Koh Santipheap Daily

Koh Santipheap Daily


ជម្ងឺផ្កាសាយបក្សីវិវត្តន៍​ប្រែប្រួលថ្មីវាយ​ប្រហារចិន ​និងវៀតណាម​បង្កឲ្យមាន​ការភ័យខ្លាច

Posted: 31 Aug 2011 01:12 AM PDT

សញ្ញានៃ​ជំងឺផ្កា​សាយបក្សី​បានលេច​ចេញថ្មី ​ក្នុងនាម​​ជាជំងឺ​ប្រភេទថ្មី​ ដែលវ៉ាក់​​សាំងមិន​អាច​​ការពារ​បាន ​និងអាច​រីក​សាយ​​ភាយ​ក្នុង​ទ្វីបអាស៊ី​ ​នេះបើតាម​ការ​ប្រមាណ​របស់​​អង្គការ​​សហ​ប្រជា​ជាតិ​។ មន្ត្រី​បសុពេទ្យ​​បាន​និយាយ​ថា ​មានការ​លេច​ឡើង​ជាថ្មីក្នុង​ប្រទេសវៀតណាម ​និងចិន ​ហើយ​វា​នឹងបង្កភាព​គ្រោះថ្នាក់​​ដល់មនុស្ស​ដែលមិន​

ក្រុម​​ហ៊ុន​អឹម​​ហ្វូន​ផ្តល់​​ជូន​​​នូវ​​គម្រោង​​ប្រើ​​​ប្រាស់​​​ Data Internet ដ៏អស្ចារ្យនិង​​ទូលំទូលាយ សម្រាប់​​​អតិថិជន​​​ដែល​​និយម​​ប្រើ​ប្រាស់​​​ប្រភេទ​​​ទូរស័ព្ទ​​ Smart Phone និងTablet ​

Posted: 31 Aug 2011 01:06 AM PDT

​រាជធានីភ្នំពេញ ​ថ្ងៃ​ទី​២២ខែសីហា ឆ្នាំ​២០១១៖ ​ក្រុមហ៊ុនអឹ​ម​ហ្វូ​ន បាន​ផ្ដល់​ជូន​នូវ​គម្រោង​ប្រើប្រាស់​ Data Internet ដ៏​អស្ចារ្យនិង​ទូលំ ទូលាយដើម្បី​ឆ្លើយ​តប​នឹងតម្រូវ​ការ​របស់​អតិថិ ជនដែល​ប្រើប្រាស់​ប្រភេទ​ទូរ​ស័ព្ទ Smart Phoneនិង​Tabletេ​នៅ​ក្នុងទីផ្សារ​ប្រទេស​កម្ពុជា​។

កម្ម​វិធី​ពេល​វេលា​ដ៏​មាន​ន័យ​ក្នុង​ជីវិត​របស់ Tiger Beer ដល់វគ្គ​ចាប់​ឆ្នោត​ផ្តាច់​ព្រ័ត្រ​

Posted: 31 Aug 2011 01:04 AM PDT

កម្មវិធីរបស់ក្រុមហ៊ុន
រាជធានី​ភ្នំពេញ ៖ កម្មវិធី«​ពេលវេលា​ដ៏​មាន​ន័យ​ក្នុង​ជីវិត»របស់​គូ​ស្វាមីភរិយា​ថ្មោងថ្មី​ ដែល​បាន​ជ្រើស​យក Tiger Beer សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់ ឥឡូវបាន​ឈាន​មក​ដល់​ព្រឹត្ដិការណ៍ដ៏​រំភើប​រីករាយ​បំផុត​ហើយ ព្រោះ​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១១ កន្លង​ទៅ​ថ្មី​ៗ​នេះ Tiger Beer បាន​ប្រារព្ធពិធី​ចាប់ឆ្នោត​

អង្គការ​សង្គម​ស៊ីវិល​​រៀបចំសន្និសីទ​​​ស្ត្រី​​​កម្ពុជា​នៅសណ្ឋាគារ​​​អាំងទែរ​កុងទីណង់​តាល់​

Posted: 31 Aug 2011 01:02 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​គណៈ​កម្មការ​រៀបចំ​សន្និសីទ​​​​ស្ត្រីនៅកម្ពុជា ​​​​ដែលជា​អង្គ​​ការ​សង្គម​ស៊ីវិល បាន​ឱ្យដឹង​ថា ​​នៅថ្ងៃទី​​​៦-៨ ​កញ្ញា ឆ្នាំ​​២០១១ នៅ​សណ្ឋាគារ​អាំង​ទែរកុងទីណង់​តាល់ ​​នឹងមាន​ការរៀបចំ​​​សន្និសីទ​​​ស្តីពីស្ត្រីនៅកម្ពុជា​​ក្រោម​ប្រធានបទ «ស្ត្រី​កម្ពុជា​ឆ្ពោះ​​ទៅរក​​ភាព​រីកចម្រើន​»។ ​អង្គ​ពិធីនេះនឹង​​​​ត្រូវ​​​រៀប​ចំ​​ឡើង​ក្រោម​

កម្ពុជា​និង​អា​មេរិក​បង្កើនទំនា​ក់​ទំនង​​ទ្វេ​ភាគី​ខាង​វិ​ស័យ​យោ​ធា

Posted: 31 Aug 2011 01:00 AM PDT

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​រយៈដំណើរ​​ទស្សន​​កិច្ច​របស់​លោក​​ឧ​​ត្ត​មសេ​នីយ៍​ត្រី Richard Simcock ​នាយក​ទទួល​បន្ទុក​​តំ​បន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អា​គ្នេយ៍​​ក្នុង​ការិយា​ល័យ​​រដ្ឋ​មន្ត្រី​​ក្រ​សួង​​ការ​ពារ​ ជាតិ​ សហ​រដ្ឋ​អា​មេរិក​ នៅប្រ​ទេស​កម្ពុជា​រយៈ​ពេល​៣​​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​៣១​ សី​ហា ឆ្នាំ​២០១១ បាន​បង្ហាញ​ឱ្យ​ឃើញ​ទំនាក់​ទំនង​

ចោរ​ប្លន់​លិង្គ​​សិប្ប​និមិត្ត​​ដែល​មាន​​តម្លៃ​ខ្ពស់​

Posted: 31 Aug 2011 12:57 AM PDT


ទី​ភ្នាក់​ងារព័ត៌​មាន​​បរទេស​ផ្សាយ​ថា ​ជន​ល្មើស​បាន​បើក​រថ​យន្ត​ចូល​ទៅ​ប្លន់​យក​ទំនិញ​ក្នុង​ហាង​លក់​ផលិត​ផល​លិង្គ​សិប្ប​និមិត្ត​ដ៏​ធំ​មួយ​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ សហ​រដ្ឋ​អាមេរិក​ដោយ​ប្រមូល​បាន​ទំនិញ​មាន​តម្លៃ​សរុប​ជាង​៨០០​ដុល្លារ​ នៅ​ក្នុង​នោះ​មាន​លិង្គ​សិប្ប​និមិត្ត​មាន​តម្លៃ​ខ្ពស់​ដាក់​លក់​ផង​ដែរ។

សំណុំ​រឿង​វាយ​អ្នក​រត់​ម៉ូតូ​ឌុប​មន្ត្រី​​​ប៉ូលិស​​សណ្តាប់ធ្នាប់​​ម្នាក់​រត់​​គេច​ខ្លួន​

Posted: 31 Aug 2011 12:54 AM PDT

ខេត្តកំពត ៖ ​ប៉ូលិស​នៃស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត​កាល​ពីថ្ងៃ​ទី​២៧ សីហា ​បានចាប់​​យុវ​ជន​ម្នាក់​ឈ្មោះ​ហុក គា អាយុ​​២៤​ឆ្នាំ នៅភូមិ​​កំពង់​​ក្រែង ឃុំ​កំពង់​​ក្រែង ​ស្រុក​ទឹក​ឈូ ។ តាម​របាយ​ការណ៍​របស់​ប៉ូលិស​បាន​សរ​សេរ​​ថា ការ​​ចាប់​ខ្លួន​យុវ​ជន​​រូប​នេះ​ពាក់​ព័ន្ធ​​ករណី​ហិង្សា​​ដោយ​ចេតនា​​ ព្រោះ​បាន​យក​ដែក​វាយ​សំពង​បុរស​ម្នាក់​

ណាថាន់ ​ក្លេវើលីការពារ​ខ្សែក្រវាត់ស្ថាប័ន​ WBO ​ប្រឆាំងតូនី​ បេលលូ ​ថ្ងៃទី15 តុលា

Posted: 31 Aug 2011 12:53 AM PDT

កីឡាករ​​ប្រដាល់​​​វេល​​ណា​ថាន់ ក្លេវើលី & កីឡាករ​​អង់​គ្លេស​​តូនី បេលលូ​​
កីឡាករ​ប្រដាល់​វេល​ណា​ថាន់ ក្លេវើលី​នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ពិភពលោក​ក្នុង​ប្រ​ភេទទម្ងន់​ Light Heavyweight ស្ថាប័ន WBO របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​អង់​គ្លេស​តូនី បេលលូ​នៅ​សង្វៀន​ក្រុង​លី​វើ​ភូល​ប្រទេស​អង់​គ្លេស​នា​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៥​តុលា​ខាង​មុខ​។ កីឡាករ​ក្លេវើលី​ដែល​ធ្លាប់​ប្រកួត​ឈ្នះ​២២​លើក ​មិន​ធ្លាប់​ចាញ់​

លោក​​អូបាម៉ា​​​សន្យា​ធ្វើ​ការ​​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ជប៉ុន

Posted: 31 Aug 2011 12:51 AM PDT

នាយករដ្ឋ​មន្ត្រី​​ជប៉ុន​លោកយូស៊ី ហ៊ីកូ ​​ណូដា ​
ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់ អូបាម៉ា ​បានសម្តែង​​​កាលពីថ្ងៃទី៣០ សីហា នូវការ​អបអរ​សាទរ​​របស់លោកជូន​ចំពោះ​​​នាយករដ្ឋ​មន្ត្រី​​ជប៉ុន​លោកយូស៊ី ហ៊ីកូ ​​ណូដា ​ដោយថ្លែង​ថា ​​សហរដ្ឋអាមេរិក​នឹងធ្វើការ​ជាមួយ​លោកណូដា ​ព្រមទាំង​​ប្រជាជន​ជប៉ុនដោយផ្អែក​លើ​ការ​ផ្តួច​ផ្តើម​​គំនិត​ទាំង​ឡាយ​ដែលមានផលប្រយោជន៍​​ចំពោះ​​

លោកស៊ឹម វិចិត្រ ​ដែលត្រូវ​​បានចោទ​ថា វាយ​ទាត់ធាក់ស្ត្រី​​បញ្ជរ​បង់ប្រាក់​​បំភ្លឺ​ថា មិនមែន​​ជាការពិត​ទេ​

Posted: 31 Aug 2011 12:48 AM PDT

បុរសជាម្ចាស់រថយន្ត
រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​វ៉េបសាយ​​កោះសន្តិភាព​ចុះថ្ងៃទី​​​២៦ សីហា ​​២០១១ ​ក្រោម​ចំណង​ជើង​ថា ​«ស្ត្រី​​បុគ្គលិក​​បញ្ជរ​បង់​ប្រាក់ ត្រូវជន​ប្រមឹក​​​​ដៀលត្មះ​ និង​វាយ​​​ទាត់ធាក់​​គ្មានមូលហេតុ​»​ ត្រូវ​បាន​បុរស​ដែល​​​គេ​ចោទ​ថា ជា​ជនដៃ​ដល់​​​នោះ​​បាន​ធ្វើលិខិត​​​បំភ្លឺ​​មក​កាន់​​ការិ​យាល័យ​​​​និពន្ធ ​​​​កោះសន្តិភាព កាលពីថ្ងៃទី​​​៣១ សីហា

ចែក​ជំនួយ​សង្គ្រោះ​ជូន​ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន8​គ្រួ​សារ

Posted: 31 Aug 2011 12:48 AM PDT

សកម្មភាពចែកអំណោយ
ខេត្ត​កណ្តាល ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២៧ សី​ហា ឆ្នាំ​២០១១ វេ​លា​ម៉ោង​៩​ព្រឹក អនុ​សា​ខា​កា​ក​បាទ​ក្រ​ហម​កម្ពុជា ស្រុក​មុខ​កំពូល ​បាន​រៀប​ចំ​ពិ​ធី​ ចែក​​ជំនួយ​សង្គ្រោះ​ជូន​គ្រួ​សារ​ក្រី​ក្រ​​​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​ ចំនួន​៨​គ្រួ​សារ ​នៅ​ភូមិ​​​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល។ ​ពិ​ធី​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​ក្រោម​អ​ធិ​ប​តី​ភាព​

បញ្ហា​ប្រ​ឈម​ជុំ​វិញ​ការ​សាក​ល្បង​ការិយា​ល័យ​​​ច្រក​​​ចេញ​ចូល​តែ​មួយ​​​និង​ការិយា​​ល័យ​ប្រ​ជា​ពលរដ្ឋ

Posted: 31 Aug 2011 12:47 AM PDT

រាជធានី​ភ្នំពេញ ៖ ក្រុម​ពិ​គ្រោះ​យោ​បល់​បច្ចេក​ទេស​​អន្តរ​​ក្រ​សួង ដើម្បី​ជួយ​​គាំ​ទ្រ​ដល់​​ការ​អនុវត្ត​​គម្រោង​​សាក​ល្បង​ការិយា​ល័យ​ច្រក​ ចេញ​ចូល​តែ​មួយ​​ និង​​ការិយា​ល័យ​ប្រ​ជា​ពល​រដ្ឋ កាល​ពី​ថ្ងៃ​ទី​៣១ សី​ហា ឆ្នាំ​២០១១នេះ​បាន​បើក​កិច្ច​ប្រ​ជុំ​លើក​ទី​៤ នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា ដើម្បី​​ពិនិត្យ និង​ពិ​ភាក្សា​​​​លើ​ការ​ងារ​​នេះ​ដែល​បាន​

ហ្វី​លី​ពីន​៖ ​តុល្យ​ការ​បណ្តោះ​​អាសន្ន​នៃ​​ព្យុះ​​ណាន​ម៉ា​ដុល​​អ្នក​​ស្លាប់​​ឡើង​​ដល់​25នាក់​

Posted: 31 Aug 2011 12:41 AM PDT

ទិដ្ឋ​ភាព​នៃ​​ការ​បាក់​ដី​​ដោយ​សារ​​ព្យុះ​ភ្លៀង
តុល្យ​ការ​បណ្តោះ​អាសន្ន​នៃ​ព្យុះ​ត្រូ​ពី​កាល់​ណាន​ម៉ា​ដុល​នៅ​ហ្វី​លី​ពីន​អ្នក​ស្លាប់​ឡើង​ដល់​២៥​នាក់​។ នេះ​ជា​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣០ សីហា​​របស់​ក្រុមប្រឹក្សា​ជាតិ​គ្រប់​គ្រង​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​ហ្វី​លី​ពីន។ នាយក​ប្រតិ​បត្តិ​ការ​របស់​ក្រុម​ប្រឹក្សា​នេះ​លោក​បេ​នី​តូ​រ៉ា​ម៉ូស​ថ្លែង​ថា

ថត​បាន​ពី​​លំហ​​អាកាស​​ពេល​ព្រះ​​អាទិត្យ​រះ

Posted: 31 Aug 2011 12:34 AM PDT


រូប​ភាព​ដែល​បង្ហាញ​​នេះថត​ដោយ​លោក​រ៉ុន ហ្គា​រ៉េន ជាអវកាស​យា​និក។ លោក​ថត​ ខណៈ​​នៅ​ពី​លើ​ស្ថានីយ​អវ​កាស​អន្តរ​ជាតិ​ជា​រូប​ភាព​មួយ​ក្នុង​ចំណោម​រូប​ព្រះ​អាទិត្យ​ដែល​រះ​នៅ​លើ​ផែន​ដី​ទាំង​១៧​លើក​ដែល​អវកាស​យានិកមើល​ឃើញរៀង​រាល់​ថ្ងៃ​។

ភ្ញៀវ​​ទេស​ចរ​ដើរ​​កំសាន្ត​នៅ​​កណ្តាល​ភ្លៀង​​ធ្លាក់​

Posted: 31 Aug 2011 12:32 AM PDT


ពន្លឺ​ភ្លើង​ដែល​ចាំង​នៅ​តាម​អគារ​នេះគឺ​ជា​ទិដ្ឋ​ភាព​ក្នុង​ពេល​រាត្រី​ក្នុង​សង្កាត់​មេន​ហាតតាន់​​ ក្រុងញូវ​យ៉ក​ សហ​រដ្ឋ​អាមេរិក​ ខណៈ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​នាក់នាំ​គ្នា​ដើរ​កំសាន្តយ៉ាង​សប្បាយ​រីករាយ​។ បណ្តា​ភ្ញៀវ​ទេស​ចរ​បាន​ចេញ​ដើរ​កម្សាន្ត​នៅ​ឧទ្យាន«​ថែម»​ ក្រោយ​ពី​ក្រុង​ញូវ​យ៉ក​ទើប​ទទួល​រង​ព្យុះ​អ៊ីរ៉េន​

បង្កើត​ឯតទគ្គ​កម្ម​​បោះ​បាល់​​​គ្នា​​ច្រើន​បំផុត​

Posted: 31 Aug 2011 12:29 AM PDT


អ្នក​ក្រុង​វីល​នី​អ៊ូស​ ប្រហែល​៦០.០០០​នាក់​បាន​ចូល​រួម​បង្កើត​ឯត​ទគ្គ​កម្ម​ពិភព​លោក​នាំគ្នា​លើក​បោះ​បាល់​ទះ​ស្រប​គ្នា​ច្រើន​បំផុត​នៅ​លើ​ពិភព​លោកដោយ​​ក្នុង​ប្រទេស​លី​ទុយ​អានី​សម្រាប់​រង់​ចាំ​ស្វា​គមន៍​ការ​មក​ដល់​នៃ​ការ​ប្រកួត​បាល់​ទះ​ដណ្តើម​ជើង​ឯក​នៅ​តំបន់​អឺរ៉ុប​២០១១ ដែល​ចាប់​ផ្តើម​ឡើងនៅ​ថ្ងៃ​ទី៣១ សីហា។

ប្រណាំង​ទូក​ផ្គុំ​ពី​​ប្រអប់​ទឹក​​ដោះ​គោ​​ប្រចាំ​ឆ្នាំ​​2011

Posted: 31 Aug 2011 12:27 AM PDT


ប្រទេស​ឡេ​តូនី រៀប​ចំ​ប្រកួតប្រណាំង​ទូក​ប្រអប់​ទឹក​ដោះ​គោ​ប្រចាំ​ឆ្នាំ​២០១១ ជា​ឆ្នាំ​ទី​៩​​ដោយ​មាន​អ្នក​ចូល​រួម​៣៦​ក្រុម​ និង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ចូល​ទស្សនា​ជា​ច្រើន​ពាន់​នាក់​។ ពិធី​ប្រណាំង​ទូក​ប្រចាំ​ឆ្នាំ​របស់​ឡេ​តូនី​លើក​នេះ​មាន​របាយ​ការណ៍​បញ្ជាក់​ថា

នាងជេសស៊ីកា អិននី​សបរាជ័យ​ការពារ​​ជើងឯក​​បន្ទាប់​ពីធ្វើមិន​បានល្អលើ​វិញ្ញាសាចោល​លំពែង

Posted: 31 Aug 2011 12:11 AM PDT

កីឡាការិនី​អង់គ្លេស​ជេសស៊ីកា​ អិននីស​
ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជ្រើស​រើស​ជើង​ឯក​កីឡាអត្ត​ពលកម្ម​ពិភពលោក​ប្រ​ចាំឆ្នាំ​២០១១​នៅ​ក្រុង​ឌែរ​ហ្គូប្រទេស​កូ​រ៉េ​ខាង​ត្បូង​ កីឡាការិនី​អង់​គ្លេស​ជេសស៊ី​កា អិននីស​បាន​ទទួល​បរាជ័យ​ធ្វើ​ឲ្យ​បាត់​បង់​ជើង​ឯក​ពិភពលោក​របស់​ខ្លួន​ទៅ​កីឡាការិនី​រុស្ស៊ី​តាទី​យ៉ាណា សឺណូ​វ៉ា​។

ម៉េ​ល​ប៊ន​​​ជា​ទី​ក្រុង​​គួរ​ឱ្យ​​ចង់​​រស់នៅ​បំផុត​​​នៅលើ​​​ពិភពលោក​

Posted: 31 Aug 2011 12:05 AM PDT

​ក្រុង​ម៉េល​ប៊ន ​ស្ថិត​នៅ​លំដាប់ទី១ ​នៃទីក្រុង​​​គួរ​ឱ្យ​ចង់រស់នៅបំផុត​នៅលើ​សាកលលោក
​​​ប្រភព​​​ពី​ AFP ​ផ្សាយ​ថា ​​ទី​ក្រុង​​ម៉េ​ល​ប៊ន ​ប្រទេស​អូស្ត្រាលី​​​អាច​ផ្តួល​ជើង​ឯក​​ជាច្រើន​​ជំនាន់​ ក្រុង​​វ៉េន​​គូវើ ​រំកិល​ឡើង​ជា​ជើង​ឯក​​ទីក្រុង​គួរ​ឱ្យ​​ចង់​រស់នៅ​បំផុត​នៅ​លើពិភព​លោក ​តាមរយៈ​​​​ការ​ស្ទាបស្ទង់​​របស់ទីភ្នាក់ងារ​​សេដ្ឋសាស្ត្រ (Economist Intelligence Unit) កាលពី​​ថ្ងៃទី៣០ ​សីហា​ កន្លងទៅ ។

ចុងភៅ​​​កាស៊ីណូ​​ហូលីដេ​ម្នាក់​ ត្រូវជន​មួយក្រុម​វាយ​​​ហើម​​មុខ​​ទាំងកណ្តាល​យប់​

Posted: 31 Aug 2011 12:02 AM PDT

បុរសរងគ្រោះ
​ក្រុង​ប៉ោយប៉ែត​​​ ៖ ​​បុរសម្នាក់​​​​​បាន​​ថា ​ខ្លួន​ត្រូវ​​​ក្រុម​​​មិនស្គាល​​អត្តសញ្ញាណ​មួយក្រុម​ព្រួត​​គ្នា​វាយ​ ខណៈ​ពេល​​​កំពុងដើរ​ចេញ​​​ពីធ្វើការ​​​​​កាល​ពីវេលាម៉ោង​​​​​២​​រំលង​ អធ្រាត្រ​ ​​ថ្ងៃទី​​​៣១ សីហា ២០១១ ​​នៅចំណុច​​បរិវេណ​​កាស៊ី​ណូ​ហ្គោល​ដិន​​​ ក្នុង​ភូមិ​ក្បាលស្ពាន ​​សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​​ប៉ែត​។​

រថយន្តបឺស​ឆេះ ​តែអ្នក​ដំណើររត់រួច

Posted: 31 Aug 2011 12:01 AM PDT

អ្នកដំណើរចំនួន៤៥នាក់ បានរត់រួចដោយ គ្មានរបួសស្នាម ពេលរថយន្តបើសរបស់​ពួក​គេ​ត្រូវភ្លើងឆេះក្នុងពេលកំពុងធ្វើដំណើរតាមផ្លូវជា តិលេខ១ កាលពីថ្ងៃត្រង់​ថ្ងៃទី​​៣០ សីហា ២០១១​ ក្នុងខេត្ត​Quang Ngai។ តាមសម្តីអ្នកដំណើរ​បាន​និយាយថា រថ​យន្ត​បឺស​ពេលបើកបរ ក្រោយបន្តិចមកក៏ផ្ទុះឆេះ​ពេល​ឆ្លង​

ឆែក​ដេប៉ូ​​ឈើអត់ច្បាប់​​​នៅឃុំស្យារ​​​សើប​ដល់​​ដេប៉ូ​ផ្សេងៗ​ទៀត​ក្នុង​​ខេត្តពោធិ៍​សាត់​

Posted: 31 Aug 2011 12:00 AM PDT

ឈើក្នុងដេប៉ូដែលសមត្ថកិច្ចចុះពិនិត្យ
​ខេត្តពោធិ៍សាត់​​​ ៖ ​​កាលពីរសៀលថ្ងៃទី​​​៣០ សីហា ​២០១១ លោក​សួន ​រិនឌី អភិបាល​​រង និង​ជាប្រធាន​​ក្រុម​ការងារ​បង្ក្រាប​​បទល្មើស​​ព្រៃឈើ​​​ខេត្ត ដោយមានការ​ចូលរួមពី​លោក​តន់ ​សីហតេជៈ ​ព្រះរាជអាជ្ញា​​​អមសា​លាដំបូង​ លោក​ខូយ ​រីដា ​​នាយករដ្ឋ​​​បាល​​សាលា​ខេត្ត ​​​លោក​ជា ​ប៊ុនលី ​​នាយ​សង្កាត់រដ្ឋ​បាលព្រៃ​ឈើ ​សំពៅ​

ភាពតានតឹង​យ៉ាង​​ខ្លាំង​រវាង​អាល់ហ្សេរី ​និងលីប៊ី

Posted: 31 Aug 2011 12:00 AM PDT

ក្រុមប្រឹក្សា​​​​ជាតិបណ្តោះ​អាសន្ន​​លីប៊ី CNT ​​ជា​អង្គ​ការ​​នយោបាយ​​របស់​​ពួកឧទ្ទាម​​លីប៊ី ​​កាលពីថ្ងៃទី​៣០ សីហា ​ចាត់ទុ​ក​ឥរិយាបថ​​របស់​អាល់​ហ្សេរី​ថា ខ្ជីខ្ជា​ធ្វើ​សកម្ម​ភាព​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​ប្រជាជន​លីប៊ី​​ដោយទទួលពួក​​កូនៗ​​របស់​មេ​ដឹកនាំ​​​ត្រូវ​ផ្តួល​រំលំ​​លោក​មូអា​ម៉ា​​កាដាហ្វី ។ អ្នក​នាំពាក្យរបស់ CNT លោក GUMA AL-GAMATY

ឡើងកាប់​​​មែក​ក្ងោក​ធ្លាក់ពីលើ​​​​ដើម​កម្ពស់​​​៦​ម៉ែត្រធ្លាយ​សួត និង​​​ធ្លាយ​​របាំង​សួត​

Posted: 30 Aug 2011 11:52 PM PDT

បុរសរងគ្រោះ
រាជធានីភ្នំពេញ​​ ៖ ​​​​បុរសម្នាក់​ដោយ​សារ​​តែ​​ខឹង​គោ​​តែង​ចូលស៊ី​​ស្រូវច្រើនដង​ពេក ក៏​ទៅ​ឡើង​កាប់មែក​​ក្ងោក​ដើម្បី​​​យក​មកធ្វើ​​របង រារាំង​កុំ​ឱ្យគោ​ចូល​ស៊ីស្រូវ​ទៀត ប៉ុន្តែ​អនិច្ចា​​ឡើង​​ទៅ​មិន​ទាន់​បានកាប់​ផង ក៏រអិល​​ជើងធ្លាក់​​​មក​អុក​គូទ​ដេកផ្អៀង បណ្តាល​ឱ្យ​​​ធ្លាយ​សួត និងធ្លាយ​របាំង​សួត ​​កាលពីវេលា​​ម៉ោង​៧ព្រឹក​ថ្ងៃទី​​​៣០ សីហា ​​

ខ្សែការពារ​​​ប្រធាន​​​ក្រុម​​ជម្រើសជាតិ​​​អាល្លឺម៉ង់​​​​ចេញ​​សៀវភៅ​​ណែនាំមិន​​​ឱ្យ​​កីឡាករ​​ស្រឡាញ់​​​ភេទដូចគ្នា​​​​ចេញ​​មុខជា​សាធារណៈ

Posted: 30 Aug 2011 11:49 PM PDT

កីឡាករ​​​ហ្វីលីប ឡាម អាវស
កីឡាករ​​​ហ្វីលីប ឡាម ខ្សែការពារ​​​ប្រធាន​​ក្រុម​​​​ជម្រើសជាតិ​​អាល្លឺម៉ង់​​​ បាន​ចេញ​សៀវភៅ​​​​បញ្ជាក់​​​ពីជីវប្រវត្តិ​​មាន​ឈ្មោះថា​ «The Subtle Difference »​ ដោយ​មាន​​​អត្ថន័យ​បញ្ជាក់​​​ថា​ កីឡាករ​​ណាម្នាក់​​ជាប្រភេទអ្នក​​ស្រឡាញ់​​​ភេទ​​ដូចគ្នា​ គួរ​ត្រិះរិះ​​​ពិចារណា​​ ឱ្យ​បានហ្មត់​​ចត់​​ នៅ​មុន​ពេល​បង្ហាញ​​ខ្លួន​​ ព្រោះ​​លទ្ធផល​​​បង្ហាញ​​​​​នោះ​នៅពេល​​ក្រោយ​​មក​នឹង​មានបញ្ហា​ជីវិត​ដ៏​​​ធ្ងន់​ធ្ងរ​ដោយ​នឹក​ស្មាន​​មិន​ដល់ ។ ​កីឡាករ​​ឡាម ខ្សែការ​ពារ​​ក្លឹប​ Bayern Munich ​​ក្រុម​​​ជម្រើស​​ជាតិ​អាល្លឺ​ម៉ង់​​​បង្ហើប​​ឱ្យ​ដឹងថា

អតីត​​ភ្នាក់​ងារ​​​​សេអ៊ីអា​ម្នាក់​​​សូម្បី​​​ជាប់​ពន្ធ​​នាគារ​​​ហើយ​ក៏​នៅ​​តែអាច​បន្ត​​​លក់​ព័ត៌​មាន​​សម្ងាត់​​​ឱ្យបរទេសបាន​

Posted: 30 Aug 2011 11:46 PM PDT

ក្នុង​​មជ្ឈ​​​ដ្ឋាន​​ចារកម្ម​អាមេរិក​​ ឈ្មោះ​ជីម​ នីចលសុន (Jim Nicholson) ​​ប្រហែល​​ល្បី​មិន​​​ចាញ់​​​ Aldrich Ames ​ឬ​ Kim Plilby ឡើយ​។ ចំណុច​​លេចធ្លោ​​របស់​ជីម ​នីចលសុន​ ដែល​ធ្វើ​ឱ្យ​​គេ​ចាប់​អារម្មណ៍​​​​គ្រប់​គ្នា​​ គឺលក់​​​ព័ត៌​មាន​​ឱ្យ​ចារ​កម្ម​​រុស្ស៊ី​​ លុះ​​បែកការណ៍​​ជាប់​ពន្ធ​នាគារ​​​ហើយ​​​ក៏​នៅ​​តែ​បន្ត​​​សកម្ម​ភាព​​ដដែល​ ​​បាន​ទៀត ។ អ្នក​​​ដែល​ជួយ​សម្រេច​ការងារ​នេះ​ចេញ​ពីពន្ធ​នាគារ​​គឺណាថាន (Nathan) ​កូន​ប្រុស​​​​ពៅ​​របស់​ជីម​តែម្តង ។​

ប្រមុខ​​រាជរដ្ឋាភិបាល​​​​កម្ពុជា​​សាទរ​នាយករដ្ឋមន្ត្រី​​ជប៉ុន​​​តែងតាំង​ថ្មី​

Posted: 30 Aug 2011 11:46 PM PDT

​រាជធានីភ្នំពេញ​ ៖ កាលពី​​ថ្ងៃទី​៣០ ​សីហា ​​សម្តេច​អគ្គ​មហា​សេនាបតី​​​តេជោ​​​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​​ផ្ញើសារ​លិខិត​អបអរ​​សាទរ​មួយ​ជូន​​លោក​​​​យូស៊ី​ហីកូ ណូដា នាយករដ្ឋមន្ត្រី​​ជប៉ុន ។ ​​​​​

ព័ត៌​មាន​​ដោះដូរ​​​​កីឡា​ករ​​នៅ​មុន​​ពេល​​បិទ​ទី​ផ្សារ​​​ទិញ-​លក់នៅ​​ថ្ងៃ​ទី31​ សីហា

Posted: 30 Aug 2011 11:41 PM PDT


​ក្លឹប Valencia បាន​បញ្ជាក់​​​តាមរយៈ​វ៉េបសាយ​​របស់ក្លឹប​ថា តម្លៃ​ខ្លួន​របស់​​កីឡា​ករ​ជួន ​ម៉ា​តា ​​អាយុ​២៣​ឆ្នាំ គឺ​៣០​​លានអឺរ៉ូ ។ កាលពី​មុននេះ ​កីឡា​ករ​​​ជួន ម៉ា​តា ​​ខ្សែបម្រើ​​​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​របស់​ក្លឹប Valencia ធ្លាប់ទទួលចំណាប់​អារម្មណ៍​​ពី​ក្លឹប Arsenal ​និង​ Liverpool ​ជា​ក្លឹប​​​ល្បី​​នៅអង់គ្លេស ប៉ុន្តែ​ក្នុងអំឡុង​ពេល​ចុង​​ក្រោយនេះ ​គេ​បាន​ទៅ​លើ​ក្លឹប Chelsea ។ កីឡាករ​​ម៉ាតា គឺជា​​ផ្នែក​មួយ​ក្នុង​ក្រុម​ជម្រើស​ជាតិ​​អេស្ប៉ាញ​​ដែល​ដណ្តើម​ជើង​ឯក​​​បាល់​ទាត់ពិភពលោក​​២០១០ ​នៅអាហ្វ្រិក​​ខាង​ត្បូង ​។

រដ្ឋសភា​​​​រៀបចំសន្និសីទ​​​​​ផ្សព្វផ្សាយ​​​​ជុំវិញការ​​​រៀបចំមហា​​​​សន្និបាត​​អន្តរសភា អាស៊ាន (អាយប៉ា) លើកទិ​​៣២​

Posted: 30 Aug 2011 11:36 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​កាលពីវេលាម៉ោង​​​​​៨​និង​​​៣០នាទី​​ព្រឹក​ថ្ងៃទី​​​៣១ សីហា​ ​នេះ រដ្ឋសភា​​បាន​រៀបចំ​​​សន្និសីទ​​​កាសែត​​ស្តីពី​ការរៀបចំ​​ដំណើរ​​​​​ ការផ្សព្វផ្សាយ​ «បដា» នៃ​​មហាសន្និបាត​​​អន្តរ​​សភា​អាស៊ាន (​អាយ​ប៉ា) ​ដែលគ្រោងនឹង​​​ប្រព្រឹត្ត​ទៅ​​​​នៅព្រះ​រាជា​ណាចក្រកម្ពុជា​​​នា​ចុង​ខែ​ កញ្ញា​ខាង​មុខនេះ​។​

សមត្ថកិច្ច​ដាក់បារាស់​បិទផ្លូវ​ចេញ​-ចូល​ម្ខាង​សម្រាប់​អ្នក​ដំណើរ​ និង​ម៉ូតូ​

Posted: 30 Aug 2011 11:35 PM PDT

ទិដ្ឋភាពនៅច្រកប៉ោយប៉ែត
​ក្រុងប៉ោយប៉ែត​ ៖ ​បារាស់​ចេញ​-ចូល​​ត្រង់​ចំណុច​​រង្វង់​មូល​ច្រក​ទ្វារ​ប៉ោយប៉ែត ស្ថិតក្នុង​​​ភូមិ​​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ដែល​គេឃើញ​ចំណុច​បារាស់​​នោះ​មាន​ផ្លូវ​​សង​ខាង​​សម្រាប់អ្នក​​ធ្វើ​ដំណើរ​ និង​ផ្លូវ​ធំ​កណ្តាលសម្រាប់​​​​រថយន្ត​​តូច​-​ធំ​នោះ នៅល្ងាច​ថ្ងៃទី​​២៩ សីហា ផ្លូវ​​ម្ខាង​ត្រូវ​បាន​​​បិទ​ ហើយ​​ទុក​តែ​​ម្ខាង​ និង​ផ្លូវ​​ធំ​ចំ​កណ្តាល​​​ឱ្យ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!