The Phnom Penh Post - KHMER: “SAMSUNG ចាប់​ផ្តើម​បង្ហាញ​កម្មវិធី​ផ្ញើ​សារ​តាម​អ៊ីនធឺណិត” plus 9 more

The Phnom Penh Post - KHMER: “SAMSUNG ចាប់​ផ្តើម​បង្ហាញ​កម្មវិធី​ផ្ញើ​សារ​តាម​អ៊ីនធឺណិត” plus 9 more


SAMSUNG ចាប់​ផ្តើម​បង្ហាញ​កម្មវិធី​ផ្ញើ​សារ​តាម​អ៊ីនធឺណិត

Posted: 29 Aug 2011 03:18 AM PDT

សេអ៊ូលៈ ក្រុម​ហ៊ុន Samsung Electronics បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុម​ហ៊ុន​របស់​ខ្លួន​នឹង​ដាក់​បង្ហាញ​ឧបករណ៍​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ​ យ៉ាង​ឆាប់​រហ័ស​មួយ​ក្នុង​ផែនការ​ជំរុញ​ចុង​ក្រោយ​របស់​ខ្លួន​ដើម្បី​ទាក់​ ទាញ​អតិថិជន​កាន់​តែ​ច្រើន​ថែម​ទៀត​ឲ្យ​ងាក​មក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ របស់​ខ្លួន​ និង​ប្រជែង​ជាមួយ​ផលិត​ផល​របស់​គូ​ប្រជែង​ដូចជា​ក្រុម​ហ៊ុន Apple និង​ក្រុម​ហ៊ុន​ Research in Motion ដែល​ជា​អ្នក​ផលិត​ទូរស័ព្ទ​ដៃ​ម៉ូដែល​ Blackberry។

រក​ឃើញ​ឈើ​ក្រញូវ​ជិត​១០​តោន​លាក់​ទុក​ក្នុង​ផ្ទះ​មន្ត្រី​អាវុធ​ហត្ថ

Posted: 29 Aug 2011 02:53 AM PDT

ពោធិ៍សាត់ៈ មន្ត្រី​អាវុធ​ហត្ថ​ម្នាក់​នៅ​ស្រុក​ក្រគរ បាន​សម្ងំ​លាក់​ខ្លួន​ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ឈើ​ក្រញូង​ជិត ១០​តោន លាក់​ទុក​នៅ​ក្នុង​ផ្ទះ​របស់​មន្ត្រី​អាវុធ​ហត្ថ​រូប​នេះ នៅ​ជាប់​នឹង​ទី​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​នេះ ក្នុង​ភូមិ​ឈើទាលខ្ពស់ ឃុំ​ក្បាលត្រឡាច។

កម្មករ​រោង​ចក្រ M&V បន្ត​ដួល​សន្លប់​ទៀត

Posted: 29 Aug 2011 02:42 AM PDT

កំពង់ឆ្នាំងៈ កម្មករ​រោង​ចក្រ M&V ចំនួន ៣​នាក់ នៅ​តែ​បន្ត​សន្លប់​នៅ​ថ្ងៃ​ចន្ទ​នេះ និង​ជិត ២០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​បន្ត ២​ថ្ងៃ​ទៀត បន្ទាប់​ពី​ពួកគេ​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ។

ស្រវឹង​ស្រា​ដើរ​ឆ្លង​ព្រែក​លង់​ទឹក​ស្លាប់

Posted: 29 Aug 2011 02:02 AM PDT

កំពតៈ បុរស​ផ្ទុក​មេរោគ​អេដស៍​អាយុ ៤៦​ឆ្នាំ​ម្នាក់ បាន​លង់​ទឹក​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ពេល​បុរស​រូប​នោះ​កំពុង​ដើរ​ឆ្លង​ទឹក​ព្រែក​មួយ​នៅ​ឃុំកំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

នគរបាល​កំពុង​ស្វែង​រក​ឧក្រិដ្ឋជន​វាយ​ប្រហារ​ទឹក​អាស៊ីត

Posted: 29 Aug 2011 01:28 AM PDT

កំពតៈ អាជ្ញាធរ​ស្រុក​ទឹកឈូ ខេត្ត​កំពត កំពុង​តែ​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យ​ក្នុង​អំពើ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ មួយ​ទៅ​លើ​ស្រ្តី​ម្នាក់ ដែល​នេះ​គឺ​ជា​ករណី​ឧក្រិដ្ឋកម្ម​ទឹក​អាស៊ីត​លើក​ដំបូង ដែល​បាន​កើត​ឡើង​ ១​សប្តាហ៍​ក្រោយ​ពី​សេចក្តី​ព្រាង​ច្បាប់​ទឹក​អាស៊ីត ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​កាល​ពី​ចុង​សប្តាហ៍​មុន។

ព្យុះ​ទីហ្វុង​ថយ​កម្លាំង​មក​​ជា​ព្យុះ​ត្រូពិក​តម្រង់​មុខ​ទៅ​រក​ភាគ​ខាង​ត្បូង​ចិន

Posted: 29 Aug 2011 01:04 AM PDT

110829_b03

តៃប៉ិៈ ខ្យល់​ព្យុះ​ត្រូពិក​ណាន់ម៉ាដុល បាន​បក់​បោក​តម្រង់​ទៅ​រក​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​​វា​បាន​ថម​ថយ​កម្លាំង​​បន្ទាប់​ពី​វាយ​ប្រហារ​ភាគ​ខាង​ត្បូង និង​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់ ដែល​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស​មនុស្ស​ចេញ បិទ​ទ្វារ​អាជីវកម្ម និង​កាត់​ផ្តាច់​ចរាចរណ៍​ទាំង​មូល ប៉ុន្តែ មិន​បាន​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត ឬ​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​នោះ​ឡើយ។

អតីត​អ្នក​ទោស​មន្ទីរ​ស-២១​​ បន្ត​សន្លប់​ស្ដូក​ស្ដឹង គ្រូ​ពេទ្យ​អស់​សង្ឃឹម

Posted: 29 Aug 2011 12:37 AM PDT

110829_b02

ភ្នំពេញៈ លោក វ៉ាន់ ណាត អតីត​អ្នក​ទោស​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម នៅ​តែ​សន្លប់​ស្ដូក​ស្ដឹង​មិន​ដឹង​ខ្លួន​ដដែល ហើយ​ក្រុម​គ្រូ​ពេទ្យ​អះ​អាង​ថា គាត់​មាន​«សង្ឃឹម​រស់​រាន​មាន​ជីវិត​តិច​តួច​ណាស់» បន្ទាប់​ពី​គាត់​បាន​សន្លប់​បាត់​បង់​ស្មារតី​រយៈ​ពេល ៤​ថ្ងៃ​ជាប់ៗ​គ្នា គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ។

រដ្ឋាភិបាល​ថៃ​បញ្ជូន​មន្ត្រី​ទៅ​ពិភាក្សា​អំពី​ការ​បញ្ចុះ​តម្លៃ​ទំនិញ

Posted: 29 Aug 2011 12:03 AM PDT

បាងកកៈ យោង​តាម​កាសែត​បាងកក ប៉ុស្តិ៍​របស់​ថៃ បាន​រាយការណ៍​ម​ក​ថា មន្ត្រី​រដ្ឋាភិបាល​នឹង​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​ហ៊ុន​អាជីវកម្ម​ទាំង​ឡាយ អំពី​បញ្ហា​បញ្ចុះ​តម្លៃ​ផលិត​ផល​ នៅ​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​​បាន​បន្ថយតម្លៃ​ប្រេង​ឥន្ធនៈ។

អ្នក​ជំនាញ​ពិភាក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​កំពង់ផែ

Posted: 28 Aug 2011 11:35 PM PDT

ភ្នំពេញៈ សេចក្តី​ព្រាង​ច្បាប់​ស្ដី​ពី​កំពង់ផែ ដែល​គេ​រំពឹង​ថា​នឹង​ជួយ​សម្រួល​ដល់​ដំណើការ​អភិវឌ្ឍន៍​វិស័យ​ដឹក​ជញ្ជូន​ ប្រកប​ដោយ​ចីរភាព សុវត្ថិភាព និង​ប្រសិទ្ធិភាព ដើម្បី​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​កម្ពុជា កំពុង​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​ពិគ្រោះ​យោបល់​ដើម្បី​ស្វែង​រក​ការ​ គាំ​ទ្រ​បន្ថែម​ទៀត បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​គេ​បង្កើត​ឡើង​កាលពី​ខែ​មីនា ឆ្នាំ​២០០៩។

ណូដា​ឈ្នះ​ឆ្នោត​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ជប៉ុន

Posted: 28 Aug 2011 11:12 PM PDT

110829_b01

តូក្យូៈ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន លោក យ៉ូហ្ស៊ីហ៊ីកូ ណូដា នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ប្រទេស​មួយ​នេះ បន្ទាប់ពី​គាត់​បាន​យក​ឈ្នះ​លោក​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ បានរី កាអ៊ីដា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹកនាំ​គណ​បក្ស​ជុំ​ចុង​ក្រោយ​នៅ​ថ្ងៃ​ ចន្ទ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!