ហែមប្លុកតាន់ប៉ា) ផ្លូវលេខ១៥៤ សង្កាត់ផ្សារ​ថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៦ និង​៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿង​ញៀនម្នាក់ និងដកហូតថ្នាំ​ញៀនប្រភេទម៉ា​ទឹក​កកមួយចំនួន ។

បើក​កិច្ច​ប្រជុំ​កំពូល​លើក​ទី19របស់​អាស៊ាន​នៅ​កោះ​បាលី​

Posted: 16 Nov 2011 07:02 PM PST

កិច្ច​ប្រជុំ​កំពូល​លើក​ទី១​៩​របស់​អាស៊ាន​បាន​បើក​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា នៅ​កោះ​បាលី​របស់​ឥណ្ឌូ​ណេ​ស៊ី​ជាមួយ​នឹង​ការ​ចូល​រួម​របស់​ប្រមុខ​រដ្ឋ​ ឬ​ប្រមុខ​រដ្ឋា​ភិ​បាល​របស់​ប្រទេស​ទាំង​១០​ជា​សមា​ជិក​នៃ​អង្គ​ការ​នោះ​។ ចំណែក​រដ្ឋ​មន្ត្រី​ទំនាក់​ទំនង​ក្រៅ​ប្រទេស​ប្រេ​ស៊ីល​ លោក​អាន​តូ​នី​ញ៉ូ ប៉ា​ទ្រី​យ៉ូ​តា វិញបាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​១៦ វចិ្ឆកា នៅ​កោះ​បាលី​លើ​សន្ធិ​សញ្ញា​មិត្ត​ភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មួយ​ជាមួយ​អាស៊ាន​

គ្រោះ​ថ្នាក់​រថ​យន្ត​បឺស​ដឹក​សិស្ស​មួយ​នៅ​ចិន​ស្លាប់​20នាក់​

Posted: 16 Nov 2011 06:59 PM PST

អ្នក​ទទួ​ល​ខុសត្រូវ​ម្នាក់​នៃ​ការិយា​ល័យ​សន្តិ​សុខ​ការ​ងារ​ក្រុង​រាយ​ ការណ៍​ថា តុល្យ​ការ​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​ដែល​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ក្នុង​ទី​ក្រុង​គិញ​យ៉ាង ខេត្ត​ហ្គាន​ស៊ូ ភាគ​និរតី​ចិន​ចំនួន​អ្នក​ស្លាប់​​បាន​កើន​ដល់​២០​នាក់ បន្ទាប់​ពី​ការ​ស្លាប់​កុមារ​ម្នាក់​ទៀត​មក​។

កម្ម​វិធី​​ធ្វើ​ដំណើរ​​តាម​​រថភ្លើង​​​ទេស​ចរណ៍​​​មហា​​បរិនិ​ព្វាន​ព័ត៌មាន​សម្រាប់​ពុទ្ធមាមក​ជនដែល​មានបំណង​ទៅកាន់​ស្ថាន​ទាំង​4

Posted: 16 Nov 2011 06:53 PM PST

[Enter Caption]
នៅក្នុង​គម្ពី​រ​មហា​បរិនិ​ព្វាន​​សូត្រ​ ព្រះពុទ្ធ​​ទ្រង់​បាន​ត្រាស់​​ប្រាប់​អានន្ទ​ថា​ «ម្នាល​អានន្ទ មាន​ស្ថាន​៤​កន្លែង ដែល​បុគ្គ​ល​ណា​ជឿជាក់​ដើរ​តាម​ផ្លូវ​ធម៌ ហើយ​​បាន​ធ្វើ​​ដំណើរ​ទៅ​កាន់​ទីស្ថាន​ទាំង​នោះ ក៏​​ធ្វើ​ឱ្យ​បុគ្គ​ល​នោះ​នឹង​រឹង​រឹត​តែជ្រះថ្លា​ក្នុង​​ផ្លូវ​ធម៌​នោះ​ថែម ​ទៀត» ។ ស្ថាន​​ធំ​ទាំង៤​កន្លែង​​នោះ ៖ ទីដែល​ព្រះពុទ្ធ​​ទ្រង់​ប្រសូត (លុម្ពិនី) ​ទីដែល​ទ្រង់​បាន​ត្រាស់​ដឹង (ពុទ្ធ​គយា) ​ទីដែល​ទ្រង់​បាន​សម្តែង​បឋម​​ទេស​នា (សារ​នាថ) ​និង​ទីដែល​​ទ្រង់​ចូល​មហា​បរិ​និ​ព្វាន (ក្រុង​កុសិនារា) ។

ឈឹម ​តារាវត្តី ​ក្លាយ​​ជា​​តួឯក​​​​ក្នុង​រឿង​​​​​«ច្រវាក់​​​កម្ម​»​ត្រៀម​ធ្វើ​ជាពិធីការិនី​ទូរទស្សន៍​នាពេល​ឆាប់ៗ​ខាង​មុខ

Posted: 16 Nov 2011 06:49 PM PST

កញ្ញា​​​ឈឹម  តារាវត្តី ​ក្នុង​វ័យ២១ឆ្នាំ
​​ រាជធានីភ្នំពេញ ៖ ដោយ​សារ​​​តែ​មាន​​ទេព​​កោសល្យ​​​​សម្តែង​​​ល្អគួប​ផ្សំ​​​​នឹងរូប​​សម្ផស្ស ​​ស្រស់​​ស្អាត​​​ ក្នុង​​​រយៈ​​ពេល​​​ប៉ុន្មាន​​​​ឆ្នាំ​​​កន្លង​មក​​​នេះ ​គឺចាប់​​​ពីឆ្នាំ​​​២០០៨​​មក​ កញ្ញា​​​ឈឹម តារាវត្តី ​ក្នុង​វ័យ២១ឆ្នាំ​ ​បាន​សម្តែង​​​​កាយ​វិការ​​​ខារ៉ាអូខេ​​​​ឱ្យ​ផលិតកម្ម​​ក្រៅ​​​និង​ក្នុង​ ប្រទេស​​​​ជាច្រើន​ ។ ​​​ជា​ពិសេស​​នោះ ​នាង​បាន​​​ចូលរួម​​សម្តែង​​​​ភាពយន្ត​​​ជាច្រើន​​រឿង​ដូច​ជា​​​រឿង​ «ទាយាទអសិរ្ពិស»​ រឿង​«មាន​សំបុក​តែ​រងា » រឿង​«ទឹក​​ភ្នែកជាយ​ដែន​​» រឿង​​«ផ្កា​រីក​​​ពេញ​​រដូវ​​» និង​​​ចុង​ក្រោយ​​​​​នេះ​នាង​​ក្លាយ​​​​​ជាតួឯក​​​ក្នុង​រឿង​​«​ច្រវាក់​​​ កម្ម» ដែល​​​​​ចាក់​​ផ្សាយ​​តាម​​​កញ្ចក់​​​ទូរ​ទស្សន៍​​​ប៉ុស្តិ៍​​លេខ​៥ក្នុង​ កម្មវិធី​​​​កម្ម​​លោកី​យ៍។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!