The Phnom Penh Post - KHMER: “រដ្ឋាភិបាល​បន្ត​កាត់​ដី​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ​ឲ្យ​ឯកជន” plus 9 more

The Phnom Penh Post - KHMER: “រដ្ឋាភិបាល​បន្ត​កាត់​ដី​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ​ឲ្យ​ឯកជន” plus 9 more


រដ្ឋាភិបាល​បន្ត​កាត់​ដី​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ​ឲ្យ​ឯកជន

Posted: 27 Oct 2011 03:11 AM PDT

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​កាត់​ដី​​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ​ចំនួន ១៤១០​ហិកតា​បន្ថែម​ទៀត ដោយ​បាន​ប្រគល់​ឲ្យទៅ​ក្រុមហ៊ុន​ឯកជន សម្រាប់​អភិវឌ្ឍ​កសិ​ឧស្សាហកម្ម និង​ដាំ​ដើម​កៅស៊ី។ នេះ​ដោយ​យោង​តាម​សៀវភៅ​រាជកិច្ច​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១១​កន្លង​មក​នេះ។

កម្មករ​រោងចក្រ​អានហ្វុង​ដួល​សន្លប់​ជា​ថ្មី​នៅ​ថ្ងៃ​នេះ

Posted: 27 Oct 2011 02:55 AM PDT

ភ្នំពេញៈ យ៉ាង​តិច​មាន​ក្រុម​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​ប្រមាណ​ ១៦៨​នាក់​ បាន​ដួល​សន្លប់​ម្តង​ទៀត​នៅ​ក្នុង​រោង​ចក្រ​អានហ្វុល​ បន្ទាប់​ពី​ពួក​គេ​ចាប់​ផ្តើម​ចូល​ធ្វើ​ការ​ឡើង​វិញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពី​ការ​ឈប់​សម្រាក​ចំនួន​ពីរ​ថ្ងៃ​ ដែល​ខាង​ភាគី​រោង​ចក្រ​បាន​ធានា​អះ​អាង​ថា បាន​សម្អាត​បរិស្ថាន​ឲ្យ​បាន​ស្អាត​នោះ ដើម្បី​ជៀស​វាង​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​កម្មករ។

អ្នក​ភូមិ​នៅ​ស្រុក​ស្នួល​រង​ការ​គំរាម​កំហែង​ពី​សមត្ថកិច្ច​កាង​ឲ្យ​ក្រុមហ៊ុន

Posted: 27 Oct 2011 02:36 AM PDT

ក្រចេះ: អ្នក​ភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រជា​ពលរដ្ឋ​ចំនួន ៧៧​គ្រួសារ​មក​ពី​ឃុំ​ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ដាយណាំ បាន​បន្ត​តវ៉ា​នៅ​លើ​ដី​ចម្ការ​ដំឡូង​មី​របស់​ពួកគេ​ ប្រឆាំង​នឹង​ក្រុមហ៊ុន​នេះ ដែល​ពុំ​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចូល​ទៅ​កាប់​ដើម​ដំឡូង​របស់​ពួក​គាត់ បើ​ទោះ​បី​ជា​ពួក​គាត់​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​ក៏​ដោយ។

អ្នក​គេច​ផុត​ពី​សេចក្តី​ស្លាប់​នៅ​តួកគី​ដង្ហោយ​រក​ជំនួយ

Posted: 27 Oct 2011 02:06 AM PDT

អ័រស៊ីសៈ ប្រជាជន​ដែល​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​រញ្ជួយ​ ដី​នៅ​ភាគ​ខាង​កើត​ប្រទេស​តួកគី​ បាន​ដង្ហោយ​រក​តង់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​​មាន​ក្ដី​បារម្ភ​ថា​នឹង​មាន​អ្នក​ស្លាប់​ដោយសារ​អាកាស​ធាតុ​ត្រជាក់ បន្ទាប់​ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​មួយ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៥២៣​នាក់ និង​បន្សល់​ទុក​នូវ​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ផ្ទះ​សម្បែង​សម្រាប់​ជ្រក​ កោន។

Sony ទិញ​យក​ភាគ​ហ៊ុន​ទាំង​អស់​របស់ Ericsson

Posted: 27 Oct 2011 01:52 AM PDT

ស្តុកខុមៈ ក្រុមហ៊ុន Sony Corp គ្រោង​នឹង​ទិញ​យក​​ភាគ​ហ៊ុន​ទាំង​អស់​នៅ​ក្នុង​អាជីវកម្ម​ទូរស័ព្ទ​បោះ​ទុន​ រួម​គ្នា Sony Ericsson ពី​ដៃ​គូ​ប្រទេស​ស៊ុយអ៊ែត​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ កំពុង​ស្វះ​ស្វែង​ជំរុញ​ផលិត​ទូរស័ព្ទ​មួយ​នេះ ដើម្បី​​តាម​ប្រកួត​ប្រជែង​នឹង​បណ្ដា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ទំនើប​ដទៃ​ ទៀត ដូចជា ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Samsung ជា​ដើម។

ខ្យល់​ខ្លាំង​មួយ​ប្រាវ​ផ្តួល​ផ្ទះ​អ្នក​ភូមិ​១៨​គ្រួសារ​នៅ​ព្រៃវែង

Posted: 27 Oct 2011 01:41 AM PDT

ព្រៃវែងៈ ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន ១៨​ខ្នង ក្នុង​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង បាន​ដួល​រលំ​ទាំង​ស្រុង​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិល​មិញ ដោយសារ​ខ្យល់​ព្យុះ​បាន​វាយ​ប្រហារ​មួយ​ប្រាវ លាយ​ឡំ​នឹង​ភ្លៀង​ជោគ​ជាំ ប៉ុន្តែអាជ្ញាធរ​ស្រុក​នេះ បាន​ឲ្យ​ដឹង​ថា បាតុភូត​ធម្មជាតិ​នេះ មិន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់ ឬ​របួស​នោះ​ឡើយ។

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ភូមិ​២៤​នាក់​នៅ​កំពង់ចាម​ទាម​ទារ​ប្រាក់​ខែ

Posted: 27 Oct 2011 01:29 AM PDT

កំពង់ចាមៈ មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ និង​ភូមិ​​ចំនួន ២៤​នាក់ នៅឃុំ​សូទីព ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ត្អូញ​ត្អែរ​ថា រតនាគារ​ខេត្ត​នេះ ពុំ​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គាត់។

អឺរ៉ុប​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​​មួយ​សម្រាប់​ជួយ​ក្រិក

Posted: 27 Oct 2011 12:53 AM PDT

111027_b07

ប្រ៊ុចសែលៈ មេ​ដឹក​នាំ​អឺរ៉ុប នៅ​​ថ្ងៃ​ព្រហស្បតិ៍​នេះ ឈាន​ដល់​ទៅ​​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​ធនាគារ​ឯកជន និង​ក្រុម​ហ៊ុន​ធនាគារ​រ៉ាប់​រង​នា​នា​ ដើម្បី​ឲ្យ​ធនាគារ ​និង​ក្រុម​ហ៊ុន​ទាំង​នោះ​ទទួល​យក​ការ​ខាត​បង់​ចំនួន ៥០ភាគរយ​ចំពោះ​ការ​កាន់​កាប់​មូលបត្រ​បំណុល​រដ្ឋាភិបាល​ក្រិក​របស់​ខ្លួន ដែល​កិច្ច​ព្រម​ព្រៀង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​​ ដើម្បី​​បន្ទាប​បន្ទុក​បំណុល​របស់​ប្រទេស​ក្រិក និង​ដើម្បី​ព្យាយាម​ទប់​ស្កាត់​វិបត្តិ​បំណុល​តំបន់​អឺរ៉ុប​ដែល​មាន​អាយុ​ កាល​ពីរ​​​ឆ្នាំមក​នេះ។

សាលា​រាជធានី​បញ្ជា​ឲ្យ​ពលរដ្ឋ​រស់​នៅ​លើ​ចំណី​ប្រឡាយបាក់ទូក​រុះ​រើ​ផ្ទះ

Posted: 27 Oct 2011 12:29 AM PDT

ភ្នំពេញៈ អភិបាល​រាជ​ធានី​ភ្នំពេញ បាន​ដាក់​បញ្ជា​កាល​ពី​ថ្ងៃ​រសៀល​ថ្ងៃ​ពុធ​ម្សិល​មិញ ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​សង្កាត់​ទួលសង្កែ និង​សង្កាត់​ឫស្សីកែវ ក្នុង​ខណ្ឌ​ឫស្សីកែវ ដែល​បាន​សាង​សង់​លំនៅដ្ឋាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​លើ​ដី​ចំណី​ប្រឡាយ​ បាក់ទូក ឲ្យ​រុះ​រើ​ចេញ​ក្នុង​រយៈ​ពេល ៧​ថ្ងៃ​ជា​កំហិត។

តុលាការ​យោធា​ជម្រះ​ទោស​អតីត​មន្ត្រី​យោធា​៥​នាក់

Posted: 27 Oct 2011 12:14 AM PDT

111027_b06

ភ្នំពេញៈ តុលាការ​យោធា​កម្ពុជា នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ បាន​បើក​សវនាការ​កាត់​ក្ដី​​អតីត​មន្ត្រី​យោធា​ជាន់​ខ្ពស់​ម្នាក់ រួម​ទាំង​បក្ខ​ពួក​ចំនួន ៤​នាក់​ទៀត ពាក់​ព័ន្ធ​នឹង​ការ​លាក់​ទុក​អាវុធ​ខុស​ច្បាប់ ការ​ជ្រើស​រើស​ទ័ព​ខុស​ច្បាប់ និង​ការ​ឆ​បោក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!