Koh Santipheap Daily

Koh Santipheap Daily


អំណោយ​​​សង្គ្រោះ​​​បន្ទាន់​​​​​ចែក​ជូន​​​​ជនរងគ្រោះ​​​​ដោយ​​អគ្គិភ័យ​​នៅ​ទួល​​សង្កែ

Posted: 04 Nov 2011 01:32 AM PDT

​ រាជធានីភ្នំពេញ ៖ គណបក្ស​ប្រជាជន​​កម្ពុជា​​​ខណ្ឌឫស្សី​កែវ​ កាលពី​​​រសៀល​​​​ថ្ងៃទី​​៣ ​​វិច្ឆិកា បាននាំ​អំណោយ​​សង្គ្រោះ​​​បន្ទាន់​​​​ទៅ​ចែក​​ជូន​​​​ដល់​ប្រជា​ពលរដ្ឋ​​​ រងគ្រោះ​​​​ដោយ​​អគ្គិភ័យ​​​​ឆាប​ឆេះ​​លំនៅ​​ឋាន​​នៅក្នុង​សង្កាត់​​ទួល​​​ សង្កែ​​ ខណ្ឌ​ឫស្សីកែវ​ ។ នៅក្នុង​​ឱកាស​​​​នោះ​​ក៏​មាន​​​ការ​ចូលរួម​​​ចែក​ជូន​ផ្ទាល់​​​ដោយ​លោក​​ នុត ពុធ​ដារ៉ា ​អនុប្រធាន​​​គណៈកម្មាធិការ​​​បក្ស​ខណ្ឌ​ឫស្សី​កែវ​​ ជា​តំណាង​​​លោក​​ឃ្លាំង ហួត

ព្រឹត្តិការណ៍​សំ​ខាន់​ៗ​ពិភពលោក​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​៥​វិច្ឆិកា​

Posted: 04 Nov 2011 01:16 AM PDT

*ឆ្នាំ​១៨៣១ -លោក​ Nathaniel "Nat" Turnerជា​មេ​ដឹក​នាំ​ទាសករ​អាមេរិក​ត្រូវ​បាន​គេ​កាត់​ទោស​ប្រហារ​​ជី​វិត​នៅ​រដ្ឋ​វីជី​នៀ​សហរដ្ឋ​អាមេរិក​។ *ឆ្នាំ១៨៣៨ -សាធារណ​រដ្ឋ​សហ​ព័ន្ធ​អា​មេរិក​កណ្តាល​ចាប់​ផ្តើម​​បែក​បាក់​គ្នា​គឺ​នៅ​ ពេល​ដែល​ប្រទេស​នីកា​រ៉ា​ហ្គា​បាន​បំ​បែក​ខ្លួន​ចេញ​ពី​សហព័ន្ធ​។

ទាហានអាមេរិក​​​ភាគច្រើន​​​ចាកចេញ​ពីអ៊ីរ៉ាក់​មុន​​ពាក់​​កណ្តាល​​​ខែ​ធ្នូ​

Posted: 04 Nov 2011 01:16 AM PDT

​អ្នកទទួលខុសត្រុវ​​​​​យោធា​អាមេរិក​​ម្នាក់​ថ្លែង​​​​កាលពីថ្ងៃទី​​​​៣ វិច្ឆិកា ​ថា កង​ទ័ព​អាមេរិក​​​ត្រូវ​ដក​​​ចេញពី​អ៊ីរ៉ាក់​​យ៉ាងលឿន​​ ហើយ​កង​ទាហាន​​ភាគ​ច្រើន​​​នឹង​ចាកចេញពី​ប្រទេស​នេះ​មុនពាក់​កណ្តាល​​​​ ខែធ្នូ​។​ យោងតាម​​ឧត្តមសេនីយ៍​​ THOMAS SPOEHR មេបញ្ជា​ការ​​​រង​នៃ​កង​​ទ័ពអាមេរិក ​​នៅអ៊ីរ៉ាក់​ថា ចំនួន​ទាហាន​​​​អាមេរិក​​នៅ​អ៊ីរ៉ាក់​នឹង​ធ្លាក់​​​​មក​នៅត្រឹម​តែ​​​​​ ៣៤.០០​០​នាក់ ដែល​មាន​ការ​​កាត់បន្ថយ​​​​​​​៧.០០០​នាក់

យុវ​ជន​ជំទង់​ពិការ​ស្វិត​ដៃ​ជើង​ភ្លោះ​ម្នាក់​ត្រូ​វ​បាន​នាំ​​ចូល​មន្ទីរ​ពេទ្យ​

Posted: 04 Nov 2011 01:16 AM PDT

ក្មេងប្រុសស្វិតជើងពេលចូលមន្ទីរពេទ្យ
ខេត្តស្ទឹង​ត្រែង ៖ ក្មេង​ប្រុស​ឈ្មោះ​ដួង ហ៊ូ អាយុ​១៥​ឆ្នាំ ​ពិការ​ស្វិត​ដៃ​ជើង​ ជាកូន​កំព្រា​ឪពុក​ ម្តាយ​ រស់​នៅ​ជាមួយ​ជីដូន​ក្នុង​វត្ត​ភ្នំ​ស្ទឹង​ត្រែង​ត្រូវ​បាន​បញ្ជូន​ទៅ​ សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ កាល​ពី​វេលា​ម៉ោង១០ព្រឹក ថ្ងៃ​ទី​៣ វិច្ឆិកា ដោយ​សារ​មាន​អាការ​ស្ទះ​ផ្លូវ​ដង្ហើម​។

អាជ្ញា​ធរ​ខេត្ត​ដឹក​នាំ​មន្ត្រី​​រាជ​ការ​ចុះ​ជួយ​​​ច្រូត​ស្រូវ​ប្រជា​ពល​រដ្ឋ​

Posted: 04 Nov 2011 01:14 AM PDT

សកម្មភាពជួយច្រូតស្រូវប្រជាពលរដ្ឋ
ខេត្តស្ទឹងត្រែង ៖ កសិករក្នុងឃុំភ្លុក ស្រុក​សេសាន មាន​ក្តី​សប្បាយរីករាយដោយបាន​លោក​អភិ​បាល​ខេត្ត មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ចុះជួយច្រូតស្រូវរដូវ​វស្សាក្នុង ខណៈ​​ពេលដែលស្រូវរបស់គាត់ទុំច្រើន ហើយ​ខ្វះ​កម្លាំងពលកម្មច្រូតកាត់។ ការ​ចុះ​ជួយ​ប្រមូល​ផល​ទុក​ដាក់​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ​២០១១ ដែលមានកម្លាំងសរុបជាង​១០០​នាក់។

អ្នក​អត់​ការងារ​ធ្វើ​ក្នុង​សហរដ្ឋ​អាមេរិក​​ធ្លាក់​ចុះ​

Posted: 04 Nov 2011 01:09 AM PDT

ក្រុម​ជីហាដ​អ៊ិស្លាមត្រៀមធ្វើសង្គ្រាមទាំងស្រុង​មួយជាមួយ​អ៊ីស្រាអែល

Posted: 04 Nov 2011 12:53 AM PDT

សមាជិកក្រុម​ជីហាដ អ៊ិស្លាម​ម្នាក់
អ្នក​​នាំពាក្យម្នាក់របស់​ក្រុមជីហាដ​អ៊ិស្លាម ​​ប៉ាឡេស្ទីន​​ថ្លែងថា ​ចលនា​​រ៉ាឌីកាល់​​នេះយល់​ថា ​​បទ​ឈប់បាញ់គ្នា​ដែល​បានចុះ​ហត្ថលេខា​​នឹងពុំ​ស្ថិត​​​ស្ថេរ​យូរឡើយ ហើយ​ក្រុម​នេះ​មានយុទ្ធ​ជន​​​យ៉ាង​តិច​៨.០០០​នាក់​ត្រៀម​​ធ្វើសង្គ្រាម ។

ប្រមុខពួកប្រឆាំង​​​​ក្រិច​​​ស្នើ​​ឱ្យ​នាយករដ្ឋមន្ត្រី​​​​លាលែង​

Posted: 04 Nov 2011 12:53 AM PDT

នាយករដ្ឋមន្ត្រីក្រិច​
​ប្រមុខ​ពួកប្រឆាំង​​​អភិរក្ស​​​​និយម​​​ក្រិច​​​កាលពី​ថ្ងៃទី​​​៣ វិច្ឆិកា ​​បានអំពាវ​នាវ​​ឱ្យ​​នាយករដ្ឋមន្ត្រី​​​​​សង្កមនិយម​​​​ លោកហ្ស៊ក ​​ប៉ាប៉ាន ដ្រេអូ ​​លា​លែង​ចេញពីតំណែង​​​ ហើយ​បាន​​ស្នើ​​​ជាមួយ​​​ក្រុម​របស់​ខ្លួន​​ឱ្យ​មាន​ការ​​​ជជែក​ដេញដោល​​​លើ ​ការ​បោះ​​ឆ្នោត​​​​​សម្តែង​ការ​​ទុកចិត្ត​​​មួយ​ចំនួន​​ រដ្ឋាភិ​បាល​គ្រោងធ្វើ​​​នាថ្ងៃទី​​​​៤ ​វិច្ឆិកា​។​

បក្សពួកចោរ​ប្លន់​​​ម្នាក់ ត្រូវ​​គ្រាប់​របួស​ត្រូវ​​​បញ្ជូន​​ចេញពីមន្ទីរពេទ្យ​​​ទៅ​ដាក់​គុក​​​ខេត្តសៀមរាប​

Posted: 04 Nov 2011 12:50 AM PDT

​ខេត្តបាត់ដំបង​​​​​ ៖ ​លោក​​ជេត វណ្ណណី​ ស្នង​ការ​​​រង និង​ប្រធានការិយាល័យ​កណ្តាល​​​​នគរ​បាល​​​យុត្តិធម៌ ​បានមាន​ប្រសាសន៍​​​ថា បក្ស​ពួក​​ក្រុម​​ឧក្រិដ្ឋ​ជន​​​ដែលពាក់ព័ន្ធ​​ក្នុងអំពើ​​ប្លន់​​​សម្លាប់​ ​នៅខេត្ត​សៀមរាប​ម្នាក់​ ដែល​រង​របួស​ដោយ​ត្រូវ​​គ្រាប់កាំភ្លើងរបស់​សមត្ថកិច្ច​ ​​ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​​​ ហើយ​កាលពី​​វេលាម៉ោង​​​១០​​ព្រឹកថ្ងៃទី​​៤ វិច្ឆិកា

ក្រុម​តារា​ចម្រៀង SNSD ជាប់​ចំណាត់​ថ្នាក់​លេខ​1 ផ្នែក​ខាង​ជួយ​​កាត់​បន្ថយ​អារម្មណ៍​​តាន​តឹង​រប​ស់​យុវសិស្ស

Posted: 04 Nov 2011 12:37 AM PDT

ក្រុម​តារា​ចម្រៀង SNSD
​យោង​ទៅតាម​ប្រភពព័ត៌​មាន​ពីគេ​ហ​ទំព័រ​​សិល្បៈ​កូរ៉េ​ចេញ​ផ្សាយ​កាលពី​​ ថ្ងៃ​ព្រហស្បតិ៍ ទី​៣ វិច្ឆិកា ​ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ៖ ​ក្រុម​តារា​ចម្រៀង​ SNSD ​ទទួល​បាន​ចំណាត់ថ្នាក់​​លេខ​​១ ផ្នែក​ខាង​ជួយ​​កាត់​បន្ថយ​​​ភាព​តាន​តឹង​​អារម្មណ៍​​របស់​​​យុវសិស្ស បន្ទាប់​ពី​​ពួកគេ​មមា​ញឹក​ នឹង​ការ​​ប្រឡង​ ឬក៏​​ការ​ធ្វើ​ើលំហាត់​នៅ​សាលា ។ ​ការ​ស្ទង់​មតិ​​តាមប្រព័ន្ធ​ អន​ឡាញ​ បាន​បង្ហាញ​​ថា ក្រុម SNSD ទទួលបាន​​ការគាំទ្រ៥៧​ភាគ​រយ ឬ​ស្មើ​នឹង​​២៩០​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​ម៉ូតូ​បុក​ម៉ូតូ​​ មនុស្ស​4នាក់​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង

Posted: 04 Nov 2011 12:37 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​គួរ​ឱ្យ​រន្ធត់នៅ​តាម​បណ្តោយ​ដង​ផ្លូវ​ជាតិ​លេខ ​៦៧​B ដោយ​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ ត្បែង​ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង បណ្តាល​​ឱ្យ​មនុស្ស​​ចំនួន​៤​នាក់​ត្រូវ​​ស្លាប់​បាត់​បង់​ជីវិត​​កាល​ពី​ វេលា​​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ វិច្ឆិកា កន្លង​ទៅ​។

ម៉ូតូ​គុប​បុក​​គ្នា​ជាមួយម៉ូតូ​​សង់កូរ៉េ​​​របួស​ធ្ងន់​​​​ម្នាក់ ស្រាល​​​​៣នាក់​

Posted: 04 Nov 2011 12:35 AM PDT

កន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​ម៉ូតូម៉ាក​​គុប​​ ​ពណ៌ទឹក​សមុទ្រ​​មួយគ្រឿង ​ជិះគ្នា​​២នាក់​​​ ​បាន​បោះ​ពួយ​​​ទៅបុក​​ម៉ូតូ​ម៉ាកសង់កូរ៉េ​ ពណ៌ក្រហម​​​មួយ​គ្រឿង ​​ជិះគ្នា​​​២នាក់​​ចំពីមុខ​​ពេញទំហឹង​ បណ្តាល​ឱ្យ​​របួស​ធ្ងន់​​ម្នាក់ ស្រាល​​​​៣​នាក់​។ ​ ហេតុការណ៍​​គ្រោះថ្នាក់​​​​ចរាចរណ៍​នេះ កើត​ឡើង​នៅ​​វេលា​ម៉ោង​​​៧​និង​​៣០នាទី​​យប់​ នៅ​ចំណុច​​​​មុខ​រោង​ចក្រ​​មិថុនា តាមបណ្តោយ​​​​មហា​វិថី​សហ​​ព័ន្ធ​រុស្ស៊ី ​សង្កាត់ទឹកថ្លា ​​ខណ្ឌសែនសុខ ​​​។​

អំណោយ​​ពី​នាយ​សមុទ្រ​​ចំនួន​220​ដុល្លារ​​អាមេ​រិក​ជួយ​បុរស​ទាល់​​ច្រក​ប៉ង​សម្លាប់​​ខ្លួន​

Posted: 04 Nov 2011 12:16 AM PDT

តំណាងសារព័ត៌មានកោះសន្តិភាពប្រគល់អំណោយរបស់សប្បុរសជន
រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះ​សន្ដិភាព​ចេញផ្សាយ​​កាលពីថ្ងៃទី​១៧ តុលា ឆ្នាំ​២០១១ នូវអត្ថ​បទ​មួយក្រោម​ចំណងជើង​ថា «ទាល់ច្រក​អស់​សង្ឃឹម​​យក​កាំបិត​ចាក់​ចុងដង្ហើម​បញ្ចប់ជីវិត» រួច​មក​ ធ្វើ​ឱ្យសប្បុរសជន​នៅ​សហ​រដ្ឋអាមេរិក​មាន​ការ​​អាណិតអាសូរ​ក៏បាន​ជួយ​ឧប​ត្ថ ​ម្ភ​ជា​ទឹក​ប្រាក់​ចំនួន​២២០​ដុល្លារ​អា​មេ​រិ​ក​ដល់​បុរស​នោះ។

កង​ទ័ព​អាមេរិក​បំពាក់​ដោយ​មនុស្ស​យន្ត​ថ្មី

Posted: 04 Nov 2011 12:16 AM PDT

មនុស្សយន្ត
ក្រុម​ហ៊ុន BOSTON DYNAMICS ដែល​បាន​ផលិត​រួច​ហើយ​​នូវ​រ៉ូ​បូ BIGDOG (ឆ្កែ​ធំ​) សម្រាប់​កង​ទ័ព​អាមេរិក​នោះទើប​នឹង​បង្ហាញ​វី​ដេ​អូ​មួយ​អំពី​មនុស្ស​យន្ត​ ថ្មីឈ្មោះ PETMAN។ កាល​ពី​ពេល​មុន​នេះ​គេ​បាន​ផលិត​រ៉ូ​បូ BIGDOG ជា​រ៉ូបូ​មាន​ជើង​៤​ដូច​សត្វ​ឆ្កែ​ដែល​អាច​ទ្រទម្ងន់​បាន​យ៉ាង​ធ្ងន់​ និង​រក្សា​លំនឹង​បាន​ទោះ​បី​​មាន​សម្ពាធ​ ឬ​ដី​មិន​ស្មើ និង​មាន​​ចំណោត​ក៏​ដោយ​។

ចោរប្លន់​ផ្ទះទិញ​អេត​ចាយ​​​ចាប់​ម្ចាស់​​​​ចង​យក​បាន​​​​៣០​ម៉ឺន​រៀល និង​ទូរស័ព្ទ​​​​​ដៃ​៤​​គ្រឿង​

Posted: 04 Nov 2011 12:16 AM PDT

កន្លែងទិញអេតចាយដែលចោរចូលប្លន់
​ខេត្តកំពង់​ចាម​​​​​ ៖ ​ផ្ទះលក់​​​ទិញ​អេត​ចាយ​​​​មួយ​កន្លែង​​​​​ស្ថិតនៅ​ភូមិ​បឹង​​ដែង​ ឃុំ​ព្រែកកក់ ​​ស្រុក​​ស្ទឹងត្រង់ ​​ត្រូវបាន​ក្រុម​ចោរ​​​ប្លន់​មួយក្រុម​​មានគ្នា​ពី​​​៥​ទៅ​​៦​នាក់ ​ប្រដាប់ទៅ​ដោយ​​​អាវុធ AK ចំនួន​២ដើម ​​​​ចូលប្លន់​​​​​ដោយចាប់​​២​នាក់​ប្តីប្រពន្ធ និងកូន​ប្រុស​​​​អាយុ​១១​ឆ្នាំ ​ចង​ជាប់ ​​ព្រមទាំង​​​បាញ់​គំរាម​​​​១គ្រាប់​។ ​ហេតុការណ៍​​ប្ល​ន់​ប្រដាប់អាវុធ​​នេះ​បានកើតឡើង​​​នៅវេលាម៉ោង​​​​៧​និង​​១០ ​​នាទីយប់​​ថ្ងៃទី​​​៣ វិច្ឆិកា

​ព្រំដែន​កម្ពុជា​​​​-ថៃ​មានសភាព​​ស្ងប់ស្ងាត់​​​​​កង​ទ័ព​​ចុះជួយ​ប្រមូលផលស្រូវ​​​​​​​ប្រជាកសិ​ករ​

Posted: 04 Nov 2011 12:08 AM PDT

កងទ័ពជួយប្រមូលផលស្រូវកសិករ
​ខេត្ត​ឧត្តរ​មានជ័យ​ ៖​​បន្ទាប់ពី​មាន​​​សភាព​​ស្ងប់ស្ងាត់​​​​​នៅតាម​​​​​ខ្សែ​បន្ទាត់ព្រំដែន​​ ​​កម្ពុជា-ថៃ ​​កង​វរសេនា​តូច​រៀប​រយ​​លេខ​៤១៣ ​​​នៃ​កង​ពល​តូច​ថ្មើរជើង​​​លេខ​​៤១ ​​​​ឈរជើង​ក្នុង​​​​ស្រុក​អន្លង់​វែង​​​ និង​ស្រុក​​ត្រពាំង​​ប្រាសាទ ​​បាន​ចុះ​​ជួយ​ប្រមូល​​​ផល​​ស្រូវ​ប្រជាកសិករ​​​​ក្នុងរយៈ​ពេល​​​​៣ថ្ងៃ ​​បានផ្ទៃ​ដី​ចំនួន​៦៥​ហិកតា​។​

ប្រជុំ​ផ្សព្វផ្សាយ​​ស្តីពី​ការ​ទប់​ស្កាត់​​ករណី​ដួល​សន្លប់របស់​កម្ម​ករ​​និយោជិត​ជា​មួយ​សហ​ជីព

Posted: 04 Nov 2011 12:08 AM PDT

រាជធានីភ្នំពេញ ៖ នៅ​សាល​ប្រជុំ​បេឡា​ជាតិ​​របប​សន្ដិសុខ​សង្គម​ (​ជាន់​ទី​៣) ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ​មាន​បើក​​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការ​ទប់ស្កាត់​ករណី​សន្លប់​នៃ​ កម្មករនិយោជិត និង​បង្កា​រគ្រោះថ្នាក់​ការងារ​ក្រោយ​អធិបតីភាព​ លោក​​កាន់ ម៉​ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​តំណាង​លោក​រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ

​មនុស្ស​​២នាក់​​​ស្លាប់ដោយឡែក​ពីគ្នា​​​ម្នាក់​​​ខ្យល់​គរ និង​​ម្នាក់ទៀត​​​​​លង់ទឹក​

Posted: 04 Nov 2011 12:08 AM PDT

ចោមរោមសពបុរស
​ខេត្តបន្ទាយមានជ័យ​ ៖​បុរស​ពីរនាក់​​បានស្លាប់​​​​ដោយឡែកពីគ្នា​​​​ ម្នាក់​​ខ្យល់គរ និង​​​ម្នាក់​ទៀត​​​​លង់ទឹក កាលពីថ្ងៃទី​២ និង​ទី​៣ វិច្ឆិកា ២០១១។ ករណីទី​១ កើត​ឡើង​​​នៅវេលា ម៉ោង​​​១១​ថ្ងៃ​ត្រង់​​​ថ្ងៃទី​​​២ វិច្ឆិកា ​​​មាន​​បុរសម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​​ស្លាប់​នៅ​​វាលស្រែ​​​​ខាង​ លិចភូមិ ​ចម្ងាយ​​​​ប្រហែល​​​​៥០០ម៉ែត្រ ​​​​ស្ថិតក្នុង​​​​ភូមិ​សំរោង ​​ឃុំណាំ​តៅ ស្រុក​​​ភ្នំ​​​​ស្រុក ។​

បុរសវៀតណាមមានជំងឺដុស​សាច់​ទម្ងន់​90គីឡូក្រាម

Posted: 04 Nov 2011 12:08 AM PDT

បុរសវៀតណាម
តាម​​បណ្តាញ​ព័ត៌មាន​អន្តរ​ជាតិ​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២ វិច្ឆិកា ​ឱ្យ​ដឹង​ថា បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​មាន​ជំងឺ​ដុស​សាច់​ដែល​មានប្រវែង​១,២​ម៉ែត្រ និង​មាន​ទម្ងន់​៩០​គីឡូ​ក្រាម។ លោក Nguyen Dua Hai ​អាយុ​៣១​ឆ្នាំ មក​ពី​ក្រុងដាឡាត ប្រទេស​វៀត​ណាម​ ដោយ​សារ​គាត់​មាន​ជំងឺ​នេះ ​មិន​អាច​បំលាស់​ទី​បាន​ឡើយ​ គឺ​​បាន​ត្រឹម​តែ​ដេក​​និង​អង្គុយ​​ប៉ុណ្ណោះ។ លោក​ ហៃ កើត​មក​ជា​ក្មេង​មាន​

​បើក​កិច្ច​​ប្រជុំកំពូល​​​របស់ G-20 ​ក្រោម​ឥទ្ធិពល​នៃ​វិបត្តិ​​​ក្រិច​

Posted: 03 Nov 2011 09:11 PM PDT

​បណ្តា​មេដឹកនាំ​​​​​ G-20 ថត​រូប​​អនុស្សាវរីយ៍
កិច្ចប្រជុំ​​​កំពូល G-20 បានបើក​ធ្វើ​​នៅទីក្រុង​​​​​កានភាគកណ្តាល​ប្រទេសបារាំង ​​កាលពីរសៀល​ថ្ងៃទី​​៣ វិច្ឆិកា ​​ហើយត្រូវ​​​ជជែក​ពិភាក្សាគ្នា​​​ ជា​ពិសេស​គឺ​​មធ្យោបាយ​​នានា​នៃ​ការ​ជំរុញ​​​សេដ្ឋកិច្ច​ពិភពលោក​ក្រោម​ឥទ្ធិពល​​នៃវិបត្តិ​​​​​បំណុល​របស់​ប្រទេសក្រិច​។​

​គុយបា​​​​អនុញ្ញាត​​ឱ្យ​​លក់​ផ្ទះ​​​ជាលើកដំបូង​ចាប់តាំងពី​​​​​50ឆ្នាំមក​ហើយ​

Posted: 03 Nov 2011 09:01 PM PDT

ក្នុងផ្ទះ​ល្វែង​មួយ​នៅ​គុយបា
នេះជាលើក​ដំបូង​​​ចាប់តាំងពី​​​​​៥០ឆ្នាំ ​​មក​ហើយ ដែល​​​​រដ្ឋាភិបាលគុយបា​​​​បានចេញច្បាប់​​មួយកាលពី​ថ្ងៃទី​​​​៣​ វិច្ឆិកា​ ​​អនុ​​ញ្ញាត​​​ឱ្យ​មាន​ការ​ទិញ​និង​លក់​ផ្ទះ​​​ដើម្បី​​ប៉ុនប៉ង​​​ជាពិសេស​​​ជំរុញ​​​​សេដ្ឋកិច្ច​​​​ និងកាត់​បន្ថយ​​​​ការខ្វះ​​​លំនៅឋាន​។​

ដង្ហែ​​អង្គ​កឋិន​ទាន​​ព្រះ​មហា​ក្សត្រ​​ថៃ​ចូល​វត្ត​​និរោធ​រង្សី​​ខណ្ឌ​មាន​ជ័យ

Posted: 03 Nov 2011 08:55 PM PDT

ក្នុងពិធីដង្ហែអង្គកឋិនរបស់ព្រះមហាក្សត្រថៃ
រាជធានីភ្នំពេញ ៖ កឋិនទាន​ព្រះមហា​ក្សត្រ​​ថៃ​ដែលរៀបចំដោយលោកប៉ុនស័ក្កិ នីលុ​ប៊ុល (Ponsak nilubul) ប្រធាន​សមា​គម​មិត្ត​ភាពថៃ-កម្ពុជា ប្រចាំប្រទេសថៃ បានដឹក​នាំ​ដង្ហែ​​ចូល​វត្តនិរោធរង្សី ក្នុងខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពីព្រឹកថ្ងៃ៣ វិច្ឆិកា ដោយ​មានការ​ចូល​រួមពីលោកស៊ុំពង្ស សាងួនបាន់ ឯកអគ្គរាជ​ទូត​ថៃប្រចាំ​ទី​ក្រុងភ្នំពេញ ប្រទេសកម្ពុជា រួម​ទាំង​មន្ត្រីថៃជាច្រើនរូប ក្នុងនោះ​ក៏មាន​ឯកអគ្គ​

ឈើ​គ្រ​ញូង​​​បង្ក​ប់​​ក្រោម​ទំនិញលួច​ឆ្លង​ដែន​​ត្រូវ​សមត្ថ​កិច្ច​បង្ក្រាប​

Posted: 03 Nov 2011 08:46 PM PDT

ឈើដែលចាប់បាន
ខេត្ត​ស្វាយ​រៀង ៖ យ៉ាង​​ហោច​ណាស់​​​មាន​ឈើ​គ្រ​ញូង​​ ដែល​បង្កប់​​ក្រោម​​ទំនិញ​ចំនួន​៤៧​ដុំ ស្មើ​​នឹង​៣៣៨​គីឡូក្រាម ត្រូវ​បាន​សមត្ថ​កិច្ច​នគរ​បាល​ច្រក​ទ្វារ​​អន្តរ​​​ជាតិ​ព្រៃ​ វល្លិបង្ក្រាប​បាន​ កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា ​វេលា​ម៉ោង​៩​និង​៥៧​នាទី​​ នៅ​ចំណុច​ច្រក​ទ្វារ​​​ព្រំ​ដែន​អន្តរ​ជាតិ​​ព្រៃ​វល្លិ ស្ថិត​នៅ​ភូមិ​អូរ ​ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍។​

​ក្រុម​ហ៊ុន​​​​បារាំង​មួយ​​នឹង​ធ្វើការ​​នាំ​ចេញ​​អ៊ុយរ៉ានីញ៉ូម​​របស់ម៉ុង​ហ្គោលី​

Posted: 03 Nov 2011 08:42 PM PDT

​ម៉ាស៊ីនឃោសនា​​​​ក្នុងស្រុក​​រាយការណ៍​​កាល ពីថ្ងៃទី​​​​២​ វិច្ឆិកា​​ ថា ក្រុមហ៊ុន​​​​អ៊ុយរ៉ានីញ៉ូម​​​​យក្ស​របស់​​បារាំង គឺក្រុម​ហ៊ុន​​ AREVA បានបញ្ចប់​​​ការស្រាវជ្រាវ​​​​​នៅលើទីលាន​​ ហើយ​កំពុង​​តែ​ធ្វើ​​​អាជីវកម្ម​​​អ៊ុយរ៉ានីញ៉ូម​ក្នុង​​ខេត្ត​ហ្គោ​ប៊ី ភាគខាង​​​​កើតម៉ុងហ្គោ​លី​។​

បុរសឡឺ​​កឺ​ត្រូវប៉ូលិស​​ឃាត់​ខ្លួន​​ពី​បទ​រំលោភ​​សេព​សន្ថវៈ​ក្មេង​ស្រី​

Posted: 03 Nov 2011 08:41 PM PDT

បុរសជាប់ចោទ
ខេត្តព្រៃវែង ៖ ​បុរស​​ម្នាក់​ដែល​​​អ្នក​ស្រុក​​អ្នកភូមិ​ស្គាល់ថា​ជា​មនុស្ស​ឡឺ​កឺ​ បានត្រូវ​ប៉ូលិស​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​រោង​ដំរី ​ស្រុក​បាភ្នំ ចាប់​​ខ្លួន​កាលពី​​​វេលា​ម៉ោង​២​រសៀលថ្ងៃ​ទី​២ វិច្ឆិកា ​ពីប​ទ​​ចា​ប់​រំលោភ​ក្មេងស្រីម្នាក់​អាយុ​៥​ឆ្នាំ ។ បុរស​ម្នាក់​នេះ​​ឈ្មោះ​​ហួន ញិល ​អាយុ​៤៣​ឆ្នាំ ​ជា​បុរស​​ពោះ​មា៉យ ​មាន​ស្មារតី​​មិន​គ្រប់​​ ត្រូវ​ប្រពន្ធ​ កូន ​រួម​​នឹង​បង​ប្អូន​បោះ​បង់​ចោល​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ

ក្រុមចោរ​​​មួយក្រុម​​​ស្ទាក់​វាយ​​ និងកាប់​​​​៤កាំបិត​​ផុងលលាដ៍ក្បាល​​​​ ប្លន់​ម៉ូតូ​​

Posted: 03 Nov 2011 08:39 PM PDT

ជនរងគ្រោះ
​​រាជធានីភ្នំពេញ​​ ៖ ​​បុរស​ម្នាក់​​​រង​របួស​​៤​កាំបិត ​​ផុងលលាដ៍ក្បាល ​​ខណៈពេលដែល​​ជិះ​ម៉ូតូ​​ទៅដល់​ទន្ទឹមនឹង​​​​សាលា​ក្តីខ្មែរ​​ក្រហម ស្រាប់​តែ​ត្រូវ​ក្រុម​ជនសង្ស័យ​​​​​ស្ទាក់​​​​ព័ទ្ធ​​​ចាប់​​ឆែកឆេរ​​​យក​ ទូរស័ព្ទ​​​​ដៃ និង​​​កាបូប​​​​លុយ​​ ហើយ​យក​​​​​កាំបិត​​​​ចាក់ និង​​​កាប់​បម្រុង​​​​ប្លន់​យក​​​ម៉ូតូទៀត​​ ប៉ុន្តែមិន​បាន​សម្រេច​​ក៏នាំគ្នា​​​​​រត់ចែក​​​​ផ្លូវ​គេច​​បាត់​​​ស្រមោល​ អស់​។ អំពើ​ប្លន់​​​នេះកើត​ឡើង​​កាល​ពីវេលាម៉ោង​​​​​៩​និង​​​៤០នាទី​​​យប់ថ្ងៃទី​​ ​​៣ វិច្ឆកា​ នៅ​​តាមផ្លូវ​លំ

ព្រះរាជ​​ខុទ្ទកាល័យ​​​សម្តេច​​ឪ​​​ច្រាន​​ចោល​​​ព័ត៌​មាន​​​អញ្ជើញ​​លោក​សម រង្ស៊ី​

Posted: 03 Nov 2011 08:18 PM PDT

រាជធានី​ភ្នំពេញ ៖ ​ កាលពីថ្ងៃទី​​៣ វិច្ឆិកា កន្លង​មក​នេះ​ ព្រះ​​រាជខុទ្ទកាល័យ​​​​ព្រះ​ករុណា​​​ព្រះ​​វររាជ​​​បិតា​ នរោត្តម​​ សីហនុ ​​​​​បាន​ចេញ​​សេចក្តី​​ជូន​​ដំណឹង​​​ជា​សាធារណៈ​​មួយ​ទាក់​ទង​​​ទៅ​នឹង​​ ព័ត៌​មាន​​​​​មួយ​ចំនួន​​ដែល​បាន​​ផ្សាយ​​​ថា ព្រះ​មហា​​​វីរ​ក្សត្រ​​ នរោត្តម​​​ សីហនុ ​បានផ្ញើ​​លិខិត​អញ្ជើញ​​លោក​​​សម រង្ស៊ី ​ឱ្យ​មក​ចូលរួម​​​​អង្គ​មិទ្ទីង​ និង​ព្រះ​រាជ​​​ពិធី​​បុណ្យ​​ចម្រើន​ព្រះ​​​ជន្មាយុ​របស់​ព្រះ​​អង្គ​។ ​

ជីវិតគួរឱ្យអាសូរ ៖ បង​ស្រី​អាយុ10ឆ្នាំ បី​ប្អូន​ប្រុស​ទៅ​រៀន

Posted: 03 Nov 2011 08:14 PM PDT

​ក្មួយ​ស្រី​ឡុង ហ្សាងហ៊ន កំពុង​បី​ប្អូន​ដេក​បណ្តើរ​ និង​រៀន​បណ្តើរ
តាម​ប្រភព​ពី​គេហ​ទំ​ព័រ​ Asiaone​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​ ២ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា មាន​រឿង​រ៉ាវ​គួរ​ឱ្យ​ខ្លោច​ចិត្ត​អាណិត​អាសូរ​មួយ​បាន​កើត​ឡើង​នៅ​តំបន់​ជន ​បទ​​ក្នុង​ខេត្ត​ហួណាន ប្រទេស​ចិន។ ក្រោយ​ពេល​បណ្តាញ​ព័ត៌មាន​ចុះ​ផ្សាយ​នូវ​អត្ថ​បទនេះហើយ​ ធ្វើ​ឱ្យ​ប្រិយមិត្ត​អ្នក​អាន​ព័ត៌​មាន​តាម​គេ​ហ​ទំ​ព័រ​ទាំង​ឡាយ​ក្តុក​ ក្តួល​ក្នុង​ចិត្ត​អាណិត​ក្មួយ​ស្រី​ ដែល​នឹង​មិន​ទាន់​ដឹង​ក្តី​ផង​ វាសនា​ក្មួយ​តម្រូវ​ឱ្យ​ទទួល​បន្ទុក​មើល​ថែ​ប្អូន​ប្រុស​ដែល​ទើប​មាន​អាយុ​ បាន​២​ឆ្នាំ​ថែម​ទៀត ​ជីវិត​ក្មួយ​ស្រីពិត​ជា​អភ័ព្វ​ក្រៃ​លែង ។

​ជនអនាថា​​ដើរឆ្លង​​ផ្លូវត្រូវ​ម៉ូតូ​​បុករង​​របួសធ្ងន់​

Posted: 03 Nov 2011 08:11 PM PDT

បុរសអនាថារងគ្រោះ
​​រាជធានីភ្នំពេញ​​ ៖ ​​បុរសអនាថា​​ម្នាក់​​​រង​របួសបាក់​​​.កជើង​ខាង​ឆ្វេង និង​បែក​ក្បាល​​ហូរឈាម​សន្លប់​​​​​​នៅនឹងកន្លែង ​​ខណៈ​ពេល​​​ដែល​ឆ្លង​​​ផ្លូវ​​​នៅ​​​​​ភូមិវាល​​ស្បូវ សង្កាត់ព្រែកឯង ​​​ខណ្ឌ​មានជ័យ ​​​កាលពីវេលាម៉ោង​​​​​៩​និង​​១០នាទី​យប់​​​ថ្ងៃទី​​៣ ​​វិច្ឆិកា​។​

CR-Vពន្លះ​​ជាមួយ​​ CR-Vខូច​ខាត​​​ដូច​គ្នា​​​គ្មាន​​អ្នក​​​ឈ្នះ​អ្នក​ចាញ់​​

Posted: 03 Nov 2011 08:02 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖គ្រោះថ្នាក់ចរាចរណ៍ មួយ បានកើតឡើងរវាងរថយន្តម៉ាកស៊ីអ័វីសេរី ៩៨ពណ៌បៃតងពាក់ស្នាកលេខភ្នំពេញ2K-0167និងរថយន្តម៉ាកស៊ីអ័វីសេរី២០០៨ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​២R៣៤១៣កាលពីវេលា ម៉ោង១រំលងអាធាត្រឈានចូលថ្ងៃទី៤ខែវិច្ឆកា ឆ្នាំ២០១១នៅចំណុចកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!