Koh Santipheap Daily

Koh Santipheap Daily


លោក​​អូបាម៉ា​​បង្ហាញ​ផែន​ការ​​ថ្មី​សម្រាប់​ការ​ងារ​​មាន​ទឹក​ប្រាក់​​447ពាន់​​លាន​ដុល្លារ

Posted: 09 Sep 2011 12:57 AM PDT

លោក​អូបាម៉ា​​ថ្លែង​ក្នុង​សភា​
ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា​ កាល​ពី​យប់​ថ្ងៃ​ទី​៨ កញ្ញា​ នា​ឱកាស​កិច្ច​ប្រជុំ​រួមមួយ​របស់​សភា​បាន​បង្ហាញ​ផែន​ការ​ថ្មី​របស់​លោក​សម្រាប់​ការ​ងារ​ដែល​មាន​ទឹក​ប្រាក់​៤៤៧​ពាន់លាន​ដុល្លារ​ដែល​ផែន​ការ​នោះ​ក្នុង​បំណង​ជំរុញ​សេដ្ឋ​កិច្ច​អាមេរិក និង​កែ​លំអ​ការ​ងារ។

ប្រជាពលរដ្ឋ​​​នៅឃុំ​២ ធ្នូ ​​​ស្រុកស្នួល ​សុំ​ឱ្យសម្តេចតេជោ​​​ជួយអន្តរាគមន៍​​ក្រុម​ហ៊ុន​​​​៣រំលោភ​​​យក​ដីរបស់ពួកគាត់​

Posted: 09 Sep 2011 12:50 AM PDT

ប្រជាពលរដ្ឋមកតវ៉ា និងសុំ​សម្តេចឱ្យជួយ
រាជធានីភ្នំពេញ​​ ៖ ​​ប្រជាពលរដ្ឋ​​​​ចំនួន​​​​៧០​នាក់ ក្នុង​ចំណោម​​​ប្រជាពលរដ្ឋ​​​​​៤០០​គ្រួសារ​រស់​នៅ​ភូមិ​​​​១០៩ ភូមិ​១០៣ និង​ភូមិ​​១០៤ ឃុំ​២ធ្នូ ​​ស្រុក​ស្នួល​ ខេត្តក្រចេះ បាននាំគ្នា​​​ប្រមូលផ្តុំ​​នៅ​ក្រោម​​​ដើមពោធិ៍​មុខវត្ត​បទុមវតី ស្ថិតក្នុង​​សង្កាត់​ចតុមុខ ​​ខណ្ឌ​ដូនពេញ ​​កាលពីព្រឹកថ្ងៃទី​​៩ កញ្ញា ​២០១១ ​ប្រយោជន៍​​​​សុំ​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន

ថវិកា​​​​​​ជា​អំណោយ​​​របស់​សប្បុរស​​​ជនឯ​​​នាយ​សមុទ្រ​ជួយ​ដល់​​ជន​ក្រីក្រ​​ក្នុងស្រុក​

Posted: 09 Sep 2011 12:42 AM PDT

តំណាងកោះសន្តិភាពប្រគល់អំណោយ
​ខេត្តព្រៃវែង​​​ ៖ ​​កាលពីព្រឹកថ្ងៃទី​​៧ កញ្ញា ឆ្នាំ​២០១១ ​​ភ្នាក់ងារសារ​​ព័ត៌​មាន​កោះ​សន្តិ​ភាព​ប្រចាំ​​​​​​ខេត្តព្រៃវែង ​​បាននាំ​យកអំណោយជា​ថវិកា​​​​​​​​របស់​លោក​​​ហ៊ីង ​សុជាតិ ​​​នៅរដ្ឋ​អូហៃយ៉ូ ​សហ​រដ្ឋ​អាេមរិក ​​ដែលផ្ញើ​តាមរយៈ​​លោក​ណុប ច័ន្ទ​ដារ៉ា​ សហការី​កោះសន្តិភាព​​​នៅក្រុង​​ឡង​ប៊ិច​​​ ទៅ​ជូនដល់​ដៃ​លោក​យ៉ុន សាមិត្ត

ក្រុម​ចោរ​​​ប្លន់​ផ្ទះ​​មន្ត្រី​ប៉ូលិស​​ស្រុក​ដង​ទង់​​​សង្ស័យ​ជា​​រឿង​ប្រឌិត​

Posted: 09 Sep 2011 12:40 AM PDT

​​ខេត្តកំពត​​​ ៖ ​​ក្រុមចោរ​​​ប្លន់​មាន​គ្នា​​​​ចំនួន​២​នាក់ ប្រដាប់​ដោយ​​អាវុធ​អាកាមួយដើម ​បាន​​ធ្វើស​កម្ម​ភាព​​ប្លន់​ផ្ទះរបស់​​ស្ត្រីម្នាក់ឈ្មោះ​​​​ណុប ទៀង អាយុ​​​៣៥​ឆ្នាំ ​មានកូនស្រីម្នាក់ អាយុ​​​៣​ឆ្នាំ ​នៅ​ភូមិ​​ដំណាក់​ត្រយឹង ​​ឃុំខ្ជាយខាងត្បូង​​​ ស្រុក​ដង​ទង់ ។

ប្រធានា​ធិបតី​​កូរ៉េ​ខាង​ត្បូង​​ដាក់​លក្ខ​ខណ្ឌ​​សម្រាប់​ការ​​ជួប​គ្នា​​កំពូល​​រវាង​កូរ៉េ​ទាំង​2

Posted: 09 Sep 2011 12:35 AM PDT

ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​លោក​លី​ម្យុង​បាក់​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា ថា លោក​បើក​ចំហសម្រាប់​ការ​ជួ​ប​គ្នា​កំពូល​មួយ​ជាមួយ​កូរ៉េ​ខាង​ជើង ក៏​ប៉ុន្តែ​ត្រូវ​មាន​ការ​ធានា​មួយ​ថា ការ​ជួប​​គ្នា​កំពូល​នោះ​នឹង​នាំ​មក​នូវ​សន្តិ​ភាពក្នុង​ឧប​ទ្វីប​កូរ៉េ​។

ចេស៊ីកា ស៊ីម​សុន​​ប​ដិ​សេធ​ព័ត៌​មាន​​វះ​កាត់​សុដន់

Posted: 09 Sep 2011 12:29 AM PDT


យោងទៅតាម​ប្រភព​ព័ត៌​មាន​ឆាយ​ណា​ដេលី​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​​៨ កញ្ញា ​បាន​ឱ្យ​ដឹង​​ថា ៖ ​​តារា​សម្តែង និង​ចម្រៀង​​ចេស៊ី​កា ​ស៊ីមសុន ​បាន​​​ធ្វើ​ការ​​បដិ​សេធ​ព័ត៌​មាន​ដែលថា នាង​កំពុង​វះ​កាត់​សុដន់​​របស់​នាង​​បង្រួម​ឱ្យ​​តូច​​​វិញ ដើម្បី​ងាយ​ស្រួល​ក្នុងការ​ស្លៀក​​​សម្លៀក​បំ​ពាក់​ឈុត

សេឡេណា​ ជេន ​នឹង​ចូល​រោង​ការ​​នៅ​​បំណាច់​ខែ​តុលា​ ​តែ​ពន្យា​ពេល​​ក្រេប​ទឹក​ឃ្មុំ

Posted: 09 Sep 2011 12:22 AM PDT


ទីក្រុង​តៃប៉ិ ៖ ​យោង​ទៅតាម​ប្រភពព័ត៌​មាន​ពី​កាសែត​​ញូ​អេស៊ី​ ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​​​ព្រស្បហតិ៍​ ទី​៨ កញ្ញា បាន​ឱ្យ​ដឹង​ថា តារា​ចម្រៀង​​តៃវ៉ាន់​​ សេឡេ​ណា ជេន មាន​គម្រោង​​ចូល​រោង​ការ​នៅថ្ងៃ​ទី​៣១ ​តុលា​ខាង​មុខ​​ ចំ​ថ្ងៃ​ខួប​​កំណើត​លើក​ទី​៣០ ​របស់​នាង​​ជា​មួយ​​នឹង​លោក Richard Chang ។

អាជ្ញាធរ​​ខណ្ឌទួលគោក​​ប្រើធម៌ក្តៅ​ស្ទូច​យក​រថយន្ត​​ដាក់​លក់​​​លើ​ចីញ្ចើម​​​ផ្លូវ​

Posted: 09 Sep 2011 12:05 AM PDT

រថយន្តដែលស្ទូច
រាជធានីភ្នំពេញ​​ ៖ ​​រថយន្ត​​ស៊េរី​​ទំនើប​​​ចំនួន​​​២គ្រឿង ​រួមទាំង​​​ក្បាល​រថយន្ត​មួយគ្រឿង​ត្រូវ​បាន​អាជ្ញាធរ​​ខណ្ឌទួលគោក​​​​ប្រើ​ គ្រឿងចក្រ​​​​ស្ទូច​​យក​បញ្ជូនទៅ​កាន់​សាលា​ខណ្ឌ​​នៅក្នុង​​ការ​រៀបចំ​​ សណ្តាប់ធ្នាប់​​​​នៅ​តាម​ដង​វិថី​ឧកញ៉ាទេពផន​ ​​​វិថី​នេហ៍​រុ និង​វិថី​​ព្រះមុនីរ៉េត ​កាលពីព្រឹក​​​ថ្ងៃទី​​៩ កញ្ញា ២០១១ ដែលដឹកនាំ​ដោយ​លោកសាំង សុភៈ​វិចិត្រ ​អភិបាលរង​ខណ្ឌទួលគោក​។

ឃាត់ខ្លួនមនុស្ស3នាក់នៅសណ្ឋាគារភ្នំពេជ្រជាប់ចោទចាប់ជំរិតទារប្រាក់

Posted: 09 Sep 2011 12:05 AM PDT

បុរសជាប់ចោទ
ខេត្តពោធិ៍សាត់ ៖ បុរសពីរ​នាក់​ និងស្ត្រី​ម្នាក់បានជាប់ចោទពីបទចាប់ជំរិតទារប្រាក់ខណៈ​ពេល ហៅជនរងគ្រោះមកបង្ខាំងទុក​នៅក្នុង​បន្ទប់សណ្ឋាគារហើយឱ្យ​ម្ដាយ​ឪពុក​រក​ លុយចំនួន១៧.០០០ដុល្លា​រ​ មកលោះទើប​ឱ្យ​ទៅវិញ។ ករណីនេះបានកើតឡើងកាល​ពីរំលង​អធ្រាត្រ​​ថ្ងៃទី៦ កញ្ញា ឆ្នាំ២០១១ នៅសណ្ឋាគារ​ភ្នំពេជ្រ ខេត្តពោធិ៍សាត់។

គ្រួសារ​ក្រីក្រ​​ទទួលអំណោយ​​​ពីសមាគម​​​នារីខណ្ឌ​​​ដូនពេញ​

Posted: 08 Sep 2011 11:56 PM PDT

ទិដ្ឋភាពចែកអំណោយ
រាជធានីភ្នំពេញ​​ ៖ ​​​លោកស្រីព្រំ សីមា ​​អនុ​ប្រធាន​​​សមាគមនារី​​​កម្ពុជា ដើម្បី​​​សន្តិភាព​​ និងអភិវឌ្ឍន៍​ខណ្ឌ​​​ដូនពេញ បានចុះចែក​អំណោយ​​ដល់​​​ជនក្រីក្រ​ចំនួន​៦គ្រួសារ​នៅសាលា​សង្កាត់​​ផ្សារ​ កណ្តាលទី​​​១ ​កាលពីព្រឹក​​​ថ្ងៃទី​​​​៩ កញ្ញា ​២០១១ ​ដោយមានការ​ចូលរួមពី​លោក​សំ សារិទ្ធ ​ចៅសង្កាត់​ផ្សារ​កណ្តាលទី​១ ​​ប្រធានផ្សារ​​កណ្តាល និង​មន្ត្រី​​​សាលា​​​​សង្កាត់​ជា​ច្រើន​រូបទៀត​។​

ស្រវឹងខ្លាំងបើក​​​​​រកម៉ូយ​ក្រឡាប់​​ច្រើន​ត្រឡប់​​​​លើ​ដង​ផ្លូវ

Posted: 08 Sep 2011 11:56 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​​កំពង់​ស្ពឺ​ ៖​ ​រថយន្ត​​ម៉ាក​សាង​យ៉ុង​មួយ​​គ្រឿង​​ បាន​ក្រឡាប់​​ជា​​​ច្រើន​ត្រឡប់​​​​​រួច​​​យក​ជើង​ទ្រ​មេឃ ​​​​ខណៈ​ដែល​ម្ចាស់​​បើក​​​ឆាប​ចុះ​​​ឡើង​រក​ម៉ូយ​​ហើយ​បត់​​ឆ្វេង​​ ស្តាំកាលពី​​វេលា​​​ម៉ោង​​​២​និង​​​​៣០​នាទី​​​​រសៀល​​​ថ្ងៃ​ទី​៨ កញ្ញា​ ។ ​ហេតុ​​​​ការណ៍​នេះ​​បណ្តាល​​ឱ្យ​​​អ្នក​​​បើកបរ​​រថយន្ត​​​​​និង​​​ព្រូ​​២ ​នាក់​​​រង​របួស​​​ស្រាល​ ។

កម្ពុជា​ត្រៀម​​ខ្លួន​ទៅ​ចូល​​រួម​ពីព័រណ៍​​អន្តរជាតិ​ធ្វើ​នៅ​ប្រទេស​វៀត​ណាម​

Posted: 08 Sep 2011 11:17 PM PDT

រាជធានីភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​ទៅ​ចូលរួម​ពិ​ព័រ​ណ៍​អន្ដរជាតិ​ធ្វើនៅ​ទី​ក្រុង​​ ហូជីមិញ ​ប្រទេស​វៀត​ណាម​​ចាប់ពី​ថ្ងៃ​ទី​១៣ ​ដល់​ថ្ងៃ​១៧ ​កញ្ញា ខាង​មុខ​​នេះ ដោយ​នាំ​យក​របាំ​ប្រពៃណី​ខ្មែរ ដូច​ជា​របាំ​អប្សរា តន្ដ្រី​កំដ​រអារម្មណ៍ ការ​បង្ហាញ​ម៉ូដ​សម្លៀក​​បំពាក់​ខែ្មរ និង​ម្ហូប​ខ្មែរ​ទៅ​បង្ហាញ​ក្នុង​ពិព័រ​ណ៍​អន្ដរជាតិ​​នោះ​ផង​ដែរ។

ពួក​ប្រឆាំង​ស៊ីរី​​អំពាវ​នាវ​រក​ជំនួយ​​អន្តរ​ជាតិ​

Posted: 08 Sep 2011 11:09 PM PDT

ជន​ស៊ីវិល​ស៊ីរី​​ម្នាក់​ដែល​​ត្រូវ​បាញ់​ស្លាប់​
ពួក​ប្រឆាំង​លួច​លាក់​ស៊ីរីបាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា ដល់សហ​គមន៍​អន្តរ​ជាតិ​ឱ្យ​បញ្ជូន​ពួក​អ្នក​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស​ដើម្បី​ប៉ុន​ប៉ង​បញ្ចប់​ការ​វាយ​ប្រហារ​ខាង​យោធា​មក​លើ​ជន​ស៊ីវិល​ ខណៈ​ដែល​ការ​បង្ក្រាប​ត្រូវ​បាន​ពង្រឹង​ក្នុង​ប្រទេស​។

សាលា​ឧទ្ធរណ៍​លើកពេល​សវនាការ​​លើ​សំណុំរឿង​​​ភរិយា​​លោក​ឧកញ៉ាខូវ​ ជី​លី ​ទៅថ្ងៃ​ទី​៤ តុលា បន្តទៀត​

Posted: 08 Sep 2011 11:07 PM PDT

ភរិយាលោក ខូវ​ ជីលី
រាជធានីភ្នំពេញ​​ ៖ ​​សាលា​ឧទ្ធរណ៍​​​កាល​ពី​ព្រលប់​ថ្ងៃទី​​៨ កញ្ញា ​​​២០១១ បានប្រកាស​​​​លើក ពេលសវនាការ​​លើ​សំណុំ​រឿង​​​​ភរិយា​​លោក​ឧកញ៉ា​​ខូវ ជីលី ដែលគេ​ស្គាល់​ច្បាស់​ថា ​ជា​សេដ្ឋី​​​​ពីរជំនាន់​​​មក​ហើយ​នោះ ​​​ទៅ​បន្ត​ជម្រះ​នៅ​​ថ្ងៃ​ទី​​​​៤ តុលា ​២០១១ ខាងមុខនេះ ​​វិញ ​បន្ទាប់​​​ពី​សវនាការ​​​​បានប្រព្រឹត្ត​​ទៅ​​អស់​រយៈ​ពេល​​​​​មួយ​ល្ងាច​​ ប៉ុន្តែ​មិន​​​​អស់សេចក្តី​។

រដ្ឋសភា​​​​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​​​របស់លោក​​ជំទាវយីងឡាក់ ​នាយករដ្ឋ​មន្ត្រី​ថ្មីថៃ

Posted: 08 Sep 2011 09:18 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​លោក​ឈាង វុន ប្រធាន​​​គណៈ​កម្ម​ការ​​កិច្ច​​ការ​បរទេស​​សហ​ប្រតិ​បត្តិ​​​​ការ​អន្តរជាតិ ​ ឃោសនា​​​ការ និង​ព័ត៌​មាន​​​របស់រដ្ឋសភា​​បានមានប្រសាសន៍​​​កាលពី​ព្រឹក​ថ្ងៃ​ទី​​​​៩ កញ្ញា ​​​២០១១ ​​ថា លោក​បាន​​ទទួលព័ត៌មាន​​​ថា លោកជំទាវ​យីង​ឡាក់ ​នាយករដ្ឋមន្ត្រី​​​ថៃ គ្រោង​​​​​នឹង​ដឹកនាំ​​គណៈ​ប្រតិភូ​​​​មក​បំពេញ​​ទស្សន​កិច្ច​​ផ្លូវ​​រដ្ឋ​ នៅ​​​កម្ពុជា

សែងលោក​​មូបារ៉ាក់​មក​​​បង្ហាញ​ខ្លួន​នៅ​​តុលាការ​ក្នុង​​សវនា​ការ​លើក​ទី​5

Posted: 08 Sep 2011 08:58 PM PDT

លោក​​មូបារ៉ាក់​ដែល​​គេ​សែង​ចូល​តុលាការ​
អតីត​ប្រធានា​ធិបតី​អេហ្ស៊ីប លោក​ហ៊ូស្នី មូបារ៉ាក់​ ត្រូវ​គេ​សែង​កាល​ពី​ថ្ងៃទី​៨ កញ្ញា ចូល​តុលាការ​ជា​ថ្មី​អម​ដោយ​កូន​ប្រុស​២​នាក់​របស់​លោក​ និង​អតីត​រដ្ឋ​មន្ត្រី​មហា​ផ្ទៃលោក​ហា​ប៊ីប អែល​អាដ​លី សម្រាប់​សវនាការ​​លើក​ទី​៥​កាត់​ទោស​ពួក​គេ​។

ប្រកាសតែងតាំងមន្ត្រី57រូប សម្រាប់អនុវត្ត​ផែន​ការ​3​ឆ្នាំ​នៃកម្មវិធីជាតិ

Posted: 08 Sep 2011 08:58 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្តក្រចេះ ៖ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១១ នៅសាលប្រជុំគណៈកម្មាធិការ​ប្រតិ​បត្តិ​​​ មាន​​ប្រារព្ធពិធីប្រកាសមុខតំណែងមន្ត្រី​នៃ​កម្មវិធី​ ចំណាយប្រតិបត្តិអាទិភាពសម្រាប់អនុវត្ត​ផែន​ការ​៣​ឆ្នាំ (ផអ៣) នៃ​កម្មវិធីគម្រោងជាតិ និង​គម្រោង LASED។ ពិធីនេះបាន​ប្រារព្ធ​ធ្វើ​ក្រោមអ​​ធិបតីភាពលោក​ខាំ ភឿន អភិបាល​ខេត្ត​

សម្តេច​​តេជោ​ហ៊ុន សែន ដឹកនាំ​មន្ត្រី​​​រាជរដ្ឋាភិបាល​​​​ចូលក្រាប​បង្គំគាល់​​​ព្រះមហា​ក្សត្រ​

Posted: 08 Sep 2011 08:56 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​សម្តេច​តេជោ​​​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន នឹង​​ដឹកនាំ​មន្ត្រី​រាជរដ្ឋាភិ​បាល​​​​ច្រើនរូប​ចូលបង្គំ​គាល់​ព្រះ​​ មហាក្សត្រ​​​ព្រះ​​បរម​នាថ ​នរោត្តម សីហមុនី ​នា​រសៀលថ្ងៃទី​​​៩ កញ្ញា ​២០១១ នេះ​នៅព្រះ​បរាម​​រាជវាំង ដើម្បី​​​សម្តែង​​​ការ​គួរសម និង​​ទូលថ្វាយ​​​ពីសភាពការណ៍ផ្សេងៗ​ដែលកើតមាន​ក្នុង​ប្រទេស​​​ និង​កម្ម​​វិធីនយោ​បាយ​មួយចំនួន​​ដែលរាជ​រដ្ឋាភិបាល​​​កម្ពុជា​បាន​អនុវត្ត​ ​នា​ពេលកន្លង

ហៅ​​​​គេ​ឱ្យ​​ផឹកស៊ី​​​ជាមួយ ​ដូច​ហៅ​គេ​ឱ្យ​មក​ចាក់​មួយកាំបិត​​លិច​មួយចង្អុល​ដៃ​

Posted: 08 Sep 2011 08:52 PM PDT

យុវជនរងគ្រោះ
​ខេត្តកំពត​​​ ៖ ​​យុវជនជា​កម្មករ​ដាំដំឡូង​មី ​ម្នាក់​​​ត្រូវគេ​ចាក់​មួយ​កាំបិត​ចុងស្រួច​ត្រូវឆ្អឹង​​​ជំនីរ លិច​មួយចង្អុលដៃ ​​ខណៈ​​ពេល​​ដែល​ទៅ​ផឹកស៊ី​​​នោះ ជួបគ្នា​​ជាមួយក្រុម​​ជនដៃ​ដល់​​ ហើយ​ក៏​​ហៅ​ឱ្យ​​ផឹក​ស៊ី​​ជាមួយ​។ លុះពេល​ផឹកស៊ី​​ស្រវឹង​ច្រៀង​ខារ៉ា​អូខេ​​បណ្តើរ​ នាំ​​គ្នាឡើងរាំ​​​បណ្តើរ​​​ក៏​​មានការ​រុញ​​ច្រាន​គ្នា​​ក្លាយទៅជា​​ទំនាស់ ​កាប់ចាក់​​​គ្នា​តែម្តង

ធនាគារកណ្តាល​អូស្ត្រាលី៖ ​គោល​នយោ​​បាយ​​ល្អ​បំផុតគឺការ​រក្សាលំនឹង

Posted: 08 Sep 2011 08:46 PM PDT

ប្រធានធនាគារ​កណ្តាលរបស់​ប្រទេស​អូស្ត្រាលី​ ​បាន​ថ្លែង​​នៅ​ថ្ងៃទី​៧​ កញ្ញា​ ថា​ វាជា​គោល​នយោបាល​ល្អបំផុតក្នុងពេល​ស្ថាន​ភាព​សេដ្ឋ​កិច្ច​​ពិភពលោក​ដែលមិន​ប្រាកដបែប​នេះ ​គឺ​ការ​រក្សា​​លំនឹង​ ។ ការលើកឡើងនេះ​ជា​សញ្ញា​មួយ​​​ដែល​ថា​ អត្រាការប្រាក់​អាចនៅ​ដដែល​​គ្មាន​ការ​ប្រែ​ប្រួល​សម្រាប់រយៈ​ពេលមួយខែទៀត។​

ពួកអ្នក​​ស្មោះត្រង់​​​នឹង​​លោកកាដាហ្វី ​​បាញ់​រ៉ុក្កែត​ចេញ​​​ពី​ក្រុង​​បា​នី​វ៉ា​លីដ​

Posted: 08 Sep 2011 08:45 PM PDT

ពួកឧទ្ទាម​​ដែល​​ឡោមព័ទ្ធ​ទីក្រុង​​បានី​វ៉ា​លីដ
​ពួកអ្នក​ស្មោះត្រង់​​​​នឹង​លោក​មូអាម៉ា កាដាហ្វី ​​កាលពីថ្ងៃទី​​​៨ កញ្ញា បានបាញ់​គ្រាប់រ៉ុក្កែត​យ៉ាង​តិច​​១០គ្រាប់ ចេញពី​ទីក្រុង​​បានី ​​វ៉ា​លីដ ដែល​ជា​ទីតាំង​ចុងក្រោយ​​​មួយក្នុង​ចំណោម​​ទីតាំង​​​ចុង​ក្រោយ​​​ទាំង​ឡាយ​របស់​ពួក​គេស្ថិត​នៅ​​ចម្ងាយ​​១៤០គីឡូម៉ែត្រ ​​ភាគអាគ្នេយ៍​ក្រុងទ្រីប៉ូលី ។

ព្យុះ​លីញ៉ាំង​​​ឱ្យមានការ​ជម្លៀសមនុស្ស​​​ចេញ​1សែន​នាក់​​​នៅ​ផេន​ស៊ីលវេនៀ

Posted: 08 Sep 2011 08:42 PM PDT

 ពលរដ្ឋ​​​អាមេរិក​រៀបចំខ្លួន​​ជម្លៀស​ចេញ
​អាជ្ញាធរ​​​រដ្ឋផេន​ស៊ីល​វេនៀបានចេញ​បញ្ជា​កាល​ពីថ្ងៃទី​​​៨ កញ្ញា ​​​​ឱ្យជម្លៀស​​​ប្រជា​ជន​​ដែល​រស់នៅ​​​​ជិត​ទន្លេ SUSQEUHANNA ចំនួន​​​១០០.០០០​នាក់ ចេញ​ដោយ​ខ្លាច​ទឹកជំនន់ បណ្តាល​​​​មក​ពីព្យុះ​ត្រូពីកាល់​​ឈ្មោះ​​លី (LEE) ដែល​សម្លាប់​មនុស្សយ៉ាង​​តិច​​៩​នាក់​​រួច​ហើយ​។​

​គ្រោះ​អគ្គិភ័យ​​​ក្នុង​តំបន់​​​​ឧស្សាហ​​កម្ម​​​គីមី​មួយនៅ​ក្រុង​សៀង​ហៃ​

Posted: 08 Sep 2011 08:25 PM PDT

រោងចក្រ​គីមីដែល​ភ្លើង​ឆេះ
​​យោងតាម​ប្រភព​​​​ព័ត៌​មានពី​​ពួកអ្នក​​ពន្លត់​អគ្គិ​ភ័យ​ក្រុង​​​សៀង​ហៃ​ថា ​គ្រោះអគ្គិភ័យ​​​​បានកើត​​​មាន​កាលពីយប់ថ្ងៃទី​​​៨ កញ្ញា ក្នុង​តំបន់​ឧស្សាហ​កម្ម​​​​ពិសេស​ផលិត​​​​​គីមី​មួយ​ស្ថិតនៅ​ជាយក្រុង​​​សៀង​ហៃ ​​តែ​ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​​​​ណា​ម្នាក់​ស្លាប់ ឬ​របួសឡើយ​។​

លោកតា​រត់​ម៉ូតូ​​ឌុបគេ​បបួល​​​ចូល​ផឹក​ត្រូវ​ថ្នាំ​​សណ្តំ​​អស់​ម៉ូតូ​​​​មួយគ្រឿង​

Posted: 08 Sep 2011 08:07 PM PDT

លោកតារងគ្រោះ
រាជធានីភ្នំពេញ​​ ៖ ​​លោក​​តា​វ័យ​​ចំណាស់​​ជា​​​​អ្នក​រត់ម៉ូតូ​​​​ឌុបម្នាក់​ត្រូវ​​គេ​ដាក់​​ ​ថ្នាំ​សណ្តំ​​​យក​ម៉ូតូ​បាត់ ​ហើយពេលនេះ​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យព្រះ​កុសុមៈ ​។ គាត់ត្រូវ​គេ​បញ្ជូន​​មក​ដល់​មន្ទីរ​​ពេទ្យ​នៅវេលាម៉ោង​​​​៤​និង​​​៣០នាទី​​ ​រសៀល​ថ្ងៃ​ទី​៨ កញ្ញា ​រហូត​ដល់​ម៉ោង​​​៩​និង​​​​៤០​នាទី​យប់​​ទើប​ដឹង​ខ្លួន ​ប៉ុន្តែស្ថិត​​ក្នុង​​​សភាព​រវើ​រវាយ​​នៅឡើយ​។​

ប៉េអឹម​ខណ្ឌ​ដូនពេញ​​ឃាត់ខ្លួន​​ជន​សង្ស័យ​ជួញដូរគ្រឿងញៀន​បាន​ម្នាក់​

Posted: 08 Sep 2011 08:06 PM PDT

ជនជាប់ចោទ
រាជធានីភ្នំពេញ​​ ៖ ​​ប៉េអឹម​ខណ្ឌ​ដូនពេញ​​​បានឃាត់ខ្លួន​​ជនសង្ស័យ​​ជួញដូរគ្រឿងញៀន​ម្នាក់​ កាលពីវេលាម៉ោង​​​៨​យប់​ថ្ងៃទី​​៨ កញ្ញា ​២០១១ នៅចំណុច​​​សួនច្បារ​​​មុខព្រះ​បរមរាជ​វាំង ចំណុច​​​វិថី​ព្រះ​សុធារស ស្ថិតក្នុង​​​​សង្កាត់ជ័យជំនះ ​​ខណ្ឌដូនពេញ ​​ក្រោយ​ពី​​​ឆែកឆេរ​​​រកឃើញគ្រឿង​ញៀន​​ប្រភេទ​​ម៉ាទឹកកក​មួយ​​​កញ្ចប់​។​

ដឹ ភីហ្សា ខម​ផេ​នី​ ឈ្នះ​ណា​ហ្គា​វើល 6​ទល់​នឹង​3

Posted: 08 Sep 2011 08:01 PM PDT

រាជធានីភ្នំពេញ ៖ សំឡេង​អបអរ និង​ហ៊ោ​​​ក​ញ្ជ្រៀវ​បាន​លាន់ឮ​ឡើង​យ៉ាង​កងរំពង​ពេញ​ទី​លាន​បាល់ទាត់​មេគង្គ ​ខាងក្រោយ​សាលា​រៀន North Bridge បន្ទាប់​ពី​ជ័យ​ជម្នះ​​បាន​ទៅ​លើ​ក្រុម​កីឡាករ​របស់​ដឹ ភី​ហ្សា ខម​ផេ​នី នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្ដភាព​មួយ​រវាង​ដឹ ភីហ្សា ខម​ផេ​នី និង​ណា​ហ្គា​វើ​ល ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន​នេះ​។

ព្យាករណ៍បាល់ទាត់​ចម្រុះ​នៅតំបន់​អឺរ៉ុបសម្រាប់​ថ្ងៃសុក្រនេះ​មានទាំង​អស់ចំនួន​10ប្រកួត

Posted: 08 Sep 2011 07:51 PM PDT

ការ​ប្រកួត​បាល់​ទាត់​ចម្រុះ​តំបន់​អឺរ៉ុប​នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​10ប្រកួត​។ ក្រុម Milan, Porto, Genk និង Leverkusen នឹង​ឈ្នះ​​គូ​ប្រកួត។ Milan លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-2-0។ បី​ប្រកួត​ចុ​ង​ក្រោយ​គឺ​លេង​ស្មើ​ Malmo 2-2 ក្រៅ​ផ្ទះ​ ឈ្នះ Juventus 2-1 ក្នុង​ផ្ទះ និង​ឈ្នះ Como 2-1 ក្រៅ​ផ្ទះ​។

ប្រទេស​កូរ៉េខាងត្បូងរក្សា​អត្រាការប្រាក់​​​ធនាគារគ្មានការ​ប្រែប្រួលស្រប​ដូចការ​​រំពឹង​ទុក

Posted: 08 Sep 2011 07:42 PM PDT

ធនាគារកណ្តាល​របស់ប្រទេស​កូរ៉ែខាងត្បូងបាន​រក្សាអត្រា​ការ​ប្រាក់​​គ្រឹះ​របស់ខ្លួន​​ត្រឹម​៣,២៥​ភាគរយ​ ក្នុងខែទី៣ប្រកប​ដោយជោគ​ជ័យ​ ដូច​ការរំពឹងទុក​ ព្រោះខ្លាច​ជំងឺ​​ហិរញ្ញ​វត្ថុ​រាល​ដាល​ និងក្តីកង្វល់នៃ​​សេដ្ឋកិច្ច​ពិភព​លោក​​ធ្លាក់ចុះដែល​អាចជំរុញឱ្យអតិផរ​ណាកើនឡើង។​

បាល់ទាត់​បារាំងD2ជុំទី6​សម្រាប់​ថ្ងៃសុក្រនេះ​ Le Havre,​Reims,​Nantes ​ជាក្រុមល្អ

Posted: 08 Sep 2011 07:25 PM PDT

ការ​ប្រកួត​​បាល់​ទាត់​​បារាំង D2 ជុំទី6 ​សម្រាប់រាត្រី​​ថ្ងៃសុក្រនេះ​មាន​ 9 ប្រកួត ។ ក្រុម ជម្រើស​​ល្អ​មាន ៖ Le Havre, Reims និង Nantes ។ Istres 2 ប្រកួតក្នុង​ផ្ទះ គឺ 1-0-1 ​ទាត់បាល់​បាន 3 គ្រាប់ និង​របូតវិញ 3 គ្រាប់ដែរ ។ 3 ប្រកួត​​ចុង​ក្រោយ​គឺ​លេង​ចាញ់ Angers 3-1​ក្រៅ​ផ្ទះ,ចាញ់ Laval 2-1 ក្នុង​ផ្ទះ និងបន្ត​ចាញ់ Guingamp 1-0 ក្រៅ​ផ្ទះ ។

លោក​ឧបនាយករដ្ឋមន្ត្រី​​​​សុខ អាន ​វិលត្រឡប់​​​ពី​ចូលរួម​សន្និសីទ​អន្តរជាតិ​ ICAP នៅ​ប្រទេសចិន​វិញ​ហើយ​

Posted: 08 Sep 2011 07:13 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​លោក​ឧបនាយករដ្ឋ​មន្ត្រី​​សុខ អាន បានដឹកនាំ​ក្រុម​មន្ត្រី​​​វិលត្រឡប់​​​ពី​ចូល​រួម​​​សន្និសីទ​ អន្តរជាតិនៃគណបក្ស​​​នយោ​បាយ​​អាស៊ី (ICAP) នៅទីក្រុង​​​គន់មីង ប្រទេស​ចិន វិញហើយ ​​កាលពីវេលាម៉ោង​​​១០​និង​​៣០នាទី​​ព្រឹក​ថ្ងៃទី​​៩ កញ្ញា ​២០១១ នៅ​ព្រលាន​យន្តហោះ​​អន្តរជាតិភ្នំពេញ ។ ព័ត៌មានលម្អិត​នឹង​ផ្សាយជូននៅពេលក្រោយ និង​នៅលើទំព័រ​កាសែត​កោះសន្តិភាព

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!