The Phnom Penh Post - KHMER: “ស្ត្រី​ម្នាក់​ប្តឹង​មេ​បញ្ជាការ​រង​អង្គរក្ស​ ហ៊ុន សែន ក្នុង​ករណី​ជម្លោះ​ដី​ធ្លី” plus 9 more

The Phnom Penh Post - KHMER: “ស្ត្រី​ម្នាក់​ប្តឹង​មេ​បញ្ជាការ​រង​អង្គរក្ស​ ហ៊ុន សែន ក្នុង​ករណី​ជម្លោះ​ដី​ធ្លី” plus 9 more


ស្ត្រី​ម្នាក់​ប្តឹង​មេ​បញ្ជាការ​រង​អង្គរក្ស​ ហ៊ុន សែន ក្នុង​ករណី​ជម្លោះ​ដី​ធ្លី

Posted: 05 Sep 2011 02:40 AM PDT

ភ្នំពេញៈ ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ស្ថាប័ន​កំពូលៗ​នៅ​រាជ​ធានី​ភ្នំពេញ ប្រឆាំង​នឹង​ឧត្តមសេនីយ៍​ទោ ណឹម ម៉េង មេ​បញ្ជាការ​រង​អង្គភាព​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​ចោទ​ប្រកាន់​​ឧត្តមសេនីយ៍​រូប​នេះ​ថា​បាន​រំលោភ​យក​ដី​ធ្លី​របស់​គាត់​ ដែល​មាន​ទំហំ​ជាង ៩​ម៉ឺន​ម៉ែត្រ​ការ៉េ នៅ​ខេត្ត​ព្រះសីហនុ។

កូកាកូឡាសម្លឹង​រក​ឱកាស​បង្កើន​ការ​លក់​ភេសជ្ជៈ​នៅ​ចិន

Posted: 05 Sep 2011 02:14 AM PDT

110905_b05

ប៉េកាំងៈ ក្រុម​ហ៊ុន​កូកាកូឡា ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ភេសជ្ជៈ​ធំ​ជាង​គេ​របស់​ពិភពលោក កំពុង​វិនិយោគលើ​រោង​ចក្រ​ផលិត​ដប និងលើ​​រថយន្ត​ចែក​ចាយ​ភេសជ្ជៈ​នៅ​ប្រទេស​ចិន ដោយ​សារ​ក្រុម​ហ៊ុន​នេះ កំពុង​កំណត់​គោល​ដៅ​បង្កើនតម្រូវ​ការ​ភេសជ្ជៈ​ជាមធ្យមសម្រាប់​អតិថិជន​ ម្នាក់​ឲ្យ​លើស​ពី​តម្រូវ​ការ​ភេសជ្ជៈនាពេល​បច្ចុប្បន្ន​ពី​រដង​ក្នុង​មួយ​ ខែ។

អ្នក​បឹងកក់​មិន​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​សែន​ព្រេន​អ្នក​តា​ម្ចាស់​ស្រុក

Posted: 05 Sep 2011 01:55 AM PDT

110905_b03

ភ្នំពេញៈ ក្រុម​អ្នក​ភូមិ ដែល​ត្រូវ​បាន​កាត់​ចេញ​ពី​គម្រោង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​លើ​ដី ​ទំហំ ១២,៤៤​ហិកតា​ ក្នុង​តំបន់​បឹង​កក់ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​នាំ​គ្នា​រៀប​ចំ​ពិធី​សែន​ព្រេន​មួយ​នៅ​លើ​ទីតាំង​ដី​ផ្ទះ​របស់​ពួកគេ​ ដែល​ត្រូវ​បាន​បូម​កប់​ពន្លិច​ដោយ​ដី​ខ្សាច់ ដើម្បី​បួង​សួង​អ្នកតា​ម្ចាស់​ដី ឲ្យ​ជួយ​ដល់​ពួក​គាត់​ក្នុង​ការ​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី។

ដួង សុខគា នឹង​ទៅ​សម្ដែង​នៅ​អូស្ត្រាលី​ជា​លើក​ដំបូង

Posted: 05 Sep 2011 01:29 AM PDT

110905_b02

ភ្នំពេញៈ លោក​ ដួង​ សុខគា​ ដែល​សិល្បករ​មាន​វោហារ​ស័ព្ទ​នៅ​ក្នុង​កម្មវិធី​ សុខគា​ លក្ខិណា​ ប៊ីអាយជី​ ព្រម​ទាំង​កម្ម​វិធី​សំណើច​តាម​ភូមិ​ នឹង​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ចំណី​ចក្ខុ​របស់​ទស្សនិក​ជន​មួយ​រយៈ​ដោយ​សារ​តែ​ លោក​ត្រូវ​បាន​អញ្ជើញ​ទៅ​សំដែង​នៅ​ឯ​ប្រទេស​អូស្រ្តាលី។

លោក វ៉ាន់ ណាត ទទួល​មរណភាព​​ហើយ

Posted: 05 Sep 2011 01:18 AM PDT

ភ្នំពេញៈ លោក វ៉ាន់ ណាត អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង ឬ​មន្ទីរ​ស-២១ បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​គ្រួសារ​របស់​គាត់​សម្រេច​បញ្ជូន​គាត់​ត្រឡប់​ទៅ​សម្រាក​ព្យាបាល ​នៅ​ផ្ទះ​វិញ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។

 

កម្មករ​រោង​ចក្រ​ជាវៃ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ក្រោយ​សម្រប​សម្រួល

Posted: 05 Sep 2011 01:06 AM PDT

ភ្នំពេញៈ កម្មករ​រោង​ចក្រ​កាត់​ដេរ​ជាវៃ​(Jie Wei)​ជាង ៣០០​នាក់ សម្រេច​ចូល​ធ្វើ​ការ​វិញ​ហើយ បន្ទាប់​ពី​មាន​លទ្ធផល​វិជ្ជមាន​នៃ​ការ​សម្រប​សម្រួល​គ្នា​រវាង​ក្រុមហ៊ុន កម្មករ​រោងចក្រ និង​ក្រសួង​ការងារ នៅ​ថ្ងៃ​នេះ។

អ្នក​សារព័ត៌មាន​២៥​រូប​ទទួល​ការ​បណ្តុះ​បណ្តាល​ផ្នែក​អភិវឌ្ឍន៍​សហគមន៍

Posted: 04 Sep 2011 10:07 PM PDT

110905_b06

ភ្នំពេញៈ អ្នក​កាសែត​ចំនួន ២៥​នាក់​មក​ពី​បណ្តា​ស្ថាប័ន​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​នៅ​ក្នុង​ប្រទេស​ កម្ពុជា បាន​ចូល​រួម​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​មួយ​​ស្តី​ពី​ការ​អភិវឌ្ឍន៍​ សហគមន៍ រៀប​ចំ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ​យូណេស្កូ។

អតីត​អធិការបតី​អាល្លឺម៉ង់​អំពាវ​នាវ​ឲ្យ​បង្កើត​«សហ​រដ្ឋ​អឺរ៉ុប»

Posted: 04 Sep 2011 09:34 PM PDT

110905_b01

ប៊ែរឡាំងៈ អតីត​អធិការបតី​អាល្លឺម៉ង់ លោក Gerhard Shroeder កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្កើត​ «សហ​រដ្ឋ​អឺរ៉ុប» ដោយ​លោក​លើក​ឡើង​ថា ប្លុក​មួយ​នេះ​ត្រូវការ​នូវ​រដ្ឋាភិបាល​រួម​មួយ ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច​នា​ពេល​អនាគត។

កោះ​ហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​ពីរ​នាក់ និង​អ្នក​កាសែត​ម្នាក់​ចូល​បំភ្លឺ

Posted: 04 Sep 2011 09:15 PM PDT

រតនគិរីៈ តុលាការ​ខេត្ត​រតនគិរី បាន​ចេញ​ដីកា​មួយ​កោះ​ហៅ​មន្រ្តី​អង្គការ​អាដហុក​ចំនួន ២​នាក់ និង​អ្នកកាសែត​ម្នាក់ មក​សាក​សួរ​ពី​រឿង​ញុះ​ញង់​បង្ក​ឲ្យ​មាន​បទ​ល្មើស​ក្នុង​រឿង​ទំនាស់​ដី​ធ្លី ​រវាង​អ្នក​ភូមិ​ជន​ជាតិ​ទំពូន ក្នុង​ស្រុក​លំផាត់​ជាមួយ​ក្រុមហ៊ុន DM Group។

អ៊ីរ៉ង់​និយាយ​ថា ឥណ្ឌា​​ទូទាត់​សំណង​ទាំង​អស់​៥​ពាន់​លាន​ដុល្លារ

Posted: 04 Sep 2011 08:59 PM PDT

តេរ៉ង់ៈ ទេសាភិបាល​ធនាគារ​កណ្តាល​​អ៊ីរ៉ង់ លោក ម៉ាមូដ បាម៉ានី បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា​ ប្រទេស​ឥណ្ឌា​បាន​បង់​ប្រាក់​បំណុល​ប្រេង​​ទាំង​អស់​នៅ​ឆ្នាំ​នេះ ដោយ​សារ​តែ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ទណ្ឌកម្ម​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!