Koh Santipheap Daily

Koh Santipheap Daily


អ្នក​​ភូមិ​​​រលាំង​​សង្កែ​​សំណូម​​ពរ​​​អាជ្ញា​​​ធ​រ​​ឱ្យ​ទម្លាក់​​​ស្លាក​យីហោ​​ផ្លូវ​​ចូល​​ភូមិ​

Posted: 02 Nov 2011 12:34 AM PDT

ស្លាកដែលប្រជាពលរដ្ឋស្នើឱ្យរុះរើចេញ
ខេត្តកំពង់ស្ពឺ ៖ ប្រជា​ពល​រដ្ឋ​នៅ​ក្នុងភូមិ​​រលាំងសង្កែ ​សង្កាត់​សុព័រ​ទេព ​ក្រុង​ច្បារ​មន បាន​សម្តែង​​នូវការ​មិន​​សប្បាយ​​ចិត្ត​​ចំពោះ​ការ​ដាក់​ប៉ាណូ​ស្លាក​​យីហោ​ ​លក់​ស័ង្ក​​សី​របស់​សិប្ប​កម្ម​រចនា​ម៉ូដ​ក្បាច់​​​​គ្រប់​​ប្រភេទ​​នៅលើ​​ ផ្លូវចេញ​ចូលទៅ​​ក្នុង​​ភូមិ​ដែល​ជា​ផ្លូវ​សាធារណៈ​តភ្ជាប់​នឹង​ផ្លូវ​ជាតិ​ ​លេខ​៤ ។ ដោយ​សារ​បញ្ហា​នេះ​ ពួកគាត់​បាន​ធ្វើ​លិខិត​សុំ​ទៅ​ដល់​លោក​ចៅ​សង្កាត់​អស់​រយៈ​ពេល​ជាង​២​ សប្តាហ៍​​មក​ហើយ ប៉ុន្តែ​​ស្លាក​យីហោ​

​លោកគីម ជុងអ៊ុន មានកូនស្រីមួយ

Posted: 02 Nov 2011 12:30 AM PDT

លោកគីម ជុងអ៊ីល និង​​​កូន​ប្រុស​​គីម ជុង​​​អ៊ុន នៅ​ចន្លោះ​មេ​ទ័ព​​ពេល​​ទស្សនា​​​ព្យុហយាត្រា​យោធា​មួយ
ប្រភព​ច្បាស់ការណ៍​​​មួយ​រាយការណ៍​​កាល​ពី​ថ្ងៃទី​​​២ វិច្ឆិកា ​​ថា លោក​​គីម ជុង​អ៊ុន ​​​កូន​ប្រុស​​​​ក្មេង​ជាង​គេ ហើយ​ជា​អ្នក​​នឹងបន្ត​វេន​ពីមេ​​​​ដឹក​នាំ​​​​កូរ៉េ​ខាងជើង បច្ចុប្បន្ន​​​លោកគីម ជុងអ៊ីល ​​មាន​កូនស្រី​​មួយ​កាលពីឆ្នាំទៅមិញ ​​ជាមួយនារី​​ម្នាក់​​​​​សន្មត់​ថា​ជាភរិយា​របស់​គេ​។​

ខណ្ឌ​ទួលគោក​ធ្វើសមា​ហរណ​កម្ម​​កម្ម​វិធី​វិនិ​យោគ​​បី​ឆ្នាំ​រំកិល​ និង​ផែន​ការ​សង្កាត់​

Posted: 02 Nov 2011 12:21 AM PDT

គណៈអធិបតី
រាជធានីភ្នំពេញ ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ​នៅ​សាលា​ខណ្ឌ​ទួល​គោក ​មាន​បើក​សិក្ខា​សាលា​​ស្តីពីសមា​ហរណ​កម្ម​កម្ម​វិធី​​វិនិ​យោគ​បី​ឆ្នាំ​ រំកិល​ខណ្ឌ​ឆ្នាំ​២០១២-២០១៤ ​និង​​ផែន​ការ​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ​សម្រាប់​​ឆ្នាំ​២០១២ ក្រោម​អធិបតី​ភាព​លោក​ស្រី ទូច សារ៉ុម ​អភិ​បាល​រង​រាជ​ធានី​ភ្នំពេញ ​ដោយមាន​ការ​ចូល​រួម​ពី​មន្ត្រី​​រាជ​ការ​តំណាង​មន្ទីរ​ជំនាញ​ តំណាង​អង្គ​ការ​សប្បុរស​​ជន និង​វិស័យ​​ឯក​ជន​យា៉ង​ច្រើន​កុះករ។

ក្រុមជន​ពិការ​កម្មករ​​​អូស​រទេះ​​នៅច្រក​អន្តរជាតិ​ប៉ោយប៉ែត​​​​ត្អូញត្អែរ​​​​​ថា ដាច់​​បាយ​​​ដោយ​គ្មាន​​​​​ទំនិញ​ដឹក​

Posted: 02 Nov 2011 12:21 AM PDT

ជនពិការទាំង៣នាក់
​ខេត្តបន្ទាយមានជ័យ​​​​​ ៖ ​ក្រុមជនពិការ​​​ជា​កម្មករ​​អូសរទេះ​​​​​មួយចំនួន​នៅច្រកទ្វារ​​​​អន្តរ​ ជាតិ​​​ប៉ោយប៉ែត​​​​​​បានត្អូញត្អែរ​​​​ប្រាប់​ថា នៅពេល​​​បច្ចុប្បន្ន​​នេះ ​ពួកគាត់ជួបប្រទះ​​នូវ​ការ​​​លំបាក​យ៉ាង​​ខ្លាំង​​​​​​ក្នុងជីវភាព​ប្រចាំ​ ថ្ងៃ​​​​ ដោយសារ​ឈ្មួញ ​​​និង​ក្រុម​​មន្ត្រី​​មាន​​ឋានន្តរ​ស័ក្តិ​ធំ​ៗ​មួយ​ចំនួន​​នៅ​ក្នុងក្រុង ​ប៉ោយប៉ែត​​​​​ បាន​ដណ្តើម​​យក​ទំនិញ​​ពី​ពួក​គាត់​​នៅក្នុង​​ផ្សារ​រុងក្លឿ​​អស់​។​

វីតា​លី ឃ្លីកស្កូ ថា​ខ្លួន​នឹង​ចូល​និវត្តន៍​បន្ទាប់​ពី​ឡើង​រេញ​1 ឬ​2​លើក​ទៀត​

Posted: 02 Nov 2011 12:18 AM PDT

កំពូល​កីឡាករ​ប្រដាល់ទម្ងន់​ធ្ងន់​ពិភពលោក
កំពូល​កីឡាករ​ប្រដាល់ទម្ងន់​ធ្ងន់​ពិភពលោក​សញ្ជាតិ​អ៊ុយ​ក្រែន​វីតាលី​ ឃ្លីតស្កូ​បាន​និយាយ​ថា​ ខ្លួនអាច​នឹង​ឡើង​រេញ​​ប្រកួត​បាន​​តែ​១ឬ២​លើក​ទៀត​​ប៉ុណ្ណោះ​​បន្ទាប់​​មក​នឹង​ ចូល​​និ​វត្តន៍​បោះ​​បង់​អាជីព​ដ៏​ត្រចះ​ត្រចង់​របស់​ខ្លួន​។

រថយន្ត​យោ​ធា​កិន​មនុស្ស​ស្លាប់​ម្នាក់​របួស​ស្រាល​ម្នាក់​

Posted: 02 Nov 2011 12:17 AM PDT

សពជនរងគ្រោះ
រាជធានីភ្នំពេញ​​ ៖ ​មនុស្ស​២​នាក់ ដែល​​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ម​​្តាយ​និង​កូន​បាន​​ជួប​គ្រោះ​អ​កុ​សល​ដោយ​រថយន្ត​យោ​ធា​​មួយ​គ្រឿង​ កិន​ស្លាប់​កូន​ស្រី​។ ចំណែក​ម្តាយ​​មាន​សំណាង​ត្រឹម​​រង​របួស​​។​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​២​និង​៣០​ នាទី​រសៀល ថ្ងៃ​ទី​១ វិច្ឆិកា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​​៣៣​​ចំណុច​ថ្នល់​បំ​បែក​ ស្ថិត​នៅ​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​​ភី ស្រុក​កំពង់​ត្រាច​។

នាង​យ៉ានី សេង ចង់​​​ប្រកួតវាយ​កូន​ហ្គោល​ជា​មួយ​បុរស​

Posted: 02 Nov 2011 12:02 AM PDT

តារា​វាយ​កូន​ហ្គោល​របស់​សមាគម​កីឡាវាយ​កូន​ហ្គោល​អាជីព​របស់​ស្ត្រី​ LPGAនាង យ៉ានី សេង​បាននិយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​នាង​​មាន​ចំ​ណាប់​អារម្មណ៍​ក្នុង​ ការ​ប្រកួត​ប្រជែង​ជា​មួយ​បណ្តា​កីឡាករ​វាយ​កូន​ហ្គោល​ជា​បុរស​ដើម្បី​ធ្វើ​ ឲ្យ​បច្ចេក​ទេស​ប្រកួត​របស់​ខ្លួន​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​។

យក្ស Big Show បំបាក់​ឌែល​រី​យ៉ូ ម្ចាស់​ជើង​ឯក​​ថ្មី WWE Champion

Posted: 02 Nov 2011 12:00 AM PDT

សកម្មភាពនៅលើរេញ
យក្ស​Big Show ​បាន​ធ្វើ​ឲ្យ​រញ្ជួយ​សង្វៀន​កីឡាកាស​RAWជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​គេ​ បាន​ប្រើ​កណ្តាប់​ដៃ​ដ៏​មាន​អានុ​ភាព​របស់​ខ្លួន​វាយ​បំ​បាក់​យក​ឈ្នះ​ ម្ចាស់​ជើង​ឯក​WWE Champion​អាល់​បឺតូ ឌែល​រី​យ៉ូ​ឲ្យ​សន្លប់​ស្តូក​ស្តឹង​ក្នុង​ការ​ប្រកួត​១ស្មើ​មិន​ដាក់​ខ្សែ​ ក្រវាត់​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​ទី​១វិច្ឆិកា ​នៅ​កម្ពុ​ជា​។ ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​អា​ត្លង់​តា ​រដ្ឋ​ចចជៀ សហរដ្ឋ​អាមេរិក​។

អ៊ីស្រាអែល​ឆ្លើយ​តប​វិញ​ចំពោះ​ការ​​ចូល​របស់​ប៉ា​ឡេ​ស្ទីន​ជា​សមាជិក​​យូណេ​ស្កូ​

Posted: 01 Nov 2011 11:57 PM PDT

លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល
ការ​ចូល​របស់​ប៉ា​ឡេ​ស្ទីន​ជា​សមា​ជិក​ពេញ​សិទ្ធិ​របស់​អង្គ​ការ​យូណេ​ស្កូ​ ​ញ៉ាំង​ឱ្យ​អ៊ីស្រា​អែល​​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ហើយ​ចាត់​វិធាន​ការ​គាប​សង្កត់​ដំបូង​នានា​។ កាល​ពី​ថ្ងៃ​ទី​១ វិច្ឆិកា នា​យក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​លោក​បេន ចាមីន

យន្ត​ហោះ​ប៊ូ​អីុញ​767មួយ​គ្រឿង​ចុះ​ដោយ​បង្ខំ​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​វ៉ា​សូ​វី​ពេល​កង់​មិន​ដំណើរ​ការ​

Posted: 01 Nov 2011 11:56 PM PDT

យន្ត​ហោះ​ប៊ូអីុង​៧៦៧ ពេល​ចុះ​ដោយ​គ្មាន​កង់​
យន្ត​ហោះ​ប៊ូអ៊ីង៧៦៧​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ប៉ូឡូញ LOT ហោះ​មក​ពី​ទី​ក្រុង​ញូវ​យ៉ក​ជាមួយ​អ្នក​ដំណើរ​​២៣០​នាក់​បាន​ធ្វើ​ការ​ចុះ​ ចតក្នុង​​ស្ថាន​ភាព​បន្ទាន់​កាល​ពី​ថ្ងៃ​ទី​១ វិច្ឆិកា​ នៅ​ព្រលាន​យន្ត​ហោះ​​ក្រុង​វ៉ា​សូ​វី ដោយ​សារ​បញ្ហា​កង់​មិន​ដំណើរ​ការ​។

​ពួកនារី​​ក្នុង​ចលនា​ដោះកណ្តាលវាល​​​​​ធ្វើបាតុកម្ម​​​​មុខផ្ទះ​អតីត​​អគ្គនាយក IMF

Posted: 01 Nov 2011 11:54 PM PDT

នារីដែលនាំគ្នាធ្វើបាតុកម្ម
​នារី​​៣នាក់​នៃសមាគម​​អ៊ុយក្រែន​​​ FEMEN បាននាំគ្នា​ធ្វើបាតុកម្ម​​​កាលពីថ្ងៃទី​​៣១ តុលា កន្លង​មកនេះ នៅ​ឯទីលាន VOSGES នៅមុខ​​គេហដ្ឋាន​​​ក្រុងប៉ារីស​របស់​លោក​ DOMINI-QUE STRAUSS KAHN អតីត​​អគ្គ​នាយក​​​របស់មូលនិធិ​​​រូបិយវត្ថុ​​​អន្តរជាតិ​​ IMF ។​

សម្តេច​តេជោ​ហ៊ុន​ សែន ៖ កុំ​ប្រដូច​​​​ហ៊ុន សែន ​ទៅនឹង​​វាសនា​​កាដាហ្វី ​​ឯ​គណ​បក្ស​​​ប្រឆាំង​​ចង់​​ធ្វើសង្គ្រាម​​​ប្រឆាំង​រដ្ឋាភិ​បាល​​​គឺជា​ អំពើ​​​រដ្ឋ​ប្រហារ​

Posted: 01 Nov 2011 11:53 PM PDT

រាជធានីភ្នំពេញ​​​​ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​បាន​​មាន​ប្រ​តិ​កម្ម​ធ្ងន់ៗ ឆ្លើយ​តប​ទៅ​កាន់​ក្រុម​គណ​​បក្ស​ប្រ​ឆាំង​ថា កុំ​យក​រដ្ឋ​ភិបាល​កម្ពុជា ក៏​ដូច​ជា​រូប​សម្តេច​ផ្ទាល់​ទៅ​ប្រៀប​​​នឹង​​រដ្ឋា​ភិបាល​លី​ប៊ី ឬ​មេ​ដឹក​នាំ​​របស់​​ប្រ​ទេស​នោះ គឺ​លោកមូ​អាម៉ា ​កា​ដា​ហ្វី ឱ្យ​សោះ​ព្រោះ​វា​មិន​ដូច​គ្នា​ទេ មេដឹក​នាំ​លី​ប៊ី​មិន​មាន​​ការ​បោះ​ឆ្នោត​ទេ ឯ​កម្ពុជា​​នាយក​រដ្ឋ​មន្ត្រី​ដឹក​នាំ​ប្រ​ទេស​ជ្រើស​រើស​ដោយ​ការ​បោះ​ឆ្នោត ​។

FIFA បញ្ចេញ​ឈ្មោះ​កី​ឡា​ករ 23រូបជា​បេក្ខ​ជន​ដណ្តើម​​ពាន​រង្វាន់​​បាល់​មាស​2011

Posted: 01 Nov 2011 11:51 PM PDT

សហ​ព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ (FIFA) ​បាន​បញ្ចេញ​ឈ្មោះ​កីឡា​ករ​ចំនួន​២៣​រូប ធ្វើ​ជា​បេក្ខ​ជន​ដណ្តើម​ពាន​រង្វាន់​កី​ឡា​ករ​ឆ្នើម​នៅ​លើ​ពិភព​លោក​ ឬ​ពាន​រង្វាន់​ «​ហ្វី​ហ្វា បាល់​ឡុង​ឌ័រ​២០១១» (FIFA Ballon d'or 2011) ​ហើយ​​​កី​ឡា​ករ​លី​យ៉ូ​ណេល ម៉េស​ស៊ី ខ្សែ​ប្រ​យុទ្ធ​ក្លឹប Barcelona ​ក៏មាន​ឈ្មោះ​​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​យក​​តំណែង​ពាន​រង្វាន់​កិត្តិ​យស​ នេះ​ដែរ​។​

អតី​ត​តារា​ប្លេ​​ប៊យ​ចាប់​​អារម្មណ៍​ចង់​ទិញ​​ក្លឹប Sheff Wed

Posted: 01 Nov 2011 11:49 PM PDT

នាង​ស៊ី​ប៊ីល ដេន​នីង
នាង​ស៊ី​ប៊ីល ដេន​នីង អតី​ត​កំពូល​តារា​ដ៏​សិច​ស៊ី មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ​ក្លឹប Sheff Wed ​ជា​ក្លឹប​ល្បីដែល​ធ្លាប់​ដណ្តើម​​បាន​ជើង​ឯក​ក្នុង​​​​លីក​កំពូល​នៅ​អង់​ គ្លេស​​ដល់​ទៅ៤​ជំនាន់ ប៉ុន្តែ​បច្ចុប្បន្ន​​បាន​ធ្លាក់ទៅ​លេង​នៅ​​ក្រប​ខណ្ឌ​លីក ១​របស់​អង់​គ្លេស​។

​កូឡុំ​ប៊ី ៖ ពួក​នាង​ធ្វើ​កូដ​​កម្ម​​​ខាង​ភេទ​​​ទាមទារ​​ធ្វើ​​​​ផ្លូវ​​​​​ថ្នល់មួយ​​

Posted: 01 Nov 2011 11:47 PM PDT

​​នៅប្រទេស​​​កូឡុំប៊ី មាន​​ពួកនារី​​​​បានសម្រេច​​​​ធ្វើកូដ​កម្ម​​ភេទ ​ដើម្បី​តវ៉ា​​ប្រឆាំង​នឹង​​​ការ​ភ្លេច និង​ការ​ស្ថិត​នៅ​ឯកោ​​​នៃភូមិ​​​​តូចមួយ​​របស់ពួក​​​គេ​ ព្រោះ​​​តែគ្មាន​ផ្លូវថ្នល់​ហើយ​ការ​ធ្វើ​​កូដ​កម្ម​​​នេះ ដើម្បី​​​​ឱ្យសម្រេច​​​​បាន​ការ​កសាង​​​ផ្លូវ​ថ្នល់​​មួយ​ភ្ជាប់​​ភូមិ​ នោះទៅ​​កន្លែង​​​ផ្សេង​​​​​ៗទៀត​របស់​​ប្រទេស​។​

ក្រុមហ៊ុន​​​អុីនធើរណេត​របស់​​អាល្លឺម៉ង់​​បណ្តេញ​តារាម៉ូដែល​​​ដែលអះអាង​ថានាងជា​សង្សាររបស់​កូន​ប្រុស​​កាដាហ្វីម្នាក់​

Posted: 01 Nov 2011 11:41 PM PDT

​ក្រុមហ៊ុន​ផ្គត់ផ្គង់​​អ៊ីនធើរណេត INTERNET ALICE របស់​អាល្លឺម៉ង់បានបណ្តេញ​តារា​ម៉ូដែល​​ជនជាតិ​អុីតាលី​​ នាង VANESSA HESSLER ចេញ​ ដោយសារ​តែ​នាង​​​ប្រកាស​ថា នាង​ជា​សង្សារ​​របស់​កូន​ប្រុស​​លោក​​​មូអាម៉ា​កាដាហ្វី ​ម្នាក់​​​​ឈ្មោះ​​​មូតា​ស៊ីម​ ហើយ​​ច្រៀង​សរសើរ​​គ្រួសារ​​​របស់​ជន​​​ផ្តាច់​ការ​​លីប៊ី​។ ​នាង VANESSA HESSLER​ បម្រើ​ការ​​​​ជាតួអង្គ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់ក្រុម​ហ៊ុន​​​នេះ​ចាប់តាំង​ ពី​​ច្រើន​ឆ្នាំ​​​មកហើយ​។​

ម៉ូតូ​​២គ្រឿង​​​​បុកគ្នា​​​ពេញទំហឹង​​​របួស​​៣នាក់​

Posted: 01 Nov 2011 11:08 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​ម៉ូតូ​២គ្រឿង​​​បើកបរ​ក្នុងទិសដៅ​​​បញ្ច្រាស​គ្នា បាន​បើក​បោះពួយ​​បុក​គ្នា​​​​ពេញទំហឹង​​បណ្តាល​ឱ្យ​​អ្នកជិះ​​​៣នាក់ រង​របួស​​​ដេក​ដួល​​រដូក​រណែល​​ត្រូវ​រថយន្ត​​ពេទ្យ​លើក​បញ្ជូន​​ទៅ​ កាន់មន្ទីរ​ពេទ្យ។ ​គ្រោះថ្នាក់​​ចរាចរណ៍​​​ដ៏រន្ធត់​​នេះបាន​​កើត​ឡើង​​កាលពី​វេលាម៉ោង​​៨​និង ​​៣០នាទី​យប់ថ្ងៃទី​​​១ វិច្ឆិកា ​២០១១ នៅមុខ​សាលា​មត្តេយ្យ​​សាមគ្គី ​​តាម​ផ្លូវ​​​ឧកញ៉ា​​​ទេពផន ​​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូទី​១ ខណ្ឌ​ទួលគោក​។​

ស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​សម្រាប់​កម្ពុជា​បាន​រក្សា​កំណើន​រៀង​រាល់​ឆ្នាំ

Posted: 01 Nov 2011 11:07 PM PDT

វិបត្តិ​សេដ្ឋ​កិច្ច​​ និង​ហិរញ្ញ​វត្ថុ​ពិភព​លោក​ ដែល​​បង្ក​ឡើង​ដោយ​វិបត្តិ​ឥណ​ទាន​និក្ខេប​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​​កាលពី ​​ឆ្នាំ​​២០០៨ ​បាន​បញ្ចប់​​នៅឆ្នាំ​២០១០ បន្ទាប់​​ពី​អាជ្ញា​ធរ​នៃ​ប្រទេស​នៅ​ក្នុង​តំបន់​នានា​បាន​ចាត់​វិធាន​ការ​ ទប់​ទល់​ទាន​់ពេលវេលា​ និង​មាន​ប្រសិទ្ធ​ភាព​រួច​មក។ ​​កំណើន​សេដ្ឋ​កិច្ច​​បាន​រើប​ឡើង​វិញ ដែល​ក្នុង​​នោះ សេដ្ឋ​កិច្ច​តំប​ន់​អាសីុ​​មាន​​ភាព​ល្អ​ប្រសើរ​​​ជាង​គេ តែ​​ការ​រើប​ឡើង​វិញ​នេះ​​នៅ​មាន​ភាព​ផុយ​ស្រួយ​រអាក់​រអួល​

សហរដ្ឋអាមេរិក​​​ផ្តល់​​ជំនួយ​​សង្គ្រោះ​​​បន្ថែម​​សម្រាប់​​​ទឹក​ជំនន់​1,5លាន​​ដុល្លារ

Posted: 01 Nov 2011 11:06 PM PDT

​រាជធានីភ្នំពេញ​ ៖​ ឆ្លើយ​​តបទៅ​​នឹង​​​គ្រោះ​​​​ទឹក​ជំនន់​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រដ្ឋា​ភិបាល​​​សហ​រដ្ឋ​​​​អាមេរិក​ តាម​​​រយៈ​​​​ការិយា​ល័យ​​​ជំនួយ​ឧបត្ថម្ភ​​​​​​គ្រោះ​មហន្តរាយ​​​​​​​​ បរទេស​​​របស់​ទីភ្នាក់​​ងារ​​​សហរដ្ឋ​អាមេរិក​​​សម្រាប់​​ការ​អភិវឌ្ឍន៍​​ អន្តរជាតិ​​ ​(USAID/OFDA) បាន​​ផ្តល់​​​នូវ​អំណោយ​​​ជា​ទឹក​​ប្រាក់​​​ជិត​១,៥​លាន​ដុល្លារ​​អាមេរិក​​ ​ដើម្បី​​​ដោះ​ស្រាយ​​​នូវ​ភាព​ចាំ​បាច់​​​ជា​បន្ទាន់​​ ក្នុង​ការ​​​​ផ្តល់​នូវ​ទឹក​ស្អាត​ អនាម័យ ​កសិកម្ម និង​ឧបត្ថម្ភ​​​ដល់​ការ​​​​​រស់​នៅ​

កម្មកររោង​ចក្រ​ម្នាក់​​​​ដាច់​ដៃ​​​ជ្រុះ​​លើ​ថ្នល់​​​ក្នុងគ្រោះថ្នាក់​​រថយន្តកៀរ​គ្នា​

Posted: 01 Nov 2011 11:05 PM PDT

ជនរងគ្រោះ
​ខេត្តស្វាយរៀង​​​​​ ៖ ​កាលពីវេលាម៉ោង​​​​៦​និង​​​៣០នាទី​ល្ងាច​ថ្ងៃទី​​​​១​ វិច្ឆិកា ​​នៅ​តាម​បណ្តោយ​​​​ផ្លូវជាតិលេខ​​​១ ត្រង់ចំណុច​​ភូមិ​​​​កណ្តៀង​​​រាយ ឃុំ​កណ្តៀង​រាយ ស្រុកស្វាយទាប ​​​​​​មាន​រថយន្តដឹក​កម្មករ​ ចេញពី​​រោងចក្រ​​​​មួយ​គ្រឿង​ត្រូវ​រថយន្ត​​ធុនធំមួយ​គ្រឿងទៀត​​​​​បើកមក​ កៀរ​​​បណ្តាល​ឱ្យ​​​ផ្អៀង​​ធ្លាក់​​កម្មករ ​​​​​កម្មការិនីទៅ​លើ​ថ្នល់​ដួលរដូូករណែល ​រង​របួស​ធ្ងន់ និង​ស្រាល​​​​ចំនួន​២០​នាក់ ។

ចាប់​ជន​សង្ស័យគាស់​ផ្ទះ​លួច​​ម៉ូតូ2នាក់​បញ្ជូន​ទៅតុលា​ការ​វិនិ​ច្ឆ័យ​ទោស

Posted: 01 Nov 2011 08:25 PM PDT

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​៧​មក​រា ​បានចាប់ខ្លួន​ក្រុម​​ជនសង្ស័យ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ​ក្នុង​ចំណោម​បក្ស​ពួក​​៣​នាក់​ បញ្ជូន​ទៅ​​សាលា​ដំបូង​រាជ​ធានី ដើម្បី​វិនិច្ឆ័យ​​ទោស​​​តាម​ច្បាប់​។ យោង​តាម​របាយការណ៍​​របស់​​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា ​កាលពី​យប់​ថ្ងៃ​ទី​២៧​ តុលា កន្លង​ទៅ​មាន​​ករណី​លួច​គាស់គន្លឹះទ្វា​រផ្ទះ​ចូល​លួច​ម៉ូតូ​ដែល​​បង្ក​ឡើង​ ដោយ​ជន​៣​នាក់​នៅ​ចំណុច​ផ្ទះ​លេខ​១៤៤​Eo ផ្លូវ​​លេខ​១៨២​ ក្រុម​

អត្រាគ្រោះថ្នាក់​ចរា​ចរណ៍​ក្នុង​ខែតុលា មាន​ការ​ថយ​ចុះ​​ជាង​10%

Posted: 01 Nov 2011 08:24 PM PDT

ខេត្តក្រចេះ ៖ ករណីគ្រោះថ្នាក់​ចរា​ចរណ៍​ដែល​កើតមាននៅតាមបណ្តាស្រុក-ក្រុងទូទាំង ខេត្តក្នុងខែតុលា គឺមានការថយចុះ​ជាង​ខែកញ្ញា ជាង១០ភាគរយ។ នេះបើយោងតាម​របាយ​ការណ៍​របស់ការិយាល័យចរាចរណ៍ផ្លូវ​គោក គិត​ត្រឹម​ថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១១។

ស្ពាន​ជ្រោយចង្វា​ថ្មី​​ ​​បាន​​​បើកការ​ដ្ឋាន​​សាង​សង់​​នៅព្រឹកនេះ​ បិទផ្លូវ​ជាតិ​លេខ​​​​៦A ៤ម៉ោង​

Posted: 01 Nov 2011 07:15 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ពិធី​​សម្ពោធ​បើក​ការ​ដ្ឋាន​​សាង​សង់​ស្ពានជ្រោយ​​ចង្វា​ថ្មី ឬ​ទី​២ ​​ឬ​ស្ពាន​​ភ្លោះ​​ជ្រោយ​ចង្វា​បាន​​​ចាប់​ផ្តើម​​ធ្វើឡើង​​​នៅ​​​​វេលា​ម៉ោង៨​​ព្រឹកថ្ងៃទី​​​២ វិច្ឆិកា ​២០១១ ​នេះ​ក្រោម​អធិប​តីភាព​​សម្តេច​តេជោ​​​នាយករដ្ឋមន្ត្រី​​ហ៊ុន សែន ​​ព្រមទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​​ពី​មន្ត្រី​​​ជាន់ខ្ពស់​​ តំណាង​​​​បណ្តា​ប្រទេស​​​ដៃគូ

ម្នាក់​​​​​​បែកក្បាល​​ដេរ​​​១៦ថ្នេរ ​​និង​ម្នាក់ទៀត​​​​ពកក្បាល​​​ពីក្រោយ​​​​ដោយ​សារ​​​ទំនាស់​​ក្នុងក្លឹប​​​ឌីស្កូ​​​​​

Posted: 01 Nov 2011 03:03 AM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​​ក្រុម​ផឹកស៊ី​​​​​រាំរែក​​នៅ​​​តាម​ក្លឹប​​ឌីស្កូ​​​​​ពេល​រាត្រី​ មួយក្រុម​​​​បាន​បង្ក​​ទំនាស់​​​​វាយ​តប់គ្នា​ជាមួយ​​ក្រុមសន្តិសុខ​​​​​យាម ​ក្លឹប​​ បណ្តាល​ឱ្យ​​​​​​​របួស​​​ទាំង​​សង​ខាង​​។ ​​ហេតុការណ៍​​​​​​ប្រទូស្តរ៉ាយ​នេះ​បានកើតឡើង​​​​​​កាលពីវេលា​ម៉ោង​​​​​១១​ យប់​ថ្ងៃទី​​​៣១ ​តុលា ​​​នៅ​ក្នុង​​​ក្លឹប​ឌីស្កូ​យីហោ ​​​អាប់​ព្រីយ៉ា ​ស្ថិតនៅ​​​តាមផ្លូវ​​​​លំ ក្រុម​​ទី​​៤ ភូមិ​ត្រពាំង​​ថ្លឹង សង្កាត់​​​​ចោមចៅ ​ខណ្ឌដង្កោ ​​​​​។​

នាងស្បៀរ​ឡើង​កន្ទ្រល​​​ពេលទៅ​​​សម្តែង​​ក្នុង​ការប្រគំតន្ត្រី​​ឯ​​ក្រុងឡុងដ៍

Posted: 01 Nov 2011 03:00 AM PDT


តារាចម្រៀង​​​អាមេរិក​​នាង​​ព្រីតនី​ស្ពៀរ​​បានទៅ​​ចូលរួមសម្តែង​​ក្នុងការ​ប្រគំ​តន្ត្រី​​នៅ​ប្រទេស​​​អង់គ្លេស ក្នុងក្របខណ្ឌ​នៃ​​​ដំណើរ​​ប្រគំ​តន្ត្រី​​ពិភពលោក​ «នារី​ព្រេង​វាសនា» ។ ​នាង​ស្ពៀរ​បានច្រៀង​​​ និងសម្តែង​​លើ​ឆាក​​តន្ត្រី​​​អង់គ្លេស​​ ហើយ​ទាក់ទាញ​អ្នកទស្សនា​កាលីបៗ​​ជាច្រើន

​ចិន​បដិសេធ​​​​​ការចោទ​ប្រកាន់​​​របស់​​អាមេរិក​​​​​ទាក់​ទិន​ដល់​​​​​ការ​វាយ​​​​ប្រហារ​​​របស់​​ពួក​​​​ចោរ​​ព័ត៌​មានវិទ្យា​

Posted: 01 Nov 2011 02:54 AM PDT

​ប្រទេសចិន​បាន​បដិសេធ​​កាលពីថ្ងៃទី​​​​៣១ តុលា ​​នូវការចោទប្រកាន់​​មួយរបស់​​​​សហរដ្ឋ​អាមេរិក​ ដែលថា ចិន​អាច​លួច​​វាយប្រហារ​ប្រព័ន្ធ​​​​​​ផ្កាយរណប​​​អាមេរិក ​​ដោយ​​ចាត់​ទុក​​​​ការ​​អះអាង​​នេះ​ថា ជា​​ការ​ខុស​ទាំងស្រុង​។​

ស្លាប់​1 របួស​ធ្ងន់​2 និង​ចាប់​ខ្លួន​7នាក់​ក្នុង​ជម្លោះ​ពេលបុណ្យ​កឋិន​ទាន​

Posted: 01 Nov 2011 02:44 AM PDT

ជនដៃដល់ពេលឃាត់ខ្លួន
ខេត្ត​តា​កែវ​ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​ និង​២​នាក់​រង​របួស​​ធ្ងន់​​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ខេត្ត​ ខណៈ​មាន​ការ​ប្រទូស្ត​រ៉ាយ​គ្នា​រវាង​ក្រុម​ម្ខាង​ដែល​ស៊ី​ផឹក​ស្រវឹង​ក្នុង ​ពិធី​បុណ្យ​កឋិន​ទាន​ជាមួយ​ក្រុម​ម្ខាង​ទៀត​ដែល​ជា​កម្មករ​​សេះ​វិល​ឱ្យ​ ក្មេង​​ជិះ​លេង​។ ដោយ​សារ​ក្រុម​ស្រវឹង​​រក​រឿង​​ ហើយ​អត់​ទ្រាំ​លែង​បាន​ក្រុម​កម្មករ​សេះក៏​វាយ​ប្រហារ​ទៅ​លើ​​ក្រុម​ផឹក​ស៊ី ​​នោះ​បណ្តាល​ឱ្យមាន​​អ្នក​ស្លាប់​​និង​របួស​

រដ្ឋាភិបាល​ជប៉ុន​ជួយ​ថៃ​១២,៨​លាន​​ដុល្លារ

Posted: 01 Nov 2011 02:33 AM PDT

រដ្ឋាភិបាល​ជប៉ុនបាន​សម្រេចផ្តល់​ជំនួយជា​​ទឹកប្រាក់​ចំនួន១២,៨​លានដុល្លារ​ដល់ប្រទេសថៃ ​ដើម្បីប្រើប្រាស់​ក្នុងការស្តារ​ឡើងវិញ​ពី​ទឹក​ជំនន់​​។ ប្រទេស​ជប៉ុន​ក៏យល់​​ព្រម​អនុញ្ញាត​ឲ្យ​កម្មករ​ថៃ​ដែលធ្វើការ​ក្នុងក្រុមហ៊ុន​ជប៉ុន ​ដែលត្រូវ​បង្ខំ ​ផ្អាកដំណើរ​ការ​របស់​ខ្លួនឲ្យទៅ​ធ្វើការនៅ​​ប្រទេស​ជប៉ុន​។

ចូល​ក្លឹប​ដាច់​​​លុយ​បែកគំនិត​​​លួចម៉ូតូ​​​ព្រឹកឡើង​​​​​​អស់លក្ខណ៍​​​​​ទាំង​​៣នាក់​

Posted: 01 Nov 2011 02:29 AM PDT

ជនជាប់ចោទទាំង៣នាក់
​ខេត្តកំ​ពង់​ចាម​​​​ ៖ ​ហេតុតែ​​ចូលក្លឹប​​រាំ​លេង​​​​សប្បាយ​អស់​លុយ​​​ពីខ្លួន ​បានធ្វើ​​ឱ្យ​​​យុវជន​​មួយក្រុម​​​មាន​គ្នា​​៣នាក់​​ប្រថុយទៅ​​​​លួចម៉ូតូ​ ​​១គ្រឿងម៉ាក​​វ៉េវ​​​អាល់ហ្វា ​ពណ៌ក្រហម​ នៅ​កន្លែង​​​យានដ្ឋាន​​​ជួសជុល​​រថយន្ត ​«ហៃពិសិដ្ឋ» ​ស្ថិតនៅភូមិ​​​​កណ្តោ​ល​កោង ​ ស្រុកពញា​ក្រែក ​​កាលពីវេលា​ម៉ោង​​​៣ទៀប​​​ភ្លឺ​​ថ្ងៃទី​​​២៩ តុលា ​​។ ប៉ុន្តែ​​​ក្រោម​កិច្ច​​សហប្រតិបត្តិការ​​​​នគរបាលស្រុក​​ពញាក្រែក ​និង​នគរបាល​ក្រុងសួង ​​បានតាម​​ប្រមាញ់ចាប់​

អំណាច​តណ្ហា​​ដឹក​មុខ​បុរស​ប្រ​មឹក​​ចាប់​នាង​គរ​ថ្លង់​បៀត​បៀន​កេរ្តិ៍​ខ្មាស់​ ឪពុក​នាង​មក​ទាន់​ប្តឹង​ទារ​១,៥លាន​រៀល​

Posted: 01 Nov 2011 02:27 AM PDT

បុរសជាប់ចោទ
ខេត្ត​កំពង់​ចាម​ ៖ ​បុរស​​កូន​ពីរ​ម្នាក់​ឈ្មោះ​សាយ​ ម៉ន អាយុ​៣២​ឆ្នាំ នៅ​ស្រុក​ចំ​ការ​លើ ខណៈ​ផឹក​ស្រា​​ស្រ​វឹង​ដាប មាន​ចំណង់​ផ្លូវ​ភេទ​​ក៏​ទៅ​ចាប់​​សើយ​អាវ​នាង​ក្រ​មុំ​គរ​ថ្លង់​ អាយុ​៣០​ឆ្នាំ​ម្នាក់​ រស់​នៅ​​​ស្រុក​​ជា​​​មួយ បៀត​បៀន​កេរ្តិ៍​ខ្មាស់​ និង​ញក់​ញី​តាម​​អំណាច​តណ្ហា ស្រាប់​តែ​ឪពុក​​នាង​​មក​​ទាន់​ បុរស​នោះ​ក៏​ប្រ​ញាប់​រត់​ទៅ​ទាញ​យក​ម៉ូតូ​ជិះ​គេចខ្លួន​ចេញ​ទៅ​​ផ្ទះ​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!