Koh Santipheap Daily

Koh Santipheap Daily


ភ្ញៀវ​ទេស​ចរ​ថយ​ចុះ​​8,95ភាគរយសម្រាប់​ខែ​​​​​តុលា​​នៅ​ច្រក​ប៉ោយ​ប៉ែត​

Posted: 03 Nov 2011 01:19 AM PDT

ក្រុង​ប៉ោយ​ប៉ែត ៖ ​ភ្ញៀវ​ទេស​ចរចម្រុះ​ជាតិ​​សាសន៍​ ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ​ប៉ោយ​ប៉ែត សម្រាប់​ខែ​តុលា ឆ្នាំ​២០១១ មាន​ការ​ថយ​ចុះ​ចំនួន​៨,៩៥​ភាគ​រយ បើ​ប្រៀប​ធៀប​​ទៅ​នឹង​ខែ​កញ្ញា ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ទេស​ចរណ៍​ ខេត្ត​បន្ទាយ​មាន​ជ័យ​​។​

ដំណោះ​ស្រាយ​​ព្យា​បាល​ជំងឺ​​ប្រ​ព័ន្ធ​គំ​ហើញ​របស់​ភ្នែក​

Posted: 03 Nov 2011 01:15 AM PDT

បើ​និយាយ​ពី​បញ្ហា​របស់​ភ្នែក ជំងឺ​ទាក់​ទង​នឹង​ប្រ​ព័ន្ធ​គំ​ហើញ​របស់​ភ្នែក​ត្រូវ​បាន​ចាត់​ទុក​ថា មាន​គ្រោះ​ថ្នាក់​ខ្លាំង​។ ប្រ​ព័ន្ធ​គំ​ហើញ​ភ្នែក​​​មាន​មុខ​​ងារ​ដូច​គ្នា​ នឹង​ហ្វ៊ីល​ក្នុង​ម៉ាស៊ីនថត ដែល​មាន​ភ្នាក់​​ងារ​បញ្ជូន និង​កោ​សិកា​ទទួល​ពន្លឺ​រាប់​លាន​។ ដូច្នេះ​ការ​មាន​របួស​ប្រ​ព័ន្ធ​គំ​ហើញ​អាច​ធ្វើ​ឱ្យ​លទ្ធ​ភាព​នៃ​គំ​ហើញ​ មាន​ការ​ថយ​ចុះ ​និង​អាច​ឈាន​​ទៅ​ងងឹង​ភ្នែក​។​

​កិច្ចប្រជុំ​​​​បូកសរុប​លទ្ធ​ផល​​​ការងា​រគយ និង​រដ្ឋាករ​​​ប្រចាំ​ខែ​​​​តុលា​​ ឆ្នាំ2011

Posted: 03 Nov 2011 01:14 AM PDT

គណៈអធិបតីក្នុងពិធី
រាជធានីភ្នំពេញ​​​​ ៖ ​កាលពីព្រឹកថ្ងៃទី​​​​៣ វិច្ឆិកា ​ឆ្នាំ​២០១១ ​នៅសាល​ប្រជុំ​​​​អគ្គនាយក​​​​ដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា ​​​មានប្រារព្ធ​​​​កិច្ចប្រជុំ​​​​​បូកសរុប​​​លទ្ធ​ផល​​​​ការងារ​​​គយ និង​រដ្ឋាករ​​ខែតុលា ​ក្រោមអធិបតីភាព​​​លោក​​បណ្ឌិតប៉ែន ស៊ីម៉ន ​​​ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួលបន្ទុក​​​ជា​អគ្គ​នាយក​​​គយ និង​រដ្ឋាករ​កម្ពុជា ​ដោយមានការ​ចូលរួមពីថ្នាក់​​ដឹកនាំ​​​គ្រប់ជាន់ថ្នាក់​​​នៃ​អង្គ​ភាព​គយ និង​រដ្ឋាករ​​​ទូទាំង​ប្រទេស​។ ​​លទ្ធ​ផល​​​ចំណូល​​​​ពន្ធអាករ​​ខែតុលា

​ប្រណាំង​ម៉ូតូ GP ជាការ​គោរព​ដល់​សព​កីឡា​ករ Marco Simoncelli

Posted: 03 Nov 2011 01:08 AM PDT

លោក​ Casey Stoner
ម្ចាស់ជើងឯកប្រណាំងម៉ូតូដែលទើបតែគ្រប់ ​តំណែងថ្មីCasey Stoner បាននិយាយថា វិធីគោរពដល់កីឡាករMarco Simoncelli ដែលជួបឧបទ្ទវហេតុបាត់បង់ជីវិតក្នុងពេល​ប្រកួតពានរង្វាន់Grand Prix កាលពីថ្ងៃទី២៣ តុលា ក្នុងប្រទេសម៉ាឡេស៊ី គឺការខំប្រកួត​បញ្ចប់​រដូវ​កាល​នេះនៅថ្ងៃអាទិត្យខាងមុខ នៅទីក្រុង​Valencia។

កាស៊ី​ណូ​នៅ​មា៉កាវ​ទទួល​ចំណូល​​ខ្ពស់​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​ខែតុលា

Posted: 03 Nov 2011 01:05 AM PDT

កន្លែងលេងល្បែងមួយនៅម៉ាកាវ
កាលពី​ខែ​តុលាកន្លង​មក ប្រាក់​ចំណូល​​របស់​កាស៊ីណូ​​នៅទី​ក្រុង​​ម៉ាកាវ ​កើន​ឡើង​ខ្ពស់​ជាប្រវត្តិ​​សាស្ត្រ គឺ​មាន​ចំណូល​ជាង​៣.៣០០​លាន​ដុល្លារ ​ព្រោះ​ជា​អំឡុងពេល​ឈប់​សម្រាក​​រយៈ​ពេល​​វែង​រប​ស់​ចិន ​ធ្វើ​ឱ្យ​មាន​មនុស្ស​ចូល​លេង​ច្រើន ។

ថ្លៃទំនិញ​នាំ​ចេញ​របស់​ចិន​កើន​ខ្ពស់​ ខណៈ​​នៅសហគមន៍​​អឺរ៉ុប ​និងទ្វីប​អាមេ​រិក​ខាង​ជើង​ជាទីផ្សារ​សំខាន់​​សម្រាប់​នាំ​ចេញ​

Posted: 03 Nov 2011 01:04 AM PDT

កាលពី​ថ្ងៃទី​១៩ តុលា ២០១១ ​លទ្ធ​ផល​​ស្រាវជ្រាវ​​ពី​ក្រុម​ហ៊ុន Global Sources បញ្ជាក់​​ឱ្យ​ឃើញ​ថា ទោះ​បី​ជា​ថ្លៃ​ទំនិញ​ក្នុង​​ប្រទេស​ចិន មាន​និន្នា​ការ​កើន​ខ្ពស់​ជា​បន្ត​បន្ទាប់​​ក៏ដោយ ប៉ុន្តែ​​ការ​នាំ​ចេញ​របស់​ចិន​នៅ​តែ​មាន​កំណើន​យ៉ាង​ខ្លាំង​ដោយ​មាន​សហ​ គមន៍​អឺរ៉ុប​ និង​ទ្វីប​អាមេ​រិក​​ខាង​ជើង គឺ​ជា​ទីផ្សារ​​នាំចេញ​​ដ៏​សំខាន់​​រប​ស់​ចិន។

ខោទ្រនាប់​របស់​ព្រះ​មហាក្សត្រ​​យា៉នី​អង់​គ្លេស​​វិកតូរីយា៉ចេញ​ថ្លៃ​លក់​បាន​តម្លៃ15.000​ដុល្លារ

Posted: 03 Nov 2011 12:56 AM PDT

ខោទ្រនាប
​​យោង​ទៅ​តាម​​ប្រភព​​ព័ត៌​មាន​​ពី​កាសែត​​អង់​គ្លេស​​ដេលី ម៉េល ​ចេញ​ផ្សាយ​​កាលពី​​ថ្ងៃ​ពុធ ​ទី​២ វិច្ឆិកា ​ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ​ខោ​ទ្រនាប់​​របស់​ព្រះមហា​ក្សត្រ​​យា៉នី​នៃប្រទេសអង់​គ្លេស​ វិកតូរី​យ៉ា ដែលបាន​ស្លៀក​ក្នុង​​ឆ្នាំ១៨៦០ ដាក់​លក់​​ដេញ​ថ្លៃ​បាន​តម្លៃ​១៥.០០០​ដុល្លារសហរដ្ឋ​អាមេ​រិក ។

​សព​ស្ត្រីដែលល្បី​ថា ​រស់ឡើងវិញ ត្រូវ​បានដង្ហែ​​​​ទៅបូជា​​​មែនទែនហើយ​

Posted: 03 Nov 2011 12:54 AM PDT

សពស្រ្តីដែលគេសង្ឃឹមថារស់ឡើងវិញ ឥឡូវស្លាប់មែនទែនហើយ
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​សព​ស្ត្រី​ដែលគេ​ដង្ហែ​​យក​ទៅ​បូជាជិត​ដាក់​ចូល​​ប៉ាឆាទៅហើយ ​​​បែរ​ជា​​​​ត្រូវគេ​​សែង​ត្រឡប់​​​មកវិញនោះ ពេលនេះ​​ត្រូវ​បាន​ហែ​យក​​​​ទៅដុតមែនទែន​​ហើយ នៅ​វត្ត​​​​​ឃោ​ស្នា​រាម​ ហៅ​វត្ត​​​ត្រាច ដោយ​មាន​សាច់​ញាតិ​​​ និង​​អ្នកជិត​ខាង​​​អ៊ូអរ​​ផងដែរ​ ។​

ស្លាប់​6នាក់​ក្នុ្ង​ង​ការ​វាយ​ប្រហារមួយ​នៅ​ភាគ​​ខាង​ត្បូង​ថៃ​

Posted: 03 Nov 2011 12:52 AM PDT

ម៉ាស៊ីន​ឃោសនា​ថៃ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា ថា មនុស្ស​៦​នាក់​ស្លាប់ ហើយ​ម្នាក់​ទៀត​របួស​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​ខេត្ត​ណា​រ៉ា​ធី​វ៉ាត់​ ភាគ​ខាង​ត្បូង​ថៃ​។ កាសែត​ថៃ​ THE NATION រាយ​ការណ៍​ថា ពួក​បះ​បោរ​​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ​នូវ​គ្រាប់​បែក​មួយ​គ្រាប់​ ដើម្បី​សម្លាប់​មនុស្ស​៧​នាក់​ដែល​ទើប​វិល​ត្រឡប់​មក​ពី​បរ​បាញ់​ដោយ​ជិះ​រថ ​យន្ត PICK-UP មួយ​គ្រឿង​ក្នុង​ស្រុក

សមា​ជិក​សភា​ជប៉ុន​ម្នាក់​ផឹក​ទឹក​មក​ពី​ហ្វូ​គូ​ស៊ីម៉ា​

Posted: 03 Nov 2011 12:50 AM PDT

សមាជិកសភាពេលផឹកទឹក
ក្នុង​ពេល​មួម៉ៅ​អ្នក​នយោ​បាយ​ជប៉ុន​ម្នាក់​បាន​ផឹក​​មុខ​កាមេរ៉ា​ពួក​អ្នក​ កាសែត​នូវ​ទឹក​លាយ​សារធាតុ​​វិទ្យុ​សកម្ម​​យក​មក​ពី​មជ្ឈមណ្ឌល​នុយ​ក្លេ​ អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា​ជប៉ុន​។ ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​គេចាត់​ទុក​ថា សមា​ជិក​​សភា​រូប​នេះ​មាន​រោគ​សរសៃ​ប្រសាទ​។ នៅ​មុខ​កាមេរ៉ា​របស់​បណ្តា​​អ្នក​កាសែត​សមាជិក​​សភា​រូប​នេះ និង​ជា​លេខា​ធិការ​ លោក​យ៉ា​ស៊ូ​ហ៊ីរ៉ូ​ សូ​ណូ​ដា​បាន​ផឹកទឹក​​មួយ​កែវ​នាំ​

ជិះ​កង់​បត់មិន​មើលមុខ​​មើលក្រោយ​​រថយ​ន្តបុក​របួសធ្ងន់​ជូនដល់ពេទ្យស្លាប់

Posted: 03 Nov 2011 12:47 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តពោធិ៍សាត់ ៖ ​ស្ត្រីវ័យចំណាស់​ម្នាក់​ជិះ​កង់បត់ពីមុខរថយន្ត​ បណ្ដាលឱ្យជួបគ្រោះថ្នាក់​ចរាចរណ៍រងរបួសជាទម្ងន់ លុះយកទៅ​ព្យា​បាល​នៅមន្ទីរពេទ្យបានប៉ុន្មានម៉ោងក៏ដាច់ខ្យល់​ស្លាប់​បាត់ទៅ ។ គ្រោះថ្នាក់ចរាចរណ៍​នេះបានកើត​ ឡើងលើផ្លូវជាតិលេខ៥ខាងមុខផ្ទះសំណាក់ខ្សាច់មាសស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី​ក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២ វិច្ឆិកា វេលា​ម៉ោង​៤រសៀល។

ចាប់ខ្លួន​អ្នក​បើក​បរ​​តាក់​ស៊ីស្រាត​​ននល​ពេល​បើក​បរ​រថយន្ត​បុក​រថយន្ត​អ្នក​ស្រុក​12​គ្រឿង ព្រោះតែ​ខូច​ចិត្ត​នឹង​បញ្ហា​​ស្នេហា

Posted: 03 Nov 2011 12:46 AM PDT

ទីភ្នាក់​ងារ​ព័ត៌មានបរទេស​​កាលពី​ថ្ងៃទី​៣ វិច្ឆិកា ផ្សាយ​​ថា លោក​វីតា​លី ហ្គ្រោ​ឌី អ្នក​​បើក​រថយន្ត​តាក់​ស៊ីជន​ជាតិ​រុស្ស៊ីម្នាក់​បាន​បង្ក​ហេតុ​ក្នុង​ លក្ខណៈ​​វិកល​ចរិត​​ដោយ​បើករថយន្តបុក​រថយន្ត​​ផ្សេង​ទៀត​ចំនួន​១២​គ្រឿង ព្រោះ​​តែ​ខឹង​នឹង​​មិត្ត​​ស្រី​ផ្តាច់​សម្ព័ន្ធ​​ភាពស្នេហាជាមួយខ្លួន ។

ប្រពន្ធស្ទីវ៉េន ជឺ​រ៉ាដ ​សម្រាល​បាន​កូន​ស្រីម្នាក់​ទៀត

Posted: 03 Nov 2011 12:39 AM PDT

​កីឡា​ករ​ស្ទី​វ៉េន ​​ជឺរ៉ាដ ប្រធាន​ក្រុម​ក្លឹប​ហង្ស​ក្រហម Liverpool
​កីឡា​ករ​ស្ទី​វ៉េន ​​ជឺរ៉ាដ ប្រធាន​ក្រុម​ក្លឹប​ហង្ស​ក្រហម Liverpool បាន​ទទួល​ស្វាគមន៍​​សមា​ជិក​ថ្មី​រប​ស់​ក្រុម​គ្រួសារ​នៅ​ពេល​ដែល​នាង​អាឡិច ​​ ឃ័រ​រ៉េន ​ជាប្រពន្ធ​សម្រាល​បាន​កូន​ស្រី​កាលពី​ល្ងាច​​ថ្ងៃទី​១ វិច្ឆិកា ​កន្លង​មក​ នៅ​ឯ​មន្ទីរ​ពេទ្យ​​ក្នុង​ទីក្រុង​​​លីវើ​រភូល ។ ទារិកា​​ខាង​លើ​មាន​ទម្ងន់​​​ជាង​៣,២​គីឡូ​ក្រាម ​និង​មាន​ឈ្មោះ​ថា លួត ។

រដ្ឋ​មន្ត្រីក្រ​សួង​ការ​បរ​ទេស​​ឥណ្ឌូណេស៊ី​​ថា សម្ព័ន្ធ​កម្ពុជា​-ថៃ​មាន​ភាព​​ល្អ​​ប្រ​សើរ​ និង​កំពុង​ត្រៀម​បញ្ជូន​ក្រុម​សង្កេត​ការណ៍​ចូល​តំ​បន់​​គ្មាន​កង​ទ័ព​

Posted: 03 Nov 2011 12:35 AM PDT

​​តាម​ទី​ភ្នាក់​ងារ​ការ​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា ផ្សាយ​ថា លោក​ម៉ាទី ណា​តា​ឡេ​ហ្គា​វ៉ា រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​​​ឥណ្ឌូណេស៊ី ​​កាន់​​តំ​ណែង​ជា​ប្រ​ធាន​សមា​គម​អាស៊ាន បង្ហើប​ឱ្យ​ដឹង​ថា ​​ឥណ្ឌូ​ណេ​ស៊ី​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បញ្ជូន​ក្រុម​សង្កេត​​ការណ៍ ​​ចូល​ត្រួត​ពិនិត្យ​​តំ​បន់​គ្មាន​កង​ទ័ព​រវាង​កម្ពុជា និង​ថៃ ព្រោះ​ឥរិយា​បថ​របស់​រដ្ឋា​ភិបាល​ថៃ​និង​កម្ពុជា នា​ពេល​បច្ចុប្បន្ន ដំណើរ​ការ​ជា​​វិជ្ជ​មាន​។​ លោក​ណា​តា​ឡេ​ហ្គា​វ៉ា​បន្ត​​ថា

ក្លឹប​វាយ​ប៉េង​ប៉ុង​ទួល​ស្វាយ​ព្រៃ​បំពាក់​ឧប​ករណ៍​ទំនើប​សម្រាប់​កីឡា​ករ​

Posted: 03 Nov 2011 12:33 AM PDT

ក្នុងក្លឹបវាយប៉េងប៉ុង
រាជធានី​ភ្នំពេញ ៖ ក្លឹប​វាយ​ប៉េង​ប៉ុង​ទួល​ស្វាយ​ព្រៃ​ដែល​ជា​ក្លឹប​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​ គេ​បង្អស់​នៅ​​ស្រុក​ខ្មែរ​បំពាក់​ទៅ​ដោយ​សម្ភារ​ទំនើបៗ​ លក្ខណៈ​ស្តង់​ដា​អន្តរ​ជាតិ​ដែល​​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ជាង​៦​ឆ្នាំ​មក ​ហើយ​នោះ ​ពី​មុន​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ ពេល​នេះ​បាន​ប្តូរ​ទី​តាំងទៅកន្លែង​ថ្មី​វិញ​ ហើយ​គឺ​ស្ថិត​នៅ​​ផ្ទះ​លេខ​៦​ ផ្លូវ​លេខ​៥៦៦​ ច្រក​ចូល​ទល់​មុខ​សាលា​ពៅ អ៊ុំ ទួល​គោក​ក្នុង​សង្កាត់​បឹង​កក់​២។

ទាហាន​រត់​​​​ចោល​ជួរ​​ស៊ីរី​សម្លាប់​​​​ទាហាន និង​​ជីវពល​ស្និទ្ធ​​លោក​​​​​អា​សាដ15នាក់​

Posted: 03 Nov 2011 12:30 AM PDT

ទាហាន​រត់​ចោល​ជួរ​​ស៊ីរី​ម្នាក់​​​កំពុងធ្វើ​សម្ភាសន៍​

ពិធី​ជូន​ដំណើរ​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ​ទៅ​ប្រកួត​ស៊ី​ហ្គេម​

Posted: 03 Nov 2011 12:22 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានី​ភ្នំពេញ ៖ ពិធី​​ទទួល​ទាន​អាហារ​ជូន​ដំណើរ​ក្រុម​កីឡា​ករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ២៦​នៅ​ប្រទេស​ឥណ្ឌូ​ណេ​សីុ​ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​​យ៉ាង​ឱឡារិក​នៅ​សណ្ឋា​គារ​ណា​ហ្គា​វើល​ កាល​ពី​យប់​ថ្ងៃ​ពុធ ទី​២​ វិច្ឆិកា ជាមួយ​នឹង​ការ​ដង្ហែ​ក្បួន​ និង​ការ​ប្រគំ​តន្ត្រី​ផង​ដែរ។ ពិធី​នេះ​បាន​ការ​អញ្ជើញ​​ជា​អធិបតី​ពី​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍

តុលាការ​​​​យោធាប្រកាស​​សាលក្រម​ផ្តន្ទា​ទោស​​​​​ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​​រដ្ឋាភិបាល​​ដាក់​គុក​​​​ពី​​១ឆ្នាំ​​​ដល់​​៤​ឆ្នាំ​

Posted: 03 Nov 2011 12:20 AM PDT

ទិដ្ឋភាពក្នុងតុលាការយោធា
រាជធានីភ្នំពេញ​​​​ ៖ ​កាលពីវេលាម៉ោង​​​​៨​និង​​៣០នាទីព្រឹកថ្ងៃទី​​​​៣​ វិច្ឆិកា ​​​​២០១១ ​​ចៅក្រម​​​តុលាការ​​​​យោធា​​​​ លោកនូ ​​សាម៉ីឌី បាន​ប្រកាស​សាលក្រម​​ផ្តន្ទាទោស​​​​អតីត​មន្ត្រី​​​​​យោធា​​ចំនួន​​​៥នាក់ ​​ដាក់គុក​​ពី​១​ឆ្នាំ​​​​​ដល់​​៤​ឆ្នាំ ​ពីបទញុះ​ញង់​​ប្រជាពលរដ្ឋ​​កាន់អាវុធ​​​ប្រឆាំង​រដ្ឋាភិបាល​​​​លាក់​ទុក​​​ អាវុធ​​​ខុសច្បាប់ ​​ជ្រើសរើស​​​​​​កង​ទ័ព​ខុសច្បាប់​​​​ និងដឹកជញ្ជូន​​​អាវុធខុស​ច្បាប់​​​​​ពីក្រសួង​មហាផ្ទៃ​​​ ទៅខេត្តសៀមរាប ​ប្រព្រឹត្ត​​​​​កាលពីឆ្នាំ​​​​២០០៩ ​និង​​​២០១០​។​

គ្រោះថ្នាក់​​ចរាចរណ៍​​ពីរកន្លែង​​​​ផ្សេង​គ្នា​​ក្នុង​​​​​ថ្ងៃ​តែមួយ​​​​របួសធ្ងន់​​​​៥នាក់​

Posted: 02 Nov 2011 11:57 PM PDT

ម៉ូតូខូចខាតដោយគ្រោះថ្នាក់ចរាចរណ៍
ខេត្តក្រចេះ​​​​​ ៖ ​រយៈ​ពេលតែ​​​មួយ​ថ្ងៃ​​មាន​គ្រោះថ្នាក់​​​​ចរាចរណ៍​ពីរ​ករណី​​បានកើតឡើង​​​ ​នៅ​កន្លែង​​​ពីរ​ផ្សេងៗគ្នា​​​​ បណ្តាល​ឱ្យ​​​​មនុស្ស​​​​​៥​នាក់​​រង​របួស​​ធ្ងន់​ ​រថយន្ត​១​គ្រឿង​​​​ត្រូវ​ខូចខាត​​​យ៉ាង​ដំណំ និង​​ម៉ូតូ​​​​២​គ្រឿង ​ខូចខាត​​​បន្តិចបន្តួច​។​

នគរ​បាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​​​បាន​ម្នាក់​

Posted: 02 Nov 2011 11:53 PM PDT

ជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់
រាជធានីភ្នំពេញ​​ ៖ ​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​ត្រូវ​បាន​​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ ​នៃ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ពេញ ឃាត់​ខ្លួន​​​នៅ​មុខ​កន្លែង​​ផ្ញើ​​រថយន្ត​ខារ៉ា​អូ​ខេ​​​​អេស​អិន ផ្លូវ​លេខ​១៥៤ ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូន​ពេញ ​កាល​ពី​វេលា​ម៉ោង​១​និង​១០​នាទី​ ​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ​បន្ទាប់​ពី​រក​ឃើញ​ថ្នាំ​ញៀន​​ប្រ​ភេទ​ម៉ា​​ទឹក​កក​​ចំនួន​៥​កញ្ចប់​តូច​។​

ស្ថាបនិក​ WIKILEAKS ត្រូវ​​បិទ​ផ្លូវ​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍​រារាំង​ការ​ធ្វើ​បត្យា​ប័ន​រូប​លោក​ទៅ​ស៊ុយ​អែត

Posted: 02 Nov 2011 11:13 PM PDT

ស្ថាបនិក​របស់​​ WIKILEAKS
ស្ថាបនិក​របស់​វ៉េប​សាយ​ WIKILEAKS ដ៏​ល្បី​ល្បាញ​លោក​ JULIAN ASSANGE កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា​ ត្រូវ​បាន​បិទ​ការ​តវ៉ា​ទៅ​សាលា​​​ឧទ្ធរណ៍​រារាំង​ការ​ធ្វើ​បត្យា​ប័ន​រូប​លោក​ទៅ​កាន់​ប្រទេស​​ស៊ុយ​អែត​ក្រោយ​លោក​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​រួម​ភេទ​។ ចៅ​ក្រម​២​រូប​នៃ​តុលាការ​កំពូល​ទី​ក្រុង​ឡុងដ៍​ថ្លែង​ថា ការ​សម្រេច​ធ្វើបត្យា​ប័ន​ត្រូវ​តែ​រក្សា​ទុក។

យាន​អវ​កាស​ SHENZHOU-8 របស់​ចិន​ទៅ​ភ្ជាប់​ជាមួយ​យានជា​ស្ថានីយ​ពិសោធន៍​ដោយ​ជោគ​ជ័យ

Posted: 02 Nov 2011 11:00 PM PDT

យាន​អវ​កាស​ SHENZHOU-8
លោក​ចាង​ វ៉ាន​ក្វាង​ ប្រមុខ​នៃ​កម្ម​វិធី​អវ​កាស​មាន​មនុស្ស​ជិះ​របស់​ចិន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ពី​ជោគ​ជ័យ​នៃ​ការ​ភ្ជាប់​គ្នា​លើ​តារា​វិថី​រវាង​យាន​អវ​កាស​គ្មាន​មនុស្ស​ជិះ​ SHENZHOU-8 និង​ស្ថានីយ​ពិសោធន៍​អវកាស TIANGONG-1។

រដ្ឋាភិបាល​​​​បង្កើត​​​​គណៈ​កម្មាធិការ​​​ជាតិ​មនុស្ស​​​ដើម្បី​​​លើកស្ទួយ​សុខុមាល​ភាព​

Posted: 02 Nov 2011 09:18 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ដោយឡែក​រាជរដ្ឋា​ភិ​បាលកម្ពុជាបានសម្រេចបង្កើត គណៈកម្មាធិការ​ជាតិ ដើម្បីមនុស្សចាស់ ដែលមាន​៦ជំពូក និង​១៣មាត្រា មានសាមាជិក១៨រូប ក្នុងគោល​បំណង​លើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាព​របស់មនុស្ស​ចាស់​ឱ្យ​ប្រសើរឡើង ហើយក៏បង្ហាញឱ្យ​ឃើញ​ពីតួនា​ទី​ដ៏សំខាន់របស់មនុស្សចាស់នៅក្នុងសង្គម ជា​បុព្វការី​ជន ដែលបានបង្កើតធនធានដ៏មាន​សារ​

ម៉ូតូ​២គ្រឿង​​បុកគ្នា​​ពេញទំហឹង​​របួស​​​ធ្ងន់​​​៥​នាក់​ស្រាល​​​២នាក់​ដេកពេញផ្លូវ​

Posted: 02 Nov 2011 09:09 PM PDT

ជនរងគ្រោះ
​ខេត្ត​ឧត្តរ​មានជ័យ​​​​​ ៖ ​​គ្រោះថ្នាក់​​​​ចរាចរណ៍​​​មួយករណី​​​បណ្តាល​ឱ្យ​​​មនុស្ស​​រង​របួស​​​​​ជា ​ច្រើន​​នាក់ ដួលដេក​​​​រណូករណែល​ពេញផ្លូវ មើល​ទៅ​​​​គួរ​​ឱ្យអាណោចអាធ័ម​ពន់ពេក​ ដោយសារ​​តែ​ជិះ​ម៉ូតូ​​បុកគ្នា​។ ហេតុការណ៍​នេះ​បានកើត​ឡើង​តាម​​​បណ្តោយ​​ផ្លូវ​​​​ជាតិ​លេខ​៦៧B ស្ថិត​ក្នុង​ភូមិទួល​​​ត្បែង ​​ឃុំត្រពាំងប្រីយ៍​​ កាលពី​វេលាម៉ោង​​​​​​៣​និង​​​៣០នាទី​​​រសៀលថ្ងៃទី​​​​​២ វិច្ឆិកា​​។

អគ្គិភ័យ​ឆាបឆេះ​លំនៅឋានតូច-ធំ​​៤​ខ្នង​​​នៅភូមិទួល​សង្កែ​​ សមត្ថកិច្ច​​បង្ក្រាប​បាន​​ទាំង​ស្រុង​​ហើយ​

Posted: 02 Nov 2011 08:53 PM PDT

រថយន្តពន្លត់អគ្គិភ័យកំពុងបាញ់ទឹកពន្លត់ផ្ទះឆេះ
រាជធានីភ្នំពេញ​​​​ ៖ ​លំនៅឋាន​​ប្រជា​​​ពលរដ្ឋ​​​​សង់​អំពីឈើប្រក់​​ស័ង្កសី ​​៤ខ្នង គឺធំ​​២ខ្នង​​​ និង​តូច​​​២ខ្នង ​​ត្រូវអគ្គិភ័យ​​ឆាបឆេះ​​​សន្ធោសន្ធៅ​​​ ខណៈ​​រដូវរំហើយ​​ទើប​តែ​ឈាន​ចូល​​មក​ដល់​​​នា​ពេល​ ថ្មីៗ​នេះ​​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​ឆោឡោ​ឡើង​​រញៀវ​​​ខ្ញៀវ​ខ្ញា​ រកាលពីវេលាម៉ោង​​៩​និង​​២៥​នាទី​ព្រឹកថ្ងៃទី​​​៣ វិច្ឆិកា ​​២០១១ ស្ថិតក្នុង​​ភូមិ​​​​ទួល​សង្កែ ​សង្កាត់​​​ទួល​​សង្កែ ​ខណ្ឌឫស្សីកែវ ហើយ​​ពេល​នេះ​​ទៀត​សោត​រថយន្ត​​

រថយន្ត1គ្រឿង​ដាក់លេខ​មិន​ចូល​​ជាន់​ហ្វ្រាំង​​មិន​ស៊ី​​បោល​ចុះ​​​ចំណោត​ តាម​ចិត្ត​​គ្រោះ​ចរាចរណ៍2ករណីផ្សេងគ្នា ស្លាប់ម្នាក់របួសម្នាក់ ខ្ទេចរថយន្ត1គ្រឿងទាំងស្រុង​

Posted: 02 Nov 2011 08:37 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ប៉ៃ​លិន ៖ ​​គ្រោះថ្នាក់ចរាចរណ៍​២ករណី​ផ្សេងគ្នា បានកើតឡើងនៅ​វេលាយប់​ថ្ងៃតែមួយ បណ្តាលឱ្យស្លាប់ម្នាក់និងរបួសម្នាក់។ ករណីទី១បុរស ដែលស្លាប់ឈ្មោះខ្នុយ អាយុ​២២ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិប៉ាង​រលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មុខរបរជា​កម្មករ។ ​ទាក់ទិន និងហេតុការណ៍នេះ ត្រូវបាន​ឱ្យដឹង​ថា រថយន្តដឹកពោតមួយគ្រឿង ដែល​បើក​បរ​ដោយ​ឈ្មោះអ៊ុង ឡេង ភេទប្រុស

​អ៊ីស្រាអែល​​​​សិក្សា​​​លើ​ការ​​ជ្រើសរើស​​វាយ​ឆ្មក់​​​​មួយប្រឆាំង​​អ៊ីរ៉ង់

Posted: 02 Nov 2011 08:22 PM PDT

នាយករដ្ឋមន្ត្រី​​​​អ៊ីស្រាអែល
​យោងតាម​​​​សារព័ត៌មាន​​អ៊ីស្រាអែល​​​​ថា បែប​បទ​​​​នៃការ​វាយ​ប្រហារ​បង្ការ​​មួយប្រឆាំង​នឹង​​បណ្តាទីតាំង​​នុយក្លេអ៊ែរ​​​​អ៊ីរ៉ង់​​ត្រូវ​​​លាត​ត្រដាង​។​ អ្នកសរសេរ​​បទ​អត្ថាធិប្បាយ​របស់​កាសែត YEDIOTH AHRONOTH លោក NAHUM BARNEA ឱ្យដឹង​ថា ​នាយក​​រដ្ឋ​មន្ត្រី​​​​អ៊ីស្រាអែល​​​ លោកនេ​តាន់​យ៉ាហ៊ូ ​និង​រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​​​ លោកអេ​​​​ហ៊ូដ ​​បារ៉ាក់ បាន​ធ្វើ​​​​ការ​សម្រេច​​ចិត្ត​​រួចហើយ ​​ថា នឹងធ្វើ​​ការ​វាយប្រហារ​​មួយប្រឆាំង​អ៊ីរ៉ង់​។​

ប្រមុខ និងប្រធាន​​​មហាសន្និ​បាត អ.ស.ប ទៅបំពេញ​​​ទស្ស​នកិច្ច​​​​នៅ​លីប៊ី​

Posted: 02 Nov 2011 08:17 PM PDT

អ្នកនាំពាក្យ​​​​របស់​អគ្គ​​​​លេខាធិការ​​ អ.ស.ប ​​រាយការណ៍​ថា ​​ប្រមុខ អ.ស.ប ​​លោកបាន គី​មូន ​និង​ប្រធាន​​​មហាសន្និបាត អ.ស.ប ​លោក​ណា​សៀរ ​​​អាប់ឌូឡាហ្ស៊ី ​​អាល់​​​ណាស័រ បាន​ទៅ​ដល់​​ទីក្រុង​ទ្រីប៉ូលី ​រដ្ឋធានី​​លីប៊ី ​កាលពីថ្ងៃទី​​​២ វិច្ឆិកា ​​​សម្រាប់ទស្សនកិច្ច​​រយៈ​​ពេលខ្លី​​​មួយ​នៅ​​លីប៊ី ។​

មន្ត្រី​ឧទ្យានុរក្ស​ដែល​ត្រូវ​យន្ត​​ដឹក​ឈើប្រណីត​បើក​​បំបុក​​បាន​ស្លាប់​បាត់​បង់​ជីវិត​

Posted: 02 Nov 2011 08:05 PM PDT

ទិដ្ឋភាពក្នុងពិធីបុណ្យសព
​ខេត្ត​ប៉ៃលិន​​​​​ ៖ ​មន្ត្រី​​​ឧទ្យានុរក្ស​លោក​​លឹម បូរ ​​អាយុ​​៥១​ឆ្នាំ ​​រស់នៅភូមិ​​​​វត្ត សង្កាត់​​​​​ប៉ៃលិន​ ក្រុង​ប៉ៃលិន​​ដែលត្រូវ​​​រថយន្តរបស់​​ជនមិនស្គាល់​​​​អត្តសញ្ញាណ​ម៉ាកកាមរី ​​ពណ៌ស គ្មានស្លាកលេខ ​​ដឹក​ឈើ​ប្រណីត​​​​លួច​លាក់​​​បើកបំ​​បុក​​​កាលពី​វេលាម៉ោង​​១​និង​​៣០នាទី ​រំលងអធ្រាត្រ​​​ឈាន​ចូលថ្ងៃទី​​​២៦ តុលា ​ឥឡូវ​​បានបាត់​បង់ជីវិត​​​ទៅ​ហើយ​ ​​នៅវេលាម៉ោង​​​​​​៩ថ្ងៃទី​​១​ វិច្ឆិកា កន្លង​ទៅ​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​​​​សង្គ្រោះ​​​​​បន្ទាន់​ខេត្ត​​​ បាត់ដំបង​។ ​

ប្រតិកម្ម​តប​បក្ស​ប្រឆាំង​ សម្តេច ៖ កុំ​មក​ចាត់​ទុក ហ៊ុន សែន មាន​វាសនា​ដូច កាដាហ្វីឱ្យ​សោះ

Posted: 02 Nov 2011 08:00 PM PDT

សម្តេចថ្លែងក្នុងពិធី
រាជធានីភ្នំពេញ ​៖ សម្តេចអគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ​​​នាយករដ្ឋមន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​​ បាន​បញ្ចេញ​ប្រតិកម្ម​​​យ៉ាង​ខ្លាំង​​​​ចំពោះ​​បក្ស​ប្រឆាំង​ដែល​បាននិយាយ​ ប្រមាថ​​សម្តេច​​​កាលពី​ថ្ងៃទី២៣ ខែតុលា ​នៅ​ភ្នំពេញ​​ ដោយ​បាន​ធ្វើ​ការ​​​ប្រៀប​​​ធៀប​សម្តេច​ថា​មាន​​​វាសនាដូចកាដាហ្វី​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!