VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ៖ ២៣ តុលា

Posted: 22 Oct 2011 06:31 PM PDT

ទុយនីស៊ី​៖ ដប់​ខែបន្ទាប់​ពី​ការ​ទម្លាក់​ Zine el Abidine Ben Ali ដែល​ជា​អ្នក​កាន់​អំណាច​ផ្តាច់ដ៏​យូរពី​តំណែង​​ ពលរដ្ឋបាន​ទៅ​កាន់​កន្លែង​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ក្នុង​ការ​បោះឆ្នោត​ប្រជា​ធិបតេយ្យ​លើក​ទី​មួយតាំង​ពីប្រទេស​នេះ​បាន​ទទួល​ឯករាជ្យ​កាល​ពី​ឆ្នាំ​១៩៥៦​មក។

អារ៉ាប៊ី សាអ៊ូឌីត​៖ ​ព្រះ​អង្គម្ចាស់​​រជ្ជទាយាទ​ Sultan bin Abdul-Aziz នៅ​អារ៉ាប៊ី សាអ៊ូឌីត ដែល​បាន​សុគត​កាល​ពី​ថ្ងៃ​សៅរ៍ ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​ព្រះរាជាណាចក្រ​នេះ​ដែល​ជា​តំណែង​មួយ​ដែល​ទ្រង់​បានកាន់​ជិត​៥០​ឆ្នាំ​​មក​ហើយ។ ព្រះអង្គម្ចាស់​រជ្ជទាយាទ​ Sultan bin Abdul-Aziz បាន​សុគត​ហើយ​ដោយ​សារ​ជំងឺ​ដែល​គេ​មិន​បាន​ប្រាប់ឱ្យ​ដឹង​ជា​​ជំងឺ​អ្វី​ទេ។ ទ្រង់មាន​ព្រះ​ជន្ម​ជាង​៨០​ព្រះ​វស្សា។

អ៊ីរ៉ាក់​​៖ ប្រធានាធិបតី​អ៊ីរ៉ង់​ Mahmoud Ahmadinejad បាន​និយាយ​ថា​ការ​ដក​ក្រុម​ទាហាន​អាមេរិក​ពី​អ៊ីរ៉ាក់​នឹង​មិន​បង្កើន​ការ​ទាក់ទិន​របស់​អ៊ីរ៉ង់​ជាមួយ​ប្រទេស​អ៊ីរ៉ាក់​ទេ។

យេម៉ែន​៖ មាន​ការ​ប៉ះទង្គិច​គ្នា​ថ្មីៗបាន​កើត​មាន​ទ្បើង​នៅ​កន្លែង​ពីរ​ក្នុង​រដ្ឋធានី​សាណា​​កាល​ពី​ថ្ងៃ​សៅរ៍​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​៥​នាក់​ស្លាប់។

បែលហ្ស៊ិក​៖ ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហភាព​អឺរ៉ុប​ប្រជុំ​គ្នា​ក្នុង​ក្រុង​ព្រុចហ្សែល​ដើម្បី​សម្រួល​សេចក្តី​ល្អិតល្អន់​អំពី​​ថា​តើត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ឱ្យ​មាន​ស្ថិរភាព​ដល់​ធនាគារ​ដែល​ប្រឈម​មុខ​នឹង​ការ​ខាតបង់​យ៉ាង​ធំធេង​ទាក់​ទិន​នឹង​បំណុល​នៃ​ប្រទេស​ក្រិក​និង​ធ្វើ​បែបណា​ដើម្បីបង្កើន​មូលនិធិ​សម្រាប់​ជួយ​សង្គ្រោះ​តំបន់​ចាយ​ប្រាក់​​អឺរ៉ូ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!