The Phnom Penh Post - KHMER: “ល្បី VJ ជីជី មានមន្ត្រីទូតទិញវីឡាភ្លោះផ្គាប់ចិត្ត” plus 9 more |
- ល្បី VJ ជីជី មានមន្ត្រីទូតទិញវីឡាភ្លោះផ្គាប់ចិត្ត
- បារាំងបង្ហូរទ្រព្យឲ្យលីប៊ីវិញ NTC បដិសេធដោះដូរនឹងប្រេងជាមួយក្រុងប៉ារីស
- គេជឿថាបុរសខ្លាំង កាដាហ្វី សម្ងំលាក់ខ្លួននៅតំបន់វាលខ្សាច់
- យោធិនពិការនៅស្រុកឈូកប្រឆាំងនឹងការឈូសឆាយដីពីសំណាក់មន្ត្រី
- SONY ចេញលក់កុំព្យូទ័របន្ទះស្តើងរបស់ខ្លួនមានតម្លៃស្មើ iPad
- គ្រួសារលោក វ៉ាន់ ណាត អំពាវនាវរកជំនួយ
- អ្នកស្រុកកណ្តាលស្ទឹងលើកគ្នាមកស្នើសុំតុលាការខេត្តកណ្តាលអនុវត្តសាលក្រម
- នគរបាលកំពុងតាមរកចាប់ក្មេងទំនើងកាប់លើបុរសម្នាក់
- រុស្ស៊ីទទួលស្គាល់ក្រុមប្រឹក្សាបណ្តោះអាសន្នជាតិលីប៊ី
- អ្នកបឹងកក់មិនបានចំណែកដីប្តឹងតវ៉ាទៅនាយករដ្ឋមន្ត្រី
ល្បី VJ ជីជី មានមន្ត្រីទូតទិញវីឡាភ្លោះផ្គាប់ចិត្ត Posted: 01 Sep 2011 03:24 AM PDT ភ្នំពេញៈ ក្រៅពីទទួលរងការរិះគន់ថា មិនស័ក្តិសមនឹងតំណែងជាពិធីការិនីក្នុងកម្មវិធីល្បី រាត្រីកម្សាន្ត របស់បណ្តាញស្ថានីយទូរទស្សន៍ស៊ីធីអិន កញ្ញា ពេជ្រ សូលីដា ហៅ VJ ជីជី បានទទួលរងសម្ពាធព័ត៌មានមួយទៀត ដែលលេចធ្លាយនៅក្នុងប្រភពសិល្បៈថា តារារូបនេះបានភ្ជាប់ទំនាក់ទំនងជាមួយនឹងមន្ត្រីបម្រើការងារនៅ ស្ថានទូតចិនម្នាក់ ខណៈដែលនាងមិនទាន់ផ្តាច់ចំណងជាមួយនឹងអ្នកបម្រើការជាន់ខ្ពស់ ម្នាក់នៅទូរទស្សន៍ស៊ីធីអិននោះ។ |
បារាំងបង្ហូរទ្រព្យឲ្យលីប៊ីវិញ NTC បដិសេធដោះដូរនឹងប្រេងជាមួយក្រុងប៉ារីស Posted: 01 Sep 2011 03:10 AM PDT ប៉ារីសៈ ប្រទេសបារាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានទទួលការឯកភាពពីអង្គការសហប្រជាជាតិ ឲ្យបញ្ចេញទ្រព្យសម្បត្តិលីប៊ីចំនួន ១,៥ពាន់លានអឺរ៉ូ (២,១៦ពាន់ដុល្លារអាមេរិក) ដើម្បីជួយកសាងប្រទេសមួយនេះឡើងវិញ ហើយក្រុមប្រឹក្សាគ្រប់គ្រងប្រទេសលីប៊ីបណ្តោះអាសន្ន បានបដិសេធទៅនឹងរបាយការណ៍ដែលនិយាយថា ក្រុមប្រឹក្សានេះបានដោះដូរកិច្ចព្រមព្រៀងខាងប្រេងជាមួយ ទីក្រុងប៉ារីស។ |
គេជឿថាបុរសខ្លាំង កាដាហ្វី សម្ងំលាក់ខ្លួននៅតំបន់វាលខ្សាច់ Posted: 01 Sep 2011 02:54 AM PDT ទ្រីប៉ូលីៈ មេបញ្ជាការកំពូលម្នាក់របស់ក្រុមប្រឹក្សាបណ្តោះអាសន្នជាតិលីប៊ី (NTC) បាននិយាយនៅថ្ងៃព្រហ្បតិ៍នេះថា មេដឹកនាំត្រូវប្រជាជនបណ្តេញចេញពីអំណាច លោក មួម៉ារ កាដាហ្វី ត្រូវបានគេជឿជាក់ថា លាក់ខ្លួននៅទីក្រុងបានីវ៉ាលីដ នៅតំបន់វាលខ្សាច់មានចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងទ្រីប៉ូលី។ |
យោធិនពិការនៅស្រុកឈូកប្រឆាំងនឹងការឈូសឆាយដីពីសំណាក់មន្ត្រី Posted: 01 Sep 2011 02:35 AM PDT កំពតៈ មន្ត្រីបាននិយាយថា ប្រជាពលរដ្ឋជាង ៦០គ្រួសារ ដែលរស់នៅក្នុងភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត នៅថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាស្រែកតវ៉ា ប្រឆាំងគណៈកម្មការដីសម្បទានសង្គមកិច្ចខេត្ត ដែលបាននាំយកគ្រឿងចក្រទៅឈូសឆាយដីសម្បទានសង្គមកិច្ចនៅក្នុងភូមិ ឃុំរបស់ពួកគាត់។ |
SONY ចេញលក់កុំព្យូទ័របន្ទះស្តើងរបស់ខ្លួនមានតម្លៃស្មើ iPad Posted: 01 Sep 2011 02:02 AM PDT ញូវយ៉កៈ ក្រុមហ៊ុន Sony Corp កាលពីថ្ងៃពុធម្សិលមិញ បានចេញបង្ហាញនូវកុំព្យូទ័របន្ទះស្តើងរបស់ខ្លួន ត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយនោះ ដោយភ្ជាប់មកជាមួយនឹងតម្លៃដែលអាចធ្វើឲ្យឱកាសប្រកួតប្រជែងយក ចំណាត់ថ្នាក់លេខ ២ នៅក្នុងទីផ្សារកុំព្យូទ័របន្ទះស្តើងរបស់ក្រុមហ៊ុននេះ បាត់បង់។ |
គ្រួសារលោក វ៉ាន់ ណាត អំពាវនាវរកជំនួយ Posted: 01 Sep 2011 01:38 AM PDT ភ្នំពេញៈ គ្រួសារលោក វ៉ាន់ ណាត អតីតអ្នកទោសគុកទួលស្លែង ក្នុងរបបខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវ ស្វែងរកជំនួយពីសប្បុរជន ដើម្បីយកថវិកាមកព្យាបាលជំងឺឲ្យលោក វ៉ាន់ ណាត បន្ទាប់ពីលោកសន្លប់បាត់ស្មារតី និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជិត ១សប្តាហ៍។ |
អ្នកស្រុកកណ្តាលស្ទឹងលើកគ្នាមកស្នើសុំតុលាការខេត្តកណ្តាលអនុវត្តសាលក្រម Posted: 01 Sep 2011 01:22 AM PDT កណ្តាលៈ ប្រជាពលរដ្ឋជាង ១០០នាក់ មកពីឃុំចំនួនបីនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលមានជម្លោះដីធ្លីរ៉ុំរ៉ៃជាមួយក្រុមហ៊ុនហេង អភិវឌ្ឍន៍ បាននាំគ្នាមកតវ៉ានៅខាងមុខសាលាដំបូងខេត្តនេះ ដើម្បីស្នើសុំឲ្យព្រះរាជអាជ្ញាចុះអនុវត្តតាមលិខិតបង្គាប់ការ របស់ក្រសួងយុត្តិធម៌ ដែលស្នើរឲ្យបង្កើតគណៈកម្មាការដោះស្រាយជម្លោះតាមនិតិវិធី។
|
នគរបាលកំពុងតាមរកចាប់ក្មេងទំនើងកាប់លើបុរសម្នាក់ Posted: 01 Sep 2011 01:03 AM PDT ប៉ោយប៉ែតៈ នគរបាលក្រុងប៉ោយប៉ែតកំពុងតាមចាមក្រុមជនល្មើសពីរនាក់ ដែលបានបង្ករឿងដេញកាប់បុរសម្នាក់ពីក្រោយខ្នង បណ្តាលឲ្យត្រូវរបួសចំក្បាលយ៉ាងដំណំ កាលពីម៉ោង ៩:២០យប់មិញ។ |
រុស្ស៊ីទទួលស្គាល់ក្រុមប្រឹក្សាបណ្តោះអាសន្នជាតិលីប៊ី Posted: 01 Sep 2011 12:55 AM PDT មូស្គូៈ ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសទទួលស្គាល់ក្រុមប្រឹក្សាបណ្តោះអាសន្នកំពុងគ្រប់គ្រង ប្រទេសលីប៊ីសព្វថ្ងៃ ជាអាជ្ញាធរស្របច្បាប់របស់ប្រទេសនេះ ដែលជាដំណើរវិវត្តន៍ថ្មីមួយឆ្ពោះទៅរកការបង្កើតឥទ្ធិពលរបស់ខ្លួន នៅក្រោយសង្គ្រាម និងដើម្បីការពារផលប្រយោជន៍ខាងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងប្រទេស ផលិតប្រេងនៅភាគខាងជើងទ្វីបអាហ្វ្រិកមួយនេះ។ |
អ្នកបឹងកក់មិនបានចំណែកដីប្តឹងតវ៉ាទៅនាយករដ្ឋមន្ត្រី Posted: 01 Sep 2011 12:36 AM PDT ភ្នំពេញៈ ប្រជាពលរដ្ឋជាង ២០គ្រួសារមក ពីភូមិ១ ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ នៅថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាដាក់ញត្តិប្ដឹងតវ៉ាទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយរកយុត្តិធម៌ និងទាមទារសំណងដីធ្លីពីសាលារាជធានីភ្នំពេញ។
|
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |