The Phnom Penh Post - KHMER: “ឧបនាយករដ្ឋមន្ត្រីចិនស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង” plus 9 more |
- ឧបនាយករដ្ឋមន្ត្រីចិនស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង
- ឪពុកម្ដាយធ្វេសប្រហែសទុកកូនចោល កូនស្រីពីរនាក់លង់ទឹកស្លាប់
- ហុងដាគ្មានផែនការប្ដូរទីតាំងរោងចក្រនៅថៃឡើយ
- អ.ស.ប ថា អាស៊ីអាគ្នេយ៍ប្រឈមមុខកង្វះខាតស្បៀងព្រោះទឹកជំនន់
- ចំណូល Microsoft កើនដូចការព្យាករ តែខកចិត្តដោយសារ Window
- អ្នកភូមិម្នាក់ទៀតបានស្លាប់ដោយសារពុលស្រាសនៅខេត្តក្រចេះ
- ទុយនីស៊ីចាប់ផ្ដើមបោះឆ្នោតលើកដំបូងក្រោយបដិវត្តន៍ផ្កាម្លិះ
- រោងចក្រ ឆាយ ហួយ ផ្អាកផលិតកម្មក្រោយពីថៅកែរត់បាត់
- បាងកកត្រៀមខ្លួនទទួលទឹកជំនន់ ខណៈកម្រិតទឹកបន្តឡើងគួរឲ្យបារម្ភ
- បញ្ជូនជនជាតិហូឡង់ម្នាក់ទៅចោទប្រកាន់នៅតុលាការ
ឧបនាយករដ្ឋមន្ត្រីចិនស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង Posted: 23 Oct 2011 03:44 AM PDT ប៉េកាំងៈ ឧបនាយករដ្ឋមន្ត្រីចិន លោក លី កេហ្គាំង មនុស្សម្នាក់ដែលនឹងត្រូវឡើងបន្តតំណែងពីលោកនាយករដ្ឋមន្ត្រី វ៉េន ជាប៉ាវ នោះ នឹងផ្តោតលើការពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងនយោបាយជាមួយកូរ៉េខាងជើង នៅអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋអាថ៌កំបាំងនៅជិតខាង ខ្លួនមួយនេះ ដែលបានចាប់ផ្ដើមឡើងនៅថ្ងៃអាទិត្យនេះ។ នេះដោយយោងតាមការអះអាងរបស់អគ្គរដ្ឋទូតចិន។ |
ឪពុកម្ដាយធ្វេសប្រហែសទុកកូនចោល កូនស្រីពីរនាក់លង់ទឹកស្លាប់ Posted: 23 Oct 2011 03:28 AM PDT បន្ទាយមានជ័យៈ កុមារី ២នាក់ បានលង់ទឹកស្លាប់កាលពីថ្ងៃសៅរ៍ម្សិលមិញ ខណៈពេលក្រុមគ្រួសារចាកចេញពីផ្ទះទៅធ្វើការស៊ីឈ្នួលច្រូតស្រូវ នៅភូមិភ្នំប្រាសាទ ឃុំប្រាសាទ ស្រុកមង្គលបុរី។ នេះដោយយោងតាមការអះអាងរបស់មន្ត្រីនគរបាល។ |
ហុងដាគ្មានផែនការប្ដូរទីតាំងរោងចក្រនៅថៃឡើយ Posted: 23 Oct 2011 03:02 AM PDT តូក្យូៈ ក្រុមហ៊ុនហុងដា បានបញ្ជាក់ជាថ្មីទៀតថា ក្រុមហ៊ុននឹងមិនប្តូរទីតាំងផលិតកម្មរបស់ខ្លួនដែលមានមូលដ្ឋាន នៅប្រទេសថៃទៅកន្លែងផ្សេងទៀតឡើយ បើទោះជាមានការខាតបង់ធ្ងន់ធ្ងរដោយសារទឹកជំនន់ ដែលបានបង្ខំឲ្យក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ ផ្អាកការផលិតក៏ដោយ។ |
អ.ស.ប ថា អាស៊ីអាគ្នេយ៍ប្រឈមមុខកង្វះខាតស្បៀងព្រោះទឹកជំនន់ Posted: 23 Oct 2011 02:35 AM PDT រ៉ូមៈ អង្គការសហប្រជាជាតិ បានឲ្យដឹងថា សហគមន៍នានានៅតាមតំបន់ខ្លះនៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងកង្វះស្បៀងធ្ងន់ធ្ងរ បន្ទាប់ពីទឹកជំនន់ បានបំផ្លាញដំណាំស្រូវ និងដំណាំផ្សេងទៀត ចាប់តាំងពីដើមខែកញ្ញាមក ហើយការបញ្ជូនជំនួយទៀតសោតក៏មានការយឺតយ៉ាវ។ |
ចំណូល Microsoft កើនដូចការព្យាករ តែខកចិត្តដោយសារ Window Posted: 23 Oct 2011 02:24 AM PDT ស៊ីអាថលៈ ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន Microsoft បានកើនឡើង ៦ភាគរយ ស្របទៅតាមការព្យាកររបស់ទីផ្សារហិរញ្ញវត្ថុ Wall Street ដែលជួយជំរុញដោយសារកំណើននៃការលក់កញ្ចប់កម្មវិធីការិយាល័យដ៏មាន ប្រជាប្រិយភាពរបស់ខ្លួន ប៉ុន្តែ មានចំនួនកំណត់ដោយសារតែទទួលបានផលចំណេញតិចតួចដែលបានមកពីការ លក់កម្មវិធី Window របស់ក្រុមហ៊ុននេះទៅវិញ។ |
អ្នកភូមិម្នាក់ទៀតបានស្លាប់ដោយសារពុលស្រាសនៅខេត្តក្រចេះ Posted: 23 Oct 2011 02:04 AM PDT ក្រចេះ: អ្នកភូមិម្នាក់ទៀតនៅខេត្តក្រចេះ បានស្លាប់កាលពីថ្ងៃសុក្រកន្លងមកនេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារពុលស្រាសកាលពីសប្ដាហ៍មុន ឡើងដល់ចំនួន ៥នាក់ ខណៈប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងចាកចេញទៅតំបន់ដទៃទៀត ដោយសារតែភ័យខ្លាចចំពោះការស្លាប់ដែលបានផ្ទុះឡើង បន្ទាប់ពីមានការពុលស្រានៅស្រុកស្នួល។ |
ទុយនីស៊ីចាប់ផ្ដើមបោះឆ្នោតលើកដំបូងក្រោយបដិវត្តន៍ផ្កាម្លិះ Posted: 23 Oct 2011 01:43 AM PDT ទុយនីសៈ ប្រជាជនទុយនីស៊ី បានចាប់ផ្ដើមបោះឆ្នោតនៅថ្ងៃអាទិត្យនេះ នៅក្នុងការបោះឆ្នោតជាលើកដំបូងនៅក្រោយបដិវត្តន៍ប្រជាជនអារ៉ាប់ ហើយត្រូវបានគេរំពឹងថានឹងផ្ដល់នូវអំណាចមួយចំណែកដល់ក្រុម អ៊ីស្លាមនិយមជាលើកដំបូង។ |
រោងចក្រ ឆាយ ហួយ ផ្អាកផលិតកម្មក្រោយពីថៅកែរត់បាត់ Posted: 23 Oct 2011 01:08 AM PDT ភ្នំពេញៈ កម្មករជាច្រើននាក់ នៅរោងចក្រ Baxter Brenton ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមហ៊ុនបានបិទទ្វារសង្វាក់ផលិតកម្មកាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីពួកគេទទួលដំណឹងថា ថៅកែក្រុមហ៊ុនបានរត់គេចខ្លួនដោយសារតែជំពាក់បំណុលគេច្រើន។ |
បាងកកត្រៀមខ្លួនទទួលទឹកជំនន់ ខណៈកម្រិតទឹកបន្តឡើងគួរឲ្យបារម្ភ Posted: 23 Oct 2011 12:31 AM PDT បាងកកៈ រាជធានីបាងកករបស់ប្រទេសថៃ បានប្រុងប្រៀបខ្លួនសម្រាប់ទទួលទឹកជំនន់ដែលកើតមាននៅថ្ងៃអាទិត្យ នេះ ខណៈកម្រិតទឹកបានកើនឡើងនៅតំបន់មួយចំនួននៅជាយភាគខាងជើងនៃរាជ ធានី ហើយកងទ័ពកំពុងតែញាប់ដៃញាប់ជើង ដើម្បីលើកទំនប់ការពារដ៏រឹងមាំមួយសម្រាប់ការពារតំបន់ឧស្សាហកម្ម សំខាន់ៗពីរ។ |
បញ្ជូនជនជាតិហូឡង់ម្នាក់ទៅចោទប្រកាន់នៅតុលាការ Posted: 23 Oct 2011 12:30 AM PDT សៀមរាបៈ លោក ស៊ុន ប៊ុនថន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិហូឡង់ម្នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃសៅរ៍ម្សិលមិញនោះ ត្រូវបានគេបញ្ជូនទៅតុលាការនៅរសៀលថ្ងៃអាទិត្យនេះ ដើម្បីចោទប្រកាន់។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |