VOA News: ព័ត៌មាន: “ពលរដ្ឋ​ខ្មែរ​អាមេរិក​បង្ហាញ​ក្តី​រន្ធត់​អំពី​ភេរវកម្ម​ថ្ងៃ​៩វិច្ឆិកា​កាល​ពី​១០ឆ្នាំ​មុន” plus 3 more

VOA News: ព័ត៌មាន: “ពលរដ្ឋ​ខ្មែរ​អាមេរិក​បង្ហាញ​ក្តី​រន្ធត់​អំពី​ភេរវកម្ម​ថ្ងៃ​៩វិច្ឆិកា​កាល​ពី​១០ឆ្នាំ​មុន” plus 3 more


ពលរដ្ឋ​ខ្មែរ​អាមេរិក​បង្ហាញ​ក្តី​រន្ធត់​អំពី​ភេរវកម្ម​ថ្ងៃ​៩វិច្ឆិកា​កាល​ពី​១០ឆ្នាំ​មុន

Posted: 09 Sep 2011 01:53 PM PDT

ពេល​ជិត​ដល់​ខួប​១០ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​ឡូវែល​រដ្ឋ​ម៉ាស្សាឈូសេត​យល់​ថា​ មាន​តែ​អហិង្សា​ទេ​ដែល​អាច​ទប់ស្កាត់​ហិង្សា​បាន​ រួមទាំង​អំពើ​ហិង្សា​ដោយ​​ភេរវកម្ម​ផង​ដែរ។

លោក​ រ៉ាឌី មុំ ​គ្រូពេទ្យ​សរសៃ​នៅ​ក្រុង​ឡូវែល​ និយាយ​ថា ​មាន​តែ​ការ​ចរចា​ប៉ុណ្ណោះ​អាច​លុប​បំបាត់​អំពើ​ភេរវ​កម្ម​របស់​ក្រុម​អាល់កៃដា​​បាន​ ពីព្រោះ​អំពើ​ហិង្សា​នេះ​កើត​ចេញ​មនោគមន៍​វិជ្ជា​ និង​ទស្សនៈ​​ខុសគ្នា ​ដែល​ទាមទារ​ការ​សម្រប​សម្រួល​​​​ ឬ​ចៀសវាង​ការ​ប៉ះទង្គិច​គ្នា។

«ខ្ញុំ​មាន​តែ​ម្រាម​ដៃ​១០​ សូម​បួងសួង​ឲ្យ​ធម៌​ព្រះពុទ្ធ​ជួយ​បំភ្លឺ​បុគ្គល​​​គ្រប់​រូប​ថា​ យើង​ស្រឡាញ់​ខ្លួន​យើង​ប៉ុណ្ណា​ គេ​ក៏​ស្រឡាញ់​ខ្លួន​គេ​យ៉ាង​នោះ​ដែរ»។

<!--AV-->

ពេល​កំពុង​មើល​ឌីវីឌី​​របស់​គណៈកម្មការ​ស្រាវជ្រាវ​ភេរវកម្ម​៩វិច្ឆិកា​ លោក ​រ៉ាឌី​ មុំ​ និយាយ​ថា៖

«មនុស្ស​អស់​សង្ឃឹម​ដឹង​ថា​ អស់​ជីវិត ​ហើយ​សុខចិត្ត​ហក់​តាម​បង្អួច​មក​ មិន​មែន​ពីរ​បី​ម៉ែត្រ​ឯ​ណា​ កម្ពស់​សឹងតែ​កន្លះ​គីឡូម៉ែត្រ​ពី​លើ​មក​ក្រោម​ ធ្លាក់​មក​ដល់​ដី​ស្លាប់។ ​ខ្ញុំ​តក់​ស្លុត​មែន​ទែន»។

ទោះ​ជា​យ៉ាងណា​ក្តី​ លោក​ រ៉ាឌី មុំ​ ​កោត​សរសើរ​វីរភាព​របស់​ជន​រងគ្រោះ​ក្នុង​យន្តហោះ​ United Airlines Flight 93 ​(ជើង​ហោះហើរ​លេខ​៩៣) ដែល​បាន​​​ប្រយុទ្ធ​ប្រឆាំង​ភេរវករ​ ទប់ស្កាត់​មិន​ឲ្យ​ភេរវករ​បង្ក​មហន្តរាយ​ធ្វើ​ជាង​នេះ​ស្មាន​មិន​ដល់។

លោក​ក៏​គាំទ្រ​យុទ្ធសាស្ត្រ​ប្រឆាំង​ភេរវកម្ម​ដែរ​ ដូចជា​ការ​សម្លាប់​ ប៊ីនឡាឌីន ​មេដឹកនាំ​អាល់កៃដា​ តែ​លោក​មិនគាំទ្រ​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​រដ្ឋាភិបាល​ ឬ​ប្រទេស​ផ្សេង​ទេ។

ព្រះ​តេជគុណ​ង៉ែត គឹមសឿន​ ​ដែល​គង់​នៅ​វត្ត​ត្រៃរតនារាម​មាន​សង្ឃដីកា​ថា ​ពេល​ឃើញ​ព័ត៌មាន​អំពី​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា​ ព្រះ​អង្គ​តក់ស្លុត។

«នេះ​ជា​ទិដ្ឋភាព​មិន​គួរ​ឲ្យ​ជឿ​ ហើយ​វា​កើត​មាន​យ៉ាង​ពិត​ប្រាដក​នៅ​លើ​ទឹកដី​ស.រ.អា.។ ព្រះសង្ឃ​គ្រប់រូប ​ប្រជាជន​ខ្មែរ​ ក៏ដូច​ប្រជាជន​ទូទៅ​ក្នុង​ពិភពលោក​ ក្នុង​នាម​ជា​មនុស្ស​រស់​នៅ​ក្នុង​សង្គម​យើង​គ្រប់រូប​សុទ្ធ​តែ​ប្រាថ្នា​សេចក្តី​សុខ​ ដល់​ឃើញ​អញ្ចឹង​ សុទ្ធ​តែ​តក់ស្លុត»។

រី​ឯ​កញ្ញា​ដានី​ ត្រាន ​អ្នក​សម្រប​សម្រួល​ពិធី​បុណ្យ​អុំទូក​នៅ​ក្រុង​ឡូវែល (Lowell) ​រដ្ឋ​ ម៉ាស្សាឈូសេត (Massachusetts)​ និយាយ​ថា​ សាច់ញាតិ​គ្រូ​របស់​នាង​ស្លាប់​ក្នុង​អគារ​ភ្លោះ​ ដែល​ធ្វើ​ឲ្យ​នាង​កាន់​តែ​រន្ធត់។​ នាង​និយាយ​ថា ​ទប់ស្កាត់​ភេរវកម្ម​គឺ​ជា​រឿង​ពិបាក ​ហើយ​ចំណាយ​ថវិកា​ច្រើន។

«ពេល​ខ្ញុំ​ឃើញ​ព័ត៌មាន​អំពី​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា ​ខ្ញុំ​តក់ស្លុត។ ​មើល​ទៅ​វេទនា​ណាស់។ ​កាល​ណោះ​ខ្ញុំ​អាយុ​១៣​ឆ្នាំ​រៀន​ថ្នាក់​ទី៧។​ រដ្ឋាភិបាល​អាមេរិកាំង​កំពុង​ព្យាយាម​គ្រប់គ្រង​ស្ថានភាព​នៅ​បរទេស។​ យើង​មិន​អាច​គ្រប់គ្រង​ពួក​ភេរវករ​បាន​ទេ។ បើ​យើង​ប្រើ​អំពើ​និង​សង្គ្រាម​ យើង​មិន​អាច​ដោះស្រាយ​បាន​ទេ។ ខ្ញុំ​មាន​ជំនឿ​លើ​ការ​សម្រប​សម្រួល»។

លោក​ជូច ជីហ្គឹស សាស្ត្រាចារ្យ​​​​នៅ​សាកល​វិទ្យាល័យ​ UMASS​ នៅ​ក្រុង​ ឡូវែល (Lowell) និយាយ​ថា៖

«សួស្តី!​ ខ្ញុំឈ្មោះ ​George Chigas។ ខ្ញុំ​ធ្វើការ​នៅ​សាកល​វិទ្យាល័យ​ UMASS​ នៅ​ទី​នេះ​ ឆ្លង​ស្ទឹង​នេះ»។

លោក​បាន​ឲ្យដឹង​ថា​ ពេល​ភេរវកម្ម​កើត​ឡើង​ភ្លាមៗ​ ពលរដ្ឋ​អាមេរិកាំង​ឆ្ងល់​ថា ​ហេតុអ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង ​អ្នកណា​នៅ​ពី​ក្រោយ​រឿង​នេះ ​គឺ​ដូច​ជនជាតិ​ខ្មែរ​ឆ្ងល់​អំពី​មូលហេតុ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរ​ក្រហម​ដែរ។

«ថ្ងៃ​ទី១១​ កញ្ញា​ ខ្ញុំ​យល់ថា​ ជា​ថ្ងៃ​មាន​សារៈសំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋាភិបាល​ស.រ.អា.។ អ្នក​ដែល​បាន​មើល​ទូរទស្សន៍ ​ឬ​ឃើញ​ផ្ទាល់​នៅ​ក្រុង​ញូវយ៉ក​ មុន​ដំបូង​អត់​ដឹង​ថា​ជា​រឿងពិត​ ឬ​យ៉ាង​ម៉េច​ទេ។​ ប៉ុន្តែ​ក្រោយ​មក​ យើង​ដឹង​ថា​ ពិត។ ​ខ្ញុំ​យល់​ថា ​រឿង​នេះ​ដូច​រឿង​ខ្មែរក្រហម។ ​យើង​អត់​ដឹង​ថា​ ហេតុអ្វី​បាន​ជា​កើត​មាន​រឿង​នេះ?​ អ្នក​ណា​ធ្វើ?​ ហេតុអ្វី​គេ​ធ្វើ​រឿង​នេះ?»

បច្ចុប្បន្ន​ពលរដ្ឋ​អាមេរិកាំង​ដឹង​ច្បាស់​ហើយ​ពី​មូលហេតុ​ និង​អ្នក​នៅ​ពី​ក្រោយ​ភេរវកម្ម​ថ្ងៃ១១​ កញ្ញា​នោះ​ ហើយ​ប៊ីនឡាឌីន​ក៏​ស្លាប់​ហើយ​ដែរ។ ​ផ្ទុយ​ទៅ​វិញ​ជាង​៣០ឆ្នាំ​កន្លង​ផុតទៅ​ ជនជាតិ​ខ្មែរ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ ​ហើយ​មិនទាន់​ដឹង​ច្បាស់​ថា​ ហេតុអ្វី​ខ្មែរ​សម្លាប់​ខ្មែរ​ក្នុង​របប​ខ្មែរក្រហម៕

This posting includes an audio/video/photo media file: Download Now

វត្តមាន​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​ទាក់ទាញ​ចំណាប់​អារម្មណ៍

Posted: 09 Sep 2011 12:51 PM PDT

អាជ្ញាធរជាតិ​ប្រេងកាត​កម្ពុជា​គឺ​ជា​អង្គការ​រដ្ឋាភិបាល​មួយ​​សម្រាប់​គ្រប់គ្រង​ធនធាន​ប្រេង។ អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​ឆ្នាំ​១៩៩៨។ ​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ ជា​ប្រធាន​នៃ​អាជ្ញាធរ​ជាតិ​នេះ។

លោក ​ម៉ែន​ ដែន ​អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រេងកាត​​កម្ពុជា​ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៩​ខែ​សីហា​ ថា​បុគ្គលិក​ភាគ​ច្រើន​មាន​បទពិសោធន៍​ការងារ​ សម្ថភាព​ និង​ចំណេះដឹង​ជំនាញ​ខាងកិច្ចការ​ប្រេងកាត​គ្រប់គ្រាន់​ ហើយ​មាន​សញ្ញាប័ត្រ​ជាន់​ខ្ពស់​ទាក់ទង​នឹង​កិច្ចការ​ប្រេងកាត​ពី​ប្រទេស​រុស្សី ​ន័រវែស​ បែលហ្ស៊ិក ​និង​អាមេរិក។ លោក ម៉ែន​ ដែន​ បានថ្លែង​ថា​ លោក​មាន​បទ​ពិសោធន៍​ការងារ​ខាង​កិច្ចការ​ប្រេងកាត​នេះ​ អស់​រយៈពេល​២៣​ឆ្នាំ​ និង​បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​ប្រេងកាត​ និង​ថាមពល​ពី​សាកលវិទ្យាល័យ​ Preston ​នៅ​រដ្ឋ​ Wyoming ​សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​សញ្ញាប័ត្រ​ជាន់​ខ្ពស់​ផ្នែក​ប្រេងកាត​ពី​ប្រទេស​រុស្ស៊ី ​ន័រវែសន៍​ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​មិត្តភាព​កម្ពុជា​-សូវៀត​ តិច​ណូ។

«ខ្ញុំ​កាន់​ផ្នែក​សិក្សា​ស្រាវជ្រាវ​ ការ​អភិវឌ្ឍ​ និង​អាជីវកម្ម​ធនធាន​ប្រេងកាត។​ នេះ​ជា​ស្នូល​នៅ​ក្នុង​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា។​ ខ្ញុំ​គ្រប់គ្រង​ផ្នែក​បច្ចេកទេស»។

លោក ​ម៉ែន ​ដែន​ បាន​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​មាន​បុគ្គលិក​ប្រមាណ​១០០​នាក់​ ដែល​ភាគ​ច្រើន​មាន​សញ្ញាប័ត្រ​ផ្នែក​ជំនាញ​ប្រេងកាត​ ពី​ប្រទេស​សូវៀត​ ន័រវែស​ បែលហ្ស៊ិក​ និង​អាមេរិក។​ លោក ​ម៉ែន​ ដែន​ បាន​បន្ត​ថា​អ្នក​ជំនាញ​មាន​ប្រមាណ​៨០​ភាគរយ​ រួម​មាន​អ្នក​ជំនាញ​ និង​បទពិសោធន៍​យូរ​ឆ្នាំ​ប្រមាណ​៤០​ភាគ​រយ​នៅ​ក្រៅ​ប្រទេស។

«អ្នក​បម្រើការ​នៅ​ទី​នេះ​សុទ្ធ​តែ​មាន​សញ្ញាប័ត្រ​ជាន់​ខ្ពស់​ ប៉ុន្តែ​មាន​អ្នក​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ និង​មាន​អ្នក​ខ្លះ​ទើប​ចូល​មក​ធ្វើ​ការ​ថ្មី​ ហើយ​អ្នក​ចាស់​បង្រៀន​អ្នក​ថ្មី។​ យើង​ប្រជុំ​ យើង​ចេះ​ជួយ​គ្នា​ ដែល​គេ​ហៅ​ថា​ ចែក​រំលែក​បទ​ពិសោធន៍។​ អ្នក​មិន​ចេះ​សួរ​អ្នក​ចេះ។​ អ្នក​ចេះ​បង្រៀន​អ្នក​មិន​ចេះ​ទៅ។​ ជំនាញ​ខាង​ខួង​ ជំនាញ​ខាង​វិស្វកម្ម​អាង​ប្រេងកាត​ជំនាញ​ខាង​ភូមិសាស្ត្រ​ និង​ជំនាញ​សេដ្ឋកិច្ច»។

លោក ​លឹម​ វុត្ថា ​នាយក​រង​ផ្នែក​រុក​រក​ធនធាន​ប្រេង​ នៃ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​ បាន​ថ្លែង​ថា​លោក​ មាន​បទពិសោធន៍​ការងារ​រុករក​ធន​ធាន​រ៉ែ​ប្រេងកាត​ អស់​រយៈពេល​ ២០​ឆ្នាំ​ ក្នុង​ឋានៈ​ ជា​ភូគព្ភវិទូ​ដែល​បាន​សិក្សា​អំពី​ផែនដី​តាំង​ពី​ឆ្នាំ​១៩៩១។

លោក​ លឹម ​វុត្ថា ​បាន​បញ្ជាក់​ថា​ លោក​បាន​ទទួល​សញ្ញាប័ត្រ​ផ្នែក​រុករក​ធនធាន​រ៉ែ​ប្រេងកាត​ពី​អតីត​រដ្ឋ​ អាហ្ស៊ែបៃហ្សាន (Azerbaijan) នៃ​អតីត​សហភាព​សូវៀត។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​សូវៀត​ រដ្ឋាភិបាល​ បាន​តែង​តាំង​លោក​ឲ្យ​ធ្វើ​ការ​នៅ​ក្រសួង​ឧស្សាហកម្ម ​រ៉ែ ​និង​ថាមពល​ ផ្នែក​ប្រេងកាត។

លោក ​លឹម ​វុត្ថា​ បាន​បន្ថែម​ថា​ នៅ​ពេល​ដែល​មាន​ការ​បង្កើត​អាជ្ញាធរ​​ជាតិ​ប្រេងកាត​កម្ពុជា​ ក្នុង​ឆ្នាំ​១៩៩៨​ លោក​ និង​បុគ្គលិក​ទាំង​អស់​ធ្វើ​ ការ​នៅ​ផ្នែក​ប្រេងកាត​ នៃ​ក្រសួង​ឧស្សាហកម្ម​ ត្រូវ​បាន​ ផ្លាស់​មក​ធ្វើ​ការ​នៅ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​នេះ​វិញ។

អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ទំនាក់​ទំនង​ផ្លូវ​ការ​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ឧស្សាហកម្ម ​រ៉ែ ​ប្រេង​ និង​ឧស្ម័ន​ នៅ​ពេល​ដែល​វិស័យ​ទាំង​នេះ​ចាប់​ផ្តើម​អភិវឌ្ឍន៍​នៅ​កម្ពុជា​។

លោក ​ឆាយ ​សារ៉ាត់ ​មន្ត្រី​សម្រប​សម្រួល​នៃ​សម្ព័ន្ធភាព​កម្ពុជា ​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ បាន​ថ្លែង​ថា​ មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជាន់​ខ្ពស់​ក្នុង​ឧស្សាហកម្ម​បូម​យក​ប្រេង​នៅ​សហរដ្ឋ​អាមេរិក​ ន័រវែស​ និង​បណ្តាល​ប្រទេស​អឺរ៉ុប​ផ្សេង​ៗ​ទៀត​ដើម្បី​សិក្សា​ពី​បទ​ពិសោធន៍​នា​នា​របស់​ប្រទេស​ទាំង​នេះ​ និង​ពង្រឹង​សមត្ថភាព​របស់​អ្នក​ជំនាញ​កម្ពុជា​ទាក់ទង​ជា​មួយ​បញ្ហា​ស្មុគ​ស្មាញ​ជាច្រើន​ជុំវិញ​ឧស្សាហកម្ម​បូម​យក​ប្រេង​នេះ។

«យើង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​ឃើញ​ពី​ចំណេះ​ដឹង​របស់​មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​ និង​ការ​បើក​ទូលាយ​ និង​ការ​ចាប់​អារម្មណ៍​ធ្វើ​ការ​យ៉ាង​មាន​ប្រសិទ្ធិភាព​ និង​ផលិតផល​ និង​បញ្ហា​ទាក់​ទង​នឹង​រឿង​វិស័យ​ប្រេង​ និង​ឧស្ម័ន​នៅ​កម្ពុជា»។

របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​ស្តី​ពី​បញ្ហា​ធនធាន​មនុស្ស​សម្រាប់​អនាគត​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១១​នេះ​បាន​និយាយ​ថា​ UNDP ​កំពុង​ធ្វើ​ការ​ជា​មួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​ដៃ​គូ​អភិវឌ្ឍន៍​ដទៃ​ទៀត​ដើម្បី​ពង្រីក​ជំនាញ​ និង​សមត្ថភាព​របស់​បុគ្គលិក​នៅ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៩ កញ្ញា

Posted: 09 Sep 2011 03:26 AM PDT

ព័ត៌មាន​ចុងក្រោយ​បំផុត៖

សហរដ្ឋ​អាមេរិក៖ មន្រ្តី​ប្រឆាំង​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ស៊ើប​អង្កេត​អំពី​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ការ​គំរាម​មួយ​ដែល​អាច​ជឿ​បាន​តែ​មិន​អាច​បញ្ជាក់​ថា​ពិត​បាន​ ដែល​មាន​ផែន​ការ​ធ្វើ​ឲ្យ​ចំ​លើ​ខួប​ឆ្នាំ​ទី​ ១០​ នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​ ១១​ ខែ​កញ្ញា​មក​លើ​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​ បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​តាក់តែង​ច្បាប់​ឲ្យ​អនុម័ត​ផែនការ​បង្កើត​ការងារ​ មាន​ទឹក​ប្រាក់​ជិត​ ៤៥០​ ពាន់​លាន​ដុល្លារ​ ដែល​នឹង​បញ្ចូល​ការ​កាត់​ប្រាក់​ពន្ធ​ជា​មួយប្រាក់​ចំណាយ​របស់​រដ្ឋាភិបាល។

លីប៊ី៖ ប៉ូលីស​អន្តរជាតិ ​(Interpol) ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​មេដឹកនាំ​លីប៊ី​ លោក​ម៉ូអាមារ ហ្កាដាហ្វី លើ​បទ​ចោទ​ប្រកាន់​ថា​លោក​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ស៊ីរី៖ លោក​ប្រធានាធិបតី​ Dmitry Medvedev​ នៃ​ប្រទេស​រុស្ស៊ី​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​ក្រុង​ មូស្គូ​ ប្រហែល​ជា​បើក​ចំហ​ចំពោះ​សេចក្តី​សម្រេច​មួយ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​មាន​គោលដៅ​បញ្ជូន​«សារ​ដ៏​ខ្លាំង»​ទៅ​លោក​ប្រធានាធិបតី​បាស្ហារ៍​ អាល់​ អាសេដ​ (Bashar al-Assad)​ នៃ​ប្រទេស​ស៊ីរី​ ក៏​ប៉ុន្តែ​លុះណាតែ​​សេចក្តី​សម្រេច​នោះ​ដោះស្រាយ​បញ្ហា​ពួក​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផង​ដែរ។

ទួកគី/អ៊ីស្រាអែល៖ ប្រទេស​ទួកគី​ប្រាប់​ឲ្យ​ដឹង​ថា​នាវា​ចំបាំង​ នឹង​អម​កប៉ាល់​ដឹក​ទំនិញ​របស់​ខ្លួន​ដែល​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​កាន់​តំបន់​កាហ្សា​ ស្រ្ទីប​ (Gaza Strip)​ ដើម្បី​ការពារ​កប៉ាល់​ដឹក​ទំនិញ​ទាំង​នោះ​កុំ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​ជ្រៀត​ជ្រែក។

អ៊ីស្រាអែល /ប៉ាឡេស្ទីន៖ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន​ គី​ មូន​ បាន​សម្តែង​ការ​គាំទ្រ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​រដ្ឋ​ប៉ាឡេស្ទីន​ មួយ​ ដោយ​បាន​និយាយ​ថា​​បញ្ហា​នេះ​ «គួរ​តែ​ដោះ​ស្រាយ​តាំង​ពី​យូរ​យារ​មក​ហើយ»។

<!--AV-->

ព៏ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-LEFT-->ចិន​៖ ទីភ្នាក់ងារ​ផ្តល់​ពិន្ទុ​ឥណទាន​កំពូល​អន្តរជាតិ​មួយ​ប្រាប់​ថា​​ខ្លួន​អាច​បញ្ចុះពិន្ទុ​ឥណទាន​របស់​ចិន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត ​ព្រោះ​តែ​កំណើនឡើង​នូវភាព​គ្រោះថ្នាក់​នៃ​ការ​ជំពាក់​បំណុល​ដ៏សន្ធឹក​សន្ធាប់​របស់​ធនាគារ​និង​រដ្ឋា​ភិបាល​មូលដ្ឋាន។

អាល្លឺម៉ង់​​៖ ប៉ូលីស​អាល្លឺម៉ង់​ថា​ពួកគេ​បាន​ចាប់​ខ្លួន​បុរស​ពីរនាក់​នៅក្រុង​បែរឡាំង​ដែល​សង្ស័យ​រៀប​ចំ​ផែនការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ធំមួយ​។

សហរដ្ឋ​អាមេរិក​៖ ប្រាប់​ឲ្យ​ដឹងថា​ពួកភេរវជន​ឥឡូវនេះ​ កំពុង​តស៊ូ​យ៉ាង​ត្រដាប​ត្រដួស​ដើម្បី​ការពារ​ប្រាក់កាក់​របស់​ខ្លួន។

អាហ្វហ្គានីស្ថាន​៖ អង្គការ​អូតង់​​ថា​ទាហាន​របស់​ខ្លួន​ម្នាក់​បាន​សម្លាប់​អ្នក​កាសែត BBC (British Broadcasting Corporation) ក្នុង​អំឡុងពេល​វាយ​ប្រហារ​នៅ​អាហ្វហ្គានីស្ថាន​ខាង​ត្បូង បន្ទាប់​ពី​បាញ់​ច្រឡំ​លោក​ថា​ជា​អ្នក​គ្រាប់​បែក​អត្តឃាត។

អឺរ៉ុប​៖ នាយក​ធនាគារ​កណ្តាល​របស់​សហភាព​អឺរ៉ុប​ថា​ ការគម្រាម​កំហែង​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ជាតិ​ចំនួន​១៧​ដែល​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ ហើយ​សេចក្តីសង្ឃឹម​នៃ​ការរីកលូតលាស់​បាន​រលាយ​បាត់។

សេដ្ឋកិច្ច​សកលលោក​៖ អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​ និយាយ​ថា​ការរើប​ឡើង​វិញ​នូវ​​សេដ្ឋកិច្ច បានខិត​ចូល​ការ​ជាប់គាំង​ក្នុង​ប្រទេស​​ឧស្សាហកម្ម​ជឿនលឿន។

សហរដ្ឋ​អាមេរិក​៖ ចំនួន​មនុស្ស​គ្មាន​ការងារ​ធ្វើ​ដែល​កំពុង​ស្វះ​ស្វែង​រក​ជំនួយ​ហិរញ្ញវត្ថុ​​ថ្មី​របស់​រដ្ឋាភិបាល​​​សហរដ្ឋ​អាមេរិក​ បាន​កើន​ឡើង​បន្តិច​កាល​ពីសប្តាហ៍​មុន ដោយ​មាន​ភស្តុតាង​រឹត​តែ​ច្រើន​ឡើង​ថា​​សេដ្ឋកិច្ច​ប្រទេស​កំពុង​មាន​ការរីក​ចម្រើន​យឺតៗ។

សហរដ្ឋ​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ ​អូបាម៉ា​ បាន​អញ្ជើញ​ទៅ​វិមាន​រដ្ឋសភា​​កាលពី​ថ្ងៃ​ព្រហស្បត៍​ដើម្បី​គូស​បញ្ជាក់​ផែនការ​របស់​លោក​ចំពោះ​ការ​បង្កើត​ការងារ​ បន្ទាប់​ពី​តួលេខ​ថ្មីៗ​នេះ​ បាន​បង្ហាញ​ថា​ការបង្កើត​ការងារ​នៅ​ជាប់​គាំង ​ដែល​កំពុង​គំរាម​កំហែងសេដ្ឋកិច្ច​លើក​ទី២។

ស៊ីរី​៖ កងកម្លាំងប្រទេស​ស៊ីរី បាន​វាយ​ឆ្មក់​ភូមិ​នៅផ្នែក​ពាយ័ព្យ​​នៅពេល​ដែល​រដ្ឋាភិបាល​បន្តការ​បង្ក្រាប​របស់​ខ្លួន​លើ​ពួក​ប្រឆាំង។

ស៊ីរី​៖ ស្ថានីយ៍​ទូរទស្សន៍​ស៊ីរីបាន​ចាក់​ផ្សាយ​សារ​ថត​​សម្លេង​ដែលគេ​សន្មត​ថាជា​របស់​មេដឹកនាំ​បណ្តេញ​ចេញ​ពីតំណែង Moammar Gadhafi ប្រទេស​លីប៊ី​ ដែល​បាន​រិះគន់​សេចក្តី​រាយការណ៍ថា​លោកបាន​រត់​គេចចេញ​ពី​លីប៊ី​តាម​ក្បួន​កុងវ័រ​មួយ​ទៅ​ប្រទេស​នីហ្សេ​ ជាប្រទេស​ជិតខាង។

ប៉ាឡេស្ទីន៖ ចាប់​ផ្តើម​កិច្ច​ប្រឹង​ប្រែង​ទំនាក់​ទំនង​សាធារណៈ​មួយ​ឈុត​ដើម្បី​ស្វែងរក​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​អង្គការ​សហប្រជាជាតិ​ជាសមាជិក​រដ្ឋ​ពេញ​សិទ្ធ​ មួយ​ថ្ងៃបន្ទាប់​ពី​បេសកជន​សហរដ្ឋ​អាមេរិក​ បាន​ព្យាយាម​ឲ្យ​ពួកគេ​ទម្លាក់​ចោល​ការ​ស្វះស្វែង​នេះ។

សហរដ្ឋ​អាមេរិក​៖ ខ្យល់ព្យុះ​តំបន់​ត្រូពិក​កំពុង​ធ្វើ​ឲ្យ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​ផ្នែក​នានា​ភាព​ឦសាន្ត​សហរដ្ឋ​អាមេរិក បណ្តាល​ឲ្យ​មាន​ការអំពាវនាវ​ដល់​តំបន់​នោះ​ឲ្យមាន​ការ​ជម្លៀស​មនុស្ស​ដ៏​ច្រើន។

This posting includes an audio/video/photo media file: Download Now

ចៅក្រម​តុលាការ​ខ្មែរ​ក្រហម​រិះគន់​ប្រព័ន្ធផ្សព្វផ្សាយ

Posted: 09 Sep 2011 08:15 AM PDT

ចៅក្រម​ម្នាក់​របស់​តុលាការ​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជា​ជាតិ​នៅ​កម្ពុជា​ បាន​រិះគន់​ប្រព័ន្ធផ្សព្វផ្សាយ​ពី​ការ​កាត់​ទោស​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ដែល​កំពុង​បន្ត​ធ្វើ​ឡើង​បន្ទាប់​ពីមាន​សេចក្តី​រាយការណ៍​ជាបន្ត​បន្ទាប់​ដែល​បាន​លេច​ចេញ​ព័ត៌មាន​សម្ងាត់។

ចៅក្រម​តុលាការ​កំពូល​ម្នាក់​សម្រាប់​តុលាការ​ខ្មែរ​ក្រហម​នៅកម្ពុជា​ បាន​ប្រើ​ពាក្យ​សម្តី​ខ្លាំងៗ​ចំពោះ​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធផ្សព្វ​ផ្សាយ​ពី​​ដំណើរការ​កាត់​ក្តី​របស់​ខ្លួន។

កាល​ពីឆ្នាំ​ទៅ​ តុលាការ​នេះ​បាន​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ម្នាក់​ពីបទ​ឧក្រិដ្ឋ​ដែល​ជន​នោះ​បាន​ប្រព្រឹត្ត​ក្នុង​ចុង​ទសវត្សរ៍​១៩៧០ ​ហើយ​តុលាការ​​កំពុង​ដំណើរ​ការ​កាត់​ទោស​មេដឹកនាំ​ជាន់​ខ្ពស់​បួន​នាក់​ទៀតក្នុង​រឿងក្តី​០០២។

ប៉ុន្តែ ​មាន​ការជជែក​ដេញដោល​ជាច្រើន​លើ​បញ្ហា​ថាតើ​ពួកមេដឹកនាំ​ផ្សេង​ទៀត ​នឹង​ត្រូវ​នាំ​មក​កាត់ទោស​ក្នុងករណី​០០៣​និង​០០៤​ដែរ​ឬ​យ៉ាងណា។សេចក្តី​លម្អិត​នោះ​បាន​ត្រូវ​លេចធ្លាយ​កាល​ដើម​ឆ្នាំ​នេះ​ទៅ​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន។

ចៅក្រម​ អាហ្កនីអាយស្សាក ក្លនអូវីអៃគុមីលអាត (Agnieszka Klonowiecka-Milart) បាន​រិះគន់​បណ្តាញ​ផ្សាយ​ព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ដែល​បាន​រាយការណ៍​ពី​ជន​សង្ស័យ​ថ្មីៗ​សំខាន់ៗ​ដែល​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​បង្ហាញ​ក្នុង​ឯកសារ​តុលាការ​ដែល​លេចធ្លាយ​ដល់​ប្រព័ន្ធផ្សព្វផ្សាយ។

ថ្លែង​នៅ​ក្លឹប​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​បរទេស​របស់​ប្រទេស​ថៃ​ក្នុង​ទីក្រុង​បាងកក​ លោកស្រី​បាន​និយាយ​ថា អ្វី​ដែល​គួរ​​ជា​ការ​ស៊ើប​អង្កេត​សម្ងាត់​ត្រូវ​បាន​បណ្តាញ​ផ្សាយ​ព័ត៌មាន​លួចយក។

«ការ​ជជែក​ដេញដោល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​​វេទិកា​ប្រព័ន្ធផ្សព្វផ្សាយ​ដើម្បី​ប្រឆាំ​ង​តុលារការ។ ខ្ញុំ​គិត​ថា​ អូ​ហ៍ ឯកសារ​សម្ងាត់​ត្រូវ​បាន​លេច​ធ្លាយ​ ទោះបី​គេ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ក៏ដោយ គេ​ត្រូវ​ទុក​បញ្ហា​នេះ​ចោល​មួយ​ឡែកសិន​​ ក៏​ប៉ុន្តែ​ វាជា​ការ​គួរ​ឲ្យ​ខ្មាសអៀន។ ទោះបី​ជា​សាធារណៈជន​បាន​ដឹង​ឮ​ហើយ​ក៏ដោយ ​វា​ជា​ការខុស​ឆ្គង​មួយ​ដែល​​រឿង​បែប​នេះ​កើត​ឡើង។ វា​មិន​មែន​ជា​ហេតុផល​ដែល​គួរ​ដាក់​ឲ្យ​សាធារ​ណ​ជន​ដឹង​ឮ​ម្តងទៀត​នោះ​ទេ»។

សហ​ចៅក្រម​ស៊ើប​អង្កេត​របស់​តុលាការ​បាន​ចាប់​ផ្តើម​ដាក់ពាក្យ​ប្តឹង​សេវាកម្ម​ផ្សាយ​ជា​ភាសារ​ខ្មែរ​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អា​មេរិក​ចំពោះ​ការ​ដក​ស្រង់​ឯកសារ​ធ្លាយ ហើយ​ផ្សាយ​រូបភាព​ឯកសារ​នេះ។

ឯកសារ​តុលាការ ​ដែល​បាន​លេច​ធ្លាយ​នៅ​ឆ្នាំ​នេះហើយ​ខ្លឹមសារ​របស់​វា​​បាន​ត្រូវ​បញ្ចេញ​រួច​ហើយ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​ ប៉ុន្តែ​​តុលាការ​បាន​បញ្ចេញ​​​ឈ្មោះ​វីអូអេ​តែមួយ​គត់​ក្នុង​ដំណើរការ​នៃ​ការ​ប្តឹង​របស់​ខ្លួន។ វីអូអេ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​ពី​ការ​ព្រួយ​បារម្មណ៍​អំពី​ផលប៉ះពាល់​ដែល​ជា​ការ​គម្រាម​កំហែង​អាច​មាន​លើ​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយ​អំពី​តុលាការ។

អ្នកស្រី ​អ៊ែន ហេនដែល (Anne ​Heindel)​ ជា​ទី​ប្រឹក្សា​ច្បាប់​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​ជាអង្គការ​ប្រមូល​ភស្តុ័តាង​​ឧក្រិដ្ឋកម្ម​ដែល​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​​​របប​ខ្មែរ​ក្រហម។

អ្នកស្រី​ក៏​បាន​និយាយ​នៅ​ឯ​ក្លឹប​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​បរទេស​ក្នុង​ទីក្រុង​បាងកក​ដែរ ហើយ​អ្នកស្រី​បាន​និយាយ​ថា ការ​លេចធ្លាយ​នេះ​មកពី​របៀប​ថែរក្សា​ព័ត៌មាន​សម្ងាត់​របស់​តុលាការ​តាម​រយៈការ​ស៊ើប​អង្កេត និង​ការ​កាត់ទោស​ ការ​រកាំចិត្ត​នៃ​ការ​យល់​ដឹង​ជា​សាធារណៈ​​​ហើយ​នឹង​ការ​បន្ថែម​ការរិះ​​គន់​ដល់​តុលាការ។

«មនុស្ស​មាន​អារម្មណ៍​ថា រឿងក្តី​០០៣ និង​០០៤​មិន​ត្រូវ​បាន​ស៊ើបអង្កេត​ឲ្យ​បាន​ពេញ​លេញ ហើយ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា​ ខ្លួន​មិន​ចង់​បន្ត​រឿង​ក្តី​នេះ​តទៅ​ទៀត។»​ ជា​ការពិត​ អន្តរជាតិ​មិនចង់​ផ្តល់​ប្រាក់​ដល់​រឿង​ក្តី​នេះ។ មាន​ការគិតថា​រឿងក្តី​នេះ​ នឹង​មិនកើត​មាន​ឡើង​ដោយសារ​មូលហេតុ​នយោបាយ​ហើយ​ភាគ​ច្រើន​​មិនមែន​មកពី​បញ្ហា​ផ្លូវ​ច្បាប់​ទេ។ ការណ៍​នេះ​​បាន​នាំឲ្យ​មាន​ព័ត៌មាន​យ៉ាងច្រើន​លេច​ចេញ​​ពី​បណ្តាញ​មិន​ប្រក្រតី និង​មិន​មែន​តាម​រយៈ​តុលាការ»។

ចាប់តាំង​ពី​តុលាការ​ត្រូវ​បាន​បង្កើត​ ពួក​អ្នក​រឹះគន់​បាន​ចោទ​ប្រកាន់​តុលាការ​ពី​បទពុករលួយ​ ការ​ចំណាយ​ច្រើន​ពេក​ ហើយ​នឹងមាន​ការយឺតយ៉ាវ​ក៏​ដូចជា​បាន​ទទួល​​ការ​ជ្រៀត​ជ្រែក​ខាង​នយោបាយ។

លោក​ហ៊ុន​ សែននាយក​រដ្ឋមន្រ្តី​​កម្ពុជា​ ដែល​ខ្លួន​លោក​ជា​អតីត​ខ្មែរ​ក្រហម​ បាន​ថ្លែង​ជា​សាធារណៈ​ថា​មិន​មាន​ការ​កាត់ទោស​បន្ថែមទៀត​ទេ​ពីព្រោះវា​អាច​នាំ​​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល។

ពួក​កុម្មុយនីស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​ដែល​ដឹកនាំ​ដោយ​ប៉ុល ពត​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​ច្រើន​រហូត​ដល់​២លាននាក់​ ដែល​ជិត​ស្មើ​១ភាគ​៤​នៃ​ប្រជា​ពលរដ្ឋ​សរុប​ត្រូវ​បាន​សម្លាប់​ និង​ស្លាប់​ដោយសារ​ការ​អត់​អាហារ​ ហើយ​នឹង​ធ្វើ​ការ​ជាទម្ងន់។

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!