Koh Santipheap Daily

Koh Santipheap Daily


ដេកលើ​ខឿន​ស្តូប​ព្រះនារាយ​​ណ៍ដោយ​​មិនខ្វល់​ពី​អ្នក​ដំណើរ​​ទៅ​​មក​

Posted: 27 Oct 2011 12:40 AM PDT

បុរសដែលដេកនៅ​លើ​ខឿន​ស្តូប
​ខេត្តកំពង់ឆ្នាំង​​​​ ៖ ​បុរស​ម្នាក់​មិនស្គាល់អត្ត​សញ្ញាណ​​បាន​​​យកខឿន​ស្តូប​​រូប​សំណាក​ព្រះ​ នារាយណ៍ ធ្វើ​ជា​កន្លែង​ដេក​​ដោយមិនខ្វល់​​ពី​ភ្នែក​អ្នកដែល​​​ធ្វើដំណើរ​​​ទៅមក​​ ឡើយ​។​ ថ្មី​ៗ​នេះ​​គេឃើញ​បុរស​ម្នាក់​​​ដេកលើខឿន​​​​ស្តូប​​រូបសំណាក​​ព្រះនារាយណ៍ ​​ស្ថិត​​​ខាងមុខ​​ផ្សារ​លើ ក្រុង​កំពង់ឆ្នាំង ដែលធ្វើ​​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​ពីសំណាក់​​​​មហា​ជន​ ពិសេស​​​ជនបរទេស​​។​ អ្នក​ដែលបានឃើញ​​​​បុរសនោះ​​

ឆក់​​ខ្សែ.ក​បានសម្រេច​​​បើកម៉ូតូ​បុកកេ​​ចាប់​បានម្នាក់​

Posted: 27 Oct 2011 12:38 AM PDT

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ជនម្នាក់​ក្នុង​ចំណោម​២នាក់​ត្រូវបានប្រជា​ពលរដ្ឋ​​​​ក្របួច​ជាប់ រួច​ប្រគល់​ឱ្យ​​សមត្ថកិច្ច​​​ បន្ទាប់ពី​​ជន​នេះ​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.​ក​​ពី​នារី​ម្នាក់​​​បានសម្រេច ​បម្រុង​​បើកម៉ូតូ​​គេច​ តែ​ត្រូវ​បុក​ម៉ូតូ​​គេមួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​ដួល​​ទៅ​មុខ​​លែង​រួច ។ ហេតុ​ការណ៍​​​នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង​៧ និង​៤៥​នាទី​​​ព្រឹកថ្ងៃទី២៧ តុលា ​នៅ​ចំណុច​មុខ​ភោជ​នីយដ្ឋាន​​ម្លប់ប្ញស្សី​​​

កម្មករ​​ចិញ្ចឹម​​​មាន់​ក្នុងកសិដ្ឋាន​​​មួយត្រូវ​រន្ទះបាញ់

Posted: 27 Oct 2011 12:24 AM PDT

​ខេត្តកណ្តាល​​​​​ ៖ ​បុរសម្នាក់​​បានរង​របួស​យ៉ាងធ្ងន់ធ្ងរ​​​​ ដោយសារ​រន្ទះបាញ់​​​​នៅ​ពេលដែល​​​​រូបគេ​អង្គុយ​​​ផ្អែក​​​​សំណាញ់​ដែក​ ជញ្ជាំង​​​​រោង​ចិញ្ចឹម​មាន់​មួយ​កន្លែង ​​នៅ​​ក្រោម​​​ដើម​​​ត្នោត ​​​ខណៈ​​មេឃ​បានចាប់​ផ្តើម​​ធ្លាក់​ភ្លៀង។​ ​ហេតុការណ៍​នេះ​​បានកើតឡើង​​​​​កាលពីវេលា​ម៉ោង​​៦​និង​​​​៥០នាទីល្ងាច​ ថ្ងៃទី​​​២៦ តុលា ​នៅ​​ក្នុងកសិដ្ឋាន​ចិញ្ចឹម​មាន់​​មួយ​កន្លែង ​​ដែល​​ស្ថិត​នៅ​​ភូមិ​ចំការ​ត្រាច ឃុំ​ពើក ​ស្រុកអង្គស្នួល​ ​។

នាងវ៉ូនីអាកគី​រក្សាបាន​តំណែង​លេខ1​លើ​លោក​បន្តទៀត​ខណៈ​នាង​សារ៉ាប៉ូវ៉ា ​ជាគូ​ប្រជែង​បាន​ដកខ្លួន​ពីការ​ប្រកួត ​WTA ​Championship​ដោយ​សាររបួស​ក.ជើង

Posted: 27 Oct 2011 12:23 AM PDT


កីឡាការិនី​ដា​ណឺ​ម៉ាក​កា​រ៉ូ​លីន វ៉ូ​នី​អាកគី​នឹង​បញ្ចប់​ឆ្នាំ​​ប្រកួត​ក្នុង​នាម​ជា​កីឡាការិនី​លេខ​១​ពិភពលោក​ដដែល​ខណៈ​នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ដែល​ជា​គូ​ប្រជែង​យក​យក​តំណែង​នេះ​ដក​ខ្លួនពី​ការ​ប្រកួត​ WTA Championshipនៅ​តួកគី​ដោយ​របួស​.កជើង​។

អង្គ​ការ​សហ​ប្រជាជាតិ​ប្តេជ្ញា​ធ្វើ​ការ​​សម្រាប់​កម្ពុជា និង​ផ្តល់​​ប្រាក់​៤​លាន​ដុល្លារ​ជួយ​ជន​រង​គ្រោះ​​ទឹក​ជំនន់​

Posted: 27 Oct 2011 12:16 AM PDT

រាជធានីភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេ​ច​អគ្គ​​មហា​សេនា​ធិបតី​តេជោ ហ៊ុន សែន ​បាន​ប្រាប់​ឱ្យ​ដឹងថា ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម ពិភាក្សា​​​ការ​ងារ​ជា​មួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​នា​ព្រឹក​ថ្ងៃ​ទី​២៧ តុលា នៅ​វិមាន​សន្តិ​ភាព​លោក DOUGLAS BRODERICK តំណាង​ប្រតិភូ​​អង្គ​ការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ សូម​សម្តែង​​នូវការ​ជូន​ពរ​​ដល់​បិតា​របស់​សម្តេច​​អគ្គ​មហា​

បុរសម្នាក​់​មានជំងឺ​​​​សរសៃប្រសាទ​​ និង​ឆ្កួតជ្រូក​​​ប្រកាច់ដួល​​​ធ្លាក់​ចូលទឹក​ស្លាប់​

Posted: 27 Oct 2011 12:07 AM PDT

សពបុរសលង់ទឹក
ខេត្ត​​កណ្តាល​​​​​ ៖ ​បុរសម្នាក់​​​មានជំងឺ​សរសៃ​ប្រសាទ​​​ និងជំងឺ​ឆ្កួត​ជ្រូក ​បានប្រកាច់​​​ដួលធ្លាក់​​​​​ចូលទៅក្នុង​​ទឹកស្រែ​​ជម្រៅ​​ប្រមាណកន្លះ​​ ម៉ែត្រ ​​ឈ្លក់​​​ទឹកស្លាប់​ភ្លាម​ៗ ក្នុងខណៈ​ពេលដែល​​​​គាត់​​កំពុង​​បបក់​ត្រី និង​​កង្កែប​​នៅ​តាមវាលស្រែ​​ចម្ងាយ​ពីភូមិ​​​ប្រហែល​២០០ម៉ែត្រ​ប៉ុណ្ណោះ​។ ហេតុការណ៍​នោះបានកើតឡើង​​កាលពីវេលា​ម៉ោង​​​៥​និង​​​៥០នាទីល្ងាច​ថ្ងៃទី​​​​ ២៦ ​តុលា ​​២០១១ ​​​​ភូមិ​​ព្រៃ​សំរោង ​​​ឃុំបែកចាន ស្រុកអង្គ​ស្នួល ​​ខេត្តកណ្តាល​។

ព្រះមហាក្សត្រ​​​ព្រះបរមនាថ នរោត្តម ​សីហមុនី នឹង​យាង​មក​កាន់​​មាតុ​ប្រទេស​​វិញ វេលាម៉ោង​​​៤​និង​​៣០នាទីរសៀល​នេះ​

Posted: 27 Oct 2011 12:05 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ព្រះមហាក្សត្រខ្មែរ ព្រះ​​ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី នឹងយាងនិវត្តន៍មកកាន់មាតុ​ប្រទេស​ វិញនៅវេលាម៉ោង​៤និង៣០នាទី​រសៀលថ្ងៃទី​២៧ តុលា ២០១១នេះ បន្ទាប់ពីព្រះអង្គបាន​យាងចាកចេញទៅ​កាន់ប្រទេសចិនកាលពី​ព្រឹក​ថ្ងៃ​ទី៨ តុលា កន្លងមកនេះ ដើម្បីទៅពិនិត្យព្រះ​រាជ​សុខ​ភាព និង​ក្រាបបង្គំសួរសុខទុក្ខព្រះ​មាតា​បិតា សម្តេចឪ សម្តេចម៉ែ នៅទីក្រុងប៉េកាំង​នោះ​

អៀង សារី អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី​​ខ្មែរ​ក្រហម​​​ប្រកាស​​មិន​ផ្តល់​​សក្ខី​កម្ម​ពេល​សវនា​ការ​

Posted: 27 Oct 2011 12:04 AM PDT

លោកអៀង សារី
រាជធានីភ្នំពេញ ៖ ជនជាប់ចោទ​អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម បាន​ប្រកាស​ថា នៅពេលសវនាការលើសំណុំរឿង​០០២ ចាប់ពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១១ លោក​នឹង​មិនផ្តល់សក្ខីកម្ម ឬក៏ថ្លែងការណ៍អ្វីមួយ​ម៉ាត់​សោះឡើយ ទៅកាន់អង្គសវនាការ។ នេះបើ​តាម​សេចក្តីជូនដំណឹងរបស់ជនជាប់ចោទរូប​នេះ​កាល​ពីថ្ងៃទី២៤ តុលា ឆ្នាំ២០១១។

នាំ​ខ្លួន​អតីត​​នាយិកា​​ពិធីការ​ និង​អតីត​ឧត្តម​សេនីយ៍​3​នាក់​មក​សាក​សួរ​បន្ត

Posted: 27 Oct 2011 12:02 AM PDT

រាជធានីភ្នំពេញ ៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ​លោក​ស្រី​​ចាំង ស៊ីណាត ​ចៅ​ក្រម​​​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​​ក្លែង​លិខិត​​សាធារណៈ និង​ឆបោក​ប្រាក់​ក្នុង​អំពើ​​ទុច្ច​រិត​​ បាន​អនុ​ញ្ញាត​ឱ្យ​អនុ​​រក្ស​​ពន្ធ​នាគារ​​ព្រៃ.ស ​នាំ​ជន​សង្ស័យ​​ចំនួន​៤​នាក់​មក​សាក​សួរ​បន្ថែម ដើម្បី​​ស្វែង​រក​​អង្គ​ហេតុ​ពិត​ប្រាកដ​​ មុន​នឹង​ឈាន​ទៅ​​បើក​សវនា​ការ​ផ្តន្ទា​ទោស​ ។

អាជ្ញា​ធរ​ខណ្ឌ​មាន​ជ័យ​ចែក​​អំណោយ​​នៅសង្កាត់​ព្រែក​ឯង

Posted: 26 Oct 2011 11:59 PM PDT

សកម្មភាពចែកអំណោយ
រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​​ចំនួន​៤១២​​គ្រួសារ ​រស់​នៅ​​ក្នុង​សង្កាត់​​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ ​ដែល​រង​គ្រោះ​​ដោយ​សារ​ទឹក​ជំនន់​​​លិច​លំនៅ​ឋាន​​បាន​ទទួល​​អំណោយ​​ពី​លោក ​គួច ចំរើន ​អភិ​បាល​ខណ្ឌ​​មាន​ជ័យ កាល​ពីព្រឹក​​ថ្ងៃ​ទី​២៦​ តុលា ​ឆ្នាំ​២០១១។

ប្រជាពលរដ្ឋ​800​​គ្រួសារ​​​ទទួល​អំណោយ​​​សង្គ្រោះ​​​ពេល​​មាន​ទឹកជំនន់

Posted: 26 Oct 2011 11:56 PM PDT

សកម្មភាពចែកអំណោយ
ខេត្ត​​ស្ទឹង​ត្រែង​ ៖ប្រជាពលរដ្ឋក្នុងស្រុក ៣និងក្រុង១ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងឆ្នាំ២០១១ កន្លងមកនេះបានទទួល អំណោយសង្គ្រោះ​ពីកាកបាទក្រហមកម្ពុជា កាល​ពី​ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១១។​ពិធីផ្តល់អំណោយនោះស្ថិត​ក្រោមវត្តមានរបស់​លោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរ ទស្សន៍បាយ័ន និងជាប្រធានមូលនិធិបាយ័ន លោកប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការ​កណ្តាល​

រ៉ឺម៉ក​​ម៉ូតូកង់បី​ជិះបុក​គូទ​​​​រថយន្តដឹក​សំរាម​​ដែល​កំពុងឈប់​ចត​​​ប្រមូលសំរាម​

Posted: 26 Oct 2011 11:55 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​បុរស​អ្នក​​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​​​មួយគ្រឿង​បាន​​​​រង​របួស​​​ បែកប្រអប់​ជើង​ខាង​ស្តាំ ខណៈ​ពេលដែលគាត់​​​​​បើករ៉ឺម៉ក​ម៉ូតូ​​​កង់បី​​ទៅបុកគូទ​​​រថ​យន្ត​ ប្រមូលសំរាម​។​ គ្រោះថ្នាក់​​​​ចរាចរណ៍​នេះ​​​កើត​​​ឡើង​កាលពី​វេលា​ម៉ោង​​​​​១០​និង​​​ ៤០នាទី​​​យប់​ថ្ងៃទី​២៦ តុលា នៅ​តាម​​បណ្តោយ​មហា​​​វិថី​សហ​ព័ន្ធ​រស្ស៊ី​ ​ត្រង់គល់ស្ពាន​​​អាកាស​​​​​ខាង​លិច​​មន្ទីរ​ពេទ្យ​​ព្រះកុសុមៈ​ ស្ថិត​ក្នុង​​ក្រុមទី​​​៤ ភូមិ​សេប៉េសេ ​​សង្កាត់ទឹកថ្លា ​​ខណ្ឌ​សែន​សុខ​។​

នារី​វ័យ​​​​ក្មេង​បម្រើការ​នៅ​កាស៊ីណូ​​ម្នាក់​ត្រូវ​​​គេសម្លាប់​​​បោះចោល​​អណ្តែតទឹក​

Posted: 26 Oct 2011 11:54 PM PDT

​ខេត្តព្រៃវែង​​​​​ ៖ ​នារីវ័យក្រមុំអាយុ១៧​ឆ្នាំ​ម្នាក់​ត្រូវបានគេប្រទះឃើញស្លាប់ កាលពីវេលា​ម៉ោង​៦ព្រឹកថ្ងៃទី២៧ តុលានេះ នៅចំណុចគីឡូ​ម៉ែត្រ​លេខ​២៧ តាមបណ្តោយផ្លូវជាតិលេខ​៣១២ ខាងកើតកាស៊ីណូអរុណបូពា​៌ ស្ថិតក្នុង​ភូមិ​ប្រស់ស្វា ឃុំចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

សិក្ខាសាលា​​​​ស្តីពីជំងឺ​​អេដស៍ និង​​​​សុខ​ភាពបន្ត​ពូជ​

Posted: 26 Oct 2011 11:52 PM PDT

រាជធានីភ្នំពេញ​​​​ ៖ នៅ​សាលប្រជុំ​​​​មន្ទីរ​ពេទ្យ​កាល់ម៉ែត​​កាលពីព្រឹកថ្ងៃទី​​​២៧ តុលា ​​មានបើកសិក្ខាសាលា​​​​ស្តីពីជំងឺ​អេដស៍ និង​សុខ​ភាព​បន្តពូជ​​រយៈ​ពេល​​​​២ថ្ងៃ ​​​ក្រោមអធិបតី​ភាព​​​លោកស្រី​សាស្ត្រាចារ្យ​​​​​វេជ្ជបណ្ឌិត​​​​គ្រុយ ​លាង​ស៊ីម អនុ​រដ្ឋលេខាធិការ​​​ក្រសួង​​​សុខា​ភិបាល ​​លោក​សាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត​​​គង់ សន្យា​​​​ អគ្គ​​នាយក​រង​មន្ទីរ​ពេទ្យ​​​កាល់ម៉ែត ​រួម​ទាំង​តំណាង​​​​អាជ្ញាធរ​ជាតិប្រយុទ្ធ​​នឹង​ជំងឺ​អេដស៍​ តំណាង​គ្លីនិក​​​​​សង្គម​ ​សមាជិក​​​

ភ្នាក់ងារ​ប្រឆាំងសារ​ធាតុញៀន​ពិភពលោក​នឹងចាត់​វិធាន​ការដាក់​ពិន័យ​​ប្រឆាំង​មន្ទីរពិសោធន៍​ក្រុងរីយ៉ូដឺ​ហ្សា​ណេ​រ៉ូ​​ពីបទចោទ​ប្រកាន់​អត្តពលិក​ដោយ​ភាន់ច្រឡំ

Posted: 26 Oct 2011 11:11 PM PDT

ភ្នាក់​ងារ​ប្រ​ឆាំង​នឹង​ការ​ប្រើ​ប្រាស់​សារ​ធា​តុ​ញៀន​ពិភពលោក​(WADA)នឹង​ចាត់​វិធាន​ការ​ដាក់​ពិ​ន័យ​ប្រ​ឆាំង​នឹង​មន្ទីរ​ពិ​សោធន៍មួយ​នៅ​ក្រុង​រីយ៉ូ​ដឺហ្សា​ណេរ៉ូ​ដែល​បាន​ចោទ​ប្រកាន់​ដោយ​ភាន់​ច្រ​ឡំ​ថា​កីឡាករ​បាល់​ទះ​ឆ្នេរ​ខ្សាច់​ម្នាក់​ប្រើ​ប្រាស់​​​​​សារ​ធាតុ​ហាម​ឃាត់​។

រដ្ឋមន្ត្រី​​​ការពារ​​ប្រទេស​​​អាមេរិក​​មក​​កាន់​​​​​ក្រុង​​សេអ៊ូល​

Posted: 26 Oct 2011 08:59 PM PDT

រដ្ឋមន្ត្រី​ការពារប្រទេស​​អាមេរិក
​រដ្ឋមន្ត្រី​​​ការពារ​​​ប្រទេសអាមេរិក ​លោក LEON PANETTA បានចាប់ផ្តើម​​​កាលពី​ថ្ងៃ​ទី ២៦ តុលា នូវ​ទស្សនកិច្ច​​​លើក​ដំបូង​​​របស់​​លោក​​នៅ​​​ទីក្រុង​​​សេអ៊ូល ដើម្បី​​ពិភាក្សា​​លើ​បញ្ហា​​​សន្តិសុខ​​ជាមួយសមភាគី​​កូរ៉េ​ខាង​ត្បូង​។​ លោក PANETTA ត្រូវជួប​​នា​ថ្ងៃទី​​២៨ តុលា ជាមួយរដ្ឋមន្ត្រី​​​​ការពារប្រទេស​​​កូរ៉េ​ខាង​ត្បូង លោក KIM KWAN-JIN

សិស្ស​សាលា​ក្អួត​ចង្អោរ​ដួល​សន្លប់​ប្រមាណ​​៥០នាក់ អាច​បណ្តាល​មកពី​​​ពុល​ផ្សែង​ជាតិគីមី​

Posted: 26 Oct 2011 08:59 PM PDT

​ខេត្តពោធិ៍សាត់​​​​​ ៖ សិស្សប្រុសស្រីប្រមាណ​៥០​នាក់​បាន​កាច់ដៃកាច់ជើង​ក្អួតចង្អោរ ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ ខណៈពេលកំពុង​អង្គុយ​រៀន​ក្នុងថ្នាក់​។ កាលពីវេលា ម៉ោង៨ព្រឹកថ្ងៃទី២៧ តុលា ២០១១នេះ ក្នុង​វិទ្យាល័យហ៊ុន​សែន ក្រគរ ស្ថិតក្នុងឃុំ​ក្បាល​ត្រាច ស្រុកក្រគរ​។

អាល្លឺម៉ង់​​​នឹងបិទ​មូលដ្ឋាន​​យោធា​​ទាំង​ឡាយ​​ហើយ​​កាត់​បន្ថយ​​​កងទ័ព

Posted: 26 Oct 2011 08:48 PM PDT

រដ្ឋមន្ត្រី​​ការពារ​ប្រទេ​​​ស​​​អាល្លឺម៉ង់​​​លោក THOMAS DE MAIZIERE គូសបញ្ជាក់​​​កាល​ពី​ថ្ងៃទី២៦ តុលា ​ថា មូលដ្ឋាន​យោធា​​ចំនួន​​៣១​កន្លែង​​នឹងត្រូវបិទ និង​ថា មូលដ្ឋាន​យោធា​​ជា​ច្រើន​​សិប​កន្លែង​ទៀត​នឹង​មានការកាត់បន្ថយ​​ចំនួន​ទាហាន និងបុគ្គលិកស៊ីវិល​យ៉ាងច្រើន​ដែល​វិធាន​ការ​ទាំងនេះ

រដ្ឋមន្ត្រីកីឡា​ប្រេស៊ីល​លាលែងពី​តំណែង​បន្ទាប់ពី​មានការ​ចោទ​ប្រកាន់​រឿងពុក​រលួយ

Posted: 26 Oct 2011 08:46 PM PDT

រដ្ឋមន្ត្រី​កីឡា​ប្រេស៊ីល​លោក​ស៊ីល​វ៉ា​​ដែល​បាន​​លា​លែង​ពី​តំណែង​
រដ្ឋ​មន្ត្រី​ក្រសួង​កីឡា​របស់​ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​បាន​លាលែង​ពី​តំណែង​ហើយ​បន្ទាប់​ពី​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្តអំពើ​ពុក​រលួយ​អស់​ជាង​១សប្តាហ៍​មក។ នេះ​ជា​រដ្ឋ​មន្ត្រី​ទី​៦​ហើយ​ដែល​បាន​បង្ខំ​ឲ្យ​លា​លែង​ពី​តំ​ណែង​ចាប់​តាំង​ពី​ខែ​មិថុនា​មក​។ លោក​អ័រ​ឡាន​ដូ ស៊ីល​វ៉ា​នៅ​តែ​និ​យាយ​ថា​ខ្លួន​គ្មាន​កំ​ហុស​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា​រូប​លោក​បាន​រួម​ចំណែក​នៅ​ក្នុង​ផែន​ការ​លួច​ប្រាក់​ចំណូល​នោះ​ឡើយ​។

ម៉ូតូ​មួយគ្រឿង​​​​ជិះគ្នា​​៦​នាក់​​​ដល់ពេល​ដួល​​របួសដេក​​រដូករណែល​​​ពេញផ្លូវ​

Posted: 26 Oct 2011 08:35 PM PDT

អ្នករងរបួស
ខេត្តបាត់ដំបង​​​ ៖ ​ស្ត្រីម្នាក់​និង​​កូន​​​​ៗ​សរុបមាន​​​គ្នា​​៦​នាក់​​​ ខណៈធ្វើដំណើរ​​​​​ដោយម៉ូតូ​១គ្រឿង​​​ចេញ​ពី​ស្រុក​កំណើត​​​របស់ខ្លួន​ស្ថិត​ ក្នុង​ភូមិ​​​​​ដីឡូថ្មី ឃុំ​​ស្តៅ ​​​ស្រុករតន​មណ្ឌល ​​ខេត្តបាត់ដំបង ​​បាន​ទទួល​​រង​គ្រោះ​ថ្នាក់ចរាចរណ៍​​​​ដួលម៉ូតូ​​​បោក​​របួស​ស្ទើរតែ​ ទាំងអស់គ្នា ​​។

ជាង​​១០០នាក់​ជា​កម្មការិនី​​​​រោងចក្រ​​​អានហ្វុល​​​​​​​ដួល​​សន្លប់​ ​ផ្អើល​ឆោឡោ​​ទៀត​

Posted: 26 Oct 2011 08:33 PM PDT

​ខេត្តកំពង់ស្ពឺ​​​​​ ៖ ​កម្មការិនី​​ជាង​១០០​​នាក់​នៃ​​រោងចក្រ​​​​កាត់ដេរ​​សម្លៀក​បំពាក់​​​​​ អានហ្វុល​​​បាន​​កើត​អាការ​​​​ទន់​ដៃ​​​ទន់ជើង​​ដួលសន្លប់​​បន្តបន្ទាប់​ យ៉ាង​រដូក​រណែលទៀត​ហើយ​ ​បង្ក​ឱ្យមាន​​ការ​ភ្ញាក់​ផ្អើល​​ឆោឡោ និង​ត្រូវ​បាន​ចាត់បញ្ជូន​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ផ្សេងៗ​ភ្លាមៗ ​ហើយ​​រោង​ចក្រ​​​ត្រូវ​បានផ្អាក​​​​ចង្វាក់​ការ​ងារខ្លះៗ​​ ខណៈ​សមត្ថ​កិច្ច​​ប៉ូលិស​ និង​មន្ត្រីអាជ្ញាធរ​ចុះ​ទៅ​សាក​សួរ​ និង​ត្រួតពិនិត្យ​។​

មហា​សេដ្ឋី​ឥណ្ឌា​​​លំដាប់​​ទី​9 ​​លើ​​ពិភព​លោក​​​សង់​​ផ្ទះ​តម្លៃ1​​ពាន់​​លាន​​​​ដុល្លារ​ខុស​​ហុង​ស៊ុយ​​​មិន​ហ៊ាន​ចូល​ស្នាក់​​​នៅ​

Posted: 26 Oct 2011 08:26 PM PDT


​យោ​​ង​ទៅតាម​ប្រភព​ព័ត៌​មាន​​​ពី​កាសែត​អង់​គ្លេស​ដេលី ម៉េល ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ទី​២៦ តុលា ​ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ លោក Mukesh Ambani ជន​ជាតិ​ឥណ្ឌា​ដែល​​ជា​កំពូល​អ្នក​មាន​លំដាប់​ទី​៩ លើ​ពិភព​លោក (ទស្សនា​​វដ្តី Forbes) ខ្លាច​រអារ​មិន​ហ៊ាន​ចូល​ទៅរស់​នៅ​

មនុស្សឆ្កួត​អុកឡុកសាលា​បឋម​សិក្សា​​​ភូមិឫស្សី ​​វាយរថយន្តអ្នក​កាសែត​ ពេល​ជូន​​កូនទៅ​សាលារៀន​

Posted: 26 Oct 2011 08:23 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​​វេលាម៉ោង​​​​៦​និង​​​​៤៧នាទីព្រឹកថ្ងៃទី​​២៧ តុលា ​២០១១ ​មាន​មនុស្ស​ឆ្កួត​​​ចូល​អុកឡុក​សាលា​បឋមសិក្សា​​​ភូម​ិ​​ឫស្សី ​​ស្ថិត​ក្នុង​​ភូមិ​​​ឫស្សី ​​សង្កាត់ស្ទឹង​មានជ័យ​ ​ខណ្ឌ​មានជ័យ ដោយ​បាន​វាយ​រថយន្ត​ និង​វាយ​​​​មកលើ​អ្នកកាសែត​ ដោយគ្មាន​មូលហេតុ​​ពេល​ជូន​កូនទៅសាលារៀន​​...​គេ​ដឹង​ថា ​ធម្មតា​​​មនុស្ស​ឆ្កួត​​តែង​តែ​​​អុកឡុក​កន្លែង​ណា​មួយ គ្មាន​គិតពី​មូលហេតុ​នោះទេ

កូន​ប្រុស​​លោក​កាដា​ហ្វី​ឈ្មោះ​​សៃ​អ៊ីហ្វ​ ​អាល់​អ៊ីស្លាម​ ​សុខ​ចិត្ត​​​ប្រគល់​ខ្លួន​​ឱ្យ​តុលាការ​ ​CPI

Posted: 26 Oct 2011 08:13 PM PDT

សៃ​អ៊ីហ្វ​ ​អាល់​អ៊ីស្លាម
អ្នក​ទទួល​ខុស​ត្រូវ​យោធា​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​លី​ប៊ី CNT រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៦ តុលា ថា កូន​ប្រុស​លោក​មូ​អាម៉ា កា​ដា​ហ្វី ឈ្មោះ​សៃ​អ៊ីហ្វ​ ​អាល់​អ៊ីស្លាម​ កា​ដា​ហ្វី និង​អតីត​ប្រមុខ​ភ្នាក់​ងារ​ស៊ើប​ការណ៍​នៃ​របប​លី​​ប៊ី​ត្រូវ​ផ្តួល​រំលំ​លោក​អាប់​ ឌុល​ឡាហ៍​ អាល់​សឺ​នូ​ស៊ី

នាយក​រដ្ឋ​មន្ត្រី​​វៀត​ណាម​​នឹង​​ទៅ​កាន់​ជប៉ុន​​ដើម្បី​ជំរុញ​​ទំនាក់​​ទំនង​

Posted: 26 Oct 2011 08:11 PM PDT

នាយក​រដ្ឋមន្ត្រី​វៀត​ណាម​
ក្រសួង​ការ​បរទេស​វៀត​ណាម​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៦ តុលា ថា នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​លោក​ង្វៀន តាន់​យុង នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​មួយ​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​៣០ តុលា ទៅ​ថ្ងៃ​ទី​២ វិច្ឆិកា តាម​ការ​អញ្ជើញ​របស់​សម​ភាគី​ជប៉ុន​លោក​យ៉ូស៊ី​ហ៊ី​កូ ណូ​ដា ក្នុង​គោល​បំណង​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​។

យេម៉ែន ៖​ ស្លាប់​​​19នាក់​​ក្នុង​អំពើ​ហិង្សា​​​នា​​ពេល​​យប់​

Posted: 26 Oct 2011 08:07 PM PDT


​យោងតាមប្រភពមន្ទីរ​​ពេទ្យ​ថា ​ខណៈ​ដែល​​​ការប្រឆាំង​​​តវ៉ា​​នៅតែ​ខ្លាំង​ក្លា ​ប្រធានាធិបតី​​យេម៉ែន សន្យាជា​ថ្មី​​ថា លោកនឹង​​​ចាកចេញ​ពី​តំណែង​​ដូច​​​ការទាមទារ​​​​​របស់​សហរដ្ឋអាមេរិក ​។ ​ជនជាតិយេម៉ែន​​​យ៉ាង​តិច​​​១៩​នាក់​បានត្រូវ​​ស្លាប់ ​កាលពីយប់ថ្ងៃទី​​​២៥ មក​​​​២៦ តុលា

ប៉ាក់គីអាវ​គ្រោងនឹង​ដំឡើង​ទម្ងន់ខ្លួន​ដើម្បីជួប​កីឡាករ​អ៊ុយក្រែន​សេនឆឹនកូ

Posted: 26 Oct 2011 07:54 PM PDT


ផ្លូវ​របស់​កី​ឡាករគែល ប្រ៊ុក​ឆ្ពោះ​ទៅ​ដណ្តើម​យក​ខ្សែ​ក្រវាត់​ពិភពលោក​អាច​នឹង​ត្រូវ​ជួប​ឧប​សគ្គ​ដោយ​ប៉ះ​ជា​មួយ​កីឡាករ​​​ម៉ា​នី ប៉ាក់គីអាវ​បន្ទាប់​ពី​លោក​ហ្វ្រេដឌី រ៉ូច​ដែល​ជា​គ្រូ​បង្ហាត់​កីឡាករ​ហ្វ៊ីលីពីន​រូបនេះ​អះ​អាង​ថា កូន​សិស្ស​របស់​ខ្លួន​ត្រៀម​នឹង​ដំឡើង​ទម្ងន់​ខ្លួន​ដើម្បី​ប្រកួត​ជា​មួយ​កីឡាករ​អ៊ុយ​ក្រែន​ វ្យ៉ាឆេសស្លាវ សេន​ឆឹន​កូ​។

ទុស្សេខ្សែ​ភ្លើង​​ឆាបឆេះ​​​​បង្គោល​​ភ្លើង​​​សន្ធោសន្ធៅ​​​កណ្តាល​រាត្រី​

Posted: 26 Oct 2011 07:47 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​កាលពីវេលាម៉ោង​​​១២​និង​​១០នាទី​រំលងអធ្រាត្រ​​​ឈានចូលថ្ងៃទី​​​២៧ តុលា ​នៅទល់​មុខ​​​សាលាបឋម​សិក្សា​​​​ និង​អនុ​វិទ្យាល័យ​​​សុធារស ស្ថិត​នៅ​តាមបណ្តោយ​​វិថី​​​សុធារស ​​ក្នុងក្រុមទី​​​​៣០​ ភូមិ​​៥ សង្កាត់​ទន្លេ​បាសាក់ ​​ខណ្ឌចំការមន ​​មានករណី​ទុស្សេ​ខ្សែ​ភ្លើង​​​មួយកើតឡើង​​​​ បណ្តាល​ឱ្យឆេះ​​ខ្សែភ្លើង​​​អស់​​២បង្គោល​ ​យ៉ាង​​​​សន្ធោសន្ធៅ​​ដូច​គេ​​តាំង​​​លំ​អ​​ភ្លើង​​​​តាមដងវិថី​នា​ពេល​​​ នារាត្រី​​​កាល​​។

តបណ្តាញ​​អគ្គិ​សនី​​​​តាម​បង្គោល​ភ្លើង​ឆក់​​​ស្លាប់​ម្នាក់​​របួស​៣​នាក់​នៅ​ស្រុក​ស្ទឹង​ហាវ​

Posted: 26 Oct 2011 07:45 PM PDT

ក្នុងពិធីបុណ្យសព
ខេត្ត​ព្រះ​សី​ហនុ​ ៖ ​កម្ម​ករ​​​ម្នាក់​​​បាន​ស្លាប់​បាត់​បង់​ជីវិត​​នៅ​នឹង​កន្លែង​​ នៅ​ចំណុច​ក្បែរ​សាលា​បឋម​សិក្សា​អូ​​​ត្រេះ ស្ថិត​ក្នុង​ភូ​មិ​១ ឃុំ​អូ​ត្រេះ​ ស្រុក​ស្ទឹង​ហាវ ​កាល​ពី​វេលា​ម៉ោង​៥និង​១៥​នាទី​​ល្ងាច ថ្ងៃ​ទី​២៥ តុលា ​ខណៈ​ពេល​​កំពុង​ដំ​ឡើង​​បង្គោល​ភ្លើង​ត​បណ្តាញ​អគ្គិ​សនី​។​

ខ្យល់​ព្យុះ​​​រំលំ​ផ្ទះពលរដ្ឋ​​៦​ខ្នង​​របើក​ដំបូល​ជញ្ចាំង​​​៥ខ្នង​

Posted: 26 Oct 2011 07:44 PM PDT

​ខេត្តព្រៃវែង​​​​​ ៖ ​លំនៅឋាន​ប្រជា​ពលរដ្ឋ​​៦​ខ្នង ​បានរលំបាក់ចង្គ្រុង​ចង្គ្រាង​​ និង​​៥ខ្នង​ទៀត​​​​របើក​ដំបូលជញ្ជាំង​​​ដោយសារ​ខ្យល់​ព្យុះ​​វាយ​ប្រហារ​​ មួយ​ប្រាវ​លាយឡំ​នឹង​ភ្លៀង​ជោកជាំ កាលពី​វេលាម៉ោង​៦ល្ងាច​ថ្ងៃទី​​២៦ តុុលា ​២០១១ ​ស្ថិតក្នុង​​​ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុក​​​ពាមរក៍​ត្រើយខាង​កើត​ បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​...​​ទោះជាយ៉ាង​ណា ខ្យល់ព្យុះ​​នេះ​ពុំ​បណ្តាល​ឱ្យ​​មនុស្សណា​ម្នាក់​រង​របួស និង​ប៉ះពាល់​​ដល់​​​​អាយុជីវិតនោះទេ​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!