The Phnom Penh Post - KHMER: “កែវ រ៉េមី៖ រដ្ឋាភិបាល​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស​ទាំង​អស់” plus 9 more

The Phnom Penh Post - KHMER: “កែវ រ៉េមី៖ រដ្ឋាភិបាល​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស​ទាំង​អស់” plus 9 more


កែវ រ៉េមី៖ រដ្ឋាភិបាល​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស​ទាំង​អស់

Posted: 26 Oct 2011 03:25 AM PDT

111026_b04

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋាភិបាល នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ដែល​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា ពុំ​មាន​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ហើយ​បាន​និយាយ​ថា រដ្ឋាភិបាល​បាន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ទាំង​អស់។

បក្ស​នយោបាយ​រិះ​គន់​អប្រសិទ្ធិភាព​ការងាររបស់​គ.ជ.ប.

Posted: 26 Oct 2011 03:02 AM PDT

ភ្នំពេញៈ សមាជិក​សភា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រិះ​គន់​ទៅ​លើ​ការ​ប៉ាន់​ប្រមាណ​អំពី​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ ឆ្នោត​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថា «គ្មាន​ប្រសិទ្ធភាព​ក្នុង​ទេ» ស្រប​ពេល​ដែល​របាយការណ៍​អង្កេត​របស់​ខុមហ្វ្រែល បាន​បង្ហាញ​ថា គណ​បក្ស​នយោបាយ​ ដែល​មិន​ស្ថិត​នៅ​ក្នុង​រដ្ឋាភិបាល កាន់​តែ​មិន​ទុក​ចិត្ត​ថែម​ទៀត​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុះ​ឈ្មោះ​បោះ ​ឆ្នោត​របស់​ គ.ជ.ប.។

ណាតូ​ពន្យារ​ពេល​កិច្ច​ប្រជុំ​បញ្ចប់​បេសកកម្ម​នៅ​លីប៊ី

Posted: 26 Oct 2011 02:39 AM PDT

ប៊្រុចសែលៈ សម្ព័ន្ធ​មិត្ត​យោធា​ណាតូ បាន​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​សុក្រ​នូវ​កិច្ច​ប្រជុំ​ក្រុម​អគ្គ​រដ្ឋ​ទូត​ សម្ព័ន្ធ​មិត្ត ដែល​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ និង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​ការ​សម្រេច​មួយ ដើម្បី​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​លីប៊ី។ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​ណាតូ។

អាជ្ញាធរ​ឡាវ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​៥​នាក់

Posted: 26 Oct 2011 02:19 AM PDT

ស្ទឹងត្រែងៈ ក្រុម​មន្ត្រី​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ពលរដ្ឋ​កម្ពុជា​ចំនួន ៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​ឡាវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ខណៈ​ពេល​ពួក​គេ​ឆ្លង​កាត់​ព្រំ​ដែន​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មឿងខុង ប្រទេស​ឡាវ ហើយ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ កំពុង​ចរចា​គ្នា​ដើម្បី​នាំ​ពលរដ្ឋ​ទាំង​នោះ​ត្រឡប់​មក​វិញ។

អាជ្ញាធរ​នឹង​កំណត់​ចំនួន​ឡើង​ទស្សនា​ភ្នំ​បាខែង​នា​ពេល​ថ្ងៃ​លិច

Posted: 26 Oct 2011 02:05 AM PDT

ភ្នំពេញៈ អាជ្ញា​ធរ​អប្ស​រា​កម្ពុជា នឹង​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​នៅ​លើ​កំពូល​ប្រាសាទ​បាខែង ដែល​ជា​កន្លែង​ដ៏​ល្អ​មួយ​ក្នុង​ការ​គយ​គន់​មើល​ថ្ងៃ​លិច​ចុះ​ នៅ​តំបន់​អង្គរ​ ឲ្យ​មក​នៅ​ត្រឹម​តែ ​៣០០​នាក់​ក្នុងពេល​ម្ដងៗ​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​ការ​បាក់​បែក​ខូច​ខាត​ដល់​ប្រាសាទ​បុរាណ​មួយ​នេះ។

ហាង​លក់​ទំនិញ​ដាក់​កម្រិត​ការ​លក់​ទំនិញ​ខណៈ​វិបត្តិ​ទឹក​ជំនន់​កាន់​តែ​អាក្រក់

Posted: 26 Oct 2011 01:41 AM PDT

111026_b03

បាងកកៈ ហាង​លក់​ទំនិញ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់​ផ្ដើម​​ដាក់​ចេញ​នូវ​ការ​រឹត​បន្តឹង​ជា​បន្ទាន់​នៅ​ថ្ងៃ​ពុធ​នេះ ដោយសារ​ប្រជា​ពលរដ្ឋ​ពោរ​ពេញ​ដោយ​កំហឹង​នោះ បាន​ប្រមូល​ដាក់​ស្តុក​ទុក​នូវ​ស្បៀង​អាហារ និង​​ទំនិញ​ចាំ​បាច់​ដទៃ​ទៀត នៅ​ពេល​ដែល​ទីក្រុង​នេះ​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កាន់​តែ​ខ្លាំង​ឡើង​ពី​ ទឹក​ជំនន់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។

តុលាការ​កំពង់ឆ្នាំង​កោះ​ហៅ​កម្មករ​៩​នាក់​ចូល​បំភ្លឺ​ជា​ថ្មី

Posted: 26 Oct 2011 01:12 AM PDT

កំពង់ឆ្នាំងៈ ចៅក្រម​តុលាការ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​កោះ​ហៅ​កម្មការិនី ៩​នាក់​នៅ​រោង​ចក្រ M&V ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ជា​លើក​ទី​២ នៅ​ដើម​ខែ​ក្រោយ​នេះ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដាក់​ពាក្យ​បណ្តឹង​ជំទាស់​ទៅ​នឹង​ ដីកា​សម្រេច​រក្សា​ការពារ​របស់​តុលាការ​ខេត្ត​នេះ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា​កន្លង​ទៅ​នេះ ដែល​បញ្ជា​មិន​ឲ្យ​កម្មករ​ទាំង​នោះ​ចូល​ធ្វើ​ការ​វិញ។

ណាតូ​នឹង​សម្រេច​បញ្ចប់​បេសកកម្ម​នៅ​លីប៊ី​ក្រោយ​កាដាហ្វី​ស្លាប់

Posted: 26 Oct 2011 12:29 AM PDT

ទ្រីប៉ូលីៈ សម្ព័ន្ធ​មិត្ត​យោធា​ណាទូត គ្រោង​នឹង​សម្រេច​ចិត្ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ពុធ​នេះ​ថា តើ​នឹង​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​លីប៊ី​នៅ​ពេល​នេះ ក្រោយ​ពី​បុរស​ខ្លាំង មួម៉ារ កាដាហ្វី ត្រូវ​បាន​សម្លាប់ និង​កប់​ និង​ក្រោយ​ពី​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​នេះ បាន​ប្រកាស​​ប្រទេស​«ត្រូវ​បាន​រំដោះ»​ហើយ​នោះ។

អាជីវកម្ម​ទូរស័ព្ទ​របស់ LG បន្ត​ខាត​បង់​៦​ត្រីមាស​បន្ត​បន្ទាប់

Posted: 25 Oct 2011 11:54 PM PDT

111026_b02

សេអ៊ូលៈ ក្រុមហ៊ុន LG Electronics របស់​កូរ៉េ​ខាង​ត្បូង បាន​រាយការណ៍​អំពី​ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ដ៏​ខ្លាំង​ក្លា​ហួស​ការ​រំពឹង​ទុក​​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ផ្នែក​អាជីវកម្ម​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​នេះ កំពុង​ធ្លាក់​ចូល​កាន់​តែ​ជ្រៅ​ទៅ​ដល់​​សញ្ញា​ក្រហម ដែល​ធ្វើ​ឲ្យ​ខក​ចិត្ត​ចំពោះ​ការ​ស្ដារ​ឡើង​វិញ​នូវ​ការ​ប្រកួត​ប្រជែង​ អាជីវកម្ម​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន។

នាំ​ខ្លួន​បក្ខ​ពួក​អតីត​មនុស្ស​ស្និទ្ធ​នឹង​លោក ជា ស៊ីម មក​សួរ​បន្ថែម

Posted: 25 Oct 2011 11:23 PM PDT

ភ្នំពេញៈ អតីត​ប្រធាន​ពិធីការ​ និង​អតីត​ទីប្រឹក្សា​ចំនួន ២​នាក់​របស់​លោក​ ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​ចន្ទ​នេះ ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សាក​សួរ​បន្ថែម​ទៀត​ជុំ​វិញ​វត្ថុ​តាង និង​ឯកសារ ដែល​ត្រូវ​សមត្ថកិច្ច​រឹប​អូស​បាន​ពី​លំនៅដ្ឋាន​របស់​ពួក​គេ នៅ​អំឡុង​ពេល​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​មក​នេះ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ឆបោក​ដ៏​ធំ​មួយ និង​ក្លែង​ឯកសារ​សាធារណៈ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!