The Phnom Penh Post - KHMER: “ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពភូមាអាចស្វែងរកអាសនៈសភា” plus 9 more |
- ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពភូមាអាចស្វែងរកអាសនៈសភា
- ពលរដ្ឋនៅព្រះសីហនុលើកគ្នាបិទផ្លូវជាតិលេខ៤
- ចោទមនុស្ស៤នាក់ពីបទឃាតកម្មលើនារីកាស៊ីណូម្នាក់
- កម្មករ៣០០នាក់នៃរោងចក្រ M&V ត្រូវបានបញ្ឈប់ពីការងារ
- ទឹកជំនន់នៅថៃជំរុញឲ្យតម្លៃកុំព្យូទ័រហក់ឡើងខ្ពស់
- ធនាគារកណ្ដាលថៃកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចជាតិ
- ប្រាក់ចំណូលរបស់ Suzuki នៅឥណ្ឌាធ្លាក់ចុះខ្លាំងតាំងពីឆ្នាំ២០០៨
- រន្ទះបាញ់ផ្តាច់ជីវិតប្តីប្រពន្ធមួយគូនៅខេត្តកំពង់ចាម
- SAMSUNG នាំមុខ Apple នៅក្នុងទីផ្សារទូរស័ព្ទទំនើប
- កម្មករអណ្ដូងរ៉ែចិន២៩នាក់ស្លាប់នៅភាគខាងត្បូងចិន
ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពភូមាអាចស្វែងរកអាសនៈសភា Posted: 30 Oct 2011 03:25 AM PDT យ៉ាងហ្គូនៈ មេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមា លោកស្រី អ៊ុងសាន ស៊ូជី អាចនឹងឈរឈ្មោះជាសមាជិកសភានៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ បន្ទាប់គណបក្សរបស់លោកស្រី បានចុះឈ្មោះជាថ្មីដោយខ្លួនឯងផ្ទាល់ដើម្បីចូលប្រឡូកក្នុង នយោបាយ។ នេះដោយយោងតាមការអះអាងរបស់អ្នកនាំពាក្យរបស់គណបក្សនេះ។ |
ពលរដ្ឋនៅព្រះសីហនុលើកគ្នាបិទផ្លូវជាតិលេខ៤ Posted: 30 Oct 2011 03:03 AM PDT ព្រះសីហនុៈ ប្រជាពលរដ្ឋជិត ១០០នាក់ នៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ នៅថ្ងៃអាទិត្យនេះ បានលើកគ្នាបិទផ្លូវជាតិលេខ ៤ ដើម្បីតវ៉ាប្រឆាំងទៅនឹងសាលក្រមរបស់តុលាការខេត្តនេះ ដែលបានបញ្ជាឲ្យផ្លាស់ប្ដូតលំនៅដ្ឋានរបស់ពួកគាត់នៅត្រឹមថ្ងៃទី ០៤ ខែវិច្ឆិកាខាងមុខនេះ ដោយសារតែពួកគាត់បានបរាជ័យនៅក្នុងបណ្ដឹងផ្លូវច្បាប់ជាមួយ ក្រុមហ៊ុនឯកជនមួយ។ |
ចោទមនុស្ស៤នាក់ពីបទឃាតកម្មលើនារីកាស៊ីណូម្នាក់ Posted: 30 Oct 2011 02:49 AM PDT ព្រៃវែងៈ លោក ទឹម ផាន ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ជនសង្ស័យ ៤នាក់ ដែលត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃសៅរ៍ម្សិលមិញជុំវិញ ឃាតកម្មលើបុគ្គលិកកាស៊ីណូម្នាក់នៅស្រុកព្រះស្តេចនោះ ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការនៅថ្ងៃអាទិត្យនេះ។ |
កម្មករ៣០០នាក់នៃរោងចក្រ M&V ត្រូវបានបញ្ឈប់ពីការងារ Posted: 30 Oct 2011 02:38 AM PDT កំពង់ឆ្នាំងៈ កម្មការិនីជិត ៣០០នាក់ ត្រូវបានថៅកែរោងចក្រ M&V ក្នុងខេត្តកំពង់ឆ្នាំង បញ្ឈប់ពីការងារ ក្រោមរូបភាពផ្តាច់កិច្ចសន្យានៅបំណាច់ចុងខែតុលានេះ។ |
ទឹកជំនន់នៅថៃជំរុញឲ្យតម្លៃកុំព្យូទ័រហក់ឡើងខ្ពស់ Posted: 30 Oct 2011 01:44 AM PDT សាន់ហ្វ្រាន់ស៊ីស្កូៈ តម្លៃឧបករណ៍ផ្ទុកទិន្នន័យ (HDD) កំពុងតែហក់ឡើងដោយសារតែទឹកជំនន់នៅប្រទេសថៃ បានបង្កើតឲ្យមានកង្វះខាតសមាសធាតុគ្រឿងបង្គុំដ៏សំខាន់មួយនេះ ប្រើប្រាស់នៅក្នុងកុំព្យូទ័រ ហើយអតិថិជនដ៏ធំមួយ កំពុងតែត្អួញត្អែរនឹងការកើនឡើងនៃតម្លៃនេះ។ |
ធនាគារកណ្ដាលថៃកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចជាតិ Posted: 30 Oct 2011 01:19 AM PDT បាងកកៈ ទឹកជំនន់ដ៏អាក្រក់បំផុត និងកំណើនដ៏យឺតយ៉ាវនៃសេដ្ឋកិច្ចពិភពលោក នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសថៃនៅឆ្នាំនេះ កើនឡើងត្រឹមតែ ២,៦ភាគរយប៉ុណ្ណោះ មុននឹងស្ទុះងើបឡើងវិញពីគ្រោះមហន្តរាយដ៏អាក្រក់នេះ។ នេះបើតាមការឲ្យដឹងរបស់ធនាគារកណ្តាលថៃ។ |
ប្រាក់ចំណូលរបស់ Suzuki នៅឥណ្ឌាធ្លាក់ចុះខ្លាំងតាំងពីឆ្នាំ២០០៨ Posted: 30 Oct 2011 01:04 AM PDT ញូវដេលីៈ ក្រុមហ៊ុន Maruti Suzuki India Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Suzuki Motor Corp នៅប្រទេសឥណ្ឌា ហើយដែលលក់រថយន្តបានចំនួនជិតពាក់កណ្តាលនៃរថយន្តដែលបានលក់នៅ ក្នុងប្រទេសនេះ បានចេញផ្សាយតួលេខនៃការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសខ្លាំង បំផុត ចាប់ពីខែធ្នូ ឆ្នាំ២០០៨ ដោយសារការធ្វើកូដកម្មរបស់កម្មករនៅរោងចក្រ បានរាំងស្ទះដល់ផលិតកម្ម។ |
រន្ទះបាញ់ផ្តាច់ជីវិតប្តីប្រពន្ធមួយគូនៅខេត្តកំពង់ចាម Posted: 30 Oct 2011 12:45 AM PDT កំពង់ចាមៈ ប្តីប្រពន្ធមួយគូបានស្លាប់ និងមនុស្សម្នាក់ទៀតបានរងរបួសដោយសាររន្ទះបាញ់កាលពីល្ងាចថ្ងៃសុក្រ កន្លងមកនេះ នៅពេលពួកគេកំពុងជ្រកនៅក្នុងហាងលក់ស្បៀងអាហារមួយកន្លែងក្នុង ខណៈពេលមេឃកំពុងភ្លៀងនៅឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម។ នេះដោយយោងតាមការអះអាងរបស់មន្ត្រីនៅថ្ងៃអាទិត្យនេះ។ |
SAMSUNG នាំមុខ Apple នៅក្នុងទីផ្សារទូរស័ព្ទទំនើប Posted: 30 Oct 2011 12:20 AM PDT សេអ៊ូលៈ ក្រុមហ៊ុន Samsung បាននាំមុខក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនលក់ទូរស័ព្ទដៃទំនើបធំជាងគេបំផុតរបស់ពិភពលោក នៅក្នុងត្រីមាសទីបី ក្នុងគ្រាដែលបច្ចេកវិទ្យាកាន់តែរីកលូតលាស់ និងក្នុងពេលមានជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុនទាំងពីរ។ |
កម្មករអណ្ដូងរ៉ែចិន២៩នាក់ស្លាប់នៅភាគខាងត្បូងចិន Posted: 30 Oct 2011 12:07 AM PDT ប៉េកាំងៈ ការផ្ទុះនៅអណ្ដូងរ៉ែធ្យូងថ្មមួយនៅភាគខាងត្បូងប្រទេសចិន បានសម្លាប់មនុស្សចំនួន ២៩នាក់ នៅក្នុងគ្រោះថ្នាក់ថ្មីបំផុតដែលបានវាយប្រហារលើឧស្សាហកម្មងាយ រងគ្រោះថ្នាក់មួយនេះ។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរ ដែលបានរាយការណ៍នៅថ្ងៃអាទិត្យនេះ។
|
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |