The Phnom Penh Post - KHMER: “នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពលករប្រុងឆ្លងដែនខុសច្បាប់” plus 9 more |
- នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពលករប្រុងឆ្លងដែនខុសច្បាប់
- Siam Cement នឹងចូលរួមដេញថ្លៃទិញយកក្រុមហ៊ុនឥណ្ឌូនេស៊ី
- ស្រ្ដីចង់ក្រេបសុរាមុនពេលចាប់ផ្តើមប្រតិបត្ដិការលើគ្រែជាមួយដៃគូ
- អ្នកស្គាល់ព្រះតេជគុណ លួន សាវ៉ាត ប្រឈមមុខនឹងការបណ្តេញចេញពីវត្ត
- អាគីណូអំពាវនាវឲ្យចិនចូលវិនិយោគនៅហ្វីលីពីន
- អាជីវករផ្សារទំនប់ស្វែងរកជំនួយពីនាយករដ្ឋមន្ត្រី
- កម្មករ៥០នាក់ដួលសន្លប់ក្នុងរោងចក្រជាយរាជធានី
- រដ្ឋមន្ត្រីការពារជាតិនឹងមកទស្សនកិច្ចក្រៅផ្លូវការនៅភ្នំពេញ
- អ្នកស្រុកប្រាប់ថា កងទ័ពស៊ីរីសម្រុកវាយប្រហារលើលំនៅដ្ឋានក្នុងទីក្រុងហាម៉ា
- ប៉ាគីស្ថានព្យាយាមបំពេញចិត្តចិនជុំវិញបញ្ហាភេរវកម្ម
នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពលករប្រុងឆ្លងដែនខុសច្បាប់ Posted: 31 Aug 2011 03:39 AM PDT បាត់ដំបងៈ ពលករខ្មែរចំនួន ៤៤នាក់ ត្រូវបានកងកម្លាំងរាជអាវុធហត្ថ និងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនបណ្តោះអាសន្ន បន្ទាប់ពីពួកគេបម្រុងលួចឆ្លងដែនខុសច្បាប់ ចូលទៅធ្វើការនៅប្រទេសថៃ។ |
Siam Cement នឹងចូលរួមដេញថ្លៃទិញយកក្រុមហ៊ុនឥណ្ឌូនេស៊ី Posted: 31 Aug 2011 02:58 AM PDT បាងកកៈ ក្រុមហ៊ុនផលិតស៊ីម៉ង់ធំបំផុតរបស់ថៃ Siam Cement បានឲ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុននេះ នឹងចូលរួមដេញថ្លៃទិញទ្រព្យសកម្មរបស់ក្រុមហ៊ុនផលិតគីមី ឥន្ទនៈពីររបស់ឥណ្ឌូនេស៊ី មានតម្លៃ ១,១ពាន់លានដុល្លារ ដែលក្រុមហ៊ុននេះចាត់ទុកថាជាផ្នែកមួយនៃការពង្រីកអាជីវកម្ម របស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ |
ស្រ្ដីចង់ក្រេបសុរាមុនពេលចាប់ផ្តើមប្រតិបត្ដិការលើគ្រែជាមួយដៃគូ Posted: 31 Aug 2011 02:41 AM PDT ញ៉ូវដេលីៈ ការសិក្សាមួយបានបង្ហាញថា ស្រ្ដីរាប់លាននាក់ពិសារគ្រឿងស្រវឹងមុនពេលរួមរ័ក្សពីព្រោះពួកគេ គ្មានជំនឿចិត្ដក្នុងការបង្ហាញដងខ្លួនចំពោះមុខប្រុសៗ។ |
អ្នកស្គាល់ព្រះតេជគុណ លួន សាវ៉ាត ប្រឈមមុខនឹងការបណ្តេញចេញពីវត្ត Posted: 31 Aug 2011 02:15 AM PDT ភ្នំពេញៈ និស្សិតស្នាក់អាស្រ័យនៅវត្តដើម្បីបន្តការសិក្សារចំនួន ១០នាក់ និងព្រះសង្ឃចំនួន ៥អង្គ ដែលបានស្នាក់នៅក្នុងកុដិលេខ ៤៥ នៃវត្តឧណ្ណាលោមត្រូវ បានសម្តេចព្រះសង្ឃរាជ នួន ង៉ែត ព្រមានបណេ្តញចេញពីវត្តក្នុងករណីដែលធ្វើការទាក់ទងជាមួយព្រះ តេជគុណ លួន សាវ៉ាត ដែលតែងតែចេញមុខក្នុងការឃ្លាំមើលពលរដ្ឋតវ៉ាទាក់ទងទៅនឹងជម្លោះ ដីធ្លី។
|
អាគីណូអំពាវនាវឲ្យចិនចូលវិនិយោគនៅហ្វីលីពីន Posted: 31 Aug 2011 01:51 AM PDT ប៉េកាំងៈ ប្រធានាធិបតីហ្វីលីពីន លោក បេនិកណូ អាគីណូ បានប្រាប់វេទិការធុរកិច្ចនៅក្នុងប្រទេសចិននាថ្ងៃពុធនេះថា ប្រទេសហ្វីលីពីនបើកចំហរសម្រាប់ការធ្វើពាណិជ្ជកម្ម ខណៈពេលលោកកំពុងស្វះស្វែងរកកិច្ចព្រមព្រៀងតម្លៃដល់ទៅ ៧ពាន់លានដុល្លារ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកជាលើកដំបូងទៅកាន់ ប្រទេសចិន ដើម្បីជួសជុលចំណងទាក់ទងរវាងប្រទេសទាំងពីរនៅក្រោយជម្លោះដែនដី។ |
អាជីវករផ្សារទំនប់ស្វែងរកជំនួយពីនាយករដ្ឋមន្ត្រី Posted: 31 Aug 2011 01:34 AM PDT ភ្នំពេញៈ អាជីវករចំនួន ១៥០នាក់ តំណាងឲ្យអាជីករចំនួន ៣១៥តូប មកពីផ្សារ ងិន អាន ឬផ្សារទំនប់ នៅរសៀលថ្ងៃពុធនេះ បានលើកគ្នានាំញ្ញត្តិមួយមកស្វែងរកអន្តរាយគមន៍ពីលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន បន្ទាប់ពីក្រុមហ៊ុនគ្រប់គ្រងផ្សារនេះបានជូនដំណឹងឲ្យអាជីវកររុះរើតូប ដើម្បីអភិវឌ្ឍផ្សារនេះឡើងវិញ។
|
កម្មករ៥០នាក់ដួលសន្លប់ក្នុងរោងចក្រជាយរាជធានី Posted: 31 Aug 2011 01:03 AM PDT ភ្នំពេញៈ កម្មករ ៥០នាក់ នៃរោងចក្រ Heart Enterprise ស្ថិតនៅខណ្ឌដង្កោ បានងងឹតមុខ និងដួលសន្លប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃពុធនេះ ដោយក្នុងនោះកម្មករចំនួន ៣នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរជាងគេ។ នេះដោយយោងតាមការអះអាងរបស់សហជីពរបស់រោងចក្រនេះ។
|
រដ្ឋមន្ត្រីការពារជាតិនឹងមកទស្សនកិច្ចក្រៅផ្លូវការនៅភ្នំពេញ Posted: 31 Aug 2011 12:54 AM PDT ភ្នំពេញៈ ប្រភពពីមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា បានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការពារជាតិថៃ លោក យុត្ថាសក្តិ សាស៊ីប្រាផា នឹងធ្វើដំណើរមកទស្សនកិច្ចក្រៅផ្លូវការមួយនៅប្រទេសកម្ពុជា នៅចុងខែនេះ តបតាមការអញ្ចើញរបស់សមភាគីរបស់គាត់ លោករដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ បាញ់។
|
អ្នកស្រុកប្រាប់ថា កងទ័ពស៊ីរីសម្រុកវាយប្រហារលើលំនៅដ្ឋានក្នុងទីក្រុងហាម៉ា Posted: 31 Aug 2011 12:29 AM PDT អាំម៉ាន់ៈ អ្នកស្រុកនិយាយថា កងទ័ពស៊ីរីគាំទ្រដោយរថពាសដែក បានវាយប្រហារទៅលើលំនៅដ្ឋាននានា ដោយស្វែងរកសកម្មជនទាំងឡាយនៅក្នុងសង្កាត់ធំៗពីរ នៃទីក្រុងហាម៉ា នៅថ្ងៃពុធ ទី៣១ ខែសីហានេះ។ |
ប៉ាគីស្ថានព្យាយាមបំពេញចិត្តចិនជុំវិញបញ្ហាភេរវកម្ម Posted: 30 Aug 2011 11:58 PM PDT អ៊ូរ៉ាំហ្គីៈ ប្រព័ន្ធផ្សាយរដ្ឋបាននិយាយថា ប្រធានាធិបតីប៉ាគីស្ថាន លោក អាស៊ីហ្វ អាលី ហ្សាដារី បានសន្យាសហការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសចិន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ពោលគឺជិតមួយខែក្រោយពីក្រុមមន្ត្រីចិនបានស្តីបន្ទោសលើការវាយ ប្រហារមួយនៅក្នុងតំបន់នៅចុងខាងលិចរបស់ប្រទេសចិន ដែលកំពុងជួបប្រទះនឹងបញ្ហានឹងក្រុមសកម្មប្រយុទ្ធទទួលការហ្វឹក ហាត់នៅប្រទេសប៉ាគីស្ថាន។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |