VOA News:

VOA News:


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៤ កញ្ញា

Posted: 04 Sep 2011 07:43 AM PDT

ស៊ីលី​៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស៊ីលី​ចាប់ផ្តើម​យក​សាកសព​ពី​ការ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​នៃ​កងទ័ព​អាកាសស៊ីលី​ក្នុង​មហាសមុទ្រប៉ាស៊ីហ្វិកដោយ​មាន​មនុស្ស​២១​នាក់​ជិះ​ក្នុង​នោះ។

អ៊ីស្រាអែល​៖ ជន​ជាតិ​អ៊ីស្រាអែល​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​ធំៗ​នៅ​ក្នុង​ក្រុង​ Tel Aviv ​និង​ក្រុង​ឯទៀតៗ​ប្រឆាំង​នឹង​កំណើន​តម្លៃ​ជីវភាព។

ចិន៖ គ្រោះថ្នាក់​មួយ​​ទៀត​នៅ​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​ប្រទេស​ចិនបាន​បណ្តាល​ឱ្យ​កម្មករ​១០​នាក់​ស្លាប់​ក្នុង​ខេត្តស៊ីជួន នា​ប៉ែក​និរតី។

លីប៊ី​​៖ លោក​ Mustafa Abdel Jalil​ មេដឹកនាំ​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី​បាន​​មាន​ប្រសាសន៍​ថា ​កង​កម្លាំង​របស់​លោក​ឋិត​នៅ​ក្នុង «គោល​ជំហរ​នៃ​កម្លាំង» ​ហើយ​អាច​ចូល​ទៅ​ក្នុង​ក្រុង​ណា​ក៏​បាន​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា ក៏​លោក​បាន​និយាយ​ថា​ពួក​គេ​ចង់​បញ្ចៀស​កុំ​ឱ្យ​មាន​ការបង្ហូរ​ឈាម។

លីប៊ី​​៖ ពួក​អ្នក​ស៊ើបអង្កេត​ខាង​សិទ្ធិ​មនុស្ស​បានរក​ឃើញ​ឯកសារ​សម្ងាត់​ក្នុង​ប្រទេស​លីប៊ី​ដែល​ហាក់​​ដូចជា​បង្ហាញ​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​បស្ចិមប្រទេស​និង​អតីត​របប​គ្រប់គ្រង​លីប៊ី​ ដោយ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​សហរដ្ឋ​អាមេរិកស៊ីអាយអេ​បាន​ជួយ​រដ្ឋាភិបាល ​Gadhafi ​​ក្នុង​ការ​ចាប់​ពង្រត់​ពួក​ជន​ជាប់​សង្ស័យ​ថា​ជា​ពួក​ភេរវជន​ក្នុង​ប្រទេស​ក្រៅ។

ស៊ីរី​​៖ ពួក​សកម្មជន​បាន​និយាយ​ថា ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ស៊ីរី​បាន​សម្លាប់​មនុស្ស​យ៉ាង​តិចណាស់​បី​នាក់​កាល​ពី​ថ្ងៃសៅរ៍ ​នៅ​ក្នុង​ការ​ឆ្មក់​ឆែកឆេរ​រក​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ដែល​និយាយ​ថា ​លោក​បាន​លាលែង​ចេញ​ពី​តំណែង​ជា​ការ​តវ៉ា​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល។

អាហ្វហ្គានីស្ថាន៖ កង​កម្លាំង​អូតង់​និងកង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​អតីត​អ្នកទោស​ម្នាក់​នៃ​កន្លែងឃុំឃាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ឆក​សមុទ្រ​ Guantanamo ​ប្រទេសគុយបា ​ដែល​បាន​ក្លាយ​ទៅ​ជាអ្នក​ទាក់​ទង​សំខាន់​ម្នាក់​ជា​មួយ​អង្គការ​អាល់កៃដា ​នៅ​ក្រោយ​គាត់​វិល​ត្រទ្បប់​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ។

ស៊ូដង់​​៖ មាន​ការ​អំពាវនាវ​ទូទាំង​ពិភពលោក​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ប្រយុទ្ធ​គ្នា​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​ព្រំដែន​សំខាន់​មួយ​នៃ​ប្រទេស​ស៊ូដង់ ​នៅ​ពេល​មាន​មនុស្ស​រាប់​ពាន់​នាក់​បានរត់​គេច​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា។

ប៉ាគីស្ថាន៖ ពួក​តាលី​បាន់​ប៉ាគីស្ថាន​បាន​និយាយ​ថា ​ពួកគេ​បាន​ឃុំឃាំង​យុវជន​ប្រមាណ​៣០​នាក់​ដែល​បាន​ត្រូវ​ចាប់​ពង្រត់​កាល​​ពី​៣-៤​ថ្ងៃ​មុន​នេះ ​ក្រោយ​ពី​បាន​ច្រទ្បំ​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!