Koh Santipheap Daily

Koh Santipheap Daily


ឡើងចង​ផ្ទាំង​ប៉ាណូផ្សាយ​​​​ពាណិជ្ជ​កម្ម​​ប៉ះខ្សែ​​​​កាប​ឆក់​ធ្លាក់​​មក​ដី​កម្ពស់​​​៧ម៉ែត្រ​

Posted: 24 Oct 2011 01:06 AM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​​​បានរង​របួស​យ៉ាងធ្ងន់ធ្ងរ​​​ និងត្រូវ​​​គេ​បញ្ជូន​​​​ទៅសង្គ្រោះ​​​​បន្ទាន់​​​​នៅ​មន្ទីរពេទ្យ​​​ព្រះ​​ កុសុមៈ​​ បន្ទាប់​ពី​​​​រូបគេ​​​​និង​អ្នក​​រួមការងារ​​​ឡើង​លើ​បង្គោល​ផ្ទាំង​​​ ប៉ាណូ​​ចង​ស្លាក​ផ្សាយ​​ពាណិជ្ជ​កម្ម​​ស្រាបៀរ​​អាន់​ឆឺ ហើយ​​​​លើក​ដែក​ប៉ះខ្សែ​កាប​​​ភ្លើង​​​ស្រាត​​ ដែល​​នៅ​ខាង​​លើ​ផ្ទាំង​​ប៉ាណូ​ រួច​ក៏​ឆក់​បណ្តាល​​ឱ្យធ្លាក់​​មក​ដី​កម្ពស់​​ប្រមាណ​​​ជាង​​៧ម៉ែត្រ​​ របួសធ្ងន់ធ្ងរ​​​​​តែ​ម្តង​។ ​

សហរដ្ឋ​អាមេរិក​និងកូរ៉េ​ខាងជើង​ចាប់ផ្តើម​ចរចា​ក្នុងទីក្រុង​ហ្សឺ​ណែវ

Posted: 24 Oct 2011 01:06 AM PDT

សហរដ្ឋ​អាមេរិកនិង​កូរ៉េខាង​ជើង​​បាន​ចាប់ផ្តើម​ចរចាពីកម្ម​វិធីនុយក្លេអ៊ែរ​របស់​កូរ៉េ​​ខាង​ជើង​​ក្នុងទីក្រុង​ហ្សឺណែវ​នៅថ្ងៃចន្ទ ​ទី២៤ តុលា​ ២០១១​។ ​ប្រេសិត​ពិសេស​​របស់​សហរដ្ឋអាមេរិក​លោក ​Stephen Bosworth ​បានទៅ​​ដល់​ទីក្រុង​​ហ្សឺណែវ​​កាលពីថ្ងៃ​អាទិត្យ​ ជាមួយ​​អ្នក​បន្ត​វេនពី​គាត់​លោក​Glyn Davies

ឧប​នាយក​រដ្ឋមន្ត្រី​ចិន​ ធ្វើដំណើរ​​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងជើង

Posted: 24 Oct 2011 01:02 AM PDT

លោក​ឧបនាយក​រដ្ឋមន្ត្រីចិន​Li Keqiang​ និយាយថា ​ប្រទេសកូរ៉េ​ខាងជើង​កំពុង​ពន្លឿន​​ដំណើរ​ការ​​​ចូលរួម​តុចរចា​៦ភាគី​ស្តីពីកម្ម​​វិធីនុយ​​ក្លេអ៊ែររបស់​ខ្លួន។​ លោកLi ​បានចេញ​សេចក្តី​ប្រកាស​​ព័ត៌​មាន​​បន្ទាប់​ពី​ធ្វើដំណើរ​ទៅដល់ទី​ក្រុងព្យុងយ៉ាង ​កាលពី​ថ្ងៃ​​​ទី២៣ ​តុលា ថា

ដាក់​រំសេវ​ផ្ទុះ​បំបែក​ថ្មភ្នំ​​ខ្ទាត​ត្រូវ​បាក់​ឆ្អឹង.ក​ដៃ​ឆ្វេង​

Posted: 24 Oct 2011 12:49 AM PDT

ខេត្តប៉ៃលិន ៖ ​បុរសម្នាក់​​ឈ្មោះ​ណន សំប៊ុន ​អាយុ​២៦ឆ្នាំ ​បាន​រង​របួស​បាក់​ក.ដៃ​​ឆ្វេង​ដោយ​សារ​ផ្ទាំង​ថ្ម​ខ្ទាត​​មក​ត្រូវ ខណៈ​​ដាក់​រំសេវ​​បំផ្ទុះ​​យក​បំណែក​ថ្មភ្នំ​។ ​ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​៥​ល្ងាច ថ្ងៃ​ទី​២០ តុលា នៅភូមិ​ភ្នំស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​​ក្រៅ ។ ​បន្ទាប់​​ពី​ដុំ​ថ្ម​ខ្ទាត​ត្រូវបាក់​ក.ដៃ​​ឆ្វេង​ភ្លាម ​​ជន​រងគ្រោះ​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​តាម​រថយន្ត​មក​កាន់​មន្ទីរ​ពេទ្យ​​ បង្អែក​ខេត្ត​ ដើម្បី​ព្យា​បាល​របួស ។

ក្រុម​អ្នករត់​តាក់ស៊ី​​ចាប់ម៉ូយ​​ពលករ​មកពី​ស្រុក​សៀម​យ៉ាង​អនាធិបតេយ្យ

Posted: 24 Oct 2011 12:48 AM PDT

ទិដ្ឋភាពចាប់ម៉ូយនៅច្រកប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ៖ ក្រុម​ពលករ​ខ្មែរ​​​​ដែល​ភាគី​ថៃ​ចាប់បញ្ជូនមកប្រគល់​ឱ្យសមត្ថកិច្ច​អន្តោ​ ប្រវេសន៍​​ច្រក​ទ្វារ​អន្តរ​ជាតិប៉ោយប៉ែត​​ជា​រៀង​រាល់​ថ្ងៃ​ដែល​ក្នុងមួយ​​ ថ្ងៃ​មានចំនួនពី​២០០ ទៅ​៣០០នាក់ ។ ​​ចំនួនពលករ​ទាំងនេះ​បានក្លាយជា​​ម៉ូយ​របស់​អ្នករត់​តាក់​ស៊ី​តែង​តែ​ ចាប់ប្រទាញ​ប្រទង់​​ដណ្តើម​គ្នាដាក់​រថយន្ត​របស់ខ្លួន​​យ៉ាង​អនា​ធិបតេយ្យ ។​

យកកូនស្រី​​​ទៅព្យាបាល​​​នឹង​គ្រូខ្មែរ​​​ក្លាយ​ជា​ចំណី​តណ្ហា​​​ លុះ​មានផ្ទៃពោះ​​ទើប​បែក​ការណ៍​

Posted: 24 Oct 2011 12:45 AM PDT

នារីរងគ្រោះពេលប្តឹងប៉ូលិស
​ខេត្តបន្ទាយមានជ័យ​​​​​ ៖ ​សមត្ថកិច្ច​​នគរ​បាលក្រុង​​សិរីសោភ័ណ ​បានចាប់​​​ឃាត់ខ្លួន​បុរស​​ចំណាស់ម្នាក់​​​ពីបទ​​រំលោភសន្ថវៈ​​​​នាង​ ក្រមុំ​​​ជាអ្នក​ជំងឺដែល​​​​មក​សម្រាកព្យាបាល​​​នៅ​​ផ្ទះ​របស់​គាត់​កាលពី​ វេលា​ម៉ោង​​​​៤ល្ងាច​ថ្ងៃទី​​​២៣ តុលា ​២០១១ ​នៅ​ភូមិ​ម្កាក់ សង្កាត់​ម្កាក់ ​​ក្រុង​សិរី​សោ​ភ័ណ បន្ទាប់​​ពី​​​សមត្ថ​កិច្ច​​​​ទទួលពាក្យ​បណ្តឹង​​​​របស់​​​​នារីរងគ្រោះ​។​

ល្បែង​​​ភ្នាល់បាល់​​​ទះ​រាប់​​សិប​លាន​រៀល​​​គេលេង​​​​រាល់ថ្ងៃ​​​​នៅ​​ខេត្ត​​តាកែវ

Posted: 24 Oct 2011 12:44 AM PDT

ខេត្ត​​តាកែវ​ ៖​ ទីតាំង​ចាក់ភ្នាល់​បាល់​ទះ​​ចំនួន​២​កន្លែង​​ កំពុង​​​​លេង​​​ដាក់លុយ​​​​រាប់​​​លាន​​រៀល​​​ក្នុង​១​សិត​ៗ ដោយ​ពុំ​មាន​​អាជ្ញាធរ ​​និង​សមត្ថ​​កិច្ច​​ខាងណា​​ទប់​ស្កាត់​​​​ឬបង្ក្រាប​​​ឡើយ ហើយ​​ចំពោះ​​​គូ​ដែល​ណាត់គ្នា​​មក​ប្រកួត​នោះ​ សុទ្ធសឹង​​​តែអ្នក​​មាន​លុយ​​​និងអ្នក​​មាន​​ខ្នង​​បង្អែក​​​ ដែល​ក្នុង​​​១​​សិត​ៗពួក​គេភ្នាល់​​​គ្នា​ចាប់​ពី​៣​​លាន​​រៀល​ទៅ​១៥​​​លាន​ រៀល ។

Cellcard ​រួមចំណែក​​ជួយ​ដល់​ជន​​រងគ្រោះ​​ដោយ​ទឹក​ជំនន់​

Posted: 24 Oct 2011 12:43 AM PDT

រាជធានីភ្នំពេញ ៖ ថ្មីៗ​​កន្លង​មក​នេះ Cellcard បាន​ចូលរួម​​ផ្តល់​ជំនួយ​ឧបត្ថម្ភ​​ជា​ទឹក​ប្រាក់​​ចំនួន​១០.០០០​ដុល្លារ ​ដើម្បី​ជា​ការ​ចូល​រួម​​ចំណែក​​ទិញ​ស្បៀង​អាហារ និង​សម្ភារ​​​បរិ​ក្ខារ​សង្គ្រោះ​បន្ទាន់​ជួយ​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់ ។ ​​ស្របពេល​​ជា​មួយ​គ្នា​នេះ​ដែរ Callcard សូម​អំពាវនាវ​ដល់​អតិថិ​ជន​​​រប​ស់​ខ្លួន ដើម្បី​ចូល​រួម​ផ្តល់​​​ជំនួយ​ឧបត្ថម្ភ​ជួយ​ដល់​ជន​រង​គ្រោះ​​ដោយ​ទឹក​ជំនន់ ​នេះ ។

កម្មការិនី​​​​រោងចក្រ​​​អាន់​​ហ្វុល​ហ្គា​មិន​​​​​ដួល​​សន្លប់ជាង​​​៥០០នាក់ ​ផ្អើល​ឆោឡោ​

Posted: 24 Oct 2011 12:34 AM PDT

​ខេត្តកំពង់ស្ពឺ​​​​​ ៖ ​កម្មការិនី​​ប្រមាណ​​៥០០​ទៅ​​​៦០០នាក់​នៃ​​រោងចក្រ​​​​កាត់ដេរ​​សម្លៀក​ បំពាក់​​​​មួយកន្លែង​​បានរង​ការ​ពុលបរិស្ថាន​​​ទន់​ដៃ​​​ទន់ជើង​​ដួលសន្លប់​ ​បន្តបន្ទាប់​យ៉ាង​រដូក​រណែល ​បង្ក​ឱ្យមាន​​ការ​ភ្ញាក់​ផ្អើល​​ឆោឡោ និង​ត្រូវ​បាន​ចាត់បញ្ជូន​​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​​ផ្សេងៗ​ភ្លាមៗ ​ហើយ​​រោងចក្រ​​​ត្រូវ​បានផ្អាក​​​​ចង្វាក់​ការ​ងារ​ ខណៈសមត្ថ​កិច្ច​​ប៉ូលិស​ និង​មន្ត្រីអាជ្ញាធរ​ចុះ​ទៅ​សាកសួរ​ និង​ត្រួតពិនិត្យ​។​

​ហ្វីលីពីន ៖ ​​ស្លាប់​5នាក់​​ក្នុងការ​​វាយប្រហារ​​​​មួយរបស់​​​​ពួក​ឧទ្ទាម​

Posted: 24 Oct 2011 12:24 AM PDT

​បណ្តា​អ្នក​​ទទួលខុសត្រូវ​​​​ហ្វីលីពីន​រាយការណ៍​ថា ពួកឧទ្ទាម​​​​នៃ​​រណសិរ្ស​​រំដោះ​​​​អ៊ិស្លាម​​​ម៉ូរ៉ូ MILF បានធ្វើ​ការ​ពួន​ស្ទាក់វាយ​ប្រហារ​​​​មួយ ហើយ​​​សម្លាប់​កម្មករ​ចំការ​កៅស៊ូ​​៤​នាក់ និង​​សមា​ជិកកង​ជីវ​ពល​​ម្នាក់ ចំណែក​​មនុស្ស​​​​៨​នាក់​ទៀត​ត្រូវ​​​​របួស​កាលពីថ្ងៃទី​​​២៣ តុលា ​ក្នុង​ខេត្ត​​​បាស៊ី​ឡាន ​​ភាគខាង​​ត្បូងប្រទេស​។​

ទូ​ទស្សនា​ក្រពើ​​របស់​អ្នក​​ទេស​ចរ​​ធ្លាក់​ចូល​​ ក្នុង​ទឹក​ជួប​​ក្រពើ​យក្ស​​ប្រវែង​ជាង​​5ម៉ែត្រ​

Posted: 24 Oct 2011 12:22 AM PDT


ទី​ភ្នាក់​ងារ​ព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា បុរស​ ស្ត្រី​មួយ​គូ​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​​​ដោយ​នឹក​ស្មាន​មិន​ដល់​ ខណៈ​ពួក​គេ​កំពុង​ទស្សនា​ក្រពើ​យក្ស​នៅ​ក្នុង​ឧទ្យាន​សត្វ​ទឹក​នៅ​ទី​ក្រុង​ដា​វីន ប្រទេស​អូស្ត្រាលី​។

តែង​ខ្លួន​ឱ្យ​ឆ្មា​ចូល​រួម​​ក្នុង​ពិធី​​បុណ្យ​នៅ​​ហ្វ៊ីលី​ពីន​

Posted: 24 Oct 2011 12:19 AM PDT


នាង​ចូន​ណា បា​ហ្គីល​ឡាស ​លើក​បី​ឆ្មា របស់ខ្លួន​ដែលតុប​​តែង​ក្នុង​ឈុត​​ដ៏​ស្រស់​ស្អាត​មាន​មួក​ពណ៌ក្រហម​ ចូល​រួម​ក្នុង​ពិធី​ហ្វ៊ីលី​ពីន​អេ​នី​ម៉ល វ៉េល​ហ្វែរ៍ សូ​ស៊ី​អេត​ទី (PAWS)​នៅ​ទី​ក្រុង​ម៉ានិល។​

បង្ហូរ​ទឹក​ភ្នែក​​ពេល​បាន​​បោះ​ឆ្នោត​ជា​​លើក​​ដំបូង​

Posted: 24 Oct 2011 12:17 AM PDT


លោក​ម៉ា​នូ​ប៊ី បួ​អាស៊ី​ស៊ី ​ជូត​ទឹក​ភ្នែក​នៅ​លើ​ផ្ទៃមុខ​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​របស់​ប្រទេស​ទុយ​នី​ស៊ី ​ជា​លើក​ដំបូង​ក្រោយ​ពីគេ​បាន​​បណ្តេញ​ប្រធានា​ធិបតី​បេន អាលី ចុះ​ចេញ​ពី​អំណាច​។

ទី​លាន​​ប្រណាំង​​រថ​យន្ត​​ល្បឿន​​លឿន​នៅ​​អាមេ​រិក​​​​​

Posted: 24 Oct 2011 12:16 AM PDT


ការ​ប្រណាំង​រថ​យន្ត​ណេ​ស្កា​ ព្រីន​ខាប់​ស៊ីរី ហ្គូដ​សេម​ ក្លឹប​៥០០​ធ្វើ​ឡើង​នៅ​ទី​ក្រុង​តេល​ឡា​ឌី​ហ្គា​ រដ្ឋ​អាល់​បា​ម៉ា សហ​រដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​២៣ តុលា ​។

តែង​ឈុត​ឱ្យ​​សត្វ​ឆ្កែ​ជា​​រថ​យន្ត​ពន្លត់​​អគ្គិ​ភ័យ​

Posted: 24 Oct 2011 12:09 AM PDT


ឆ្កែ​ពូជ​ណាវ​ស័រ​មួយក្បាល​ត្រូវ​គេ​​តុប​តែ​ង​ខ្លួន​ជារូប​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ក្រុង​ញូវ​យ៉ក ចូល​រួម​ក្នុង​ពិធី​ថុម​ហ្គីន​សាខ្វេ​ ហាល់​ឡូរីន ដក​ផារ៉េត ឆ្នាំ​ទី​២១ នៅ​ទី​ក្រុង​ញូវ​យ៉ក សហរដ្ឋ​អាមេរិក​។

ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​200គ្រួសារ​ទទួល​ជំនួយ​ស្បៀង​អាហារ

Posted: 24 Oct 2011 12:08 AM PDT

សកម្មភាពចែកអំណោយ
ខេត្ត​ស្វាយ​រៀង ៖ អំណោយ​សង្គ្រោះ​បន្ទាន់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ​ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ត្រូវ​​លោក​ជៀង​ អំ​ អភិ​បាល​​ខេត្ត​ស្វាយ​រៀង​ដឹក​នាំ​គណៈ​ប្រតិ​ភូ​នាំ​យក​ទៅ​ចែក​ជូន​ដល់​ ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​២០០​គ្រួសារ​មក​ពី​ឃុំ​ ចំនួន​២​ក្នុង​ស្រុក​ចន្ទ្រា​។

អ្នកជំងឺរបេង និងអេដស៍​​​66​ភាគរយ​​​ប្រឈម​​ការ​ស្លាប់​​​នៅកម្ពុជា​

Posted: 24 Oct 2011 12:07 AM PDT

​ខេត្ត​ស្វាយ​​រៀង៖ អ្នក​ជំងឺ​របេង​​និងអេដស៍​​​​​ប្រមាណ​៦៦​​%​​ ប្រឈម​​នឹងការ​ស្លាប់​​ប្រសិនបើ​​មិន​បាន​មក​ពិគ្រោះ​​​ជាមួយ​គ្រូ​​ពេទ្យ​ ឬមក​ធ្វើ​​តេស្តឈាម​​​​​ យក​​​កំហាក​មក​​ពិនិត្យ​​ឱ្យទាន់​​ពេល​វេលា​​ ហើយ​​បច្ចុប្បន្ន​​អ្នក​សង្ស័យ​មាន​ជំងឺរបេង និង​អេដស៍​​​​​​ នៅ​​តែ​លាក់​ខ្លួន​មិន​​ប្រញាប់​​មក​ជួួប​គ្រូពេទ្យ​​​ដោយ​​យល់​ថា​​ ខ្លាច​​គេ​ដឹង​​និងសង្គម​ស្អប់​​ខ្ពើម ។​​

ក្រុម​ហ៊ុន​​ដាំ​ដំ​ឡូង​​មី​ត្រូវ​​ខាត​បង់​រាប់​ម៉ឺន​ដុល្លារ​​ព្រោះ​ទឹក​ជំនន់​

Posted: 24 Oct 2011 12:04 AM PDT

ដំឡូងមី
ខេត្ត​កំពត ៖ ​គ្រោះ​ទឹក​ជំនន់​បាន​គំ​រាម​កំ​ហែង​​​បង្ខំ​ឱ្យ​ក្រុម​ហ៊ុន​ប្រាយស៊ី​ ដកដំឡូង​ចេញ​ពី​ផ្ទៃ​ដី​លិច​ទឹក​ចំនួន​៥​ហិច​តា នៅ​ភូមិ​កោះ​ត្នោត ឃុំ​ព្រែក​ក្រឹស ក្នុង​ស្រុក​កំពង់​​ត្រាច​។ តាម​​សម្តី​លោក​លឹម ហុក​សេង ជា​អ្នក​គ្រប់​គ្រ​ង​​ក្រុម​ហ៊ុន​​ប្រាយ​ស៊ី​ ​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​​អាទិត្យ កន្លង​មក​នេះថា ក្រុម​ហ៊ុន​ប្រាយ​ស៊ី​បាន​ជួល​ដី​ប្រ​ជា​ពល​រដ្ឋ​នៅ​ជា​យ​ដែន​​ជាប់​ព្រំ​ ប្រ​ទល់​​ប្រទេស​វៀត​ណាម ដាំ​ដំ​ឡូង​មី​។

នាយករដ្ឋមន្ត្រី​​​​​ថៃ​មាន​ការ​​បារម្ភ​​​ចំពោះទឹក​ជំនន់​​​​នៅ​ក្រុង​​​​បាង​កក​​​ដល់​ប្រលាន​​​យន្តហោះ​​​​ដន​មឿង​

Posted: 24 Oct 2011 12:01 AM PDT


នាយក​រដ្ឋមន្ត្រីថៃ ​លោកស្រី​យីង​ឡាក់ ​​ស៊ី​ណាវ៉ាត្រា ​​កាលពីថ្ងៃទី​​​​២៣ តុលា ​​​បានសម្តែង​​​ពីការ​ព្រួយបារម្ភ​​​ចំពោះ​​​​ទឹកជំនន់​​នៅ​​ស្រុកដ​ន​មឿង និង​ស្រុកឡាក់ស៊ី​នា​ភាគខាង​ជើងក្រុង​បាង​កក ​​​ខណៈដែល​​​​កម្ពស់ទឹក​​​ឡើង​ដល់​​៣០សង្ទី​ម៉ែត្រ នៅជុំវិញ​​​ព្រលានយន្តហោះ​​ដនមឿងនា​ព្រឹកថ្ងៃទី​​​២៣ តុលា ​នោះ​។​

ភ្ញាក់​ពីដេក​​​ឃើញ​ទ្វារ​ចំហ​​បាត់ម៉ូតូ​២គ្រឿង​

Posted: 24 Oct 2011 12:00 AM PDT

លំនៅឋានដែលត្រូវចោរគាស់
រាជធានីភ្នំពេញ​​​​ ៖ ​ផ្ទះកាត់ដេរ​សម្លៀក​បំពាក់​​បុប្ផាភួង ស្ថិតនៅ​​ផ្ទះលេខ​​​​៨A ផ្លូវ​លេខ​​​​​១១២ សង្កាត់ផ្សារ​​​​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​​​ ត្រូវ​ចោរ​​​​ចូូលគាស់ផ្ទះ ​​យកម៉ូតូ​​ចំនួន​២គ្រឿង ​​​ទៅ បាត់ ខណៈ​ម្ចាស់​ផ្ទះ​​​​ដេក​លង់​លក់​​​ក្នុងពេល​រាត្រី​ លុះ​ព្រឹកឡើង​ទើបដឹង​​​ថា បាត់​ ​ហើយបង្ក​ការភ្ញាក់​ផ្អើល​​​​​កាលពីវេលាម៉ោង​​​៦ព្រឹកថ្ងៃទី​២០ តុលា ២០១១ ​​នៅ​ពេល​ដែលម្ចាស់​ភ្ញាក់​ពី​ដេក​ឃើញ​ទ្វារ​ចំហ​។

កិច្ចប្រជុំ​​​កំពូល​របស់​សហភាពអឺរ៉ុប​ផ្តោត​លើ​​ការ​​ដោះ​​ស្រាយវិបត្តិ​​ហិរញ្ញវត្ថុ

Posted: 23 Oct 2011 11:58 PM PDT

មេដឹកនាំ​របស់​​សហ​​ភាព​អឺរ៉ុប​ថត​រូប​អនុស្សាវរីយ៍​
ក្នុង​​​សុន្ទរកថា​របស់លោក​ថ្លែង​​ពេល​បើក​កិច្ច ​​ប្រជុំ​កំពូល​សហភាពអឺរ៉ុប​​កាលពីថ្ងៃទី២៣ តុលា នៅទីក្រុង​​​​ព្រូសែល​លោក HERMAN VAN ROMPUY ប្រធាន​ក្រុមប្រឹក្សា​​អឺរ៉ុប​គូស​បញ្ជាក់​​​ថា ការ​ដោះស្រាយ​​វិបត្តិ​បំណុល​ទាមទារ​ឱ្យ​​មាន​​​សេចក្តី​​ក្លាហាន​​ខាង​នយោបាយ​​​ និងការងារដ៏​លំបាក​​របស់បណ្តា​មេដឹកនាំ​​អឺរ៉ុប ។

ដំណាច់​​ខែតុលា​ ​ប្រជាជន​ពិភព​លោក​​មាន​​​ចំនួន​​៧.០០០​​លាន​នាក់​​ ​​ហើយ​៧១​ឆ្នាំ​​ខាង​មុខ​​នឹង​កើន​​ដល់​១០.០០០​​លាន​នាក់​

Posted: 23 Oct 2011 11:54 PM PDT


​ប្រជាពលរដ្ឋ​​​​​នៅ​លើ​ពិភព​លោក​​​នឹង​កើន​ដល់​៧.០០០​លាននាក់​​ ក្នុង​ដំណាច់​​ខែតុលា​​ខាងមុខ​ ភាគ​ច្រើន​​​​នៅ​ទ្វីប​អាស៊ី​​​ បន្ទាប់​មក​គឺ​​​​អាហ្វ្រិក​​​ ហើយ​​៧១​​ឆ្នាំខាង​មុខ​​​ទៀត​នឹង​កើន​​ដល់​១០.០០០​លាននាក់ ។ ទីភ្នាក់​​ងារព័ត៌​មាន​​បរទេស កាលពី​ថ្ងៃទី​​២៤​ តុលា

ការ​ប្រណាំង​​ម៉ូតូ​ជីភីនៅ​​ម៉ាឡេ​ស៊ី​​ត្រូវ​​បាន​លើក​​ទង់​ក្រហម​​​បញ្ឈប់​ភ្លាម​ ព្រោះ​កីឡា​ករ​​ម្នាក់​​ស្លាប់​

Posted: 23 Oct 2011 11:48 PM PDT


កីឡាករ​ប្រណាំង​ម៉ូ​តូ​ជីភី​របស់​អ៊ីតាលី​ម៉ាកូ ស៊ី​ម៉ុន​សេលលី​បាន​ស្លាប់​បាត់​បង់​ជី​វិត​បន្ទាប់ពី​បាន​ដួល​ម៉ូ​តូ​អំឡុង​ការ​ប្រណាំង​កម្ម​វិធី​Malaysian Moto Grand Prixនៅទី​លាន​ប្រណាំង​ក្រុង​សេប៉ាង​ប្រទេស​ម៉ា​ឡេ​ស៊ី​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​២៣​តុ​លា​​។

កីឡាការិនី​តៃវ៉ាន់យ៉ានី សេង​យកឈ្នះ​ជើងឯក​វាយកូន​​ហ្គោលនៅ​​លើ​ទឹក​ដីកំណើត​របស់ខ្លួន

Posted: 23 Oct 2011 11:45 PM PDT

កីឡាការិ​នី​តៃ​វ៉ាន់​យ៉ា​នី សេង
កីឡាការិ​នី​តៃ​វ៉ាន់​យ៉ា​នី សេង​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​នាង​បំ​បែក​បាន​នូវ​​កញ្ចប់​​ប្រាក់​រង្វាន់​សរុប​២លាន​ដុល្លារ​អាមេរិក​យក​ឈ្នះ​ពាន​​ជើង​ឯក​កម្ម​វិធី​LPGA Taiwan Championship នៅ​ទី​លាន​វាយ​កូន​ហ្គោល​ Sunrise Golf and Country Clubទី​ក្រុង ​Taoyuanកោះ​តៃ​វ៉ាន់​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៣​តុលា​កន្លង​មក​នេះ​។ នាង​សេង​​ធ្វើ​បាន​៦​អាន់​ឌ័រប៉ា​​ ៦៦​នៅ​​ជុំ​ផ្តាច់​ព្រ័ត្រ​​សរុប​លទ្ធផល​គឺ​១៦​អាន់​ឌ័រ ២៧២​នាំ​មុខ​៥​ស្ត្រូក​លើ​កីឡាការិនីអេស្ប៉ាញ​

កីឡាករបារាំង​សេបាស្ទៀន ឡូអែប​ យកឈ្នះជើងឯក​ប្រណាំង​រថយន្តប្រភេទ​រែលលី ​Rally of​ Catalunya ​នៅប្រទេស​អេស្ប៉ាញ

Posted: 23 Oct 2011 11:37 PM PDT

កីឡាករ​បារាំង​សេបាស្ទៀន ឡូ​អែប
កីឡាករ​សេបា​ស្ទៀន ឡូ​អែប​ បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​នៃការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​កម្ម​វិធី​ Rally of Catalunya បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅ​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​កាល​ថ្ងៃ​អាទិត្យ​ទី​២៣​​​ខែតុលា​​កន្លង​មក​នេះ​។ ការ​ប្រណាំង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ក្រុង​Salou​ប្រទេស​អេស្ប៉ាញ​។ ឡូ​អែប ​បើក​បរ​ឲ្យ​ក្រុម​ស៊ី​ត្រូអែន​បាន​ចូល​ដល់​ទី​ព្រ័ត្រ​យក​ឈ្នះ​ជើង​ឯក​ការ​ប្រណាំង​ក្នុង​ថិរវេលា​៤ម៉ោង​៥​​នាទី​និង​៣៩.៣​​​វិនាទី

ក្រោយពេល​​ឈរ​ហាលថ្ងៃ​​​​ដោយ​ការ​ដាក់​ទណ្ឌ​កម្ម​​១ម៉ោង​​​​សិស្សប្រមាណ​​​៥០នាក់​​​​ដួលសន្លប់

Posted: 23 Oct 2011 09:28 PM PDT

​ខេត្តកំពង់ចាម​​​​ ៖ ​សិស្សសាលា​តូច​-ធំ​​​យ៉ាង​​ហោចណាស់​​​​៥០នាក់ ​បានទទួលរង​ការ​​​​ទន់​ដៃ ទន់ជើង ​​ក្អួតចង្អោរ ​ដួលសន្លប់​ បង្ក​​ឱ្យ​មាន​ការ​​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​​​កាលពីវេលាម៉ោង​​​​៨​និង​​ ៣០នាទី​​​ព្រឹកថ្ងៃទី​​២៤ តុលា ​២០១១ ​នៅ​វិទ្យា​ល័យ​​​​បុសខ្នុរ ​​​​ភូមិ​​​៣៥​ ឃុំបុស​ខ្នុរ​​ ស្រុក​​ចំការ​លើ ​​ហើយ​​សិស្សសាលា​​ទាំង​នោះត្រូវ​បានបញ្ជូន​ទៅ​សង្គ្រោះ​​ភ្លាម​ៗ មិន​មាន​​ប៉ះពាល់ដល់​អាយុជីវិត​​នោះទេ​។​

ពលករ​ខុសច្បាប់​ខ្មែរ​ដែលអាជ្ញាធរ​​​​ថៃ​​ចាប់​បញ្ជូន​​​​មក​វិញ​​ត្រូវ​ក្រុម​​តាក់ស៊ី​ដណ្តើម​ម៉ូយ​យ៉ាងអនាធិបតេយ្យ

Posted: 23 Oct 2011 09:26 PM PDT

​ក្រុងប៉ោយប៉ែត​​​​​ ៖ ​ក្រុម​ពល​ករ​ខ្មែរ​​ខុស​ច្បាប់​​ ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​​​មក​វិញ​ប្រ​គល់​​​ឱ្យ​សមត្ថ​កិច្ច​ប៉ូលិស​អន្តោ​ ប្រ​វេសន៍​ច្រកទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត ជា​រៀង​រាល់​ថ្ងៃ​ៗ​មាន​ចំនួន​ជាង​ដោយ​ក្នុង​មួយថ្ងៃ​២០០​ ទៅ៣០០​នាក់ ត្រូវ​បាន​ក្រុម​អ្នក​រត់​​តាក់​ស៊ី​ប្រ​ទាញ​ប្រ​ទង់​​ និង​យក​អីវ៉ាន់​ដាក់​ចូល​ក្នុង​ឡាន​​យ៉ាង​អនា​ធិប​តេយ្យ​។​

លោកគ្រីស្ទីណាគៀរ ឈ្ន័រ ​​ជាប់ឆ្នោត​ប្រធានាធិបតី​​អាហ្សង់ទីន​ជាថ្មី

Posted: 23 Oct 2011 08:51 PM PDT


ទូរទស្សន៍​រដ្ឋ​​រាយការណ៍​ថា ប្រធានាធិបតី​​ចប់​អាណត្តិ​​អាហ្សង់ទីន​​លោកស្រីគ្រីស្ទីណា ​ហ្វ័រ​ណាន់ដេស គៀរ ​​ឈ្ន័រ ត្រូវបានជាប់ឆ្នោត​​ជា​ថ្មី​​តាំងពី​ការបោះ​ឆ្នោត​ប្រធានាធិបតី​ជុំទី១ ​​កាល​ពី​ថ្ងៃទី២៣ ​តុលា ​ដោយ​ទទួលសំឡេង​បានភាគ​ច្រើន​បំផុត​ដល់ទៅ៥៥% ។

​ប៉ុនប៉ង​​​​ធ្វើ​ឃាត​រដ្ឋ​មន្ត្រី​​​មហាផ្ទៃ​​​​អាហ្វហ្គានីស្ថាន​​​​មិន​​បាន​​សម្រេច​

Posted: 23 Oct 2011 08:49 PM PDT

​ជនអត្តឃាត​​​ម្នាក់​កាលពីថ្ងៃទី​​២៣ តុលា ​បាន​ប៉ុនប៉ង​​វាយ​ប្រហារ​​ក្បួន​​រថយន្ត​​​មួយនៅភាគ​ខាង​​​ជើងក្រុង​​​កាប៊ុល និងប៉ង​ធ្វើ​​​ឃាត​រដ្ឋ​មន្ត្រី​​​មហា​ផ្ទៃ​អាហ្វហ្គានីស្ថាន លោក​ប៊ី​ស្មួល​ឡាហ៍​ខាន់​ដែល​​គេ​គិត​ថា ជិះក្នុង​​រថយន្ត​របស់​លោក​។ ​ជនអត្ត​ឃាត​នេះ បានត្រូវ​​​សម្លាប់​មុនពេល​​ធ្វើ​ឱ្យ​​គ្រឿង​ផ្ទុះ​​ដាក់​ជាប់​ខ្លួនគេ​ផ្ទុះ​​។​

លោក​ឧបនាយករដ្ឋមន្ត្រី​​​ហោ ណាំ ហុង នឹង​អញ្ជើញ​​​ទស្សនកិច្ច​​ផ្លូវការ​​នៅ​​សាធារណរដ្ឋ​​​កូរ៉េ​

Posted: 23 Oct 2011 08:36 PM PDT

រាជធានីភ្នំពេញ​​​​ ៖ តាមការអញ្ជើញ​របស់ លោក​គឹម ស៊ុងហ្វាន រដ្ឋមន្រ្តីក្រសួងការបរទស និង​ពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ លោកឧប​នាយកដ្ឋមន្រ្តី​ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការ​បរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ នឹងដឹក​នំាគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េនា​ថ្ងៃទី

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!