Koh Santipheap Daily

Koh Santipheap Daily


ជួស​ជុល​ផ្លូវ​មួយ​ចំនួន​បន្ទាប់​ពី​ខូច​ខាត​ក្នុង​រដូវ​វស្សា​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​​

Posted: 26 Oct 2011 12:50 AM PDT

ផ្លូវដែលជួសជុល
ក្រុង​ប៉ោយ​ប៉ែត ៖ ​រដូវ​វស្សា​បាន​កន្លង​ផុត​ទៅ បន្សល់​ទុក​​នៅ​ផ្លូវ​មួយ​ចំនួន​​​រង​ការ​ខូច​ខាត ស្ទើរ​តែ​មិន​អាច​ឱ្យ​ពល​រដ្ឋ​​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​បាន​ ដូច​ជា​ផ្លូវ​ក្នុង​ភូមិ​ប្រ​ជា​ធម្ម ភូមិ​ទួល​ពង្រ ភូមិ​ទួល​ប្រាសាទ ភូមិ​ព្រៃ​ព្រិច ភូមិ​ព្រៃ​គុប ភូមិ​អូរ​ឫស្សី និង​ភូមិ​អូរ​នាង​។ ​ប្រ​ជា​ពល​រដ្ឋ​បាន​និយាយ​ថា ​​ឱ្យ​តែ​រដូវ​ស្សា​មក​ដល់​​ម្តង​ៗ​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ការ​ពិបាក​ខ្លាំង ​ណាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ទាំង​អស់​នោះ​។​

​អាមេរិក​​កម្ទេច​​ចោល​​គ្រាប់បែក​​នុយក្លេអ៊ែរ​​ខ្លាំង​​បំផុត​នៃ​​សម័យ​សង្គ្រាម​​​ត្រជាក់​

Posted: 26 Oct 2011 12:38 AM PDT

គ្រាប់បែក​​​នុយ​ក្លេ​អ៊ែរ​​​​ធំបំផុត​​​​សម័យ​សង្គ្រាម​​​ត្រជាក់​
​នេះជាគ្រាប់បែក​​​​នុយ​ក្លេអ៊ែរ ដែល​​ចាស់​ជាង​គេ​​បំផុត​​​ ធំជាង​គេ​បំផុត និង​​ខ្លាំងជាងគេបំផុត ​​របស់អាមេរិក ក្នុងសម័យសង្គ្រាម​ត្រជាក់​។ ​​កាល​​ពីថ្ងៃទី​​២៥ តុលា ​​​ពួកអ្នក​ជំនាញ​ការ​​នុយ​ក្លេ​អ៊ែរ​​​​បានរៀបចំ​​​​សម្រាប់​​ការ​កម្ទេច​ចោល​​គ្រាប់បែក​​​បរមាណូ​​​​ B-53 ចុងក្រោយ​នេះ ដែល​​ផលិត​ក្នុង​​ឆ្នាំ​​​​១៩៦២ ​ជា​​ឆ្នាំ​នៃ​​​វិបត្តិ​​​​មីស៊ីល​​​នៅ​គុយបា​។​

លោកជំទាវ​​​ខៀវ ​ស៊ីណា ជា​​ ចាន់តូ ចែក​អំណោយ​ជូន​ប្រជាជន​ជួបការ​លំបាក​​ដោយ​​ទឹក​ជំនន់នៅស្រុក​សន្ទុក

Posted: 26 Oct 2011 12:30 AM PDT

​​លោក​ជំទាវ​ខៀវ​ ស៊ីណា ​​ជា ចាន់តូមានមតិសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ
​ខេត្ត​កំពង់​ធំ ៖​ កាលពីថ្ងៃទី​២២ តុលា​​លោក​ជំទាវ​ខៀវ​ ស៊ីណា ​​ជា ចាន់តូ ​​​អមដំណើរ​​ដោយ​លោក​​​​ឈុន ឈន់ អភិបាល​​ខេត្ត​​ លោក​​ដៀប ​ពិរី សមាជិក​​ក្រុម​ប្រឹក្សា​​ខេត្ត លោក​​​ថា​ យ៉ាវ អគ្គ​បេឡា​ ព្រមទាំង​​មន្ត្រី​​​ថ្នាក់​ដឹកនាំ​ធនាគារ​​​ជាតិ​នៃ​កម្ពុជា​ និងសប្បុរសជន​​មក​ពីគ្រឹះ​ស្ថាន​ធនាគារ​​ស៊ីអាយអឹម​ប៊ី​ គ្រឹះ​ស្ថាន​​មីក្រូ​​​​ហិរញ្ញ​វត្ថុ​​​ស្ថាប​នា​ គ្រឹះ​ស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​​​​ហត្ថា​​កសិករ​ គ្រឹះស្ថាន​​​មីក្រូ​ហិរញ្ញ​វត្ថុ វីសិន​ហ្វាន់​​ និង​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​

ជាង​ផ្សារ​ដែក​​​ម្នាក់​​​​រអិលជើង​ធ្លាក់​​​​ពីលើ​ដំបូល​​អគារ​​កម្ពស់​ជិត​​​១៥ម៉ែត្រ ​​រង​របួស​​ធ្ងន់ធ្ងរ​

Posted: 26 Oct 2011 12:27 AM PDT

បុរសរងគ្រោះ
​ខេត្ត​កណ្តាល​​​​​ ៖ ​បុរស​ជាង​ផ្សារ​​ដែកម្នាក់​បាន​រអិល​​ធ្លាក់​ពីលើ​​ដំបូលអគារ​​​រោងចក្រ​​​ ផលិត​​​ចំណីសត្វ​ក្រុម​ហ៊ុន​ស៊ីភី ​កម្ពស់ជិត​​១៥​ម៉ែត្រ ​​បណ្តាល​​ឱ្យរងរបួស​យ៉ាងធ្ងន់ធ្ងរ​​ ក្នុងខណៈ​ពេល​ដែល​​គេ​ឡើង​ផ្សារដែក​ពី​​ដំបូល​អគារ ហើយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​​ធ្វើ​​ឱ្យ​​​រអិលជើង​​​ និងរបូតដៃ​​ធ្លាក់​​មក​​ដី​។​

បើក​រថយន្ត​​​បុក​រទេះ​ជនពិការ​​​ស្លាប់​ម្នាក់​​របួសម្នាក់​​បើករត់​​ត្រូវ​អ្នកឈឺ​ឆ្អាល​​ដេញ​បាញ់​​យ៉ាង​សាហាវ​

Posted: 26 Oct 2011 12:24 AM PDT

រថយន្តទីកូ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តម៉ាក​ទីកូ ពណ៌​​ មួយគ្រឿង ត្រូវជនមិន​ស្គាល់​មុខ​​ជិះ​ម៉ូតូប្រដេញ​តាម​បាញ់​​​ប្រហារ​ជាច្រើន​គ្រាប់​ ​​ និង​ច្រវាត់​ច្រវែង​ពេញផ្លូវ បណ្តាល​​ឱ្យ​អ្នក​បើកបរ​រង​របួសធ្ងន់​ត្រូវ​​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​កាល់​ម៉ែត​​ ដែល​ការ​ផ្ទុះអាវុធ​នេះបាន​កើតឡើង​​​បន្ទាប់ពី​​រថយន្ត​នោះ​​បើក​ប​ុករទេះ​ ជន​​​ពិការ​ បណ្តាល​​ឱ្យ​រង​របួស​​​ម្នាក់​ ​និង​ស្លាប់​ម្នាក់​​​ នៅ​ពេល​បញ្ជូន​​​​ទៅកាន់​​​មន្ទីរពេទ្យ ​ចំណែក​​រថយន្ត​​បាន​​​ព្យាយាម​​បើក​រត់​​

អគ្គ​នាយក​ដ្ឋាន​កាំ​កុង​ត្រូល​បើក​វគ្គ​បណ្តុះ​បណ្តាល​​​ពី​គុណ​ភាព​និង​​​សុវត្ថិ​ភាព​​​នៃ​ទំនិញ​

Posted: 26 Oct 2011 12:23 AM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ៖ ​​និស្សិត​ប្រ​មាណ​១២៨​នាក់ នៃ​សាខា​សា​កល​វិទ្យា​ល័យ​គ្រប់​គ្រង និង​សេដ្ឋ​កិច្ច​ ដែល​​មាន​ទី​តាំង​ស្ថិត​ក្នុង​សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរី​សោ​ភ័ណ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ​​បាន​ចូល​រួម​វគ្គ​​បណ្តុះ​បណ្តាល​ស្តី​ពី​​គុណ​ភាព​​ និង​សុវត្ថិ​ភាពនៃ​ទំនិញ​​​ ក្រោម​អធិប​តី​ភាព លោក​ចុង ផែត ​អភិ​បាល​រង​​ខេត្ត​​តំណាង​ លោក​អ៊ុង អឿន អភិបាល​​ខេត្ត​​ លោក​ឌឹម ​ថេង ប្រ​ធាន​​នាយក​​ដ្ឋាន​មន្ទីរ​ពិ​សោធ​ នៃ​អគ្គ​នាយក​ដ្ឋាន

ឆ្នាំ2013 ​ហ្វមមូឡាវ័ន​នឹងមាន​វត្តមាន​នៅរដ្ឋញូវ​ជើស៊ីសហរដ្ឋ​អាមេរិក

Posted: 26 Oct 2011 12:23 AM PDT


អភិ​បាល​ក្រុង​ញូវ​យ៉ក​ភាគ​ខាង​លិច​លោក​ហ្វ៊ីលីក រ៉ូក​ (Felix Roque)បាន​អះ​អាង​ថា​ ការ​ប្រណាំង​រថយន្ត​ប្រភេទ​ហ្វមមូឡាវ័ន​ Grand Prixនឹង​បង្ហាញ​ខ្លួន​សា​ជា​ថ្មី​នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ក្នុង​រដ្ឋ​ញូវ​ជើ​ស៊ី​នា​ឆ្នាំ​២០១៣​ខាង​មុខ​។

ភ្លៀងធ្លាក់​​​ផ្ទួន​ៗ​​ពេល​ចុង​ឆ្នាំ​ប្រជា​ពលរដ្ឋ​​​ព្រួយបារម្ភ​​​​ការ​ប៉ះពាល់​​​​​ផល​ដំណាំ​

Posted: 26 Oct 2011 12:20 AM PDT

ការប្រមូលផលដំឡូងមី
​ខេត្តឧត្ត​រមានជ័យ​​​​ ៖ ​បន្ទាប់ពីភ្លៀង​បាន​ធ្លាក់​ផ្ទួនៗ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​ព្រួយបារម្ភ​​​​​ ដល់​​កសិ​ឧស្សាហកម្ម​ដូចជា​ដំណាំ​ដំឡូងមី ​​ដំណាំ​​សណ្តែក​​ដី​ ដំណាំ​សណ្តែក​​សៀង សណ្តែក​បាយ អាច​ទទួល​​​ផល​​​ប៉ះពាល់​​ ជាពិសេស​អាច​បណ្តាល​ឱ្យ​មើម​ស្អុយ​រលួយ​ ប្រសិន​​បើ​មិន​ដាច់​ទឹកភ្លៀង​​​​នាពេល​ដ៏ខ្លី​​ខាងមុខនេះ​​​សម្រាប់​ទូទាំង ​ខេត្ត​ឧត្ត​រមានជ័យ​​។​

ចន ស៊ីណា​យកឈ្នះ​ការប្រកួត​1ទល់2​នៅសង្វៀន​កីឡាកាស​RAW

Posted: 26 Oct 2011 12:12 AM PDT


ចន ស៊ី​ណា​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ប្រកួត​១ទល់​២ឯ​សង្វៀន​កីឡាកាស​RAW កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​២៥​តុលា​នៅ​កម្ពុ​ជា​បន្ទាប់​ពី​ដឺមីស​និងR-Truthដែល​ជា​គូ​ប្រកួត​បាន​ធ្វើ​ខុស​លក្ខខណ្ឌ​កំណត់​ដោយ​ចូល​វាយ​ស៊ី​ណា​ម្តង​ទាំង​២នាក់​។

ម្នាក់ជាប់ចោទ​រំលោភ​ត្រូវ​គេ​វាយ និងកាប់​ ឯ​ម្នាក់​សន្លប់​​តាមដងផ្លូវ​​​ត្រូវគេ​​យក​​ចូល​​ពេទ្យជុំគ្នា​

Posted: 25 Oct 2011 11:53 PM PDT

ជនរងគ្រោះដោយគេចោទថារំលោភ និងអ្នកសន្លប់តាមដងផ្លូវ
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​បុរស​២នាក់​ត្រូវគេ​បញ្ជូន​​​​​​ចូលមន្ទីរពេទ្យ​​បង្អែក​ក្រុងប៉ោយប៉ែត​​​ ក្នុង​​ពេលជាមួយគ្នា​និង​ក្នុងសាល​ព្យាបាល​​​តែ​មួយ​ កាលពី​វេលាម៉ោង​​​ជិត​​៩​យប់ថ្ងៃទី​​២៥ តុលា ដោយ​​​ម្នាក់ត្រូវ​គេ​វាយ​​​​ និងកាប់​ឱ្យ​​​របួសធ្ងន់​​​​ ព្រោះជាប់​ចោទ​ពីបទ​​រំលោភសេពសន្ថវៈ​​​កូន​​ស្រី តូច​របស់​គេ​។ ចំណែក​​​ម្នាក់​​ទៀត​ត្រូវគេប្រទះ​ឃើញ​សន្លប់​​តាមដង​ផ្លូវ ​ដោយ​ពុំដឹង​​​មូលហេតុ ​ក្បែ​រ​ម៉ូតូ​ម៉ាកឌ្រីម​ C125 ស៊េរី​ឆ្នាំ​​​​២០០៣ ​ពណ៌​ខ្មៅ ​​មួយ​គ្រឿង​។​

ជិះ​ម៉ូតូ​ពេល​ភ្លៀង​បុក​គ្នា​​ជា​មួយ​គោ​យន្ត​របួស​​៣​នាក់

Posted: 25 Oct 2011 11:49 PM PDT

អ្នករងរបួស
ខេត្ត​ស្វាយ​រៀង ៖ ​បុរស​​៣​នាក់ ​បាន​រង​របួស​ធ្ងន់​​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ដ៏​គួរ​ឱ្យ​រន្ធត់​ មួយ​ ដែល​ម៉ូតូ​ម៉ាក​ឌ្រីម C125 ស៊េរី​​​ឆ្នាំ​២០១០ បុក​គ្នា​ជា​មួយ​​គោ​យន្ត​​ក្នុង​​យប់​ដែល​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង​។ ហេតុ​ការណ៍​ខាង​លើ​នេះ​​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​​លំ​​ក្រួស​ក្រ​ហម​មួយ​ កន្លែង​ ​ស្ថិត​​ក្នុង​ភូមិ​​តា​ម៉ៅ ឃុំ​អំ​ពិល ស្រុក​រមាស​ហែក ​កាល​ពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៥ តុលា ​។​

ចៅក្រម​​ស៊ើបអង្កេតសាក​​​​សួរផេង គន្ធាបុរី ​​និងបក្សពួក​​មួយ​​ព្រឹកមិនចប់​​​ និង​បន្ត​​​សួរ​នៅ​រសៀលនេះ​​ទៀត​

Posted: 25 Oct 2011 11:49 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​លោកស្រីផេង គន្ធាបុរី ​អតីត​នាយិកា​​​​ពិធី​ការសម្តេច​​​​អគ្គ​មហា​ធម្មពោធិ​សាលជា ស៊ីម ​ប្រធាន​ព្រឹទ្ធសភា និងបក្សពួក​​​៣​នាក់ទៀត​ដែលជា​មន្ត្រី​​​អន្ទ្រើសៗ ជាប់​ចោទ​ពី​បទក្លែង​​លិខិត​សាធារណៈ និងឆបោក​​ប្រាក់​​ច្រើន​រយលាន​​ដុល្លារអាមេរិក​នោះ ត្រូវបាន​បញ្ជូន​ទៅ​​​ឱ្យ​​លោកស្រីចៅក្រម​​​ស៊ើបអង្កេត​ចាំង ស៊ីណាត ​ដើម្បី​សាកសួរ​ជាថ្មីទៀត ​កាលពីវេលាម៉ោង​​​ប្រមាណ​៩ព្រឹក​ថ្ងៃទី​២៦ តុលា ​២០១១ នៅ​សាលា​​

ដុតធូប-ទៀន​ចាក់​សោ​ផ្ទះ​ចោល​ភ្លើង​ឆេះ​​ហ្មត់ ​​រថយន្ត​ទឹកបានត្រឹម​​ការពារ​​អ្នក​ជិ​តខាង​

Posted: 25 Oct 2011 11:49 PM PDT

​ក្រុងតាខ្មៅ​​​​ ៖ ​​លំនៅឋាន​របស់​មន្ត្រី​​ការិយា​ល័យ​​​​សង្គម​​កិច្ច​​១ខ្នង ​ត្រូវអគ្គិភ័យ​​​ឆាបឆេះ​​​លេប​ត្របាក់អស់​គ្មានសល់​​ ដោយប្រើ​​ពេល​តែ​​ប្រមាណ​​​២០នាទីប៉ុណ្ណោះ ​បង្ក​ឱ្យ​​មានការ​​​ភ្ញាក់​​ផ្អើល​​កាលពីវេលាម៉ោង​​​១០​និង​​១០នាទីព្រឹក​ ថ្ងៃ​ទី​​​២៦ តុលា ២០១១ ស្ថិតក្នុង​ភូមិដើម​​​មៀន ​​សង្កាត់​​​ដើមមៀន ​​ក្រុងតាខ្មៅ ​​ខេត្តកណ្តាល ​ចំណែក​​រថយន្ត​​​ពន្លត់​អគ្គិភ័យ​បានត្រឹមទៅជូន​ដំណើរ

តុលាការ​​​ម៉ាឡេ​ស៊ី​សម្រេច​​ប្រហារ​​ជីវិត​​ស្ត្រី​ជប៉ុន​​ពី​បទ​​ជួញ​ដូរ​​គ្រឿង​ញៀន

Posted: 25 Oct 2011 11:08 PM PDT


​តាម​​ទីភ្នាក់​ងារព័ត៌​​មាន​​បរទេស​កាលពី​ថ្ងៃ​ទី​២៦ តុលា ​ផ្សាយ​ឱ្យ​ដឹង​ថា តុលា​ការ​ម៉ាឡេ​ស៊ី​​បាន​សម្រេច​ប្រហារ​ជីវិត​​ដោយ​ព្យួរ.ក​ទៅលើ​ស្ត្រី​ជន​ជាតិ​ជប៉ុន​​ម្នាក់​ពីបទលួច​នាំ​ចូល​គ្រឿង​ញៀន​​មេតំហ្វេ​តា​មីន ទ​ម្ងន់​៣,៥​គីឡូក្រាម ​ក្រោយ​ពី​ត្រូវចាប់ខ្លួន​នៅ​ឯ​អាកាស​យាន​ដ្ឋាន​​ក្រុង​គួឡាឡាំពួ ​កាលពី​ខែ​តុលា ឆ្នាំ​២០១០

កូន​ប្រុស​កីឡា​ករ​​ដេវីដ​ បេកខាំ ​បិទ​​រូប​​សាក់​លើ​​រាង​កាយ​យក​​តម្រាប់​​តាម​ឪពុក

Posted: 25 Oct 2011 11:07 PM PDT


កូនប្រុស​កីឡា​ករ​ដេវីដ បេកខាំ ​២​នាក់​បាន​កំពុង​យក​​គំរូ​តាម​ឪពុក​ដែល​មាន​រហស្ស​នាម​ថា «មនុស្ស​ស្រឡាញ់​ការ​សាក់» ​ដោយ​ពួក​គេ​ចាប់​ផ្តើម​​បិទ​រូបសាក់​នៅលើ​ខ្លួន​ប្រាណ ។ តាម​ទីភ្នាក់ងារព័ត៌មាន​​បរទេស​កាលពី​ថ្ងៃទី ២៥ តុលា កន្លង​មក ​ផ្សាយ​ថា

កូរ៉េ​ខាង​ត្បូង​​ដោះ​​លែង​​នាវា​​នេសាទ​ចិន​​2គ្រឿង​

Posted: 25 Oct 2011 10:54 PM PDT

ពួក​អ្នក​ការ​ទូត​ចិន​ថ្លែង​ថា កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​កូរ៉េ​ខាង​ត្បូង​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី​២៥ តុលា នូវនាវា​នេសាទ​ចិន​​​២​គ្រឿង​ដែល​ចាប់​ទុក​កាល​ពី​៣​ថ្ងៃ​មុន​នេះ​។ នាវា​ទាំង​នោះ​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​នា​ថ្ងៃ​ទី​២៦ តុលា​។

​ទើបទិញម៉ូតូ​​ថ្មី​ជិះប៉ះគ្នា​​​ជាមួយ​រថយន្ត​​​​ចរចា​សង​មិនត្រូវ​​ថ្លៃ​ហៅគ្នា​មក​​កាង​មុខសមត្ថកិច្ច​

Posted: 25 Oct 2011 09:25 PM PDT

ម៉ូតូខូចខាត
រាជធានីភ្នំពេញ​​​​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​​​រវាង​ម៉ូតូ និង​​រថយន្តប៉ះ​​គ្នា​បន្តិចបន្តួច​​​​បាន​បង្ក​ឱ្យ​មានការឈឺក្បាល​​​ ដល់សមត្ថកិច្ច​​​​នៅ​ដោះស្រាយ​រហូត​​២ម៉ោង​នៅ​​តែ​​​ចរចា​គ្នាមិនត្រូវ​​​ ទើប​​ប៉ូលិស​​​​ស្ទូច​​​ទាំង​ម៉ូតូ និង​​​​​រថយន្ត​យក​ទៅ​រក្សា​ទុក​​នៅ​ការិ​យាល័យ​​នគរបាលជើងគោក​។ ​​ហេតុការណ៍​​​នេះ​កើតឡើង​​​កាលពីវេលាម៉ោង​​​៨​យប់ថ្ងៃទី​​​២៥ តុលា ​​នៅលើកំណាត់​ផ្លូវ​​​​លេខ​​១៩៣ កែង​​៣៤៨ ស្ថិត​ក្នុង​សង្កាត់​ទួលស្វាយ​ព្រៃ​ទី​១ ខណ្ឌចំការ

យុវជនញៀនថ្នាំ​អារ​ដៃ​ខ្លួន​​ឯង និង​ប៉ុន​ប៉ង​​​​លោត​សម្លាប់ខ្លួន​​​ ព្រោះ​​​ឱ្យ​​ផ្តាច់ថ្នាំញៀន​

Posted: 25 Oct 2011 09:12 PM PDT

នៅកន្លែងភ្ញាក់ផ្អើល
រាជធានីភ្នំពេញ​​​​ ៖ ​មានការភ្ញាក់​ផ្អើល​​​​មួយ​រហូត​​ដល់​កក​ស្ទះ​ចរាចរណ៍​ជាង​មួយម៉ោង​​នៅលើ​ កំណាត់ផ្លូវ​​លេខ​​​១៥៤ ​កាលពីវេលា​ម៉ោង​៨​​និង​​​១០នាទីយប់ថ្ងៃទី​​២៥ ​តុលា ​​២០១១ ខណៈ​ពេលដែល​​​យុវជនម្នាក់​​បាន​តោង​​នឹង​រនាំង​ដែក​​ ដៃ​កាន់​កាំបិត​​​នៅជាន់​ទី​​​១ ផ្ទះលេខ​​​៥០E1 ​ខាង​លិច​អតីត​រោងភាព​​យន្តបាយ័ន​ ស្ថិត​​នៅ​​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ប​ម្រុង​​​ធ្វើ​អត្ត​ឃាត​​​លោតសម្លាប់ខ្លួន​ តែមិន​បានសម្រេច ដោយសារ​​ក្រុមគ្រួសារ​​

ទាស់សម្តីគ្នា​​​នៅតារាង​បាល់​​ម្នាក់​រង​របួស​​ធ្ងន់ សង្គ្រោះ​នៅ​វៀតណាម ​និង​ម្នាក់​ទៀត​​​​ដាច់​ម្រាម​ដៃ

Posted: 25 Oct 2011 09:02 PM PDT

អ្នករបួសស្ថិតក្នុងមន្ទីរពេទ្យ
​ខេត្តព្រះសីហនុ​​​​​ ៖ ​យុវជនម្នាក់​​​​ទាញ​កាំបិត​ប៉័ងតោ​​​ទៅកាប់​យុវជន​​​​ម្នាក់ទៀត​​​​ឱ្យរង​ របួសធ្ងន់ ​រយះទ្រូង រយះដៃ រយះភ្លៅ ​ត្រដរ​ខ្យល់​​​ស្ទើរ​ស្លាប់​ស្ទើររស់​​កាលពីវេលាម៉ោង​​​១៦​និង​​២០នាទី​ ល្ងាចថ្ងៃទី​​​​២៥ ​​តុលា ២០១១ នៅចំណុច​​តារា​ង​បាល់​​​​ទះក្បែរ​​​​វិទ្យាល័យក្រុង​​​ព្រះសីហនុ ​​ស្ថិត​ក្នុង​​សង្កាត់​​លេខ​​៣ ​ក្រុងព្រះសីហនុ ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​ ហើយភ្លាម​នោះ​​​ជនដៃ​ដល់​​បានរត់​គេចខ្លួន​​បាត់។

កូន​ប្រុស​​កា​ដា​ហ្វី​ សៃ​អ៊ីហ្វ​ ​អាល់​អ៊ី​ស្លាម ​ប៉ុន​ប៉ង​​ឆ្លង​កាត់​​ព្រំ​ដែន​​ចូល​​​នី​ហ្សេរី​យ៉ា

Posted: 25 Oct 2011 08:50 PM PDT

សៃ​អ៊ីហ្វ​អាល់​អ៊ីស្លាម​
ប្រភព​ព័ត៌​មាន​យោធា​អាល់​ហ្សេរី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥ តុលា ថា កូន​ប្រុស​ លោក​កា​ដា​ហ្វី សៃ​អ៊ីហ្វ​ អាល់​អ៊ី​ស្លាម​ ដែល​តុលា​ការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ CPI តាម​រក​ចាប់​ខ្លួន​បាន​ប៉ុន​ប៉ង​កាល​ពី​យប់​ថ្ងៃ​ទី​២៤ មក​២៥ តុលា ឆ្លង​កាត់​ព្រំ​ដែន​ចូល​ក្នុង​ដែន​ដី​នី​ហ្សេរីយ៉ា​។

ឥណ្ឌា ៖​ រថ​យន្ត​​បឺ​ស​មួយ​​រអិល​ធ្លាក់​​ក្នុង​​បង្អូរ​​ភ្នំ​ស្លាប់​​យ៉ាង​តិច​​27នាក់​

Posted: 25 Oct 2011 08:44 PM PDT

ម៉ាស៊ីន​ឃោសនា​ឥណ្ឌា​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥ តុលា ថា មនុស្ស​យ៉ាង​តិច​២៧​នាក់​ស្លាប់ ហើយ​២៥​នាក់​ទៀត​ត្រូវ​របួស​ពេល​រថ​យន្ត​បឺស​មួយ​គ្រឿង​ដែល​ឈប់​ដាក់​មនុស្ស​បាន​រអិល​​ធ្លាក់​ទៅ​ក្នុង​ចង្អូរ​ភ្នំ​មួយ​ក្នុង​រដ្ឋ​ហ៊ី​ម៉ា​ចាល់​ ប្រា​ដេស្ត​ នា​ភាគ​ខាង​ជើង​ឥណ្ឌា កាល​ពី​យប់​ថ្ងៃ​ទី​២៤​ តុលា កន្លង​មក​នេះ​។

​ធ្លាក់​យន្តហោះ​​យោធា​មួយ​គ្រឿង​​នៅ​យេម៉ែន​​ស្លាប់​យ៉ាង​​តិច​9នាក់​

Posted: 25 Oct 2011 08:30 PM PDT

​ប្រភពព័ត៌មាន​​​យោធា និង​មន្ទីរពេទ្យ​​រាយ​ការណ៍​​ថា មនុស្ស​​​​យ៉ាង​តិច​​៩​នាក់​ ក្នុងនោះ​​​មាន​វិស្វករ​​​​ស៊ីរី​​៨នាក់ ​និង​នាយទាហាន​យេម៉ែន​​ម្នាក់​បាន​​ស្លាប់ កាលពីព្រឹកថ្ងៃទី​​​២៥ តុលា ​ខណៈ​ពេល​យន្តហោះ​​​យោធា​មួយ​គ្រឿងធ្លាក់​​លើ​មូលដ្ឋាន​​​កងទ័ពអាកាស​មួយក្នុង​​ខេត្ត​​​​ LAHIJ នា​ភាគខាង​ត្បូង​យេម៉ែន​។​

ជួបគ្នានៅថ្ងៃ​ទី10ធ្នូ ​កីឡាករ​បារាំង​ម័រម៉ិច​សន្យាថានឹង​កំទេច​មុខវ្ល៉ា​ឌីមៀ ឃ្លីតស្កូ

Posted: 25 Oct 2011 08:27 PM PDT


កីឡាករ​បារាំង​ហ្សង់​ម៉ា ម័រម៉ិច​មាន​ផែន​ការ​​មួយ​ដើម្បី​សម្រេច​បាន​នូវ​សុ​បិនរបស់​ខ្លួន​ក្លាយ​ជា​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិ​ភពលោក​លើក​ដំបូង​របស់​ប្រទេស​ខ្លួន ​នោះ​គឺ«កំទេចចោល​ផ្ទៃ​មុខ​របស់​កីឡាករ​អ៊ុយ​ក្រែន វ្ល៉ា​ឌីមៀ ឃ្លីតស្កូ​។ ​វ្ល៉ា​ឌី​មៀ​នឹង​ការ​ពារ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​៣ស្ថា​ប័ន​ប្រ​ឆាំង​នឹង​កីឡាករ​ម័រ​ម៉ិច​នៅ​សង្វៀន​ក្រុង​ Duesseldorf​ប្រទេស​អាល្លឺម៉ង់​ថ្ងៃទី​១០​ធ្នូ​ខាង​មុខ​។

​ប្រាប់​ប្រពន្ធ​​​ជាប់​បេសកកម្ម​​នៅ​ព្រះ​វិហារ​បែរជា​​គាំងបេះដូង​​ស្លាប់​​​​នៅភ្នំពេញ សង្ស័យ​រឿង​ស្រី​ញី​

Posted: 25 Oct 2011 08:20 PM PDT

សពបុរសរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​​បុរសម្នាក់​​​បានស្លាប់​​បាត់ជីវិត​បន្ទាប់ពី​បញ្ជូន​​ទៅដល់​មន្ទីរពហុ​ ព្យាបាល​​​អង្គរធំ​ កាលពីវេលាម៉ោង​​​៨​យប់ថ្ងៃទី​​២៥ តុលា ​​នៅ​​តាមបណ្តោយ​​​មហាវិថី​​កម្ពុជា​ក្រោម ​​ក្នុងសង្កាត់ទឹកល្អក់ទី​១ ​​ខណ្ឌទួលគោក ​​។

ទាហានឡាវ​បាញ់​ពលរដ្ឋ​​​ខ្មែរ​របួស​ម្នាក់ ឃាត់ខ្លួន​៥នាក់ ព្រោះ​​ចូល​ដីឡាវ​​ខុស​ច្បាប់​

Posted: 25 Oct 2011 08:19 PM PDT

​ខេត្តស្ទឹង​ត្រែង​​​​​ ៖ ​ពលរដ្ឋខ្មែរ​ចំនួន​​៥​នាក់​ត្រូវ​​ទាហាន​ឡាវ​ចាប់ខ្លួន​​បញ្ជូនទៅ​ស្រុក​​ មឿង ​ខូង ប្រទេស​​ឡាវ និងម្នាក់​ទៀត​​​បានបាត់ខ្លួន​ក្នុង​​ព្រៃ មិន​​​​ទាន់រកឃើញ​​នៅ​ឡើយ ព្រមទាំង​​​មាន​របួស​ផង​ ​ដោយការ​បាញ់​​ប្រហារ​ពី​​​ទាហាន​ការ​ពារ​​ព្រំដែនប្រទេសឡាវ ខណៈ​ពួកគេ​​​​ចូល​ទៅ​ក្នុង​​​​​​ទឹកដីប្រទេសឡាវ ​ខុសច្បាប់​​​កាលពី​ថ្ងៃទី​​​២១ តុលា ​២០១១​។​

តម្លៃ​មាស​​នៅ​ទ្រឹង​​មុន​​ពេល​មាន​កិច្ច​ប្រជុំ​នៅ​អឺរ៉ុប

Posted: 25 Oct 2011 08:13 PM PDT


តម្លៃមាស​នៅរក្សា​លំនឹង​របស់ខ្លួន​នៅក្នុងថ្ងៃ ​អង្គារ​ ទី២៥ ​តុលា​ ស្របពេល​ដែលអ្នក​វិនិយោគ​​ទន្ទឹង​​​រង់ចាំ​មេដឹក​នាំអឺរ៉ុប​ចាត់វិធាន​ការលើ​យុទ្ធ​សាស្ត្រ ​ក្នុង​ការដោះ​ស្រាយ​វិបត្តិប្រាក់​បំណុល​​ក្នុងតំបន់​ប្រើប្រាស់​ប្រាក់អឺរ៉ូ​ក្នុងកិច្ច​ប្រជុំនៅ​​ថ្ងៃពុធនេះ ​។

ថៃ​ ៖​ ស្លាប់​​យ៉ាង​តិច​​3នាក់​ក្នុង​​ការ​វាយ​​ប្រហារ​​ដោយ​​គ្រាប់​បែក​

Posted: 25 Oct 2011 08:03 PM PDT

 នៅ​កន្លែង​​ផ្ទុះ​គ្រាប់​បែក​​មួយ​ក្នុង​ខេត្ត​យ៉ា​ឡា​
ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុក​ទាំង​ឡាយ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៦ តុលា ថា ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នានា​កើត​មាន​កាល​ពី​យប់​ថ្ងៃ​ទី​២៥ តុលា នៅ​កន្លែង​៧​ផ្សេង​គ្នា​នៃ​ខេត្ត​យ៉ា​ឡា​ភាគ​ខាង​ត្បូង​ថៃ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៣​នាក់​ ហើយ​មនុស្ស​ប្រមាណ​ជា​២០​នាក់ត្រូវ​របួស​ក្នុង​នោះ​៣​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​។

រកឃើញ​កូនង៉ែត​​​​​​អាយុ​ជាង2​សប្តាហ៍​ម្នាក់​​នៅ​រស់​​ក្រោម​​​គំនរ​​​បាក់បែក​​ ខណៈ​​​អ្នក​ស្លាប់​ដោយ​​​សារ​ការ​​រញ្ជួយ​ដី​​​នៅ​តួកគី​​ឡើង​ដល់​​​432នាក់​

Posted: 25 Oct 2011 07:59 PM PDT

 កូនង៉ែត​​​រកឃើញ​​នៅរស់
​យោងតាម​តុល្យការ​​​​ថ្មីមួយ​នៃ​ការ​រញ្ជួយដី​​កាល​ពីថ្ងៃទី​២៣ តុលា កន្លងមក​នេះ នៅក្នុង​​ខេត្ត​​​​វ៉ា​​ន​ភាគខាង​កើត​​តួកគី​ថា ចំនួន​អ្នកស្លាប់​​ឡើង​ដល់​​​​៤៣២​នាក់ ​ហើយ​។​ មានរឿង​អស្ចារ្យ​​​ដល់​ទៅ​​​៣​សម្រាប់​​គ្រួសារ​​​តែ​មួយ​​ក្នុងការ​រញ្ជួយដីនេះ​ ។

នាងវ៉ូនីអាកគី​ជោគជ័យ​ ខណៈនាង​សារ៉ាប៉ូវ៉ា​បរាជ័យ​ប្រកួតតឺន្នីស​ជ្រើសរើស​ជើងឯក​ពិភពលោក

Posted: 25 Oct 2011 07:51 PM PDT

នាង​វ៉ូ​នី​អាកគី
កីឡាការិនី​លំ​ដាប់​ទី​១ពិភពលោក​កា​រ៉ូ​លីន វ៉ូ​នី​អាកគី​បាន​យក​ឈ្នះ​កីឡាការិនី​ប៉ូ​ឡូញ​អា​នី​យ៉េស្កា​ រែ​ដ​វ៉ាន់​ស្កា​នៅ​ថ្ងៃទី​១នៃ​ការ​ប្រកួតតឺន្នីស​ជ្រើ​សរើស​ជើង​ឯក​ពិភពលោក​ដំណាច់​ឆ្នាំ​​ WTA Championshipsខណៈនាង​ម៉ា​រី​យ៉ា​​ សារ៉ា​ប៉ូ​វ៉ា​​​បរាជ័យ​ក្រោមថ្វី​ដៃ​ម្ចាស់​ជើង​ឯក​US Openនាង​សា​ម៉ាន់​ថា ស្តូសួ​។ ការ​ប្រកួត​នេះ​ រៀប​ចំ​ធ្វើ​នៅ​ពហុកីឡាដ្ឋាន ​Sinan Erdem Stadiumក្រុង​អុី​ស្តង់​ប៊ុល​ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥​តុលា​។

ស្រាយគំនុំ​​​​ចាស់​យកកែ​វ និង​ថូ​ស្រា​​វាយ​​​យុវ​ជន​​ម្នាក​់របួស​​​​ដេរ​​៤ថ្នេរ​

Posted: 25 Oct 2011 07:33 PM PDT

បុរសរងគ្រោះ
​ខេត្តប៉ៃលិន​​​​​ ៖ ​យុវជន​ម្នាក់​ឈ្មោះម៉ៅ ​​សុវណ្ណ​ឌី ​​​អាយុ​​​​២៦​ឆ្នាំ ​រស់នៅ​ភូមិ​​ប៉ា​ហ៊ីត្បូង ​សង្កាត់ប៉ៃលិន​​ ក្រុងប៉ៃលិន ត្រូវ​បាន​​យុវ​ជន​ម្នាក់​ឈ្មោះ​​អុក អាយុ​​​​២៨​ឆ្នាំ ​រស់នៅភូមិអូរ​តា​ពុកលើ សង្កាត់​​ទួលល្វា ​​ក្រុងប៉ៃលិន ​​​យក​​កែវស្រា​​​វាយ​ទៅលើ​ជន​រងគ្រោះ​ បណ្តាល​​​ឱ្យ​​រង​របួសក្បាល និង​​ដើមដៃ ​ដេរ​​អស់​​​៤ថ្នេរ​​។ ហេតុការណ៍​នេះ​​បានកើ​ត​ឡើង​​កាលពីវេលា​ម៉ោង​៨​និង​​​៣០នាទី​យប់​ថ្ងៃទី​​២១ តុលា នៅក្នុងភោជ​នីយដ្ឋាន​​អ៊ី​កំពត ស្ថិត​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!