VOA News: ព័ត៌មាន: “ពិធីបុណ្យអុំទូកនៅទីក្រុងឡូវែលមានបង្ហាញក្បាច់ប្រដាល់ខ្មែរ” plus 1 more |
ពិធីបុណ្យអុំទូកនៅទីក្រុងឡូវែលមានបង្ហាញក្បាច់ប្រដាល់ខ្មែរ Posted: 03 Sep 2011 08:47 AM PDT នេះជាការបង្ហាញក្បាច់គុនខ្មែរដោយសុវត្ថិភាព «Safe Boxing» អំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីព ឬកន្ទោង ខួបលើកទី១៥ នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូស៊ែត។ កីឡាករដែលចេះធ្វើជាចាញ់ប្រៀប ឬធ្វើជាដួល គឺជាអ្នកទទួលបានសម្រែកគាំទ្រច្រើនក្នុងការបង្ហាញក្បាច់គុននេះ។ រីឯកីឡាករដែលជ្រុលដៃវាយប៉ះលើដៃគូសម្តែងមិនត្រូវបានអ្នកគាំទ្រអបអរសាទរ ដូចការប្រកួតប្រដាល់ទូទៅទេដែលយកឈ្នះចាញ់ទេ។ ការសម្តែងនេះមានគោលបំណងសំខាន់ដើម្បីបង្ហាញ និងរក្សាកេរ្តិ៍ដំណែលក្បាច់គុនល្បុក្កតោខ្មែរ។ កុមារី Briteney ដែលបានហាត់ប្រដាល់តាមក្បាច់គុនខ្មែររយៈពេល៥ខែមកនេះនិយាយថា៖ «ខ្ញុំហាត់ប្រដាល់ដើម្បីឲ្យខ្លួនខ្ញុំរឹងមាំ។ គាត់ជាគ្រូបង្ហាត់ ហើយជាឪពុករបស់ខ្ញុំ។ គាត់ឈ្មោះនួន សុរិយា»។ រីឯកុមារី Enixia ដែលជាដៃគូរបស់ Briteney ក៏មានគោលបំណងដូចគ្នា ដែរក្នុងការហាត់ប្រដាល់នេះ។ «ខ្ញុំរៀនប្រដាល់តាមក្បាច់គុនខ្មែរដើម្បីការពារខ្លួន។ខ្ញុំរៀនបាន៥ខែហើយ»។ លោកនួន សូរិយាជាកីឡាករប្រដាល់មកពីប្រទេសកម្ពុជា និងបានមកបង្ហាត់ប្រដាល់នៅទីក្រុង Lowellនេះ ជិត១ឆ្នាំហើយ។ លោកនិយាយថា លោកមិនមានកូនឋិតថេរទេគឺមាន តែប្រហែល១០នាក់ប៉ុណ្ណោះ។ លោកនិយាយថា៖ «ខ្ញុំមកអាមេរិកនេះដើម្បីបង្ហាត់ក្បាច់គុនខ្មែរ។ខ្ញុំមក១១ខែហើយ ហើយជិតដល់ពេលទៅវិញហើយ»។ លោកសូរិយាឲ្យដឹងថា ចំណូលពីការបង្ហាត់ប្រដាល់នេះមិនអាចទ្រទ្រង់ជីវភាពរបស់លោកបានទេ។ លោកនិយាយថា «មិនបានទេ ពីព្រោះឥឡូវកូនសិស្សតិចពេក។ ហើយយើងទើបបើកថ្មី អញ្ចឹងទៅមិនរួចទេ។ ជាឆ្នាំក្រោយប្រហែលជាអាចសង្ឃឹម»។ ការបង្ហាញក្បាច់គុនខ្មែរដោយសុវត្ថិភាពនេះគឺជាផ្នែកមួយនៃកម្មវិធីសម្តែងលើឆាក ឆ្លាស់គ្នាជាមួយរបាំ ចម្រៀងតាមប្រពៃណីជនជាតិអាមេរិកាំងដើមកំណើតស៊ីអគ្នេយ៍ ចម្រៀងសម័យ និងHip Hop របស់អាមេរិកាំងសម័យថ្មី៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ៣ កញ្ញា Posted: 03 Sep 2011 08:31 AM PDT ក្រិក៖ ប្រទេសក្រិកនិយាយថា សេដ្ឋកិច្ចខ្លួនដែលមិនចម្រើនទៅមុខអាចរួញ៥ភាគរយនៅឆ្នាំនេះ ហើយការនេះធ្វើឱ្យរដ្ឋាភិបាលខ្លួនដែលជំពាក់បំណុលយ៉ាងច្រើនមានការពិបាកច្រើនជាងមុនក្នុងការបំពេញតាមការសន្យារបស់ខ្លួនក្នុងការកាត់បន្ថយឱនភាពរបស់ខ្លួន។ លីប៊ី៖ អាជ្ញាធរបណ្តោះអាសន្នប្រទេសលីប៊ីនិយាយថា ក្រុមហ៊ុនថាមពលអន្តរជាតិ៥បានធ្វើប្រតិបត្តិការជាថ្មីក្នុងប្រទេស ជាជំហានដ៏សំខាន់មួយក្នុងការប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងទ្រីប៉ូលីក្នុងការកសាងសេដ្ឋកិច្ចជាថ្មីដែលបានខ្ទេចខ្ទីដោយសារចលាចលស៊ីវិល និងការដាក់ទណ្ឌកម្ម។ ស៊ីរី៖ ពួកសកម្មជននិយាយថា កងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្សយ៉ាងតិចណាស់១៣នាក់ក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាលពីថ្ងៃសុក្រ។ សហរដ្ឋអាមេរិក៖ លោកស្រី Janet Napolitano រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា គ្មាន«ព័ត៌មាននៃការស៊ើបការសម្ងាត់ដែលគួរឱ្យជឿទុកចិត្តបាន» ថាអង្គការអាល់កៃដា ឬសាខារបស់អង្គការនេះគ្រោងធ្វើការវាយប្រហារក្នុងសហរដ្ឋអាមេរិកឱ្យចំថ្ងៃខួបឆ្នាំទី១០នៃការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ទេ។ សហរដ្ឋអាមេរិក៖ ការបង្កើនការងារនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានគាំងក្នុងខែសីហា ដោយអត្រាមនុស្សគ្មានការងារធ្វើមានចំនួន៩,១ ភាគរយ។ ប៉ាគីស្ថាន៖ ពួកមន្ត្រីប៉ាគីស្ថានក្នុងមូលដ្ឋាននិយាយថា ពួកជនជាប់សង្ស័យថាជាពួកជនសកម្មប្រយុទ្ធតាលីបាន់បានចាប់ពង្រត់ពួកកុមារាប៉ាគីស្ថានជាង៣០នាក់ដែលបានច្រទ្បំឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ តួកគី៖ ប្រទេសតួកគីបានបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំក្រុងអានការ៉ាឱ្យវិលត្រទ្បប់ទៅកាន់ប្រទេសខ្លួនវិញ ហើយបានផ្អាកកិច្ចព្រមព្រៀងយោធាទាំងអស់នៅក្រោយសេចក្តីល្អិតល្អន់បានលេចចេញពីសេចក្តីរាយការមួយរបស់អង្គការសហប្រជាជាតិអំពីការឆ្មក់វាយប្រហារដ៏ប្រល័យដោយអ៊ីស្រាអែលកាលពីឆ្នាំទៅមិញលើនាវាតួកគីដែលបើកបរទៅកាន់តំបន់កាហ្សា។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |