The Phnom Penh Post - KHMER: “ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​ព្រោះ​ខឹង​ម្ដាយ​ស្ដី​បន្ទោស” plus 9 more

The Phnom Penh Post - KHMER: “ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​ព្រោះ​ខឹង​ម្ដាយ​ស្ដី​បន្ទោស” plus 9 more


ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​ព្រោះ​ខឹង​ម្ដាយ​ស្ដី​បន្ទោស

Posted: 01 Nov 2011 01:29 AM PDT

កំពតៈ ព្រោះតែ​ខឹង​ម្តាយ​ស្តី​បន្ទោស​ និង​ទះ​មួយ​កំផ្លៀង ក្មេង​ប្រុស​អាយុ​ ១៤​ឆ្នាំ​ម្នាក់​ រស់​នៅ​ភូមិ​-ឃុំ​ត្រពាំង​បី​ ស្រុក​ឈូក បាន​ផឹក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​លាយ​ជាមួយ​ និង​ប្រេង​ម៉ាស៊ូត​​ស្លាប់​យ៉ាង​អណោច​អធ័ម​កាល​ពី​ព្រឹក​ថ្ងៃទី​៣០​ ខែ​តុលា​កន្លង​មក​នេះ​ ខណៈ​រូបគេ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​និង​ប្អូន​ នេះបើ​តាម​មន្ត្រី​ស្មៀន​ឃុំ​ត្រពាំងបី​បានអះអាង​។

ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​កាន់​តែ​ខឹង​សម្បារ​ខ្លាំង​ឡើង

Posted: 01 Nov 2011 01:02 AM PDT

111101_b06

បាងកកៈ អាជ្ញាធរ​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ព្យាយាម​ទប់​ស្កាត់​កំហឹង​ដែល​ចេះ​តែ​កើន​ឡើង​នៅ​ក្នុង​ចំណោម​ជន​រង​ គ្រោះ​ដោយសារ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត ខណៈ​ទឹក​បាន​ជន់​លិច​សង្កាត់​ថ្មីៗ និង​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​រៀប​ចំ​ផែនការ​ស្ដារ​ប្រទេស​ឡើង​វិញ ក្នុង​បំណង​ធានា​ទំនុក​ចិត្ត​រយៈ​ពេល​វែង​សម្រាប់​ក្រុម​វិនិយោគិន។

ចិន​បាញ់​បង្ហោះ​យាន​ចម្លង​​មុន​ការ​ធ្វើ​តេស្ត​ចុះ​ចត

Posted: 01 Nov 2011 12:35 AM PDT

ប៉េកាំងៈ ចិន​បាន​បាញ់​បង្ហោះ​យាន​អវកាស​មួយ​ដែល​មិន​មាន​អ្នក​បើក​បរ​នៅ​ថ្ងៃ​អង្គារ ​នេះ​នៅ​មុន​សម​យុទ្ធ​ចុះ​ចត​មួយ​ដែល​នឹង​កា្លយ​ទៅ​ជា​ការ​ធ្វើ​សាកល្បង​ដ៏​ ធំ​មួយ​លើ​ផែន​ការ​របស់​ប្រទេស​ដែល​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដើម្បី​ធានា​ជំហរ​ដែល​មិន​មាន​អ្នក​បើក​បរ​យូរ​អង្វែង​នៅ​ក្នុង​ទីអវកាស​ ។

សភា​ជាតិ​នឹង​ពិភាក្សា​ច្បាប់​ប្រឆាំង​ទឹក​អាស៊ីត​នៅ​ថ្ងៃ​ខាន​ស្អែក

Posted: 01 Nov 2011 12:09 AM PDT

ភ្នំពេញៈ សភា​ជាតិ​កម្ពុជា និង​​រៀប​ចំ​ការ​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ទឹក​អាស៊ី នៅ​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​ខាង​មុខ បន្ទាប់​ពី​​អង្គការដែល​ធ្វើ​ការ​ជា​មួយ​ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត បាន​បញ្ជូន​លិខិត​​ទៅ​សភា ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​លើ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ ព្រាង​ច្បាប់​នេះ។

អាជ្ញាធរ​សៀមរាប​គ្រោង​ពង្រីក​ស្ទឹង​សៀមរាប​ដើម្បី​បញ្ចៀស​ទឹក​ជំនន់

Posted: 31 Oct 2011 11:42 PM PDT

111101_b04

សៀមរាបៈ អាជ្ញាធរ​ខេត្ត​សៀមរាប គ្រោង​ពង្រីក​ស្ទឹង​សៀមរាប​ឲ្យ​ធំ​ជាង​មុន​នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​បញ្ចៀស​ទឹក​ជំនន់​ជន់​លិច​ទីក្រុង​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ។

​មនុស្ស​១៣​នាក់​ស្លាប់ រាប់​លាន​គ្រួសារ​គ្មាន​អគ្គិសនី​ប្រើ​ប្រាស់ក្រោយ​ព្យុះ​កម្រ​មួយ

Posted: 31 Oct 2011 10:01 PM PDT

ប៊ូស្តុនៈ ការ​បំផ្លាញ​ដោយ​សារ​តែ​ព្យុះ​ព្រឹល​កាលពី​ខែ​តុលា​ដ៏​កម្រ​មួយ​ និង​បាន​បណ្តាល​ឲ្យ​មានមនុស្ស​ស្លាប់​ បាន​អូស​បន្លាយ​នៅ​អាមេរិក​ភាគ​ឦសាន​ ជា​ទី​ដែល​ផ្ទះ​ចំនួន​ ១,៦​លាន​ខ្នង​ នៅ​តែ​មិន​មាន​ភ្លើង​ប្រើ​ប្រាស់​រហូត​មក​ដល់​ថ្ងៃ​ចន្ទ​ម្សិលមិញ​ សាលា​រៀន ត្រូវ​បិទ​ទ្វារ ​និង​បាន​ធ្វើ​ឲ្យ​រលំ​ដើម​ឈើ ហើយ​បង្គោល​អគ្គិស​នី នាំ​ឲ្យ​ស្ទះ​ចរាចរណ៍​។

Panasonic ព្យាករ​ថា​នឹង​ខាត​បង់​ប្រាក់​ប្រចាំ​ឆ្នាំ​ជាង​៥​ពាន់​លាន​ដុល្លារ

Posted: 31 Oct 2011 09:42 PM PDT

111101_b03

តូក្យូៈ ក្រុម​ហ៊ុន​ផលិត​គ្រឿង​អេឡិច​ត្រូនិច​ជប៉ុន Panasonic Corp បាន​ព្យាករ​ថា ខ្លួន​នឹង​ខាត​បង់​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ៤២០​ពាន់​លាន​យ៉េន (៥,៥​ពាន់​លានដុល្លារ) ដែល​ជា​ការ​ខាត​បង់​ធំ​បំផុត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​នេះ ដោយ​សារ​តែ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ឡើង​វិញ បង្ក​ឲ្យ​មាន​ការ​ចំណាយ​យ៉ាង​ច្រើន រួម​ទាំង​កំណើន​ថ្លៃ​ប្រាក់​យ៉េន និង​ការ​ធ្លាក់​ចុះ​តម្រូវ​ការ​នៅ​អាមេរិក និង​អឺរ៉ុប បានលេប​ត្របាក់​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​នេះ។

អាមេរិក​ផ្តាច់​មូលនិធិ​ដល់​យូណេស្កូ​ក្រោយ​ទទួល​ស្គាល់​ប៉ាឡេស្ទីន

Posted: 31 Oct 2011 09:27 PM PDT

វ៉ាស៊ីនតោនៈ អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ខ្លូន បាន​បញ្ឈប់​ផ្តល់​មូលនិធិ​ទៅ​ឲ្យ​អង្គការ​យូណេស្កូ បន្ទាប់​ពី​ទី​ភ្នាក់ងារ​វប្បធម៌​ អ.ស.ប. មួយ​នេះ បាន​បោះ​ឆ្នោត​ផ្តល់​សមាជិកភាព​ពេញ​សិទ្ធិ​ដល់​ប៉ាឡេស្ទីន។

សាស្ត្រាចារ្យ​វិស្វកម្ម​មិន​សូវ​ល្បី​​ឈ្មោះ​ម្នាក់​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​លីប៊ី

Posted: 31 Oct 2011 09:07 PM PDT

111101_b02

ទ្រី​ប៉ូលី: ក្រុម​ប្រឹក្សា​ជាតិ​បណ្ដោះ​អាសន្ន(NTC)​ដែល​កំពុង​កាន់​អំណាច​នៅ​លីប៊ី បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក អាប់ឌុល អាល់រ៉ាហ៊ីម អាល់ឃីប ដែល​ជា​សមា​ជិក​រាជ​បណ្ឌិត​សភា​មិន​សូវ​ល្បី​ឈ្មោះ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ដើម្បី​ដឹក​នាំ​ប្រទេស​នេះ ខណៈ​ប្រទេស​នេះ​ទើប​ចេញ​ពី​សង្គ្រាម​ស៊ីវិល​ដ៏​ល្វីង​ជូរ​ចត់​មួយ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​មួយ និង​ការ​បោះ​ឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ។

ចិន ឡាវ ភូមា និង​ថៃ​ រួម​គ្នា​តាម​កម្ចាត់​ឧក្រិដ្ឋជន​តាម​ដង​ទន្លេ​មេគង្គ

Posted: 31 Oct 2011 08:56 PM PDT

ប៉េកាំងៈ ប្រទេស​ចិន ឡាវ ភូមា និង​ថៃ បាន​ឯកភាព​គ្នា​ចូល​រួម​ក្នុង​ប្រតិបត្តិការ​សន្តិសុខ ដើម្បី​​តាម​ស្វែង​រក​«អង្គការ​ឧក្រិដ្ឋកម្ម» ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​តាម​ដង​ទន្លេ​មេគង្គ បន្ទាប់​ពី​នាវិក​ជន​ជាតិ​ចិន​ចំនួន ១៣​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​តំបន់​នេះ​នៅ​ខែ​តុលា​កន្លង​មក។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ចិន កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!