The Phnom Penh Post - KHMER: “DC-Cam អប់រំប្រវត្តិសាស្ត្រខ្មែរក្រហមដល់នគរបាលជាតិ” plus 9 more |
- DC-Cam អប់រំប្រវត្តិសាស្ត្រខ្មែរក្រហមដល់នគរបាលជាតិ
- ទាហានថៃបាញ់រះលើពលរដ្ឋខ្មែរពេលឆ្លងដែនចូលដីគេ
- កម្មកររោងចក្រហ្វ្លាយវីងវិលចូលធ្វើការវិញនៅរសៀលនេះ
- ជំនួបកំពូល G20 នៅទីក្រុងកានឡោមព័ទ្ធដោយការតវ៉ា
- អាមេរិកចង់ឲ្យចិនអនុវត្តការសន្យាកាត់បន្ថយការប្រើសូវែចម្លងខុសច្បាប់
- ពុំមានវិធានការប្រឆាំងនាយកអនុវិទ្យាល័យមាសគង់នៅឡើយ
- បើកសវនាការកំបាំងមុខអតីតអគ្គរាជទូតកម្ពុជាប្រចាំប៊្រុយណេ
- បំណុលសាធារណៈកម្ពុជាមានចំនួន២៨ភាគរយនៃ GDP
- ទ្វារទឹកនៅក្រុងបាងកកក្លាយជាក្ដីបារម្ភសម្រាប់គូប្រជែងនយោបាយ
- វេជ្ជបណ្ឌិតរបស់អតីតតារាចម្រៀងជែកសុននឹងមិនឆ្លើយបំភ្លឺក្នុងតុលាការ
DC-Cam អប់រំប្រវត្តិសាស្ត្រខ្មែរក្រហមដល់នគរបាលជាតិ Posted: 02 Nov 2011 03:29 AM PDT ភ្នំពេញៈ មន្ត្រីសង្គមស៊ីវិលកម្ពុជា បានឲ្យដឹងថា វគ្គសិក្សាមួយស្ដីពីអំពើរបបខ្មែរក្រហម នឹងត្រូវបានគេរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ស្អែក ទៅដល់មន្ត្រីនគរបាលជាតិប្រហែល ៣០០នាក់ នៅឯរាជបណ្ឌិតសភានគរបាលកម្ពុជា ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត និងជំនួយការអត់ឱន អធ្យាស្រ័យ និងការផ្សះផ្សារឡើងវិញ។ |
ទាហានថៃបាញ់រះលើពលរដ្ឋខ្មែរពេលឆ្លងដែនចូលដីគេ Posted: 02 Nov 2011 02:17 AM PDT ឧត្តរមានជ័យៈ អាជ្ញាធរកម្ពុជានៅតំបន់ព្រំដែនជាប់ប្រទេសថៃ បានឲ្យដឹងថា ពលរដ្ឋខ្មែរ ៥នាក់ ត្រូវបានទាហានឈុតខ្មៅថៃបាញ់រះមកលើកាលពីថ្ងៃអង្គារម្សិលមិញ នៅលើខ្នងភ្នំដងរែក ខណៈពេលពួកគេបានលួចឆ្លងដែនខុសច្បាប់ចូលទៅដីថៃ ក្នុងស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ប្រទេសថៃ ដែលឈមនឹងឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។ |
កម្មកររោងចក្រហ្វ្លាយវីងវិលចូលធ្វើការវិញនៅរសៀលនេះ Posted: 02 Nov 2011 02:06 AM PDT ភ្នំពេញៈ កម្មកររោងចក្រហ្វ្លាយវីង(Fly Wing)ដេរស្បែកជើងប្រមាណជាង ៦០០នាក់ ស្ថិតក្នុងខណ្ឌដង្កោរ បានចូលធ្វើការវិញនៅរសៀលថ្ងៃនេះ បន្ទាប់ពីថៅកែរោងចក្រព្រមទទួលយកសំណើរបស់ពួកគេ ក្រោយពីកម្មករផ្ទុះការតវ៉ាមួយរយៈខ្លីនៅពេលព្រឹក ដើម្បីទាមទារឲ្យថៅកែរោងចក្រគោរពសិទ្ធិការងាររបស់កម្មករ។ |
ជំនួបកំពូល G20 នៅទីក្រុងកានឡោមព័ទ្ធដោយការតវ៉ា Posted: 02 Nov 2011 01:54 AM PDT ប៉ារីស: ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅ French Riviera ដើម្បីជំរុញក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬ G20 ឲ្យផ្ដោតលើការបែងចែកជំនួយសប្បុរសធម៌ឲ្យកាន់តែមានសមធម៌នៅ ទូទាំងពិភពលោក ពោលកុំគិតតែផ្តោតលើការជួយសង្គ្រោះធនាគារ និងការបំពេញចិត្តទីផ្សារហិរញ្ញវត្ថុជានោះ។ |
អាមេរិកចង់ឲ្យចិនអនុវត្តការសន្យាកាត់បន្ថយការប្រើសូវែចម្លងខុសច្បាប់ Posted: 02 Nov 2011 01:23 AM PDT វ៉ាស៊ីនតោនៈ បណ្ដាក្រុមហ៊ុនផលិតកម្មវិធី(សូវែ)របស់សហរដ្ឋអាមេរិក នៅតែពុំទទួលបានកំណើនខ្លាំងក្លានៅក្នុងការលក់កម្មវិធីរបស់ ពួកគេនៅក្នុងប្រទេសចិននោះឡើយ ជិតមួយឆ្នាំក្រោយពីរដ្ឋបាលលោក អូបាម៉ា អះអាងនូវការប្តេជ្ញាចិត្តថ្មីៗពីក្រុងប៉េកាំង ក្នុងការបង្ក្រាបទៅលើការប្រើប្រាស់កម្មវិធីលួចចម្លងខុសច្បាប់។ នេះដោយយោងតាមមន្ត្រីអាមេរិកម្នាក់នៅក្នុងឧស្សាហកម្មនេះ បានប្រាប់ឲ្យដឹងនៅថ្ងៃពុធនេះ។ |
ពុំមានវិធានការប្រឆាំងនាយកអនុវិទ្យាល័យមាសគង់នៅឡើយ Posted: 02 Nov 2011 12:14 AM PDT កំពង់ធំៈ ក្រសួងអប់រំនៅមិនទាន់មានវិធានការណាមួយទៅលើនាយកអនុវិទ្យាល័យ មាសគង់ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំនៅឡើយទេរហូតមកទល់ថ្ងៃនេះ ខណៈដែលមន្ទីរអប់រំខេត្តនេះ បានផ្ញើរបាយការណ៍ផ្លូវការកាលពីជិត ២ខែកន្លងហើយ ស្តីពីការរកឃើញអំពើពុករលួយរបស់នាយកអនុវិទ្យាល័យមួយនេះ ពាក់ព័ន្ធនឹងការលួចប្រាក់អាហារូបករណ៍សិស្សក្រីក្រ និងបានបង្កើតថ្នាក់ខ្យល់ដើម្បីកេងប្រវ័ញ្ចថវិកាជាតិ។ |
បើកសវនាការកំបាំងមុខអតីតអគ្គរាជទូតកម្ពុជាប្រចាំប៊្រុយណេ Posted: 01 Nov 2011 11:52 PM PDT ភ្នំពេញៈ អតីតអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊្រុយណេ នៅថ្ងៃពុធនេះ ត្រូវបានតុលាការបើកសវនាការជំនុំជម្រះដោយកំបាំង ជុំវិញការកេងប្រវ័ញ្ចថិវកាជាតិ ពាក់ព័ន្ធនឹងការសាងសង់ស្ថានទូតកម្ពុជា នៅប្រទេសប៊្រុយណេ កាលពីឆ្នាំ២០០៨។ |
បំណុលសាធារណៈកម្ពុជាមានចំនួន២៨ភាគរយនៃ GDP Posted: 01 Nov 2011 11:18 PM PDT ភ្នំពេញៈ បំណុលសាធារណៈរបស់ប្រទេសកម្ពុជា មានចំនួនត្រឹមតែ ២៨ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្ថិតនៅក្នុងកម្រិតមានលទ្ធភាពអាចសងបំណុលដល់ប្រទេសផ្ដល់ កម្ចីបាននៅឡើយ។ នេះដោយយោងតាមការអះអាងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃ ពុធនេះ។
|
ទ្វារទឹកនៅក្រុងបាងកកក្លាយជាក្ដីបារម្ភសម្រាប់គូប្រជែងនយោបាយ Posted: 01 Nov 2011 10:15 PM PDT បាងកកៈ អាជ្ញាធរនៅរាជធានីបាងកក នៅថ្ងៃពុធនេះ បានជួសជុលឡើងវិញនូវទ្វារទឹកខូចបាក់បែក ដែលបានក្លាយទៅជាក្ដីបារម្ភសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងមួយ និងគូប្រជែងរវាងក្រុមនយោបាយ ដែលកំពុងតស៊ូប្រយុទ្ធនឹងទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ |
វេជ្ជបណ្ឌិតរបស់អតីតតារាចម្រៀងជែកសុននឹងមិនឆ្លើយបំភ្លឺក្នុងតុលាការ Posted: 01 Nov 2011 09:19 PM PDT ឡូសអែនជឺឡែសៈ វេជ្ជបណ្ឌិតរបស់អតីតតារាចម្រៀង លោក ម៉ៃឃើល ជែកសុន កាលពីថ្ងៃអង្គារម្សិលមិញ បានបដិសេធឆ្លើយបំភ្លឺ ខណៈពេលទាំងមេធាវីដើមបណ្ដឹង និងចុងចោទ ពុំមានសកម្មភាពដំណើរការក្ដីរបស់ពួកគេសោះ ដែលនៅក្នុងនោះលោកវេជ្ជបណ្ឌិត ត្រូវបានគេចោទនៅក្នុងករណីមរណភាពរបស់តារាចម្រៀងប៉ុបដ៏ល្បី ល្បាញរូបនេះ កាលពីឆ្នាំ២០០៩។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |