Koh Santipheap Daily

Koh Santipheap Daily


បើក​កិច្ច​ប្រជុំ​​ថ្នាក់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ និង​អគ្គ​រដ្ឋ​អាជ្ញា​អាស៊ាន​លើក​ទី​8

Posted: 04 Nov 2011 10:56 PM PDT

ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​អាសីុតខ្លាំង​ផ្តន្ទា​ទោស​ជន​ដៃ​ដល់​ដាក់​គុក​ពី​2ឆ្នាំ​​ដល់​30ឆ្នាំ​

Posted: 04 Nov 2011 09:56 PM PDT

រាជធានី​ភ្នំពេញ ៖ សមាជិក សមា​ជិកានៃ​រដ្ឋសភាកាលពីថ្ងៃទី៤ខែ វិច្ឆិកា ឆ្នាំ២០១១បាន ពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី​ ការគ្រប់គ្រងអាស៊ីតខ្លាំងដោយសម្លេងភាគ ច្រើនដាច់ខាត៨១លើ៨៥សម្លេង។ ការពិភាក្សា​និងអនុម័តសេចក្តីព្រាងច្បាប់នេះធ្វើឡើង ក្រោម​អធិបតីភាពរបស់សម្តេចហេង សំរិន ប្រធានរដ្ឋ​សភាក្នុងសម័យប្រជុំលើកទី៧នីតិ​កាលទី៤​ ដែលមានកូរ៉ុមសរុបចំនួន៨៥រូប។

ជិះ​ម៉ូតូ​ហ៊ីហា​​ប៉ូលិស​​សង្ស័យ​​​ឃាត់​សាក​សួរ​ធ្លាយ​​រឿង​ម៉ូតូ​លួច​គេ

Posted: 04 Nov 2011 09:00 PM PDT

រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​ជា​ចោរ​លួច​ម៉ូតូ​​ម្នាក់ បាន​ត្រូវកម្លាំងប៉ូលិស​​ប៉ុស្តិ៍​​ឃុំ​ប​សេដ្ឋ ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ​ ​ចាប់​ខ្លួន​បញ្ជូន​​មក​ឱ្យ​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​ខណ្ឌ​​ដង្កោ ដើម្បី​សាក​សួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ ​បន្ទាប់​ពី​ជន​​នេះ​ធ្វើ​សកម្ម​ភាព​​លួច​​យក​ម៉ូតូ​​ស៊េរី​ទំនើប​​មួយ​ គ្រឿង​​បាន​សម្រេច​​ពី​ភូមិ​សាស្ត្រ​សង្កាត់​ចោមចៅ ​ហើយ​ជិះ​ទៅ​លាក់​ខ្លួន​​នៅ​ក្នុង​ភូមិរបស់​ខ្លួន​នៅ​ក្នុងឃុំ​ប​សេដ្ឋ​នោះ ។

​ទឹកជំនន់នៅថៃបណ្តាលឲ្យរោងចក្រផលិត​រថយន្ត​ហុងដា​នៅ​ប្រទេស​ហ្វ៊ីលីពីន​ត្រូវ​បិទ​ទ្វារ​

Posted: 04 Nov 2011 08:34 PM PDT

ក្រុម​ហ៊ុន​ផលិត​រថយន្ត​ហុងដារបស់​ប្រទេស​​ជប៉ុន​​ត្រូវ​ផ្អាកដំណើ​រ​ការ​​ ផលិត​របស់​ខ្លួន​នៅ​ឯ​រោងចក្រ​​ក្នុង​ប្រទេស​ហ្វ៊ីលីពីន​ព្រោះ​អ្នក​ ផ្គត់ផ្កង់សម្ភារ​​​ក្នុង​ប្រទេស​ថៃ​មិន​អាច​​បញ្ចូន​គ្រឿង​ទំនិញ​បាន។ ​នេះបើតាមបុគ្គលិក​ក្រុមហ៊ុន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ប្រែក្លាយ​​កំណាត់​ផ្លូវ​​3ខ្សែ​​ក្នុង​ខណ្ឌ​​ចំការ​មន​ពី DBST ទៅ​ជា​ផ្លូវ​ក្រាល​បេតុង

Posted: 04 Nov 2011 08:00 PM PDT

កំណាត់ផ្លូវដែលធ្វើឡើងវិញ
រាជធានីភ្នំពេញ ៖ ​សាលា​​រាជធានីភ្នំពេញ​​បាន​​ប្រែ​​ក្លាយ​​កំណាត់​ផ្លូវ​​ចំនួន​៣​ខ្សែ គឺ​ផ្លូវ​លេខ​៥០៨, លេខ៤៧០ និង​​​​លេខ​៥៥៤ ​ស្ថិត​នៅ​ក្នុង​សង្កាត់​​ផ្សារ​ដើម​ថ្កូវ និង​ទួល​ទំពូង​​ទី១ ​ខណ្ឌ​ចំការ​មន ពី​ផ្លូវ​ស្រោច​កៅស៊ូ DBST ​​ទៅ​ជា​ផ្លូវ​ចាក់​បេតុងវិញ ដើម្ប​ីធានា​ការ​ប្រើ​ប្រាស់​បាន​យូរ​អង្វែង ។

ជីក​អណ្តូង​ថ្មី​ទម្លាយ​បង្គន់​ចាស់ ​ជះ​ក្លិន​ឧស្ម័ន​ពុល​ស្លាប់​កម្មករ​2នាក់

Posted: 04 Nov 2011 03:47 AM PDT

សពអ្នករងគ្រោះ
ខេត្ត​រតនគិរី ៖ ឧបទ្ទវហេតុ​​ដែល​​​នឹក​ស្មាន​​​​មិន​​ដល់​​មួយ​បាន​​កើត​ឡើង​បណ្តាល​​​​ឱ្យ​ កម្មករ​​ម្នាក់​​ស្លាប់​​ក្នុង​​អណ្តូង​​​​និង​ម្នាក់​​ទៀត​​នៅមាត់​អណ្តូង​ ងងឹត​មុខ​​​​​​​​ធ្លាក់​​ស្លាប់​​ដែរ ក្នុង​ហេតុការណ៍​​​​ជីក​​អណ្តូង​​បង្គន់​​​​ថ្មី​ក្បែរ​​អណ្តូង​​​បង្គន់​​​ ចាស់​​ហើយ​​​​អ្នកជីក​បាន​​​បុក​ទម្លាយ​អណ្តូង​បង្គន់​​​ចាស់​​ដើម្បី​​ បង្ហូរ​​​កាក​សំណល់ ស្រាប់​តែ​​​​ផ្ទុះ​ជះ​ក្លិន​ឧស្ម័ន​​ចេញពី​​អណ្តូង​​​បង្គន់​​​នោះ​​បណ្តាល ​​ឱ្យ​​រងគ្រោះ​​​រហូត​​​​បាត់បង់​ជីវិត​​។

​ឃុំខ្លួន​ជនជាប់ចោទ​ប្រាំ​នាក់​ក្នុង​បទ​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋ​ដ៍​ឃោរឃៅនិង​សាហាវយង់ឃ្នង

Posted: 04 Nov 2011 03:40 AM PDT

ជនសង្ស័យទាំង៥នាក់
ខេត្ត​សៀម​រាប​​​ ៖ ​​ចៅក្រម​សាលាដំបូង​ខេត្ដ​​ បាន​សម្រេច​​ឃុំខ្លួន​ជន​ជាប់​ចោទចំនួន៥​នាក់​ ក្នុង​ចំណោម៦នាក់​ ដែល​បានប្រព្រឹត្ដ​បទឧក្រិដ្ឋ​ដ៏ព្រៃផ្សៃ​ទៅ​លើ​គ្រួសារ​ថៅកែ​សិប្បកម្ម​ ផលិត​ទឹកបរិសុទ្ធ​យីហោ​«ប៉ៃលិននិង​ស្មា​យ​» កាលពី​វេលា​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី១​ វិច្ឆិកា កន្លង​ទៅ​។ ជាមួយ​នេះ​ ក៏​បាន​សម្រេច​ធ្វើការ​ដោះ​លែង​កម្ម​ការិនី​ចំនួន៦​នាក់

យុវជន​​​​​៣នាក់​ជិះម៉ូតូ​​លឿន​​មិនពាក់​​មួកសុវត្ថិភាព​​​​​​​ជ្រុលទៅ​បុក​រថយន្ត​​កុងតឺន័រ​​របួសធ្ងន់​

Posted: 04 Nov 2011 03:11 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​យុវជន​​​៣នាក់​​បានរង​របួស​យ៉ាងធ្ងន់ធ្ងរ​​​​ ​និង​ត្រូវ​គេបញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់នៅមន្ទីរពេទ្យ​ភ្លាមៗ​ ​​បន្ទាប់ពី​​​ពួកគេ​​​​​​ជិះម៉ូតូ​​​​​១គ្រឿង ​​​​ឌុបគ្នាជ្រុល​​ទៅ​បុក​ជាមួយ​រថយន្ត​ដឹកកុងតឺន័រ​​​​​១គ្រឿង ពេញ​ទំហឹង ហើយដោយ​​សារ​ពួកគេ​​​​​អត់ពាក់​មួកសុវត្ថិ​ភាព​​​​​បាន​ធ្វើ​​ឱ្យ​ពួក​គេ​រង ​របួស​ក្បាល​​យ៉ាង​​​ដំណំ​ចំណែក​ឯ​ម៉ូតូ​ស្ថិត​​​ក្រោម​កង់​រថយន្ត​​រង​ការ​ ​​ខូចខាត​​​​ស្ទើរតែ​ទាំង​ស្រុង​។​

គូស្នេហ៍​​មួួយ​គូ​​ ដឹង​ថា​បង​ប្អូន​​បង្កើត​នៅ​ពេល​ជួប​ជា​មួយឪពុក​ម្តាយ​​សងខាង កំណត់​ថ្ងៃ​រៀប​ការ

Posted: 04 Nov 2011 03:09 AM PDT

គូស្នេហ៍មួយគូ
​គូស្នេហ៍​​មួយគូដែល​​បាន​ស្គាល់​​ចិត្ត​ថ្លើម​គ្នា​អស់​​រយៈ​ពេល​៥​ឆ្នាំ ​ជា​មួយ​នឹង​​ចិញ្ចៀន​ភ្ជាប់​​ពាក្យ​​ត្រៀម​រៀប​ការ​ផង​នោះ បាន​បែក​ធ្លាយ​​រឿង​រ៉ាវថា ​ពួក​គេ​គឺជា​បង​ប្អូន​បង្កើត​​នឹង​គ្នា​ទៅ​វិញ​​ បន្ទាប់​ពី​ឪពុក​ម្តាយ​ទាំង​សង​ខាង​របស់​​ពួក​គេ​ជួបជុំ​គ្នា​ដើម្បី​កំណត់​ ថ្ងៃរៀប​ការ ។

បាក់ច្រាំងទន្លេបាសាក់ ផ្ទះល្វែង3ខ្នងធ្លាក់ចូលក្នុងទន្លេ

Posted: 04 Nov 2011 03:06 AM PDT

លំនៅឋានរងការបាក់ច្រាំង
ខេត្តកណ្តាល ៖ ​លំនៅឋាន​​​ប្រជាពលរដ្ឋ​​​ធ្វើ​​​អំពី​ឈើ​ប្រក់​ស័ង្ក​សី​ចំនួន៣​ខ្នង​​ នៅជាប់ច្រាំង​ទន្លេ​​​បាសាក់ ស្ថិត​នៅ​ភូមិកំពង់​ព្រីង​ ឃុំសិត្បូ ​ស្រុក​​ស្អាង​​ បានរអិល​​​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​ ​​ដោយ​សារ​​តែ​ទឹកហូរ​ច្រោះ​ដី​​​​កាល​ពី​​ម៉ោង​៦ ​និង​៣០នាទី​ព្រលប់ថ្ងៃទី៣ ​វិច្ឆិកា ​។

​កូរ៉េ​​ទាំង2​​អាច​​​បង្រួបបង្រួម​​​គ្នា​នាចុង​​​​ទសវត្ស​​​ឆ្នាំ​2020

Posted: 04 Nov 2011 02:53 AM PDT

​យោងតាម​​​របាយការណ៍​​របស់​វិទ្យាស្ថាន​​​រុស្ស៊ី​​​​មួយចេញផ្សាយ​​ កាលពីថ្ងៃទី​​​​៤ វិច្ឆិកា ​​​ថា ការផ្ទេរ​អំណាច​​​ពី​ឪពុក​​​​មក​កូនដែលកំពុងធ្វើ​នៅ​កូរ៉េ​​ខាង​ជើង ​​​នឹង​មាន​ផលវិបាក​​​នានា​​ដែល​នឹង​អាច​ឱ្យ​​កូរ៉េ​​ទាំង​​២​ចូលក្នុង​​​​ ដំណាក់​កាលនៃការ​បង្រួបបង្រួម​​​​​គ្នា​នា​​ដំណាច់​​​ទសវត្ស​​​ឆ្នាំ​​​​ ២០២០​។​

ឆេះ​ផ្ទះ​​អស់​មួយ​ខ្នង​ទាំង​ព្រឹក​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​​ហ្មត់ទាំង​ស្រុង​

Posted: 04 Nov 2011 02:53 AM PDT

ទិដ្ឋភាពនៅកន្លែងឆេះ
រាជធានីភ្នំពេញ​​ ៖ ​​លំ​នៅ​ឋាន​របស់​លោក​ឌុច សំ​អាន ​អាយុ​៥២​ឆ្នាំ ដែល​ជា​មន្ត្រី​ក្រុម​​ប្រឹក្សា​សង្កាត់​និរោធ ​ស្ថិត​នៅ​ភូមិ​បឹង​ឈូក​ សង្កាត់​​​និរោធ ​ខណ្ឌ​មាន​ជ័យ បាន​ត្រូវ​អគ្គិ​ភ័យ​​ឆាប​ឆេះ​អស់​ហ្មត់​គ្មាន​សល់​តែ​មួយ​ប៉​​ប្រិច​ភ្នែក​ ប៉ុណ្ណោះ​​​ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១១​។

អ្នក​ទោស​ស្នេហា​រួម​េម​ត្រី​ជា​មួយ​សង្សារ​​​ជា​អនី​តិ​ជន​ត្រូវ​ជាប់​ទោស​

Posted: 04 Nov 2011 02:42 AM PDT

យុវជនជាប់ចោទ
ខេត្ត​ព្រៃ​វែង ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​​នៃ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ពាម​ រក៍ ​ចាប់​​ឃាត់​ខ្លួន​​​ពី​បទ​រួម​ភេទ​ជា​មួយ​​ក្មេង​ស្រី ហើយ​​ការ​​ចាប់​ខ្លួន​នោះ​ត្រូវ​បាន​មន្ត្រី​ប៉ូ​លិស​​អះ​អាង​ថា ​ធ្វើ​ឡើង​​ក្រោយ​ពី​ទទួល​​ពាក្យ​បណ្តឹង​​ពី​ឪពុក​ម្តាយ​​ក្មេង​ស្រី​​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ។

ទឹកជំនន់​គំរាម​កំហែង​​ដល់​មេ​ត្រូ​ក្រុងបាងកក

Posted: 04 Nov 2011 02:36 AM PDT

ទិដ្ឋភាពទឹកជំនន់នៅក្រុងបាងកកប្រទេសថៃ
ទឹកជំនន់​យ៉ាង​អាក្រក់បំផុត​​ដែលប្រទេស​​ថៃ​ពុំធ្លាប់​ជួបប្រទះ​​​ចាប់តាំង​ ពី​៥០ឆ្នាំ​មកហើយ ​​​នា​ថ្ងៃទី​៤ វិច្ឆិកា ​ប៉ះពាល់​មក​ដល់​ផ្នែក​ខាង​ជើង​នៃ​​​កណ្តាលក្រុង​ដោយបង្ខំ​​ឱ្យ​មានការបិទ​ មជ្ឈ​មណ្ឌល​​ពាណិជ្ជ​កម្ម​ធំមួយ​ហើយ​ដោយគំរាម​​កំហែង​​ស្ថានីយ​មេត្រូ​ ជាច្រើន ។

បង្ក្រាប​ក្រុមជួញដូរគ្រឿងញៀន​ជនជាតិ​ចិន​​​៩នាក់ និង​រឹបអូសម៉ាទឹកកក​​ជាង​​​១គីឡូក្រាម​

Posted: 04 Nov 2011 02:36 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​លោក​ឧត្តម​សេនីយ៍ទោ ​​​​យ៉ា គឹមអ៊ី ​​​មេបញ្ជា​ការ​​​​រង​កង​​​រាជ​​អាវុធ​​​​ហត្ថ​លើ​​​​ផ្ទៃ​​​ប្រទេស​​ និងជាមេ​បញ្ជា​ការ​​​កងរាជអាវុធហត្ថ​​​​រាជធានីភ្នំពេញ បានដឹក​​នាំកម្លាំង​ផ្ទាល់​​​​​ចុះ​បង្ក្រាប​​ក្រុមជួញដូរ​​​​គ្រឿងញៀន​ មួយក្រុម​ព្រមទាំង​​​ឃាត់​ខ្លួន​​​ជនជាតិ​ចិន​ចំនួន​​៩​នាក់ ​មាន​ប្រុស​​​៧នាក់​ ស្រី​​​​​២នាក់​ និង​រឹបអូស​​​​គ្រឿង​​​ញៀន​​ប្រភេទ​​ម៉ាទឹកកក​បាន​ជាង​​ប្រមាណ​​១​គីឡូក្រាម ​រួមទាំង​​សម្ភារ​​​មួយចំនួន​។

គ្រោះ​ថ្នាក់​ក្នុង​អណ្តូង​រ៉ែ​ភាគ​កណ្តាល​ចិន​ស្លាប់​4នាក់​បាត់​ខ្លួន​57នាក់​

Posted: 04 Nov 2011 02:36 AM PDT

នៅមាត់អណ្តូងរ៉ែ
អាជ្ញា​ធរ​មូល​ដ្ឋាន​រាយការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ថា កម្មករ​រ៉ែ​៤​នាក់បាន​ត្រូវ​ស្លាប់​ ហើយ​​៥៧​នាក់​ទៀត​ជាប់នៅ​ក្រោមដី​ក្រោយ​ការ​បាក់​ថ្ម​ក្នុង​អណ្តូង​រ៉ែ​ ធ្យូង​ថ្ម​មួយ​កាល​ពី​យប់​ថ្ងៃ​ទី​៣ វិច្ឆិកា ក្នុង​ខេត្ត​ហឺុ​ណាន់​(ភាគ​កណ្តាល​ចិន​)។

ពល​ករ​ខ្មែរ​​24​នាក់​​បញ្ជូន​ពី​ប្រទេ​សម៉ូរី​ទីស​ដល់​កម្ពុជាថ្ងៃនេះ

Posted: 04 Nov 2011 02:19 AM PDT

រាជធានីភ្នំពេញ ៖ លោក​កុយ ​គួង អ្នក​នាំ​​ពាក្យ​​ក្រសួងការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ​នៅ​ទីស្តីការ​​ក្រសួង​ថា ពល​រដ្ឋ​​ខ្មែរ​​រង​គ្រោះ​ចំនួន​២៤​នាក់ នឹង​​វិល​មក​ពី​ប្រទេស​​ម៉ូរី​ទីស​​នៅ​ថ្ងៃ​​ទី៥ វិច្ឆិកា ​ឆ្នាំ​២០១១ នេះ។

ពិ​សាទឹក​ផ្លែ​ឈៀ​រី​ជួយ​បំ​បាត់​រោគ​ដេក​ពុំ​លក់​

Posted: 04 Nov 2011 02:19 AM PDT

ប្រ​សិន​ជា​​លោក​អ្នក​មាន​បញ្ហា​ដេក​ពុំ​លក់​នៅ​ពេ​ល​យប់​ ផឹក​ទឹក​ផ្លែ​ឈៀ​រី​ដែល​មាន​រស​ជាតិ​ជូរ​អែម​​មួយ​កែវ​ពិត​ជា​អាច​ជួយ​បាន​។ យោង​តាម​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​អះ​អាង​ថា ​ទឹក​ផ្លែ​​ឈើ​ប្រភេ​ទ​នេះ​មាន​ផល​ប្រយោជន៍​ជា​សំ​ខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ ល្អ​ប្រ​សើរ​ទាំង​គុណ​ភាព​និង​រយៈ​ពេល​នៃ​ការ​ដេក​។

លោក​នាយក​រដ្ឋ​​មន្ត្រី​​ជប៉ុន​Noda ​និង​លោក​ប្រធានាធិប​តី​​ចិន​​Hu ​នឹង​ជួប​​ពិភាក្សា​​គ្នា​​នៅ​​កោះ​​ហា​​វ៉ៃ​​​សប្តាហ៍​​​​​ក្រោយ​

Posted: 04 Nov 2011 02:19 AM PDT

លោក​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​Yoshihiko Noda ​និង​​លោកប្រធានាធិបតី​ចិន​Hu Jintao ​បាន​យល់​ព្រម​ជួប​ពិភាក្សា​លើ​​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ អាស៊ីប៉ាស៊ីហ្វិក​នៅ​​​កោះ​ហា​វ៉ៃ​​នា​សប្តាហ៍​ក្រោយ​​នេះ​។​ ​មេ​ដឹក​នាំ​ទាំង​ពីរ​​បាន​ថ្លែង​ពីការ​ជួប​ពិភាក្សា​​​គ្នា​នេះ​​មុន​ពេល​ ដើរ​ចូល​​ក្នុង​​កិច្ច​ប្រជុំ​G20​ ​កាលពី​ថ្ងៃ​ទី​១ ​​វិច្ឆិកា ​នៅ​ក្នុង​ទី​ក្រុង​​កាន ​​ប្រទេស​បារាំង​។

គ្រូបង្រៀន​ចាប់​រំលោភ​សិស្ស​ និង​បង្ខំ​ឱ្យ​លេប​ទឹក​កាម

Posted: 04 Nov 2011 02:02 AM PDT

រូបសិស្សស្រីរងគ្រោះ
​តាម​ China Press ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៣ វិច្ឆិកា ​ឱ្យ​ដឹង​ថា គ្រូ​បង្រៀន​នៅ​មហា​វិទ្យា​ល័យ​មួយ​ក្នុង​ទី​ក្រុង​គូឡាឡាំពួរបាន​ចាប់​ បង្ខំ​និង​រំលោភ​សិស្ស​របស់​ខ្លួន ។ គ្រូបង្រៀននោះ​មាន​អាយុ​៤០​ឆ្នាំ ​ប្រាប់​សិស្ស​ស្រី​របស់ខ្លួន​អាយុ​២១​ឆ្នាំ ឱ្យ​ទៅ​ជួប​​ក្នុង​ការ​ិយា​ល័យ​របស់​គាត់​ដោយ​​និយាយ​ថា

​រុស្ស៊ី​​​ទាមទារ​​ឱ្យ​​អាមេរិក​​​ប្រគល់​​​ជនជាតិ​ខ្លួនម្នាក់​​ដែល​ត្រូវ​កាត់​ទោស​

Posted: 04 Nov 2011 02:01 AM PDT

​ក្រសួង​​​ការបរទេស​​រុស្ស៊ី​​ថ្លែង​កាលពីថ្ងៃទី​៣ វិច្ឆិកា ​ថា ប្រទេស​រុស្ស៊ី​មាន​បំណង​​ឱ្យ​អាមេរិក​បញ្ជូន​​​​​ពលរដ្ឋ​​​​​ខ្លួនម្នាក់​​ លោក​វិកទ័រ ​​ប៊ូត ​មក​កាន់​រុស្ស៊ី​​​វិញ ហើយ​​​​​សើរើ​​​​​​ពិនិត្យឡើងវិញនូវ​​​ទោស​របស់​គេ​ ក្រោយ​​​​​ការ​កាត់ទោសក្នុង​រឿង​ល​ក់​អាវុធ​​​​ដោយ​​​តុលាការអាមេរិក​​​មួយ​ ។​

Chelsea ត្រូវការ​ឈ្នះ Blackburn​ ដើម្បី​ស្តារ​កិត្តិ​យស​ ឯ Arsenal,Man Utd នឹងឈ្នះ​គូ​ប្រកួត

Posted: 04 Nov 2011 01:51 AM PDT

កីឡាករក្រុំ Man Utd
ការ​​ប្រកួត​បាល់​ទាត់​​​អង់គ្លេស​​ប្រឺមីញេ​លីក​​ជុំ​ទី 11 ​សម្រាប់​​ចុង​សបា្តហ៍​​នេះ​មាន​​ 10 ​ប្រកួត ។ ក្រុម Chelsea ​ត្រូវ​ការ​​ឈ្នះ Blackburn ដើម្បី​​​ស្តារ​កិត្តិយស​ឡើង​​វិញ ខណៈ​ពេល​ Arsenal ​និង Man Utd នឹង​ឈ្នះគូប្រកួត ​​​​ដោយ​ស្រួល ។ ​ថ្ងៃសៅរ៍

បុរស​​​​ជនជាតិ​ជប៉ុន​ដេក​លក់​ ចោរ​ចូល​​​លួចសម្ភារ​សរុប​​ជាទឹកប្រាក់​​ជិត​​១ម៉ឺន​ដុល្លារ​

Posted: 04 Nov 2011 01:51 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ចោរ​​​​គាស់ផ្ទះ​​មួយ​ក្រុម​​​​បានធ្វើសកម្ម​ភាព​​គាស់ផ្ទះ​​​បុរស​ ជនជាតិជប៉ុន​ម្នាក់​​​​ ​ចូល​​លួច​យកទ្រព្យ​សម្បត្តិ​​​សរុបជា​ទឹក​ប្រាក់​​​​​​អស់​ជិត​១ម៉ឺន​ ដុល្លារ​ ខណៈ​​​ពេលដែល​​​ម្ចាស់​ផ្ទះ​​​ដេក​លង់​លក់​​ក្នុង​ដំណេក​​​​​ រហូត​ដល់​​​វេលាព្រឹក​​​ឡើង ​​​​ទើប​​​​​មានការ​ភ្ញាក់​ផ្អើល​​​​ឆោឡោ​​ប្តឹង​ឱ្យ​ប៉ូលិស​​​ជួយ​ អន្តរាគមន៍​​​។​

ការទស្សន៍​ទាយ​បាល់​ទាត់​អាល្លឺម៉ង់​ប៊ុនដេស្លី​ហ្គា​ជុំទី12ចុង​សប្តាហ៍​នេះ

Posted: 04 Nov 2011 01:51 AM PDT

ការប្រកួតរវាងក្រុម Augsburg និងក្រុម Bremen
ការ​ប្រកួត​បាល់​ទាត់​អាល្លឺ​ម៉ង់​ប៊ុន​ដេ​ស្លី​ហ្គា​ជុំ​ទី​12នៅ​ចុង​ សប្តាហ៍​​នេះ​មាន​8ប្រកួត​។ ក្រុម Dortmund, Bremen និង​ Bayern ជា​ក្រុម​ជម្រើស​ល្អ។ ថ្ងៃ​សៅរ៍ Dortmund(5) V Wolfsburg(12) Dortmund 5ប្រកួត​ក្នុង​ផ្ទះគឺ 4-0-1 ស៊ុត​បាល់​បាន​​15គ្រាប់ និង​របូត​វិញ​3គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ

ព្យាករណ៍​បាល់​ទាត់​អេស្ប៉ាញ​ព្រីមេរ៉ា​លីហ្គា​ជុំ​ទី11Real M,Barcelona,Levante ប្រជែង​គ្នាយក​លេខ1

Posted: 04 Nov 2011 01:36 AM PDT

ការប្រកួតរវាងក្រុម Real M និង Lyon
ការប្រកួត​បាល់​ទាត់អេស្ប៉ាញ​​​ព្រីមេរ៉ា​លីហ្គា ​ជុំ​ទី 11 នេះ មាន​8 ប្រកួត ។​ ក្រុមកំពូល​តារាង 3 គឺ Real M , Barcelona និង Levante មាន ពិន្ទុ​ប្រកិត​គ្នា ដូច្នេះ​ការប្រកួត​​ថ្ងៃ​នេះ ពួកគេត្រូវ​ការ​ឈ្នះដូចៗគ្នា ដើម្បី​ប្រជែងយកលេខ​1 ក្នុង​តារាង ។ ថ្ងៃសៅរ៍

បាល់​ទាត់​អ៊ីតា​លីស៊េរី​Aជុំទី10 ៖ ក្រុម​ម្ចាស់​ផ្ទះ Milan,Udinese,និង​ភ្ញៀវ Roma ល្អ​ជាង​គូ​ប្រកួត

Posted: 04 Nov 2011 01:36 AM PDT

ក្រុម Milan
ការ​ប្រកួត​បាល់​ទាត់​អ៊ីតាលី​ស៊េរី​A ជុំ​ទី​10​សម្រាប់​​ចុង​សប្តាហ៍​នេះមាន​10ប្រកួត​។ ក្រុម​ម្ចាស់​ផ្ទះ​ Milan, Udinese និង​ភ្ញៀវ​ Roma ល្អ​ជា​ង​គូ​ប្រកួត​។ ថ្ងៃ​សៅរ៍ Palermo(8) V Bologna(14) Palermo 4ប្រកួត​ក្នុង​ផ្ទះគឺ 4-0-0 ស៊ុត​បាល់​បាន​11គ្រាប់ និង​របូត​វិញ​5គ្រាប់​។ បី​ប្រកួត​ចុ​ង​ក្រោយ​គឺ​លេង​ចាញ់ Roma 1-0 ក្រៅ​ផ្ទះ ឈ្នះ Leece 2-0 ក្នុង​ផ្ទះ​ តែ​ចាញ់ Udinese 1-0 ក្រៅ​ផ្ទះ​។

លោកហ៊ូ ៖ ចិន​នឹង​រួមចំណែក​ថែមទៀតដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក

Posted: 04 Nov 2011 01:32 AM PDT

លោកប្រធានាធិបតីចិន
​ប្រធានាធិបតី​​ចិន​លោកហ៊ូ ជីនតាវ នៅមុខ​បណ្តា​​មេដឹក​នាំ​​ដែលចូលរួមក្នុងកិច្ចប្រជុំ​​​កំពូល G-20 ​ដែល​ប្រព្រឹត្តទៅ​នាថ្ងៃទី២ និង​៣​ វិច្ឆិកា ​​​នៅទី​ក្រុង​​កាន ភាគ​ខាងត្បូង​​បារាំង ថែ្លងថា ​​​ប្រទេស​ចិន​នឹង​ចូលរួម​ចំណែក​ថែមទៀត​ដល់​កំណើន​សេដ្ឋ​កិច្ច​​ពិភពលោក ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!