Koh Santipheap Daily

Koh Santipheap Daily


រឿង​​ក្តី​ភោជនីយ​ដ្ឋាន​​បឹង​កំសាន្ត​ភាគី​ម្ខាង​​ទៀត​​បំភ្លឺ​ថា​សាលា​ឧទ្ធរណ៍​សម្រេច​ត្រឹម​ត្រូវ

Posted: 07 Sep 2011 12:14 AM PDT

ខេត្តរតនគិរី ៖ ក្រោយ​​ពេល​ចេញ​​ផ្សាយ​រឿង​ក្តីមួយ​នៅ​ខេត្ត​រតនគិរី​ ក្រោម​ចំណង​ជើង​ថា «​រឿងក្តី​កំពុង​ក្រឡាប់​ចាក់, សាលាឧទ្ធរណ៍ ​ចេញដីកា​២, ម្ចាស់​ទីតាំង​ស្រែក​ថាអយុត្តិធម៌» រួចមក ការិយាល័យ​និពន្ធ​​សារព័ត៌​មាន​ «កោះ​សន្តិ​ភាព»​បានទទួល​លិខិតបំភ្លឺមួយច្បាប់​ពីភាគី​រឹង​មាំ ​ម្ខាង​ទៀត​ គឺ​លោកស្រី​​លី សុខងីម ។

កូន​ប្រុស​​ហ្ស៊ីដាន​ ​ចូល​ហ្វឹក​ហាត់​​​ជា​មួយ​​ក្លឹប​ Real M ​​ជា​លើក​ដំបូង​

Posted: 07 Sep 2011 12:10 AM PDT

កូន​ប្រុស​​ហ្ស៊ីដាន អាយុ​១៦​ឆ្នាំ​បាន​ចូល​ទីលាន​ហ្វឹក​ហាត់​​ជា​មួយ​ក្លឹបReal M ជា​លើកដំបូង
យោងទៅតាម​ប្រភព​ព័ត៌​មាន​​ពី​កាសែត​​អង់​គ្លេស​ចេញ​ផ្សាយ​កាលពីថ្ងៃ​​ពុធ ទី​៨ កញ្ញា​បាន​ឱ្យ​ដឹងថា ៖ កូន​ប្រុស​អតីត​​កីឡា​ករ​ឆ្នើម​របស់​ក្រុម​​​ជម្រើស​ជាតិ​បារាំង ហ្ស៊ី​ដាន គឺ Zidane Fernandez ​បាន​ចូល​ទីលាន​ហ្វឹក​ហាត់​​ជា​មួយ​ក្លឹប​​​ស្តេច​ដំរីស Real M ជា​លើកដំបូង។

ខ្លឹមសារ​​​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​​​​ខួប​​៥០​ឆ្នាំ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​​​

Posted: 07 Sep 2011 12:04 AM PDT

រាជធានីភ្នំពេញ​​ ៖ ប្រមុខ​ការ​ទូត​កម្ពុជា​លោកឧ​ប​នាយក​រដ្ឋ​មន្រ្តី ហោ ណាំ​ហុង បាន​អំពាវ​នាវអោយបញ្ឈប់នូវទុក្ខវេទនារបស់ប្រជា ជនគុយបា​ និង​ដកទណ្ឌកម្មដ៏អយុត្តិធម៌ប្រឆាំង​នឹង​ប្រទេសគុយបា​ ព្រមទាំងប្រកាសគំាទ្រសំណើ​ប៉ា​ឡេស្ទីនក្នុងការសុំចូលជាសមាជិកអង្គការ​សហ ប្រជាជាតិ​។ ការអំពាវនាវ​យ៉ាងដូច្នេះ

វិស័យ​​​ធនាគារ​​​នៅ​កម្ពុជា​​​មាន​ភាព​រីក​ចម្រើន​​ខ្លាំង​​គួរឱ្យ​កត់​​សម្គាល់​

Posted: 07 Sep 2011 12:03 AM PDT

រាជធានីភ្នំពេញ​​ ៖ ដើម្បី​​ផ្តល់​ឱកាស​​​​​ឱ្យ​សិស្ស-​និសិ្សត​​​​បាន​​ស្វែង​​យល់​អំពី​​ លក្ខខណ្ឌ​ក្នុង​ការ​ជ្រើសរើស​​បុគ្គលិក​​​ ផលិតផល ​​​និង​​សេវា​កម្ម​​ថ្មីៗរបស់​​ធនាគារ​និង​​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ វត្ថុ​​ សាកល​​វិទ្យា​ល័យ​​​មេគង្គ​កម្ពុជា​​បាន​រៀបចំ​បើក​​​សិក្ខា​សាលាមួយ​ស្តីពី ​វេទិកា​​ពិភាក្សា​ស្តីពី​​អាជីព​ការងារ​ក្នុង​​វិស័យ​ធនាគារ ។

នាយករដ្ឋ​មន្ត្រី​ចិន ​និង​ជប៉ុន​​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​​ពី​ទំនាក់ទំនង​​ទ្វេភាគី

Posted: 06 Sep 2011 11:44 PM PDT

នាយករដ្ឋ​មន្ត្រី​​ចិនលោក​វេន ជាបាវ បាន​ជួប​​សន្ទនា​តាមទូរស័ព្ទ​​កាលពីថ្ងៃទី​៦ កញ្ញា ជា​មួយនាយករដ្ឋ​មន្ត្រី​ថ្មីជប៉ុន​លោកយូស៊ី ហ៊ីកូណូ​ដា ដើម្បីពិភាក្សា​​ពីទំនាក់​ទំនង​ទ្វេភាគី ។

កូយ​កា​បញ្ជូន​អ្នក​ស្ម័គ្រ​ចិត្ត​7​នាក់​​បន្ថែម​ទៀត​នៅ​ចុង​ឆ្នាំ​2011

Posted: 06 Sep 2011 09:22 PM PDT

អ្នក​ស្ម័គ្រចិត្ដ​កូរ៉េ​​១​ក្រុម
រាជធានីភ្នំពេញ ៖ នៅ​ចុងឆ្នាំ​២០១១​នេះ អ្នក​ស្ម័គ្រចិត្ដ​កូរ៉េ​​១​ក្រុម​ត្រូវ​បា​នប​ញ្ជូ​ន​មក​កាន់​ប្រទេស​ កម្ពុជា ក្នុង​នោះ​មាន​ស្ដ្រី​ចំនួន​៥​នាក់ និង​បុរស២​នាក់ តាម​ការ​ស្នើ​សុំ​របស់​ស្ថាប័ន​​រដ្ឋា​ភិបាល​ក្នុង​តំបន់​ដែល​មាន​ទាំង​នៅ​ ក្នុង​​ទីក្រុង និង​តាម​បណ្ដា​ខេត្ដ​ផង។ អ្នក​ស្ម័គ្រចិត្ដ​​១​ក្រុម​នេះ ​បាន​មក​ដល់ទី​ក្រុង​ភ្នំពេញ​​នៅ​យប់​ថ្ងៃ​ទី​៥

ទឹកជំនន់​​ជន់​លិច​ខេត្តក្រចេះ​មិន​​​​ប៉ះពាល់​ដល់​​ផល​ដំណាំ​ធ្ងន់ធ្ងរ​ទេ ព្រោះ​ប្រជា​កសិករ​​មាន​​ម្ចាស់​ការ​

Posted: 06 Sep 2011 09:18 PM PDT

ទិដ្ឋភាពវាលស្រែ
​ខេត្ត​ក្រចេះ​​​ ៖ ​​សន្ទូងស្រែ​វស្សា​ក្នុង​ឆ្នាំ​​២០១១ ​ប្រជា​កសិករ​​អនុវត្ត​​​សម្រេច​​បានលើ​ផ្ទៃ​​ដី​ចំនួន​​ជាង​​៣ម៉ឺន​ហិកតា​ លើ​សផែនការ​​​ ទោះ​បីជា​ទឹក​​ជំនន់​​ទន្លេមេគង្គ ​បានជន់​លិច​កាល​ពី​ដើម​​ខែ​សីហា ​ ប៉ះពាល់​លើ​សន្ទូង​​របស់​ប្រជា​កសិ​ករ​​​​ទូទាំង​ខេត្ត​ក៏ដោយ​។

ស្ទាវ​​​ឡើង​.ក​​ចាប់​រំលោភ​​​ក្មេងស្រី​​​អាយុ​​៧​ឆ្នាំ ​បាន​ម្តង​ហើយ ​ពេល​មក​​​ម្តង​ទៀត​​​ជាប់​អន្ទាក់​​ប៉ូលិស​

Posted: 06 Sep 2011 09:10 PM PDT

​ខេត្តកំពង់​​ធំ​​ ៖ ​​យុវជនឡើង​.ក​ម្នាក់ ធ្លាប់​​ចាប់​រំលោភ​ក្មេងស្រី​​អាយុ​៧​ឆ្នាំ​​បាន​សម្រេច​​​ម្តង​ហើយ​ ពេលមក​​ម្តង​ទៀត​​​ក៏​ត្រូវ​ម្តាយ​​​ក្មេងស្រី​រង​គ្រោះ​​ប្តឹង​សមត្ថកិច្ច​ ​​​ប៉ូលិស​ឱ្យឃាត់ខ្លួន កាល​ពី​វេលា​ម៉ោង​​​១១​និង​​​៣០នាទីព្រឹកថ្ងៃទី​​​៦ កញ្ញា ​២០១១ ​នៅ​​ក្នុង​ស្រុកកំពង់ស្វាយ​។​

​លោក​ពីត្រាអឺស​​ក្លាយ​ជា​នាយកថ្មីរបស់​ CIA

Posted: 06 Sep 2011 08:56 PM PDT

លោក​ពីត្រាអឺស​​ប្រមុខ​ថ្មីរបស់​ CIA
អនុ​ប្រធានាធិបតី​​​អាមេរិក​លោក JOE BIDEN កាលពី​ថ្ងៃ​ទី​៦ កញ្ញា ​បាន​ដឹក​នាំ​​​ពិធី​ចូល​​កាន់តំណែង​​​របស់លោក​ដាវីដ ពីត្រាអឺស ​ជា​នាយក​ថ្មី​របស់​ CIA ។ ​ពិធីនោះ​​រៀប​ចំ​ធ្វើក្នុងបន្ទប់ ROOSE-VELT នៃ​​សេតវិមាន ហើយ​លោក​ពីត្រា​អឺស ដែលដក​​ខ្លួន​ថយ

ឈើគ្រញូង​​​ប្រមាណ​​១០​តោន មក​ជាប​់​ផុង​​ក្បែរ​ភូមិ​​គ្រឹះ​លោក​ផ្កាយ​២ទាំង​យប់​​ត្រូវ​សមត្ថកិច្ច​​ចាប់​

Posted: 06 Sep 2011 08:52 PM PDT

រថយន្តដឹកឈើជាប់ផុង
រាជធានីភ្នំពេញ​​ ៖ ​​រថយន្តហ៊ី​យ៉ាន់​ដាយ​ ពណ៌ត្រេអ៊ី ចំណុះ​​៨​តោន ផ្ទុក​សុទ្ធតែ​​ឈើ​គ្រញូង​​​ប្រមាណ​១០តោន ត្រូវបាន​ក្រុម​សមត្ថកិច្ច​​​​​រដ្ឋ​បាល​​​​ព្រៃឈើ​ចាប់​បាន​នៅលើ​ផ្លូវ​​​ លំ​ ក្នុង​ភូមិ​ពោង​ពាយ ​សង្កាត់​ភ្នំពេញថ្មី ​​ខណ្ឌសែនសុខ ​​រាជ​ធានីភ្នំពេញ ​​​កាលពី​វេលាម៉ោង​​​ប្រមាណ​​​៧​យប់ ថ្ងៃ​ទី​​៦ ​កញ្ញា ​២០១១

គ្រាន់​តែ​ប្តី​​ថាទៅភ្នំពេញ​​មិន​ប្រាប់​​ លេបថ្នាំ​សម្លាប់​ខ្លួន​ចោល​កូន​​2​នាក់​

Posted: 06 Sep 2011 08:52 PM PDT

សពស្រ្តីធ្វើអត្តឃាត
ខេត្តពោធិ៍សាត់ ៖ ​ស្ត្រី​ម្នាក់​​ខឹង​ប្តី​ស្តី​បន្ទោស​​​រឿង​ទៅ​ភ្នំពេញ​មិន​ប្រាប់​​ បាន​លេប​ថ្នាំ​​​សម្លាប់​ខ្លួន​​ចោល​កូន​២​នាក់​ និង​ប្តី ​​កាលពី​​ថ្ងៃទី​៥ កញ្ញា ឆ្នាំ​២០១១ វេលា​ម៉ោង​៥​ល្ងាច ​នៅភូមិ​​ទួល​ក្រួស ​សង្កាត់​ចំរើន​ផល ​ក្រុង​ពោធិ៍​សាត់ ។

កីឡាការិនី​លំដាប់ទី១ពិភព​លោកវ៉ូនីអាកគី​ឈានចូលដល់​វគ្គ១/៤ផ្តាច់​ព្រ័ត្រ​​​​ប្រកួតតតឺន្នីស​ US Open

Posted: 06 Sep 2011 08:38 PM PDT

កីឡាការិនី​​ដាណឺម៉ាក ​​វ៉ូ​នី​អាកគី
កីឡាការិនី​លំ​ដាប់​ទី​១ពិភពលោក​ការ៉ូ​លីន វ៉ូ​នី​អាកគី​បាន​សម្តែង​​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បានឆ្លង​ចូល​ដល់​វគ្គ​១/៤​ ផ្តាច់​ព្រ័ត្រ​ប្រកួត​តឺន្នីស​ក្រប​ខណ្ឌធំ​ US Open កាល​ពី​ថ្ងៃ​អង្គារ​ទី​៦​ខែ​កញ្ញា​នៅ​ឯទី​លាន​ប្រកួត ​USTA Billie Jean King National Tennis Center ក្រុង​ញូវ​យ៉ក​សហរដ្ឋ​អាមេរិក​។​

ចិន ៖ ការ​ខ្វះ​អុក​ស៊ីហ្សែន​ជា​​ប្រភព​នៃ​​ត្រី​ងាប់​នៅ​​ខេត្ត​ហ្វូ​ជាន​

Posted: 06 Sep 2011 08:34 PM PDT

ត្រី​ងាប់​ក្នុង​ទន្លេ ​MINJIANG ព្រោះ​ខ្វះ​អុក​សីុ​ហ្សែន​
អាជ្ញា​ធរ​នេសាទ​ខេត្ត​ហ្វូ​ជាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ថា ការ​ខ្វះ​ខ្យល់​អុក​ស៊ី​ហ្សែន​ជាមូល​ហេតុ​ត្រី​ងាប់​ដល់​ទៅ​ជាង​១៥.៥០០តោន​ក្នុង​ទន្លេ​ធំ​មួយ​នៃ​តំបន់​នោះ​។ យោង​តាម​របាយ​ការណ៍​ស៊ើប​អង្កេត​មួយ​ចេញ​ផ្សាយ​ដោយ​មន្ទីរ​សមុទ្រ​ និង​នេសាទ​ខេត្ត​ឱ្យ​ដឹង​ថា

​បាញ់​​ប្រហារ​​នៅ​រដ្ឋ​​ណេវ៉ា​ដា​​​អាមេរិក​ស្លាប់​​3នាក់​

Posted: 06 Sep 2011 08:31 PM PDT

សាកសព​​​​មនុស្ស​ម្នាក់​​​នៅ​មុខហាង
មនុស្សយ៉ាង​តិច​​​​៣នាក់ស្លាប់ ក្នុងនោះ​មាន​សមាជិក​​​​កង​ឆ្មាំ​​​ជាតិ​​​អាមេរិក​​២នាក់ និង​ខ្មាន់​កាំ​ភ្លើង​​ក្នុងការបាញ់ប្រហារ​នៅ​​ក្នុង​ភោជនីយដ្ឋាន​​​​មួយ​កន្លែង ​នៃទីក្រុង CARSON CITY រដ្ឋ​​ណេ​វ៉ាដា ​សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី​​​​៦ កញ្ញា ។​ យោងតាម​តុល្យ​ការ​​មួយ​​ថា

ប៉ា​គី​ស្ថាន ៖ ​តុល្យ​ការ​​ទឹក​ជំនន់​​អ្នក​ស្លាប់​​ឡើង​ដល់​​123នាក់​

Posted: 06 Sep 2011 08:28 PM PDT

បណ្តា​មន្ត្រី​ប៉ា​គី​ស្ថាន​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ថា នាយក​រដ្ឋ​មន្ត្រី​ប៉ា​គី​ស្ថាន​ លោក​យូ​ស៊ូហ្វ​ រី​ហ្សា ហ្ស៊ី​ឡា​នី បាន​ស្នើ​ដល់​អាជ្ញា​ធរ​ឱ្យ​ជំរុញ​សកម្ម​ភាព​សុខា​ភិ​បាល​ជា​បន្ទាន់​ដើម្បី​គ្រប់​គ្រង​​នូវ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ផ្សេងៗ​ទាក់​ទិន​នឹង​ទឹក​ក្នុង​បណ្តា​តំបន់​មាន​ទឹក​ជំនន់​

នាង​ប៊ែត ហ្វូនិច​យក​​ឈ្នះ​នាង​អ៊ីវ​​ក្នុង​ការ​ប្រកួត ​​No.1 ​Contender’s Match​ ​នៅ​​​សង្វៀន​ ​RAW

Posted: 06 Sep 2011 08:16 PM PDT


នាង​ប៊ែត ហ្វូ​និច​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ផ្លាស់​ប្តូរ​មុខ​មាត់​ថ្មី​របស់​ពិភព​ជើង​ឯក​ Divas ហើយ​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ទី​៥​កញ្ញា​កន្លង​មក​នេះ​នាង​ទទួល​បាន​ឱកាស​ធ្វើ​រឿង​នោះ​ហើយ​។ នៅ​ក្នុង​ការ​ប្រកួត​ No.1 Contender's Match ហ្វូ​​និច​​ដែល​មាន​រហស្ស​នាម​ថា ​​The Glamazon​ បាន​យក​ឈ្នះ​

អ្នក​ម្តាយ​ចិញ្ចឹម​កូនចំនួន​80​នាក់​រស់​នៅ​យ៉ាង​កក់​ក្តៅ

Posted: 06 Sep 2011 08:11 PM PDT

​អ្នកស្រី​ លី កំពុង​បង្រៀន​កូន
ការចិញ្ចឹម​បីបាច់​ថែរក្សា​បុត្រ​ធី​តាតាំង​ពី​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ ​ រហូត​ធំពេញ​វ័យ​ គឺ​ជា​កាតព្វ​កិច្ច​​ធ្ងន់​ធ្ងរមួយ​ដែលអ្នក​​ម្តាយគ្រប់​រូប​បានរែក​ពន់​​ ការងារ​សព្វ​សារពើ​ដើម្បី​ឱ្យ​កូនរស់​រាន​​មាន​​​ ជី​វិត​​ប្រ​កប​ដោយ​សុខភាពល្អ។ យោង​តាម​ប្រពភព័ត៌មាន​ពី​ស៊ីន ហួរ​ បាន​ឱ្យ​ដឹងថា ​អ្នក​ស្រី​ លី យ៉ានភីង (Ly Yanping )​ អាយុ​​៤៥ឆ្នាំ បាន​ក្លាយ​ជា​ម្តាយ​ចិញ្ចឹម​កេ្មង​កំព្រា​ចំនួន​៨០​នាក់ ហើយ​ជា​រៀង​រាល់​ថ្ងៃ​គាត់​តែង​តែ​ទៅ​ទទួល​កូន​ពី​សាលា​មួយ​នៅ​ក្នុង​ភូមិ​ យ៉ាវពូ (Yaopu)​ ភាគ​ខាង​ជើង​ខេត្ត សានស៊ី(Shanxi) ប្រទេស​ចិន ។ អ្នក​ស្រី​លី បាន​ទទួល​យក​កូន​ចិញ្ចឹម​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៨៩ បន្ទាប់​ពី​ស្វាមី​របស់​គាត់​បាន​យក​ក្មេងម្នាក់​ដែល​ត្រូវ​បានឪពុក​ម្តាយ​ របស់​គេ​បោះ​បង់​ចោល​ដោយសារពួក​​គេ​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន២​នាក់​បាន​។

លោកកាដាហ្វី ​​ពុំស្ថិត​​ក្នុង​​​ក្បួន​​រថយន្ត​​​​ដែល​ឆ្លង​ចូល​ប្រទេស​​នីហ្សេ​ទេ​ ក្បួន​​រថ​យន្ត​​នេះ​​អាច​ដឹកប្រាក់ ​និ​ងមាស​

Posted: 06 Sep 2011 07:53 PM PDT

លោកមូ​អាម៉ា កាដា ហ្វី
​ទូរទស្សន៍​​អារ៉ាប់ អាល់​​​អារ៉ាប៊ី​យ៉ា រាយ​ការណ៍​​កាលពីថ្ងៃទី​​​៦ កញ្ញា ថា មេដឹកនាំ​​លីប៊ី​ត្រូវ​​​ផ្តួល​រំលំ​លោក​មូអាម៉ា កាដាហ្វី ​ពុំស្ថិត​ក្នុង​ក្បួន​​រថយន្ត​​ដែល​ឆ្លង​កាត់​​​ព្រំដែន​​លីប៊ី ចូលក្នុង​ប្រទេស​​នីហ្សេឡើយ​។​

កីឡាករអាហ្សង់ទីន​ចូសេហេដូ ឈ្នះ​ដំណាក់ទី១៦ប្រណាំងកង់​ក្របខណ្ឌធួនៅ​ប្រទេស​អេស្ប៉ាញ

Posted: 06 Sep 2011 07:42 PM PDT

កីឡាករអា​ហ្សង់​ទីន​ចូអាន ចូសេ​ហេដូ
កីឡាករអា​ហ្សង់​ទីន​ចូអាន ចូសេ​ហេដូ​​​​​​បាន​យក​ឈ្នះ​​ការ​ប្រណាំង​ក្នុង​ដំណាក់​ជាលើក​ដំ​បូង​​​(​ដំ​ណាក់​ទី​១៦​)​នៃ​ការ​ប្រណាំង​កង់​​ក្រប​ខណ្ឌធួ​​នៅ​ប្រទេស​​អេស្ប៉ាញ​​​​​​ Tour of Spain​​​​ កាល​ពី​ថ្ងៃ​អង្គារ​ទី​៦​​​​​​ខែកញ្ញា​​​​កន្លង​មក​នេះ​។

ប្រេង​សាំង​​ក្នុង​រាជ​​ធានីភ្នំពេញ គួរ​ក្រោម​៤.៥០០​រៀល ​ខណៈ​នៅលើទីផ្សារ​​អន្តរជាតិ​​​ធ្លាក់​ត្រឹម​​៨៣,៥៧ដុល្លារ ក្នុង​​១បារែល​

Posted: 06 Sep 2011 07:18 PM PDT

ស្ថានីយប្រេងមួយនៅ​កម្ពុជា
រាជធានីភ្នំពេញ​​ ៖ ​ប្រេង​សាំង​​​នៅ​តាម​ស្ថានីយ​​​ធំៗ ក្នុង​​រាជធានីភ្នំពេញ ​តម្លៃ​នៅតែខ្ពស់​​ដដែល​គ្រាន់​តែស្រកស្រុត​៥០រៀលប៉ុណ្ណោះ​ ខណៈ​​ប្រេង​​​នៅ​លើទី​ផ្សារ​អន្តរជាតិ​​កំពុង​ធ្លាក់ចុះ​​ ​នៅ​សល់​​តម្លៃ​​​៨៣,៥​៧​ដុល្លារ ក្នុង​​១បារែល កាល​​ពី​​វេលាម៉ោង​​៣​និង​​១២​នាទី​​ម៉ោង​សាកល​ថ្ងៃទី​​​​៦ កញ្ញា​ ២០១១ ​កន្លង​​ទៅ​។

ស្ត្រី​អនាថា​​ត្រូវ​​បុរស​​អនាថា​ដូចគ្នា​​​រំលោភ​ហើយ​រឹត.ក​សម្លាប់​

Posted: 06 Sep 2011 07:18 PM PDT

ស្រ្តីអនាថាដែលត្រូវគេសម្លាប់
​ខេត្តកំពង់​ចាម​​ ៖ ​​ស្ត្រីអនាថា​​ដើរ​រើស​អេត​ចាយ​ម្នាក់​ ​ត្រូវ​​បុរស​​អនាថា​ដូចគ្នាចាប់​រំលោភ​​​​សេពសន្ថវៈ ហើយ​សម្លាប់​​​បំបិទ​មាត់​ដោយ​រឹត.ក នៅក្នុងបរិវេណ​​ពិព័រណ៍​​អចិន្ត្រៃយ៍​​ ភូមិ​​​១៥ សង្កាត់​​​កំពង់ចាម ក្រុង​​កំពង់ចាម​។ ​​ហេតុការណ៍​នេះ​​ បានកើតឡើង​​​នៅ​វេលាម៉ោង​​​ប្រហែល​ជា​​២​និង​​​៣០នាទី​រំលង​​អធ្រាត្រ​​ឈាន​ ចូលព្រឹកថ្ងៃទី​​៧ កញ្ញា ​២០១១

សួន​កម្សាន្ត​ឌ្រីម​លែនឌ៍បដិ​សេធ​ថា គ្មាន​អ្នក​ស្លាប់នៅ​សួន​កម្សាន្ត​នេះ​ទេ​

Posted: 06 Sep 2011 07:15 PM PDT

ទិដ្ឋភាពក្នុងសន្និសីទ
រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ពេល​កន្លង​មក​នេះ​មាន​ពាក្យ​ចចាម​អារ៉ាម​វាយ​ប្រហារ​សួន​កម្សាន្ត​​ ឌ្រីម​លែនឌ៍​ ដោយ​គេនិយាយ​តៗ​គ្នា​ថា មាន​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​នៅ​ក្នុង​សួន​កម្សាន្ត​នេះ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៥ កញ្ញា លោក​ហ៊ាន​ រង្សី

ទូរ​គ​ម​នា​គម​ន៍​កម្ពុជា​ប្រ​ជុំ​​ទិស​ដៅ​ខែ​កញ្ញា​

Posted: 06 Sep 2011 07:10 PM PDT

រាជធានីភ្នំពេញ ៖ នៅ​ទូរ​គ​ម​នា​គមន៍​កម្ពុជា​ កាល​ពី​​ថ្ងៃ​ទី​៥ កញ្ញា មាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ប្រ​ចាំ​ខែ​សី​ហា​ និង​វិធាន​ការ​ខែក​ញ្ញា​ ឆ្នាំ​២០១១ ដែល​ពិ​ធី​នេះ​ប្រ​ព្រឹត្ត​ទៅក្រោម​អធិប​តី​ភាព​លោក​ឡៅ សារឿន​ អគ្គ​នាយក​​ទូរ​គ​​ម​នា​គមន៍​កម្ពុជា​។​

សមាគម​​ឧស្សាហកម្ម​​រថយន្ត​កម្ពុជាត្រូវ​បានបង្កើត​ឡើង

Posted: 06 Sep 2011 07:10 PM PDT

ទិដ្ឋភាពក្នុងសន្និសីទ
រាជធានីភ្នំពេញ ៖ នៅទី​ស្តីការ​ក្រសួង​​ពាណិជ្ជកម្ម​ កាលពីថ្ងៃទី​៦ កញ្ញា ​មាន​រៀបចំ​ពិធីសម្ពោធ​​​ចាប់ដំណើរ​ការ​​ជា​ផ្លូវ​ការ​សមាគម​ឧស្សា​ហកម្ម​​ រថយន្តកម្ពុជា ​ក្រោម​អធិបតីភាព​​លោកចម ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី​​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម ។

កម្ពុជា​​សម្លឹង​មើល​ទីផ្សារ​​អង្ករ​នៅ​​​អេមីរ៉ាត អារ៉ាប់​​រួម​

Posted: 06 Sep 2011 07:03 PM PDT

លោកទេសរដ្ឋមន្រ្តីក្នុងពិធី
រាជធានីភ្នំពេញ​​ ៖ ​នៅ​ក្នុង​សន្និសីទ​​​​កាសែត​មួយ​ដែលធ្វើឡើង​​​នៅក្រសួង​ពាណិជ្ជកម្ម​​កាលពី ​ថ្ងៃទី​​​៥ កញ្ញា ​លោកចម ប្រសិទ្ធ ​​រដ្ឋមន្ត្រីក្រសួង​​​ពាណិជ្ជ​កម្ម​​ បាន​មាន​ប្រសាសន៍​​ថា កន្លង​ម​​ក​​កម្ពុជា​បាន​​នាំអង្ករ​ចេញទៅ​ប្រទេស​​​អាហ្វ្រិក​​​ក្នុង​មួយ​​ ​ឆ្នាំ​២៤០​តោន ​​តែ​ទទួលបាន​តម្លៃ​​​ថោក​នៅ​ឡើយ ពីព្រោះ​ទីនោះ​ជាទីផ្សារ​តូច​​មួយរបស់​​កម្ពុជា ។

បង្អក​ស្រា​បៀរ​​​អស់​4កំប៉ុង​​រំលោភ​​​​បាន​​សម្រេច​ត្រូវ​​ជាប់​ខ្នោះ

Posted: 06 Sep 2011 07:03 PM PDT

ជនជាប់ចោទទាំង២នាក់
ខេត្តព្រះសីហនុ ​៖ កម្មករ​រោង​ចក្រ​​​ស្បែក​ជើង​​ញូស្តារ​២នាក់ បានត្រូវសមត្ថកិច្ចប៉ូលិស​ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន​ ខេត្ត​ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ​វេលា​ម៉ោង៣និង៣០នាទីរសៀល​នៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះ​សីហនុ ​ពីបទ​រំលោភ​កម្មការិនី​ដែល​​ធ្វើ​ការ​​នៅ​រោងចក្រ​ជា​មួយ​គ្នា​ ។

បុរសអារ.ក​សម្លាប់ប្រពន្ធ​​នឹងឡាម​កាត់​ទោស12ឆ្នាំប៉ង​ធ្វើ​​អត្តឃាត​

Posted: 06 Sep 2011 06:57 PM PDT

ទណ្ឌិត​​ម្នាក់ក្នុងពន្ធនា​គារ​​ខេត្ត​ពោ​ធិ៍សាត់​​​បានយកក្រមា​​ចង.ក​
ខេត្តពោធិ៍សាត់ ៖ ទណ្ឌិត​​ម្នាក់ក្នុងពន្ធនា​គារ​​ខេត្ត​ពោ​ធិ៍សាត់​​​បានយកក្រមា​​ចង.ក​ ធ្វើអត្ត​ឃាត​​​​ តែពុំ​បានសម្រេច ​ដោយសារ​អ្នក​ទោស​ក្នុង​​បន្ទប់​ជាមួយ​គ្នា​ឃើ​​ញទាន់ស្រែក​​​ផ្អើល​ឆោ​ឡោ​ ទាំងយប់ ។

​រាជ​សារ​សម្តេចឪ​ផ្ញើ​ជូន​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន

Posted: 06 Sep 2011 06:56 PM PDT

រូបថតឯកសារ​សម្តេចព្រះបាទនរោត្តម សីហនុ រាជចូលមាតុប្រទេស
រាជធានីភ្នំពេញ ៖ នៅថ្ងៃ​ទី​៥ កញ្ញា រាជ​សា​រសម្តេច​​ព្រះ​នរោត្តម ​​សីហនុ​ ពីទីក្រុង​​​ប៉េកាំង ​បាន​ផ្ញើជូនសម្តេច​​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន ​​ថា ខ្ញុំ​មាន​​ហឫ​ទ័យ​រំភើប​​ពន់​ពេក​ និង​ថ្លែង​អំណរ​​ព្រះ​គុណ​ និង​កត​វេទិតា​ដ៏​ជ្រាលជ្រៅ​​ជាទី​បំផុតជូនសម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ដែល​​មាន​ហឫទ័យ​​ដ៏​សប្បុរស​​ជា​ទី​​បំផុត

មនុស្ស​ពុល​ស្រា​.ស​4​នាក់​ថ្មី​ទៀត​នៅ​ស្រុក​វាល​វែង

Posted: 06 Sep 2011 06:56 PM PDT

បុរសពុលស្រាម្នាក់
ខេត្ត​ពោធិ៍​សាត់​ ៖ នៅ​ស្រុក​វាល​វែង​មាន​មនុស្ស​ពុល​ស្រា​.ស៤​នាក់ទៀត​ហើយ​ ប៉ុន្តែ​មិន​ស្លាប់​ទេ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ពោធិ៍​សាត់​។ លោក​អ៊ុម សេង មេ​ឃុំ​អន្លង់​រាប​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ថា ករណី​ពុល​ស្រា​.សនេះ​កើត​ឡើង​នៅ​ភូមិ​ដី​ក្រហម

មាសឡើងខ្ពស់​ជាថ្មី​លើស​១.៩២០​​ដុល្លារ​ក្នុង​​១​អោន

Posted: 06 Sep 2011 06:39 PM PDT

មាសឡើងខ្ពស់សារ​ជាថ្មី​
តំលៃមាស​បានលោត​ឡើងលើស​កំណត់ត្រា​ ចាស់លើស​១.៩២០ដុល្លារ​ក្នុងមួយអោន​ (មួយអោនស្មើ២៨ក្រាម)​ ដោយសារវិបត្តិ​ប្រាក់​បំណុល​តំបន់​អឺរ៉ុបកាន់​តែ​ធ្ងន់ធ្ងរ​ប៉ះពាល់​​ការ​រីកលូត​លាស់សេដ្ឋកិច្ច​ ហើយធ្វើឲ្យ​​អ្នក​វិនិ​យោគ​ព្យាយាមការពារ​ទ្រព្យរបស់គេ​។ ​ប្រទេស​ចិន​ និងឥណ្ឌា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!