The Phnom Penh Post - KHMER: “គ្រូបង្រៀននៅជើងឆ្នុកត្រូវការប្រាក់ម៉ោងត្រីមាសចុងក្រោយ” plus 9 more |
- គ្រូបង្រៀននៅជើងឆ្នុកត្រូវការប្រាក់ម៉ោងត្រីមាសចុងក្រោយ
- កម្មករដួលសន្លប់នៅកំពង់ស្ពឺនឹងចូលធ្វើការវិញថ្ងៃព្រហស្បតិ៍
- ព្រលានយន្តហោះដនមឿងដំណើរការធម្មតាទោះបីទឹកជន់លិច
- ថៃប្រកាសថ្ងៃឈប់សម្រាកពិសេសដោយសារទឹកជំនន់
- សង្កាត់ជាច្រើននៅបាងកកលិចលង់ក្រោមទឹកជំនន់ដ៏អាក្រក់បំផុត
- នាយករដ្ឋមន្ត្រីអូស្រ្តាលីប្រាប់អឺរ៉ុបឲ្យដោះស្រាយវិបត្តិបំណុលឲ្យបានឆាប់
- អ្នកស្លាប់ក្នុងរញ្ជួយដីនៅតួកគីឡើងដល់២៧៩នាក់ រាប់រយនាក់កំពុងបាត់ខ្លួន
- លោក គីម អំពាវនាវឲ្យមានការចរចានុយក្លេអ៊ែរឡើងវិញឲ្យបានឆាប់
- អតិថិជន China Mobile ១០លាននាក់កំពុងប្រើប្រាស់ទូរស័ព្ទ iPhone
- អ្នកភូមិចោទអាជ្ញាធរឃុំជ្វាំងថាបានគំរាមកំហែងចាប់ខ្លួន
គ្រូបង្រៀននៅជើងឆ្នុកត្រូវការប្រាក់ម៉ោងត្រីមាសចុងក្រោយ Posted: 25 Oct 2011 03:05 AM PDT ភ្នំពេញៈ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដាក់លិខិតមួយកាលពីម្សិលមិញ ទៅក្រសួងអប់រំ ដើម្បីស្នើឲ្យជួយអន្តរាគមន៍ លើករណីយឺតយ៉ាវនៃការបើកប្រាក់ម៉ោងថែមនៅត្រីមាសទី៣ ក្នុងឆ្នាំនេះរបស់គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនជើងឆ្នុក ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ |
កម្មករដួលសន្លប់នៅកំពង់ស្ពឺនឹងចូលធ្វើការវិញថ្ងៃព្រហស្បតិ៍ Posted: 25 Oct 2011 02:58 AM PDT កំពង់ស្ពឺៈ កម្មករជិត ៧០០នាក់ ដែលដួលសន្លប់កាលពីថ្ងៃចន្ទ នៅក្នុងរោងចក្រ Anful ក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នឹងត្រូវចូលធ្វើការវិញនៅព្រឹកថ្ងៃព្រហស្បត្តិ៍ខាងមុខនេះ បន្ទាប់ពីថៅកែរោងចក្រអនុញ្ញាតឲ្យសម្រាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីព្យាបាលជំងឺ និងបន្ធូរអារម្មណ៍ភិតភ័យ។ នេះបើតាមការអះអាងពីតំណាងក្រុមហ៊ុន។ |
ព្រលានយន្តហោះដនមឿងដំណើរការធម្មតាទោះបីទឹកជន់លិច Posted: 25 Oct 2011 12:30 AM PDT បាងកកៈ ក្រុមហ៊ុនព្រលានយន្តហោះ (Airports of Thailand Pcl) បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុននេះមានជំនឿចិត្តថា ព្រលានយន្តហោះដនមឿងនៅរាជធានីបាងកក អាចបន្តប្រតិបត្តិតទៅទៀតបាន បើទោះបីមានទឹកជំនន់នៅតាមផ្នែកខ្លះនៅតំបន់ជុំវិញទីនោះក៏ ដោយ។ |
ថៃប្រកាសថ្ងៃឈប់សម្រាកពិសេសដោយសារទឹកជំនន់ Posted: 24 Oct 2011 11:56 PM PDT បាងកកៈ រដ្ឋាភិបាលប្រទេសថៃ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា នឹងក្លាយទៅជាថ្ងៃឈប់សម្រាកពិសេសមួយរបស់ប្រទេសនេះ ដោយសារតែទឹកជំនន់ដែលបានវាយប្រហារបណ្ដាខេត្តនៅភាគកណ្ដាលប្រទេស នេះ ហើយបច្ចុប្បន្ននេះ កំពុងតែគំរាមកំហែងរាជធានីបាងកក។ |
សង្កាត់ជាច្រើននៅបាងកកលិចលង់ក្រោមទឹកជំនន់ដ៏អាក្រក់បំផុត Posted: 24 Oct 2011 11:05 PM PDT បាងកកៈ អាជ្ញាធរនៅទីក្រុងបាងកក បានប្រាប់ប្រជាជននៅក្នុងតំបន់សម្បូរដោយមនុស្សយ៉ាងកកកុញមួយនេះ ឲ្យត្រៀមខ្លួនសម្រាប់ទឹកជំនន់នៅថ្ងៃអង្គារនេះ ដែលការប្រកាសនេះបានបន្ថែមក្ដីបារម្ភមួយកម្រិតទៀតដល់ទីក្រុងនេះ ជាទីដែលសង្កាត់ចំនួន ៣នៅភាគខាងជើងទីក្រុងនេះ ស្ថិតនៅក្រោមទឹក ហើយទាហានកំពុងបង្កើនការការពារដើម្បីព្យាយាមសង្គ្រោះកន្លែងដទៃទៀត។ |
នាយករដ្ឋមន្ត្រីអូស្រ្តាលីប្រាប់អឺរ៉ុបឲ្យដោះស្រាយវិបត្តិបំណុលឲ្យបានឆាប់ Posted: 24 Oct 2011 10:03 PM PDT ផឺតៈ ប្រទេសអូស្ត្រាលី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំរដ្ឋកុម្មិនវែល នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យអឺរ៉ុប ធ្វើសកម្មភាពដ៏ខ្លាំងក្លានៅសប្ដាហ៍នេះ នៅពេលបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបជួបជុំគ្នា ដើម្បីបញ្ចប់វិបត្តិបំណុលរបស់ខ្លួន និងបញ្ចៀសការរីកសាយភាយនៃវិបត្តិនេះ។ |
អ្នកស្លាប់ក្នុងរញ្ជួយដីនៅតួកគីឡើងដល់២៧៩នាក់ រាប់រយនាក់កំពុងបាត់ខ្លួន Posted: 24 Oct 2011 09:30 PM PDT អ័រស៊ីសៈ ក្រុមអ្នកជួយសង្គ្រោះ បានដើររុករកតាមកម្ទេចកម្ទីបាក់បែកនៃអគារកាលពីថ្ងៃចន្ទម្សិល មិញ ដើម្បីស្វែងរកជននៅរស់រានមានជីវិត និងជនរងគ្រោះនៅក្នុងគ្រោះថ្នាក់រញ្ជួយដីដ៏ធំមួយ ដែលបានសម្លាប់មនុស្សយ៉ាងតិច ២៧៩នាក់ និងមនុស្សជាង ១៣០០នាក់ទៀត បានរងរបួស នៅភាគអាគ្នេយ៍នៃប្រទេសតួកគីដែលជាតំបន់សម្បូរទៅដោយជនជាតិឃឺត។ |
លោក គីម អំពាវនាវឲ្យមានការចរចានុយក្លេអ៊ែរឡើងវិញឲ្យបានឆាប់ Posted: 24 Oct 2011 08:51 PM PDT ប៉េកាំងៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល បានប្រាប់លោកឧបនាយករដ្ឋមន្ត្រីចិន លី កេហ្គាំង ថា កិច្ចព្រមព្រៀងឆ្នាំ២០០៥ ដែលជាប់គាំងទៅមុខមិនរួចនោះ គួរតែជាមូលដ្ឋានសម្រាប់ការពិភាក្សាជាថ្មីអំពីកម្មវិធី នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដែលបញ្ហានេះបានបង្កប់ឲ្យមានចម្ងល់គ្មានចម្លើយមួយស្ដីពីការ ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ |
អតិថិជន China Mobile ១០លាននាក់កំពុងប្រើប្រាស់ទូរស័ព្ទ iPhone Posted: 24 Oct 2011 08:03 PM PDT ហ្សឺណែវៈ នាយកក្រុមហ៊ុន China Mobile បានប្រាប់រ៉យទ័រកាលពីថ្ងៃចន្ទម្សិលមិញថា ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទធំបំផុតលើពិភពលោកដោយគិតលើ ចំនួនអ្នកប្រើប្រាស់មួយនេះ ទទួលបានអតិថិជនប្រើប្រាស់ទូរស័ព្ទ iPhone ចំនួន ១០លាននាក់ បើទោះបីជាក្រុមហ៊ុននេះមិនទាន់មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Apple ដែលជាអ្នកផលិតទូរស័ព្ទ iPhone ក៏ដោយ។ |
អ្នកភូមិចោទអាជ្ញាធរឃុំជ្វាំងថាបានគំរាមកំហែងចាប់ខ្លួន Posted: 24 Oct 2011 04:36 AM PDT កណ្ដាលៈ អាជ្ញាធរឃុំជ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងចាប់ខ្លួនប្រជាជន ខណៈពួកគេបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុនឡាយ ហ៊ាង ដែលពលរដ្ឋបានអះអាងថា ក្រុមហ៊ុននេះបានទិញដីពួកគេដោយមិនបានឲ្យប្រាក់គ្រប់តាមចំនួន។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |