The Phnom Penh Post - KHMER: “ADB ឲ្យ​កម្ពុជា​៣​លាន​ដុល្លារ​សម្រាប់​ស្ដារ​ជាតិ​ក្រោយ​ទឹក​ជំនន់” plus 9 more

The Phnom Penh Post - KHMER: “ADB ឲ្យ​កម្ពុជា​៣​លាន​ដុល្លារ​សម្រាប់​ស្ដារ​ជាតិ​ក្រោយ​ទឹក​ជំនន់” plus 9 more


ADB ឲ្យ​កម្ពុជា​៣​លាន​ដុល្លារ​សម្រាប់​ស្ដារ​ជាតិ​ក្រោយ​ទឹក​ជំនន់

Posted: 03 Nov 2011 03:05 AM PDT

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នឹង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​សង្គ្រោះ​បន្ទាន់​តម្លៃ ៣​លាន​ដុល្លារ មក​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​​ជួយ​បំពេញ​តម្រូវ​ការ​ដ៏​ចាំ​បាច់​បំផុត​របស់​ប្រទេស​នេះ នៅ​ក្រោយ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ដែល​បាន​វាយ​ប្រហារ​ប្រទេស​មួយ​នេះ​នៅ ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

Yahoo ចេញ​កម្មវិធី​ជាច្រើន​សម្រាប់​ប្រើ​លើ​ទូរស័ព្ទ និង​កុំព្យូទ័រ​បន្ទះ​ស្ដើង

Posted: 03 Nov 2011 02:30 AM PDT

សាន់នីវ៉ាល់ៈ ក្រុមហ៊ុន Yahoo Inc បាន​ចេញ​បង្ហាញ​នូវ​ផលិត​ផល​ជា​ច្រើន ដើម្បី​ព្យាយាម​ជំរុញ​ទូរស័ព្ទ​របស់​ខ្លួន និង​សំណើ​បណ្ដាញសង្គម​ភ្ជាប់​មក​ជាមួយ​ខណៈ​ក្រុមហ៊ុន​ខាង​វេបសាយ​មួយ​នេះ បន្តវាយ​តម្លៃ​អនាគត​របស់​ខ្លួន។

Sony ព្រមាន​ទុក​ជា​មុន​នូវ​ការ​ខាត​បង់​ប្រាក់​ចំណេញ​ឆ្នាំ​ទី​បួន

Posted: 03 Nov 2011 02:08 AM PDT

តូក្យូៈ ក្រុមហ៊ុន Sony Corp បាន​ធ្វើ​ឲ្យ​ក្រុម​វិនិយោគិន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​កាល​ពី​ថ្ងៃ​ពុធ​ ម្សិល​មិញ ដោយសារ​តែ​ការ​ប្រកាស​ព្រមាន​ថា ក្រុមហ៊ុន​នេះ​កំពុង​បោះ​ជំហាន​ទៅ​រក​ការ​ខាត​បង់​ប្រាក់​ចំណេញ​ប្រចាំ​ ឆ្នាំ​របស់​ខ្លួន​ចំនួន ៤​ត្រីមាស​បន្ត​បន្ទាប់​គ្នា ហើយ​ថា គ្រាន់​តែ​អាជីវកម្ម​ទូរទស្សន៍​តែ​មួយ​មុខ​របស់​ខ្លួន នឹង​ត្រូវ​ខាត​បង់​ទឹក​ប្រាក់​ចំនួន ២,២​ពាន់​លាន​ដុល្លារ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​តម្រូវ​ការ និង​ប្រាក់​យ៉េន​ឡើង​ថ្លៃ។

Apple ប្រកាស​កែ​លម្អ​ថ្ម​ប្រើ​លើ​ទូរស័ព្ទ iPhone

Posted: 03 Nov 2011 01:26 AM PDT

111103_b07

កាលីហ្វ័រនីញ៉ាៈ ក្រុម​ហ៊ុន Apple Inc កំពុង​ធ្វើ​ទំនើបកម្ម​សូហ្វវែ ដែល​កែ​លម្អ​រយៈ​ពេល​កាន់​ថាមពល​របស់​ថ្ម​ដែល​បំពាក់​នៅ​លើ​ទូរស័ព្ទ​ដៃ​ ទំនើប ​iPhone ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS បន្ទាប់​ពី​អតិថិជន​បាន​ត្អូញ​ត្អែរ។

ផ្ទះ​សម្បែង​៤​ខ្នង និង​ទ្រព្យ​សម្បត្តិ​ក្លាយ​ជា​ចំណី​ព្រះ​អគ្គី

Posted: 03 Nov 2011 01:16 AM PDT

111103_b06

ភ្នំពេញៈ នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ចំនួន ៤​ខ្នង រួម​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​មូល បាន​ត្រូវ​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​មួយ នៅ​ផ្តុំ​ផ្សារ​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ។

អូបាម៉ា​គឺ​ជា​មេដឹកនាំ​មាន​ឥទ្ធិពល​បំផុត​លើ​ពិភព​លោក

Posted: 03 Nov 2011 12:59 AM PDT

111103_b05

ញូវយ៉កៈ លោក បារ៉ាក់ អូបាម៉ា បាន​ជាប់​ក្នុង​បញ្ជី​នៃ​ទស្សនាវដ្តី Forbes ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភព​លោក​នា​ឆ្នាំ​២០១១​នេះ ខណៈ​ឥទ្ធិពល​របស់​មេដឹកនាំ​អាមេរិក​រូប​នេះ បាន​កើន​ឡើង ដោយសារ​តែ​ការ​ស្លាប់​​របស់​កំពូល​មេ​ភេវរករ អូសាម៉ា ប៊ីនឡាដិន និង​មេដឹកនាំ​ផ្តាច់​ការ​លីប៊ី មួម៉ា កាដាហ្វី។

សមាសភាព​ក្រុម​ការងារ​មនុស្ស​ចាស់​ចេញ​ជា​ផ្លូវការ​ហើយ

Posted: 03 Nov 2011 12:37 AM PDT

ភ្នំពេញៈ រដ្ឋាភិបាល​បាន​ប្រកាស​នូវ​សមាសភាព​គ្រប់​គ្រង​គណៈ​កម្មាធិការ​ជាតិ​កម្ពុជា ​(គ.ម.ច.) ដើម្បី​មនុស្ស​ចាស់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ៣​ខែ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ ដោយ​បាន​បង្កើត​គណៈកម្មាធិការ​​មួយ​ឡើង សម្រាប់​លើក​ស្ទួយ​សុខុមាលភាព​មនុស្ស​ចាស់ និង​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​កម្ពុជា។

អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​នៅ​ថៃ​កើន​ឡើង​ដល់​៤៣៧​នាក់​ហើយ

Posted: 03 Nov 2011 12:23 AM PDT

111103_b04

បាងកកៈ កាសែត​បាងកក ប៉ុស្តិ៍​របស់​ថៃ ដែល​បាន​ដក​ស្រង់​សម្ដី​ចេញ​ពី​សេចក្តី​ប្រកាស​របស់​នាយកដ្ឋាន​សង្គ្រោះ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ បាន​រាយការណ៍​នៅ​ថ្ងៃ​នេះ​ថា ទឹក​ជំនន់​នៅ​តែ​ជន់​លិច​ខេត្ត​ចំនួន ២៥ ហើយ​ចំនួន​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់ បាន​កើន​ឡើង​ដល់ ៤៣៧​នាក់​ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ ក្នុង​នោះ មនុស្ស ២​នាក់​កំពុង​បាត់​ខ្លួន។

ថៃ​នឹង​ត្រូវ​រៀប​ចំ​វិធានថ្មី​ដើម្បី​​បញ្ចៀស​​ទឹក​ជំនន់​នា​ពេល​អនាគត

Posted: 02 Nov 2011 11:49 PM PDT

111103_b03

បាងកកៈ ខណៈ​ពេល​ប្រទេស​ថៃ​កំពុង​ព្យាយាម​ទប់​ស្កាត់​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​នៅ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ពិត​ដ៏​សាមញ្ញ​មួយ គឺ​ថា ពុំ​មាន​វិធានការ​ធំ​ដុំ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ឡើយ​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ជា​ថ្មី​នៅ​ក្នុង​ រយៈ​ពេល​ខ្លី​នេះ ជា​មួយ​នឹង​គោល​នយោបាយ​គ្រប់​គ្រង​ទឹក​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ថ្មី​ មួយ។

តុលាការ​អាមេរិក​​កាត់​ទោស​«ឈ្មួញ​មរណៈ»​ជន​ជាតិ​រុស្ស៊ី

Posted: 02 Nov 2011 10:13 PM PDT

111103_b02

ញូវយ៉កៈ តុលាការ​អាមេរិក បាន​រក​ឃើញ​ថា អតីត​​ឈ្មួញ​ជួញ​ដូរ​អាវុធ​ជន​ជាតិ​រុស្ស៊ី វិកទ័រ ប៊ូត មាន​ទោស​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ ក្រោម​ការ​ចោទ​ប្រកាន់​ថា គាត់​បាន​ឯកភាព​លក់​អាវុធ​​ទៅ​ឲ្យ​មនុស្ស​ទាំង​ឡាយ ដែល​ឈ្មួញ​ម្នាក់​នេះ​គិត​ថា​ជា​ពួក​សកម្ម​ប្រយុទ្ធ​កូឡុំប៊ី ដែល​មាន​បំណង​វាយ​ប្រហារ​ទៅ​លើ​ទាហាន​អាមេរិក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!