The Phnom Penh Post - KHMER: “លោកស្រីគន្ធីនឹងវិលត្រឡប់ទៅមាតុភូមិវិញក្នុងពេលឆាប់ៗ” plus 9 more |
- លោកស្រីគន្ធីនឹងវិលត្រឡប់ទៅមាតុភូមិវិញក្នុងពេលឆាប់ៗ
- អ្នកភូមិព្រែជីកលើកគ្នាទៅប្ដឹងចៅហ្វាយស្រុកស្រែអំបិល
- រដ្ឋចំណាយជាង៥៣លានដុល្លារស្តារធារាសាស្ត្រជុំវិញបឹងទន្លេសាប
- អ្នកពុលស្រាស៤នាក់នៅពោធិ៍សាត់បានធូរស្បើយវិញហើយ
- អាជ្ញាធរស្រុកសណ្តាន់បន្តរាំងខ្ទប់សកម្មភាព CCHR ចុះអប់រំអ្នកភូមិ
- សហជីពស្នើក្រសួងការងារអន្តរាគមន៍ឲ្យកម្មករបានទៅចុះឈ្មោះបោះឆ្នោត
- បំពង់ប្រេងចិនកំពុងគំរាមកំហែងសន្តិសុខសេដ្ឋកិច្ចភូមា
- CITA ស្នើឲ្យក្រសួងអប់រំស៊ើបអង្កេតករណីអាជ្ញាធរផ្លាស់ប្តូរទីតាំងសាលាមួយកន្លែង
- តុលាការថៃកាត់ទោសបុរសខ្មែរជាប់ចោទចារកម្មដាក់គុក២ឆ្នាំ
- ហ្សូល្លិក ជឿថា សេដ្ឋកិច្ចសកលលោកមិនធ្លាក់ក្នុងវិបត្តិជាថ្មីឡើយ
លោកស្រីគន្ធីនឹងវិលត្រឡប់ទៅមាតុភូមិវិញក្នុងពេលឆាប់ៗ Posted: 06 Sep 2011 03:26 AM PDT ញូវដេលីៈ លោកស្រី សូនីញ៉ា គន្ធី ប្រមុខគណបក្សសមាជកំពុងគ្រប់គ្រងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងវិលត្រឡប់ទៅមាតុភូមិវិញក្នុងពេលឆាប់ៗ បន្ទាប់ពីលោកស្រីទទួលការវះកាត់នៅសហរដ្ឋអាមេរិក ដែលនេះគឺជាដំណឹងដ៏គួរឲ្យរីករាយសម្រាប់រដ្ឋាភិបាល ដែលរងការចោទប្រកាន់ថាបានគ្រប់គ្រងបាតុកម្មធំៗមិនបានត្រឹម ត្រូវនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ និងបានបង្កឲ្យមានទំនាក់ទំនងល្អក់កករជាមួយដៃគូនៅក្នុងរដ្ឋ សភា។ |
អ្នកភូមិព្រែជីកលើកគ្នាទៅប្ដឹងចៅហ្វាយស្រុកស្រែអំបិល Posted: 06 Sep 2011 03:15 AM PDT កោះកុងៈ អ្នកភូមិចំនួន ២២គ្រួសារ នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានដាក់ពាក្យបណ្ដឹងទៅអភិបាលស្រុកនេះ នៅរសៀលថ្ងៃអង្គារនេះ ដោយស្នើសុំឲ្យជួយអន្តរាគមន៍ទៅមេឃុំ ដែលបដិសេធធ្វើអត្តសញ្ញាណកម្មដល់ពួកគាត់ដោយសារពួកគាត់មានជីវភាព ក្រីក្រ។ |
រដ្ឋចំណាយជាង៥៣លានដុល្លារស្តារធារាសាស្ត្រជុំវិញបឹងទន្លេសាប Posted: 06 Sep 2011 03:03 AM PDT ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលគ្រោងចំណាយប្រាក់ជាង ៥៣លានដុល្លារអាមេរិក ដើម្បីស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន ៣ នៅជាប់បឹងទន្លេសាប នៅចុងឆ្នាំនេះ។ |
អ្នកពុលស្រាស៤នាក់នៅពោធិ៍សាត់បានធូរស្បើយវិញហើយ Posted: 06 Sep 2011 02:43 AM PDT ពោធិ៍សាត់ៈ សមត្ថកិច្ចខេត្តពោធិ៍សាត់ បានអះអាងថា កម្មករដកផ្សិតចំនួន ៤នាក់ ដែលបានពុលស្រាកាលពីថ្ងៃម្សិលមិញនោះ មកថ្ងៃនេះ បានធូរស្បើយវិញហើយ បន្ទាប់ពីទទួលការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តរួចមក។ |
អាជ្ញាធរស្រុកសណ្តាន់បន្តរាំងខ្ទប់សកម្មភាព CCHR ចុះអប់រំអ្នកភូមិ Posted: 06 Sep 2011 02:27 AM PDT កំពង់ធំៈ មន្ត្រីសម្របសម្រួលកម្មវិធី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងនៅថ្ងៃអង្គារនេះថា អាជ្ញាធរស្រុកសណ្តាន់ ខេត្តកំពង់ធំ បានហាមឃាត់ព្រះចៅអធិការវត្តគិរីបុតារាម ស្ថិតនៅឃុំដងកាបិត អនុញ្ញាតឲ្យអង្គការចំនួន ២ រៀបចំសិក្ខាសាលាអំពីច្បាប់ភូមិបាល និងច្បាប់ព្រៃឈើដល់អ្នកភូមិនៅក្នុងសហគមន៍ ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅថ្ងៃទី០៨ ខែកញ្ញាខាងមុខនេះ។
|
សហជីពស្នើក្រសួងការងារអន្តរាគមន៍ឲ្យកម្មករបានទៅចុះឈ្មោះបោះឆ្នោត Posted: 06 Sep 2011 01:57 AM PDT ភ្នំពេញៈ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យជួយអន្តរាគមន៍ទៅថៅកែរោងចក្រ-សហគ្រាសនានា អនុញ្ញាតផ្តល់ពេលវេលាឲ្យកម្មករឈប់សម្រាក ដើម្បីបានទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១នេះ។ |
បំពង់ប្រេងចិនកំពុងគំរាមកំហែងសន្តិសុខសេដ្ឋកិច្ចភូមា Posted: 06 Sep 2011 01:44 AM PDT បាងកកៈ ក្រុមសកម្មជនបាននិយាយនៅថ្ងៃអង្គារនេះថា បណ្តាញបំពង់ប្រេង និងឧស្ម័នដ៏ចម្រូងចម្រាសតភ្ជាប់ចូលក្នុងប្រទេសភូមា នឹងធ្វើឲ្យប្រជាជនភូមាខាតបង់ទឹកប្រាក់តម្លៃរាប់ពាន់លាន ដុល្លារនៅក្នុងប្រភពចំណូលធនធានប្រេង និងឧស្ម័នរបស់ប្រទេសនេះ និងបង្កឲ្យមានជម្លោះប្រដាប់អាវុធ ដែលគំរាមកំហែងដល់សន្តិសុខថាមពលសម្រាប់ប្រទេសចិនខាងចិន។ |
CITA ស្នើឲ្យក្រសួងអប់រំស៊ើបអង្កេតករណីអាជ្ញាធរផ្លាស់ប្តូរទីតាំងសាលាមួយកន្លែង Posted: 06 Sep 2011 01:21 AM PDT កំពង់ចាមៈ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) ស្នើសុំឲ្យលោក អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស៊ើបអង្កេតក្នុងករណីមន្ទីរអប់រំ និងអាជ្ញាធរខេត្តកំពង់ចាម លួចដោះដូរ(លក់)សាលាបឋមសិក្សាវាលវង់ ស្ថិតនៅក្រុងកំពង់ចាម ទៅឲ្យឈ្មួញ។ |
តុលាការថៃកាត់ទោសបុរសខ្មែរជាប់ចោទចារកម្មដាក់គុក២ឆ្នាំ Posted: 06 Sep 2011 01:02 AM PDT បាងកកៈ យោងតាមការផ្សាយរបស់កាសែតថៃ បានឲ្យដឹងថា តុលាការខេត្តស៊ីសាកេតរបស់ថៃ នៅថ្ងៃអង្គារនេះ បានកាត់ទោសបុរសកម្ពុជា បុរសជនជាតិថៃម្នាក់ និងបុរសជនជាតិវៀតណាម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំក្នុងម្នាក់ៗ ក្រោមការចោទប្រកាន់ពីបទចារកម្មតាមព្រំដែនកម្ពុជា-ថៃ។ |
ហ្សូល្លិក ជឿថា សេដ្ឋកិច្ចសកលលោកមិនធ្លាក់ក្នុងវិបត្តិជាថ្មីឡើយ Posted: 06 Sep 2011 12:38 AM PDT សិង្ហបុរីៈ នាយកធនាគារពិភពលោក លោក រ៉ូបឺត ហ្សូល្លិក បានថ្លែងនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចពិភពលោក នឹងមិនវិលទៅធ្លាក់ចូលក្នុងវិបត្តិវិញឡើយ ប៉ុន្តែ កំពុងប្រឈមមុខនឹងហានិភ័យនានា។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |