Koh Santipheap Daily

Koh Santipheap Daily


ការប្រកួតលេងហ្គីតាខ្យល់ដណ្តើមពានរង្វាន់ប្រចាំឆ្នាំ2011

Posted: 05 Sep 2011 01:04 AM PDT


ការ​ប្រកួត​​ដណ្តើម​ពានរង្វាន់ជើងឯកពិភ​ព​លោក​​សម្រាប់​ការលេង​ហ្គីតា​ ខ្យល់​(ហ្គីតាដេញ​ដោយ​មាត់​ និង​ធ្វើកាយវិការ) ដែល​មិនធ្លាប់​​មាន​ពី​មុន​មក​ត្រូវ​បាន​គេរៀបចំ​នៅ​ប្រទេស​ហ្វាំង​​​ឡង់ ដោយ​មាន​អ្នក​ចូល​រួម​​ទស្សនា​រាប់​ពាន់​នាក់​។ អ្នក​ចូល​រួម​ប្រកួត​ទាំង​អស់​​ត្រូវ​សម្តែងហ្គីតា​ខ្យល់​ ​បង្ហាញ​ពី​សមត្ថភាព​ និង​ទេពកោសល្យ​ ​ដើម្បី​ឱ្យ​ចៅក្រម​​ដាក់​ពិន្ទុដល់​ពួកគេ។​​ រី​ឯ​ការ​ផ្តល់​ពិន្ទុ​​ចៅ​ក្រម​ផ្អែក​លើមូល​ដ្ឋានបីយ៉ាង​សំខាន់​គឺ​ សមត្ថភាព​ , ការ​គាំទ្រ​​ពី​ទស្សនិកជន និង​បច្ចេក​ទេស​​បញ្ចេញ​ស្ទីល​ក្នុង​ការ​សម្តែង ។

​បញ្ជូន​ ឡាយ វណ្ណៈ​ ហៅអាខ្លឹង ឬអាឥណ្ឌា ​ទៅ​តុលាការសួរនាំមិនទាន់ចប់

Posted: 05 Sep 2011 12:59 AM PDT

រាជធានីភ្នំពេញៈ​ ជន​​ជាប់​​សង្ស័យ​​ចោរ​​ប្លន់​បាញ់​​សម្លាប់​​ស្រ្តី​​អាជីវករ​​ប្តូរ​​ប្រាក់​​​​ត្រូវ​បាន​សត្ថកិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ដើម្បី​សួរ​នាំ​ពីបទ​ល្មើស​របស់​ខ្លួន​កាល​ពីវេលា​ម៉ោង​ជាង​៨​ព្រឹក​ថ្ងៃទី៥​កញ្ញា​២០១១​ ប៉ុន្តែ​តាំង​​ពីព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ព្រះ​រាជ​អាជ្ញារង​សួរ​នាំ​មិន​ទាន់​ចប់​នៅទេ​ ហើយ​នៅ​វេលា​ម៉ោង​ជិត២​រសៀល​ថ្ងៃ​ ដដែល​ ជន​​ជាប់​​សង្ស័យម្នាក់នេះត្រូវបានបញ្ជូន​​ទៅកាន់​សាលា​​ដំបូង​​រាជ​ធានី​ភ្នំពេញវិញដើម្បីសាកសួរបន្តទៀត។

រថយន្ត​​ឆេះ​ហ្មត់​​ពីការ​វាយ​​ប្រហារ​​របស់​​ NATO

Posted: 05 Sep 2011 12:58 AM PDT


​បុរស​មួយ​ក្រុម​កំពុង​ត្រួតពិនិត្យ​​គ្រោង​ឆ្អឹង​​រថយន្ត​របស់​កង​កម្លាំង​​ដែល​​មាន​ភក្តី​​លោក​កាដា​ហ្វី ​ដែល​ឆេះ​​ហ្មត់​បន្ទាប់​ពី​​ទទួល​រង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​រ​បស់​យន្ត​ហោះ​អង្គ​ការ NATO ​នៅ​បរិ​វេណ​​ខាង​ក្រៅ​​ទី​ក្រុង​សៀ​តេ កាល​ពី​ថ្ងៃទី២៩ សីហា កន្លង​ទៅ

ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​​ថ្នាំញៀន​ក្នុង​​គ្លីនិក​​ពេទ្យ​ធ្មេញ​

Posted: 05 Sep 2011 12:52 AM PDT

សកម្មភាពបង្រ្កាបថ្នាំញៀន
​ក្រុងប៉ោយប៉ែត​​ ៖ ​​ជនសង្ស័យ​​​​​៣នាក់​ត្រូវ​បាន​កម្លាំង​ប៉េអឹម​​ក្រុង​ប៉ោយប៉ែត​​​​​ ឃាត់ខ្លួន​​កាល​ពី​​​រសៀលថ្ងៃទី​៤ កញ្ញា ​​នៅក្នុង​​ភូមិ​​​ក្បាល​ស្ពាន​​​១ សង្កាត់​​​​ប៉ោយប៉ែត ​ដែល​​ម្នាក់​ត្រូវ​​បាន​ឃាត់​ខ្លួន​ក្នុង​បរិវេណ​​​កាស៊ីណូ​ហូវ៉ាហ្គេនទីង ​ជា​មួយ​ថ្នាំ ​ញៀន​​​​ប្រភេទ​​យ៉ា​ម៉ា ​​WY ពណ៌​​ផ្កាឈូក ​ចំនួន​២​​ពាន់​គ្រាប់ និង​​២នាក់​​​ទៀត​ ត្រូវ​បាន​​ឃាត់​ខ្លួន​​ ក្នុង​គ្លីនិក​មួយ​។ ​​

ស្ត្រី​រត់​​ប្រណាំង​​ក្នុង​​រយៈ​​​ចម្ងាយ​​5.000​​ម៉ែត្រ​

Posted: 05 Sep 2011 12:41 AM PDT


បណ្តា​ស្ត្រី​ដែល​មាន​រូប​រាង​សិច​ស៊ី​​ទាំង​នេះ គឺ​ជា​កីឡា​ការិនី​​រត់​ប្រណាំង​មក​ពី​ប្រទេស​អេត្យូ​ពី​ (អ្នក​នៅ​ខាង​ស្តាំ​​ និង​កណ្តាល) ​ជា​មួយ​កីឡា​ការិនី​រត់​ប្រណាំង​​មកពី​ប្រទេ​សកេន​យ៉ា (ឆ្វេង) ​កំពុងចូលរួម​រត់​ប្រណាំង​ក្នុង​រយៈចម្ងាយ​​៥.០០០​ម៉ែត្រ

ការប្រកួត​លេងហ្គីតាខ្យល់​ដណ្តើម​ពានរង្វាន់​ប្រចាំ​ឆ្នាំ2011

Posted: 05 Sep 2011 12:38 AM PDT


ការ​ប្រកួត​​ដណ្តើម​ពានរង្វាន់ជើងឯកពិភ​ព​លោក​​សម្រាប់​ការលេង​ហ្គីតា​ខ្យល់ ​(ហ្គីតាដេញ​ដោយ​មាត់​ និង​ធ្វើកាយវិការ) ដែល​មិនធ្លាប់​​មាន​ពី​មុន​មក​ត្រូវ​បាន​គេរៀបចំ​នៅ​ប្រទេស​ហ្វាំង​​​ឡង់ ដោយ​មាន​អ្នក​ចូល​រួម​​ទស្សនា​រាប់​ពាន់​នាក់​។

ប្រ​ជា​ក​សិ​ករ​​ឃុំ​ដូង​រី​ក​រាយ​ទទួល​ផល​ដំ​ឡូង​មី

Posted: 05 Sep 2011 12:36 AM PDT

ដំឡូងដែលប្រជាពលរដ្ឋប្រមូលបាន
ខេត្ត​ស្វាយរៀង ៖ ឆ្នាំ​នេះប្រ​​ជា​ក​សិករ​ឃុំ​ដូង ស្រុក​​រមាស​ហែក​ រី​ករាយ​នឹង​ទិន្ន​ផល​ដំ​ឡូង​មី​​ខ្ពស់​ជាង​ស្រូវ​។ ​​លោក​សៅ ឈីន ​អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ដូង ឃុំដូង ស្រុក​រមាស​ហែក​​​បាន​ប្រាប់​កោះ​សន្តិ​ភាព​ កាល​ពី​ថ្ងៃ​ទី​២៩ ​សី​ហា​ កន្លង​មក​ថា ​នៅ​ឆ្នាំ​២០១០ -២០១១នេះ ​ប្រ​ជា​កសិ​ករ​ឃុំ​ដូង ងាកមក​ដាំ​​ដំ​ឡូង​មី

កញ្ញា​ព្រំ សូដា​វីន តួ​ខ្មោច​​ក្នុង​រឿង«​ព្រលឹង​ទារ​មឈូស»

Posted: 05 Sep 2011 12:36 AM PDT

កញ្ញា​ព្រំ សូ​ដា​វីន ក្នុង​វ័យ​២៤​ឆ្នាំ
រាជធានី​ភ្នំពេញ ៖ កញ្ញា​ព្រំ សូ​ដា​វីន ក្នុង​វ័យ​២៤​ឆ្នាំ ជា​អ្នក​ចម្រៀង​នៅ​តាម​ភោជនីយ​ដ្ឋាន​ និង​ជា​អ្នក​សម្តែង​កាយ​វិកា​រ​ខារ៉ា​អូខបាន​រះ​ឡើងតាំង​ពី​ឆ្នាំ​២០០៥មក។ នាង​មាន​ស្រុក​កំណើត​នៅ​​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ និង​មាន​បង​ប្អូន​៤​នាក់​ ក្នុង​នោះ​ប្រុស​៣ នាក់​​ ឯរូប​នាង​ជា​កូន​ច្បង​។

ណា​ដាល់​​រមួល​ក្រពើ​​បន្ទាប់​​​​ពី​ឈ្នះ​​ជុំ​ទី​៣​​ប្រកួតតឺន្នីស​​ក្រប​ខណ្ឌធំ ​​US Open

Posted: 05 Sep 2011 12:27 AM PDT

កីឡាករ​ណា​ដាល់​​នៅ​មុន​ការ​ធ្វើ​​សន្និសីទ​ព័ត៌​មាន
កីឡាករការ​ពារ​ជើង​ឯក​រ៉ា​ហ្វា​អែល ណា​ដាល់​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​៤​កញ្ញា​បាន​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​អ្នក​គាំ​ទ្រ​រន្ធត់​ជា​ខ្លាំង ​ខណៈ​រូប​គេ​បាន​ដួល​អំឡុង​ការ​ធ្វើ​សន្និសីទ​សារព័ត៌​មាន​បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ក្នុង​ជុំ​ទី​៣​២ម៉ោង​។ ​ណា​ដាល់​វ័យ​២៥​ឆ្នាំ​បាន​ធ្វើ​សន្និសីទ​ព័ត៌​មាន​រយៈ​ពេល​២ម៉ោង

អាជ្ញាធរ​មូលដ្ឋាន​ចុះ​រុះរើ​​​សំយាប​​មុខ​លំនៅឋាន​​ពលរដ្ឋ​​​រស់នៅអម​​ផ្លូវ​លេខ​​​​៦៣​ជា​ប​ន្តទៀត​

Posted: 05 Sep 2011 12:27 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​​សំយាប​ដែល​​ប្រជា​ពលរ​ដ្ឋ​​​រស់នៅអម​​ផ្លូវ​​​​លេខ​​៦៣ ស្ថិតក្នុង​​​​សង្កាត់​ទន្លេ​បាសាក់ ​​ខណ្ឌ​ចំការមន ​​ត្រូវ​បានគណៈ​បញ្ជា​ការ​​​ឯកភាព​​ខណ្ឌ​ចំការមន ​ដឹកនាំ ដោយ​​​លោក​​ ជ គឹម​​ស៊ អភិបាល​​រង​ខណ្ឌ​ចំការមន ​​​លោកនេត ​ស៊ីថុន អភិបាលរង​​នគរបាល​ខណ្ឌ​ចំការមន ​និង​​លោកខាត់ ​ណារិទ្ធ

សិង្ហ​បុរី​​​ផ្សព្វ​ផ្សាយ​​​​ទាក់​ទាញ​​​អ្នក​​អាណា​ព្យា​បាល​​​​កម្ពុជា​​ឱ្យ​​​​បញ្ជូន​​កូនទៅ​រៀន​

Posted: 05 Sep 2011 12:27 AM PDT

​រាជធានីភ្នំពេញ ៖ ​ប្រទេស​​​សិង្ហ​បុរី​​​​​កំពុង​​​​តែ​​សំឡឹង​​ឃើញ​ឱកាស​​នៅ​ក្នុង​​ការទទួល ​​​​សិស្ស​និង​និស្សិត​​កម្ពុជា​​​​កាន់​តែ​​មាន​ជីវភាព​​​ធូរធារ​​ ​ជាង​មុន​​ និង​​កាន់​​តែមាន​លទ្ធភាព​​នៅ​ក្នុង​​​ការ​បញ្ជូន​​​កូន​​​ទៅ​សិក្សា​​​នៅ​ បរទេស​ ។​

ទស្សន៍​ទាយ​​អត្ត​ចរិត​​​តាមរយៈ​​កា​រ​​ទទួល​ទាន​​អាហារ​​​ពេល​ព្រឹក​

Posted: 05 Sep 2011 12:23 AM PDT

បបរ​សាម​ចូក
ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​​អាច​បញ្ជាក់​​ពី​អត្ត​ចរិត​​របស់​អ្នក​​ចូល​ចិត្ត​​ប្រភេទ​អាហារ​របស់​ខ្លួន​​បាន​​ដូចជា ៖ ចូល​ចិត្ត​​ទទួល​ទាន​បបរ ឬ​បបរ​សាម​ចូក ៖ ​​ជា​មនុស្ស​សម្លឹង​​សង្គម​ក្នុង​ទស្សនៈ​​ល្អ មាន​ការ​ស្រឡាញ់​ពេញចិត្ត​ និង​យក​ចិត្ត​ទុកដាក់​អ្នក​នៅ​ជុំ​វិញ​ខ្លួន

កម្មការិនី​​ដែល​ដួល​សន្លប់​​2នាក់​​​​នៅតែ​​មាន​អាការៈ​ធ្ងន់​ធ្ងរ​ស្រែក​​រវើ​រវាយ

Posted: 05 Sep 2011 12:20 AM PDT

រាជធានី​ភ្នំពេញ ៖ កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​ហាត​អ៊ីន​ធើ​រ​ប្រាយ ​ដែល​​ដួល​សន្លប់​កាលពី​ថ្ងៃ​ទី​៣០ សីហា កន្លង​មកនេះ ​និង​​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ចំនួន​១៣​នាក់​ ហើយ​បាន​​​ធូរ​ស្រាល​​​​ត្រឡប់​​​ទៅ​វិញ​ ​​នោះ​ ពេល​នេះ​​មានកម្ម​ការិនី​ចំនួន​២​នាក់​បាន​​វិល​ត្រឡប់​មក​ព្យាបាល​វិញ

ឃាត់​ខ្លួន​​មនុស្ស6នាក់​ពាក់​ព័ន្ធ​​ករណី​​​លួច​សត្វ​ទា​400ក្បាល

Posted: 05 Sep 2011 12:20 AM PDT

ជនជាប់ចោទទាំង៦នាក់
​ខេត្ត​កំពង់​ធំ ​ ៖យ៉ាងហោចណាស់​មនុស្ស​ចំនួន​៦នាក់ត្រូវគេសង្ស័យថាបានប្រព្រឹត្ត​សកម្មភាព​​ លួចទាចំនួន៤០០ក្បាលនៅ​តំបន់​អាងទន្លេជុំ ស្ថិតក្នុងឃុំស្រឡៅ ស្រុកបារាយណ៍​កាលពីថ្ងៃទី២៨ សីហា ហើយ​ត្រូវសមត្ថកិច្ច​នគរ​បាលស្រុកបារាយណ៍ចាប់ខ្លួនបញ្ជូន​ទៅ​សាលា​ ដំបូងខេត្តកាលពីចុងសប្តាហ៍កន្លងទៅ ។

បង្ក្រាប​ទីតាំង​​បញ្ចូល​បទ​ភ្លេង​​ និង​រូប​ភាព​​​អាស​អាភាស​​ឃាត់ខ្លួន​មនុស្ស​​៧​នាក់​

Posted: 05 Sep 2011 12:19 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​ទីតាំង​​ប្រកបរបរ​រកស៊ី​​​​បញ្ចូល​បទ​ភ្លេង និង​រូបភាព​​អាសអាភាស​​​តាម​ទូរស័ព្ទ​​​ចំនួន​២​កន្លែង​​​ ទី​​១-ស្ថិត​នៅ​ក្នុង​ភូមិ​​​​សាស្ត្រ​​សង្កាត់​​ស្ទឹង​មានជ័យ ​​ខណ្ឌមានជ័យ និង​ទី​២-​ស្ថិតនៅ​​តាមបណ្តោយ​ផ្លូវ​លេខ​​​១៥៥ សង្កាត់​ទួល​ទំពូងទី​១ ខណ្ឌ​ចំការមន ត្រូវបាន​សមត្ថ​កិច្ច​​​​នគរបាល​នាយកដ្ឋាន​​កណ្តាល​សន្តិសុខ​​ក្រសួង​ មហាផ្ទៃ​​សហការជាមួយ​​នគរបាល​មូលដ្ឋាន​ចុះបង្ក្រាប​​​

ពួក​ឧទ្ទាម​លីប៊ី​​ប្រកាស​ពី​បរាជ័យ​នៃ​​ការ​ចរចាឱ្យ​មាន​ការ​ចុះខូច​​នៅក្រុង​​បានី​វ៉ាលីដ

Posted: 05 Sep 2011 12:14 AM PDT

ពួក​ឧទ្ទាម​លីប៊ី​​នៅ​ក្បែរ​​​​ទីក្រុង​បានី វ៉ាលីដ
ពួកបះបោរ​លីប៊ី​​​កាលពីថ្ងៃទី​៤ កញ្ញា ​ពុំ​អាច​បញ្ចុះ​បញ្ចូល​បណ្តាមេដឹកនាំ​ដែលត្រួតត្រា​​ទីក្រុង​​បានី វ៉ាលីដ ស្ថិត​នៅ​ចម្ងាយ​១៤០គ.ម​ភាគ​អា​គ្នេយ៍​ក្រុងទ្រីប៉ូលីឱ្យចុះ​​​ចូល​ពុំ​ចាំ​​បាច់​​មាន​ការ​ប្រយុទ្ធ​ដើម្បី​ចៀស​វាង​​ការបង្ហូរឈាម ។ ដោយ​គ្មាន​ការយល់ព្រម​បែបនេះ​ពួកឧទ្ទាម​​បាន​សន្យា​​ធ្វើការ​​វាយប្រហារ​លើទីក្រុង​នេះ

រដ្ឋ​ល្វីហ្សា​ណា​​អាមេរិក​​រង​​ការ​វាយ​​ប្រហារ​​​ដោយព្យុះ​​ឈ្មោះ​លី

Posted: 05 Sep 2011 12:11 AM PDT

រូប​ភាព​ផ្កាយ​​រណប​នៃ​​ព្យុះ​​ឈ្មោះ​លី
ព្យុះត្រូពី​កាល់​​ឈ្មោះ​លី LEE ​កាល​ពី​ថ្ងៃ​ទី៤ កញ្ញា ​បានបោក​​បក់​លើ​ឆ្នេរ​សមុទ្រ​​រដ្ឋ​ល្វី​ហ្សាណា ​ដោយព្យុះ​​​នេះ​បង្ក​ឱ្យមានភ្លៀង​​​ធ្លាក់យ៉ាង​ខ្លាំង​​អាច​​បណ្តាលឱ្យមានទឹកជំនន់​ប៉ុន្មាន​ថ្ងៃខាង​មុខ​នេះជា​ពិសេស​នៅទីក្រុង​​ញូវ​អ័រលីន ។ ​នៅ​ទី​ក្រុង​JEAN LAFITTE ប្រជាជន​ត្រូវ​បាន​ជម្លៀស​​​​ចេញ ។

​ឥណ្ឌា ៖ ​រថយន្តបឺស​​មួយគ្រឿង​​​​ធ្លាក់​ចូល​​ស្ទឹង​ស្លាប់​​យ៉ាង​តិច​​15នាក់​

Posted: 05 Sep 2011 12:09 AM PDT

​មនុស្ស​យ៉ាង​​​​​តិច​​​១៥​នាក់ ​បានត្រូវ​​​ស្លាប់​​កាលពីថ្ងៃទី​​​៤ កញ្ញា ខណៈ​ដែល​​រថយន្ត​បឺស​មួយ​គ្រឿង​ធ្លាក់​ចូលស្ទឹង​​ក្នុង​រដ្ឋ UTTARAKHAND ភាគខាងជើង​ឥណ្ឌា​។​ យោងតាម​​​សារព័ត៌មាន​​ក្នុងស្រុក​ថា មនុស្ស​​​៨​នាក់​ទៀត​នៅ​បាត់ខ្លួន​​នៅឡើយ ​​ហើយ​មនុស្ស​​១២នាក់ត្រូវ​​របួស​​បញ្ជូនទៅមន្ទីរពេទ្យ​​​។

​ក្រុម​ប្រដាប់​​អាវុធ​​​សម្លាប់​​មនុស្ស​​​9នាក់​នៅ​ភាគ​កណ្តាល​​ស៊ីរី

Posted: 05 Sep 2011 12:07 AM PDT

​​ដោយ​ដក​ស្រង់​​ប្រភពព័ត៌មាន​​យោធា​សារ​ព័ត៌​មាន​​ផ្លូវ​​​ការ​ស៊ីរី​រាយការណ៍​ថា ​​មនុស្ស​​​៩​នាក់​​​​ក្នុងនោះ​​​មាន​​នាយទាហាន​ម្នាក់​របស់​កងទ័ព និង​ទាហាន​​​៥​នាក់​បានត្រូវ​​ស្លាប់​កាលពីព្រឹកថ្ងៃទី​​​៤ កញ្ញា ​​​ដោយសារ​ពួកភេរវ​ករ​​​ប្រដាប់អាវុធ​​នៅ​ភាគ​កណ្តាលស៊ីរី​។​

កីឡាករ​ដាណឺម៉ាកឈ្នះ​ជើងឯកវាយ​កូនហ្គោល ​European Masters ​នៅ​ស្វ៊ីស​

Posted: 05 Sep 2011 12:04 AM PDT

កីឡាករ​ដាណឺម៉ាក​តូ​ម៉ាស់ យ៉ន
កីឡាករ​ដាណឺម៉ាក​តូ​ម៉ាស់ យ៉ន​​​​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល​​​​កម្ម​វិធី​ European Masters​ ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប២លាន​​ដុល្លារ​អាមេរិក​ក្រោយ​​​ពី​ធ្វើ​បាន៩អាន់​ឌ័រប៉ា ៦២​បន្ថែម​ទៀត​នៅជុំ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៤​កញ្ញា​។

រថយន្ត​បែក​កង់​ក្រឡាប់​​លើ​​ទ្រូងថ្នល់​​របួសធ្ងន់​2​នាក់​​ ស្រាល​5​នាក់​

Posted: 05 Sep 2011 12:02 AM PDT

ខេត្តស្ទឹងត្រែង ៖ បុរស២នាក់​​បាន​ត្រូវ​ប៉ូលិស​ចរាចរដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត​ ភ្លាមៗបន្ទាប់ពីមានគ្រោះថ្នាក់ដោយសារ​ក្រឡាប់​រថយន្ត​នៅចំណុចស្រែសំគង់ ភូមិស្រែ​ពោធិ៍ សង្កាត់ស្រះ​ឫស្សី ក្រុងស្ទឹង​ត្រែង កាលពី​វេលា​ម៉ោង​៥​និង៣០នាទីល្ងាចថ្ងៃ១ កញ្ញា កន្លង​មក​នេះ។

ប្រ​ជា​ពល​រដ្ឋ​176​នាក់​ចូល​រួម​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក

Posted: 05 Sep 2011 12:02 AM PDT

បទបង្ហាញ
ខេត្ត​បន្ទាយមាន​ជ័យ ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២ កញ្ញា កម្លាំង​នគរបាល​ការិយា​ល័យ​​ចរាចរណ៍​​​ជើ​ង​គោក​ខេត្ត​ដឹក​នាំ​ដោយ​លោក​វ​រ​ សេនី​យ៍​ទោ​ឈឿម សុ​ផុន​ នា​យ​ការិ​យា​ល័យ​ចរាចរណ៍​បាន​ចុះ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ច​រា​ ចរណ៍​​ជើង​គោក​ដល់​ប្រជា​ពល​រដ្ឋ​នៅឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះ​នេត្រ​ព្រះ

លោក​​ឧបនាយករដ្ឋ​មន្ត្រី​​​ទៀ បាញ់ ស្វាគមន៍​​​កក់​ក្តៅ​​​ការមក​ដល់​​របស់​កង​ទ័ព​​បោស​សំអាត​​​​មីន​កម្ពុជា​​​៥២​នាក់​

Posted: 04 Sep 2011 11:59 PM PDT

រាជធានីភ្នំពេញ​​ ៖ ​កងបោសសំអាតមីន​កម្ពុជាចំនួន​៥២នាក់ បានវិលត្រឡប់មកដល់​ប្រទេសកម្ពុជាវិញហើយ​​នាវេលា​ម៉ោង​​ជិត​​២​រសៀល​ថ្ងៃ​ទី​ ៥ ​កញ្ញា ​២០១១នេះ បន្ទាប់ពីបាន​បញ្ចប់បេសក​កម្មដោះមីន​នៅប្រទេស​ស៊ូដង់​​អស់រយៈ​​ពេល​១​ឆ្នាំ​ រួចមក ដោយមានការ​រៀបចំ​បដិសណ្ឋារកិច្ច​នៅ​ព្រលាន​យន្តហោះ​​​យោធា​ក្រោម​អធិបតីភាព​ ​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់

កង​ទ័ព​​ខ្សែ​ត្រៀម​​​ខាង​លិច​ប្រាសាទ​ព្រះ​វិហារ កែសម្រួល​​​ដក​ចេញ​​ទៅកាន់​អង្គ​​ភាព​​​ដើម​

Posted: 04 Sep 2011 11:59 PM PDT

​ខេត្តព្រះវិហារ​​​ ៖ កង​យោធ​ពល​ខេមរ​ភូមិន្ទ​កម្ពុជាដែលឈរជើងនៅ ចំណុច​ចំបក់​កោង និង​ព្រលានដូនពោធិ ស្ថិត​នៅ​ខាង​លិច​ប្រា​សាទ​​ព្រះចម្ងាយ​វិហារជាង៣០គីឡូម៉ែត្រ បាន​កែសម្រួលដកទៅកាន់អង្គភាពដើមវិញហើយ​​​នៅព្រឹកថ្ងៃទី​៥ កញ្ញា ២០១១នេះ​។

កីឡាករអេស្ប៉ាញ​ឡូរ៉ឹនហ្សូ​ឈ្នះជើងឯក​ប្រណាំងម៉ូតូជីភី​​ Italian Grand Prix

Posted: 04 Sep 2011 11:58 PM PDT

កីឡាករអេស្ប៉ាញ​ចច ឡូ​រិន​​ហ្សូ
កីឡាករអេស្ប៉ាញ​ចច ឡូ​រិន​​ហ្សូ​​បាន​បញ្ចប់​ជ័យ​ជម្នះ​បន្ត​បន្ទាប់​គ្នា​របស់​កីឡាករ​អូ​ស្ត្រា​លី​ខា​ស៊ី​ ស្ទូន័រ​ដោយ​បាន​​យក​ឈ្នះ​ជើង​ឯក​ប្រណាំង​ម៉ូតូ​ជីភី​កម្ម​វិធី​San Marino motorcycling Grand Prix ។ កម្ម​វិធី​​​នេះ​ត្រូវ​បាន​រៀ​ប​ចំ​ធ្វើ​​នៅ​ទី​លាន​ប្រណាំង​ក្រុង​ Misano circuit ស្ថិត​​នៅ​​ក្នុង​ប្រទេស​

អាជ្ញាធរ​សង្កាត់​ទន្លេ​បាសាក់​​ណែនាំ​ប្រជា​ពលរដ្ឋ​រស់នៅ​អម​​ដង​វិថីលេខ​៦៣ ឱ្យ​រុះរើ​​សំយាប​

Posted: 04 Sep 2011 11:55 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាមសេចក្តី​​​​​ជូន​ដំណឹង​របស់​លោកចៅ​សង្កាត់​​ទន្លេ​បាសាក់​ ​(ខាត់ ​​​ណារិទ្ធ) ដែលបានណែនាំ​​​សុំ​ឱ្យ​​​​​ប្រជា​ពល​រដ្ឋ​​​រស់​នៅ​អម​​​​ស​ង​ខាង​​​​​​ ផ្លូវលេខ​​​៦៣ ​ពីមហាវិថី​​​​ម៉ៅ​សេ​ទុង ​​​ដល់​ផ្លូវ​​​លេខ​​​៤៦៦​ ឱ្យរុះ​រើ​សំយាប​​មុខ​ផ្ទះ​ចេញ ដើម្បី​​​​ទុក​ចិញ្ចើម​ផ្លូវ​សម្រាប់​​អ្នកថ្មើរ​​ជើង​​​​ធ្វើ​ចរាចរណ៍​នោះ នៅ​ព្រឹកថ្ងៃទី​​​​​៤ កញ្ញា

ក្រុងប៉េកាំង​គ្រោង​​ទារពន្ធ​បន្ថែម​ពីការ​ប្រើប្រាស់​​រថយន្តនៅ​​តាម​ដង​ផ្លូវ

Posted: 04 Sep 2011 11:18 PM PDT


ទីភ្នាក់​ងារព័ត៌​មាន​​ស៊ីនហួរបស់​ចិន​ផ្សាយឱ្យ​ដឹង​ថា អាជ្ញា​ធរ​ក្រុងប៉េ​កាំង​​នឹង​ប្រមូល​ពន្ធបន្ថែម​​ក្នុង​ការ​ប្រើ​ប្រាស់​​​លើ​ដ​ង​ផ្លូវ​មួយចំនួន​ក្នុងគោល​បំណង​​កាត់បន្ថយ​ការកក​ស្ទះ​ចរា​ចរណ៍ ។ អាជ្ញា​ធ​រ​ក្រុង​ប៉េកាំង​​​មានក្តីសង្ឃឹម​​​យ៉ាង​មុតមាំ​ថា ការ​ប្រមូល​ពន្ធ​បន្ថែម​​នឹង​ជួយ​អូស​​ទាញ​ឱ្យ​ប្រជាជន​ងាក​ទៅ​​ប្រើប្រាស់

​អាជ្ញាធរ​​បិទទ្វារ​​​ក្លឹប​​ឌីស្កូ DJ បន្ទាប់​​ពី​ភ្ញៀវ​អុក​ឡុក ហើយ​សន្តិសុខ​បាញ់ស្លាប់​ម្នាក់​

Posted: 04 Sep 2011 09:30 PM PDT

ទីតាំងក្លឹប
រាជធានីភ្នំពេញ​​ ៖ អាជ្ញាធរ​ខណ្ឌ​​​ទួលគោក ​មាន​មន្ត្រី​​​ប៉ូលិស​​ប៉េអឹម​​​ដឹកនាំ​ដោយ​​​លោកសាំង សុភវិចិត្រ អភិបាល​រង​ខណ្ឌទួលគោក ​បានចុះ​ទៅបិទ​ទ្វារ​ក្លឹប​ឌីស្កូ​រាត្រី ឈ្មោះ DJ កាលពី​វេលាម៉ោង​​​ជាង​​១០​​និង

​ឪពុក​មាស្រវឹង​​ស្រា​​​ចាប់​រំលោភ​​​ក្មួយ​ស្រី​​​ឯង​អាយុ​​​៦​ឆ្នាំ​

Posted: 04 Sep 2011 09:19 PM PDT

បុរសជាប់ចោទ
​ខេត្តកំពត​​ ៖ ​បុរស​ជា​ឪពុក​មា​​ម្នាក់ បន្ទាប់​ពី​​ជាតិស្រវឹង​​ចូលខ្លួន​​បានធ្វើ​​ឱ្យ​វង្វេង​​វង្វាន់​​​លែង​ដឹង ​​ខុសត្រូវ​ ក៏​​​​ចាប់ក្មួយស្រី​បង្កើត​របស់ខ្លួន​​អាយុ​​៦​ឆ្នាំ​រំលោភ​​​សេព​​សន្ថវៈ​ ​​កាលពី​វេលាម៉ោង​​​​៤​ល្ងាច​ថ្ងៃទី​២ កញ្ញា នៅ​​លើផ្ទះកុមារី​រង​គ្រោះ​ ហើយ​ត្រូវ​​​នគរបាល​​ស្រុក​ជុំ​​គិរីបាន​ចាប់​​​ឃាត់ខ្លួន​​​កាលពី​​ វេលាម៉ោង​​​​​៣​រសៀល​ថ្ងៃទី​​៣ កញ្ញា។​​

ទំនាស់ច្រៀងខារ៉ាអូខេវាយគ្នាផុងលលាដ៍ក្បាល ប៉ូលិសឃាត់ខ្លួនពីរនាក់

Posted: 04 Sep 2011 09:00 PM PDT

ជនសង្ស័យទាំង២នាក់
ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃទី២ កញ្ញា ២០១១ ប៉ូលិសបានឃាត់ខ្លួន​ជន​សង្ស័យ២នាក់​ពី​បទប្រើអំពើ​ហិង្សា​ដោយ​ចេតនា​ដោយវាយ​ ជន​រងគ្រោះនឹងត្បូងចប​បណ្ដាលឲ្យផុង​លលាដ៍​ក្បាល​របួសយ៉ាងធ្ងន់ធ្ងរ។ ករណី​នេះបានកើត​ឡើង​កាលពីថ្ងៃទី១ កញ្ញា ២០១១ វេលាម៉ោង​៨​និង៣០នាទីយប់ នៅការ​ដ្ឋានទី៨ របស់ក្រុម​ហ៊ុន​ចិន ស្ថិតនៅភូមិ​កណ្ដាល ឃុំឈើតុំ ស្រុក​ក្រគរ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!