Koh Santipheap Daily

Koh Santipheap Daily


កម្មករស៊ីឈ្នួល​​​កាប់ឈើ​គ្រញូង​​​ក្នុង​ដីថៃ​​​​៨​នាក់ ​​យកជីវិត​​​​​ទៅ​​ផ្សង​ ថៃ​បាញ់​​​របួសធ្ងន់​​​​ម្នាក់ រត់​រួច​​៥​នាក់ ​​បាត់ខ្លួន​​២នាក់​

Posted: 25 Oct 2011 01:18 AM PDT

​ខេត្តព្រះវិហារ​​​​​ ៖ ​កាលពីវេលាម៉ោង​​​​ប្រមាណ​​៩ព្រឹកថ្ងៃទី​​​​២៤ តុលា ​នេះ មានកម្មករ​​​ខ្មែរប្រមាណ​​​៨​នាក់ ក្នុងនោះ​មកពីស្រុកបាធាយ ​ខេត្តកំពង់ចាម ​​​៦​នាក់ និង​​​មក​ពី​ខេត្តសៀមរាប​​​២​នាក់ ​​​បានឡើង​​​​ទៅលើ​​ខ្នងភ្នំដងរែក ក្នុង​តំបន់​​មុំ​បី ​ក្នុងទឹកដីថៃ ​​ស៊ីឈ្នួល​អូសឈើគ្រញូង​ឱ្យ​ឈ្មួញ​​​​ត្រូវ​ទទួល​រង​ការ​លួច​​​​​បាញ់​ពី​ សំណាក់​ភាគី​សៀម​ដោយ​​​មិនដឹង​ខ្លួន​​​​ ខណៈ​ពេលដែលកំពុង​​ចង​អង្រឹង​​​ដេក​ក្នុង​​ព្រៃ ​​។

​ឱ្យឈប់សម្រាក​3​ថ្ងៃ​នៅ​ថៃ ​ដោយទឹកជំនន់​​ ព្រលាន​​យន្តហោះ​​ដន​មឿង​ផ្អាក​ការ​ហោះ​ហើរ​

Posted: 25 Oct 2011 01:11 AM PDT

 ​ទិដ្ឋភាព​​​​ទឹកជំនន់​នៅ​ថៃ
​រដ្ឋាភិបាល​​ថៃ​ថ្លែង​​កាលពីថ្ងៃទី​​​​២៥ តុលា ​​​ពីការ​​​ឱ្យឈប់សម្រាក​​​​ពិសេ​សមួយ​​ពីថ្ងៃទី​​​​២៧ ដល់ថ្ងៃទី​​​៣១ ​តុលា ដោយសារ​​​​ទឹកជំនន់​​​​ដែល​រាតត្បាត​ខ្លាំង​ក្នុង​បណ្តា​ខេត្តនៅភាគ​កណ្តាល​​ប្រទេស ហើយ​​​ដែលពេលនេះ​​កំពុងគំរាមកំហែង​​​ទីក្រុងបាង​កក​។​

ស្រវឹង​ធ្លាក់​ភ្នែក​​បើក​វីហ្គោ​​ក្រឡាប់​របួស​ធ្ងន់​ម្នាក់ និង​ស្រាល​4​នាក់​

Posted: 25 Oct 2011 01:09 AM PDT

ជនរងគ្រោះ
ខេត្តប៉ៃលិន ៖ យុវជនម្នាក់ឈ្មោះមឿន អាង អាយុ២៣ឆ្នាំ ជាកូនរបស់ស្រ្តីឈ្មោះសុខ​អេង អាយុ៥៣ឆ្នាំ រស់នៅភូមិដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន បានរងរបួសយ៉ាងធ្ងន់ធ្ងរ​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ មូលហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍​ក្រឡាប់រថយន្តម៉ាក VIGO ធ្វើឲ្យយុវជនរូប​នេះរយះ​មុខ​ផ្នែកខាងធ្វេងអស់១ចំហៀងដេរ​អស់​ចំនួន១៦​ថ្នេរ

ខឹង​គេ​មិន​ព្រម​ផឹក​ស៊ី​ជា​មួយ​​​ទាញ​ដាវ​ដេញ​កាប់​ដល់​ផ្ទះ​​

Posted: 25 Oct 2011 01:07 AM PDT

ជនដៃដល់
រាជធានីភ្នំពេញ​​ ៖ ​ជន​ប្រ​មឹក​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ូ​លិស​​ប៉ុស្តិ៍​​សង្កាត់​ព្រែក​ កំពឹស​​ធ្វើ​ការ​ចាប់​ខ្លួន​​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ​ ដើម្បី​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ខណៈពេល​ជន​នោះ​ហៅគេ​ឱ្យ​ផឹក​ស៊ី ​ជា​មួយ​ គេ​មិន​ព្រម​ផឹក​ក៏​ទាញ​ដាវ​ដេញ​កាប់​ដល់​ផ្ទះ​​ ដែល​ហេតុ​ការ​ណ៍​ហិង្សា​​នេះ​បាន​កើត​ឡើង​​​កាល​ពី​វេ​លា​ម៉ោង​៣​និង​៣០​ នាទី​រសៀល​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១១

សេចក្តី​ថ្លែង​ការណ៍​នៃ​អ្នក​​នាំពាក្យ​​របស់​លោក​ជំទាវ​តំណាង​​ជាន់​ខ្ពស់​ សហ​ភាព​​អឺរ៉ុបនៅ​ក្នុង​ឱកាស​​ខួប​លើក​ទី​20​នៃ​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​ ប៉ារីស​ឆ្នាំ​1991

Posted: 25 Oct 2011 01:06 AM PDT

ប្រ៊ុចសែល ៖ អ្នក​នាំពាក្យ​លោក​ជំទាវ Catherine Ashton តំណាង​ជាន់ខ្ពស់​​នៃ​សហ​ភាព​សម្រាប់​កិច្ច​​ការ​បរទេស ​និង​គោល​នយោ​បាយ​​សន្តិ​សុខ និង​ជា​អនុ​ប្រធាន​​នៃ​គណៈ​កម្ម​ការ​អឺរ៉ុប ​បាន​​ចេញ​សេចក្តី​ថ្លែង​ការណ៍​​មួយ​ដូច​ខាង​ក្រោម ៖ «ក្នុង​ឱកាស​ខួប​អនុ​ស្សាវរីយ៍​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​​ប៉ារីស​ឆ្នាំ​ ១៩៩១ នេះ លោក​ជំទាវ​ Catherine Ashton តំណាង​​ជាន់ខ្ពស់​​នៃ​សហ​ភាព​អឺរ៉ុប

សហរដ្ឋអាមេរិក​​​ផ្តល់ជំនួយ​ជាង​​​៣៥​លានដុល្លារ​​​ផ្នែក​សុខភាព​ និងអប់រំ​កម្ពុជា​

Posted: 25 Oct 2011 01:05 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​​យោងតាម​​​សចក្តី ប្រកាសព័ត៌មាន​របស់ស្ថានទូត​អាមេរិក ដែល​កោះសន្តិភាព​​បានទទួលឱ្យដឹង​​​ថា ​វេលាម៉ោង​​​​៣​និង​​​៣០​នាទី​រសៀលថ្ងៃទី​២៥ តុលា ២០១១ នៅ​ក្រសួង​​​ការបរទេស​កម្ពុជា ​រដ្ឋាភិ​បាល​​សហ​រដ្ឋអាមេរិក ​និង​រាជរដ្ឋាភិបាលកម្ពុជា នឹង​​​ចុះ​ហត្ថលេខា​​​​លើវិសោធន​កម្ម​​​នៃកិច្ចព្រម​ព្រៀង​​​​ទ្វេភាគីចំនួន ​​២ ដែល​នឹង​ផ្តល់​ថវិកា​​​ចំនួន​​៣២,៤៨​លានដុល្លារ ​ជាជំនួយថវិកា​សម្រាប់​​ឆ្នាំ​២០១១

Posted: 25 Oct 2011 12:59 AM PDT

លោកគីម ជុង​អុីល​ ​​​និង​លោកគីម ជុង​​អ៊ុន​ ​អង្គុយ​សង​ខាង​​​​ឧបនាយក​​រដ្ឋមន្ត្រី​​​​ចិន
​លោកគីម ជុងអ៊ីល ​​មេដឹកនាំ​​​​កំពូលរបស់​កូរ៉េ​ខា​ងជើង​ថ្លែង​​​កា​លពី​ថ្ងៃទី​​​​២៤ តុលា ថា​ កូរ៉េ​ខាង​ជើង​សង្ឃឹម​ថា ​​ការចរចា​​៦ភាគី​​​ស្តីពីបញ្ហា​​​នុយ​ក្លេអ៊ែរ​​​​នៅ​ឧបទ្វីប​​​​កូរ៉េ​នឹង​​​បើក​ធ្វើ​ជាថ្មី​ក្នុង​​ពេល​​​ដ៏ឆាប់​ខាងមុខនេះ​។​ ក្នុងកិច្ចប្រជុំ​​មួយជាមួយ​ឧបនាយករដ្ឋមន្ត្រី​​​ចិន លោក​ LI KEQIANG លោកគីម ជុងអ៊ីល ​​គូសបញ្ជាក់​​​ថា

នាងសូដឺតុនត្រៀមខ្លួនចាប់យកកីឡា៧(heptathlon)ដើម្បីដណ្តើម​ជោគជ័យក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងឡុង

Posted: 25 Oct 2011 12:42 AM PDT


នាង​គែលលី សូ​ដឺតុន​ដែល​ជា​អតី​ម្ចាស់​មេដាយ​សំ​រឹទ្ធិ​អូឡាំពិក​នឹង​វិល​ត្រឡប់​ចូល​ហ្វឹក​ហាត់​កីឡា​៧​វិញ្ញា​វិញ​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​កាស​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការ​ណ៍​អូឡាំពិក​ក្រុង​ឡុង​ឆ្នាំ​២០១២​។​

នាងសូដឺតុនត្រៀមខ្លួនចាប់យកកីឡា៧(heptathlon)ដើម្បីដណ្តើម​ជោគជ័យក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងឡុង

Posted: 25 Oct 2011 12:42 AM PDT


នាង​គែលលី សូ​ដឺតុន​ដែល​ជា​អតី​ម្ចាស់​មេដាយ​សំ​រឹទ្ធិ​អូឡាំពិក​នឹង​វិល​ត្រឡប់​ចូល​ហ្វឹក​ហាត់​កីឡា​៧​វិញ្ញា​វិញ​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​កាស​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការ​ណ៍​អូឡាំពិក​ក្រុង​ឡុង​ឆ្នាំ​២០១២​។​

បុរស​ជនជាតិ​ចិនបោះ​ពួយ​​​ឡិចស៊ីស​​ទៅបុក​រ៉ឺម៉ក​​ម៉ូតូកង់​​​៣ របួសស្រាល​២នាក់​

Posted: 25 Oct 2011 12:38 AM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តឡិចស៊ីស RX 300 មួយគ្រឿង បើកបរ​ដោយ​បុរស​ជន​​ជាតិ​ចិនម្នាក់​​បាន​​បោះពួយ​ទៅបុក​​​រ៉ឺម៉ក​​​ម៉ូតូកង់ ​​៣​​មួយ​គ្រឿង ​បណ្តាល​ឱ្យ​របួសស្រាល​​​២នាក់។ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នេះ​​កើតឡើង​នៅ​វេលាម៉ោង​​​​១២​និង​​១៥នាទី​​​ ថ្ងៃត្រង់​ ​ទី​​២៥ តុលា ​​តាមបណ្តោយ​ផ្លូវ​​​១៩៨៦ ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌសែនសុខ ​​​ចំណុច​មុខខារ៉ាអូខេ​ឌីយ៉ាម៉ង់ ។ ​

ការ​ពេញ​​និយម​ចិញ្ចឹម​​សត្វ​អាច​​បញ្ជាក់​ពី​​អត្ត​ចរិត​

Posted: 25 Oct 2011 12:37 AM PDT


និយម​ចិញ្ចឹម​សត្វ ឬ​ឆ្កែ​ ៖ ជាមនុស្ស​មាន​លក្ខណៈ​ប្រាកដ​ប្រជា​ក្នុង​ចិត្ត​ និង​ស្រឡាញ់​មិត្ត​ភក្តិ​។ លើស​ពី នេះ​ក៏​ជា​មនុស្ស​​ស្មោះ​ត្រង់​ក្លា​ហាន​មិន​គេច​ពី​បញ្ហា​ មាន​ទឹក​ចិត្ត​ប្រកប​ដោយ​សម្ព័ន្ធ​មេត្រី​ភាព​ ប៉ុន្តែ​ក៏​មាន​អារម្មណ៍​ប្រែ​ប្រួល​យ៉ាង​ងាយ និង​ឆាប់​ឆេវ​ឆាវ​។ ចូល​ចិត្ត​ចិញ្ចឹម​ឆ្មា​ ៖ និស្ស័យ​របស់លោក​អ្នក​មាន​លក្ខណៈ​ស្រដៀង​សត្វ​ឆ្មា​ ស្រឡាញ់​ឯក​រាជ្យ​ និង​សេរី​ភាព រួម​ទាំង​មាន​សមិទ្ធ​ផល​ក្នុង​ការ​ងារ​ដ៏​ប្រណីត​ ប៉ុន្តែ​ជា​មនុស្ស​និយម​​គិត​គូរ​លើ​ខ្លួន​ឯង​ដោយ​មិន​ខ្វល់​អ្វី​ដែល​ប៉ះ​ពាល់​ដល់​អ្នក​ជិត​ខាង​។

ការ​ពេញ​​និយម​ចិញ្ចឹម​​សត្វ​អាច​​បញ្ជាក់​ពី​​អត្ត​ចរិត​

Posted: 25 Oct 2011 12:37 AM PDT


និយម​ចិញ្ចឹម​សត្វ ឬ​ឆ្កែ​ ៖ ជាមនុស្ស​មាន​លក្ខណៈ​ប្រាកដ​ប្រជា​ក្នុង​ចិត្ត​ និង​ស្រឡាញ់​មិត្ត​ភក្តិ​។ លើស​ពី នេះ​ក៏​ជា​មនុស្ស​​ស្មោះ​ត្រង់​ក្លា​ហាន​មិន​គេច​ពី​បញ្ហា​ មាន​ទឹក​ចិត្ត​ប្រកប​ដោយ​សម្ព័ន្ធ​មេត្រី​ភាព​ ប៉ុន្តែ​ក៏​មាន​អារម្មណ៍​ប្រែ​ប្រួល​យ៉ាង​ងាយ និង​ឆាប់​ឆេវ​ឆាវ​។ ចូល​ចិត្ត​ចិញ្ចឹម​ឆ្មា​ ៖ និស្ស័យ​របស់លោក​អ្នក​មាន​លក្ខណៈ​ស្រដៀង​សត្វ​ឆ្មា​ ស្រឡាញ់​ឯក​រាជ្យ​ និង​សេរី​ភាព រួម​ទាំង​មាន​សមិទ្ធ​ផល​ក្នុង​ការ​ងារ​ដ៏​ប្រណីត​ ប៉ុន្តែ​ជា​មនុស្ស​និយម​​គិត​គូរ​លើ​ខ្លួន​ឯង​ដោយ​មិន​ខ្វល់​អ្វី​ដែល​ប៉ះ​ពាល់​ដល់​អ្នក​ជិត​ខាង​។

ប្រធាន​មជ្ឈ​មណ្ឌល​​អាស៊ាន​ជួប​ពិភាក្សា​​ជា​មួយ​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង

Posted: 25 Oct 2011 12:36 AM PDT

រាជធានីភ្នំពេញ ៖ ក្នុងជំនួប​​សម្តែង​ការ​គួរ​សម​ជា​មួយ​លោក​សាស្ត្រចារ្យ​បណ្ឌិត Victor Sumsky ប្រធាន​មជ្ឈ​​មណ្ឌល​អាស៊ាន​​នៃ​វិទ្យា​ស្ថាន​​ទំនាក់​ទំនង​អន្តរជាតិ​ ទីក្រុង​មូស្គូ ​នា​ព្រឹក​ថ្ងៃ​​ទី​២៥ តុលា ​នៅទីស្តី​ការ​ក្រសួង​ការ​បរទេស​​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ លោក​ឧប​នាយក​រដ្ឋ​ម​ន្ត្រី ហោ ណាំហុង រដ្ឋ​មន្ត្រ​ី​ការ​បរទេស​​ និង​សហ​ប្រតិ​បត្តិ​ការអន្តរជាតិ​​បាន​ស្វាគមន៍​​យ៉ាង​កក់​ក្តៅ​​​ដែល​លោក Victor Sumsky

ជិះម៉ូតូ​​មកពីផ្សារ​​​ចោរឆក់​យកខ្សែ.ក​​ផ្តាច់​បន្តោង​​ពេជ្រ​មានតម្លៃ​​​១.០០០​ដុល្លារ​ទៅបាត់​

Posted: 25 Oct 2011 12:34 AM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​ស្ត្រីម្នាក់ខណៈ​​ពេល​កំពុង​ជិះម៉ូតូ​ត្រឡប់មក​​​​ពីផ្សារ​​​​៧​មករា ត្រូវ​​ក្រុម​ចោរ​​ឆក់​ចំនួន​២នាក់​ជិះម៉ូតូ​ម៉ាកស្មាស់​​ ពណ៌ខ្មៅ ​​មួយ​គ្រឿង ធ្វើ​សកម្មភាព​ឆក់​ខ្សែ.កមួយខ្សែ​​ ហើយ​បាន​តែ​បន្តោង​​​ពេជ្រ​​ ដែលមាន​​តម្លៃ​​​​១ពាន់​ដុល្លារ​​រួច​​គេចខ្លួនបាត់​។​

ថ្ងៃតែមួយ​ស្លាប់ម្នាក់ របួសធ្ងន់​​២នាក់​ ដោយគ្រោះ​ថ្នាក់​​ចរាចរណ៍​​៣​កន្លែង​ផ្សេង​គ្នា ​

Posted: 25 Oct 2011 12:32 AM PDT

​ខេត្តកំពង់ធំ​​ ៖ ​កាលពីយប់ថ្ងៃទី​​​​២៤ តុលា ​២០១១ ​នៅក្នុង​ភូមិសាស្ត្រ​​​ខេត្ត​កំពង់ធំ មាន​​​​គ្រោះថ្នាក់​ចរាចរ​ណ៍​ចំនួន​៣​លើក ​​ក្នុង​​ស្រុក​​ចំនួន​​៣​ ដែល​​ក្នុង​​​​នោះ​នៅ​​ស្រុកស្ទោង​១លើក បណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​ម្នាក់ ​​ស្រុកកំពង់ស្វាយ​​១លើក បណ្តាល​ឱ្យរបួសធ្ងន់​​ម្នាក់ និង​​ស្រុក​សន្ទុក​​​១លើក​​បណ្តាល​ឱ្យ​​​របួស​​ធ្ងន់​ម្នាក់​។​

ឥណ្ទា​​បង្ហាត់​​​ឆ្កែ​ឱ្យ​ក្លាយ​​ជា​ក្រុម​​ស៊ើប​​ការណ៍​​សម្ងាត់​​ប្រឆាំង​​​ភេរវករ

Posted: 25 Oct 2011 12:32 AM PDT


ទីភ្នាក់ងារព័ត៌​មាន​​​បរទេស​​កាលពីថ្ងៃ​ទី​២៤ តុលា ​ផ្សាយ​ឱ្យ​ដឹងថា ​ឥណ្ឌា​បាន​ហ្វឹក​ហ្វឺន​​សុនខ (ឆ្កែ) ​ឱ្យ​ក្លាយ​​ជា​ក្រុម​ឈ្លប​យក​ការណ៍​ពិសេស​​ប្រឆាំង​ក្រុម​ឧទ្ទាម​ដែល​មាន​បំណង​​បែង​ចែក​ទឹក​ដី​​នៅ​​បរិវេណ​​​ព្រំដែន​​ឥណ្ឌា និង​ទីបេ។

សកម្ម​ភាព​ចោរ​ឆក់​ខ្សែ.ក​តែង​កើត​មាន​នៅ​តាម​​ដង​ផ្លូវ​សាធារណៈ

Posted: 25 Oct 2011 12:20 AM PDT

រាជធានីភ្នំពេញ​​ ៖ ​តាម​ការ​កត់​សម្គាល់​ពី​អ្នក​អង្កេត​​មួយ​ចំនួន​ឃើញ​ថា​ ក្នុង​ដំណាក់​​​កាល​ចុង​ក្រោយ​​នេះ​​បទ​ល្មើស​​​លួច​ ឆក់​ និង​ប្លន់​ហាក់​ដូច​ជា​​​កំរើក​ឡើង​វិញ​ ជា​ពិសេស​​ក្នុង​ខណ្ឌ​មួយ​ចំនួន​នៅ​​រាជ​ធានី​ភ្នំពេញ​​ ​កើត​មាន​មិន​សូវ​​លស់​ថ្ងៃ​ណា​ឡើយ ​ធ្វើ​ឱ្យ​ប្រ​ជា​​ពល​រដ្ឋ​មាន​ការ​ភ័យ​​ព្រួយ​​។​

ការប្រឈម​មុខគ្នានៅ​លើសង្វៀនរវាង​ប៉ាក់គីអាវនិង​អាមៀ ខាន់អាចនឹង​កើតមាន​នៅថ្ងៃ​ខាងមុខ

Posted: 25 Oct 2011 12:19 AM PDT


ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ លោក​ហ្វ្រេដឌី រ៉ូច​ដែល​បង្ហាត់​ទាំង​ប៉ាក់គីអាវ​និង​ទាំង​អា​មៀ ខាន់​បាន​ទទួល​ស្គាល់​ថា នឹង​មាន​ឱកាស​ណា​មួយ​ដែល​កូន​សិស្ស​របស់​ខ្លួន​ជួប​គ្នា​នៅ​លើ​សង្វៀន​ប្រកួត​។ ពិត​ណាស់​រឿង​នេះ​វា​មុខ​តែ​នឹង​កើត​ឡើង​ដ្បិត​ភ្នំ​មួយ​មិន​អាច​មាន​សត្វ​ខ្លា​សាហាវ​ដូចគ្នា​២ឡើយ​។

ធ្លាប់ធ្វើ​​កម្ម​ករ​មាន​កូន​សោ​ចាក់​លួច​ប្រេង​ម៉ាស៊ីន​ពេល​យប់​​ ម្ចាស់​ផ្ទះ​​ប្តឹង​ប៉ូលិស​​ឱ្យ​ចាប់​ខ្លួន​

Posted: 25 Oct 2011 12:17 AM PDT

ជនជាប់ចោទ
ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្ចាស់​​ផ្ទះ​បាន​ប្តឹង​ប៉ូលិស​​ឱ្យ​ឃាត់​ខ្លួន​​អតីត​កម្ម​ករ​ម្នាក់ ​ដែល​បាន​ចាក់​សោ​លួច​យក​សម្ភារ​​ក្នុង​ឃ្លាំង​កាល​វេលា​ម៉ោង​​១២​និង​២០​ នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៣ ​តុលា ២០១១ ​កន្លង​មក​នេះ ​នៅភូមិ​​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។

​កីឡា​ករ​ហ្វ័រ​ឡាន​ ​ខ្សែ​ប្រយុទ្ធ​​ក្លឹប ​Inter Milan ​ជួប​គូ​ស្នេហ៍​ថ្មី

Posted: 25 Oct 2011 12:14 AM PDT

 គូ​ស្នេហ៍​ថ្មី​​រប​ស់​គេ​​មាន​រូប​រាង​សិច​ស៊ី និង​ដើម​ទ្រូង​ធំ​គួរ​ឱ្យ​គយ​គន់ទៀតផង
​លទ្ធ​ផលនៃ​ការ​​ស៊ុត​​បញ្ចូល​ទី​ឱ្យ​ក្លឹប​ Inter Milan ​នៅ​​មិន​ទាន់​​មាន​លក្ខណៈល្អ​ប្រសើរ​ទេ ប៉ុន្តែ​រឿង​រ៉ាវ​ស្នេហា​​នៅខាងក្រៅ​​ទីលាន​ប្រកួត​សម្រាប់​កីឡា​ករ​ដី​យេ​ហ្គោ ​ហ្វ័រ​ឡាន ​ខ្សែ​ប្រយុទ្ធ​​ក្រុម​ជម្រើស​ជាតិ​​អ៊ុយ​រូហ្គាយ ​បែរ​​ជា​ដំណើរ​ការ​ទៅ ដោយ​រលូន​ជាមួយ​គូស្នេហ៍​​ថ្មី​​ដែល​ចូល​មក​ស្អំ​បេះដូងគេ ។ ​អ្វី​​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ គូ​ស្នេហ៍​ថ្មី​​រប​ស់​គេ​​មាន​រូប​រាង​សិច​ស៊ី និង​ដើម​ទ្រូង​ធំ​គួរ​ឱ្យ​គយ​គន់ទៀតផង ។

អគ្គ​ទី​ប្រឹក្សា​​ស្ថាន​ទូត​អូទ្រីស ​ប្រចាំ​ក្រុង​បាង​កក ស្វែង​យល់​​ពី​ដំណើរ​​ការ​សាលា​ក្តី​ខ្មែរ​ក្រហម

Posted: 25 Oct 2011 12:10 AM PDT

រាជធានីភ្នំពេញ ៖ លោក​ឯក ថា អ្នក​នាំ​ពាក្យ និង​ជាអនុ​ប្រធាន​​នាយក​ដ្ឋាន​​ព័ត៌​​មាន​​នៃ​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​​កម្ម​រហ័ស​ទីស្តីការ​គណៈ​​រដ្ឋ​មន្ត្រី​បាន​ប្រាប់​ឱ្យ​ដឹងថា ​គណៈ​ប្រតិ​ភូ​ប្រទេស​អូទ្រីស​មួយ​​ក្រុម​ដឹក​នាំដោយ​លោក Stephan Heisler អគ្គ​ទីប្រឹក្សា និង​ជា​អនុ​ប្រធាន​បេ​សកកម្ម​ស្ថាន​ទូត​​អូទ្រីស ប្រចាំ​​នៅ​ទី​ក្រុង​បាង​កក នា​រសៀល​ថ្ងៃទី​២៤ ​តុលា បាន​ចូល​​​ជួប​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​ សុខ អាន

ទីលាន​​ចត​រថយន្ត​ក្លឹប​Man Utd​ ក្លាយ​​ជា​ទីលាន​ឈប់​​សំចត​​ឧទ្ធម្ភាគចក្រ​​​​ត្រកូល​​​ក្លេស័រ

Posted: 25 Oct 2011 12:09 AM PDT


​ក្លឹប​បិសាច​ក្រហម​ Man Utd បាន​ធ្វើ​​កំណែ​ទម្រង់​​ទីលាន​ចំណត​​រថយន្ត​​​​ធ្វើ​ជា​ទីលាន​​​ឈប់​​សំចត​ឧទ្ធម្ភាគចក្រ​ដល់​ត្រកូល​​​​ក្លេស័រ​​​​ សម្រាប់​​​ធ្វើ​ដំណើរ​ទស្សនា​​​ការ​ប្រកួត​​ដ៏សំខាន់​​ក្នុងទីក្រុង​​​ម៉េន​ឆេស្ទ័រ កាលពី​យប់​​កន្លងមក​និង​ទៅ​​ថ្ងៃ​អនាគត ។

ជ្រើសរើស​​​​សមាជិក​មិន​​អចិន្ត្រៃយ៍​5ថ្មី​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​​ អ.ស.ប

Posted: 24 Oct 2011 11:59 PM PDT


​​មហា​សន្និបាត អ.ស.ប ​កាលពីថ្ងៃទី​​២៤ តុលា បាន​​ជ្រើសរើស​​​​ប្រទេស​អាហ្សែ​បៃហ្សង់ជា​សមាជិក​មិន​អចិន្ត្រៃយ៍​សម្រាប់​​អាណត្តិ​​​២​ឆ្នាំ ក្នុងក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​រួមជាមួយ​ប៉ាគីស្ថាន ម៉ារ៉ុក​​ ហ្គាតេ​ម៉ា​ឡា និង​តូហ្គោ ​​ក្លាយជា​សមាជិក​មិន​​អចិន្ត្រៃយ៍​ថ្មី​៥​របស់ក្រុម​ប្រឹក្សាសន្តិសុខ អ.ស.ប។​

ខឹង​​ប្រើ​ប្អូន​មិន​​ទៅ​ទិញ​ស្រា​ឱ្យ​ផឹក​ទាញ​ដាវ​កាប់​​ស្ទើរ​ដាច់​​ក​ស្លាប់​

Posted: 24 Oct 2011 11:53 PM PDT

ខេត្ត​សៀម​រាប​​​ ៖ ​បុរស​ម្នាក់​​​បាន​កាប់​ប្រ​ហារ​​ទៅ​លើ​យុវជន​ជា​ប្អូន​ប្រុស រួម​ម្តាយ​តែ​មួយ​តែ​ឪពុក​ផ្សេង​គ្នា​​ស្លាប់​។ បន្ទាប់​មក​ជន​ដៃ​ដល់​​ត្រូវ​កម្លាំង​សមត្ថ​ក​ិច្ច​​ប៉ូ​លិស​​ប៉ុស្តិ៍​​ រដ្ឋ​បាល​នគរ​បាល​ ឃុំ​សំរោង​​យាស​​ហ​ការ​ជា​មួយ​កម្លាំង​​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​​ពួក​​ ឃាត់​ខ្លួន​ ​កាល​ពី​​យប់​ថ្ងៃ​​ទី​២៤ តុលា កន្លង​​ទៅ​​ពី​បទ​អំពើ​មនុស្ស​ឃាត​។​

ខ្ចីម៉ូតូ​​ប្អូនធម៌​យកទៅបញ្ចាំ​​លេងល្បែង​​​ចាញ់​ហ្មត់ ​​ព្រះមិន​ជួយរត់​ចូល​​អន្ទាក់ខ្លួន​​ឯង​

Posted: 24 Oct 2011 11:53 PM PDT

ជនជាប់ចោទ
​ខេត្តស្វាយរៀង​​​​​ ៖ ​បុរសម្នាក់​​​ត្រូវ​បាន​សមត្ថកិច្ច​​​ឃាត់ខ្លួ​ន​ និង​​​កសាង​សំណុំរឿង​​បញ្ជូន​​ទៅតុលាការ​​​​ពីបទ​​​​​ឆបោក​យកម៉ូតូ​ប្អូនធម៌ ​ទៅ​បញ្ចាំ​លេងល្បែង​​ក្នុងកាស៊ីណូ​។ បុរសដែល​​ត្រូវ​ឃាត់​ខ្លួននេះ​​ឈ្មោះ​​​​ពៅ សុត្ថាវី អាយុ​​​៣៣​ឆ្នាំ ​មានទីលំនៅ​​ក្នុង​​ភូមិ​ទី​៩ សង្កាត់​ទឹកល្អក់​ទី​៣ ​ខណ្ឌ​ទួល​គោក ​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថ​កិច្ច​​​​​ឃាត់ខ្លួន​​​កាល​ពី​វេលា​ម៉ោង​​១​២ថ្ងៃត្រង់​ ថ្ងៃទី​២៣ តុលា ​២០១១ នៅចំណុច​ផ្លូវ​​កំពង់ស្ពាន ​​ស្ថិត​​ក្នុង​​ភូមិ​

សំបុត្រចូល​ទស្សនាការ​ប្រណាំងហ្វម​មូឡាវ័ននៅ​ឥណ្ឌាលក់មិន​ទាន់អស់

Posted: 24 Oct 2011 11:45 PM PDT


សំ​បុត្រ​ចូល​ទស្សនា​ការ​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​នៅ​ឥណ្ឌា​មិន​ទាន់​លក់​ដាច់​អស់​ឡើយ​មក​ដល់​ពេល​នេះ​។​ប្រការ​នេះ​បាន​បង្ខំ​ឲ្យ​អ្នក​រៀប​ចំ​ការ​ប្រណាំង​បញ្ចុះ​តម្លៃ​សំ​បុត្រ​ដើម្បី​បំ​ពេញ​កៅ​អី​ទស្ស​នា​ការ​ប្រកួត​ដែល​មាន​១២០.០០០។

រថយន្ត​ហាយ​ឡេន​ឌ័រ​បុក​ម៉ូតូ​​វី​វ៉ា​ប៉ើង​២០​ម៉ែត្រ

Posted: 24 Oct 2011 11:30 PM PDT

រថយន្តបង្កហេតុ
ខេត្ត​ស្វាយ​រៀង​ ៖ ​រថយន្ត​ម៉ាក​ហាយ​ឡេន​ឌ័រ​​មួយ​គ្រឿង​ដែល​គេច​ម៉ូតូ​ឆ្លង​ថ្នល់​ ក៏​ជ្រុល​ទៅ​​បុក​គូទ​​ម៉ូតូ​ម៉ាក​វី​វ៉ា​​ប៉ើង​ជាង​២០​ម៉ែត្រ ​ធ្លាក់​លើ​ចិញ្ចើម​​ថ្នល់​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​របួស​ធ្ងន់​​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​រាជ​ធានី​ភ្នំពេញ​ទាំង​យប់​។ ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​​បាន​កើត​ឡើង​ កាល​ពី​វេ​លា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១១ ​នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​មួយ​ស្ថិត​ក្នុង​ភូមិ​​ឆ្មល់ សង្កាត់​

សត្វ​ទា​ទឹក​ងាប់​​នៅ​ឆ្នេរ​​សមុទ្រ​ក្នុង​​ប្រទេស​​​កាណាដា​ជាង​​5.000​ក្បាល

Posted: 24 Oct 2011 11:17 PM PDT


តា​ម​សារព័ត៌​មាន​​​ «តូរ៉ុង​​តូ ញូវ» ​របស់​កាណាដា ​ផ្សាយ​ថ្ងៃ​ទី​២៤ តុលា​ ឱ្យ​ដឹងថា មាន​សត្វ​ទា​ទឹក និងសត្វ​រំពេ ​ប្រហែល​​៥.០០០​ទៅ​៦.០០០​ក្បាល​ បានងាប់​រដូក​រណែល​នៅតាម​ឆ្នេរ​សមុទ្រ​​ជ័រ​ជៀន​បេ រដ្ឋ​អុងតារី​យ៉ូ ប្រទេស​កាណាដា ​ហើយ​សមត្ថ​កិច្ច​ប៉ូលិស​​មាន​ជំនឿ​ថា

រ៉ូ​ណាល់​ដូ​ជា​​កីឡាករ​​បាល់ទាត់​​ទទួល​​ការ​ចាប់​​អារម្មណ៍​តាម​អ៊ីន​​ធើរ​ណេត​

Posted: 24 Oct 2011 11:13 PM PDT


កីឡា​ករ​គ្រី​ស្ទៀ​ណូ​ រ៉ូ​ណាល់ដូ ក្លាយ​ជា​បុគ្គល​នៅ​ក្នុង​មជ្ឈ​ដ្ឋាន​កីឡា​ដែល​​ទទួល​ចំណាប់​អារម្មណ៍​ពី​អ្នក​បើក​អ៊ីន​ធើរ​ណេត​​ស្វែង​រក​ឈ្មោះ​នៅ​ក្នុង​វេប​សាយ​ហ្គូ​ហ្គល​ក្នុង​ឆ្នាំ​២០១១ ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​មាន​ចំនួន​៩០,៦​លាន​នាក់ ឬ៩០,៦​លាន​ដង​នាំ​មុខ​មិត្ត​ភក្តិ​ជា​កីឡា​ករ​ រួម​មាន​ដេវីដ បេក​ខាំ លី​អូណេល ម៉េស​ស៊ី និង​លោក​ប៉ឺឡេ​ អតីត​កីឡា​ករ​ប្រវត្តិ​សាស្ត្រ​ជន​ជាតិ​ប្រេស៊ីល​។

នាងសារ៉ាប៉ូវ៉ា​​កំ​ពុងសំឡឹង​រកតំណែងី​លេខ1លើក​លោកនៅ​ក្នុង​​ព្រឹត្តិការណ៍​​ប្រកួត​​ដំ​ណាច់​ឆ្នាំ​ ​WTA Championships ​នៅ​តួកគី​

Posted: 24 Oct 2011 11:10 PM PDT

 នាង​សារ៉ា​ប៉ូ​វ៉ា​-រុស្ស៊ី​
ទី​ក្រុង​អ៊ីស្តង់​ប៊ុល​របស់​ប្រទេស​តួកគី​នឹង​ទទួល​រៀប​ចំ​ការ​ប្រកួត​តឺន្នីស​ដំណាច់​ឆ្នាំ ​TEB BNP Paribas WTA Championships ដែល​មាន​ការ​ចូល​រួម​ពី​បណ្តា​កំពូល​កីឡាការិនី​៨រូប​។ ដោយ​ឡែក​នាង​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​ដែល​បច្ចុប្បន្ន​ជា​កីឡាការិនី​លេខ​២ពិភពលោក​អាច​នឹង​ឡើង​ទៅ​កាន់​តំណែង​លេខ១លើ​លោក​ប្រ​សិន​ជា​នាង​យក​ឈ្នះ​កីឡាការិនី

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!