Koh Santipheap Daily

Koh Santipheap Daily


មន្ត្រី​កង​រាជអាវុធហត្ថ​​64​នាក់ ស្បថ​ចូល​បម្រើ​ជា​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌

Posted: 29 Oct 2011 12:15 AM PDT

មន្រ្តីកងរាជអាវុធហត្ថ
រាជធានីភ្នំពេញ ៖ ​មន្ត្រី​កង​រាជ​អាវុធហត្ថ​​​ចំនួន​៦៤​នាក់ មកពី​បណ្តា​ខេត្ត​-​​ក្រុង​​ទូទាំង​ប្រទេស ​​កាលពី​ថ្ងៃទី​២៧ តុលា ឆ្នាំ​២០១១ ​បាន​រៀបចំ​​ពិធីស្បថ​ចូល​កាន់​មុខ​តំណែង​ជា​​មន្ត្រី​​នគរបាល​​យុត្តិ​ធម៌​ បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា និង​បណ្តុះ​បណ្តាល​​ផ្នែក​ច្បាប់​​នៃ​មន្ត្រី​នគរបាល​​យុត្តិ​ធម៌​ដែល​ ជាជំនួយ​ការ​រប​ស់​អំណាច​​តុលា​ការ​អស់​រយៈ​ពេល​៥​ខែ ។ ​ពិធីស្បថ​ចូល​កាន់​តំណែង​​នេះ​ ត្រូវ​បាន​រៀបចំ​​ធ្វើ​នៅ​បន្ទប់​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍

អាកាស​យាន​ដ្ឋាន​អន្ត​រជាតិ​ភ្នំពេញ​នឹង​មាន​ភ្ញៀវ​ឆ្លង​កាត់​ប្រមាណ​10លាន​នាក់​​មួយ​ឆ្នាំ

Posted: 28 Oct 2011 11:15 PM PDT

រាជធានី​ភ្នំពេញ ៖ នាយក​ប្រតិ​បត្តិ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ សន្និ​សីទ​សារ​ព័ត៌​មាន​ដ៏​កម្រ​មួយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១១​ថា នា​ប៉ុន្មាន​ឆ្នាំខាង​មុខ​​ឆាប់ៗ​នេះ​ អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ នឹង​មាន​ភ្ញៀវ​ឆ្លង​កាត់​ប្រមាណ​១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។ លោក​បាន​ប្រៀប​ធៀប​​អំពី​អត្រា​នៃ​ភ្ញៀវ​ឆ្លង​កាត់​ក្នុង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ មាន​ការ​កើន​ឡើង​​១២%

លោកហេង ឈាង ​​សុំ​ជួប​តទល់​​​ជាមួយ​​លោកជំទាវ​​​សុខ ​អ៊ីម ព្រោះពិនិត្យ​ឃើញ​ល្មើស​នឹង​នីតិវិធីច្រើន ខណៈវត្តមាន​​​លោក​ឧកញ៉ា​កុក អាន ត្រូវ​​ចៅក្រម​ស៊ើបសួរ​លើក​ពេលការ​ជួប​​តទល់​គ្នា​

Posted: 28 Oct 2011 09:22 PM PDT

លោក ហេង​ ឈាន នៅ​សាលាដំបូង​អមដោយ​កូន​ប្រុស​ច្បង
រាជធានីភ្នំពេញ​​​​ ៖ ​ព្រឹកថ្ងៃទី​​​​២៨ តុលា ​លោកហេង ឈាង ​​​ត្រូវបាន​​ចៅក្រម​​ស៊ើបអង្កេត​​​អនុញ្ញាត​​​​ឱ្យអនុរក្ស​​ពន្ធនាគារ​​ ព្រៃស​នាំ​​មក​សាក​សួរ​​បំពេញ​កិច្ច​​​​ឱ្យ​មានការ​​​តទល់​​​​​គ្នា​ចំពោះ​ មុខ​​​រវាង​លោក​​​​ជំទាវ​សុខ ​​អ៊ីម ​ភរិយា​លោក​​ឧកញ៉ា​កុក អាន ​លើ​សំណុំរឿង​​​​​ដែលលោក​​​ឧកញ៉ា​កុក អាន ​ប្តឹង​​​​លោក​ស្រី​ទេព​ កុលាប និង​ស្វាមិ​ ពី​បទ​​​​រំលោភ​​​​លើ​សេចក្តី​​​ទុកចិត្ត​ ដែលភរិយា​របស់​លោក​​ឧកញ៉ា ​គឺជាសាក្សី ដែលនាំ​​​ឱ្យ​មានការ​​ប្តឹង​គ្នា​នេះ​។

លោកជំទាវ​ហូ ណូន ជាប់បណ្ឌិត​នៅសាកលវិទ្យាល័យ​ CUP

Posted: 28 Oct 2011 08:30 PM PDT

លោកជំទាវ​បណ្ឌិត​​ហូ ណូន
រាជធានីភ្នំពេញ ៖ លោក​ជំទាវ​​ហូ ណូន ​​​ជានិស្សិត​​ឥស្សរ​ជន​​ដែលសិក្សា​​​នៅសាកល​វិទ្យាល័យ​​ចំរើន​ពហុ​បច្ចេក​ វិទ្យា (CUP) ​អស់​រយ​ៈ​ពេល​ជាង​៣​ឆ្នាំមក​ហើយនោះ​​​ បានឆ្លងកាត់​​ពិធី​ការ ពារនិក្ខេបបទ​​​របស់​ខ្លួនជាប់​​ជាបណ្ឌិត​ជាស្ថាពរ​​កាលពីរសៀល​ថ្ងៃ​ទី​២៧ ​​​តុលា ឆ្នាំ​២០១១ ​ក្រោម​ការ​ចូល​​រួម​​វាយ​តម្លៃ​​ពីគណៈ​សាស្ត្រាចារ្យ​​​បណ្ឌិត​​ជំនាញៗ​​ ចំនួន​៧​រូប ។

ប្រកាស​ផ្ទេរ​​ភារកិច្ច​ តែងតាំង​មុខតំណែង​​​និងដំឡើង​​​​​ឋានន្តរស័ក្តិ​​​​មន្ត្រី​នគរ​បាល

Posted: 28 Oct 2011 08:00 PM PDT

​ខេត្ត​​​ឧត្តរមាន​ជ័យ​​ ៖ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​ខេត្ត​ កាលពី​​​ព្រឹក​​​​ថ្ងៃទី​​​២១ តុលា​ មាន​រៀប​ចំ​​​​ពិធី​ប្រកាស​​​ផ្ទេរ​ភារកិច្ច​​​តែង​តាំង​មុខ​តំណែង​ និង​ដំឡើង​​ឋានន្តរស័ក្តិ​​​ដល់មន្ត្រី​​​នគរ​បាល​ជាតិ​​ចំនួន​១២​រូប​​ ក្រោម​អធិបតីភាព​​​​​លោក​ចាន់ អ៊ាន អគ្គ​​ស្នង​ការ​​​រងនគរ​បាល​ជាតិ​​តំណាង​​​​​ឱ្យលោក​នាយ​ឧត្តម​សេនីយ៍​​​​ នេត សាវឿន ​អគ្គ​ស្នង​ការ​​​​នគរ​បាល​​ជាតិ​​ និងលោក​ប៉ិច សុខិន អភិបាល​ខេត្ត​ ។

ប្រកួតបាល់ទាត់​អង់គ្លេស​ប្រឺមីញេលីក​ជុំទី10​ Man City ​បន្តឈ្នះទៀត​ដើម្បី​ការពារ​តំណែង​ ខណៈ ​Chelsea​,​Tottenham ​ជាក្រុមល្អ

Posted: 28 Oct 2011 07:48 PM PDT


ការប្រកួត​បាល់​ទាត់​​អង់គ្លេសប្រឺមីញេលីកជុំ​ទី 10 ​​សម្រាប់​ចុង​សបា្តហ៍​នេះ​មាន 9 ប្រកួត ។ ក្រុម Man City ​នឹង​ឈ្នះគូ​ប្រកួត​​ដើម្បីបន្ត​​គ្រប់​គ្រងតំណែង​​កំពូលតារាង ខណៈ​Chelsea និង Tottenham ល្អក្នុង​ទឹកដី ។ ​បញ្ជាក់​ក្រុម Arsenal, Chelsea, Man City និង Man Utd ​​​ជាប់​លេង​​ឆេមពានលីក​​ ចំណែក​ឯ​ Fulham, និង Tottenham ជាប់​លេង​​យូហ្វាខាប់ ។

ផ្លាស់់ប្តូរ​​​និង​ផ្ទេរភារកិច្ច​​ប្រធាន​ច្រក​ទ្វារ​​​​អន្តរជាតិ​​បាវិត​

Posted: 28 Oct 2011 07:45 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​ស្វាយ​រៀង ៖ ព្រឹក​ថ្ងៃទី​​២៧ តុលា ​​នៅ​សាល​​ប្រជុំ​ច្រក​ទ្វារ​​​​អន្តរ​ជាតិ​​​បាវិត​​ មាន​ប្រារព្ធពិធី​​ផ្លាស់ប្តូរ​​និង​ផ្ទេរ​ភារកិច្ច​​​​ប្រធាន​​ច្រក​ទ្វារ​ ​​អន្តរជាតិ​​បាវិត ​ក្រោម​​​អធិបតីភាព​​​លោក​​ជៀង អំ អភិបាល​​ខេត្ត​​ ។ ​ អញ្ជើញ​​​​ចូលរួម​នាឱកាស​​​នោះ​ រួមមាន ​លោក​​​​ឧកញ៉ា​​ម៉ែន​ ​​វិបុល អភិបាល​​​រងខេត្ត​​ លោក​​​អភិបាល​​​ក្រុង​បាវិត ​លោក​មេបញ្ជាការ​​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​​ មេបញ្ជាការ​​រង​​តំបន់​​ប្រតិបត្តិ​ការ​​​សឹក​រងខេត្ត លោក​ស្នង​ការ​​​រងនគរ​បាល​ខេត្ត​​​

ដើមអម្ពិល​វ័យ​ចំណាស់​​1ដើម​ក្នុង​ចំណោម​​13​ដើម​ខ្យល់​បោក​រលំ​

Posted: 28 Oct 2011 07:15 PM PDT

ខេត្ត​​តា​កែវ ៖ ​ដើមអម្ពិល​ធំ​មួយ​​ដើម ​ក្នុង​ចំណោម​ដើម​អម្ពិល​១៣​ដើម ដែល​មាន​អា​យុ​កាល​ចំណាស់​​ជាង​គេ​បំ​ផុត​​នៅ​ក្នុង​​​ខេត្ត​ត្រូវ​​ខ្យល​់​ ​បោក​​រលំ​ដួល​ទៅ​លើ​របង​ធនា​គារ​​ខេត្ត​ធ្វើ​ឱ្យ​​​​ដាច់​ចរន្ត​អគ្គិ​សនី​ ជាង​​២​ម៉ោង កាល​ពី​​ព្រ​លប់​ថ្ងៃ​ទី​២៦ តុលា វេលា​ម៉ោង​​​​​៦​និង​៣០​នាទី​។

ព្យាករណ៍​ការ​​ប្រកួត​​​បាល់​ទាត់​​​អេស្ប៉ាញ​​ព្រី​មេរ៉ា​លីហ្គា​ជុំ​ទី​10​សម្រាប់​​ចុង​សប្តាហ៍​​​​​នេះ​មាន​​ចំនួន​9​​​ប្រកួត​

Posted: 28 Oct 2011 07:14 PM PDT

 ក្រុម Barcelona
ការប្រកួត​បាល់ទាត់​អេស្ប៉ាញ​​ព្រីមេរ៉ាលីហ្គា​ចុង​សបា្តហ៍​​នេះ​មាន 9 ប្រកួត​ ។ ក្រុម Barcelona, Valencia, និង Atletico មាន​សង្ឃឹម​​​ឈ្នះគូ​ប្រកួត​​​​​ក្នុងទឹក​​ដី ។ បញ្ជាក់​​ក្រុម Valencia, Barcelona, Real M និង​ Villarreal ជាប់​លេង​​ឆេមពានលីក ។ ចំណែកឯ​ Bilbao និង Atletico ជាប់​លេង​​​យូហ្វា​ខាប់ ។

រាល់​ឆ្នាំ​​យុវជន​បោះ​បង់​ចោល​សាលា​មុន​បញ្ចប់​​ថ្នាក់​ទី​9មាន​ជាង​2សែន​នាក់

Posted: 28 Oct 2011 07:00 PM PDT

រាជធានីភ្នំពេញ​​ ៖ ​លោក​ពេជ សោ​ភ័ន រដ្ឋ​លេខា​ធិ​ការ​ក្រ​សួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជ​ាជីវៈ​ បាន​ថ្លែង​ថា ជា​រៀង​រាល់​ឆ្នាំ​​មាន​យុវជន​​ចំនួន​​ជាង​២​សែន​នាក់ បាន​បោះ​បង់​ចោល​​សាលា​រៀន​មុន​ពេល​​បញ្ចប់​ថ្នាក់​ទី​៩ ក៏​ព្រោះ​តែ​គ្រួ​សារ​មាន​ជីវភាព​​លំ​បាក​ ប៉ុន្តែ​កម្ម​វិធី​ស្ពាន​ចម្លង​បន្ត​ជំនាញ​គឺ​ជា​ឱ​​កាសទី​២ ដែល​ផ្តល់​​ឱ្យ​ពួក​គេ​​បាន​ចូល​រៀន​ជា​លើក​ទី​២ ដើម្បី​ទទួល​យក​ចំណេះ​​ជំនាញ​នៅ​ក្នុង​ប្រ​ព័ន្ធ​អប់​រំ​​បណ្តុះ​បណ្តា​ បច្ចេក​ទេស​

ព្យាករណ៍​បាល់ទាត់​អាល្លឺម៉ង់​ប៊ុនដេស្លីហ្គា​ជុំទី10

Posted: 28 Oct 2011 06:34 PM PDT


ការ​ប្រកួត​បាល់ទាត់​អាល្លឺ​ម៉ង់​ប៊ុន​ដេស្លី​ហ្គា​ជុំ​ទី​11នៅ​ចុង​​សប្តាហ៍​នេះ​មាន​8ប្រកួត​។ ក្រុម Koln, Bayern និង Gladbach មាន​សង្ឃឹម​ឈ្នះក្នុង​ទឹក​ដី​។ បញ្ជាក់ ក្រុម​ Leverkusen, Bayern, Dortmund ជាប់​លេង​ឆេម​ពាន​លីក។ ចំណែក​ឯ​ក្រុម Hannover, Schalke ជាប់​លេង​យូ​ហ្វា​ខាប់​។

ព្រឹត្តិការណ៍​​ពិភពលោក​​សំ​ខាន់​ៗ​​កើត​ឡើង​​ក្នុង​​ថ្ងៃទី​​២៩​តុលា​​

Posted: 28 Oct 2011 06:06 PM PDT

ឆេះ​អគារ​​ពាណិជ្ជ​កម្ម​​កំពស់​៦០​ជាន់​​នៅ​ទី​ក្រុង​ហូ​ជី​មិញ​​ប្រទេស​វៀតណាម
*ឆ្នាំ​១៣៩០-ការ​កាត់​ទោស​ទៅ​លើ​អ្នក​ចេះ​អំពើ​អាប​ធ្មប់​ជា​លើក​ទី​១​នៅ​ទី​ក្រុង​ប៉ារីស​បាន​នាំ​ឲ្យ​មាន​មនុស្ស​៣នាក់​ស្លាប់​បាត់​បង់​ជី​វិត​។ *ឆ្នាំ​១៦៧៥-គណិត​វិទូ​អា​ល្លឺម៉ង់​ឈ្មោះ​Gottfried Wilhelm Leibniz បាន​ប្រើ​ប្រាស់​អក្ស​រ​ sវែង​(∫)ជា​និ​មិត្ត​សញ្ញា​អាំង​តេក្រាល​នៅ​ក្នុង​គណិត​វិទ្យា​។ *ឆ្នាំ​១៨៦៣-ប្រទេស​ចំនួន​១៨​បាន​ប្រជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​ហ្សឺ​ណែវ​ព្រម​ព្រៀង​បង្កើត​ឲ្យ​មាន​កាកបាទ​ក្រ​ហម​អន្តរជាតិ​។

វិភាគបាល់ទាត់​អ៊ីតាលី​ស៊េរី​Aជុំទី9​ចុងសប្តាហ៍

Posted: 28 Oct 2011 05:39 PM PDT


ការ​ប្រកួត​បាល់​ទាត់​អ៊ីតាលី​ស៊េរី​Aជុំ​ទី​9នៅ​ចុង​សប្តាហ៍​នេះ​មាន​10ប្រកួត​។ ក្រុម Fioren tina, Udinese រឹង​មាំ​ក្នុង​ផ្ទះ ចំណែក​ឯ Milan និង Juventus មាន​ប្រវត្តិ​មិន​សូវ​ល្អ​ជាមួយ​​ម្ចាស់​ផ្ទះ​។ បញ្ជាក់​ក្រុម ​Milan, Inter, Napoli ជាប់​លេង​ឆេម​ពាន​លីក​។ ចំណែក​ឯ​ Lazio, Udinese ជាប់​លេង​យូ​ហ្វា​ខាប់​។

សមត្ថកិច្ច​​​ឃាត់ខ្លួន​​​២នាក់ប្តី​ប្រពន្ធ​​​​បើក​ហាង​ម៉ាស្សា​កោសជប់​បម្រើ​​​សេវា​ផ្លូវភេទ​

Posted: 28 Oct 2011 03:56 AM PDT

នារីបំរើការក្នុងហារ
រាជធានីភ្នំពេញ​​​​ ៖ កម្លាំង​ប៉ូ​លិស​​នាយក​ដ្ឋាន​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនី​តិ​​ជន​ក្រ​សួង​ម​ហា​ផ្ទៃ​ និង​កម្លាំង​ប៉ូ​លិស​​​​ការិយាល័យ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​អនី​តិ​ជន​​​រាជ​ធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តុលា​ការ​ ​​សហ​ការ​ជា​មួយ​នឹង​​សមត្ថ​កិ​ច្ច​​អាជ្ញា​ធរ​​មូល​ដ្ឋាន​បាន​ចុះ​បង្ក្រាប ​ទី​តាំង​ម៉ាស្សា​ និង​កោ​ស​ជប់​មួយ​​កន្លែង​ ដែល​​មាន​លួច​លាក់​បម្រើ​​សេវា​កម្ម​​ផ្លូវ​ភេទ ហើយ​នៅ​ក្នុង​ការ​បង្ក្រាប​នេះ​សមត្ថ​កិច្ច​​បាន​ធ្វើ​​ការ​

គណៈ​ប្រតិភូ​​ខេត្ត​ព្រះសីហនុ​​ចូល​រួម​​វេទិកាចិន-​អាស៊ាន​នៅណាននីន

Posted: 28 Oct 2011 03:55 AM PDT

ប្រតិភូកម្ពុជាក៏បាន​ចូល​រួមវេទិកា​អត្ថា​ធិប្បាយស្តីពីទីក្រុងព្រៃឈើចិន-អាស៊ាន​លើកទី​២០
ខេត្តព្រះសីហនុ ៖ កាល​ពីថ្ងៃទី២០​តុលា​ឆ្នាំ២០១១ គណៈប្រតិភូខេត្តព្រះសីហនុចំនួន​៧រូបដឹកនាំដោយលោកមាស វុទ្ឍី អភិ​បាល​រង​ខេត្តបានធ្វើដំណើរទៅកាន់ទីក្រុង​ណាននីង ខេត្ត​ក្វាងស៊ី ប្រទេសចិន ដើម្បីចូល​រួម​វេទិកាចិន- អាស៊ានលើកទី២០ស្តីពីទីក្រុង​ព្រៃ​ឈើឆ្នាំ​២០១១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ តុលា ។

ឡើង​ចំណោត​​សា​ង​លេខមិន​​​ចូល​រអិល​​ថយ​ក្រោយ​ក្រឡាប់​ផ្ងារ​ជើង

Posted: 28 Oct 2011 03:53 AM PDT

រថយន្តដែលក្រឡាប់
​ខេត្តព្រះសីហនុ​​​​​ ៖ ​រថយន្ត​មួយគ្រឿង​​​បាន​ក្រឡាប់​​ផ្ងារ​ជើង​​​កាលពី​វេលាម៉ោង​​​១១​និង​​​​ ៣០នាទី​ថ្ងៃ​ត្រង់ ​ថ្ងៃទី​​​​២៧ តុលា​​​ នៅ​​ក្រុម​​​​​៤ ភូមិ​​​​​២ ឃុំអូរត្រេះ ​​ស្រុកស្ទឹង​ហាវ ​​ខណៈ​​​ពេល​បើក​​​ឡើង​ចំណោត​​មិន​រួច ​ក៏រអិល​​ថយក្រោយ ​ហើយបានធ្លាក់​​​កូនប្រឡាយ​​​​អមផ្លូវ​​​​ បើ​ទោះ​​ជា​ព្រូ​រថយន្ត​​យកកំណល់​​​​ទៅកល់​កង់​រថយន្ត​យ៉ាង​ណាក្តី​​។​

អូស្ត្រាលី​​​​ផលិត​កាក់​​​1​លាន​ដុល្លារ​​ធ្វើ​​ពី​មាស​​តម្លៃ​​ជាង​​55​​លាន​​​ដុល្លារ​

Posted: 28 Oct 2011 03:45 AM PDT


​យោងទៅតាម​​ប្រភពព័ត៌​​មាន​ AFP ចេញ​ផ្សាយ​​​កាលពី​ថ្ងៃ​សុក្រ ទី​២៨ តុលា ​ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹង​ថា ​ប្រទេស​អូស្ត្រាលី បាន​ផលិត​​​​រូបិយ​ប័ណ្ណប្រភេទ​កាក់​១​លាន​ដុល្លារ ។ កាក់​១​លាន​ដុល្លារ​​នេះ​មាន​ទម្ងន់​​១.០១២​គីឡូ​ក្រាម ​ដោយ​មាន​ទទឹង​៨០​សង្ទី​ម៉ែត្រ ​និង​កម្រាស់​​១២​សង្ទី​ម៉ែត្រ ​ធ្វើ​អំពី​​មាស​សុទ្ធ ​ចំនួន​៩៩,៩៩​ភាគរយ ដែល​មាន​តម្លៃ​​​សរុប​

​សន្លប់ធំព្រោះ​​បើកម៉ូតូ​​ទៅបុក​​គេ​ដោយ​មិន​​ស្តាប់​​​បញ្ជា​ឱ្យ​ឈប់​របស់​ប៉ូលិស​

Posted: 28 Oct 2011 03:35 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​បុរសចំណាស់​​​​ម្នាក់​​​​មិន​ស្គាល់​​​​អត្តសញ្ញាណ​បានជិះម៉ូតូ​​ម៉ាក​ សង់កូរ៉េ ​ពណ៌ក្រហម ​​​ទៅបុក​​ម៉ូតូម៉ាកគុប ពណ៌ទឹក​​​ប៊ិច ​​យ៉ាង​ពេញទំហឹង​ បណ្តាល​ឱ្យបុរស​​ចំណាស់​នោះ​សន្លប់​ធំ ​​នៅ​លើ​ទ្រូងផ្លូវ​​​២៧១ ​​ត្រង់​​​​ចំណុច​មុខ​សាលា​បឋមសិក្សា​​អូរបែកក្អម ​​ក្នុងសង្កាត់​ទឹក​ថ្លា ខណ្ឌ​​សែនសុខ ​កាលពីវេលាម៉ោង​​​​១២​និង​​​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​​​​២៨ តុលា​។

ព្យុះរំលំផ្ទះ11ខ្នង រលកទឹកទន្លេមេគង្គស្រុតផ្ទះ9ខ្នង

Posted: 28 Oct 2011 03:32 AM PDT

បង្គោលភ្លើងបាក់
ខេត្ត​កណ្តាល+ខេត្ត​ព្រៃវែង ៖ កាល​ពី​​ម៉ោង​១២​យប់​ថ្ងៃទី​២៥ តុលា ​​​លំនៅ​​ឋាន​ប្រជា​​​ជន​វៀតណាម ដែលនៅតាម​​ច្រាំង​ទន្លេ​មេគង្គ​​ត្រើយ​ខាង​លិច​ ស្ថិតក្នុងភូមិ​កំពង់​ចម្លង ​ឃុំ​​ព្រែក​ទន្លាប់ ស្រុក​​​លើក​ដែក ​ខេត្ត​កណ្តាល​​ បាន​ត្រូវ​​​​ទឹក​រលក​បោក​​ផ្ទុប​ច្រាំង​ បណ្តាល​​ឱ្យ​បាក់​​ស្រុត​អស់​១៩​ខ្នង។ ចំណែក​នៅ​ត្រើយ​ខាង​កើត​​​ទឹក​ដី​ខេត្ត​ព្រៃវែង​វិញ ​លំនៅ​ឋាន​​នៅតាម​​មាត់​ច្រាំង​ទន្លេ​ក៏​បាន​បាក់ស្រុតធ្លាក់​​ក្នុង​ទឹក​ អស់៩​ខ្នង​​ដែរ។

ប៉ូលិស​ច្រក​ទ្វា​រ​ជ្រៃ​ស្ទាក់​ចាប់​រថ​យន្ត​ឡង់​គ្រី​ស្ស័រ​ដឹក​ពស់​ថ្លាន់

Posted: 28 Oct 2011 03:18 AM PDT

ប៉ូលិសចាប់រថយន្តដឹកពស់
ខេត្ត​កណ្តាល​ ៖ ពស់​ថ្លាន់​​៤០៤​គីឡូ​ក្រាម​ច្រក​ក្នុង​បាវ​ដែល​ឈ្មួញ​ដឹក​តាម​រថ​យន្ត​ឡង់​ គ្រី​ស្ស័រ​បំរុងយក​​​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​ត្រូវ​​ប៉ូលិស​ប៉ុស្តិ៍​​ ច្រកទ្វារ​ទ្វេភាគី​ជ្រៃ​ធំ ស្ទាក់​ចាប់​បាន​កាល​ពី​ម៉ោង​៣ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែ​តុលា នៅ​ជិត​​​បារាស់​ប៉ុស្តិ៍ ស្ថិត​នៅ​ភូមិ​លេខ​៨ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ ខេត្តកណ្តាល​។

ទឹក​ជ្រោះ​​​និម្និតក្បែរ​​ព្រំដែន​ឡាវ​​កួច​​យក​ជីវិត​​​នារី​ក្រមុំ​ម្នាក់​​​

Posted: 28 Oct 2011 03:17 AM PDT

​ខេត្ត​ស្ទឹងត្រែង​​​​​ ៖ ​​នារីវ័​យក្រមុំ​​​​​ម្នាក់​បាន​​បាត់ខ្លួន​​ពេលនាង​ និងក្រុម​​គ្រួសារ​​​បានចេញ​ពី​ពិធីភ្ជាប់​ពាក្យបង​ប្អូន​​ក្នុង​ភូមិ​ ព្រះរំកិល ​​​ហើយ​បាន​នាំគ្នា​​​ជិះទូកទៅលេង​​ទឹកជ្រោះ​​​ព្រះនិម្មិត ហើយ​​​​​ខណៈ​ពេល​​​នាង​ទៅក្បង់ទឹក​​​លប់មុខ​​នៅលើផ្ទាំង​​​ថ្មមាត់ជ្រោះ ក៏​​ត្រូវ​​​​ទឹក​​​កួច​​យក​ទៅ​បាត់​​ស្រមោល​តែម្តង ​​ធ្វើ​​ឱ្យ​​ញាតិមិត្ត​​​ផ្អើល​ឆោ​ឡោ​តែម្តង​។​

យន្ត​ហោះ​​​មួយ​គ្រឿង​​​អាច​ចុះ​​ដោយ​គ្មាន​​កង់​មុខ​​នៅ​អ៊ីរ៉ង់​

Posted: 28 Oct 2011 03:06 AM PDT


អ្នក​បើក​យន្ត​ហោះ​ម្នាក់​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ីរ៉ង់​ IRAN AIR ចៀស​វាង​បាន​នូវ​គ្រោះ​ថ្នាក់​ដ៏​សែន​ទារុណ​ដោយ​អាច​ចុះ​យន្ត​ហោះ​ធុន​ប៊ូ​អ៊ីញ​៧២៧​មួយ​គ្រឿង​បាន​សម្រេច​ដោយ​ប្រើ​តែកង់​ក្រោយ​ ខណៈ​ដែល​កង់​មុខ​របស់​យន្ត​ហោះ​គាំង​ទម្លាក់​មិន​ចេញ​។

ជន​ជាតិ​ព្រៅ​រាប់រ​យ​នាក់ត​វ៉ា​ប្រឆាំង​ក្រុម​ហ៊ុន​សុភក្តិ នីកា​ ថា​ទុក​ដីឱ្យ បែរ​ជា​ឈូស​ឆាយ

Posted: 28 Oct 2011 03:04 AM PDT

ទិដ្ឋភាពប្រជាពលរដ្ឋនាំគ្នាមកតវ៉ា
ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋជាង១០០​នាក់​ជា​ជនជាតិដើមភាគតិច​ព្រៅ តំណាងឲ្យ​ជន​ជាតិ​ដើមរាប់រយគ្រួសាររស់​នៅ​ក្នុងភូមិច្រប់ ឃុំ​ក្បាល​រមាស ស្រុកសេសាន បានដាច់បាយដាច់​ទឹក ខណៈ​នាំ​គ្នាទៅតវ៉ាចំពោះក្រុមហ៊ុន​សុភ័ក្ក​នីកា ដើម្បី​រារាំង​មិនឲ្យគ្រឿងចក្ររបស់ក្រុមហ៊ុន​នេះ​គាស់​កាយឈូសឆាយដីជា​ កេរដូនតារបស់​ពួកគាត់​​តាម ទំនៀម​ទម្លាប់​ជនជាតិព្រៅ ដែល​រក្សានូវ​ការធ្វើ​ស្រូវចម្ការវិលជុំ។

កំណើន​​សេដ្ឋកិច្ច​​​​​អាមេរិក​​ឡើង​2,5%ក្នុង​ត្រីមាសទី3

Posted: 28 Oct 2011 03:04 AM PDT

ក្រសួង​​ពាណិជ្ជកម្ម​អាមេរិក​រាយការណ៍​​កាល​ពី​ថ្ងៃទី១៧ តុលា ថា កំណើន​សេដ្ឋកិច្ច​​អាមេរិក បានឡើង​២,៥% ក្នុង​ត្រីមាស​ ទី៣​​នៃឆ្នាំ​២០១១ នេះ ។ ​អត្រា​កំណើនៃ​​ផល​ទុន​​ជាតិសរុបពិតប្រាកដ​​​ពីខែមិថុនា ​ដល់ខែ​កញ្ញា គឺល្អប្រសើរ​​​ប្រចាំ​ត្រី​មាស​ចាប់តាំងពី​ដើមឆ្នាំ​មក

ខឹង​ប្រពន្ធ​ជិះឡាន​ចូល​ផ្ទះ​សំណាក់ សន្តិសុខ​ស្ទើរ​ភ្លើងជិះ​ដើរ​លេងចូល​ផ្ទះ​គេ

Posted: 28 Oct 2011 03:02 AM PDT

រថយន្តដែលប៉ូលិសរឹបអូស
រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿង​ម៉ាក​​​កូរ៉ូឡា​ ពណ៌ខ្មៅ ត្រូវ​​នគរបាល​​​​ចរាចរណ៍​​ខណ្ឌ​ចំការមនដក​ហូត​​យកទៅ​រក្សា​ទុក​នៅអធិការ​ ដ្ឋាន​កាលពីយប់ថ្ងៃទី២២ តុលា ​ឆ្នាំ ២០១១ ​​បន្ទាប់ពីបើកបុកចូលផ្ទះ​​ទិញ​ និងលក់​អេត​ចាយ​​លេខ​៣៣៥ ផ្លូវ​​២៧១ ​​សង្កាត់​ទួល​ទំពូង​ទី១ ​ខណ្ឌចំការមន ។

ក្រុម 2NE1 ​លុប​ចោល​​ការ​​ប្រគំ​តន្ត្រី​​នៅទី​​ក្រុង​បាង​កក​

Posted: 28 Oct 2011 03:01 AM PDT


​ដោ​យសារ​ទឹក​ជំនន់​​នៅ​តែ​បន្ត​គំរាម​កំហែង​​ប្រទេ​សថៃ​នោះ​ ក្រុ​មតារា​ចម្រៀង 2NE1 បាន​សម្រេច​ចិត្ត​លុប​ចោល​គម្រោង​ទៅ​ប្រគំ​តន្ត្រី​នៅ​ក្នុងទីក្រុង​បាង​កក ។ តាម​គម្រោង​ក្រុម​តារា​ចម្រៀង​កូរ៉េ​​ដ៏​ល្បី​មួយ​នេះ​ នឹង​ទៅ​សម្តែង​តន្ត្រី​​នៅ​ក្នុង​ទីក្រុង​បាង​កក នៅ​ថ្ងៃ​សៅរ៍ ទី​២៩ តុលា ឆ្នាំ​២០១១

ទូរ​ទស្សន៍​អប្សរា​​នាំមក​ការ​​ប្រដាល់​ក្បាច់​​បុរាណ​​ខ្មែរ​ជា​​លក្ខណៈ​​អន្តរ​ជាតិ​

Posted: 28 Oct 2011 02:59 AM PDT


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ក្បាច់​​បុរាណ​ខ្មែរជា​លក្ខណៈ​អន្តរ​ជាតិ​ដែល​ប៉ុស្តិ៍​ទូរ​ទស្សន៍​អប្សរា​បាន​សន្យា​ថានឹង​រៀប​ចំ​ឡើង​ក្នុង​រយៈ​ពេល​១​ខែ​ម្តង​នោះ​បាន​វិល​មក​វិញ​សា​ជា​ថ្មី​ទៀត​ហើយ​។

​សិស្ស​ស្រីម្នាក់​​របួស​​ជើង ព្រោះ​​តែ​បើក​ម៉ូតូបុក​​​រថយន្ត​​កូរ៉ូឡា​ បត់ចូលផ្ទះ​

Posted: 28 Oct 2011 02:56 AM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​​សិស្សស្រី​​​​​ម្នាក់​រៀន​​​​នៅ​វិទ្យាល័យ​​​​​សន្ធរម៉ុក បានរង​របួស​​​​ជើង ព្រោះ​​​តែ​បើកម៉ូតូ​​​ម៉ាក​គុបទៅ​​បុករថយន្ត​ម៉ាក​កូរ៉ូឡា​​​​​១គ្រឿង ​ដែល​​​កំពុង​តែ​បត់ចូលផ្ទះ​​​​​បង្ក​ឱ្យ​​​​មាន​ការ​ជជែក​គ្នា​​​រក​ ខុសត្រូវ​​​តឹង​សរសៃ​​ក​។ ហេតុ​​ការណ៍​នេះ​កើត​ឡើង​ កាលពី​​​វេលា​ម៉ោង​​​​​១២ថ្ងៃ​ត្រង់​​ទី​​​​២៨ តុលា ​​លើផ្លូវ​​​១៥០ សង្កាត់​​ទឹក​ល្អក់​ទី​​២ ខណ្ឌ​ទួលគោក​។​

មន្ត្រី​ប៉ូលិស​​ម្នាក់​ឆក់​ខ្សែ​ភ្លើង​ស្លាប់ ខណៈ​ស្រាវ​ខ្សែ​ដែល​ដាច់​​ពី​បង្គោល

Posted: 28 Oct 2011 02:55 AM PDT

សពមន្រ្តីប៉ូលិស
ខេត្តព្រៃវែង ៖ ​មន្ត្រី​ប៉ូលិស​​ក្រសួង​មហា​ផ្ទៃ​ម្នាក់​ត្រូវខ្សែ​ភ្លើង​​ឆក់​ស្លាប់​ កាលពី​​វេលា​ម៉ោង​​​ជាង​៦​​ល្ងាច ​ថ្ងៃ​ទី​២៧ តុលា ២០១១ ​បន្ទាប់​ពី​គាត់​សម្រាក​ការ​ងារ​​បាន​មក​លេង​ផ្ទះ​ ហើយ​ចុះ​ទៅ​ស្រាវ​ខ្សែ​ភ្លើង​​ដាច់​ដែល​ធ្លាក់​​ក្នុង​ស្រះ​ទឹក ប៉ុន្តែ​ខ្សែ​​ភ្លើង​​នោះ​​មាន​ចរន្ត​ក៏​ឆក់​តែ​ម្តង បណ្តាល​​ឱ្យ​មាន​ការ​​សោក​ស្តាយ​​ពីសំណាក់​​ក្រុម​គ្រួសារ​​សាច់​ញាតិ​យ៉ាង​ ខ្លាំង។

រ៉ាក់ វិឆ័យ ​ជួប​​ សិង្ហ សាវ៉ន ​ចំណែកឯ​ ជាម អាដាំ ជួប​ លួន​ សុខខេង ​នៅលើរេញ​ទូរទស្សន៍​ ​CTN

Posted: 28 Oct 2011 02:49 AM PDT

កីឡាករប្រដាល់ រ៉ាក់ វិឆ័យ
រាជធានីភ្នំពេញ ៖ ​សាំង ស៊ីថា មកពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួងការ​ពារ​ជាតិ និង​ហេង​ វិឆ័យ មកពីក្លឹប​កង​ពលតូច​លេខ​៧០ ជួប​ប្រកួត​ គ្នា​​នៅលើ​សង្វៀនស្ថានីយ​ទូរទស្សន៍​ CTN នា​ថ្ងៃសៅរ៍ ទី២៩ តុលា នេះ​ ឯរ៉ាក់ វិឆ័យ មកពី​ក្លឹប​​​​កង​ពល​តូច​លេខ​៧០ ជួប​សិង្ហ សាវ៉ន មកពី​ក្លឹប​សិង្ហ​កីឡា។ ​កំពូល​អ្នក​លេង​ស្នៀត​ជើង​សាំង ស៊ីថា ​សម្រាប់​ការ​​មក​ប៉ះ​​ហេង វិឆ័យ ​លើក​នេះ​គេ​គិត​ថា មិន​អាច​ធ្វេស​​ប្រហែសបាន​​ឡើយ ​ព្រោះ​​ថា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!