The Phnom Penh Post - KHMER: “Heart Enterprise និមន្តព្រះសង្ឃមកប្រោះព្រំទឹកមន្តក្រោយកម្មករច្រើននាក់សន្លប់” plus 9 more |
- Heart Enterprise និមន្តព្រះសង្ឃមកប្រោះព្រំទឹកមន្តក្រោយកម្មករច្រើននាក់សន្លប់
- មន្ត្រីកំពូលៗ១១រូបក្នុងរដ្ឋាភិបាលចូលនិវត្តន៍
- ភរិយាលោក វ៉ាន់ ណាត ចង់នាំប្តីត្រឡប់ទៅផ្ទះ
- ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ានស្វះស្វែងនាំកម្ពុជាចូលក្នុងសេដ្ឋកិច្ចសកល
- អាភីស៊ីតប្រឆាំងនឹងការស្វែងរកការលើកលែងទោសឲ្យថាក់ស៊ីន
- SAMSUNG បញ្ឈប់លក់កុំព្យូទ័របន្ទះស្ដើងក្រោយតុលាការចេញបញ្ជា
- LG គ្រោងដណ្តើមយកចំណែកទីផ្សារទូរទស្សន៍ 3D ឲ្យបាន៥ដង
- អតីតប្រមុខ IMF ត្រឡប់ទៅដល់មាតុភូមិវិញជាមួយការស្វាគមន៍យ៉ាងរាក់ទាក់
- ទីក្រុងញូវអរលីនប្រឈមមុខនឹងព្យុះស៊ីក្លូនលី
- នាយករដ្ឋមន្ត្រីជប៉ុនថ្មីណូដាទទួលបានការគាំទ្រខ្លាំងក្លាពីសាធារណមតិ
Heart Enterprise និមន្តព្រះសង្ឃមកប្រោះព្រំទឹកមន្តក្រោយកម្មករច្រើននាក់សន្លប់ Posted: 04 Sep 2011 03:03 AM PDT ភ្នំពេញៈ ថៅកែរោងចក្រ Heart Enterprise និមន្តព្រះសង្ឃ ៧អង្គមកពី ៧វត្ត ដើម្បីស្រោចទឹកបណ្តេញខ្មោចព្រាយចេញពីរោងចក្រ តាមការទាមទាររបស់កម្មករ បន្ទាប់ពីមានកម្មករជិត ៨០នាក់ដួលសន្លប់ជាបន្តបន្ទាប់កាលពីសប្តាហ៍នេះ។ |
មន្ត្រីកំពូលៗ១១រូបក្នុងរដ្ឋាភិបាលចូលនិវត្តន៍ Posted: 04 Sep 2011 02:47 AM PDT ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលកំពូលៗ សរុបចំនួន ១១នាក់ ក្នុងនោះមានទាំងលោក ហ៊ុន សែន ផងដែរ ត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈចាប់ តាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១១តទៅ ដោយរក្សាតែតួនាទីផ្នែកនយោបាយតែប៉ុណ្ណោះ។
|
ភរិយាលោក វ៉ាន់ ណាត ចង់នាំប្តីត្រឡប់ទៅផ្ទះ Posted: 04 Sep 2011 02:19 AM PDT ភ្នំពេញៈ ប្រពន្ធលោក វ៉ាន់ ណាត មានបំណងយកប្តីរបស់ខ្លួនទៅសម្រាកព្យាបាលនៅផ្ទះរបស់គាត់វិញ បន្ទាប់ពីគ្រូពេទ្យអះអាងជាថ្មីម្តងទៀតថា ស្ថានភាពជំងឺលោក វ៉ាន់ ណាត«មិនមានសង្ឃឹមរស់» ដើម្បីកាត់បន្ថយការចំណាយលើសេវាព្យាបាលនៅមន្ទីរពេទ្យ។ |
ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ានស្វះស្វែងនាំកម្ពុជាចូលក្នុងសេដ្ឋកិច្ចសកល Posted: 04 Sep 2011 01:55 AM PDT ភ្នំពេញៈ ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន បានពិភាក្សាគ្នាអំពីមធ្យោបាយនានាសម្រាប់ធ្វើសមាហរណកម្មប្រទេស កម្ពុជាចូលទៅក្នុងសេដ្ឋកិច្ចសកលលោក នៅអំឡុងពេលស្នាក់នៅរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ម្សិលមិញ នៅប្រទេសកម្ពុជា។ |
អាភីស៊ីតប្រឆាំងនឹងការស្វែងរកការលើកលែងទោសឲ្យថាក់ស៊ីន Posted: 04 Sep 2011 01:32 AM PDT បាងកកៈ អតីតនាយករដ្ឋមន្ត្រី អាភីស៊ីត វេចាជីវ៉ា បាននិយាយនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលមិនគួរស្វះស្វែងរកការលើកលែងទោសដល់អតីតនាយករដ្ឋ មន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះឡើយ ពីព្រោះ គាត់គឺជាអ្នកគេចពីច្បាប់ម្នាក់។ |
SAMSUNG បញ្ឈប់លក់កុំព្យូទ័របន្ទះស្ដើងក្រោយតុលាការចេញបញ្ជា Posted: 04 Sep 2011 12:54 AM PDT ប៊ែរឡាំងៈ ក្រុមហ៊ុន Samsung Electronics នឹងផ្អាកផ្សព្វផ្សាយកុំព្យូទ័របន្ទះស្ដើងស៊េរីចុងក្រោយរបស់ ខ្លួននៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីក្រុមហ៊ុន Apple Inc បានឈ្នះបណ្តឹងលើកទីពីរក្នុងការទប់ស្កាត់ការលក់ផលិតផល Galaxy Tab នៅប្រទេសអាល្លឹម៉ង់នាពេលថ្មីៗនេះ ខណៈការដាក់បង្ហាញគ្រឿងអេឡិចត្រូនិចធំជាងគេបំផុតរបស់ពិភពលោក កំពុងចាប់ផ្តើម។ |
LG គ្រោងដណ្តើមយកចំណែកទីផ្សារទូរទស្សន៍ 3D ឲ្យបាន៥ដង Posted: 04 Sep 2011 12:19 AM PDT សេអ៊ូលៈ ក្រុមហ៊ុន LG Electronics Inc ដែលជាក្រុមហ៊ុនផលិតទូរទស្សន៍ធំជាងគេរបស់ពិភពលោក មានបំណងបង្កើនចំណែកទីផ្សារឲ្យបាន ៥ដងសម្រាប់ផលិតផលទូរទស្សន៍ 3D របស់ខ្លួននៅឆ្នាំនេះ តាមរយៈការជំរុញផ្នែកបច្ចេកវិទ្យារបស់ខ្លួនដែលបំពាក់មកជាមួយ នូវកញ្ចក់ស្ដើង និងមិនប្រើប្រាស់ថាមពលអគ្គិសនី។ |
អតីតប្រមុខ IMF ត្រឡប់ទៅដល់មាតុភូមិវិញជាមួយការស្វាគមន៍យ៉ាងរាក់ទាក់ Posted: 03 Sep 2011 11:43 PM PDT ប៉ារីសៈ លោក ដូមីនីក ស្ត្រូស-កាន់ ដែលធ្លាប់ត្រូវបានគេសង្ឃឹមថានឹងក្លាយនប្រធានាធិបតីថ្មីរបស់ បារាំងនោះ នៅថ្ងៃអាទិត្យនេះ បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិកំណើតវិញហើយ ដោយមានការស្វាគមន៍យ៉ាងរាក់ទាក់ពីមិត្តភក្តិនៅក្នុងគណបក្ស បន្ទាប់ពីលោកជួបប្រទះព្យុះបណ្ដឹងផ្លូវច្បាប់នៅទីក្រុងញូវយ៉ក ដែលបានធ្វើឲ្យជីវិតនយោបាយនៅក្នុងប្រទេសបារាំងរបស់លោក ផ្លាស់ប្តូរទិដ្ឋភាព។ |
ទីក្រុងញូវអរលីនប្រឈមមុខនឹងព្យុះស៊ីក្លូនលី Posted: 03 Sep 2011 09:55 PM PDT ញូវអរលីនៈ ទីក្រុងញូវអរលីនដែលធ្លាប់ទទួលរងគ្រោះដោយសារព្យុះស៊ីក្លូន កាទ្រីណា កាលពី ៦ឆ្នាំមុន បានប្រឈមមុខនឹងការគំរាមកំហែងថ្មីមួយនៅថ្ងៃអាទិត្យនេះ ពីព្យុះតំបន់ត្រូពិចឈ្មោះ លី ដែលនឹងបោកបក់ទៅលើរបាំងទឹកជំនន់របស់ទីក្រុងនេះ និងនាំមកនូវទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា។ |
នាយករដ្ឋមន្ត្រីជប៉ុនថ្មីណូដាទទួលបានការគាំទ្រខ្លាំងក្លាពីសាធារណមតិ Posted: 03 Sep 2011 09:30 PM PDT តូក្យូៈ ការស្ទាបស្ទង់មតិរបស់កាសែត បានបង្ហាញនៅថ្ងៃអាទិត្យនេះថា ពីរភាគបីនៃអ្នកបោះឆ្នោតប្រជាមតិជនជាតិជប៉ុន បានគាំទ្រនាយករដ្ឋមន្ត្រីថ្មី លោក យ៉ូហ្ស៊ីហ៊ីកូ ណូដា ដោយលោកបានអំពាវនាវឲ្យមានឯកភាពនៅក្នុងគណបក្សកំពុងគ្រប់គ្រង ប្រទេស និងជំហរស្រុះស្រួលគ្នា ឆ្ពោះទៅរកក្តីសង្ឃឹមនានាលើកឡើងដោយគណបក្សប្រឆាំង ដើម្បីអនុវត្តគោលនយោបាយឲ្យបានឆាប់រហ័ស។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |