The Phnom Penh Post - KHMER: “តំណាង​រាស្ត្រ​ថៃ​នឹង​ប្រកួត​បាល់​ទាត់​មិត្តភាព​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា” plus 9 more

The Phnom Penh Post - KHMER: “តំណាង​រាស្ត្រ​ថៃ​នឹង​ប្រកួត​បាល់​ទាត់​មិត្តភាព​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា” plus 9 more


តំណាង​រាស្ត្រ​ថៃ​នឹង​ប្រកួត​បាល់​ទាត់​មិត្តភាព​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា

Posted: 07 Sep 2011 03:04 AM PDT

បាងកកៈ មេដឹកនាំ​ចលនា​​អាវ​ក្រហមថៃ និង​ជា​សមាជិក​សភា លោក ចាទុផន ព្រំផន បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា សមាជិក​សភា​​មក​ពី​គណ​បក្ស​ភឿ​ថៃ និង​ចលនា​អាវ​ក្រហម នឹង​ប្រកួត​បាល់​ទាត់​មិត្តភាព​មួយ​ជា​មួយ​នឹង​​ក្រុម​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ខាង​មុខ​នេះ។

បារាំង​សោក​ស្តាយ​ចំពោះ​មរណភាព​លោក វ៉ាន់ ណាត

Posted: 07 Sep 2011 02:51 AM PDT

ភ្នំពេញៈ ក្រសួង​ការ​បរទេស​បារាំង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ដោយ​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​មរណភាព​លោក វ៉ាន់ ណាត ដែល​ជា​សាក្សី​រស់​ដ៏​សំខាន់​ នៃ​អំពើ​សាហាវ​យង់​ឃ្នង និង​ឧក្រិដ្ឋកម្ម​នានា​ក្នុង​របប​ខ្មែរ​ក្រហម និង​បាន​ជំរុញ​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​បង្កើន​ល្បឿន​លើ​កិច្ច​ការ​របស់​ ខ្លួន ខណៈ​ពេល​ជន​ជាប់​ចោទ សាក្សី ជន​រង​គ្រោះ​កាន់​តែ​មាន​ជ័យ​ចាស់​ជរា។

នាយករដ្ឋ​មន្ត្រី​​ជំរុញ​ឲ្យ​បញ្ញាវន្ត​កម្ពុជា​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង

Posted: 07 Sep 2011 02:21 AM PDT

ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​ជំរុញ​កវី​និពន្ធ តន្ត្រី​ករ និង​អ្នក​និពន្ធ​ទំនុក​ភ្លេង ឲ្យ​ស្វែង​រក​ និង​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង ដោយ​មិន​ចម្លង​ពី​បរទេស ខណៈ​ពេល​វប្បធម៌​បរទេស​ កំពុង​តែ​វាយ​លុក​លើ​យុវជន​កម្ពុជា។

កម្មករ​ទូក​នេសាទ​ខ្មែរ​បី​នាក់​ស្លាប់ ពីរ​នាក់​សង្គ្រោះ​បន្ទាន់​នៅ​ថៃ

Posted: 07 Sep 2011 01:58 AM PDT

ព្រះសីហនុៈ យ៉ាង​ហោច​ណាស់​កម្មករ​ទូក​នេសាទ​ចំនួន ៣​នាក់ បាន​ស្លាប់ និង​ពីរ​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់ នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទឹក​ដី​ថៃ បន្ទាប់​ពី​ពួក​គេ​បាន​សន្លប់​នៅ​ក្នុង​បាត​ទូក ដែល​ផ្ទុក​ត្រី​សម្រាប់​កែច្នៃ​ជា​ជី យក​ទៅ​លក់​នៅ​ផ្សារ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ចន្ទ។

កង​ទ័ព​ស៊ីរី​ផ្តើម​វាយ​ប្រហារ​ជា​ថ្មី​លើ​ទីក្រុង​ហូម ជន​ស៊ីវិល​៣​នាក់​ស្លាប់

Posted: 07 Sep 2011 01:35 AM PDT

អាំម៉ាន់ៈ ក្រុម​សកម្ម​ជន និយាយ​ថា កង​កម្លាំង​ទ័ព​ស៊ីរី​គាំ​ទ្រ​ដោយ​រថ​ក្រោះ បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​តិច ៣​នាក់ នៅ​ក្នុង​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​មួយ​ទៅ​លើ​ទីក្រុង​ហូម នៅ​ថ្ងៃ​ពុធ​នេះ ដែល​នេះ​គឺ​ជា​វាយ​ប្រហារ​ជា​ថ្មី​ទៅ​លើ​បណ្តា​ស្រុក​នានា​របស់​ជន​មូស្លីម​ និកាយ​ស៊ុននី ​នៅ​ក្នុង​ទីក្រុង​នេះ ជា​ទី​ដែល​មនុស្ស​រាប់​ពាន់​នាក់​បាន​រៀប​ចំ​បាតុកម្ម​​គាំ​ទ្រ​លទ្ធិ​ ប្រជាធិបតេយ្យ។

CITA ស្នើ​រដ្ឋ​មន្ត្រី​អប់រំ​បញ្ឈប់​​នាយក​សាលា​​ទារ​ថ្លៃ​ដក​សញ្ញាបត្រ​ពី​សិស្ស

Posted: 07 Sep 2011 01:22 AM PDT

ភ្នំពេញៈ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្រ្តី ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ស្នើ​សុំ​ឲ្យ​អន្តរាគមន៍​បន្ទាន់​ចំពោះ​មន្រ្តី​មន្ទីរ​អប់រំ​ ខេត្ត-ក្រុង និង​នាយក​វិទ្យាល័យ​នានា ដែល​យក​ថ្លៃ​ដក​សញ្ញាបត្រ​បណ្តោះ​អាសន្ន​ពី​សិស្សា​នុសិស្ស។

អតិថិជន​ China Mobile ទទួល​បាន​ការ​បង្កើន​កម្លាំង​សេវា​ពី BlackBerry

Posted: 07 Sep 2011 01:11 AM PDT

ហុងកុងៈ ក្រុម​ហ៊ុន Research In Motion (RIM) បាន​ចាប់​ផ្តើម​លក់​ទូរស័ព្ទ​ BlackBerry ដំបូង​របស់​ខ្លួន ដែល​សាក​សម​នឹង​​ស្ដង់ដារ​ទូរស័ព្ទ​កំពុង​រីក​លូត​លាស់​របស់​ក្រុម​ហ៊ុន China Mobile ដែល​គឺ​ជា​ដំណើរ​វិវត្តន៍​មួយ​ដែល​នឹង​ជួយ​ឲ្យ​ក្រុម​ហ៊ុន​អាមេរិក​មួយ​នេះ​ ទាញ​យក​ផល​ចំណេញ​ពី​អតិថិជន​ចំនួន ៦២០​នាក់​របស់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​បណ្តាញ​ទូរស័ព្ទ​មួយ​នេះ។

ម្នាក់​ស្លាប់ ខណៈ​ច្រើន​នាក់​របួស​ដោយ​សារ​រន្ទះ​បាញ់​នៅ​មណ្ឌលគិរី

Posted: 07 Sep 2011 12:57 AM PDT

មណ្ឌលគិរីៈ មនុស្ស​ចំនួន ១៣​នាក់ ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់ និង​សន្លប់ កាល​ពី​ថ្ងៃ​រសៀល​ថ្ងៃ​អង្គារ​ម្សិល​មិញ នៅ​ភូមិ​ស្រែព្រះ ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ខណៈ​ដែល​រង​គ្រោះ​កំពុង​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​មេ​ឃុំ​ស្រែព្រះ ហើយ​មាន​ភ្លៀង​ស្រិចៗ។

ផ្ទុះ​គ្រាប់​បែក​នៅ​ខាង​ក្រៅ​អគារ​តុលាការ​កំពូល​ឥណ្ឌា​ស្លាប់​៩​របួស​៤៥

Posted: 07 Sep 2011 12:47 AM PDT

ញូវដេលីៈ ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នោ​ខាង​ក្រៅ​តុលាការ​កំពូល​នៅ​រដ្ឋ​ធានី​ ញូវដេលី ប្រទេស​ឥណ្ឌា បាន​​ផ្តាច់​ជីវិត​មនុស្ស ៩​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤៥​នាក់​រង​របួស នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ក្នុង​ស្រុក ដែល​បាន​ដក​ស្រង់​ប្រភព​របស់​មន្ត្រី​ប៉ូលិស។

ចិន​ជំទាស់​ដាច់​ខាត​ការ​លក់​សព្វាវុធ​អាមេរិក​ទៅ​ឲ្យ​កោះ​តៃវ៉ាន់

Posted: 07 Sep 2011 12:26 AM PDT

ប៉េកាំងៈ ក្រសួង​ការ​បរទេស​ចិន បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​ប្រឆាំង​យ៉ាង​ដាច់​ខាត​ទៅ​នឹង​ការ​លក់​សព្វាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​ កោះ​តៃវ៉ាន់ ខណៈ​ពេល​ការ​សម្រេច​ចិត្ត​លើ​កិច្ច​ព្រម​ព្រៀង​លក់​សព្វាវុធ​នៅ​ខែ​តុលា​ របស់​រដ្ឋបាល​លោក​ប្រធានាធិបតី អូបាម៉ា ទៅ​ឲ្យ​កោះ​តៃវ៉ាន់​សម្រាប់​ការ​ពារ​ខ្លួន​នោះ កាន់​តែ​ខិត​ចូល​មក​ជិត។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!