The Phnom Penh Post - KHMER: “ចិនជំរុញឲ្យអឺរ៉ុបដោះស្រាយវិបត្តិបំណុលកុំបង្អែរបង្អង់” plus 9 more |
- ចិនជំរុញឲ្យអឺរ៉ុបដោះស្រាយវិបត្តិបំណុលកុំបង្អែរបង្អង់
- បញ្ជូនខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់
- សៀវភៅជីវប្រវត្តិស្ថាបនិក Apple បង្ហាញថា លោក ចប ប្តេជ្ញាកម្ទេច Android
- រដ្ឋាភិបាលច្រានចោលការចោទប្រកាន់ពីមេធាវីរបស់ នួន ជា
- លើកពេលកាត់ក្ដីសកម្មជនអាវលឿងថៃពីរនាក់
- អតិផរណាវៀតណាមធ្លាក់ចុះពីរខែជាប់គ្នា
- មនុស្សបីនាក់ស្លាប់ក្នុងពេលប្រយុទ្ធគ្នានៅយេម៉ែន
- ទឹកជំនន់រឹតតែអាក្រក់ឡើងៗនៅថៃ ជន់លិចបាងកកកាន់តែខ្លាំង
- អាមេរិក កូរ៉េខាងជើងកំពុងចរចាគ្នានៅហ្សឺណែវ
- ឧបនាយករដ្ឋមន្ត្រីចិនជំរុញឲ្យកូរ៉េខាងជើងពន្លឿនការចរចានឹងអាមេរិក
ចិនជំរុញឲ្យអឺរ៉ុបដោះស្រាយវិបត្តិបំណុលកុំបង្អែរបង្អង់ Posted: 24 Oct 2011 02:54 AM PDT ប៉េកាំងៈ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានជំរុញឲ្យសហភាពអឺរ៉ុបដោះស្រាយវិបត្តិបំណុលរបស់ខ្លួនឲ្យបាន ឆាប់បំផុតតាមតែអាចធ្វើបាន និងការពារវិបត្តិនេះកុំឲ្យរីកសាយភាយ ខណៈមេដឹកនាំជាន់ខ្ពស់លំដាប់ទី ៤ របស់ប្រទេសចិន បានធ្វើដំណើរទៅដល់សម្រាប់ទស្សនកិច្ចនៅទ្វីបអឺរ៉ុប ក្នុងនោះមានទាំងប្រទេសក្រិចផងដែរ។ |
បញ្ជូនខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ Posted: 24 Oct 2011 02:30 AM PDT បាត់ដំបងៈ តុលាការខេត្តបាត់ដំបង សម្រេចឃុំខ្លួនបណ្តោះអាសន្នបុរសម្នាក់នៅថ្ងៃចន្ទនេះ ពីបទនាំពលករឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ និងករណីប៉ុនប៉ងរំលោភសេពសន្ថវៈស្រ្តីម្នាក់ កាលពីដើមខែតុលាកន្លងមកនេះ។ |
សៀវភៅជីវប្រវត្តិស្ថាបនិក Apple បង្ហាញថា លោក ចប ប្តេជ្ញាកម្ទេច Android Posted: 24 Oct 2011 02:22 AM PDT សាន់ហ្វ្រាន់ស៊ីស្កូៈ លោក ស្ទីវ ចប បាននិយាយថា លោកចង់កម្ទេចកម្មវិធី Android និងចំណាយនូវរាល់ប្រាក់ទាំងអស់របស់ក្រុមហ៊ុន Apple និងដង្ហើមចុងក្រោយរបស់ ប្រសិនបើនោះគឺជាអ្វីដែលត្រូវធ្វើ ដើម្បីកម្ទេចកម្មវិធីមួយនេះរបស់ក្រុមហ៊ុន Google។ នេះដោយយោងតាមសៀវភៅជីវប្រវត្តិរបស់លោក ស្ទីវ ចប ដែលត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធ Walter Isaacson។ |
រដ្ឋាភិបាលច្រានចោលការចោទប្រកាន់ពីមេធាវីរបស់ នួន ជា Posted: 24 Oct 2011 02:18 AM PDT ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលកម្ពុជា បានច្រានចោល និងចាត់ទុកការចោទប្រកាន់ពីសំណាក់មេធាវីអន្តរជាតិរបស់លោក នួន ជា មកលើមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ជាការទម្លាក់កំហុសដោយគ្មានមូលដ្ឋាន និងជាចេតនាបន្ទុចបង្អាក់ដំណើរការសំណុំរឿង ០០២។
|
លើកពេលកាត់ក្ដីសកម្មជនអាវលឿងថៃពីរនាក់ Posted: 24 Oct 2011 01:20 AM PDT ភ្នំពេញៈ សាលាឧទ្ធរណ៍កម្ពុជា នៅថ្ងៃចន្ទនេះ បានសម្រេចលើកពេលបើកសវនាការកាត់ក្ដីទៅលើសកម្មជនអាវលឿងថៃពីរ នាក់ ដោយសារតែអវត្តមានមេធាវីការពារក្ដី និងអ្នកបកប្រែ។ |
អតិផរណាវៀតណាមធ្លាក់ចុះពីរខែជាប់គ្នា Posted: 24 Oct 2011 12:59 AM PDT ហាណូយៈ អតិផរណាវៀតណាម បានធ្លាក់ចុះក្នុងរយៈពេលពីរខែ។ ការធ្លាក់ចុះអតិផរណានេះ អាចកាត់បន្ថយសម្ពាធមកលើធនាគារកណ្តាលក្នុងការបន្តដំឡើងអត្រាការ ប្រាក់។ |
មនុស្សបីនាក់ស្លាប់ក្នុងពេលប្រយុទ្ធគ្នានៅយេម៉ែន Posted: 24 Oct 2011 12:32 AM PDT សាណាៈ គ្រូពេទ្យនិយាយថា ការបាញ់ប្រហារដោយកាំភ្លើង និងគ្រាប់ផ្លោងនៅទីក្រុងសាណារបស់ប្រទេសយេម៉ែន បានផ្ដាច់ជីវិតមនុស្ស ២នាក់កាលពីថ្ងៃអាទិត្យម្សិលមិញ ពីរថ្ងៃក្រោយពីអង្គការសហប្រជាជាតិបានចេញនូវសេចក្តីសម្រេចមួយ ដោយបានថ្កោលទោសអំពើហិង្សា និងបានជំរុញឲ្យប្រធានាធិបតី អាលី អាប់ឌុឡះ សាឡេះ ចុះចេញពីអំណាច។ |
ទឹកជំនន់រឹតតែអាក្រក់ឡើងៗនៅថៃ ជន់លិចបាងកកកាន់តែខ្លាំង Posted: 23 Oct 2011 11:22 PM PDT បាងកកៈ សង្កាត់កាន់តែច្រើនថែមទៀតនៅក្នុងរាជធានីបាងកករបស់ប្រទេសថៃ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការព្រមានឲ្យប្រុងប្រយ័ត្នយ៉ាង ខ្ពស់នៅថ្ងៃចន្ទនេះ ទៅនឹងទឹកជំនន់ដែលហូរធ្លាក់មកពីភាគខាងជើងនៃរាជធានីមួយនេះ ហើយអាជ្ញាធរប្រឈមមុខនឹងការរត់ប្រណាំងនឹងពេលវេលា ដើម្បីបូមទឹកចូលទៅក្នុងសមុទ្រ និងការពារសង្កាត់ពាណិជ្ជកម្ម។ |
អាមេរិក កូរ៉េខាងជើងកំពុងចរចាគ្នានៅហ្សឺណែវ Posted: 23 Oct 2011 10:14 PM PDT ហ្សឺណែវៈ ក្រុមអ្នកចរចាកូរ៉េខាងជើង និងអាមេរិក កំពុងជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាដោយផ្ទាល់ដែលមានគោលបំណងធ្វើឲ្យរស់រានឡើងវិញ នូវការចរចារំសាយអាវុធនុយក្លេអ៊ែរ ដែលបានជាប់គាំងជាយូរមកហើយនោះ។ |
ឧបនាយករដ្ឋមន្ត្រីចិនជំរុញឲ្យកូរ៉េខាងជើងពន្លឿនការចរចានឹងអាមេរិក Posted: 23 Oct 2011 10:01 PM PDT ប៉េកាំងៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា ឧបនាយករដ្ឋមន្ត្រីចិន បានប្រាប់សមភាគីកូរ៉េខាងជើងនៅអំឡុងដំណើរទស្សនកិច្ចនៅទីក្រុង ព្យុងយ៉ាងថា ប្រទេសចិនចង់ឲ្យកូរ៉េខាងជើង បង្កើនការពិភាក្សាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយសង្ឃឹមថានឹងទទួលបានការចាប់ផ្ដើមឡើងវិញយ៉ាងឆាប់រហ័សនូវ កិច្ចចរចាបញ្ហានុយក្លេអ៊ែរ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |