Koh Santipheap Daily

Koh Santipheap Daily


ថៃ ៖ ជម្លៀស​​អ្នក​ទោស​ចេញ​​600នាក់​ទៀត​ដោយ​សារ​​ទឹក​ជំនន់​

Posted: 31 Oct 2011 01:27 AM PDT

 អ្នក​ទោសត្រូវបាន​ជម្លៀស​ចេញ​ពី​ពន្ធ​នា​គារ​កណ្តាល BANGKWANG
អ្នក​ទោស​ប្រមាណ​ជា​៦០០​នាក់​ទៀត​​ត្រូវបាន​ជម្លៀស​ចេញ​ពី​ពន្ធ​នា​គារ​កណ្តាល BANGKWANG ស្ថិត​នៅ​ក្រុង​បាង​កក​ឆ្ពោះ​ទៅ​កាន់​ពន្ធ​នា​គារ​កណ្តាល​មួយ​ក្នុង​ខេត្ត​សុង​ក្លា​ភាគ​ខាង​ត្បូង​​ប្រទេស​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ដោយ​ទឹក​ជំនន់​ជាយថាហេតុ។

ហាយ​ឡែន​ឌ័រ​​ និង​ហ្វត​បុក​​គ្នា​អ្នក​​បើក​បរ​ឈ្លោះ​គ្នា​​​ជជែក​បែក​ផ្សែង

Posted: 31 Oct 2011 01:25 AM PDT

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ​​ ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣២៧​ កែង​​​ផ្លូវ​៣៩៤ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក រវាង​​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ​បុក​​ជា​មួយ​រថយន្ត​ម៉ាក​ហ្វត​​ បណ្តាល​ឱ្យ​​ខូច​ខាត​ទាំង​សង​ខាង​ ដោយ​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ​ខ្ទេ​ច​មុខ ចំណែក​​ឯ​រថយន្ត​​​ម៉ាក​ហ្វត​ខ្ទេច​ទ្វារ​ខាង​ស្តាំ​ ​ប៉ុន្តែ​មិន​មាន​អ្នក​​រង​របួស​ក្នុង​ហេតុ​ការណ៍​នេះ​ទេ​​។​

ក្រុម​ហ៊ុន​​ហុង​ដា​ក្នុង​ប្រទេស​ថៃ​ ​នឹង​បិទ​​រោង​ចក្រ​​​​របស់​ខ្លួន​​៦​ខែ​

Posted: 31 Oct 2011 01:25 AM PDT


​ក្រុម​ហ៊ុន​ហុងដា​ ដែល​ជាអ្នក​​​ផលិត​រថយន្ត​លំដាប់​ទី​៣ ​របស់​ជប៉ុន​ បាន​​ផ្អាក​ការ​​​ផលិត​​​នៅ​ឯ​រោង​ចក្រ​ក្នុង​ប្រទេស​ថៃអស់​ជា​ច្រើន​​សប្តាហ៍​មក​ហើយ ដោយ​មិ​នដឹង​​ថា នឹង​បើក​ដំណើរ​ការ​វិញនៅ​​ពេល​ណា​ទេ។

​ស្លាប់​3នាក់​​​​ក្នុងការ​​​ប្លន់​​ឯ​មជ្ឈមណ្ឌល​​​​​ពាណិជ្ជកម្ម​​​​មួយ​​នៅ​ភាគ​ខាង​​​​ជើង​​​ហ្វីលីពីន​

Posted: 31 Oct 2011 01:22 AM PDT

​ប៉ូលិស​រាយការណ៍​​​​ថា ជនប្រដាប់អាវុធ​​៥នាក់ ​​​បានសម្លាប់​កាលពីថ្ងៃទី​​​៣០ តុលា ​​នូវ​មនុស្ស​​​​៣នាក់ ហើយប្លន់​យក​​​បាន​ប្រាក់​​៥​លាន​​ពឺ​សូ ​ប្រមាណជា​​​​១១៦.២៧៩​ដុល្លារ ក្នុង​មជ្ឈ​មណ្ឌល​​​ពាណិជ្ជកម្ម​​មួយ​ស្ថិតនៅ​​​​ភាគ​ខាងជើង​​​ហ្វីលី​ពីន។​

ក្មេង​ឡើង​តាម​រថយន្ត​សៀម​​​បាត់​យូរ​ហើយ​​ពេល​នេះ​មាន​ទៀត សមត្ថ​កិច្ច​គួរ​មាន​​វិធាន​ការ​!

Posted: 31 Oct 2011 01:14 AM PDT

ក្រុង​ប៉ោយ​ប៉ែត ៖ ​រយៈ​កាល​៣​ទៅ​៤​ឆ្នាំ កន្លង​ទៅ​គេ​ឃើញ​​កើត​មាន​ក្មេង​អណា​ធិប​តេយ្យ​​រត់​ឡើង​តាម​រថយន្ត​​សៀម ហើយ​​បាត់​​ស្រ​មោល​​​វិញ ក្រោយ​ពី​មានក្មេង​ប្រុស​ម្នាក់​ឡើង​តាម​រថយន្ត​ដឹក​អេត​ចាយ​ ធ្លាក់​មក​ត្រូវ​រថយន្ត​កិន​​ស្លាប់​ក្នុង​ទឹក​ដី​សៀម ក្បែរ​ផ្សារ​​រុង​ក្លឿ​នោះ​មក​។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ​ក្រុម​ក្មេង​អា​ណា​ធិប​តេយ្យ​ទាំង​នោះ​បាន​វិល​ត្រ​ឡប់​មក​វិញ​ សា​ជា​ថ្មី​ទៀត ដែល​ពួក​គេ​រត់​ប្រ​សេក​ប្រ​សាច​​ឡើង​តាម​​

​រញ្ជួយដី​​កម្លាំង6,5​​រីស្ទ័រ​​នៅ​ភាគឦសាន​​តៃ​វ៉ាន់​

Posted: 31 Oct 2011 01:10 AM PDT

នាយកដ្ឋាន​​​​ឧតុនិយម​​​​តៃវ៉ាន់​​​រាយការណ៍​​ថា ​ការរញ្ជួយដី​​មួយមានកម្លាំង​​​​​៦,៥រីស្ទ័រ បានកើត​មានក្នុង​​​​តំបន់​​​​សមុទ្រ​ភាគ​​​ឦសាន​​​កោះតៃ​វ៉ាន់ កាលពីថ្ងៃទី​​​៣០ តុលា ​​​វេលាម៉ោង​​​​១១​និង​​​​២៣​នាទី​​ ម៉ោង​​នៅក្រុង​​​​ប៉េកាំង​។

រថយន្តកូរ៉េដឹក​ទឹកកក​បត់ស្តាំ​ម៉ូតូ​​​មក​ពីក្រោយកិនពីលើតែម្តង

Posted: 31 Oct 2011 12:53 AM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្ត​កូរ៉េ​ដឹក​​​​ទឹកកក​​មួយគ្រឿង​​​​បានកិន​ម៉ូតូម៉ាក STR មួយ​គ្រឿង​​​​​កាល​ពីវេលាម៉ោង​​​​​​​៣​និង​​​​​៤០នាទី​​ល្ងាច​ថ្ងៃទី​​​​​២៩ តុលា ​​នៅមុខស្ថានីយ​​​ប្រេង​ឥន្ធនៈ​សែនសុខ ​ផ្លូវ​លេខ​​​១៩៨៦ ​​សង្កាត់ភ្នំពេញថ្មី ​​ខណ្ឌសែនសុខ ​ប៉ុន្តែ​មិន​​​​បណ្តាល​​ឱ្យ​អ្នក​​បើកបរ​ម៉ូតូ​​​រងរបួស​​ធ្ងន់​ធ្ងរ​​ នោះទេ ដោយគ្រាន់តែ​​​​រលាត់​ដៃ​​​ជើងបន្តិច​បន្តួច​​​​​ ព្រោះអ្នកបើក​​ម៉ូតូបាន​​លោតចេញពីម៉ូតូ​នៅពេលបុក​​​គ្នា​។​

ធ្លាប់​ចង.ក​ម្តង​មិន​បាន​​សម្រេច​លើក​ទី​២ ​សង្គ្រោះ​ទាន់​​ទៀត​

Posted: 31 Oct 2011 12:48 AM PDT

បុរសរងគ្រោះ
ខេត្ត​កំពង់ចាម ៖ ដោយ​សារ​តែ​មាន​​វិបត្តិ​ក្នុង​គ្រួសារ​បុរស​ម្នាក់​​ឈ្មោះ​ស៊ន ចន្ថា ​អាយុ​៤៦​ឆ្នាំ រស់​នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា ​ស្រុក​កំពង់​សៀម ​បាន​សម្រេច​​គិត​ខ្លី​​ដោយ​ចង.​ក​ធ្វើ​អត្ត​ឃាត​នៅ​ក្នុង​ផ្ទះ​តៀម ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​​​​នៅវេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី ៣០ តុលា ២០១១ ​តែ​សំណាង​ល្អ​ត្រូវ​ក្រុម​សាច់​ញាតិជួយ​ទាន់​ពេល​​ហើយ​នាំ​ទៅ​សង្គ្រោះ​​នៅ ​មន្ទីរពេទ្យ​​ខេត្ត និង​​បញ្ជូន​​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត រាជធានី​ភ្នំពេញ ​

បទ​ល្មើសនេសាទ​រីក​រាលដាល​កាន់តែ​ខ្លាំង​ផ្គើនផែនការ​រាជរដ្ឋាភិបាល​

Posted: 31 Oct 2011 12:46 AM PDT

ខេត្តបាត់ដំបង ៖ ​ប្រភពព័ត៌មាន​ពីតំបន់​បឹង​ទន្លេសាប​​ឱ្យ​ដឹង​ថា បទល្មើស​នេសាទ​​ហាក់​ដូច​ជា​កំពុងរីករាលដាល​កាន់តែ​ខ្លាំង​​​នៅតាម​តំបន់​ មួយចំនួន​ក្នុងភូមិ​សាស្ត្រ​នានាក្នុង​ខេត្ត​បាត់​ដំបង​​ បើទោះ​បីជា​មានការបង្ក្រាប​ជាបន្តបន្ទាប់​​យ៉ាង​ណាក្តី​ ពួក​ជនទុច្ច​​រិត​​ហាក់​ដូច​ជា​​កំពុង​​ផ្គើន​​យ៉ាង​ខ្លាំង​ទៅនឹង​​ផែនការ​​ របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ប្រកាស​បិទ​ទាំង​ស្រុង​​នូវការនេសាទ​ និង​រំលាយ​​ដែនឡូ​ត៍នេសាទ ជាង៣០​នៅតំបន់​បឹង​

នាងជេសស៊ីកា​ អឹននីសនិង​លោក ម៉ូ ហ្វារ៉ាជាប់​ឈ្មោះជា​អត្តពលិកឆ្នើម​ប្រចាំឆ្នាំ

Posted: 31 Oct 2011 12:44 AM PDT

នាងជេសស៊ីកា អឹននីស
អត្ត​ពលិក​អង់​គ្លេស​ម៉ូ ហ្វា​រ៉ា​និង​នាង​ជេសស៊ី កា ​អឹននីស​បាន​ជាប់​ឈ្មោះ​ជា​អត្តពលិក​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​ពី​សមាគម​អ្នក​និពន្ធ​អត្ត​ពលិក​អង់​គ្លេស​BAWA។ នេះ​គឺ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​ពួក​គេ​ទាំង​២នាក់​ទទួល​បាន​ការ​ផ្តល់​កិត្តិ​យស​បែបនេះ​។

ស្រ​វឹង​ជោក​ជាំ​បើក​ម៉ូតូ​បុក​កង់​របួស​ក្មេង​ម្នាក់​

Posted: 31 Oct 2011 12:30 AM PDT

រាជធានីភ្នំពេញ​​ ៖ ​ម៉ូតូ​​ C100 ​កូរ៉េ ​​បើក​ដោយ​បុរស​ម្នាក់​ស្រ​វឹង​​ជោក​ជ្រុល​ទៅ​បុក​កង់​ក្មេង​​ខាត់​​ស្បែក​ ជើង​ ដែល​កំពុង​ឈប់​តាម​ផ្លូវ​បណ្តាល​​​ឱ្យ​​បាក់​ជើង​ស្តាំ​ បែក​ក្បាល​រង​របួស​ធ្ងន់​​ត្រូវ​រថយន្ត​​សាមុយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​​ពហុ​ ព្យា​បាល​តុសិត​។

បោកបញ្ឆោត​​ក្មេងស្រី​​​អាយុ​១១​ឆ្នាំ ​​ចូល​ផ្ទះ​​​សំណាក់​​​បម្រុង​​​​ឡើង​ឋាន​សួគ៌​ត្រូវ​​តាម​ទាន់​

Posted: 31 Oct 2011 12:26 AM PDT

យុវជនជាប់ចោទ
រាជធានីភ្នំពេញ​​​​ ៖ ​យុវជន​ម្នាក់​​ត្រូវ​សាច់​ញាតិ​​ក្មេង​ស្រី​រងគ្រោះ​​​​ចាប់ឃាត់ខ្លួន​​​ ឱ្យនគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​​​ស្រះចក​កាលពីវេលាម៉ោង​​​​​​​១០​និង​​​៣០​ នាទី​​យប់ថ្ងៃទី​​​២៩ តុលា ​​​ក្រោយពី​ជន​​​​​នេះ​លួង​លោម​​ក្មេងស្រី​​​​អាយុ​​​​១១​ឆ្នាំ ​​ចូលផ្ទះសំណាក់​​​ដើម្បីរំលោភ​។​

ជិះម៉ូតូ​​អត់បើកភ្លើង​​ពេលយប់ទៅបុក​​រទេះ​ដឹកកូនឈើ​ជង់មុតស្លាប់

Posted: 31 Oct 2011 12:22 AM PDT

សពជនរងគ្រោះ
ខេត្តពោធិ៍សាត់ ៖ ​បុរស​ម្នាក់​​បានជិះម៉ូតូ​ពេលយប់ទៅបុក​រទេះគោដឹកកូន​ឈើ​បណ្តាល​ឱ្យ​ជង់​ នឹងឈើស្លាប់នៅនឹង​កន្លែង​កើតហេតុ​​។ គ្រោះថ្នាក់​​ចរាចរណ៍នេះបានកើតឡើង​​លើផ្លូវ​​កៅស៊ូទៅស្រុកភ្នំក្រវាញ​ កាលពីវេលាម៉ោង​៨​យប់ ​​និង​៣០នាទី​ថ្ងៃទី៣០ តុលា ឆ្នាំ ២០១១ ​ត្រង់ចំណុច​ស្ពានអូរ​​ក្រសាំង ស្ថិតក្នុង​ភូមិ​ឆ្លងកាត់​ សង្កាត់រលាប ក្រុង​ពោធិ៍សាត់ ។

អបអរសាទរបុណ្យ​​​ចម្រើន​​​ព្រះជន្ម​​​​ព្រះ​វររាជបិតា​​​ជាតិ​ខ្មែរ​​​គម្រប់​​89យាង​​​ចូល​​90ព្រះវស្សា​

Posted: 31 Oct 2011 12:22 AM PDT

ទិដ្ឋភាពនៃការសម្តែង
រាជធានីភ្នំពេញ​ ៖ ដើម្បី​ចូលរួម​​​អបអរ​សាទរ​​​ខួប​​២០ឆ្នាំ​​នៃការ​យាង​​​និវត្តន៍​​​មក​កាន់ ​​​​មាតុ​ភូមិ​វិញ​​របស់​​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម​ ​សីហនុ ព្រះ​​មហា​​​​វីរក្សត្រ​​​​ព្រះ​វររាជ​បិតា​​ជាតិ​ខ្មែរ​​និងសម្តេច​ម៉ែ​ ព្រម​ទាំង​​​ព្រះ​រាជ​ពិធី​បុណ្យ​​​ចម្រើន​ព្រះជន្ម​គម្រប់​​​៨៩​​យាង​​ចូល​ ​​៩០​​ព្រះ​​វស្សា​​​​​​​​របស់​ព្រះ​អង្គ​ នាយក​​​ដ្ឋាន​​សិល្បៈ​​​​ទស្សនីយភាព​​​​​​​និង​ក្រសួង​​វប្បធម៌​និង​​ វិចិត្រ​សិល្បៈ​​បាន​​រៀបចំ​​​​ការ​ប្រគំ​​តន្ត្រី​​​សម័យ​​និង​​សម្តែង​​​ របាំ​​ព្រះ​​​រាជ​​ទ្រព្យ​​រឿង​​​រាម​កេរ្តិ៍​

កូរ៉េ​ខាងត្បូង​​រកឃើញ​​​សាកសព​​អ្នកបើក​យន្តហោះ​2នាក់​ដែល​បាត់ខ្លួន​​3​ខែមក​ហើយ

Posted: 31 Oct 2011 12:13 AM PDT

​សារព័ត៌មានក្នុង​​ស្រុករាយការណ៍​ថា សាក​សព​​អ្នក​បើក​យន្ត​ហោះ​​កូរ៉េ​​ខាងត្បូង២នាក់​ដែល​បាត់ខ្លួន​ក្រោយ​ការធ្លាក់យន្តហោះ​កាហ្គោ​​មួយ​គ្រឿង​​ ទើបត្រូវ​បានរកឃើញ​កាលពីថ្ងៃទី៣០ តុលា ​ក្រោយ​គ្រោះថ្នាក់​នេះ​រយៈ​៣​ខែមកហើយ ។

​ទាហាន​ថៃ​9​នាក់​​ជាប់​​ចោទពី​​បទ​សម្លាប់​​នាវិក​ចិន​13នាក់​

Posted: 31 Oct 2011 12:04 AM PDT

​កាសែត​បាង​កកប៉ុស្តិ៍​​រាយការណ៍​​កាលពី​ថ្ងៃទី​​​​៣០ តុលា ថា ​​ប៉ូលិស​ថៃ​​​បានប្តឹង​​​ប្រឆាំង​​​ទាហាន​ថៃ ​​មួយក្រុម​​​មានគ្នា​​៩​នាក់ ​​​ថា មាន​​ទំនាក់ទំនង​​ជា​មួយ​​​​នឹង​ការស្លាប់​​​នាវិកចិន​១៣នាក់ ​​នៅ​តាមដង​​​​ទន្លេ​មេគង្គ​​​កាលពី​​ដើមខែ​នេះ​។​

​អារ.ក​បុរសម្នាក់​​​​ស្ទើរដាច់​​​ពីខ្លួន​ចោទ​ថា ​ចេះ​អាបធ្មប់​

Posted: 31 Oct 2011 12:02 AM PDT

ជនជាប់ចោទ២នាក់
​ខេត្តកំពង់ស្ពឺ​​​​​ ៖ ​​មានអំពើ​មនុស្ស​​​​ឃាត​មួយ​​បានកើតឡើងនៅ​វេលាម៉ោង​​​​​៨​និង​​​៤០នាទី​ យប់ថ្ងៃទី​​​២៩ តុលា នៅ​តាមផ្លូវ​​លំ​ស្រែ​តា​​ស្លឹក ​​ចម្ងាយ​ប្រមាណ​​​​៤០០​ម៉ែត្រ ​​​ខាង​កើត​​​វត្ត​​​ឥសីគិរី​ជុំ ​​ហៅវត្ត​​​ត្រពាំង​ឫស្សី ក្នុងភូមិ​ព្រៃ​​​​​កន្ទោច ឃុំទឹកល្អក់​​​​ ស្រុក​​​គងពិសី​។​

ងើប​ពី​ផឹ​ក​ស៊ី​បើក​ឡាន​បុក​អ្នក​ដើរ​ទៅ​បង់​​សំណាញ់​

Posted: 31 Oct 2011 12:00 AM PDT

រថយន្តបង្កហេតុ
ខេត្ត​កំពង់​​ស្ពឺ​ ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​បាន​កើត​ឡើង​នៅ​េវលា​ម៉ោង​​៨​​និង​៣០​នាទី ថ្ងៃ​ទី​២៩ តុលា ២០១១ តាម​ផ្លូវ​​ក្រាល​កៅ​ស៊ូ​ពី​​ច្បារ​មន​ទៅ​ឃុំ​ក្រាំង​ចេក ​បង្ក​​​ឡើង​ដោយ​រថយន្ត​​ម៉ាក FUSO ​មួយ​គ្រឿង​​​​បើក​រេ​ពេញ​ផ្លូវ​ទៅ​បុក​បុរស​ម្នាក់​ បណ្តាល​ឱ្យ​ស្លាប់​ជាប់​ក្រោម​​រថយន្ត​​ធ្លាក់​​ទៅ​ក្នុង​ស្រែ​​។​

កីឡាការិនី​ឆែកវីតូវ៉ាយកឈ្នះ​ជើងឯកតឺន្នីស​ព្រឹត្តិការណ៍​ដំណាច់ឆ្នាំ​ TEB ​BNP ​Paribas ​WTA​ Championships ​នៅតួកគី

Posted: 30 Oct 2011 11:45 PM PDT


នាងប៉េ​ត្រា វី​តូ​វ៉ា​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ព្រឹត្តិ​ការ​ណ៍​ប្រកួត​ដំណាច់​ឆ្នាំ​ TEB BNP Paribas WTA Championships បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនី​បេឡា​រូស​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​៧-៥​,៤-៦​និង​៦-៣។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ ​Sinan Erdem Dome ក្រុង​អ៊ីស្តង់​ប៊ុល​ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៣០​តុលា​កន្លង​មក​។

ទៅមើល​ល្ខោន​​​ត្រូវគេ​​វាយ​ហើម​​​មាត់​ម្នាក់ ផុង​លលាដ៍ក្បាល​​​​ម្នាក់ និង​​​ម្នាក់​​ទៀត​​លៀន​ភ្នែក​​

Posted: 30 Oct 2011 11:40 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​យវុជនម្នាក់​​​ខណៈជិះ​​​​​ម៉ូតូត្រឡប់​​​មក​ពីមើល​ល្ខោន​​វិញ ត្រូវគេ​ជិះ​​តាម​ធាក់​​​​ម៉ូតូ​​ដួល ​រួច​​​វាយ​​​​ទាត់ធាក់​បែក​មាត់​​​ហើម​ពោរ ​​រហូត​សន្លប់​​​ហើយ​ទាញ​​មែក​​​​សង្កែ​គ្រប​ពី​លើជិត​។ ចំណែក​យុវជន​​​២នាក់​​ទៀត​ត្រូវ​​​​គេ​ព្រួត​វាយ​​នៅ​កន្លែង​​មើល​ល្ខោន​ ម្នាក់​របួស​​​ផុង​លលាដ៍​ក្បាល និង​ម្នាក់​ទៀត​​​​​របួស​​​លៀន​ភ្នែក​។ ​​ហេតុការណ៍​​​នេះ​កើតឡើង​​​​​កាលពីវេលាម៉ោង​​​​១២​​​​យប់រំលង​អធ្រាត្រ​​​ ឈានចូល​ថ្ងៃទី​​៣០ តុលា ​នៅ​ភូមិ​ពន្លឺ​​​

ជីវប្រវត្តិ​នាំមកនូវ​​ឧត្តម​​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ​​របស់ព្រះ​មហាវីរក្សត្រ​​​​ព្រះបាទ​នរោត្តម ​សីហនុ​

Posted: 30 Oct 2011 11:37 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូត្រ​នៅ​ថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ​១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណា​ចក្រ​កម្ពុជា។ ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះ​អង្គ​បាន​ចូលសិក្សា នៅសាលាបឋមសិក្សា François Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ

ទុក្ខ​ប្រពន្ធ​​​​ពីរញាំញី​ក្នុង​ប្រាណ​ចង.កសម្លាប់​ខ្លួន​

Posted: 30 Oct 2011 11:35 PM PDT

រៀបចំបុណ្យ
​ខេត្តកំពង់ស្ពឺ​​​​​ ៖ ​បុរសប្រពន្ធ​ពីរម្នាក់​ខូចចិត្ត​​​​​​នឹង​អ​ម្រែក​​​ពុំបាន​ ក៏សម្រេច​ចិត្ត​ចង.ក​ធ្វើអត្ត​ឃាត​​​​ខ្លួន​ឯង ដើម្បី​ចៀស​ឱ្យផុតពី​​​អម្រែក​​​​កម្ម​។​ មន្ត្រី​ប៉ូលិស​​ស្រុក​​​​បាន​រៀបរាប់​ថា បុរស​ប្រពន្ធ​​ពីរ​ខាងលើ​ឈ្មោះធី ម៉ុន ​អាយុ​​៣៨ឆ្នាំ ​បច្ចុ​ប្បន្ន​​រស់នៅ​ក្នុងភូមិ​ត្បែង​ជាប់ ឃុំ​ប្រាំ​បីមុម ស្រុក​​ឧត្តុង្គ​ បានចង.ក​​សម្លាប់ខ្លួន​​​ដោយ​ខ្សែ​​​​អង្រឹង​​ពណ៌ខៀវ ​​ភ្ជាប់​ទៅ​នឹង​ធ្នឹម​​​​ផ្ទះ​របស់​​ប្រពន្ធ​​​ទី​​២ ។ សព​បុរស​​រងគ្រោះ​​​​ត្រូវ​បានគេ​​ប្រទះ​ឃើញ​​នៅ​វេលា​​ម៉ោង​​​​៥​

គ្រូបង្វឹក​​​ក្លឹប​​​ Man Utd ​​មិន​​មមាញឹក​ក្នុង​​ការ​​​ទិញ​​​កីឡា​ករ​​ក្នុង​​ខែមករា

Posted: 30 Oct 2011 11:34 PM PDT

លោក​​អាឡិច​ ហ្វើគូសុន
លោក​​អាឡិច​ ហ្វើគូសុន​​ គ្រូបង្វឹក​​​ក្លឹប​​​បិសាច​​​ក្រហម​ Man Utd គ្មាន​​ភាព​​​មមាញឹក​​ ក្នុង​​​ការទិញ​​​កីឡា​​​ករសម្រាប់​​​ពង្រឹង​ក្លឹប​​​ក្នុង​អំឡុង​​​ពេល​បើក​ទីផ្សារ​​​​ដោះ​ដូរ​​កីឡាករ​ក្នុង​​ខែមករា ​ខាង​មុខ​​នេះទេ ក្រោយ​ពី​ការ​ប្រកួត​​ក្នុង​រដូវ​កាល​​ថ្មី​២០១១-​២០១២​ កន្លង​ផុត​បាន​១០​លើក ។​

អង្គភាព​គាំពារជនរងគ្រោះ​​​​គាំទ្រ​និងជួយ​ជនរងគ្រោះ​​​ចូល​​​រួម​​​ដំណើរ​​​ការនីតិវិធីសាលាក្តី

Posted: 30 Oct 2011 11:33 PM PDT

​​ រាជធានីភ្នំពេញ ៖ អង្គភាពគាំពារជន​រង​គ្រោះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​ កម្ពុជា(អ.វ.ត.ក) បានរៀបចំវេទិកាថ្នាក់តំបន់​នៃ​ដើមបណ្តឹងរដ្ឋប្បវេណីលើកទី១៣ កាលពីថ្ងៃ​ទី​២៨ ខែតុលា ក្រោមអធិបតីភាពលោកកង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ ដោយមាន​ដើម​បណ្តឹងរដ្ឋប្បវេណីចំនួន៣០០នាក់ មកពីខេត្ត​កំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងរាជ​ធានី​ភ្នំពេញ។ ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់

យុវជន​​​​ម្នាក់ត្រូវ​ក្មេង​ទំនើង​​​​​កាប់​មួយ​កាំបិត​​​​ផ្គាក់​​​បាញ់ឈាម​​​ដូចគេ​​​អារ.កមាន់​

Posted: 30 Oct 2011 11:30 PM PDT

ជនរងគ្រោះ
​ខេត្តស្វាយរៀង​​​​​ ៖ យុវជនម្នាក់​​​​ខណៈ​អង្គុយ​មើល​មង​ ស្រាប់តែ​ត្រូវ​​ក្មេងទំនើង​​​លប​មក​​​​ពីក្រោយ​​​​ និង​កាប់​មួយកាំបិត​​ផ្គាក់​​ចំក្បាល​​​​​ផុង​លលាដ៍​ក្បាល​​បាញ់​ឈាម​ ស្រោចពេញដង​ខ្លួន​​គួរ​ឱ្យ​​​​​ញាក់សាច់​​​ ។ ករណីនេះ​​បានកើត​ឡើង​កាល​ពី​ថ្ងៃទី​​​​២៩ តុលា ​​​​វេលាម៉ោង​​​​​៨​យប់​នៅ​ត្រង់​ចំណុច​​​មាត់ព្រែក​​កោះមាន់់ ស្ថិត​ក្នុង​​ភូមិ​ស្វាយ​​​តា​ភ្លរ ​ឃុំបាសាក់ ​​ស្រុកស្វាយជ្រុំ ។

ចាក់សម្លាប់​​គ្នា​ក្នុង​​វត្ត ខណៈ​សប្បាយ​​​បុណ្យកឋិន​​​

Posted: 30 Oct 2011 08:55 PM PDT

ខេត្តកំពត ៖ ពីខេត្តកំពតមានសេចក្តី​រាយការណ៍មកថា យុវជនម្នាក់ត្រូវគូបដិ​បក្ស​ចាក់សម្លាប់ខណៈ​ចូល​រួម​សប្បាយ​ ក្នុងពិធី​បុណ្យ​កឋិនទានមួយនៅ​ក្នុង​វត្តស្វាយទង ឃុំស្វាយទង ស្រុកកំពង់ត្រាច​។ ហេតុការណ៍នេះបាន​កើត​ឡើង​កាលពីវេលា​ម៉ោង១០យប់​នៅឃុំកើត​ហេតុ​ខាងលើ​។ យុវ​ជន​រងគ្រោះឈ្មោះ​តន់ អែរ អាយុ​២០ឆ្នាំ រស់នៅ​ភូមិ​កោះត្រាច ឃុំ​ស្វាយទង ។

ទៅ​ដេកចាំ​មង​នៅ​បឹង​ត្រូវ​អ្នកនេសាទ​ដូច​គ្នា​ចាក់​នឹង​ច្បូក​មុខ​៧​ចំនួន​២​ច្បូក

Posted: 30 Oct 2011 08:53 PM PDT

ជនរងគ្រោះ
ខេត្ត​កណ្តាល​ ៖ បុរស​អ្នកនេសាទ​ម្នាក់​ត្រូវ​គេ​​ចាក់​នឹង​ច្បូក​មុខ​៧​ ចំនួន​២​ច្បូក​ បណ្ដាលឱ្យ​​រង​របួស ខណៈ​ពេលទៅដេកចាំ​មង​នៅ​បឹង។ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទីរំលង​អធ្រាត្រ ឈានចូលថ្ងៃ​ទី​៣១ តុលា ២០១១ ក្នុង​ក្រុម​ទី​១៥ ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ​។

ពួក​នារី​ដោះ​អាវ​​ក្នុង​ក្រៅ​​បញ្ចេញ​​ដោះ​កណ្តាល​​វាល​ធ្វើ​​​បាតុ​កម្ម​​ការ​ពារ​​ពពួកសត្វ​

Posted: 30 Oct 2011 08:50 PM PDT

ពួក​នាង​ដោះ​អាវ​ទុក​ដោះ​​កណ្តាល​វាល​​ធ្វើ​​បាតុ​កម្ម​​ការ​ពារ​សត្វ​
ដើម្បី​បរិហារ​ចំពោះ​លក្ខខណ្ឌ​អាក្រក់​នៃ​ជីវិត​របស់​ពពួក​សត្វ​ចិញ្ចឹម​ក្នុង​សួន​សត្វ​ទី​ក្រុង​គៀវ ប្រទេស​អ៊ុយ​ក្រែន​ ពួក​នារី​ជា​សមា​ជិក​នៃ​ចលនា​ FEMEN បាន​ន​ាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​ឡើង​លើ​ដំបូល​អគារ​មួយ​ដើម្បី​ធ្វើ​បាតុ​កម្ម​បង្ហាញ​ដោះ​កណ្តាល​វាល​។ ចលនា​ FEMEN នា​ពេល​នេះ​បាន​ធ្វើ​បាតុ​កម្ម​ដែល​គួរ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​បង្ហាញ​ដោះ​កណ្តាល​វាល​ជា​ការ​ទាក់​ទាញ​ឱ្យ​គេ​ឯង​ចាប់​អារម្មណ៍​។

កីឡាករអៀរឡង់​ខាងជើងម៉ាក​អ៊ីលរ៉យយក​ឈ្នះជើង​ឯកវាយ​កូនហ្គោល​ Lake ​Malaren ​Shanghai​ ​Masters ​នៅចិន

Posted: 30 Oct 2011 08:33 PM PDT

កីឡាករ​​អៀរ​ឡង់​​ខាង​ជើង​រ៉ូ​រី ​ម៉ាក​អ៊ីល​រ៉យ
កីឡាករ​អៀរ​ឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក​អ៊ីល​រ៉យមាន​ក្តី​រីក​រាយ​ជា​ខ្លាំង​ជា​មួយ​នឹង​ទឹក​ប្រាក់​រង្វាន់​២លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​អាមេរិក​អ៊ែន​តូ​នី គីម​ក្នុង​វគ្គ​ផ្លេ​អហ្វ​កម្ម​វិធី ​Lake Malaren Shanghai Masters នៅ​ទី​ក្រុង​សៀង​ហៃ​ប្រទេស​ចិន​កាល​ពី​​ថ្ងៃ​​អាទិត្យ​ទី​៣០​តុលា​កន្លង​មក​នេះ​។

ក្បួន​ព្យុះ​ហយាត្រា​​ប្រឆាំងការ​កេង​ប្រវ័ញ្ច​លើ​កុមារ​របស់​​សប្បុរស​ជន​ អង្គ​ការ​កម្ពុជា​​នៃ​ក្តី​សង្ឃឹម​ជិះ​កង់​ពី​សៀមរាប​ដល់​ប៉ោយ​ប៉ែត​

Posted: 30 Oct 2011 08:30 PM PDT

ទិដ្ឋភាពក្នុងពិធីហែក្បួន
ក្រុង​ប៉ោយ​ប៉ែត ៖ ​ក្បួន​ព្យុះ​ហយាត្រា​​ដោយ​ជិះកង់​ប្រមាណ​៨០​​គ្រឿងរបស់​សប្បុរស​ជន​​អង្គ​ ការ​កម្ពុជា​នៃ​ក្តី​សង្ឃឹម​ហៅ​កាត់​ថា CHO បាន​ធ្វើ​​ឡើង​តាម​ដង​ផ្លូវ​​ជាតិ​លេខ​​៦ ពី​សៀម​​រាប ឆ្ពោះ​មក​ផ្លូវ​ជាតិ​លេខ​​៥ រហូតដល់​ក្រុង​ប៉ោយ​ប៉ែត ​ដើម្បីផ្សព្វផ្សាយ​​ការ​ទប់​ស្កាត់​ ការ​ជួញដូរ​​កេង​ប្រវ័ញ្ច​​ រំលោភ​បំពាន​​ផ្លូវ​ភេទ​លើ​កុមារ ដោយ​មាន​រថយន្ត​​ពេទ្យ​ និង​រថយន្ត​ស៊ីរ៉ែន​​របស់​សមត្ថ​កថិច្ច​​បាន​អម​ដំណើរ​មុខ​ក្រោយ​ ខណៈ​មក​ដល់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!