Koh Santipheap Daily

Koh Santipheap Daily


ចាប់ខ្លួន​​យុវសិស្ស​វិទ្យាល័យ​សន្ធរ​ម៉ុក​​​ដាក់​ដាវ និង​កាំបិត​ក្នុង​កាបូប​

Posted: 08 Sep 2011 12:39 AM PDT

យុវសិស្សជាប់ចោទ
រាជធានីភ្នំពេញ​​ ៖ ​​យុវសិស្ស​​​​វិទ្យាល័យ​​​​ជា ស៊ីម ​សន្ធរម៉ុក ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​​ប៉ូលិស​​ខណ្ឌទួលគោក ​​ដែល​ចុះត្រួតពិនិត្យ​​​​ពង្រឹង​​​ការ​អនុ​វត្ត​​ច្បាប់ចរាចរណ៍​​ចាប់ខ្លួន ​​កាលពីវេលាម៉ោង​​​១០​និង​​៣០នាទីព្រឹក ថ្ងៃទី​​៨ កញ្ញា ​២០១១ ​នៅ​តាមវិថី​​កម្ពុជាក្រោម ​​ក្នុងសង្កាត់​ទឹក​ល្អក់​​​​ទី​១ ខណ្ឌ​​​ទួល​គោក ​​នៅពេលយុវសិស្ស​នោះ​​ដាក់ដាវ​​ចំនួន​​២ និង​កាំបិត​មួយ​នៅ​ក្នុង​​​កាបូប

កូរ៉េ​ខាង​ត្បូង​​អនុម័ត​ច្បាប់​ ​បុរស​អាច​​សុំ​ច្បាប់​​ចិញ្ចឹម​កូន​​បាន​5ថ្ងៃ​​ដោយ​ទទួល​​ប្រាក់​ឈ្នួល

Posted: 08 Sep 2011 12:37 AM PDT


រដ្ឋា​ភិ​បាល​កូរ៉េ​ខាង​ត្បូង​យល់​ស្រប​លើ​សេចក្តី​ព្រាង​ច្បាប់​ឱ្យ​បុរស​សុំ​ច្បាប់​ឈប់​សម្រាក​ក្នុង​ការ​ថែ​រក្សា​កូន​បាន​ខ្ពស់​ដល់​ទៅ​៥​ថ្ងៃ​ដើម្បី​ជំរុញ​អត្រា​កំណើត​ដែល​មាន​កម្រិត​ទាប​។ បច្ចុប្បន្ន​ច្បាប់​កូរ៉េ​ខាង​ត្បូង​អនុញ្ញាត​ឱ្យ​បុគ្គ​លិក​បុរស​

អតីតកីឡាករ​ប្រដាល់​កាណាដាអាទូរ៉ូ ហ្គាតទី​ ស្លាប់កាល​ពី2​ឆ្នាំ​​មុន​​មិន​មែន​​អត្ត​ឃាត​​​ឡើយ

Posted: 08 Sep 2011 12:24 AM PDT

កីឡាករអាទូរ៉ូ​ ហ្គាតទីកាល​នៅរស់
យោង​តាម​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​រយៈ​ពេល​១០​ខែ​ពី​ក្រុម​ជំនាញ​បាន​បញ្ជាក់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃពុធ​ទី​៧​ខែ​កញ្ញា​ថា ករណី​ស្លាប់​របស់​កីឡា​ករ​​ប្រដាល់​កា​ណា​ដា​អាទូ​រ៉ូ ហ្គាតទី​កាល​ពី​ឆ្នាំ​២០០៩​​​​​​បាន​បង្ហាញ​ជា​ភស្តុ​តាង​ថា កីឡាករ​ប្រដា​ល់​ដ៏​មាន​ប្រជា​ប្រិយ​ភាព​រូបនេះ​មិន​បាន​ធ្វើ​អត្ត​ឃាត​​ទេ​ ពោល​គឺ​ត្រូវ​គេ​ធ្វើ​ឃាត​។

​ថ្នាក់ដឹកនាំ​​ បុគ្គលិក​ កម្មករ កម្មការិនី​នៃក្រុមហ៊ុន​​​​ស្រាបៀរ​​កម្ពុជា​​ខេម​​ប្រ៊ូវ ចូលជា​សមា​ជិក​​ភាព​របស់​​​កាកបាទ​ក្រហម​កម្ពុជា​ សាខា​រាជធានី​ភ្នំពេញ​

Posted: 08 Sep 2011 12:19 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​​ ៖ ​ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ កម្មការិនី​នៃ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​ចំនួន​១.០០០​នាក់​ បាន​ស្ម័គ្រចិត្ដ​ចូល​ជា​សមាជិកភាព​របស់​កាកបាទក្រហម​កម្ពុជា​សាខា​រាជធានី​ ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ កញ្ញា​ ឆ្នាំ ២០១១ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​អធិប​តីភាព​លោក​ប៉ា សុ​ជាតិ​វង្ស ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ

កាកបាទក្រហម​កម្ពុជា​សាខា​រាជធានីប្រជុំត្រៀម​​​រៀបចំ​ពិធីសម្ពោធ​​​អគារ​​​ទីស្នាក់​ការ​​​​ថ្មី​

Posted: 08 Sep 2011 12:19 AM PDT

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
រាជធានីភ្នំពេញ​​ ៖ ​នៅទីស្នាក់ការ​កាកបាទ​ក្រហម​កម្ពុជា​​​​សាខារាជធានីភ្នំពេញ ​នាថ្ងៃទី​​​៦ កញ្ញា ​ឆ្នាំ​២០១១ ​មានបើ​កកិច្ចប្រជុំ​​​ស្តីពីការ​​ត្រៀម​​រៀប​ចំ​​ពិធីសម្ពោធ​​​អគារ​ ទីស្នាក់ការ​​ថ្មី​​កាកបាទក្រហម​កម្ពុជា​​​​សាខារាជធានីភ្នំពេញ ​​និង​ពិធីប្រគល់​វិញ្ញា​បន​បត្រ​ ISO ជូន​ដល់​​អង្គភាព​ផលិតទឹក​​បរិសុទ្ធ​​​ឱរ៉ាល់ ​​ក្រោមអធិបតីភាព​​លោកប៉ា សុជាតិ​វង្ស

សម្ពោធ​​បើក​ឱ្យ​​ប្រើ​ប្រាស់​​មណ្ឌល​មិត្ត​ជួយ​​​មិត្ត​នៅមណ្ឌល​​សុខ​ភាព​​ចំការ​ដូង​

Posted: 08 Sep 2011 12:15 AM PDT

ទិដ្ឋភាពក្នុងថ្ងៃបើកសម្ពោធ
រាជធានីភ្នំពេញ ៖ អគារ​ព្យាបាល​ជំងឺ​ឱកាស​និយម និង​ថ្នាំ​ប្រឆាំង​មេរោគ​អេ​ដស៍ ឬ​មណ្ឌល​មិត្ដ​ជួយ​មិត្ដ​នៅ​មណ្ឌល​សុខភាព​ចំការ​ដូង ​​ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ ត្រូវ​បាន​​ប្រារព្ធ​​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ​ក្រោម​អធិ​បតី​ភាព​លោក​ម៉​ម ប៊ុ​៊​ន​ហេង រដ្ឋមន្ដ្រី​ក្រសួង​សុខា​ភិបាល ។ ​អញ្ជើញ​ចូលរួម​​ក្នុង​ពិធី​នេះ​មាន​​លោកសុខ សុគន្ធ

យុវជនម្នាក់​​ជិះរ៉ឺម៉ក​ដឹកផ្លែ​ដូង​ធ្ងន់ពេក​បែកកង់​​​ធ្លាក់​បោកខ្លួន​សន្លប់​ធំ​

Posted: 08 Sep 2011 12:14 AM PDT

យុវជនរងគ្រោះ
ខេត្ត​​កំពង់​ស្ពឺ​​​ ៖ ​​យុវជនម្នាក់​​​ខណៈជិះរ៉ឺម៉ក​ដើរ​ស៊ីឈ្នួល​ឡើងបេះ​ផ្លែ​​ដូង​ លុះ​បេះ​​​បានហើយ​អង្គុយ​​លើ​ដូង​ជិះត្រឡប់​មក​​វិញ ស្រាប់តែ​រ៉ឺម៉ក​​​បែក​កង់​​​ផ្អៀង​ធ្លាក់​​មក​ដីបោកខ្លួន​សន្លប់​​​បាត់​ ស្មារតី​ ត្រូវ​បញ្ជូន​​ទៅព្យា​បាល​នៅ​មន្ទីរពេទ្យ​​​កាល​ពី​​វេលាម៉ោង​​៣​រសៀល ថ្ងៃទី​​៧ កញ្ញា ២០១១ នៅតាមផ្លូវ​​ក្រួសក្រហម ស្ថិតក្នុង​​​ឃុំ​និព្វាន ស្រុក​បសេដ្ឋ​។​

ផឹកស៊ី​​ទាស់​​គ្នា​បង្ក​របួស​ស្នាម​លើ​ដី​ថៃ​ប៉េអឹម​​ចាប់​ខ្លួន​

Posted: 08 Sep 2011 12:12 AM PDT

បុរសជាប់ចោទពេលឃាត់ខ្លួន
ក្រុងប៉ោយប៉ែត ៖ ជន​ជាប់​​ចោទ​ម្នាក់​ត្រូវ​​បាន​កម្លាំង​​​ប៉េអឹម​​ក្រុង​ប៉ោយ​ប៉ែត ​សហ​ការ​ជា​មួយ​​សមត្ថ​កិច្ច​​ថៃ​ចាប់​ខ្លួន​​កាលពី​ព្រឹក​ថ្ងៃទី​៧ កញ្ញា ​នៅ​ផ្សារ​លុង​ក្លឿ​ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ​ពី​បទ​​បង្ក​របួស​ស្នាម​​​​​វាយ​​បុរស​ម្នាក់​ឱ្យ​របួស​ធ្ងន់​ធ្ងរ កាលពី​យប់​ថ្ងៃទី​៤ កញ្ញា ​នៅ​ផ្សារ​លុង​​ក្លឿ ពេល​​កំពុងផឹក​ស៊ី ។

ត្រឹមតែ​3​​សប្តាហ៍​ qb​ បើក​ដំណើរ​ការ​សាខា​ថ្មី​ចំនួន​3​កន្លែង​

Posted: 08 Sep 2011 12:07 AM PDT

​បណ្តាញ​ទូរស័ព្ទ qb កំពុង​​បន្ត​ពង្រឹង​​សេវា​គ្រប​ដណ្តប់​​ទូទាំង​ប្រទេស​​របស់​ខ្លួន តាម​រយៈ​ការ​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​​លក់​ថ្មី​ចំនួន​៣​កន្លែង​​ផ្សេង​គ្នា ​​ក្នុងអំឡុង​​ពេល​តែ​​៣​សប្តាហ៍​​​ប៉ុណ្ណោះ ។ ​ទាំង​ហាង​លក់​របស់ qb នៅ​​ក្នុង​ខេត្ត​សៀមរាប ក៏ដូចជា​មជ្ឍ​មណ្ឌល​លក់ និង​​សេវា​កម្ម qb នៅ​​រាជធានី​ភ្នំពេញ ត្រូវ​បាន​បើក​ទ្វារ​រួច​ជា​ស្រេច​ដើម្បី​ស្វាគមន៍​​អតិថិ​ជន ។

តាំង​បង្ហាញ​​​រថយន្ត​​មកពី​​អឺរ៉ុប​​​មាន​តម្លៃ​​​​ចាប់​ពី​8ម៉ឺន​​ដល់​40ម៉ឺនដុល្លារ

Posted: 08 Sep 2011 12:07 AM PDT

រថយន្តដែលមកពីអឺរ៉ុប
​រាជធានីភ្នំពេញ​ ៖ ក្រុម​ហ៊ុន​​ T-EXCL​USIVE CARS ​កាលពី​​​​​ថ្ងៃទី​​៧ កញ្ញា​​ បាន​រៀប​ចំ​ពិធី​​​សម្ពោធ​​​​​​កន្លែង​តាំង​បង្ហាញ​​​រថយន្ត​មកពី​​អឺរ៉ុប​​ ជា​ផ្លូវ​ការ​ដែល​​​មាន​ទីតាំង​នៅ​​ខាង​ក្រោយ​​​អគារ​​ប៊ូលឌិញ​ ស្ថិត​ក្នុង​​សង្កាត់​​​​​​ទន្លេ​បាសាក់​​ ខណ្ឌ​ចំការ​មន ។ ក្នុង​ពិធី​​តាំង​បង្ហាញ​​​​​នេះ​មាន​អតិថិ​ជន​​ជាច្រើន​​នាក់​បាន​​ចូលរួម​ ទស្សនាជាមួយ​នឹង​​ការ​ពិសា​​អាហារ​​​ពេល​ល្ងាច​​ផង​ដែរ ។

កងកម្លាំង​​នគរ​បាល​​ខេត្ត​​​កំពង់​ធំ​​​239នាក់​​​ស្ម័គ្រ​ចិត្ត​​​​​បរិច្ចាគ​​​ឈាម

Posted: 08 Sep 2011 12:03 AM PDT

ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់​មន្រ្តីនគរបាល​ខេត្ត​កំពង់ធំ
​ខេត្ត​កំពង់​ធំ ៖ នា​ព្រឹកថ្ងៃទី៧​ កញ្ញា កង​កម្លាំង​នគរបាលនៃស្នងការដ្ឋាន​ខេត្តចំនួន៨២ នាក ់ដឹកនាំដោយលោកឧត្តមសេនីយ៍​ត្រីផាន់ សុផេង ស្នងការនគរបាលខេត្ត បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាមទៅឱ្យមន្ទីរសុខាភិបាល​ខេត្ត ក្នុង​ជំហានទី១ ដើម្បីជួយសង្គ្រោះ​ដល់ជនរងគ្រោះ​ដោយគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុផ្សេងៗ។

មន្ត្រី​​​សា​ខាកាំកុងត្រូល​​ទប់ស្កាត់​​​​ការ​ដាក់​លាយ​សារធាតុ​គីមី​ហ្វ័រម៉ុល

Posted: 08 Sep 2011 12:03 AM PDT

មន្រ្តីកាំកុងត្រូលពេលចុះពិនិត្យ
ខេត្តព្រះសីហនុ ៖ ​កាលពីព្រឹក​​ថ្ងៃទី៧ ​កញ្ញា ឆ្នាំ​២០១១ មន្ត្រី​​សា​ខា​កាំ​កុងត្រូល​​ខេត្ត ដឹក​នាំ​​ដោយ​លោកស្រី​គឹម ថាណារី ​អនុប្រធាន​​សាខា​សហការ​ជាមួយ​​មន្ត្រី​តំណាង​អង្គ​ភាពពាក់ព័ន្ធ​​ និងអាជ្ញា​ធរ​មូលដ្ឋាន ​​បានចុះ​​ទៅ​ពិនិត្យ​​ផល​នេសាទ​​សមុទ្រ​​ក្លាស្សេ​មាន​ដូចជាត្រី​មឹក ​និងបង្គា​ជា​ដើម នៅ​ផ្សារ​ទំនប់​រលក​ ដើម្បី​ទប់ស្កាត់​​​ការ​ដាក់​​លាយ​សា​រធាតុ​គីមីហ្វ័រម៉ុល ។

មន្ទីរ​ប៉ង់តាហ្គោន​ពង្រឹង​សន្តិសុខ​​ក្នុងមូល​ដ្ឋាន​យោធា​​ទាំង​ឡាយ​​របស់ខ្លួន​​មុនខួបវាយ​​ប្រហារ​ថ្ងៃទី​11កញ្ញា

Posted: 08 Sep 2011 12:00 AM PDT

មន្ទីរ​ប៉ង់តាហ្គោន​​ប្រកាស​កាលពីថ្ងៃទី៧ កញ្ញា ​​​ថា ខ្លួន​បាន​បង្កើន​កម្រិត​សន្តិសុខ​​ក្នុងមូល​ដ្ឋាន​​យោធា​​ទាំង​ឡាយ​​នៅ​សហរដ្ឋអាមេរិក​​ដោយ​សារ​ហេតុ​ផល​ខួប​គំរប់​១០​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​​ភេរវកម្ម​ថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ ។ សេតវិមាន​អះ​អាង​ថា

រន្ទះ​អប្រិយប្រល័យជីវិត​បុរសម្នាក់​ និង​៩នាក់​ទៀយ​រងរបួស​ធ្ងន់​-ស្រាល

Posted: 07 Sep 2011 11:56 PM PDT

សពបុរសដែល​រន្ទះបាញ់
ខេត្តមណ្ឌលគិរី ៖ ​បុរស​ម្នាក់​​បាន​​ស្លាប់​យា៉ង​​អាណោច​អាធ័ម​​ និង៩​នាក់​​ទៀត​បាន​រង​របួស​​ធ្ងន់ និង​ស្រាល ​ខ្លះ​ដួល​សន្លប់​​បាត់​​ស្មារតី​​ដោយ​សារ​រន្ទះ​បាញ់​​ ខណៈ​ពេល​​ពួក​គេ​​កំពុង​ជួប​ជុំ​​គ្នា​​ធ្វើ​​បង្អែម​ហូប​នៅ​លើ​ផ្ទះពេល​មេឃ ​​​ក​ំពុង​​​ភ្លៀង​​លាយ​ឡំ​​ដោយ​​ផ្លេក​​បន្ទោរ​​ ​ផ្គរ​រន្ទះកក្រើក​​ព្រះ​ធរណី។

គូដណ្តឹង​របស់​​កីឡា​ករអូហារ៉ា​ខ្សែ​បម្រើ​ក្លឹប​​Wolues ​ជិះរថ​យន្ត​​ Ferrari ​ស៊េរី​ថ្មី​

Posted: 07 Sep 2011 11:54 PM PDT


កីឡា​ករ​ជេមី​ អូហារ៉ា ខ្សែ​បម្រើ​ក្លឹប​ Wolves បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​នាង​ដានី​អេល​ឡេ​ឡល​ ជា​គូ​ដណ្តឹង​ ដោយ​ចំណាយ​ប្រាក់​ចំនួន​១១៨.៥០០​ផោន​ ទិញ​រថ​យន្ត​ហ្វើ​រ៉ា​រី​F430 ចំនួន​១​គ្រឿង​។​ មូល​ហេតុ​ដែល​កីឡា​ករ​អូហារ៉ាទើប​តែ​ផ្លាស់​ចេញ​ពី​ក្លឹប​ Spurs រូត​រះ​ក្នុង​ការ​ទិញ​រថ​យន្ត​នោះ​

ណាដាល់ស្តី​បន្ទោសក្រុម​អ្នករៀប​ចំការ​ប្រកួត ​US Open​ ​​ខណៈ​ការ​​ប្រកួតទាំង​អស់កាល​ពីថ្ងៃពុធ​ត្រូវលុប​ចោលបន្ទាប់​ពីភ្លៀងធ្លាក់​ពេញ​មួយថ្ងៃ

Posted: 07 Sep 2011 11:47 PM PDT

ណា​ដាល់-អេស្ប៉ាញ
កីឡាករ​ការ​ពា​រ​ជើង​ឯក​ក្រប​ខណ្ឌធំ ​US Openឆ្នាំ​២០១១​រ៉ា​ហ្វា​អែល ណា​ដាល់​កាល​ពី​ថ្ងៃ​ពុធ ទី៧ កញ្ញា​ បាន​ស្តី​បន្ទោស​ដោយ​ពាក្យ​ធ្ងន់ៗ​ទៅ​លើ​អ្នក​រៀប​ចំ​ការ​ប្រកួត​បន្ទាប់​ពី​ការ​ប្រកួត​នានា​ត្រូវ​បាន​ផ្អាក​ដោយ​សារ​តែ​មាន​ភ្លៀង​ធ្លាក់​ជោក​ជាំ​។ ណា​ដាល់​អះ​អាង​ថា សុវត្ថិ​ភាព​របស់​កីឡាករ​-​កីឡាការិនី​មិន​ត្រូវ​បាន​ធានា​ឲ្យ​បាន​ជាក់​លាក់​ខណៈ​

ចិនស្នើ​​​បង្កើត​តំបន់​​ផ្លាស់ប្តូរ​​​សេរី​​​នៅអាស៊ី​​​​ភាគឦសាន​

Posted: 07 Sep 2011 11:26 PM PDT

អនុ​ប្រធានគណៈ​កម្មាធិការ​ជាតិនៃ​​សន្និ​សីទ​​​ពិគ្រោះ​​​នយោបាយ​​របស់​ប្រជាជន​ចិន (CCPPC) លោក BAI LICHEN ថ្លែង​នា​​​ពេលថ្មីៗ​​នេះ​នៅចាង​ជុន ភាគ​ឦសាន​ចិន​ថា ក្នុង​កាលៈទេសៈ​​នៃ​សាកល​​​​ភាវូបនីយ​កម្ម និង​សមាហរណ​កម្ម​សេដ្ឋកិច្ច​​​តំបន់​

កីឡាករអង់គ្លេស​គ្រីស្តូ​ហ្វ៊័រ​ ​ហ៊្វ្រូម​យកឈ្នះ​ដំណាក់ទី១៧​ប្រណាំងកង់ ​Tour of Spain ​នៅអេស្ប៉ាញ

Posted: 07 Sep 2011 11:19 PM PDT


កីឡាករអង់​គ្លេស​ដើម​កំណើត​កេន​យ៉ា​គ្រីស្តូ​ហ្វ៊័រ​ ហ៊្វ្រូម​​បាន​សម្តែង​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ការ​ប្រណាំង​ក្នុង​ដំណាក់​ទី​១៧​ប្រណាំង​កង់​កម្ម​វិធី​​​​​ Tour of Spain​​​​ នៅ​ប្រទេស​​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​ពុធ​​ ទី៧​​​​​​​ខែកញ្ញា​​​​ កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​ខាង​លើ​​​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Peña Cabarga ។

រយៈពេល​ពីរ​​ឆ្នាំ​​ខាង​មុខ​​ នឹង​បើក​​សេវា​កម្ម​​ស្ថានីយ​អវកាស​​​ទៅ​កម្សាន្ត​

Posted: 07 Sep 2011 11:12 PM PDT


​ដំណាក់​កាល​សាង​សង់​ដំបូង​នៃ​គម្រោង​ការ​ស្ថានីយ​អវកាស​ផ្នែក​​ពាណិជ្ជ​កម្ម​នៅ​លើ​ពិភព​លោក​ ជា​មជ្ឈ​មណ្ឌល​​ទេស​ចរណ៍​ក្នុង​លំ​ហ​អវកាស​​សម្រាប់​អតិថិ​ជន​​របស់​ក្រុម​​ហ៊ុ​នអាកាស​​ចរណ៍ «វើជីន ហ្គា​លែន​ទិក» (Virgin Galantic) បច្ចុ​ប្បន្ន​​ការ​​សាង​សង់​បាន​សម្រេច​រួច​រាល់​​​ជាង​៩០% ​ហើយ ​និង​​មាន​ជំនឿ​ថា

ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​​ស៊ុយ​អែត​​មាន​បំណុល​​ខ្ពស់​ប្តឹង​តុលាការ​​បង្ការ​ការ​​ដួល​រលំ

Posted: 07 Sep 2011 10:35 PM PDT


«សាប»(Saab)​ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ស៊ុយ​អែត​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា ថា ​ក្រុម​ហ៊ុន​បាន​ដាក់​សំណើ​សុំ​កែទម្រង់​គ្រោង​ការ​​ផលិត​ដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​សុំ​ការ​ក្តោប​ក្តាប់​ពី​តុលាការ​លើ​ការ​ដួល​រលំ​ ព្រោះ​បច្ចុប្បន្ន​ថ្លៃ​ចំណាយ​នៅ​ជាប់​គាំង​មហា​សាល​។

ស្ត្រីម្នាក់​លោតទឹក​​​ស្ទឹង​ព្រែក​​ត្នោត​ធ្វើ​​​អត្តឃាត​​ សង្ស័យ​​​តូចចិត្ត​​​​មាន​ស្រីថ្មី​

Posted: 07 Sep 2011 09:28 PM PDT

សពស្រ្តីលោតទឹក
រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រី​​ម្នាក់​​បាន​​លោត​ទឹក​សម្លាប់​ខ្លួន​​​​ ហើយ​ស្លាប់​ដូច​បំណង​ ទោះបីជា​​មាន​ការ​​​ព្យាយាម​​ជួយសង្គ្រោះ​ពី​​​ប្រជា​ពល​រដ្ឋ​​​​នៅ​ជិត​នោះ ​​យ៉ាង​ណា​​ក៏ដោយ​។​ ហេតុការណ៍​នោះ​​បានកើត​ឡើង​​​​កាលពី​វេលា​ម៉ោង​​​​​៧​និង​​​៣០នាទី​ព្រឹក ថ្ងៃទី​​​៨ កញ្ញា ​​​​២០១១ នៅ​ចំណុច​​​ស្ពាន​ព្រែកជ្រៃ ភូមិ​​ព្រែកជ្រៃ ​សង្កាត់​ស្ពានថ្ម ​​ខណ្ឌដង្កោ ​​។ ស្ត្រី​រូបនេះ ពុំត្រូវ​​បានគេ​ស្គាល់​​អត្តសញ្ញាណ​​​ទេ នាង

កម្មករ​រោងចក្រ​​កាត់ដេរ​​​ស៊ូភើ​ថិច ទទួល​បានជោគជ័យ​​ក្នុង​ការ​តវ៉ា​​​បន្ទាប់​ពី​​ធ្វើ​កូដ​កម្ម​​បិទ​ផ្លូវ​​​ជាតិ​លេខ​​​២​

Posted: 07 Sep 2011 09:15 PM PDT

កម្មករនាំគ្នាធ្វើកូដកម្ម
រាជធានីភ្នំពេញ​​ ៖ ​​បន្ទាប់ពី​​ការ​តស៊ូ​ធ្វើ​កូដ​កម្ម​នៅ​មុខ​រោងចក្រ​​កាត់ដេរ​​​អស់រយៈ​ ពេល​ជាង​​​៤​ខែ កន្ល​ងមក ​​ជា​បន្ត​បន្ទាប់​​​ នៅព្រឹកថ្ងៃទី​​​​៨ ​កញ្ញា ​២០១១ ​កម្មករ​​រោងចក្រ​កាត់​ដេរ​ស៊ូភើ​ថិច ​ដែលមាន​​ទីតាំង​​ស្ថិត​នៅ​​តាម​​បណ្តោយ​ផ្លូវ​​​ជាតិ​លេខ​​​២

រន្ទះ​អប្រិយ​​​ប្រល័យ​ជីវិត​ស្ត្រីម្នាក់​​​​ពេល​ទៅ​​ចងគោ​នៅ​វាល​ស្រែ​

Posted: 07 Sep 2011 09:15 PM PDT

​ខេត្តកណ្តាល​​​ ៖ ​​ស្ត្រីម្នាក់​​បានស្លាប់​បាត់​បង់ជីវិត​​​នៅ​​ខណៈ​ពេលដែល​​បាត់​ចេញ​ ពីផ្ទះ​ទៅ​ចង​គោ​​នៅវាលស្រែ​​ចំពេលកំពុងមាន​​​ភ្លៀង​ធ្លាក់​​​ខ្លាំង​ ហើយគាត់ទៅជ្រក​​​​ក្រោម​ដើម​ត្នោត​​​​​រួច​ក៏ត្រូវ​រន្ទះបាញ់​​ បណ្តាល​ឱ្យស្លាប់​ភ្លាម​ៗ​​​ទៅនឹង​កន្លែង​តែម្តង​។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាលពីវេលាម៉ោង​​​​៤​ល្ងាច​ថ្ងៃទី​​៧ កញ្ញា ​២០១១ ​នៅចំណុច​វាលស្រែ​​​ភូមិកណ្តាល ឃុំ​​ឆក់​ឈើ​នាង ​​

ឈុត​ក្នុង​ របស់​ក្លឹប​ Newcastle ​ផលិត​ឡើង​សម្រាប់​យក​ចិត្ត​​ស្ត្រីអ្នក​គាំទ្រ

Posted: 07 Sep 2011 09:07 PM PDT


ក្លឹប Newcastle ផលិត​​ឈុត​ក្នុង​ដើម្បី​យក​ចិត្ត​​ស្ត្រីអ្នក​​គាំទ្រ​ក្លឹប ហើយ​ក្លឹប Newcastle ជា​ក្លឹប​បាល់​ទាត់​ដ៏​ល្បី​មួយ​ក្នុង​ក្រប​ខណ្ឌ​​ប្រឺមីញេ​លីក អង់​គ្លេស​ បាន​បង្ហាញ​​ឈុត​ក្នុង​សម្រាប់​​យក​ចិត្ត​ស្ត្រី​អ្នក​គាំទ្រ​ដ៏សិច​ស៊ី​របស់​ក្លឹប ​ដោយ​មាន​ទម្រង់​ម៉ូដ​​សិច​ស៊ី​ពណ៌​ស-ខ្មៅ

ប្រពន្ធ​​កីឡា​ករ​ពីទ័រ​ ក្រោច បង្ហាញ​រូប​រាង​សិច​ស៊ី​ក្នុង​​ឈុត​​ប៊ីគីនី​​ក្រោយ​ពីសម្រាល​កូន

Posted: 07 Sep 2011 08:55 PM PDT


ប្រពន្ធ​​កីឡា​ករ​ពីទ័រ ក្រោច ខ្សែ​​ប្រយុទ្ធ​ក្លឹប Stoke បង្ហាញ​រូប​រាង​សិច​ស៊ី​ក្នុង​​ឈុត​​ប៊ីគីនី​​ក្រោយ​ពីសម្រាល​កូន ​នាង​អេប​ប៊ី ​គ្លេន​​ស៊ី ប្រពន្ធរបស់​​កីឡា​ករ​ពីទ័រ​ ក្រោច ​បាន​បង្ហាញ​រូប​រាងសិច​ស៊ីរ​បស់​នាង​ជា​ថ្មី បន្ទាប់​​ពី​សម្រាល​បាន​កូន​ស្រី​​ឈ្មោះ​សូហ្វី​យ៉ា រូប៊ី ​កាលពី​៥​ខែ​មុន

នី​ហ្សេ​បដិ​សេធ​​វត្ត​មាន​​លោក​កាដា​ហ្វី​លើ​​ដែន​ដី​ខ្លួន​

Posted: 07 Sep 2011 08:51 PM PDT


ប្រឈម​មុខ​នឹង​ពាក្យ​ចចាម​អារ៉ាម​នានា​អំពី​វត្ត​មាន​ជា​យថា​ហេតុ​របស់​អតីត​មេដឹក​នាំ​លី​ប៊ី លោក​មូ​អាម៉ា​ កា​ដា​ហ្វី ស្ថិត​នៅ​លើ​ដែន​ដី​នី​ហ្សេ​ រដ្ឋា​ភិ​បាល​របស់​ប្រទេស​នេះអះ​អាង​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា ថា លោក​កាដា​ហ្វី ពុំ​បាន​ស្ថិត​ក្នុង​ប្រទេស​នី​ហ្សេ​ឡើយ។

បុរសម្នាក់​ត្រូវ​មិត្ត​ស្រី​ចាក់​ទឹក​ក្តៅ​រលាក​ប្រដាប់​ភេទ

Posted: 07 Sep 2011 08:50 PM PDT

ប្រភពពី​​​ព័ត៌មាន​​បរទេស​​បាន​ឱ្យ​​ដឹងថា យុវជនម្នាក់​​បាន​រត់​​ទាំង​អាក្រាត​​កាយ​ទៅ​​កា​រិយាល័យ​​ប៉ូលិស​ដែល​​ ចម្ងាយ​​៥គីឡូម៉ែត្រ​ ដើម្បី​សុំ​អន្តរាគមន៍​ដល់​​សុវត្ថិភា​ព បន្ទាប់​​មិត្ត​ស្រី​ចា​ក់​ទឹក​​ក្តៅ​​លើ​ប្រដាប់​​ភេទ​រប​ស់​គាត់។ ប្រភពដែ ​ល​បាន​ដក​ស្រង់​ចេ​ញ​ពី​ Harian Metro ​បានឱ្យ​ដឹ​ង​ថា មុន​​ពេល​កើត​​ហេតុ​នៅ​យ​ប់​​​នោះ បុរស​រង​​គ្រោះ​​បាន​និយា​យ​​ប្រាប់​មិត្ត​​ស្រី​ថា​ គាត់​ចង់​​ផ្តាច់​ទំនាក់​ទំនង​​ស្នេហា​ជា​​មួយ​នាង ។​ក្រោយ​​មក​​ពួកគេ​បាន​កក់​បន្ទប់​​សណ្ឋា​គារ​មួយ​នៅ​ទី​ក្រុង​​គួឡាឡាំពួរ ដើម្បី​ពិភាក្សា​រឿង​ចែក​​ផ្លូវ​គ្នានេះ​ ហើយ​​ក៏​ជា​យប់​ដែល​​យុវជន​រូប​​នោះ​​រលា​ក​ប្រ​ដាប់​ភេទ​ដែរ ។

ព្រៃលិចទឹក​​​នៅចំណុច​ក្បាល​​​ហុង​​ទី1កំពុង​​រង​ការ​​កាប់​បំផ្លាញ​

Posted: 07 Sep 2011 08:46 PM PDT

ព្រៃដែលកាប់បំផ្លាញ
ខេត្ត​ព្រះសីហនុ ៖ ព្រៃលិចទឹកដែល​ជាជម្រកសម្រាប់មច្ឆជាតិ​​គ្រប់ប្រភេទពង​កូន​ប្រមាណ៥០ហិកតា នៅចំណុច​ក្បាលហុងទី១ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ កំពុង​រងការកាប់​​បំផ្លាញ​យ៉ាងអនាធិបតេយ្យ​ពីសំណាក់ជន​​មួយ​ចំនួន​​ដោយសារ​ ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ។

មន្ត្រី​ប្រឆាំង​បទ​ល្មើស​​សេដ្ឋកិច្ច​ដុត​បំផ្លាញ​​​សាច់​ក្រួច ខូច​គុណ​ភាព​​​​ជាង​២០០​គីឡូ​ក្រាម​

Posted: 07 Sep 2011 08:46 PM PDT

ដុតកម្ទេចចោលសាច់​ខូច​គុណភាព
រាជធានីភ្នំពេញ​​ ៖ ​​កាលពីវេលាម៉ោង​​៤​និង​​៣០នាទីល្ងាច​ថ្ងៃទី​​៧ កញ្ញា ​២០១១ ​​មន្ត្រី​ការិ​យា​​ល័យ​​ប្រឆាំង​​បទល្មើស​​​សេដ្ឋកិច្ច​​​រាជ​ធានី​ភ្នំពេញ ​​ដឹក​នាំ​ដោយ​លោក​ពិត បញ្ញា ប្រធាន​ការិ​យា​​ល័យ​​ បានដឹក​សាច់ក្រួច​​ខូចគុណភាព​​ជាង​​​​២០០​គីឡូ​ក្រាម យកទៅដុត​បំផ្លាញ​ចោល​​នៅ​ទីលាន​ចាក់​សំរាម​ស្ទឹង​មានជ័យ ។ ​​

វាយ​ប្រហារ​​ភេរវ​កម្ម​2​នៅ​ប៉ា​គី​ស្ថាន​​ស្លាប់​25នាក់​ ​របួស​55នាក់​

Posted: 07 Sep 2011 08:43 PM PDT

នៅ​កន្លែង​វាយ​​ប្រហារ​ភេរវកម្ម​​មួយ​ក្នុង​ទី​ក្រុង​កេតតា​
ទូរទស្សន៍​ក្នុង​ស្រុក EXPRESS និង AJJ រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​២៥​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ៥៥​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ក្នុង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​២​នៅ​ទី​ក្រុង​កេតតា​ ភាគ​និរតី​ប៉ាគីស្ថាន​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!