Koh Santipheap Daily

Koh Santipheap Daily


​អ៊ីរ៉ង់​​​រិះគន់​​​​វត្តមាន​​​​កងទ័ព​អាមេរិក​​​នៅ​មជ្ឈិមបូព៌ា​

Posted: 01 Nov 2011 01:31 AM PDT

​រដ្ឋមន្ត្រីការបរទេស​​​អ៊ីរ៉ង់​លោក​អាលី ​អាប់​បារ ​សាឡឺ​​ហ៊ី ​កាលពីថ្ងៃទី​៣១ តុលា ​​​បានរិះគន់​​​​ផែនការ​​​របស់សហរដ្ឋអាមរិក ​​ពង្រឹង​​​វត្ត​មាន​​យោធា​របស់​​​​ខ្លួន​​នៅមជ្ឈិមបូបូព៌ា​​​​​​ក្រោយ​ការ​​​ដក​កង​ទ័ព​​​​​​អាមេរិក​​​​ចេញពីអ៊ីរ៉ាក់​។​

លោក​វីឡា បូស ​​គ្រូបង្វឹក​ក្លឹប ​Chelsea ​ប្តេជ្ញា​ពង្រឹង​​ការ​ប្រកួត​​ឡើង​វិញ

Posted: 01 Nov 2011 01:26 AM PDT


​យោង​ទៅតាម​​ប្រភពព័ត៌​មាន​អាអែហ្វ ប៉េ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​១ វិច្ឆិកា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ៖ ​លោក​វីឡា បូស គ្រូ​​បង្វឹក​​ក្លឹប​​តោ​ខៀវ Chelsea ​បាន​ធ្វើ​ការ​​ប្តេជ្ញា​ចិត្ត និង​ដាស់​តឿន​កីឡា​ករ​ឱ្យ​ប្រឹង​ប្រែង​​ឡើង​វិញ បន្ទាប់​ពី​បរា​ជ័យ​​ ៥-៣ ក្នុង​​ទឹក​ដី​របស់​ខ្លួន​ជា​មួយ​ក្លឹប Arsenal កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ តុលា ។ ​ការ​របូត​បាល់​​៥​គ្រាប់​ក្នុង​ពហុ​កីឡ​ដ្ឋាន​​ Stamford Bridge ​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា

ផ្ទះលោកកាដាហ្វី​​កំពុង​ត្រូវ​​​កម្ទេច​​ចោល​​​​នៅលីប៊ី

Posted: 01 Nov 2011 01:25 AM PDT


បណ្តា​​អ្នក​គាំទ្រ​​និង​មនុស្ស​​ជំនិត​របស់​លោក​កាដាហ្វី​ បច្ចុប្បន្ន​​គ្មាន​​អ្នក​ណា​​ម្នាក់​​បង្ហាញ​​មុខ​ទេ​ខណៈ​​ពេល​លំនៅ​​ឋាន​របស់​​​លោក​កាដាហ្វី​​​កំពុង​​​ទទួល​​រង​ការ​កម្ទេច​​​ចោល​​ដែល​ជា​​​ផ្នែក​​មួយ​ក្នុង​ការ​លុប​​ចោល​រឿង​អតីត​កាល​របស់​​​ថ្នាក់​​​ដឹកនាំ​​ប្រទេស​​​លីប៊ី ។​

រដ្ឋ​សភា​ជាតិ​បាន​បើក​ការិយា​ល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ព្រឹទ្ធ​សភា

Posted: 01 Nov 2011 01:24 AM PDT

រាជធានីភ្នំពេញ​​ ៖ ​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក ​ថ្ងៃ​ទី​១ វិច្ឆិកា ២០១១ រដ្ឋសភា​ជាតិ​បាន​បើក​ការិយា​ល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​​សមា​ជិក​ ព្រឹទ្ធ​សភា ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ​មករា ឆ្នាំ​២០១២ ខាង​មុខ​។ ក្នុង​ពេល​បើក​ការិយា​ល័យ​​​ទទួល​អ្នក​តំណាង​រាស្ត្រ​ចុះ​ឈ្មោះ​គិត​ត្រឹម​ ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​​១ វិច្ឆិកា ២០១១ នេះ​ មាន​អ្នក​តំណាង​រាស្ត្រ​ចំនួន​៣​រូប បាន​មក​ចុះ​ឈ្មោះ​គឺ​លោក​ជាម យៀប ​លោក​ជំទាវ​និន​ ​សាផុន និង​

កុមារ​​ដែល​​​រស់​​​ក្នុង​​​​គ្រោះ​​ទឹក​​ជំនន់​​​​នៅ​​ថៃ​

Posted: 01 Nov 2011 01:23 AM PDT


តាម​រូប​ភាព​​ពី​ AP និង AFP​​និងរ៉យ​​​ទ័រ​ បាន​​​ប្រមូល​​ផ្តុំ​រូប​ភាព​​​ទឹកជំនន់​​​ក្នុង​ប្រទេស​ថៃ​ ដោយ​​​រូប​រាង​លើ​បាន​សង្កត់​​​ទៅលើ​​កុមារ​​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​​មហន្តរាយ​​​ពីទឹក​ជំនន់​​ដ៏​អាក្រក់​​​ក្នុង​អំឡុង​​​​ពេល​​៥០​ឆ្នាំ​កន្លង​​​​​មក​នៅ​ប្រទេស​ថៃ​ ។

របួស​ធ្ងន់​ស្រាល​​3នាក់​ដោយ​​ការ​បោះ​ពួយ​បុក​គោ​1​ក្បាល​ងាប់

Posted: 01 Nov 2011 01:21 AM PDT

គោដែលងាប់
ខេត្ត​កំពង់​ឆ្នាំង ៖ ​មនុស្ស​៣​នាក់ រង​របួស​ធ្ងន់​ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​ជិះ​ម៉ូតូ​ទៅ​បុក​​រទេះ​គោ កាល​ពី​វេលា​ម៉ោង​​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៣១ តុលា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៣ ស្ថិត​ក្នុង​ភូមិ​​​ក្រាំង​តា​មុំ ឃុំ​តាំង​ក្រ​សាំង ស្រុក​ទឹក​ផុស។ ក្រៅ​ពី​មនុស្ស​៣​នាក់​ក៏​នៅ​មាន​សត្វ​គោ​១​ក្បាល​​​ទៀត បាន​ងាប់​ក្នុង​ហេតុ​ការណ៍​​​នោះ​ដែរ។ ​

រថ​យន្ត​ និង​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​ម៉ូតូ​ចូល​ដេក​ក្រោម​ឡាន

Posted: 01 Nov 2011 01:20 AM PDT

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ម៉ាក​ឡិច​សីុស​៣៥០ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​​បាន​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ជិះ​ម៉ូតូ​​ស្មាស់​ឌុប​គ្នា​២​ នាក់​បណ្តាល​​ឱ្យ​នារីម្នាក់​​​បាក់​ជើង​ស្តាំ​ និង​យុវ​ជន​អ្នក​បើក​​រង​របួស​តិច​តួច​។​ ចំណែក​ម៉ូតូ​ត្រូវ​រថ​យន្ត​​កិន និង ​​អូស​ចម្ងាយ​ជាង​១០​ម៉ែត្រ​ទើប​ឈប់​។ ហេតុ​ការណ៍​​​នេះ​​កើត​ឡើង​​នៅ​វិថី​ព្រះ​សុធា​រស​កែង​វិថី​ព្រះ​សុរាម្រឹត​ ជិត​នាគ​បាញ់​ទឹក​វិមាន​ឯក​រាជ្យ​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​

ហេតុការណ៍​​ព្រិល​​​ធ្លាក់​​​ខុស​​រដូវ​​នៅ​​អាមេរិក​

Posted: 01 Nov 2011 01:19 AM PDT


​​​​ការខូចខាត​​មួយ​​ផ្នែក​​​​ក្រោយ​​ពី​កើត​​ហេតុ​ធ្លាក់​​ព្រិល​យ៉ាង​​ខ្លាំង​នៅទីក្រុង​​វ័រឆេស្ទ័រ​ នៅ​​រដ្ឋ​​ម៉ាសា​ឈូ​សេត ​សហរដ្ឋអាមេរិក​ កាលពី​​​ថ្ងៃទី​​៣០​ តុលា កន្លងទៅ ។ ​មូល​ហេតុ​​​ព្រិល​ធ្លាក់​នេះ​ មិន​សូវកើត​ឡើង​​​ជាញឹក​ញាប់​​​​​​​ក្នុង​​ខែ​តុលា​

​ជិះស្កុបពី​ប្លន់​ខ្សែ.ក​​​បាញ់បុរស​​ម្នាក់​ចំ​ចង្កេះ ​ខណៈចុះ​​​ពីលើ​​រថយន្ត​​​​​

Posted: 01 Nov 2011 01:04 AM PDT

បុរសរងគ្រោះ
​រាជធានីភ្នំពេញ​​​​​​ ៖ ​​​បុរសម្នាក់​ត្រូវបានខ្មាន់​កាំភ្លើង​​​​​មានគ្នា​​២នាក់​​ជិះម៉ូតូ​តាម​​ ​បាញ់ប្រហារ​​​ (ព័ត៌មាន​​ជំហានដំបូង​) បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ ខណៈ​បើក​រថយន្ត​​របស់​គាត់​​​ធ្វើដំណើរ​​​ទៅកាន់​យានដ្ឋាន​​​​​មួយកន្លែង​​ ដើម្បីជួសជុល​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​​​ឆោឡោ​​ឡើង លាយឡំ​​ជាមួយ​នឹង​​ការរន្ធត់​​​ស​ម្រាប់​អ្នក​ដែល​ឃើញ​ហេតុ​ការណ៍ ចំណែក​​​​ជនរងគ្រោះ​​​ត្រូវបាន​បញ្ជូនទៅសង្គ្រោះ​​​នៅឯមន្ទីរពេទ្យ​​​ ព្រះកុសុមៈ​បន្សល់ទុក​​​​រថយន្ត​​

​រវល់​​ឱ្យ​ថ្លៃ​​រថយន្ត​​​ឈ្នួល​ភ្លេច​មើល​កូន​​ស្រី​រថយន្ត​​កិនស្លាប់​

Posted: 01 Nov 2011 12:40 AM PDT

រថយន្តដែលកិនក្មេងស្រីស្លាប់
​ខេត្តកំពត​​​​​ ៖ ​ក្មេង​ស្រី​​​អាយុ​​៦​ឆ្នាំ​​​ម្នាក់ត្រូវ​បានរថយន្ត​​កិនស្លាប់​​​ កាលពីវេលាម៉ោង​​​​១២​ថ្ងៃ​ត្រង់​​​​ថ្ងៃទី​​​២៩ តុលា ​នៅ​​​ចំណត​​​​​រថយន្ត​​​​​ផ្សារ​ទូក​​មាស ក្នុងស្រុក​​​បន្ទាយ​មាស​។ ​​យោ​​​ង​​តាមសម្តី​​​ប៉ូលិស​​ចរាចរ​ស្រុកបន្ទាយ​មាស​​ បាន​​​និយាយ​ថា ក្មេងស្រី​​​ដែលរថយន្ត​កិន​​​ស្លាប់​នេះ​ឈ្មោះ ​​​លី ស៊ា អាយុ​​៦​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​​ធំ ឃុំ​ទូកមាសខាងលិច ស្រុក​បន្ទាយ​មាស ​​រីឯ​អ្នក​បើកបរ​​​​​​រថយន្តមាន​ឈ្មោះ​​​​​ហ៊ីវ ​​លន អាយុ​​​​២៩ឆ្នាំ ​​​រស់នៅភូមិ​​​​​ថ្មី ​​ឃុំ​

​នគរបាលឃាត់​ខ្លួន​អ្នក​​ពាក់​​ព័ន្ធ​​​​​គ្រឿង​ញៀន​​​២នាក់​​​ជាមួយ​នឹង​វត្ថុតាង​មួយ​ចំនួន​

Posted: 01 Nov 2011 12:38 AM PDT

ជនជាប់សង្ស័យទាំង២នាក់ពេលឃាត់ខ្លួន
​រាជធានីភ្នំពេញ​​​​​ ៖ ​បុរស​​២នាក់​ត្រូវ​បាន​ប៉ូលិស​​​​​ព្រហ្មទណ្ឌ​​​​ខណ្ឌសែនសុខ ​​តាម​ប្រមាញ់​​​​ចាប់ឃាត់ខ្លួន​​​​បានជាបន្តបន្ទាប់គ្នា ​​តាមដីកា​​​​របស់​តុលាការ​​រាជធានីភ្នំពេញ ពីបទចែក​ចាយ​​​ថ្នាំញៀន​​ ។ ការ​ចាប់ឃាត់​ខ្លួន​​បុរស​​​ទាំង​​២នេះ ​​​នៅ​វេលាម៉ោង​​​​១០ព្រឹក​​ថ្ងៃទី​​​៣០ ​តុលា ​​​នៅក្នុង​បន្ទប់​​ជួលមួយ​កន្លែង​​​​នៅក្រុម​​​​៨ ភូមិ​​​​ចំការ​ឪឡឹក ​​សង្កាត់​​កាកាប ​​ខណ្ឌដង្កោ​។​

យន្តហោះ​​​​​រងគ្រោះ​​​​ដោយ​​ទឹក​ជំនន់​​​​នៅ​​អាកាស​​​យានដ្ឋាន​

Posted: 01 Nov 2011 12:25 AM PDT


បច្ចុប្បន្ន​​​ក្រុង​បាង​កក​ ទឹក​កំពុង​​ស្ថិត​នៅ​​ថេរ​ ដោយ​​រដ្ឋា​ភិបាល​​​កំពុង​​មមាញឹក​​ក្នុង​ការ​ដោះ​​ស្រាយ​​​និងបូម​ទឹក​ពី​កន្លែង​​​ជន់លិច​​​ដ៏សំខាន់​ក្នុង​​ទីក្រុង ។​ ​ស្ថាន​ការណ៍​​​ទឹក​ជំនន់​​​​បង្ក​​​ឱ្យ​​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​​ប្រទេស​​​ក្នុង​កម្រិត​ខ្ពស់

មនុស្ស​​២នាក់​ស្លាប់​ក្នុងព្រឹក​តែ​មួយ​​​ ម្នាក់​​​​​ខ្យល់គរ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ម្នាក់​​​​ដេក​ស្លាប់​នៅ​ដីសៀម​

Posted: 01 Nov 2011 12:22 AM PDT

សពជនជាតិខ្មែរដែលបញ្ជូនមកដល់ស្រុកវិញ
​ក្រុង​​ប៉ោយប៉ែត​​​​​ ៖ ​មនុស្សប្រុសស្រី​​​​២នាក់​​បានស្លាប់​ក្នុងព្រឹក​​តែមួយនៅ​​ថ្ងៃទី​​១ ​វិច្ឆិកា ​​ដោយ​​ម្នាក់ជា​ស្ត្រី​​​ចំណាស់​​សុំទាន បានខ្យល់គរ​ដួល​ស្លាប់ ខណៈ​​​កំពុង​ដើរ​សុំទាន​​​នៅក្រុងប៉ោយ​ប៉ែត​​​​​ និង​​ម្នាក់​​ជា​ពល​ករ​​​ដេកស្លាប់​នៅលើទឹកដី​​សៀម​ដោយ​​ពុំ​ដឹង​​មូលហេតុ​។ ​

ក្រុមហ៊ុន​ថៃ​បើករោង​ចក្រ​​កាត់ដេរ​ទី1ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស

Posted: 01 Nov 2011 12:20 AM PDT

គណៈអធិបតីក្នុងពិធីបើករោងចក្រ
ខេត្តកោះកុង ៖ ​នារសៀល​ថ្ងៃទី​៣១ តុលា នៅសណ្ឋាគារ​កោះកុង​រីសត មានរៀបចំ​ពិធី​ចុះ​ហត្ថលេខា​​បង្កើត​រោងចក្រ​​កាត់​ដេរ​ទី១​របស់​ក្រុម​ហ៊ុន ​ថៃ​នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះ​កុង ។ ការចុះ​​ហត្ថ​លេខា​នេះ​​ត្រូវបាន​ធ្វើឡើង​​រវាង​​លោក​ឧកញ៉ាលី យ៉ុង​ផាត់ ​តំណាង​ក្រុម​ហ៊ុន​​កោះ​កុង​​អេស​ អ៊ី ហ្សិត​ ខូ អិលធីឌី (KKS-EZ Co., Ltd) ក្នុងឋានៈ​​ជា​ប្រធាន​គណៈ​កម្មការ​នៃ​តំបន់សេដ្ឋ​កិច្ច​ពិសេស​ខេត្តកោះកុង និង​

ឪពុកចុង​​ចិត្ត​​​ឃោរឃៅ​​​បន្ទាប់ពី​​​ឈ្លោះ​គ្នា​​​​ជាមួយ​ប្រពន្ធ​​​​​ ចាប់​កូន​​​ចុង​​​ជ្រមុជទឹក​ស្លាប់​

Posted: 01 Nov 2011 12:16 AM PDT

បុរសជាឪពុកចុងជាប់ចោទ
​ខេត្តកំពត​​​​​ ៖ ​បុរសម្នាក់​ត្រូវ​បាននគរបាល​​ស្រុក​​ជុំគិរី​​ តាមចាប់ឃាត់ខ្លួន​​​​កាលពីវេលាម៉ោង​​​​៥​ល្ងាច​ថ្ងៃទី​​៣១ តុលា នៅចំណុច​​ជិត​ឃុំ​ត្រពាំង​​​​​ភ្លាំង ស្រុក​​ឈូក ​បន្ទាប់ពី​​បុរស​រូបនេះ​​បាន​​ដេញ​វាយ​​​​សម្លាប់​​កូន​ចុង​​របស់ខ្លួន​​ ដោយចាប់​ជ្រមុជ​ទឹក​កាលពីវេលាម៉ោង​​​​៩​យប់​ថ្ងៃទី​​​​៣០ តុលា ​​។

មេដាយ​​​មាស​ដែល​​បាន​​​​បង្ហាញ​​​ក្នុង​អំឡុង​​​​ពេល​​បិទ​ ការ​​ប្រកួត​​​ម​ហោស្រព​​​កីឡា​​ផេន ​អាមេរិក​​​ហ្គេមស៍

Posted: 01 Nov 2011 12:06 AM PDT


នៅក្នុង​​​រូប​ភាព​​​​ដែល​​​បង្ហាញ​​​​នេះ​ជា​​បរិយា​​កាស​​មួយផ្នែក​​ក្នុង​ពិធី​​បិទ​ការ​ប្រកួត​​​មហោ​ស្រព​​​កីឡា​​«​ផេន​ អាមេរិក ហ្គេមស៍» ​នៅ​​​ទីក្រុង​​គួដាឡា​ហារ៉ា​​ ដោយ​មាន​​​បង្ហាញ​​​មេដាយ​​​​​មាស​ជានិមិត្ត​​​រូប​

ស្ពាន​ជ្រោយចង្វា​ទី​២ ​ត្រូវ​​បើកការ​ដ្ឋាន​​សាង​សង់​​នៅព្រឹកថ្ងៃទី​​​២ ​វិច្ឆិកា​ បិទផ្លូវ​ជាតិ​លេខ​​​​៦A ៥ម៉ោង​

Posted: 01 Nov 2011 12:05 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​​មន្ត្រី​សាលា​​​រាជធានី​ភ្នំពេញ​​​បាននិយាយ​ឱ្យដឹង​ថ​ា ពិធី​​សម្ពោធ​បើក​ការ​ដ្ឋាន​​សាង​សង់​ស្ពានជ្រោយ​​ចង្វា​ថ្មី ឬ​ទី​២ ​​នឹង​ត្រូវ​​​ចាប់​ផ្តើម​​ធ្វើឡើង​​​នៅ​​​ព្រឹកថ្ងៃទី​​​២ វិច្ឆិកា ​២០១១ ​ក្រោមអធិបតីភាព​​សម្តេច​តេជោ​​​នាយករដ្ឋមន្ត្រី​​ហ៊ុន សែន និង​លោកជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិ​ត​ប៊ុន រ៉ានី​ ហ៊ុន សែន ​​ព្រមទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​​ពី​មន្ត្រី​​​ជាន់ខ្ពស់​​ តំណាង​​​​បណ្តា​ប្រទេស​​​ដៃគូ​អភិវឌ្ឍន៍​ មន្ត្រីជំនាញ ​មន្ត្រីអាជ្ញា​ធរ កង​កម្លាំង​​​

តារា​ចម្រៀង ​Taylor Swift ​គ្រោង​ប្តឹង​​គេហ​ទំព័រ​ Celebrity Jihad​​ ពី​បទ​បង្ហោះ​​​រូប​ស្រាត​​របស់​នាង​

Posted: 31 Oct 2011 11:45 PM PDT


យោងទៅតាម​ប្រភព​ព័ត៌​មាន​​តារា​ហូលីវូដ​​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣១ តុលា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ៖ ​មេធាវីរបស់​​តារា​ចម្រៀង​ប៉ុប Taylor Swoft កំពុង​តែ​រៀបចំ​វិធាន​ការ​ផ្លូវច្បាប់​ប្តឹង​គេហ​ទំព័រ​ Celebrity Jihad ​ពី​បទ​បង្ខូច​កិត្តិ​យស​របស់​​​នាង ។

ជនដៃ​ដល់​​​​៦នាក់​​​​ដែលប្លន់​​​អារ.ក​សម្លាប់​ថៅកែ​​ស្រី និង​កូន​ៗ​នៅខេត្តសៀម​រាប​ចាប់ខ្លួន​​បានអស់ហើយ​

Posted: 31 Oct 2011 11:42 PM PDT

សមត្ថកិច្ចចាប់ជនសង្ស័យបាន
​ខេត្ត​បាត់ដំបង​​​​​ ៖ ជនសង្ស័យជាចោរប្លន់​​៦នាក់ ដែលបានប្លន់​សម្លាប់ថៅកែទឹក​បរិ​សុទ្ឋ​របស់​ខ្លួននៅខេត្តសៀម​រាប ត្រូវបានសមត្ថកិច្ច​ខេត្តបាត់ដំបង ស្ទាក់​បាញ់​បំបែក​​​កង់​រថយន្ត​ចាប់បាន​ជាបន្តបន្ទាប់​កាលពីវេលាម៉ោង​​៣និង ​៣០នាទី​រំលង​​អធ្រាត្រ​​និង​អូស​​ប​ន្លាយ​​មក​ដល់​​វេលាម៉ោង​​១០​និង​ ១៥នាទី​ព្រឹក​​ថ្ងៃទី​១ វិចិ្ឆកា ២០១១​នេះ ទើប​បេកសក​កម្ម​​ចាប់​ឧក្រិដ្ឋ​ជន​របស់​ប៉ូលិស​​បានបញ្ចប់ ស្ថិតតាមបណ្តោយ​ផ្លូវ​ជាតិ​

ទៅលេង​បុណ្យ​កឋិន​​​​សប្បាយ​ក្នុង​​​វត្ត​​ជួបមុខគ្នា​​​​មិនបាន​​ចាក់ស្លាប់​​១ រង​របួស​​​២ ចាប់​បាន​៧​

Posted: 31 Oct 2011 11:32 PM PDT

ខេត្តតាកែវ​​​​​ ៖ ពីខេត្តតាកែវឯណោះវិញ មានសេចក្តីរាយការណ៍មកថា យុវជនម្នាក់បាន​ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ នៅក្នុង​ហេតុ​ការណ៍វាយកាប់ចាក់គ្នាមួយរវាងភាគីបង្កអ្នកជិះ សេះហោះ និង​បក្សពួកម្ចាស់សេះហោះ ដែល​ដាក់កំសាន្តនៅក្នុងបរិវេណវត្តឯកឧត្តមមានជ័យ ស្ថិតក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់។ ​បើតាមអ្នក​ឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តតាកែវ បានបញ្ចាក់បន្ថែមថា ហេតុការណ៍​

គ្រឹះស្ថាន​អេអឹមខេ​ទទួល​បានប័ណ្ណ​សរសើរ​​ Giordano Dell’Amore Microfinance International Best Practices

Posted: 31 Oct 2011 11:30 PM PDT

រាជធានីភ្នំពេញ​ថ្ងៃ​ទី២៧ តុលា ឆ្នាំ ២០១១ ៖ នាពេលថ្មីៗនេះគ្រឹះស្ថាន អេ អឹម ខេ បានទទួលប័ណ្ណសរសើរ Giordano Dell' Amore Microfinance International Best Practice បានផ្តល់ជូនគ្រឹះស្ថាន អេ អឹម ខេ ក្នុង សន្និបាតអន្តរជាតិស្តីអំពី «បច្ចុប្បន្នភាព និង អនាគតនៃវិស័យមីក្រូហិរញ្ញវត្ថុ តម្លាភាព ការ​គាំពារអតិថិជន និងផលប៉ះពាល់ផ្នែកសង្គម» ដែលប្រព្រឹត្តទៅនៅទីក្រុង Milan ប្រទេស​អ៊ីតាលី នាថ្ងៃទី២៤ តុលា

ចាប់​ខ្លួន​បុរ​ស​ជាប់​ចោទ​លួច​ទូក​​និង​បៀត​បៀន​កេរ្តិ៍​​ខ្មាសស្ត្រី​

Posted: 31 Oct 2011 11:29 PM PDT

បុរសជាប់ចោទ
ខេត្ត​កណ្តាល​ ៖ ​បុរសម្នាក់​ត្រូវ​បាន​ប៉ូ​លិស​​ប៉ុស្តិ៍​​ឃុំ​កោះ​រកា ចាប់​ខ្លួន​ កាល​ពី​​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៣០ តុលា ដោយ​សារ​ជាប់​សង្ស័យ​ពី​បទ​លួច​ទូក​ឈើ​គេ​មួយ​គ្រឿង​យក​​មក​​​លាក់​ទុក​​។ បន្ទាប់​ពី​ចាប់​ខ្លួន​បុរស​នោះ ​បញ្ចូន​​មក​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្អាង​ក៏​បាន​បែ​ក​ធ្លាយ​រឿង​មួយ​ ទៀត​​គឺ​បុរស​នោះ​មាន​ដី​កា​​របស់​តុលា​ការ​បង្គាប់​ឱ្យ​នាំ​ខ្លួន​ស្រាប់​ ពី​បទ​បៀត​បៀន​កេរ្តិ៍​ខ្មាសស្ត្រី​ម្នាក់​។

ប្រមុខ​​អូតង់​​ប្រកាសបញ្ចប់​​ប្រតិបត្តិការ​យោធា​​នៅលីប៊ី

Posted: 31 Oct 2011 09:06 PM PDT

ប្រមុខ​​អូតង់​​ ​និង​​ប្រមុខ​​ CNT
​អគ្គ​​​លេខាធិការរបស់​អង្គការ​អូតង់​​លោក ANDERS FOGH RASMUSSEN ដែល​មកបំពេញ​​ទស្សនកិច្ច​​នៅក្រុង​ទ្រីប៉ូលី​កាលពីថ្ងៃ​ទី៣១តុលា ​ហើយជួបពិភាក្សា​​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​ជាតិបណ្តោះអាសន្ន​​លីប៊ី​ CNT លោកមូស្តាហ្វា ​អាប់ដែល​ ចាលីល បាន​ប្រកាស​នាឱកាសនោះ

ប្រធានហ្វមមូឡាវ័ន​ពិភពលោក​គាំទ្រ​ប្រទេសកាតា​ដែលចង់​វិនិយោគទី​លានប្រណាំងនៅ​អង់គ្លេស

Posted: 31 Oct 2011 09:02 PM PDT

លោកអេឡេស្តូន​ប្រធាន​ហ្វមមូឡាវ័ន​ពិភពលោក
លោក​បឺនី អេឡេស្តូន​ប្រធាន​ហ្វមមូឡា​វ័ន​ពិភព​លោក​ជឿ​ថា វា​ជា​រឿង​អស្ចារ្យ​បំ​ផុត​សម្រាប់​ទី​លាន​ប្រណាំង​Silverstoneប្រ​សិន​ជា​កា​តា​ទទួល​បាន​កិច្ចសន្យាគ្រប់​គ្រងយ៉ា​ង​ពេញ​លេញ​លើ​ទី​លាន​ដ៏​ល្បី​ឈ្មោះ​នៅ​ប្រទេស​អង់​គ្លេស​មួយ​នេះ​​សម្រាប់​រយៈ​ពេល​​១៥០​ឆ្នាំ​។

កាមរី​បោល​បុក​រ៉ឺម៉ក​ម៉ូតូកង់បីខ្ទាត​​​​​​ជិត​​​១០០ម៉ែត្រ ​​របួសធ្ងន់​​ម្នាក់​

Posted: 31 Oct 2011 09:01 PM PDT

នៅកន្លែងកើតហេតុ
​ខេត្តកណ្តាល​​​​ ៖ ​រថយន្តម៉ាក​​​កាមរី​​គូទស្វិត ​​ពណ៌​ស ​ទំនងជា​​អ្នកបើកបរ​​​ស្រវឹង​​​​ផង​បាន​​​បោល​​បុករ៉ឺម៉ក​​ម៉ូតូ​កង់បីដែល​​ ​បើក​​បញ្ច្រាស​ទិសគ្នា បណ្តាល​​​​ឱ្យ​រ៉ឺម៉កម៉ូតូកង់​បី​ក្រឡាប់​​នៅលើ​​​ទ្រូង​ផ្លូវ​​​​និ​ងខ្ទាត ​​​​ឆ្ងាយ​​ចេញពី​រថយន្ត​ប្រមាណ​​ជិត​​​១០០ម៉ែត្រទើប​ឈប់ ​​ហើយធ្វើ​​ឱ្យ​មនុស្ស​​​​ម្នាក់​រង​របួស​​ជា​ទម្ងន់​​​ ។ ឯអ្នកបើកបរ​រថយន្ត​​​រត់គេច​ខ្លួន​បាត់។​

​រុស្ស៊ី ៖​ មនុស្ស​80​​​នាក់​​ចាប់​ខ្លួន​​ក្នុង​​​បាតុកម្ម​​របស់ពួក​​​​ប្រឆាំង​

Posted: 31 Oct 2011 08:58 PM PDT

​ប៉ូលិស​​ចាប់​​បាតុ​ករ​​បញ្ចូល​​​​​រថយន្ត
​សកម្មជន​ប្រយុទ្ធប្រឆាំង​​​​ប្រមាណជា​​​៨០នាក់ ​​​បានត្រូវ​ចាប់ខ្លួន​​កាលពីយប់ថ្ងៃទី​​​​​៣១ តុលា ក្នុង​​ឱកាស​នៃ បាតុកម្ម​​​​នៅទីក្រុង​មូស្គូ ​និងទីក្រុង​​សាំង​​ប៉េទ័រស្បួរ​។​ បណ្តាអ្នក​​កាសែត​​​​របស់ទីភ្នាក់ងារ​​​​ព័ត៌មាន​​​ AP បានធ្វើ​ការ​​កត់សម្គាល់​​​​​នៅ​លើទីលាន​​ថា

សាស្ត្រាចារ្យ​​​​សាកល​វិទ្យា​​ល័យ​មួយ​រូប​​ជ្រើសតាំងជា​​នាយករដ្ឋមន្ត្រី​​​​​ស្តីទីលីប៊ី​

Posted: 31 Oct 2011 08:49 PM PDT

លោកអាប់​ដែល​ ​រ៉ា​ហ៊ីម​ ​អែលគីប
សាស្ត្រាចារ្យ​​​សាកលវិទ្យាល័យ​​​​​ក្រុងទ្រីប៉ូលី​​​​លោកអាប់​​ដែល ​រ៉ាហ៊ីម ​​​អែល ​​គីប ត្រូវ​បាន​ជ្រើស​តាំង​​​​កាលពីថ្ងៃទី​​​​៣១ តុលា​​​​ ជា​នាយក​រដ្ឋ​មន្ត្រី​​​​ស្តីទី​ថ្មីរបស់​​​លីប៊ី ។​ លោកអែល ​​គីប ដែល​ក៏ជាសមាជិក​​​របស់​ក្រុមប្រឹក្សា​​ជាតិបណ្តោះអាសន្ន​​​លីប៊ី ​​​CNT នៅ​ក្រុង​​ទ្រីប៉ូលីដែរ

ចិន​បាញ់​​បង្ហោះ​​ប្រកប​ដោយ​​ជោគ​ជ័យ​​នូវ​យាន​​អវ​កាស​គ្មាន​​មនុស្ស​ជិះ​​ SHENZHOU-8

Posted: 31 Oct 2011 08:47 PM PDT

 យាន​អវ​កាស​ ​SHENZHOU-8 ​ពេល​បាញ់​បង្ហោះ
ចិន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ពី​ជោគ​ជ័យ​នៃ​ការ​បាញ់​បង្ហោះ​យាន​អវ​កាស​គ្មាន​មនុស្ស​ជិះ​ SHENZHOU-8។ យាន​អវ​កាស​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តារា​វិថី​ក្រោយ​ការ​បាញ់​បង្ហោះ​ចេញ​នា​វេលា​ម៉ោង​៥ និង​៥៨​នាទី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា តាម​រយៈ​កាំ​ជ្រួច​បាញ់​បញ្ជូន​ LONGUE MARCHE ចេញ​ពី​មជ្ឈ​មណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​

កីឡាករ​ស្វ៊ីសហ្វេដឺរ័រឈ្នះការ​ប្រកួត​បើកឆាកនៅ​លើទឹកដី​កំណើត​របស់​ខ្លួន

Posted: 31 Oct 2011 08:43 PM PDT

 កីឡាករ​​ស្វ៊ីស​ហ្វេដឺរ័រ
កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​បាន​យក​ឈ្នះ​ជុំ​បើក​ឆាក​នៃ​ការ​ប្រកួត​តឺន្នីស​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ Swiss Indoors បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​អ៊ីតាលី​ប៉ូ​ទី​តូ ស្តា​រ៉ាស​ក្នុង​លទ្ធផល​ពីរ​សិត​​៧-៦​និង​៦-៤កាល​ពី​ថ្ងៃ​ចន្ទ​៣១តុ​លា​កន្លង​មក​នេះ​។ នេះ​គឺ​ជា​ជ័យ​ជម្នះ​លើក​ទី​១ហើយ​សម្រាប់​ហ្វេដឺរ័រ​ក្រោយ​ពី​បាន​វិល​ត្រឡប់​ពី​ការ​ឈប់​សម្រាក​អស់​៦​សប្តាហ៍​មក​នោះ​។ ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​គឺ​នៅ​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ក្នុង​កម្ម​វិធី​ Davis Cupលើ​ទឹក​ដី​ប្រទេស​អូ​ស្ត្រា​លី​។

កំហឹង​កូន​តុង​ទីន​​​ពេល​មេ​រត់​​បាត់​ លើក​គ្នា​​​ទៅ​​រក​រឿង​​​​ស្ត្រីជា​​​បង​ចោទ​ថា ឃុបឃិត​គ្នា​

Posted: 31 Oct 2011 08:39 PM PDT

កូនតុងទីនប្រមូលគ្នាមកតវ៉ា
រាជធានីភ្នំពេញ​​​​ ៖ ​ប្រជាពលរដ្ឋ​​​ប្រមាណ​​​​៣០​នាក់ ​ជាកូន​តុងទីន​ មេរត់​​បាត់ បាន​លើកគ្នា​​​ទៅឡោមព័ទ្ធ​​​​ផ្ទះរបស់​​​ស្ត្រីម្នាក់​​ឈ្មោះ​សុខ អ៊ីម ​​​ដែលត្រូវ​​​ជាបង​របស់​​មេតុងទីន​​ ហើយ​បាន​​​ចោទ​ប្រកាន់​​ថា បានឃុបឃិតគ្នា​​​​បោក​ប្រាស់​​​​យក​លុយ​​របស់​​ពួកគាត់​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!