The Phnom Penh Post - KHMER: “ម៉ម សុណង់ដូ ស្នើ​គ.ជ.ប. ដាក់​អ្នក​ថត​រូប​តាម​មណ្ឌល​ចុះ​ឈ្មោះ​បោះ​ឆ្នោត” plus 9 more

The Phnom Penh Post - KHMER: “ម៉ម សុណង់ដូ ស្នើ​គ.ជ.ប. ដាក់​អ្នក​ថត​រូប​តាម​មណ្ឌល​ចុះ​ឈ្មោះ​បោះ​ឆ្នោត” plus 9 more


ម៉ម សុណង់ដូ ស្នើ​គ.ជ.ប. ដាក់​អ្នក​ថត​រូប​តាម​មណ្ឌល​ចុះ​ឈ្មោះ​បោះ​ឆ្នោត

Posted: 08 Sep 2011 02:58 AM PDT

ភ្នំពេញៈ លោក ម៉ម សុណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ស្នើ​សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) រៀប​ចំ​ឲ្យ​មាន​អ្នក​ថត​រូប​ម្នាក់​ប្រចាំ​ការ​នៅ​តាម​ឃុំ​សង្កាត់​ទូទាំង​ ប្រទេស​កម្ពុជា ដើម្បី​សម្រួល​ដល់​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ។

គ.ជ.ប. បដិសេធ​ការ​ចោទ​ប្រកាន់​ពី​គណ​បក្ស​ប្រឆាំង

Posted: 08 Sep 2011 02:44 AM PDT

ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ. ប.) បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ចំនួន ២​ករណី ធ្វើ​ឡើង​ដោយ​គណ​បក្ស​ប្រឆាំង​ សម រង្ស៊ី ពាក់​ព័ន្ធ​នឹង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា​កន្លង​មក​នេះ។

ស្ត្រី​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​នៅ​កណ្តាល​ស្រែ

Posted: 08 Sep 2011 02:12 AM PDT

កណ្តាលៈ ស្ត្រី​ម្នាក់​នៅ​ឃុំ​ឆក់ឈើនាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​នៅ​កណ្តាល​វាល​ស្រែ​កាល​ពី​ថ្ងៃ​ម្សិល​មិញ នៅ​ខណៈ​ពេល​ជន​រង​គ្រោះ​ឈរ​ជ្រក​ភ្លៀង​នៅ​ក្រោម​ដើម​ត្នោត ក្រោយ​ពី​ផ្លាស់​ចំណង​គោ​រួច។

ការ​សិក្សា​ជំរុញ​ហ្វាំងឡង់​ឲ្យ​ហាម​លក់​ស្រាបៀរ​ខ្លាំងៗ​នៅ​ក្នុង​ហាង

Posted: 08 Sep 2011 02:01 AM PDT

ហ៊ែលស៊ិនគីៈ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​ហ្វាំងឡង់ បាន​ណែនាំ​ថា ស្រា​បៀរ និង​គ្រឿង​ស្រវឹង​ដទៃ​ទៀត​ដែល​មាន​ជាតិ​អាល់គុល​លើ​ពី ៣,៥​ភាគរយ គួរ​តែ​ត្រូវ​បាន​គេ​ហាម​ឃាត់​លក់​នៅ​ក្នុង​ហាង​លក់​គ្រឿង​ទេស ដើម្បី​កាត់​បន្ថយ​អត្រា​មនុស្ស​ស្លាប់​ពាក់​ព័ន្ធ​នឹង​ជាតិ​ស្រវឹង។

តូយ៉ូតា​បដិសេធ​ព័ត៌មាន​នាំ​ចូល​រថយន្ត​ពី​ប្រទេស​ថៃ

Posted: 08 Sep 2011 01:30 AM PDT

110908_b03

តូក្យូៈ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ធំ​បំផុត​នៅ​លើ​ពិភព​លោក តូយ៉ូតា​ បាន​ឲ្យ​ដឹង​ថា ខ្លួន​មិនមាន​ផែន​ការ​ចាប់​ផ្តើម​នាំ​ចេញ​រថយន្ត​ពីប្រទេស​ថៃ​ទៅ​កាន់​ទី​ ផ្សារ​នា​នា រួម​ទាំង​ប្រទេស​ជប៉ុន​នោះ​ទេ។ ការ​ថ្លែង​បែប​នេះ គឺ​ដើម្បី​បដិសេធ​ទៅ​នឹង​របាយការណ៍​មួយ​នៅ​ក្នុង​ទំព័រ​សារព័ត៌មាន Wall Street Journal។

HYUNDAI ​ឃើញ​ឱកាស​លក់​រថយន្ត​នៅ​ពេល​អឺរ៉ុប​មាន​វិបត្តិ​បំណុល

Posted: 08 Sep 2011 01:18 AM PDT

សេអ៊ូលៈ ក្រុម​ហ៊ុន Hyundai Motor រំពឹង​​ទទួល​បាន​កំណើន​នៃ​ការ​លក់​រថយន្ត​នា​ឆ្នាំ​២០១១​ ស្រប​តាម​គោល​ដៅ​កំណត់​ទុក​របស់​ខ្លួន ខណៈ​ពេល​វិបត្តិ​បំណុល​នៅ​អឺរ៉ុប និង​ភាព​មិន​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​សកល​លោក បាន​ផ្តល់​ឱកាស​ដល់​រថយន្ត​ម៉ូលដែល​តម្លៃ​ថោកៗ​របស់​ក្រុម​ហ៊ុន​​ផលិត​ រថយន្ត​កូរ៉េ​មួយ​នេះ ឲ្យ​ទទួល​បាន​កំណើន​ចំណែក​ទីផ្សារ​រថយន្ត។

ថៅកែ​ស៊ូភើថិច​សម្រេច​បើក​ប្រាក់​តាម​ការ​ទាម​ទារ​របស់​កម្មករ

Posted: 08 Sep 2011 12:25 AM PDT

110908_b02

ភ្នំពេញៈ ក្រុម​កម្មករ​កម្មការិនី​ចំនួន ១៨៨២​នាក់ នៃ​រោងចក្រ​ស៊ូភើថិច ស្ថិត​នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ បាន​សម្រេច​ផ្អាក​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ២ នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ថៅកែ​រោងចក្រ​នេះ សម្រេច​បើក​ប្រាក់​អត្ថប្រយោជន៍​ទៅ​តាម​ការ​ទាម​ទារ ៥​ចំណុច ស្រប​តាម​ច្បាប់​ការងារ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ឥណ្ឌា​វិល​មក​ដល់​ផ្ទះ​វិញ

Posted: 08 Sep 2011 12:17 AM PDT

ញូវដេលីៈ អ្នក​នាំ​ពាក្យ​​ម្នាក់ បាន​និយាយ​ថា លោក​ស្រី ស៊ូនីញ៉ា គន្ធី ប្រមុខ​គណ​បក្ស​សមាជិ​កំពុង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​វិល​ត្រឡប់​មក​ដល់​រដ្ឋ​ធានី​ញូវដេលី​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​នេះ បន្ទាប់​ពី​លោក​ស្រី​ទទួល​ការ​វះ​កាត់​ជំងឺ​អាថ៌​កំបាំង​មួយ​នៅ​សហ​រដ្ឋ​ អាមេរិក​។

ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បូម​ខ្សាច់​ចូល​បឹងកក់​បណ្តាល​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូ

Posted: 07 Sep 2011 11:59 PM PDT

ភ្នំពេញៈ ប្រជា​ពលរដ្ឋ​បឹងកក់ បាន​ត្អូញ​ត្អែ​ជា​ថ្មី​អំពី​ភាព​កក​ស្ទះ​ប្រព័ន្ធ​លូ​អនាម័យ បន្ទាប់​ពី​ទំនប់​ការពារ​ប្រព័ន្ធ​បង្ហូរ​ទឹក​របស់​ពួកគេ​ត្រូវ​បាក់​ធ្លាយ និង​ចាក់​បំពេញ​ដោយ​ទឹក និង​ខ្សាច់ ដែល​ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីន​បាន​បូម​ចាក់​យ៉ាង​គំហុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ។

ឡើង​កាប់​ធាង​ឆ្នោត​ត្រូវ​ឪម៉ាល់​ទិច​រហូត​ដល់​ស្លាប់

Posted: 07 Sep 2011 11:42 PM PDT

កំពង់ស្ពឺៈ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ក្រុម​គ្រួសារ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ ខេត្ត​កំពង់ស្ពឺ ដោយសារ​តែ​សត្វ​ឪម៉ាល់​ជាង ១០០​ក្បាល បាន​ទិច នៅ​ពេល​ជន​រង​គ្រោះ​ឡើង​ទៅ​កាប់​ធាង​ត្នោត។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!