Koh Santipheap Daily

Koh Santipheap Daily


កិច្ចប្រជុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងពិធីចុះហត្ថលេខាដោយប្រមុខរដ្ឋ​ ប្រមុខរដ្ឋាភិបាលអាស៊ាន

Posted: 18 Nov 2011 08:27 PM PST

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៩ ដែលធ្វើឡើងនៅរសៀលថ្ងៃទី១៧ វិច្ឆិកា ​ប្រមុខ​រដ្ឋាភិបាលនៃប្រទេសអាស៊ាន បាន​ធ្វើ​ការ​ពិភាក្សា​​ទៅ​លើ​ការស្នើសុំរបស់ប្រទេសទីម័រខាង ​កើត ក្នុងការសុំចូលជាសមាជិកពេញសិទ្ធិរបស់​អាស៊ាន។ ប្រទេសសិង្ហបុរីដែលពីដើមរៀង​មក​តែងតែប្រឆាំងទៅនឹងបេក្ខភាពរបស់ទីម័រចូល​ ជាសមាជិករបស់អាស៊ាននោះ បានធ្វើការគូស​បញ្ជាក់ថា មិន​មែន​

បើក​ម៉ូតូ​ជែង​គ្នា​មិន​ប្រយ័ត្ន​បុក​ម៉ូតូ​បើក​ផ្ទុយ​​ទិសគ្នា​ របួស​ធ្ងន់​​2នាក់​ ស្រាល​3នាក់​

Posted: 18 Nov 2011 07:28 PM PST

ខេត្ត​កំពង់​ធំ​ ៖ ២​នាក់​ប្តី​ប្រពន្ធ​រង​របួស​ធ្ងន់​ និង​៣​នាក់​ទៀត​រង​របួស​ស្រាល​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១១ នៅ​ភូមិ​សង្គម​ ឃុំ​ដំរី​ស្លាប់​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ​។

ក្រុម​ហ៊ុន​​ម៉ូ​ហ៊ីបា​អេន​ជី​នា​រីង​(ខេម​បូឌា)​ផ្តល់​អាហារូប​ករណ៍​​ដល់​និស្សិត​កម្ពុជា

Posted: 18 Nov 2011 07:00 PM PST

រាជធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​ម៉ូហ៊ីបា​អេន​ជី​នា​រីង​(ខេម​បូឌា) សូម​ជម្រាប​សាធារណ​ជន​ជា​ព័ត៌​មាន​ថា នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០០១​ ម៉ោង​១១​ព្រឹក​នា​ស្នាក់​ការ​ក្រុម​ហ៊ុន​យើង​ខ្ញុំ មាន​ប្រារព្ធ​ពិធី​ប្រគល់​អាហារូប​ករណ៍​ MUHIBBAH-UTP Prestigious Scholarship ដែល​ក្រុម​​​ហ៊ុន​ម៉ូ​ហ៊ីបា​អេន​ជី​នា​រីង​ម៉ា​ឡេ​ស៊ី​​ (Muhibbah Engineering (M) Bhd) ផ្តល់​ជូន​និស្សិត​​កម្ពុជា​​ចំនួន​២​នាក់​ដើម្បី​ទទួល​បាន​ឱកាស​ទៅ​សិក្សា​ នៅ​សាកល​

ដើម​ជ្រៃ​ និង​ដើម​រាំង​​នៅ​តែ​មាន​ហាង​ឆេង​នាំ​ទៅ​វៀត​ណាម​

Posted: 18 Nov 2011 06:24 PM PST

ដើម​ជ្រៃដែលគេគាស់
ខេត្ត​កំពត ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កែប​ក្រុម​ឈ្មួញ​នៅ​តែ​បន្ត​ដើរ​ទិញ​ដើម​រាំង​ និង​ដើម​ជ្រៃ​ជា​ហូរហែ​ដឹក​តាម​រថ​យន្ត​​ទៅ​ប្រទេស​វៀត​ណាម​ដែល​គេ​មើល​ឃើញ​ ដើម​ឈើ​ទាំង​២​ប្រភេទ​នេះ​នៅ​តែ មាន​តម្លៃ​ខ្ពស់​ ហើយ​ការ​រក​ទិញ​មិន​បាន​ទៀត​ផង​។

​ប្រកាសគណៈកម្មាធិការសមាគមយុវជនកម្ពុជាថ្នាក់ភូមិ-សង្កាត់ ខណ្ឌដូនពេញ

Posted: 18 Nov 2011 06:00 PM PST

ក្នុងកិច្ចប្រជុំ
រាជធានីភ្នំពេញ ៖​ នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា គណបក្សខណ្ឌដូនពេញបានប្រកាសបញ្ចូលសមា ជិក សមាជិកាគណៈកម្មាធិការសមាគម យុវជន កម្ពុជាភូមិ-សង្កាត់ទាំង១១ ក្នុង​ខណ្ឌដូនពេញ ចំនួន៦៩៧នាក់ ក្នុងនោះស្រ្តី១៦៨នាក់ ក្រោម អធិបតីភាពលោកម៉ប់ សារិន សមាជិកគណៈ​កម្មាធិការកណ្តាលអនុប្រធានប្រចាំការ​គណបក្ស​រាជធានី ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ជាប្រធានក្រុម​

​រថយន្ដ​បុកគ្នា​​នៅលើ​កំណាត់​ផ្លូវ​​ជាតិ​​លេខ៤​ក្នុង​ស្រុកភ្នំ​ស្រួច​រងរបួស​ធ្ងន់-ស្រាល​១៣នាក់

Posted: 18 Nov 2011 04:37 PM PST

មនុស្ស​យ៉ាងហោច​ណាស់​១២នាក់​រងរបួស​ធ្ងន់​​ និង១នាក់ស្រាល ដោសារ​គ្រោះ​ថ្នាក់​​ចរាចរណ៍​រថយន្ដ​បុកគ្នា​​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ៤​ ត្រង់ចំណុចផ្លូវ កែង​ស្ថិត​ក្នុងភូមិ​កណ្ដាល​ ឃុំមហាសាំង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្គឺ កាល​ពីវេលា​ម៉ោង៥ល្ងាច​ ថ្ងៃទី១៨​វិច្ឆិកា​២០១១​ បង្កឱ្យមាន​ការភ្ញាក់​ផ្អើល និងរន្ធត់យ៉ាង​ខ្លាំង​ដោយមនុស្ស​ចោម​រោមមើល​កុះករ។

ព្រឹត្តិការណ៍​​ពិភព​​លោក​​​សំខាន់ៗ​​​កើត​ឡើង​​​ក្នុង​​​ថ្ងៃ​​​ទី​19 វិច្ឆិកា

Posted: 18 Nov 2011 04:07 PM PST

ការ​​ផ្ទុះ​​​កន្លែង​​ស្តុក​​ប្រេង​​ឥន្ទនៈ​ PEMEXនៅ​​ក្នុង​​ទី​ក្រុង​ម៉ិច​​ស៊ីកូ​​ស៊ី​​ធនា​​ឆ្នាំ​១៩៨៤​សម្លាប់​​មនុស្ស​​អស់​​ជិត​​៦០០នាក់​និង​​សាក​​សព​​ព្រម​​ទាំង​អ្នក​រង
*ឆ្នាំ១៧៩៤ សហរដ្ឋ​អាមេរិក​និង​ចក្រ​ភព​អង់​គ្លេស ​បាន​ព្រម​ព្រៀង​ចុះ​ហត្ថ​លេ​ខា​លើ​សន្ធិ​សញ្ញា​​ Jay's Treatyដែល​នោះ​គឺ​ជា​ការ​ខិត​ខំ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​​សេស ​សល់​ពី​សម័យ​សង្គ្រាម​បដិ​វត្ត​ន៍​អាមេរិក​។ *ឆ្នាំ​១៨១៦ សា​កល​វិទ្យា​ល័យវ៉ាសូវីUniversity​ត្រូវ​បាន​​បង្កើត​ឡើង​។

ស្រីស្អាត​បបូរ​មាត់​គួរ​ឱ្យ​ក្នាញ់​បែរ​ជាពូកែ​ជេរ​ប្រមាថ​គេឯង​អាង​លោក​ផ្កាយ​1ជួយ​ការពារ

Posted: 18 Nov 2011 02:02 AM PST

ស្រ្តីទំនើងពូកែជេរប្រមាថ
​ក្រុង​ប៉ោយ​ប៉ែត ៖ ស្រី​ស្រស់​រូប​​ស្អាត​ម្នាក់​​ដែល​គេ​ចោទ​ថា ពូកែ​ជេរ​​ប្រមាថ​គេ​ឯង​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ប្តឹង​សមត្ថ​កិច្ច​​ ប៉ូលិស​​ក្រុង​​ឱ្យ​​ជួយ​រក​យុត្តិ​ធម៌ ។ តាម​ការ​​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​បូ៉លិស​​ក្រុង​ប៉ោយ​ប៉ែត បាន​ឱ្យ​ដឹ​ងថា ស្ត្រី​រូប​ស្អាត​​ដែល​ជាប់​ចោទ​ពូកែ​​ខាង​ជេរ​ប្រមាថ​គេឯង​នេះ មាន​អ្នក​​ខឹង​សម្បា​​ចំនួន​៤​នាក់​បាន​​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិ​ការ​ ដ្ឋាន​ក្រុង ដើម្បី​រក​យុត្តិ​ធម៌ ។ បញ្ហា​​ដែល​បាន​កើតឡើង​នេះ​​មិន​ខុស​ពី​​សុភា​

មង្គលការ​ថ្ងៃ​ទី 11-11-11 ត្រូវ​ប្រេះស្រាំដោយ​សារ​ជម្លោះរឿងទារ​ថ្លៃបណ្ណា​ការ​​ពីកូន​ក្រមុំ​

Posted: 18 Nov 2011 01:54 AM PST


ប្រជាជន​នៅ​លើ​ពិភព​លោក​តែង​គិត​ថា ថ្ងៃ​ទី ១១-១១-១១(ថ្ងៃទី​១១ វិច្ឆិកា ឆ្នាំ ២០១១​) គឺ​ជា​ពេល​វេលាដ៏​វិសេស​វិសាល​បំផុត​ និងជា​ថ្ងៃ​ដែល​នាំ​លាភ​សំណាង​បំផុត​ក្នុង​មួយ​ទសវត្សរ៍។ ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​គូ​ស្វាមី​ភរិយា​បាន​រៀប​អាពាហ៍​ពិពាហ៍​នៅ​ថ្ងៃ​នេះ​ មាន​ន័យ​ថា ជា​ឱកាសដ៏​មហា​នក្ខត្តឫក្សមួយ​ដែល​គូ​ស្វាមី​ភរិយា​ថ្មី​​បាន​ចាប់​ដៃ​ គ្នាសាង​សុភមង្គល​ក្នុង​ឆាក​ជីវិត ។

រោគ​​​សញ្ញា​​ និង​វិធី​ការ​ពារ​ជំងឺ​ម​ហារីក​ដោះ​

Posted: 18 Nov 2011 01:51 AM PST

[Enter Caption]
រាជធានីភ្នំពេញ ៖​ ជំងឺ​ម​​ហារីក​ដោះ​​គឺ​​កើត​ឡើង​ដោយសារ​តែ​រីក​លូត​លាស់​​​​​នៃ​​កោ​សិកា​ ដែល​មិន​ប្រ​ក្រ​តី និង​មិន​អាច​​គ្រប់​គ្រង​ ហើយ​កា​ល​ណា​បើ​សិន​ជា​ស្ត្រី​មិន​ចាប់​អារម្មណ៍​​អំពី​កោ​សិកា​​ ដែល​រីក​លូត​លាស់​​មិន​ប្រ​ក្រ​តី​​នេះ ​​យូរ​ៗ​ទៅ​កោសិកា​នៃ​ដុំ​នេះ​​អាច​​នឹង​ស៊ី​រីក​រាល​ដាល​​ម្តង​​​​បន្តិ​ច​ ម្តង​ៗ​​ទៅ​សរី​រាង្គ​ផ្សេង​ៗទៀត ដែល​នៅជុំ​វិញ​សាច់​ដោះ​ ហើយ​​វា​ក៏​អាច​​បន្ត​ស៊ី​ឆ្លង​​​​​ទៅ​សរី​រាង្គ​​​ធំ​ៗ ​​មួយ​ចំនួន​ដូច​​ជា​សួត​ ថ្លើម ​និង​ឆ្អឹង ជា​ដើម​

ស្រវឹងស្រា​ជោក​ដើរ​មក​​រក​​​ស្ពាន​មុនីវង្ស​​​បំណង​​លោតទឹក​​​សម្លាប់ខ្លួន

Posted: 18 Nov 2011 01:49 AM PST

បុរសប៉ងធ្វើអត្តឃាត
រាជធានីភ្នំពេញ ៖​ យុវជន​ម្នាក់​​ស្រវឹង​ជោក​បាន​មក​លោត​ទឹកសម្លាប់​​​ខ្លួន​នៅ​​​លើ​ស្ពាន​​​ ព្រះ​មុនីវង្ស​ចាស់​​ កាលពី​រសៀល​ថ្ងៃទី​​១៨ វិច្ឆិកា ​ឆ្នាំ​២០១១​។ ​ការ​​​​​ធ្វើ​អត្តឃាត​​​​​​​នេះ​មិន​បាន​សម្រេច​​​​​បំណង​​ឡើយ​​ ដោយ​​បាន​ប៉ូលិស​​​ឈរ​ជើង​​​ការពារ​​ស្ពាន​ជួយ​អន្ត​រា​គមន៍​​ទាន់​ពេល​វេលា ​​។​

សាលាក្តី​​​ខ្មែរក្រហម​​​​សម្រេច​ដោះ​លែង​​​អៀង ធីរិទ្ធ ឱ្យនៅក្រៅឃុំ​​​​ ដោយ​សារ​​តែ​គាត់​​វង្វេង​វង្វាន់​​​

Posted: 18 Nov 2011 01:49 AM PST

អ្នកស្រី អៀង ធីរិទ្ធ
រាជធានីភ្នំពេញ​​​​ ៖ យោងតាមគេហទំព័រ​របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចេញផ្សាយនៅរសៀលថ្ងៃទី១៨ វិច្ឆិកា ២០១១នេះ បាន​ឱ្យ​ដឹងថា អង្គជំនុំជម្រះសាលា​ដំបូងប្រកាសផ្អាកសវនាការ​លើភស្តុតាងមួយរយៈពេលខ្លី ក្នុងសំណុំរឿង​០០២ ដែលពីមុន​គ្រោងនឹងធ្វើនៅថ្ងៃទី​២៨ វិច្ឆិកា ២០១១ នៅ​ចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ សវនាការលើភស្តុតាងក្នុងសំណុំរឿង ០០២ នឹងត្រូវចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី៥ ​ធ្នូ ​២០១១ វិញ។ ប៉ុន្តែសវនាការធ្វើសេចក្តីសន្និដ្ឋាន​បើកការចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទ

ជំងឺ​ទល់​នោម​​អាច​បណ្តាល​ឱ្យមា​ន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​

Posted: 18 Nov 2011 01:42 AM PST

រាជធានីភ្នំពេញ ៖​ ​ទល់​នោម​គឺ​ជា​ជំងឺ​ម្យ៉ាង​ ដែល​មាន​ទឹក​នោម​ក្នុង​ប្លោក​នោម​ តែ​​​អ្នក​​ជំងឺ​​នោម​មិន​ចេញ​ ដែល​​​ធ្វើ​​​​ឱ្យ​​មាន​ការ​ឈឺ​ចុក​ចាប់​នៅ​ពេល​ដែល​ចង់​នោម។ លោក​វេជ្ជ​បណ្ឌិតថុង សុ​ខ​ហ៊ាន ឯក​ទេស​​ផ្នែក​វះ​កាត់​​ប្រ​ព័ន្ធ​​​ម៉ូត្រ​សាស្ត្រ​​ នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​បាន​មាន​ប្រ​សាសន៍​​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​កើត​​ជំងឺ​​ទល់​នោម​នេះ គឺ​បណ្តាល​មក​ពី​កត្តា​ពីរ​យ៉ាង​ដូច​ជា ៖

​សុំ​ប្រពន្ធ​លែង​លះ​​​រួច​សុំ​រស់​នៅជុំវិញ​​​មិន​ព្រម​​លប​ចូល​​កាប់ម្តាយក្មេក និងប្រពន្ធ​

Posted: 18 Nov 2011 01:28 AM PST

ស្រ្តីរងគ្រោះស្ថិតក្នុងមន្ទីរពេទ្យ
​ខេត្តកណ្តាល​​​​​ ៖ ​បុរស​ម្នាក់​សុំ​ប្រពន្ធ​លែងលះ​៣​ដង​ មក​ហើយ លើក​ទី​៣​សុំ​ជុំ​គ្នា​វិញ​ប្រពន្ធ​សម្រេច​ចិត្ដ​ថា​ឈប់​យក​​ ហើយ​ដោយ​សារ​​ទោះបីជា​យកប្ដី​ក៏​ដូច​ជា​អត់​យក​ដែរ ព្រោះ​បុរស​ជា​ប្ដី​មិន​ដែល​ជួយ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ទេ មាន​តែ​យក​ប្រាក់ពី​ប្រពន្ធ​ដើរ​ផឹកស៊ី​រករឿង​ជេរ​ប្រមាថ​តែ​ប៉ុណ្ណោះ។ បុរស​ជា​ប្ដី​ ខឹង​ប្រពន្ធ​មិន​ព្រម​ជុំ​គ្នា​វិញ​នឹក​ស្មាន​តែ​ម្ដាយក្មេក​បញ្ចេះទើប​យប់​ ជ្រៅ​ស្ងាត់​លប​ហែក​ជញ្ជាំង​ចូល​ទៅ​កាប់​ចិញ្ច្រាំ​ម្ដាយក្មេក​

បាញ់​ជិត​សេត​វិមាន​យុវ​ជន​ម្នាក់​ជាប់​ចោទ​​ពីបទ​ប៉ុន​ប៉ង​​ធ្វើ​ឃាត​​លោក​អូបាម៉ា​

Posted: 18 Nov 2011 01:22 AM PST

ក្រសួង​យុត្តិ​ធម៌​អាមេរិក​រាយ​ការណ៍​ថា ជន​សង្ស័យ​ដែល​ត្រូវ​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​​​ទី​១៦ វិច្ឆិកា កន្លង​មក​នេះ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សើុប​អង្កេត​លើ​ការ​បាញ់​បោះ​នៅ​ជិត​ សេត​វិមាន​ត្រូវ​ទទួល​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ពី​បទ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ប្រឆាំង​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេ​រិក​ លោក​បារ៉ាក់ អូបាម៉ា​។

វិភាគ​បាល់​ទាត់​អង់គ្លេស​ប្រឺមីញេ​លីក​ជុំទី12​សម្រាប់​ចុង​សប្តាហ៍នេះ​Man City បន្ត​ឈ្នះ ខណៈ​ដែល Chelsea​ ទទួលភ្ញៀវ​ Liverpool

Posted: 18 Nov 2011 01:19 AM PST

ការ​ដេញ​ដណ្តើម​បាល់គ្នារ​វាង​កីឡាករ​ក្រុម Blackburnនិង​កីឡាករ​ក្រុម Chelsea
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ជុំ​ទី​12 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​9ប្រកួត​។ ក្រុម Man City នឹង​​ឈ្នះ Newcastle ដើម្បី​បន្ត​តំណែង​កំពូល​តារាង​ ខណៈ​ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​គឺ Chelsea ទទួល​​ភ្ញៀវ​ Liverpool ។ ចំណែកឯ​ Arsenal, Man Utd ប៉ះម្ចាស់​ផ្ទះ​ខ្សោយ​។ បញ្ជាក់​ Chelsea, Man Utd, Man City និង Arsenal ជាប់​លេង​ឆេម​ពាន​លីក​ ចំណែក​ឯ​ Fulham និង Stoke ជាប់​លេង​យូ​ហ្វា​ខាប់​។

​ផ្សារ​ធំៗ​ប្រគល់​​ឱ្យ​​​ឈ្មួញ​​វិនិ​យោគ​​រាប់​សិប​ឆ្នាំ​​​ ឯផ្សារ​​តូចៗ​​ដាក់​​​​​ឱ្យដេញថ្លៃ​

Posted: 18 Nov 2011 01:19 AM PST

ការតវ៉ា
ខេត្តតាកែវ​​​​​ ៖ ​​កាលពីថ្ងៃទី​​​​១៥ វិច្ឆិកា ​​​២០១១ ​​​មន្ទីរ​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​​ខេត្ត បាន​រៀបចំ​ពិធី​​ដេញថ្លៃ​​​​ភាស៊ីផ្សារ​​​តូច​ៗ ​នៅទូទាំង​​​​ខេត្ត ​​ក្រោមអធិបតីភាព​​​លោកអ៊ិត ​សុខ​​អភិ​បាល​​​​រង​​​ខេត្ត និង​​ជាប្រធាន​​គណៈ​កម្មាធិការ​​​​ដេញ​ថ្លៃភាស៊ី​​ខេត្ត លោក​​យឹម ​​សួរ តំណាង​​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​​ លោកតែ ម៉េង ប្រធានមន្ទីរ​​​សេដ្ឋកិច្ច​​​ និង​ហិរញ្ញ​វត្ថុ​​​ខេត្ត ​និង​ជា​អនុ​ប្រធាន​​​គណៈ​កម្មាធិការ​​​ ​ព្រមទាំង​មាន​​​ការ​ចូល​រួមពី​ប្រធាន​​​រតនា​​

Inter,Roma នឹង​ឈ្នះ ឯ Milan អាច​ប្រឈម​មុខ​ជា​មួយ Fiorentina

Posted: 18 Nov 2011 01:09 AM PST

កីឡាករក្រុម Interថតរូបជាអនុស្សាវរីយ៍មុនពេលប្រកួត
ការប្រកួត​​បាល់ទាត់អ៊ីតាលី​ស៊េរី A ជុំទី​ 11 នៅ​ចុង​សបា្តហ៍​នេះ​មាន 10 ប្រកួត ។ ​​ក្រុម Roma, Inter សង្ឃឹមឈ្នះគូប្រកួត​ក្នុងទឹកដី ។ ខណៈ Milan អាចប្រឈមមុខជាមួយក្រុម​ម្ចាស់​ផ្ទះ ​ Fiorentina ។ បញ្ជាក់​ក្រុម​​ Milan, Inter, Napoli ជាប់​​​លេង​ឆេមពានលីក​ ចំណែក​​ឯ​ក្រុម Udinese ជាប់​លេង​យូ​ហ្វា​ខាប់ ។

ការទស្សន៍​ទាយ​បាល់​ទាត់​អាល្លឺម៉ង់​ប៊ុន​ដេស្លីហ្គា​ជុំទី13ថ្ងៃ​សៅរ៍ និង​ថ្ងៃអា​ទិត្យ

Posted: 18 Nov 2011 01:06 AM PST

ការ​ប្រកួត​រវាង​កីឡាករ​ក្រុម Dortmundនិងកីឡាករ​ក្រុម Stuttgart
ក្រុមខ្លាំងប៉ះខ្លាំងគឺ Bayern ជួប Dortmund ឯ​ Gladbachជួប Bremen ការ​ប្រកួត​បាល់​ទាត់​អាល្លឺ​ម៉ង់​ប៊ុន​ដេ​ស្លី​ហ្គា​ជុំ​ទី​13សម្រាប់​ រាត្រី​ចុង​សប្តាហ៍​នេះមាន​8ប្រកួត​។ ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង ​​2គូ គឺ Bayern ទទួល​ភ្ញៀវ​ Dortmund ចំណែក​ឯ​ Bremen ធ្វើ​ដំណើរ​​ទៅ​ផ្ទះ Gladbach ។ ដោយ​ឡែក​ Stuttgart មាន​សង្ឃឹម​ឈ្នះ Augsburg។ បញ្ជាក់​ក្រុម Bayern, Dortmund និង Leverkusen ជាប់​លេង​ឆេម​ពាន​លីក។ រី​ឯ​ក្រុម Schalke ជាប់​លេង​យូ​ហ្វា​ខាប់​។

ព្យាករណ៍​បាល់​ទាត់​អេស្ប៉ាញ​ព្រីមេ​រ៉ាលីហ្គា​ជុំទី12​នៅ​ចុង​សប្តាហ៍​នេះ​Barcelona,Atletico រំពឹង​ឈ្នះ ឯ Real M មានប្រៀបជាង​ Valencia

Posted: 18 Nov 2011 01:03 AM PST

កីឡាករ​ក្រុម Real Mសប្បាយ​រីករាយ​ពេល​ប្រកួត​ឈ្នះ​កន្លង​មក
ការប្រកួត​បាល់​ទាត់អេស្ប៉ាញ​​ព្រីមេរ៉ាលីហ្គា​នៅ​ចុង​សបា្តហ៍នេះមាន 9 ប្រកួត ។ ក្រុម Barcelona, Atletico នឹង​ឈ្នះគូប្រកួត​ក្នុង​ទឹកដី​ ខណៈ ​ Real M នៅតែមានប្រៀប​ជា​ងម្ចាស់​ផ្ទះ Valencia ។ បញ្ជាក់​ក្រុម Villarreal, Real M, Barcelona និង Valencia ជាប់​លេង​ឆេមពាន​លីក ។ ចំណែក​​ឯ Atletico ជាប់​លេង​យូ​ហ្វា ខាប់ ។

ពៅ ស័ក្តិ​សិទ្ធិ បបួល ​​កៅ ឡាក់ ​សាក​​កម្លាំង​​នៅ CTN

Posted: 18 Nov 2011 12:50 AM PST

កីឡាករប្រដាល់ ពៅ ស័ក្តិសិទ្ធិ និងកីឡាករប្រដាល់ កៅ ឡាក់
រាជធានីភ្នំពេញ ៖ ពៅ ស័ក្តិសិទ្ធិ ​មកពី​ក្លឹប​​ក្រសួងមហា​​ផ្ទៃ​​ បបួល​កៅ ឡាក់ ​មកពី​ក្លឹប​​កង​ពល​តូច​លេខ​៧០ ​ប្រកួត​សាក​កម្លាំង​គ្នា​នៅ​លើ​សង្វៀន CTN ​​នៅថ្ងៃអាទិត្យ ​ទី​២០ វិច្ឆិកា ខាង​មុខ​នេះ ក្នុង​នាម​ជា​គូ​ឯក​​ប្រចាំ​​សប្តាហ៍​​ ។

បាតុករ​ជា​ច្រើន​រយនាក់​ចាប់ខ្លួន​​​​នៅសហរដ្ឋអាមេរិក​​​​​

Posted: 18 Nov 2011 12:28 AM PST

​បាតុករ​ជាច្រើន​​​រយ​នាក់​បានត្រូវ​ចាប់ខ្លួន​​កាលពីថ្ងៃ១៧ វិច្ឆិកា​ ​នៅសហរដ្ឋអាេមរិក​ក្នុង​នោះ​​ភាគច្រើន​​​នៅក្រុង​​​ញូវយ៉ក​ក្នុង​ឱកាស​​នៃ​ ទិវា​​​​សកម្មភាព​​​​ជាតិមួយ ដែលកំណត់​​​រយៈ​ពេល​គម្រប់​​​​២ខែ​​​​នៃ​ចលនា​​​​ចង​កំហឹង​​ OCCUPY WALL STREET ។​

សកម្មភាព​​នៃ​ពិធីបើកកិច្ច​ប្រជុំ​​​​កំពូល​​​អាស៊ាន​​​លើកទី​19

Posted: 18 Nov 2011 12:23 AM PST

កោះបាលី-ឥណ្ឌូណេស៊ី​ ៖​ ​កិច្ច​ប្រជុំកំពូល​ប្រចាំ​ឆ្នាំរបស់សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានលើកទី១៩ បានប្រារព្ធពិធី​បើក​ជាផ្លូវការ នៅវេលាម៉ោង៩​កាលពីព្រឹកថ្ងៃទី​១៧ វិច្ឆិកា នាមជ្ឈមណ្ឌល​សន្និ​សីទ​បាលីក្នុង​ទីក្រុងលំហែកាយមាត់សមុទ្រ​ដ៏ល្បី​ ល្បាញរបស់​សាធារណរដ្ឋឥណ្ឌូណេស៊ី។ ព្រះចៅស៊ុលតង់ Hiji Hassanal Bolkiah Muizzaddin Waddaulas នៃព្រះរាជាណាចក្រប្រ៊ុយណេដា​រុយ​សាឡឹម

​ឆេះ​ផ្ទះ​​​សម្រាប់​​មនុស្ស​ចាស់​​​នៅ​ស៊ីដនី​ស្លាប់​3នាក់ ​​​របួស​​78នាក់​

Posted: 18 Nov 2011 12:19 AM PST

[Enter Caption]
​​អាជ្ញាធរ​​មូលដ្ឋាន​​រាយការណ៍​​កាលពីថ្ងៃទី​​​​១៨ វិច្ឆិកា ថា មនុស្ស​​​​យ៉ាង​តិច​​​​៣នាក់ស្លាប់ និង​​​​៧៩នាក់​ត្រូវ​របួស​បញ្ជូនទៅ​​មន្ទីរពេទ្យ​​​ក្រោយ​​​​ពី​ភ្លើង​ឆាប​ ឆេះ​​​​​​​​ផ្ទះសម្រាប់​មនុស្សចាស់​ស្នាក់​នៅ​​មួយស្ថិតនៅ​​​ភាគ​ខាង​លិច​ ទីក្រុង​​​ស៊ីដនី​។​

ចិន ៖​​សេចក្តីត្រូវ​ការ​​​​មាស​នឹង​​មានដល់​​​​750តោននា​ឆ្នាំ​នេះ​

Posted: 18 Nov 2011 12:19 AM PST

​ក្រុមប្រឹក្សា​​​​មាស​​​ពិភពលោក CMO បាន​ព្យា​​ករណ៍​​​​កាលពីថ្ងៃទី​​​១៧ វិច្ឆិកា ​ថា សេចក្តីត្រូវ​ការ​​មាស​​យ៉ាង​ខ្លាំង​​​​សម្រាប់វិនិយោគ និង​គ្រឿង​​​អលង្ការ​នឹងធ្វើ​​ឱ្យសេចក្តី​​​ត្រូវការ​មាស​ក្នុង​ប្រទេស​ចិន​ ​​ឡើងដល់​​​​៧៥០​តោននា​ឆ្នាំ​​​​២០១១​នេះ​។​

អាមេរិក​ខិត​ខូល​​ជិត​ភូមា​ លោក​អូបាម៉ា ជួប​និយាយ​ជាមួយ​​លោកស្រី​ស៊ូ​ជី​

Posted: 18 Nov 2011 12:17 AM PST

[Enter Caption]
លោក​បារ៉ាក់ អូបាម៉ា បាន​ជួប​ពិភាក្សា​ជាមួយ​មេ​ដឹក​នាំ​ប្រឆាំង​ភូមា​ លោកស្រី​អ៊ួង សាន់​​ស៊ូ​ជី​ ហើយ​លោក​បាន​ប្រកាស​ពី​ទស្សន​កិច្ច​​មួយ​របស់​លោក​ស្រី​ហីុល​ឡារី​ គ្លីន​តុន ក្នុង​ប្រទេស​នោះនា​ខែ​ធ្នូ​ខាង​មុខ​នេះ​។ នេះគឺ​ជា​ការ​​វិវត្តន៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ចាប់​តាំង​ពី​៥០​ឆ្នាំ​មក ​​ហើយ។

ខឹងម្តាយ​ស្តី​​បន្ទោសនាងជំទង់​ផឹកថ្នាំ​ពុលប៉ុនប៉ង​​ធ្វើអត្តឃាត

Posted: 18 Nov 2011 12:11 AM PST

ក្មេងស្រីដែលប៉ងធ្វើអត្តឃាត
ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ស្រី​ជំទង់ម្នាក់​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅមន្ទីរពេទ្យ​ជាបន្ទាន់ ​បន្ទាប់​ពីរូប​នាង​​​គិតខ្លី​​ចង់សម្លាប់​​ខ្លួន​ដោយ​ផឹកថ្នាំ​បំពុល​ សត្វកុក​អស់មួយ​គម្របដប​​កាលពីវេលា​ម៉ោង​៧ និង​៣០នាទី​ព្រឹកថ្ងៃទី១៨ ​វិច្ឆិកា​​ ​​​នៅ​លំនៅ​ឋាន​​​​របស់​​នាង​ក្នុងភូមិ​ក្បាលដំរី ឃុំត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ។

​រឿង​ដេញថ្លៃ​​​​ឡូត៍នេសាទ​​រាជរដ្ឋាភិបាល​សម្រេច​ថា​មិន​ដេញថ្លៃ​​​​ឡើង​វិញទេ​

Posted: 18 Nov 2011 12:10 AM PST

រាជធានីភ្នំពេញ​​​​ ៖ ​សេចក្តីជូនដំណឹង​​​មួយ​របស់ទីស្តីការគណៈរដ្ឋមន្ត្រី​​​​​លេខ​១៤២៤ សជណ.កស ចុះថ្ងៃទី​​​​​៨ វិច្ឆិកា ​​​​ឆ្នាំ​២០១១ ​​ជូូន​ទៅ​រដ្ឋមន្ត្រី​​ក្រសួង​​កសិ​កម្ម​​​ រុក្ខាប្រមាញ់ និង​នេសាទ​ ស្តីអំពី​របាយការណ៍​​នៃ​នីតិវិធី​ដេញថ្លៃ​​​​​វិនិ​យោគ​​អាជីវកម្ម​ឡូត៍​ នេសាទ​​លេខ​​​​០២, ០៣ និង​​​០៩ ​​​ខេត្តកំពង់ចាម ​​ឡូត៍​នេសាទ​លេខ​​​០១ ខេត្ត​តាកែវ និងឡូត៍នេសាទ​​​លេខ​​​០១, ១៥ និង​​​លេខ​​​១៩ ​ខេត្តព្រៃវែង ​​នា​ថ្ងៃទី​​​២៥ តុលា ​ឆ្នាំ​២០១១​។​

អ្នកជញ្ជាត់ត្រី​​ប៉ះសាកសព​​ស្អុយ​រលួយ​​ជា​រឿង​​​​ឃាត​កម្មឆ្លង​ខេត្ត​

Posted: 17 Nov 2011 11:45 PM PST

កន្លែងប្រទះឃើញសព
​ខេត្ត​បន្ទាយមានជ័យ​​​​​ ៖ ​អ្នកជញ្ជាត់ត្រី​​ប៉ះ​សាកសព​​ស្អុយរលួយ​ក្នុងបាវ​ដែល​​​​អណ្តែត​​ទឹក ​ធ្វើ​​ឱ្យ​​មានការ​ភ្ញាក់ផ្អើលជា​ខ្លាំង​​។ ហេតុការណ៍​​នេះ​ត្រូវ​​បាន​គេ​​​ប្រទះឃើញ​​​​កាលពី​​​វេលាម៉ោង​​៩​និង​​​​ ៥០នាទី​​ព្រឹក​ថ្ងៃទី​​១៨ វិច្ឆិកា ​២០១១ ​​​នៅក្នុង​​​ទឹក​បឹង ខាង​កើត ​​ផ្លូវ​​​ជាតិលេខ​៥ ​​​ប្រមាណ​​​៥០ម៉ែត្រ ​​​​​ពី ស្ពាន​ក្រឡា ស្ថិត​ក្នុង​ភូមិ​​​បន្ទាយ​នាង ឃុំ​​បន្ទាយ​​​​នាង ស្រុក​​មង្គ​ល​បុរី ​​​។​

ប៉ារីស​​ ហ៊ីល​តុន​ ​ទៅ​សួរ​​សុខ​ទុក្ខ​​កុមារ​កំព្រា​​នៅ​កោះ​បាលី

Posted: 17 Nov 2011 11:43 PM PST

[Enter Caption]
​យោង​ទៅតាម​​ប្រភព​ព័ត៌​មាន​​ពី​គេហ​ទំព័រ​​សិល្បៈ​តារា​ហូលីវូដ​ចេញ​ផ្សាយ​ ​​កាលពី​​ថ្ងៃ​សុក្រ ទី​១៨ វិច្ឆិកា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ៖ ​ទាយាទ​​ស្នង​មរត​ក​សណ្ឋា​គារ​​ប៉ារីស ហ៊ីល​តុន ​បាន​ឆ្លៀត​ឱកាស​ពី​ដំណើរ​​កម្សាន្ត​​រយៈពេល​​១​សប្តាហ៍​ក្នុង​ប្រទេស​ ឥណ្ឌូណេ​ស៊ី ​ទៅ​សួរ​សុខ​ទុក្ខ​កុមារ​កំព្រា​​នៅ​កោះ​​បាលី ។ ​តារា​ម៉ូដែល​​វ័យ​៣០​ឆ្នាំ​រូប​នេះ ​បាន​និយាយថា ៖ ​ខ្ញុំ​​សប្បាយ​​​ចិត្ត​ខ្លាំង​ណាស់​​ ពីព្រោះ​​ដំណើរ​​ទស្សន​កិច្ច​​មក​កាន់​ទី​នេះ ​វា​ធ្វើ​ឱ្យ​ខ្ញុំ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!