Koh Santipheap Daily

Koh Santipheap Daily


សិស្សានុសិស្ស​​ពុលផ្សែង​ត្រឡប់​ទៅ​ផ្ទះវិញ ជាបណ្តើរៗ​ហើយ​ខណៈ​លោក​រដ្ឋមន្ត្រីស៊ុយ សែម ​​​សួរ​សុខទុក្ខ​​​

Posted: 28 Oct 2011 12:50 AM PDT

​ខេត្តពោធិ៍សាត់​​​​​ ៖ ​កាលពីរសៀលថ្ងៃទី​២៧ តុលា ​​​​លោករដ្ឋមន្ត្រី​​​ស៊ុយ សែម ប្រធាន​ក្រុម​ការងារ​​ចុះជួយ​​ខេត្ត​​ពោធិ៍សាត់ ​​លោកកែវ រតនៈ ​អគ្គ​នាយក​​អគ្គិសនី​កម្ពុជា ​លោក​​កែម ​សុខ​ធឿន ​​អភិបាលរង​​​​ខេត្តពោធិ៍សាត់​ ​និង​ក្រុម​ការងារ​​​មួយចំនួនទៀត បានចុះ​សួរសុខទុក្ខ​​​​​សិស្សានុសិស្ស​​​​វិទ្យាល័យ​​​​ហ៊ុន សែន ​​ក្រគរ ដែល​ពុលផ្សែង​​ដួលសន្លប់​ កំពុងសម្រាក​​ព្យាបាល​នៅ​​មន្ទីរពេទ្យ​ខេត្ត​​​​ និងមណ្ឌល​​សុខភាពស្រុក​​​

រថយន្ត​​​ក្រឡុកស៊ីម៉ង់ត៍ហោះ​បុកម៉ូតូសង់​កូរ៉េ​រួច​កិនលើ​ថែមទៀត

Posted: 28 Oct 2011 12:46 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ក្រឡុក​ស៊ីម៉ង់​​មួយ​គ្រឿងដោយសារ​ជាន់​ហ្វ្រាំង​មិន​ស៊ី​បាន​ហោះ​​ទៅ ​បុក​គូទ​ម៉ូតូ​សង់​កូរ៉េ​ពីក្រោយ ហើយ​កិ​ន​ពីលើ​បណ្ដាលឱ្យ​ម៉ូតូ​ខ្ទេចខ្ទី​ថែម​ទៀត​ ប៉ុន្ដែ​ជា​សំណាងល្អ​អ្នកបើកបរ​ម៉ូតូ​មិន​បាន​រង​របួស​ ព្រោះ​បាន​ហក់​ចេញពី​ម៉ូតូ​ទាន់នៅ​ពេល​រថយន្ដ​បោល​បុក​នោះ ។ ហេតុការណ៍​គ្រោះថ្នាក់​គួរ​ឱ្យ​ញាក់​សាច់​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤ ​និង​៤៥​នាទី​ល្ងា​ចថ្ងៃ​ទី​២៥​ តុលា​ ឆ្នាំ២០១១​ នៅ​ចំណុច​

ជិះម៉ូតូ​រវល់​លើក​ទូរស័ព្ទ​និយាយ​បណ្តាល​​ឱ្យ​បុក​​ចំទ្វារ​រថ​យន្ត​ដួល​ស្ទើរ​ប្រកាច់​

Posted: 28 Oct 2011 12:44 AM PDT

រថយន្តខូចខាត
រាជធានី​ភ្នំពេញ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​​រលាត់​ដៃ​រលាត់​ជើង​​ដោយ​សារ​​តែ​ជិះ​ម៉ូតូ​​ វីវ៉ា​ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​ភ្នំពេញ​ AL៤៥៧៣ រវល់​លើក​ទូរ​ស័ព្ទ​​និយាយ​ក៏​ទៅ​បុក​ចំទ្វារ​រថ​យន្ត​ហាយឡែន​ឌឺ ពណ៌​ទឹក​ប្រាក់​បណ្តាល​ឱ្យ​​ដួល​ម៉ូតូ​ប្រាវ​តែម្តង​។ ករណី​នេះ​បាន​​កើត​ឡើង​នៅ​ម៉ោង​៧​ និង​៤៥​នាទី​ព្រឹក​​ ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ២០១១ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំពេញ។

កាមរី​បាឡែន​បោល​បុកម៉ូតូកង់​3​ដោយសារ​អ្នកបើកបរ​ស្រវឹង​ធ្លាក់ភ្នែក

Posted: 28 Oct 2011 12:42 AM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ដោយសារ​តែ​អ្នក បើកបរ​ស្រវឹង​ធ្លាក់ភ្នែកបាន​បញ្ជារថយន្ដ​ទៅ​បុក​ម៉ូតូ​កង់​បី​កំពុង​ធ្វើ​ ចរាចរណ៍​បញ្ច្រសទិស​គ្នា​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៧​ តុលា​ ឆ្នាំ​២០១១​នៅ​ចំណុចមុខ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​សែន​សុខ ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ និង​បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​កង់​បី​រង​របួស​ប្រអប់ជើង​ស្ដាំ​ម្ខាង ​។ ​រីឯ​ម៉ូតូ​កង់​បី​រង​ការ​ខូច​ខាតធ្ងន់​ធ្ងរ ។ ចំពោះ​រថយន្ដ​បង្ក​ក៏​ត្រូវកំ​ពឹត​មុខគួរ​វៀច​ម្ខាងដែរ​។

បាតុ​​កម្ម​​ដុត​​ភ្លើង​ឱ្យ​ឆេះ​​សន្ធោ​សន្ធៅ

Posted: 28 Oct 2011 12:25 AM PDT


ទិដ្ឋ​ភាព​­​ផ្សែង​ដ៏​ខ្មួល​ខ្មាញ់​ពី​ការ​ដុត​​កៅ​ស៊ូ​កង់​រថយន្ត​នៅ​បរិវេណ​ដង​ផ្លូវ​ព្រី​ហ្វេ​រី​ហ្គោ ក្នុង​ទី​ក្រុង​ក្វា​តេ​ម៉ា​ឡា​​ស៊ី​ទី ជា​រាជ​ធានី​របស់​ប្រ​ទេស​ក្វា​តេ​ម៉ា​ឡា កាល​ពី​ថ្ងៃ​ទី​២៤ តុលា កន្លង​មក​​ ក្រោយ​ពី​កើត​មាន​​បាតុ​កម្ម​របស់​ប្រជា​ជន

ពលករ​ខ្មែរ​ខុសច្បាប់​​​​ត្រូវសមត្ថ​កិច្ច​សៀម​​​ចាប់​បញ្ជូន​​ត្រឡប់​​មកស្រុកវិញ ​ដូច​គេហែកឋិន​

Posted: 28 Oct 2011 12:24 AM PDT

ពលករខ្មែរពេលបញ្ជូនមកស្រុកវិញ
​ខេត្ត​បន្ទាយមានជ័យ​​​​​ ៖ ​ពលករ​ខ្មែរ​​​​​ដែល​លួចឆ្លង​ដែន​​​​ទៅរក​​​ការ​ងារ​ធ្វើ​លើទឹកដី​​សៀម​ ដោយខុសច្បាប់​​​​មួយរយៈ​នេះ ពោលគឺ​​​​ក្រោយ​ទឹកជំនន់​បាន​លិចលង​​់នៅ​ស្ទើរ​ទូទាំង​​ប្រទេស​​​​​សៀម ​ផ្គួបផ្សំ​​​នឹង​​ពលករ​​នៅ​តែបន្ត​លួច​​ឆ្លងដែន​​តាមច្រករបៀង​​​ ផង គេ​ឃើញសមត្ថកិច្ច​​​​​សៀម​បាន​ចាប់​បញ្ជូន​​​​​​​មក​​ឱ្យ​សមត្ថកិច្ច​​​​​ កម្ពុជា​តាម​ច្រក​ទ្វារ​​​​អន្តរជាតិ​​​​ប៉ោយ​ប៉ែត​ ជាបន្តបន្ទាប់​​​ខុសពី​​​សព្វ​មួយដង គឺ​ជាប់​ដូច​​​គេ​ហែកឋិន​​តែម្តង​​។

អា​មេរិក​​ប្រ​កួត​​​បោក​​​ចម្បាប់​​ជា​មួយ​​គុយ​បា​​គូ​សត្រូវ​

Posted: 28 Oct 2011 12:23 AM PDT


ចាត់​​ទុក​ថា ជា​រូប​ភាព​ប្រ​កួត​ប្រ​ជែង​ដ៏​ស៊ី​សាច់​ហុត​ឈាម​រវាង​កី​ឡា​ករ​ហ្ស័រ​ឌែន ប៊ឺរ៉ាស មក​ពី​សហ​រដ្ឋ​អា​មេរិក​ ​​(​ឈុត​ពណ៌​ខៀវ) ​ជា​មួយ​កី​ឡា​ករ​យូ​នៀ​គី​ប្លង់​ហ្គោ​ពី​ប្រទេស​គុយ​បា​ ក្នុង​អំឡុង​ពេល​​ការ​ប្រ​កួត​បោក​ចម្បាប់​ប្រ​ភេទ​ទម្ងន់​៧៤​គី​ឡូ​ក្រាម

ភ្ញៀវ​ទេស​ចរ​ជិះ​​កង់​បី​កម្សាន្ត​​ទឹក​ជំនន់​​

Posted: 28 Oct 2011 12:20 AM PDT


ក្នុង​​រូប​ភាព​បង្ហាញ​នៅ​ទី​នេះ​ជា​រូប​ថត​ពី​ទី​ភ្នាក់​ងារ​​បរ​ទេស​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភ្ញៀវ​ទេស​ចរបរ​ទេស​មួយ​ក្រុម​កំពុង​ធ្វើ​ដំណើរ​​ដោយ​ម៉ូតូ​កង់​បី ឬ​«ទុក​ទុក» (Tuk Tuk) ​បើក​បរ​ឆ្លង​កាត់​ទឹក​នៅ​តាម​បណ្តា​យ​ផ្លូវ​មួយ​ខ្សែ​ក្នុង​ខណ្ឌ​ព្រះ​នគរ ក្រុង​បាង​កក

អោន​ដាំ​ក្បាល​​ចុះ​ដើម្បី​​ដណ្តើម​​ពាន​រង្វាន់​

Posted: 28 Oct 2011 12:17 AM PDT


លោក​​យ៉ា​អេល អេ​ណេស​ដូ ហ្គា​ស្ទី​យ៉ូ និង​លោក​ជូ​លៀន អ៊ីសា​អាក សាន​ឆេស ជា​កី​ឡា​ករ​​លោត​ទឹក​​ទាំង​២​រូប មក​ពី​ក្រុម​ប្រ​ទេស​ជា​ម្ចាស់​ផ្ទះ​ម៉ិច​ស៊ិច ត្រូវ​បាន​ថត​ ​ខណៈ​ពេល​​ពួក​គេ​ចូល​ប្រ​កួត​​លោត​ទឹក​​ពី​កម្ពស់​៣​ម៉ែត្រ ផ្នែក​បុរស​​ជុំ​ផ្តាច់​ព្រ័ត្រ

បាតុ​ករ​បោះ​​ទី​តាំង​ធ្វើ​​បាតុ​កម្ម​នៅ​​អង់​គ្លេស

Posted: 28 Oct 2011 12:15 AM PDT


​​ជា​ទូ​ទៅ​ការ​បង្កើត​ជា​តង់​សម្រាប់​ស្នាក់​នៅ​ គឺ​ជា​វិធី​សាស្ត្រ​មួយ​សម្រាប់​ជន​​​​ភៀស​ខ្លួន​ត្រូវ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​​ ដើម្បី​គេច​ពី​គ្រោះ​វិបត្តិ​ធម្ម​ជាតិ​នៅ​ទី​តាំង​លំនៅ​ឋាន​របស់​ខ្លួន​ ប៉ុន្តែ​ការ​​បង្កើត​​​តង់​នេះ គឺ​ជា​រឿង​​ចម្លែក​មួយ​ ព្រោះ​ជា​របស់​ក្រុម​បាតុ​ករ​បន្ត​​ធ្វើ​​បាតុ​កម្ម​ក្នុង​រយៈ​ពេល​យូរ​នៅ​អង់​គ្លេស​។​

ព្រះ​កែវ​​​ក្រុង​បាង​កក​​ទទួល​រង​​ទឹក​ជំនន់

Posted: 28 Oct 2011 12:12 AM PDT


ទេស​ភាព ដែល​បង្ហាញ​នៅ​ទី​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ទឹក​ជំនន់​នៅ​បរិវេណ​វត្ត​ព្រះ​ស៊ី​រ៉ាត​តា​ណា​សា​ស្តា​រាម​ ឬ​វត្ត​ព្រះ​កែវ​ ជាទី​តាំង​បរម​បុរាណ​នៅ​ទី​ក្រុង​បាង​កក​ កាល​ពី​ថ្ងៃ​ទី​២៧ តុលា កន្លង​ទៅ​។​

​ការផ្លាស់ប្តូរ​​​​អ្នកទោស​គ្នា​​​​រវាង​​​អ៊ីស្រាអែល​​ ​និងអេហ្ស៊ីប​

Posted: 27 Oct 2011 11:52 PM PDT

រថយន្ត​​​​​ដឹក​ពួក​​​អ្នក​ទោស​​​អេហ្ស៊ីប​​​​​មក​កាន់​​​​​ព្រំដែន
​ជនជាតិអេហ្ស៊ីប​​​​២៥​នាក់ និងជនជាតិអ៊ីស្រា​អែល​​​​-អាមេរិក​ម្នាក់​​​​បានត្រូវដោះលែង​​កាលពី​ថ្ងៃ​ទី​​២៧ តុលា ក្នុងក្របខណ្ឌ​​នៃការ​ផ្លាស់ប្តូរ​​​អ្នក​​ទោស​គ្នា ដែល​កាត់​បន្ថយភាព​​តានតឹង​​​រវាង​បណ្តា​មេដឹកនាំ​​​​អេហ្ស៊ីប​ថ្មី​ អ៊ីស្រាអែល និង​សហ​រដ្ឋអាមេរិក​។​

​ម៉ូតូឌ្រីម​​​២គ្រឿង​ម្ចាស់​សុទ្ធតែ​ស្រវឹង​​​ជិះ​បុកគ្នា​​​​ស្លាប់ម្នាក់​ ​​របួសធ្ងន់​​២​

Posted: 27 Oct 2011 11:44 PM PDT

នៅកន្លែងកើតហេតុ
​ខេត្ត​បន្ទាយមានជ័យ​​​​​ ៖ ​​គ្រោះថ្នាក់​ចរា​ចរណ៍​​​​រវា​ងម៉ូតូ​ម៉ាកឌ្រីម​​សេ​​១០០ ​​​​​​​​​​នឹង​ម៉ូតូ​ម៉ាក​ឌ្រីម​​​​សេ​១២៥ ​​​លាន់​ឮ​ដូចរន្ទះ បណ្តាល​ឱ្យ​​មនុស្ស​​​​៣នាក់រ​ងរបួស​​​យ៉​ាងធ្ងន់ធ្ងរ​​​នៅ​សល់តែ​​​ដង្ហើម​ ចង្រិត​ ក្រោយ​មក​​ម្នាក់​បាន​ស្លាប់។ ​​

រថយន្តតាក់ស៊ីម៉ែត្រពន្លះជាមួយម៉ូតូរបួសធ្ងន់ធ្ងរបីនាក់

Posted: 27 Oct 2011 11:38 PM PDT

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ​​ ៖ ​យ៉ាង​ហោច​ណាស់​បុរ​ស​បីនាក់​ រងរបួស​បាក់ដៃ បាក់ជើង ​សន្លប់​​​ដេករដូករណែលពេញផ្លូវក្នុងហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍ដោយ​ រថយន្តតាក់ស៊ីម៉ែត្រ និងម៉ូតូពន្លះ​គ្នា​នៅចំណុច​មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ​១១០ សង្កាត់ស្រះចក ខណ្ឌដូន​ពេញ​ កាលពី​វេលា​​ម៉ោង​​៣និង៤០នាទីទៀបភ្លឺ ឈាន​ចូល​ថ្ងៃទី២៨ តុលា។

សម្ពោធ​អ​គារ​សិក្សា​​ថ្មី​១​ខ្នង​៥​បន្ទប់​ អំណោយ​សប្បុរ​ជន​​អង្គ​ការ​​រួម​​​ធូរីរួដ និង​មហ​គមន៍​

Posted: 27 Oct 2011 11:38 PM PDT

ខេត្ត​សៀម​រាប ៖ ​អ​គារ​សិក្សា​ថ្មី​ ដែល​សាង​សង់​រួច​​រាល់​ធ្វើ​អំ​ពី​បេ​តុង​ដំបូ​ល​ប្រ​ក់​​ក្បឿង​ជា​អំណោយ​ដ៏ ​ថ្លៃ​ថ្លា​របស់​សប្បុរ​សជន​​អង្គ​ការ​​រួម​​ធូ​រី​រួដ និង​សហ​គមន៍​មូល​ដ្ឋាន​ភូមិ ស្ថិត​ក្នុង​​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក​ ១​ខ្នង​៥បន្ទប់ ត្រូវ​បាន​ប្រា​រព្ធ​ពិធី​កាត់​​ខ្សែ​បូរ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ ផ្លូវ​ការ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ តុលា កន្លង​ទៅ​នេះ​​ ក្រោម​អធិប​តី​ភាព​​លោក​សោម សារ៉ូ អនុ​ប្រ​ធាន​មន្ទីរ​អប់រំ​​យុវជន និង​កី​ឡា​ខេត្ត ​និង​មាន​ការ​

ផលិត​កម្ម​ខ្មែរ​​​រចនា​ភាព​យន្ត​ធ្វើក្រុង​ពាលី​ថត​រឿង​ «ចាំថ្ងៃ​វិល​វិញ»

Posted: 27 Oct 2011 11:34 PM PDT

ក្នុងពិធីក្រុង​ពាលី​ថត​រឿង​
រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ពិធី​ក្រុង​ពាលី​សែន​ព្រេន​សុំ​​បើក​​​កាមេ​រ៉ាចេញ​ថត​រឿង «ចាំ​ថ្ងៃ​វិល​វិញ» ​កាលពី​រសៀល​ថ្ងៃ​ទី ២៧ តុលា ​ឆ្នាំ​២០១១ ​នៅ​ផ្ទះលេខ​២៤ ភូមិ​សន្សំ​​កុសល សង្កាត់​បឹង​​​ទំពុន ខណ្ឌ​មាន​ជ័យ ​លោក​ទេព ​សុខ​ ចាងហ្វាង​ផលិត​កម្ម​​មាន​ប្រសាសន៍ថា ​កន្លង​មក​​និង​បច្ចុ​ប្បន្ន​​ភាព​យន្ត​ខ្មែរ​មិន​ទាន់​រីក​ចម្រើន​ និង​ធ្លាក់​ចុះ​​​ទេ ​ព្រោះ​ថា ការ​​រស់​ឡើង​វិញ​នៃ​ភាព​យន្ត​​ខ្មែរ​​មិន​ទាន់​ដល់​ស្តង់​ដា​ណា​មួយ​​​នៅលើ ​ឆាក​អន្តរ​ជាតិ​

ជួស​ជុល​ប្រា​សាទ​តា​ព្រហ្ម​ប្រ​ទះ​ឃើញ​ព្រះពុទ្ធ​បដិ​មា​កប់​ក្នុង​ដីរាប់​រយ​ឆ្នាំ​

Posted: 27 Oct 2011 11:34 PM PDT

ខេត្ត​សៀម​រាប ៖ ​ក្រុម​មន្ដ្រី​អាជ្ញាធរ​អប្សរា​បាន​ថ្លែង​ថា​ ព្រះ​ពុទ្ធបដិមា​ធ្វើ​ពី​ថ្ម​សម័យ​ព្រះបាទ​ជ័យ​វ​រ្ម​័​នទី​៧ ពីរ​ព្រះ​អង្គ​ ត្រូវ​បាន​​ក្រុមការងារ​គម្រោង​សហប្រតិបត្ដិការ​ឥ​ណ្ឌ​ា-​កម្ពុជា​ ដើម្បី​ជួសជុល​ និង​អភិរក្ស​ប្រាសាទតា​ព្រហ្ម​រក​ឃើញ បន្ទាប់​ពី​កប់​បាត់​ទៅ​ក្នុង​ដី​រាប់រយ​ឆ្នាំ​មក​ហើយ​។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ប្រកា​ស​​កាល​បរិច្ឆេទ​បើក​សវនា​ការ​លើ​អង្គ​សេចក្តី002

Posted: 27 Oct 2011 11:33 PM PDT

រាជធានីភ្នំពេញ ៖ ​អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​បាន​​ប្រកាស​​កាលពីថ្ងៃទី​១៨ តុលា ​ថា សវនា​ការ​លើ​អង្គ​សេច​ក្តី​ដើម្បី​​ជំនុំជម្រះ​សំណុំ​រឿង​​០០២ ​នឹង​ចាប់​​ផ្តើម​ធ្វើ​នៅថ្ងៃ​ចន្ទ ​ទី២១ វិច្ឆិកា ​​ឆ្នាំ ២០១១ វេលា​ម៉ោង​៩​ព្រឹក នៅសាល​​សវនា​ការ​​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលា​ការ​កម្ពុជា (អ.វ.ត.ក) ​និង​បន្ត​ធ្វើ​នៅ​ថ្ងៃបន្ត​បន្ទាប់​​ទៀត ។ ​សវនា​ការ​ពិនិត្យ​លើ​​ភស្តុ​តាង​នៅ​ក្នុង​សំណុំ​រឿង​នេះ ​នឹង​ចាប់​ផ្តើម​​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ទី២៨ វិច្ឆិកា ​ឆ្នាំ

វាយ​ប្រហារ​​ដោយ​​គ្រាប់​បែក​​2ស្លាប់​​18នាក់​នៅ​​ក្រុង​បាដាដ​

Posted: 27 Oct 2011 09:04 PM PDT

ប្រភព​ព័ត៌​មាន​ប៉ូលិស​ និង​មន្ទីរ​ពេទ្យ​រាយ​ការណ៍​ថា ​គ្រាប់​បែក​​២​គ្រាប់​បាន​ផ្ទុះ​កាល​ពី​ថ្ងៃ​ទី​២៧ តុលា នៅ​ភាគ​ឥសាន​ក្រុង​បាដាដ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​១៨​នាក់​ ហើយ​មនុស្ស​៣៧​នាក់​ទៀត​ត្រូវ​​របួស​។ គ្រាប់​បែក​ទី​មួយ​វាយ​ប្រហារ​សំដៅ​កង​ល្បាត​មួយ​​របស់​ប៉ូលិស​​ក្នុង​សង្កាត់​​អួរ

មនុស្ស​ម្នាក់​​ត្រូវ​ជួយ​​សង្គ្រោះជិត​​100ម៉ោង​​ក្រោយ​ការ​​រញ្ជួយដី​​នៅ​តួកគី

Posted: 27 Oct 2011 08:34 PM PDT

យុវ​ជណ​ដែល​ត្រូវ​បាន​​ជួយ​សង្គ្រោះ
ទី​ភ្នាក់​ងារ​​ពាក់​កណ្តាល​ផ្លូវ​ការ​តួក​គី ANATOLIE រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៧ តុលា ថា មនុស្ស​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជិត​១០០​ម៉ោង​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​មាន​កម្លាំង​៧,២​រីស្ទ័រ​មួយ​នៅ​ក្នុង​ខេត្ត​វ៉ាន​ភាគ​ខាង​កើត​តួកគី​មក​។

តុលាការ​​​​យោធា​លើក​​​ពេលប្រកាស​​​សាល​ក្រម​​មន្ត្រីយោធា​៥នាក់​​​ទៅថ្ងៃ​​​ទី​៣ វិច្ឆិកា​

Posted: 27 Oct 2011 08:32 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​បន្ទាប់ពី​​​បើកសវនាការ​​​​ពេញមួយថ្ងៃ​​​​លោក​នូ ​​​សាម៉ីឌី ចៅក្រម​​​ជំនុំជម្រះ​​​តុលាការ​​​យោធា​បាន​​ប្រកាស​​​ពន្យារពេល​ការ​ប្រកាស​ ​សាលក្រម​ផ្តន្ទាទោស​​​​​​ជន​ជាប់​​ចោទ​ទាំង​៥​​នាក់​ ​​ដោយ​នឹង​ត្រូវ​​ប្រកាស​នៅ​​​វេលាម៉ោង​​​៨ព្រឹកថ្ងៃទី​​​៣ វិច្ឆិកា ​​២០១១​វិញ ​​ដោយ​សារ​តែមិន​​មាន​​ពេល​គ្រប់​គ្រាន់​​ក្នុង​រយៈ​ពេល​ឆាប់​ៗ​នេះ​។​

កូរ៉ូឡា​​បោះពួយ​​បុកម៉ុតូ​របួស​​​២​នាក់ ​ហើយជ្រុល​​ទៅបុកបង្គោល​ភ្លើង​​​​បាក់​រាបដល់ដី​

Posted: 27 Oct 2011 08:29 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តម៉ាក​កូរ៉ូឡា​​​ពណ៌ស មួយគ្រឿង​ ដែលគេ​​អះអាង​​​ថា អ្នក​បើក​បរ​​​​ស្រវឹង​​ជោកជាំ​​​បានបើក​បោះពួយ​​​យ៉ាងលឿន​ទៅ​បុក​​ម៉ូតូ​ ម៉ាក STR មួយគ្រឿង បណ្តាល​​ឱ្យ​​​អ្នកជិះ ម៉ូតូ​២នាក់​ ​​បានរង​របួស​​ហើយ​រថយន្ត​បានជ្រុល​ចង្កូត​​ទៅបុក​​បង្គោល​ភ្លើង​​​​បំភ្លឺ​ ផ្លូវ​​​បាក់​រាប​ដល់​​ដី​។​

ប្រជា​ពលរដ្ឋ​​​​​ក្រុងប៉ោយប៉ែត​សុំ​ឱ្យ​​អាជ្ញា​ធរ​​​​ជួយមើល​​​ផ្លូវ​

Posted: 27 Oct 2011 08:26 PM PDT

ទិដ្ឋភាពផ្លូវមួយចំនួននៅតំបន់​ប៉ោយប៉ែត
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​ផ្លូវ​មួយខ្សែ​​​​ដែលតភ្ជាប់​​​ពីសាល​ាសង្កាត់​​​​ប៉ោយប៉ែត​​​​ឆ្ពោះទៅ​​​ ភូមិ​មួយ​ចំនួន​ដែលមានប្រជាពលរដ្ឋ​​​​រាប់ពាន់​គ្រួសារ​ធ្វើ​​​​​ដំណើរ​ទៅ​​ មក​​ ដើម្បី​ឡើង​ផ្លូវជាតិ​​​ ពិសេស​ទៅ​ប្រកប​​​មុខរបរ​​​នៅផ្សារ​រុងក្លឿ ប្រទេសថៃ ​មាន​មួយ​កន្លែង​​ខ្លី ​ប្រហែល​​​​២០ម៉ែត្រតែ​ប៉ុណ្ណោះ ​​ស្ថិត​ក្នុង​​​​​​ភូមិមិត្តភាព បាន​បង្ក​​ការលំបាក​​​ដល​់អ្នក​​​​​ធ្វើ​​​ដំណើរ​​ជា​ខ្លាំង ។​

សៃអ៊ីហ្វ​អាល់​អ៊ីស្លាម​​​​កាដាហ្វី ​រត់ភៀស​​ខ្លួន​​ទៅកាន់​​​​ប្រទេស​​​ម៉ាលី ​ក្នុង​តំបន់​​​​សាហារ៉ា​

Posted: 27 Oct 2011 08:25 PM PDT

 សៃអ៊ីហ្វ ​​​អាល់​អ៊ីស្លាម ​កូនប្រុស​​​​​មូអាម៉ា កាដាហ្វី
​កូនប្រុស​​​​​មូអាម៉ា កាដាហ្វី ​​ម្នាក់​ឈ្មោះ​​​សៃអ៊ីហ្វ ​​​អាល់​អ៊ីស្លាម ​និង​ប្រមុខ​​ភ្នាក់ងារ​​​​​សម្ងាត់​​យោធា​បាន​​នាំគ្នា​រត់​​​ភៀសខ្លួន​​​​ទៅកាន់ប្រទេស​​ម៉ាលី ​​តំបន់​វាលខ្សាច់​​​សាហារ៉ា ទៅរស់នៅ​ជា​មួយ​​​​ពួក​ឧទ្ទាម​​​​ TOUAREGS ។​

ប្រជុំ​ផ្សព្វផ្សាយ​​ការ​បោះ​ឆ្នោត​​ជ្រើសតាំង​សមា​ជិក​ព្រឹទ្ធ​សភា​​នីតិ​កាលទី3

Posted: 27 Oct 2011 08:25 PM PDT

រាជធានីភ្នំពេញ ៖ ​យោងតាម​ការ​ប្រកាស​បាន​ឱ្យ​ដឹងថា នៅ​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១១ គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​រៀប​ចំ​កិច្ច​ប្រជុំ​​ជា​មួយ​តំណាង​​គណ​បក្ស​​នយោ​បាយ​ និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ ដើម្បី​​ផ្សព្វផ្សាយ​​ការ​បិ​ទ​ផ្សាយ​បញ្ជី​ទីតាំង​​ការិយា​ល័យ​​ចុះ​ឈ្មោះ​ ​បោះ​ឆ្នោត ការិយា​​ល័យ​​​បោះ​ឆ្នោត ​ការ​ចុះ​បញ្ជី​​គ​ណ​បក្ស​នយោ​បាយ​​ឈរ​ឈ្មោះ​បោះ​ឆ្នោត

បែបបទ​នៃការ​រស់នៅ​៧យ៉ាង​ដែល​នាំឲ្យ​យើងមាន​អាយុ​ដល់​៩០ឬ​១០០ឆ្នាំ

Posted: 27 Oct 2011 08:20 PM PDT


ការយក​ចិត្ត​ទុក​ដាក់​មើល​ថែ​សុខ​ភាព​ជា​ប្រ​ចាំ​និង​ការរស់​នៅ​ប្រ​កប​ដោយ​​សុខុ​មាល​ភាព​ពិត​ជា​អាច​ជួយ​ឲ្យ​មនុស្ស​យើង​កើន​អា​យុ​ជាង​១ទស​វត្ស​បន្ថែម​ទៀត​។ ប៉ុន្តែ​តាម​លោក​បណ្ឌិត​ Clyde Yancy បាន​អះ​អាង​ថា ការ​ផ្លាស់​ប្តូរ​បែបបទ​នៃ​ការរស់​នៅ​៧​យ៉ាង​ក៏​អាច​នាំ​ឲ្យ​មនុស្ស​រាប់​ពាន់​លាន​នាក់​មាន​អាយុ​វែង​។

ទឹកជំនន់​ជិត​​មក​ដល់​​តំបន់​​ទាំង​ឡាយ​នា​​កណ្តាល​​ក្រុង​​បាង​កក​

Posted: 27 Oct 2011 08:17 PM PDT

 ទិដ្ឋ​ភាព​​ទឹក​ជន់​លិច​​ក្រុង​បាង​កក
តាម​ក្បូន​ឫស្សី​ ឬ​ជិះ​រថ​យន្ត​កាំ​មី​ញ៉ុង​​យោធា​ប្រជា​ជន​ទាំង​ឡាយ​កាល​ពី​ថ្ងៃ​ទី​២៧​ តុលា បាន​នាំ​គ្នា​ភៀស​ខ្លួន​ចេញ​ពី​គេ​ហដ្ឋាន​របស់​ពួក​គេ​ស្ថិត​នៅ​សង្កាត់​ទាំង​ឡាយ​នៃ​ក្រុង​បាង​កក​ដែល​រង​ការ​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​​ខណៈ​ដែល​ទឹក​កាន់​តែ​ឡើង​ជិត​មក​ដល់​តំបន់​​​ស្ថិត​នៅ​កណ្តាល​ក្រុង​។

បាល់ទាត់​ចម្រុះនៅ​តំបន់អឺរ៉ុប​សម្រាប់ថ្ងៃ​សុក្រនេះ​ Eindhoven,​Leverkusen,​Porto​ ​ជាក្រុមល្អ

Posted: 27 Oct 2011 07:54 PM PDT


ការ​ប្រកួត​បាល់​ទាត់​​ចម្រុះ​​តំបន់អឺរ៉ុប​សម្រាប់រាត្រី​ថ្ងៃ​​សុ​ក្រនេះ មាន 12 ប្រកួត ។​ ក្រុម​ជម្រើស​​​ល្អ​មាន Eindhoven, Leverkusen និង Porto ។ Telstar 5 ប្រកួត​ក្នុងផ្ទះ​គឺ 2-2-1 ស៊ុតបាល់​ បាន 9 គ្រាប់ និង​​របូតវិញ 5 គ្រាប់ ។ 3 ប្រកួត​​​ចុង​ក្រោយ គឺ​លេង​ចាញ់ Heerenveen 5-1, ឈ្នះ Fortuna 5-2 ក្រៅ​ផ្ទះ​ តែចាញ់ Maastrich 3-2 ក្នុង​ផ្ទះ​ ។

វិភាគបាល់ទាត់​អៀរឡង់​ប្រឺមីញេលីក​បញ្ចប់រដូវ​កាលថ្ងៃ​សុក្រនេះ

Posted: 27 Oct 2011 07:48 PM PDT


ការ​ប្រកួត​បាល់​ទាត់​អៀរ​ឡង់​ប្រឺ​មី​ញេ​លីក​បញ្ចប់​រដូវ​កាល​នៅ​រាត្រី​ថ្ងៃ​សុក្រ​​នេះ​មាន​5ប្រកួត។ ក្រុម Derry, Shamrock និង Sligo ត្រូវ​ការ​ជ័យ​ជម្នះ​ដើម្បី​អប​អរ​ការ​ប្រកួ​តបញ្ចប់​រដូវ​កាល ។ Shamrock 17ប្រកួត​ក្នុង​ផ្ទះគឺ 12-3-2 ស៊ុត​បាល់​បាន​39គ្រាប់ និង​របូត​វិញ​11គ្រាប់​។ បី​ប្រកួត​ចុងក្រោយ​គឺ​លេង​ឈ្នះ Derry 1-0 ក្នុង​ផ្ទះ​ចាញ់ PAOK 2-1 តែ​ឈ្នះ UCD 2-1 ក្រៅ​ផ្ទះ។

ទឹក​​ជំ​ន​ន់​​បំផ្លាញ​​ទំ​ន​ប់ អ្នក​​រស់​នៅ​​ក្រុង​បាងកក​​នាំ​គ្នា​ភៀស​​ទៅ​កាន់​ក្រុង​​មាត់​សមុទ្រ​​គេច​ពី​​ទឹកជំនន់

Posted: 27 Oct 2011 07:42 PM PDT

អ្នក​​រស់​នៅ​​ក្រុង​បាងកក​​នាំ​គ្នា​ភៀស​​​​គេច​ពី​​ទឹកជំនន់
លោកស្រី​ យីងឡាក់ ​ស៊ី​ណា​វ៉ាត្រា​ នាយក​ រដ្ឋមន្ត្រីថៃ ​បានថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៧ តុលា​ ​ថា ទីក្រុងបាងកក​កំពុងប្រយុទ្ធ​ប្រឆាំង​នឹង​​​គ្រោះ​ធម្មជាតិ​ ស្រប​ពេល​ដែល​ទឹកជំនន់​​គំរាម​បំផ្លាញ​​ទំនប់ការពាររដ្ឋធានី ​ហើយប្រជា​ជន​​ចាប់ផ្តើមកាន់​កាប់ផ្លូវបន្ទាប់​ពីរដ្ឋាភិបាល​​ប្រាប់ពួកគេ​ឲ្យ​ចេញពី​លំនៅឋាន​ប្រសិនបើអាច។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!