The Phnom Penh Post - KHMER: “យុវជនពីរនាក់ជាប់ចោទសម្លាប់បុរសចំណាស់ម្នាក់” plus 9 more |
- យុវជនពីរនាក់ជាប់ចោទសម្លាប់បុរសចំណាស់ម្នាក់
- កម្មករ និងថៅកែរោងចក្រអានហ្វុលធ្វើបុណ្យតាមអបិយជំនឿសុំសេចក្ដីសុខ
- ថៃសង្ឃឹមថា រោងចក្រលិចលង់ក្នុងទឹកនឹងដំណើរការឡើងវិញ៣ខែក្រោយ
- S&P ទម្លាក់ចំណាត់ថ្នាក់ឥណទានសាធារណៈរបស់កម្ពុជា
- យីងឡាក់បង្ហាញភាពឆ្លាតវៃដោះស្រាយវិបត្តិទឹកជំនន់
- ប្រធានអាស៊ានថា កំណែទម្រង់ភូមាមិនដើរថយក្រោយឡើយ
- EU៖ អឺរ៉ុបមិនអាចធានាលើស្ថរិភាពសេដ្ឋកិច្ចសកលតែម្នាក់ឯងឡើយ
- កំពូលមហាសេដ្ឋីស្នើឲ្យដំឡើងពន្ធបន្ថែមទៀតលើអ្នកមាន
- ក្រុមហ៊ុនអេឡិចត្រូនិចធំៗប្រឈមមុខការផាកពិន័យ
- ភាគហ៊ុនហុងដាដាំក្បាលចុះក្រោយរោងចក្រនៅថៃបន្តបិទទ្វារ៦ខែ
យុវជនពីរនាក់ជាប់ចោទសម្លាប់បុរសចំណាស់ម្នាក់ Posted: 31 Oct 2011 03:01 AM PDT កំពង់ស្ពឺៈ លោក ឌិន ថារិទ្ធ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃកងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺ មានប្រសាសន៍ថា យុវជនពីរនាក់ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺចោទប្រកាន់នៅថ្ងៃ ចន្ទនេះពីបទបានសម្លាប់គ្រូអាបធ្មប់វ័យ ៧៣ឆ្នាំម្នាក់កាលពីសប្ដាហ៍មុននៅក្នុងឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ |
កម្មករ និងថៅកែរោងចក្រអានហ្វុលធ្វើបុណ្យតាមអបិយជំនឿសុំសេចក្ដីសុខ Posted: 31 Oct 2011 02:46 AM PDT កំពង់ស្ពឺៈ ថៅកែ និងកម្មករនៃរោងចក្រអានហ្វុល ក្នុងខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីសូត្រមន្តបណ្តោះគ្រោះ និងរាប់បាត្រដល់ព្រះសង្ឃចំនួន ៤អង្គ ដើម្បីឲ្យជួបតែសេចក្តីសុខ និងបួងសួងកុំឲ្យកម្មករដួលសន្លប់បន្តទៀត។ |
ថៃសង្ឃឹមថា រោងចក្រលិចលង់ក្នុងទឹកនឹងដំណើរការឡើងវិញ៣ខែក្រោយ Posted: 31 Oct 2011 02:37 AM PDT បាងកកៈ ប្រទេសសង្ឃឹមថា តំបន់ឧស្សាហកម្មដែលលិចលង់ក្នុងទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុង រយៈកន្លះសតវត្សរ៍ចុងក្រោយនេះ អាចស្ដារឡើងវិញ និងដំណើរការនៅក្នុងរយៈពេល ៣ខែ ខណៈពេលគ្រោះថ្នាក់ដោយទឹកជំនន់នៅកណ្ដាលទីក្រុងមួយនេះ ទីបំផុតហាក់កន្លងផុតទៅហើយនោះ។ នេះដោយយោងតាមការអះអាងរបស់នាយករដ្ឋមន្ត្រីប្រទេសនេះ ដែលបានថ្លែងនៅថ្ងៃចន្ទនេះ។ |
S&P ទម្លាក់ចំណាត់ថ្នាក់ឥណទានសាធារណៈរបស់កម្ពុជា Posted: 31 Oct 2011 01:51 AM PDT ញូវយ៉កៈ ប្រទេសកម្ពុជា បានទទួលរងនូវការបន្ទាបចំណាត់ថ្នាក់ឥណទានសាធារណៈរយៈពេលវែងរបស់ ខ្លួនពីកម្រិត B+ មកនៅត្រឹមកម្រិត B ដែលធ្វើឡើងដោយទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទាន Standard & Poor's ដោយបានលើកឡើងពីកម្រិតប្រាក់ចំណូលទាប ដែលកំពុងរារាំងដល់លទ្ធភាពរបស់ប្រទេសនេះក្នុងការដោះស្រាយហានិភ័យ នានា។ |
យីងឡាក់បង្ហាញភាពឆ្លាតវៃដោះស្រាយវិបត្តិទឹកជំនន់ Posted: 31 Oct 2011 01:41 AM PDT បាងកកៈ ចូរយើងបិទច្រមុះ ហើយមុជចូលក្នុងទឹកជំនន់នៅប្រទេសថៃ។ ទិដ្ឋភាពទឹកជំនន់ដ៏អាក្រក់អាក្រីដែលបានកើតមានឡើងនៅថៃ មិនស៊ីសង្វាក់គ្នានឹងឃ្លាប្រយោគនិពន្ធឡើងដោយកវីនិពន្ធជនជាតិ អង់គ្លេស លោក William Empson ដែលថា «ទឹកសមុទ្រតែងតែស្ងប់ស្ងាត់នៅក្នុងជម្រៅទឹកជាង ១៨ម៉ែត្រ»នោះឡើយ។ |
ប្រធានអាស៊ានថា កំណែទម្រង់ភូមាមិនដើរថយក្រោយឡើយ Posted: 30 Oct 2011 09:28 PM PDT បាងកកៈ បន្ទាប់ពីជួបជាមួយនឹងក្រុមមេដឹកនាំរដ្ឋាភិបាលឯកោ និងគាំទ្រដោយកងទ័ពរួចមក រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃអាទិត្យថា កំណែទម្រង់នយោបាយរបស់ភូមា មើលទៅ«មិនអាចត្រឡប់ថយក្រោយ»ឡើយ និងបានដាក់ប្រទេសនេះឲ្យស្ថិតនៅលើផ្លូវឆ្ពោះទៅរកប្លុកតំបន់ របស់អាស៊ីអាគ្នេយ៍។ |
EU៖ អឺរ៉ុបមិនអាចធានាលើស្ថរិភាពសេដ្ឋកិច្ចសកលតែម្នាក់ឯងឡើយ Posted: 30 Oct 2011 09:06 PM PDT ប្រ៊ុចសែលៈ ប្រធានគណៈកម្មការអឺរ៉ុប លោក ចូស ម៉ានុយអ៊ែល បារ៉ូសូ និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ហ៊ែរម៉ាន់ វ៉ាន់ រ៉ាំភុយ បានសរសេរលិខិតមួយផ្ញើទៅកាន់ក្រុមប្រទេសដែលមានឧស្សាហកម្មរីក លូតលាស់ទាំង ២០ (G20) ដើម្បីសង្ខេប និងពន្យល់អំពីការឆ្លើយតបទៅនឹងវិបត្តិដ៏ទូលំទូលាយរបស់អឺរ៉ុប នៅមុនការមកដល់នៃកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G20 ដែលនឹងធ្វើឡើងនៅសប្តាហ៍នេះក្នុងទីក្រុងកាន ប្រទេសបារាំង។ |
កំពូលមហាសេដ្ឋីស្នើឲ្យដំឡើងពន្ធបន្ថែមទៀតលើអ្នកមាន Posted: 30 Oct 2011 08:51 PM PDT វ៉ាស៊ីនតោនៈ ការដំឡើងពន្ធលើពលរដ្ឋអាមេរិកដែលមានទ្រព្យសម្បត្តិក្នុងកម្រិត ១ភាគរយ នឹងមិនគ្រប់គ្រាន់ដើម្បីលុបបំបាត់ឱនភាពថវិកាសហព័ន្ធអាមេរិកនោះ ឡើយ។ នេះបើតាមការអះអាងរបស់លោក ប៊ីល ហ្គេតស៍ នាយកក្រុមហ៊ុន Microsoft Corp នៅក្នុងកម្មវិធី This Week របស់ស្ថានីយទូរទស្សន៍ ABC។ |
ក្រុមហ៊ុនអេឡិចត្រូនិចធំៗប្រឈមមុខការផាកពិន័យ Posted: 30 Oct 2011 08:39 PM PDT សេអ៊ូលៈ ក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន LG Display និងក្រុមហ៊ុនផលិតទូរទស្សន៍ LCD ផ្សេងៗទៀតនៅកោះតៃវ៉ាន់ និងប្រទេសជប៉ុន ប្រឈមមុខនឹងការដាក់ពិន័យពីបទធ្វើអាជីវកម្មផ្តាច់មុខជាលក្ខណៈ អន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការស៊ើបអង្កេតមួយលើការចោទប្រកាន់នៃការគ្រប់គ្រង តម្លៃ។ |
ភាគហ៊ុនហុងដាដាំក្បាលចុះក្រោយរោងចក្រនៅថៃបន្តបិទទ្វារ៦ខែ Posted: 30 Oct 2011 08:07 PM PDT តូក្យូៈ ភាគហ៊ុនរបស់ក្រុមហ៊ុនហុងដាម៉ូធ័រ បានធ្លាក់ចុះជាងមួយសប្ដាហ៍មកហើយបន្ទាប់ពីកាសែត Nikkei របស់ជប៉ុនរាយការណ៍ថា ក្រុមហ៊ុននេះអាចចំណាយពេលដល់ទៅ ៦ខែដើម្បីចាប់ផ្ដើមផលិតកម្មនៅក្នុងប្រទេសថៃឡើងវិញ បន្ទាប់ពីរោងចក្ររបស់ក្រុមហ៊ុននេះបានលិចលង់នៅក្រោមទឹកជំនន់។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |