Koh Santipheap Daily

Koh Santipheap Daily


កីឡាករស្លូវ៉ាគីភីធ័រ ​សា​ហ្គឹន​ឈ្នះ​ដំណាក់ទី១២​ប្រណាំងកង់ Tour of Spain​

Posted: 02 Sep 2011 12:54 AM PDT

កីឡាករ​ស្លូ​វ៉ាគីភីធ័រ សា​ហ្គឹន
កីឡាករ​ស្លូ​វ៉ាគី​ភីធ័រ សា​ហ្គឹន​​​​​​​បាន​សម្តែង​​ក្តី​រីក​រាយ​ជាពន់​ពេក​ក្រោយ​​​ពី​បាន​យក​ឈ្នះ​​ការ​ប្រណាំង​​ក្នុង​ដំណាក់​ជាលើក​ទី​២​(​ដំ​ណាក់​ទី​១២)​នៃ​ការ​ប្រណាំង​កង់​​ក្រប​ខណ្ឌធួ​កម្ម​វិធី​ Tour of Spain​​​​ កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​​​​​​​ទី​១​​​ខែកញ្ញា​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​ដ៏​វែង​ឆ្ងាយ​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Pontevedra ។

បាតុភូតធម្មជាតិដែលអស្ចារ្យទាំង10នៅលើពិភពលោក

Posted: 02 Sep 2011 12:52 AM PDT

 ផ្ទៃមេឃមានពន្លឺ
ផែនដីរបស់យើង​ពិតជាអស្ចារ្យណាស់​ ដែល​​បាន​​រក្សានូវ​អាថ៌កំបាំងឱ្យ​​មនុស្ស​គ្រប់​ជំនាន់​បានឃើញ​នូវ​ បាតុភូតចម្លែកៗពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ខាងក្រោម​នេះ​គឺ​ជា​បាតុភូត​ដ៏អស្ចារ្យ​បំផុត​ទាំង​១០ ដែលត្រូវ​បាន​កត់​សំគាល់ ៖ ១- ផ្ទៃមេឃមានពន្លឺ ៖ ផ្ទៃមេឃបញ្ចេញពន្លឺ​គួរឱ្យគយគន់ និងអស្ចារ្យបំផុត ហើយពេលខ្លះ​​កើត​ឡើងដោយសារបំណែកតូចៗនៃកាំរស្មីពន្លឺ​ព្រះអាទិត្យ។ ២-ចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យ​ ៖ បាតុភូត​នេះ​កើតឡើង​នៅ​ពេលព្រះអាទិត្យ​បញ្ចេញរស្មី​ប៉ះ​ចំផ្ទាំងទឹកកក បង្កើត​ជា​ចំណាំងផ្លាត​ពន្លឺ​ឡើង​​លើ​ ធ្វើឱ្យមានរូបរា​ង​ជាសសរ និងមានពន្លឺចែង​ចាំងគួរឱ្យគយគន់។ ៣-ទឹកដោះពពក ៖ ជារូបរាងនៃដុំពពក​មើល​ទៅគួរឱ្យ​អស្ចារ្យណាស់ ប៉ុន្តែវាជា​សញ្ញា​នៃអាកាសធាតុដ៏អាក្រក់នឹងកើតមានឡើង។ ៤-ទឹកជោពណ៌ក្រហម ៖ បាតុភូត​​បែប​នេះ​បង្កឱ្យរុក្ខជាតិដែលដុះនៅបាតសមុទ្រ អណ្តែត​ឡើង ហើយ​សត្វសមុទ្រជាច្រើនត្រូវ​ប្រឈម​​នឹង​បញ្ហា​នៅពេលបាតុភូតនេះកើតឡើង។

​រុស្ស៊ី​​​ព្រមាន​​ការ​ដំឡើង​​​ប្រព័ន្ធការពារ​​​ប្រឆាំង​​មី​ស៊ីល​​របស់​​អូតង់​​​នៅ​អឺរ៉ុប​

Posted: 02 Sep 2011 12:50 AM PDT

​រដ្ឋ​មន្ត្រី​​​​ការបរទេស​​​រុស្ស៊ី​​​លោកស័រ​​​ហ្គេយឡាវ រ៉ូវ ​ថ្លែង​កាលពីថ្ងៃទី​​១ កញ្ញា ថា ការ​កសាង​​​ដោយគ្មាន​កម្រិតនូវប្រព័ន្ធ​​​ប្រឆាំង​​មីស៊ីល​​​ដោយអូតង់​​​នឹងបង្ខំ​រុស្ស៊ី​​​​ឱ្យ​ចាត់វិធានការ​​​នានា​​តប​វិញ ដើម្បី​​ការពារ​​​សក្តានុពល​​​យុទ្ធ​សាស្ត្រ​​របស់​ខ្លួន​។​

អាណិក​ជន​ខ្មែរ​​រស់នៅ​​​សហរដ្ឋអាេមរិក​​​​ម្នាក់​អួលទឹក​​ងងឹត​មុខ​ដួល​​ស្លាប់ក្នុង​​​​ផ្ទះ​សំណាក់​

Posted: 02 Sep 2011 12:50 AM PDT

ទីតាំងផ្ទះសំណាក់
រាជធានីភ្នំពេញ​​ ៖ ​​​អាណិកជន​ខ្មែរម្នាក់​​​​រស់​នៅ​រដ្ឋកាលីហ្វ័រនីញ៉ា​​​​ សហរដ្ឋអាមេរិក ​បាន​​ស្លាប់​ក្នុង​​​ផ្ទះសំណាក់​​​ ស្ថិតនៅ​​ទីតាំង​​ផ្លូវ​លេខ​​​៥១ ​សង្កាត់ផ្សារ​​ថ្មីទី​១ ខណ្ឌដូន​ពេញ ​កាលពីវេលា​ម៉ោង​​១៨​និង​​​៣០នាទី​ថ្ងៃទី​​១ កញ្ញា ​​​២០១១​។​

ទិវា​​បណ្តាញ​កសិ​កម្ម​លើក​ដំបូង​​បាន​អង្រួន​បេះ​ដូង​កសិ​ករ​ខេត្ត​កំពត

Posted: 02 Sep 2011 12:50 AM PDT

ខេត្តកំពត ៖ ទិវាបណ្តាញកសិកម្ម​ដែល​បាន​រៀបចំឡើងដោយ​មន្ទីរកសិកម្មខេត្តកំពត សហការ​រៀបចំដោយ​កម្មវិធីខ្សែសង្វាក់តម្លៃ​កសិកម្មកម្ពុជា ក្រោមជំនួយរបស់​ទីភ្នាក់ងារ​អភិ​វឌ្ឍន៍​អន្តរជាតិអូស្រ្តាលី ត្រូវបានប្រារព្ធ​ធ្វើ​ឡើង​នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១១ នៅខេត្ត​កំពត ក្រោមអធិបតីភាព​លោក​អ៊ិត ណូឌី អនុ​រដ្ឋ​លេខាធិការ​

បុរស​ម្នាក់​ត្រូវ​គេ​ប្រ​ទះ​ឃើញ​ចង​.ក​ស្លាប់​នឹង​​ដើម​ពោធិ៍

Posted: 02 Sep 2011 12:48 AM PDT

ខេត្ត​បន្ទាយ​មានជ័យ​ ៖ សាក​សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រ​ទះ​ឃើញ​​​ចង.ក​សម្លាប់​ខ្លួនកាល​ពី​​ ម៉ោង​៩​ព្រឹក​​ថ្ងៃ​ទី​៣១ សី​ហា ឆ្នាំ​២០១១ នៅ​នឹង​ដើម​ពោធិ៍​ភ្នំ​រូង ស្ថិត​ក្នុង​ភូមិ​វាល​ហាត់​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​។​

និស្សិត​សាកល​វិទ្យា​ល័យ​​​មេគង្គ​​កម្ពុជា​ស្ម័គ្រ​ចិត្ត​ធ្វើការ​បរិ​ច្ចាគ​ឈាម

Posted: 02 Sep 2011 12:46 AM PDT

សកម្មភាពបរិច្ចាកឈាមរបស់និស្សិត
រាជធានីភ្នំពេញ ៖ ​យោង​តាម​អនុ​សាសន៍​​​របស់​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​​មាន​ សម្តេចតេជោ​ ហ៊ុន​ សែន ជា​នាយក​រដ្ឋ​មន្ត្រី​​ បាន​អំពា​វ​នាវ​ឱ្យ​មាន​ចលនា​ផ្តល់​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​​ដើម្បីចូលរួម​​ សង្គ្រោះ​​ជនរងគ្រោះ​​ដែល​ត្រូវ​ការ​ឈាម​ចាំបាច់នោះ ​កាលពី​​រសៀល​ថ្ងៃទី​១ កញ្ញា ​ឆ្នាំ​២០១១ សាកល​វិទ្យា​ល័យ​​មេគង្គ​​កម្ពុជា ​សហ

និស្សិត​សាកល​វិទ្យា​ល័យ​​​មេគង្គ​​កម្ពុជា​ស្ម័គ្រ​ចិត្ត​ធ្វើការ​បរិ​ច្ចាគ​ឈាម

Posted: 02 Sep 2011 12:46 AM PDT

រាជធានីភ្នំពេញ ៖ ​យោង​តាម​អនុ​សាសន៍​​​របស់​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​​មាន​ សម្តេចតេជោ​ ហ៊ុន​ សែន ជា​នាយក​រដ្ឋ​មន្ត្រី​​ បាន​អំពា​វ​នាវ​ឱ្យ​មាន​ចលនា​ផ្តល់​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​​ដើម្បីចូលរួម​​ សង្គ្រោះ​​ជនរងគ្រោះ​​ដែល​ត្រូវ​ការ​ឈាម​ចាំបាច់នោះ ​កាលពី​​រសៀល​ថ្ងៃទី​១ កញ្ញា ​ឆ្នាំ​២០១១ សាកល​វិទ្យា​ល័យ​​មេគង្គ​​កម្ពុជា ​សហ

លោក​កាដាហ្វី​ បដិសេធ​​​ឱសានវាទ​ហើយ​សច្ចា​​​ដាច់ខាត​មិន​ចូល​​សារ​​ភាព​

Posted: 02 Sep 2011 12:43 AM PDT

លោក​មូអាម៉ា កាដាហ្វី​
​មេដឹកនាំ​​លីប៊ី​​​ លោកមូអាម៉ា កាដាហ្វី ​​បាន​សច្ចា​​​ថា លោកនឹង​​មិន​ចូល​សារភាព​ដាច់​ខាត​ ព្រមទាំង​​​បដិសេធ​​​ឱសានវាទ​របស់ពួកឧទ្ទាម​​ដោយ​លោកស្នើ​​ដល់​​បណ្តា​​​​អ្នកគាំទ្រ​​លោក​ឱ្យ​​បន្ត​ការ​​តស៊ូប្រឆាំង​​​ពួកឧទ្ទាម​​ក្នុង​កាស្សែត​​អាត់​សំឡេង​​​ចាក់​ផ្សាយ​កាលពីថ្ងៃទី១ កញ្ញា ​ដោយ​ទូរទស្សន៍​​ស៊ីរី ARRAI ។​

ក្រុម​ហ៊ុន​​ Samsung បាន​​ចេញ​​នូវ​ម៉ាស៊ីន​​បោកគក់​ Samsung Eco Storm

Posted: 02 Sep 2011 12:42 AM PDT

​រាជធានីភ្នំពេញ​ ៖ ជាមួយនឹងគោល​ជំហរ​សន្សំសំចៃខ្ពស់ក្នុងការប្រើប្រាស់ទឹកនិងថាម​ពល​អគិ្គសនី នាពេលថ្មីៗនេះក្រុមហ៊ុនSamsung បានផលិតចេញនូវ​ម៉ាស៊ីនបោកគក់ដ៏ទំនើបដែល ជួយសន្សំសំចៃខ្ពស់ និងមានថាមពលខ្លាំងដូច ព្យុះមានឈ្មោះថា Eco Storm។ លក្ខណៈ ពិសេសថ្មីនៃម៉ាស៊ីនបោកគក់Eco

ប៉ូលិស​​សេដ្ឋ​កិច្ច​​ចាប់​ឈើ​​អារ​ជាង​​ពីរម៉ែត្រ​​គូប​ប្រគល់​​ឱ្យ​មេ​ព្រៃ​

Posted: 02 Sep 2011 12:42 AM PDT

សកម្មភាពបង្ក្រាបឈើ
ខេត្តកំពង់ឆ្នាំង ៖ ​ឈើ​អារ​ប្រមាណជាង​២​ម៉ែត្រគូបបាន​ត្រូវ​កម្លាំង​ប៉ូលិស​​ការិយា​ល័យ​​​ ប្រឆាំង​បទល្មើស​​សេដ្ឋ​កិច្ច​​នៃ​ស្នងការ​ដ្ឋាន​​ខេត្ត​ ដេញ​ស្ទាក់​ចាប់​​បាន​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​៣១ សីហា ​កន្លង​ទៅ ​នៅ​​ភូមិ​ជ្រលង​​ដៃ​ស្នា ឃុំ​​ឈូក​ស ស្រុក​កំពង់​ត្រឡាច។ ​

នាយទាហាន​​ជើង​ទឹក​​បើក​រថយន្ត​បុក​អ្នកជិះម៉ូតូ​​បណ្តាល​ឱ្យ​​បាក់​ជើង​ឆ្វេង​

Posted: 02 Sep 2011 12:39 AM PDT

រថយន្តដែលបើកបុក
ខេត្តព្រះសីហនុ ៖ នាយទាហានជើង​ទឹក​១​រូប​​នៅមូលដ្ឋានសមុទ្ររាម​រួម​ទាំងរថយន្ត១​គ្រឿង​ ត្រូវបានប៉ូលិស​ចរាចរ​ខេត្ត នាំ​ខ្លួន​មក​បំភ្លឺ និងធ្វើការដោះស្រាយបន្ទាប់ពី​បាន​បង្ក​គ្រោះ​ថ្នាក់ចរាចរណ៍បុក​​បុរស​អ្នក​ ជិះ​​ម៉ូតូ​ម្នាក់​​បណ្តាល​ឱ្យ​រង​របួស​​​បាក់​ជើង​ឆ្វេង​កាលពីវេលាម៉ោង​១១​ និង​១០​នាទីយប់ ថ្ងៃទី២៩ សីហា តាមបណ្តោយ​វិថី​១៩

សន្និ​សីទ​អន្តរ​ជាតិ​​ស្តី​ពី​លី​ប៊ី​​ស្នើ​ជា​ឯក​ច្ឆ័ន្ទ​ឱ្យ​​លុប​ចោលការ​បង្កក​​ទ្រព្យ​សម្បត្តិ​​របស់​លី​ប៊ី

Posted: 02 Sep 2011 12:36 AM PDT

ទិដ្ឋ​ភាព​នៃ​​សន្និ​សីទ​អន្តរ​ជាតិ​​ស្តី​ពី​លី​ប៊ី​​នៅ​ក្រុង​ប៉ារីស​
ប្រធានា​ធិបតី​បារាំង​លោក​នី​កូឡាស់​ សា​កូ​ហ្ស៊ី ថ្លែង​កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ក្រោយ​ពី​សន្និ​សីទ​អន្តរ​ជាតិ​ជួយ​ទ្រទ្រង់​លី​ប៊ី​ថា​សន្និ​សីទ​នេះ​បាន​ស្នើ​ជា​ឯក​ច្ឆ័ន្ទ​ឱ្យ​លុប​ចោល​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លី​ប៊ី។ លោក​សា​កូ​ហ្ស៊ី​ថ្លែង​ថា យើង​សន្យា​បញ្ចេញ​​ប្រាក់​របស់លី​ប៊ី​ដើម្បី​ឱ្យ​លី​ប៊ី​មាន​ប្រាក់​គ្រប់​គ្រាន់​នា​ពេល​នេះ​។ ប្រធានា​ធិបតី​បារាំង​អះ​អាង​ផង​

ប៉ូលិស​កូរ៉េ​ខាងត្បូង​​ឡោម​ព័ទ្ធ​​ពួក​​បាតុ​ករ​​ប្រឆាំង​នឹង​​​ការ​កសាង​​​មូល​ដ្ឋាន​​នាវា​​ចរណ៍​មួយ​

Posted: 02 Sep 2011 12:31 AM PDT

ប៉ូលិស​លើក​​មក​ឡោម​ព័ទ្ធ​​បាតុករ​នៅ​​ការ​ដ្ឋាន​សាង​សង់​
ប៉ូលិស​កូរ៉េ​ខាង​ត្បូង​នា​ថ្ងៃ​ទី​២ កញ្ញា​ បាន​ប្រមូល​កង​ឯក​ភាព​ប្រឆាំង​កុប្ប​កម្ម​ដើម្បី​ឡោម​ព័ទ្ធ​បាតុ​ករ​មួយ​ក្រុម​ដែល​ធ្វើ​បាតុ​កម្ម​រាំង​ខ្ទប់​ចាប់​តាំង​ពី​ច្រើន​ខែ​មក​ហើយ​កន្លែង​សាង​សង់​មូល​ដ្ឋាន​នាវា​ចរណ៍​មួយ​នៅ​លើ​កោះ JEJU។ កង​កម្លាំង​ប៉ូលិស​ក្រុង​ SEOGWIPO បាន​ធ្វើ​ប្រតិ​បត្តិ​ការ​​ឆ្មក់​មួយ​នា​វេលា​ម៉ោង​៥ និង​១០​នាទី​ព្រឹក​នៅ​ភូមិ GANGJEONG

ចិន និង​ហ្វី​លី​ពីន​សន្យា​​ដោះ​ស្រាយ​​ទំនាស់​​នានា​តាម​​រយៈ​ការ​​ពិគ្រោះ​​ពិភាក្សា​គ្នា

Posted: 02 Sep 2011 12:28 AM PDT

ប្រធានា​ធិបតី​ហ្វី​លី​ពីន​ ​និង​នាយក​រដ្ឋ​មន្ត្រី​ចិន​
មេ​ដឹក​នាំ​ចិន​ និង​ហ្វី​លី​ពីន​បាន​ព្រម​ព្រៀង​​គ្នា​ដោះ​ស្រាយ​ដោយ​សម​ស្រប​នូវ​ទំនាស់​ទាំង​ឡាយ​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​តាម​រយៈ​ការ​ពិគ្រោះ​ពិភាក្សា​គ្នា ហើយ​ជំរុញ​ទំនាក់​ទំនង​ទ្វេ​ភាគី។ កុង​សង់​ស៊ុស​នេះ​សម្រេច​បាន​ក្នុង​ឱកាស​នៃ​ការ​ពិភាក្សា​គ្នា​រវាង​ប្រធាន​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​របស់​សភា​ប្រជា​ជន​ចិន​លោក​វូ បាង​ហ្គោ​ ព្រម​ទាំង​នាយក​

រថយន្ត​​​នីស្សាន់​​ដឹកត្រី​ក្លាស្សេ ​ម្ចាស់​​​ងងុយ​ដេក​​​ក្រឡាប់​ចាក់ត្រី​​ចោល​ក្នុង​​ទឹក​ស្រែ​

Posted: 02 Sep 2011 12:28 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្តកំពត​​ ៖ ​​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​រណ៍​​​​មួយ ដែលបង្ក​ឡើង​ដោយ​​​​រថ​យន្តម៉ាក​នីស្សាន់​​មួយបាំង​កន្លះ ​ដឹកត្រី​​ក្លាស្សេ​​ចេញពី​ខេត្តព្រះសីហនុ ​​មកកាន់​ផ្សារ​​​ក្រុង​កំពត ​​បាន​ក្រឡាប់​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ដល់​អ្នក​​ដំណើរ​​ និង​ប្រជា​ពលរដ្ឋ​​​ ដែល​រស់​នៅ​​​ក្បែរ​​​​កន្លែង​​កើត​ហេតុ​។

FORD សហ​ការ​ជា​មួ​យ​ក្រុម​ហ៊ុន​ RMA CAMBODIA ជួយ​គាំទ្រ​​វិស័យ​​អប់រំ​

Posted: 02 Sep 2011 12:27 AM PDT

រាជធានីភ្នំពេញ ៖ គ្រឿង​ម៉ាស៊ីន​របស់​រថយន្ដ FORD ចំនួន​៦​គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ភ្នំពេញ​ថ្មី ដើម្បី​រក្សា​ទុក​ជា​សម្ភារ​​សម្រាប់​ហ្វឹកហាត់​ផ្ទាល់​របស់​គ្រូ​ឯកទេស និង​សម្រាប់​ការ​អនុវត្ដ​ជាក់ស្ដែង​របស់​​អ្នក​ហ្វឹកហាត់​ការងារ​គ្រឿង​ ម៉ាស៊ីន ។

​ចិនពន្យារ​​កាល​បរិច្ឆេទបាញ់​បង្ហោះ​យាន​អវកាស​ ​TIANGONG-1

Posted: 02 Sep 2011 12:26 AM PDT

​អ្នកនាំពាក្យ​​ម្នាក់របស់​​កម្មវិធី​​អវកាស​​ចិនថ្លែង​​កាលពី​ថ្ងៃទី​​​១ កញ្ញា ថា ​ពួកអ្នក​វិទ្យា​​សាស្ត្រ​ចិន​​​​បានសម្រេច​ពន្យារកាលបរិច្ឆេទ​​នៃ​ការបាញ់​បង្ហោះ​​​យានអវកាស TIANGONG -1 ជាយាន​​គ្មានមនុស្ស​​ជិះ ក្រោយ​ពី​​បរាជ័យ​នា​ពេលថ្មីៗ​នេះ ក្នុង​​ការបាញ់​បង្ហោះ​​យាន​ពិសោធន៍​​មួយមក​។​

សម្តេច​ហេង សំរិន ​ប្រធានរដ្ឋសភា​​​​អនុ​ញ្ញាត​ឱ្យ​​លោកជំទាវ​​ប៉ានី ​យ៉ា​ថុទូ ប្រធាន​រដ្ឋសភា​ឡាវ​​ចូលសម្តែង​​​ការ​គួរសម​

Posted: 02 Sep 2011 12:24 AM PDT

ជំនួបរវាង​ប្រធានរដ្ឋ​សភា​កម្ពុជា-ឡាវ
រាជធានីភ្នំពេញ​​ ៖ ​​​វេលាម៉ោង​​​​៨​និង​​​៣០​នាទី​ព្រឹកថ្ងៃទី​​​២ កញ្ញា ​២០១១ ​សម្តេច​ហេង សំរិន ​​​ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា​ បានអនុញ្ញាត​ឱ្យ​​​គណៈប្រតិភូ​ជាន់ខ្ពស់​​​រដ្ឋ​សភា​នៃ​សាធារណរដ្ឋ​ ប្រជាធិបតេយ្យ​ប្រជាមា​និត​​ឡាវ​​ដឹកនាំ​ដោយ​​​លោកជំទាវ​​​ប៉ានី ​យ៉ា​ថុទូ ​​ប្រធាន​រដ្ឋសភា​ឡាវ ​​​ដែលបាន​អញ្ជើញ​​​​មក​បំពេញ​​ទស្សនកិច្ច​​​​​

តូចចិត្ត​ប្រពន្ធ​​​លេង​ល្បែង​​​​​បំផ្លាញទ្រព្យ​សម្បត្តិ​​​ និង​ជំពាក់​គេ​​ ប្តី​មក​លោត​ទឹក​​សម្លាប់​ខ្លួន​

Posted: 02 Sep 2011 12:21 AM PDT

ទិដ្ឋភាពនៃបុរសលោតទឹក
រាជធានីភ្នំពេញ​​ ៖ ​​បុរសម្នាក់​​ដែលគេ​អះ​អាង​ថា ​មានវិបត្តិ​​​ក្នុងគ្រួសារ​ ​​ដោយប្រពន្ធ​​​​​ជំពាក់​​​គេ​ជាង​​​១.០០០​ដុល្លារ ​យក​លុយ​លេង​ល្បែង​នោះ ​បានធ្វើ​​ដំណើរទៅ​លោត​ទឹក​​​សម្លាប់​ខ្លួន​​​ពី​​លើ​ស្ពានជ្រោ​យ​ចង្វា​​​​ កាលពី​​​វេលា​ម៉ោង​​​៩​និង​​៣០​នាទី​​យប់ថ្ងៃទី​១ កញ្ញា ​​តែ​ត្រូវ​ប៉ូលិស​​អង្គភាព​​​ប្រចាំ​ការ​នៅ​​គោលដៅ​ទី​៣ ការ​ពារ​​​ស្ពានជ្រោយ​ចង្វា​​​​​​

សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​ដុត​ដៃ​ដុត​ជើង​ទៅ​លើ​​ក្រុម​​ចោរ​​​​​បាញ់​​សម្លាប់​​​​ស្ត្រី​​អាជីវករ​​​​ប្តូរ​ប្រាក់​ដែលមើល​ឃើញ​​តាម​​វីដេអូ​​ឃ្លីប

Posted: 01 Sep 2011 10:55 PM PDT

រាជធានីភ្នំពេញ​​ ៖ ​ប្រធានការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក​ជួន ណារិន្ទ​ បានមាន​ប្រសាសន៍ប្រាប់​កោះសន្តិភាពតាមទូរស័ព្ទ​នៅ​រសៀលថ្ងៃទី១ កញ្ញា ២០១១នេះ ថា មុខសញ្ញា​ក្រុមចោរប្លន់ ដែលបានប្លន់បាញ់សម្លាប់ស្រ្តីជា​អាជីវករ ប្តូរ ប្រាក់ នៅ រង្វង់ មូលចោមចៅយកប្រាក់​ប្រមាណ​៣ម៉ឺនដុល្លារអាមេរិកកាលពីថ្ងៃទី​២៨ សីហា កន្លងមកនេះ គឺសមត្ថកិច្ចប៉ូលិសបាននិងកំពុង​ស្រាវ​ជ្រាវ​យ៉ាង​ដុត​ដៃ​ដុត​

កម្មករ​រោងចក្រ​​ហាត​អ៊ីនធើរ​ប្រាយ ដួល​សន្លប់​​​ជិត​​​​៥០នាក់ទៀតហើយ បន្ទាប់ពី​​​ស្ថាប័ន​ជំនាញ​ប្រាប់​ឱ្យ​កែប្រែ​បរិស្ថាន​

Posted: 01 Sep 2011 09:22 PM PDT

រាជធានីភ្នំពេញ​​ ៖ កម្មការិនី​រោងចក្រ​កាត់​ដេរ​ហាត​អុីន​ធើរប្រាយ​ប្រមាណ​​​៥០នាក់​​ទៀត​ហើយ​បាន​​ទន់ដៃ​ ទន់ជើង​ដួល​សន្លប់​​ជា​បន្ត​បន្ទាប់ កាលពីវេលាម៉ោង​​៨​និង​​៣០នាទីព្រឹកថ្ងៃ​ទី​​២ កញ្ញា ​២០១១ ហើយត្រូវ​បាន​​ចាត់បញ្ជូន​​ទៅព្យាបាល​នៅមន្ទីរពេទ្យ​​ស្រុកអង្គស្នួល យ៉ាង​ប្រញាប់​ប្រញាល់​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ និង​​ធ្វើ​​ឱ្យ​​​មហាជន​​ជិត​រោងចក្រ​នេះ​​​រអ៊ូ​រទាំ​​ថា ហេតុ​អ្វី​​​ក៏​មន្ត្រី​ជំនាញ ​​​អាជ្ញាធរ​ និង​មន្ត្រី​​​រដ្ឋបាល​​រោង​ចក្រ​​​ចេះ​តែ​​​បណ្តែត​បណ្តោយ​​ឱ្យមាន​ការ​​ដួល​សន្លប់​​​បែប​នេះ​។​

លោក TERO OJANPERA ​នឹង​​លា​លែង​​តំណែង​ពី NOKIA

Posted: 01 Sep 2011 08:10 PM PDT

អ៊ែស្ពូ ​ហ្វាំងឡង់ ៖ ថ្ងៃនេះ Nokia បាន​​ប្រកាសថា លោក Tero Ojanpera នាយក​ប្រតិ​បត្តិ​​រង និង​ជា​សមា​ជិក​មួយ​រូប​ក្នុង​​ក្រុម​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ហ៊ុន​ Nokia នឹង​​លា​ឈប់​ពី​តំណែង​​បច្ចុ​ប្បន្ន​​នៅថ្ងៃ​ប​ញ្ចប់​​កិច្ច​សន្យា​​ការ​ងារ ​របស់​លោក​ គឺថ្ងៃទី​៣០ ​កញ្ញា ឆ្នាំ​២០១១ ខាង​មុខ​នេះ។ ​លោក Tero ដែល​ជាអ្នក​ទ្រទ្រង់​​កម្ម​វិធី Nokia's

ប្រតិភូ​​​មេទ័ពជើង​​ទឹក​ខេត្ត​ចាន់​​បុរី ​និង​ត្រាត ​វិលត្រឡប់​ទៅ​ថៃ​

Posted: 01 Sep 2011 07:42 PM PDT

​ក្រុងប៉ោយប៉ែត​​ ៖ ​​ប្រតិភូកង​ទ័ព​​ជើងទឹក​ថៃ​​​ខេត្ត​ចាន់​បុរី និង​ត្រាត​មួយក្រុម​​​មាន​គ្នា​​ប្រមាណ​​​៥០នាក់ ​ធ្វើដ​ំណើរ​​តាម​​រថយន្ត​​​៨គ្រឿង ​បាន​វិល​ត្រឡប់​ចេញពីប្រទេស​កម្ពុជា​​ តាមច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយប៉ែត​​​នា​វេលា​​ម៉ោង​៥​និង​​​២០​នាទី​​ ល្ងាច ថ្ងៃទី​​​១ កញ្ញា ​​២០១១ បន្ទាប់ពី​បាន​ជួប​សម្តែង​​ការ​គួរសម ​និង​ពិភាក្សា​​ការងារ​ជាមួយ​មេ​

តូបលក់​​សម្ភារ​​អគ្គិសនី​​​២ជាប់​គ្នា​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​​អស់គ្រឿង​ក្នុង​​​​១ម៉ឺន​ដុល្លារ​

Posted: 01 Sep 2011 07:42 PM PDT

​ខេត្តកំពត​​​ ៖ ​​តូបលក់​គ្រឿង​អគ្គិសនី​​​២​តូប​ជាប់គ្នា ត្រូវបាន​អគ្គិភ័យ​លេបត្របាក់​​​អីវ៉ាន់​​អស់​ស្ទើរ​គ្មានសល់ បង្ក​ទៅជាអណ្តាត​ភ្លើង​​​​​យ៉ាង​សន្ធោ​សន្ធៅ​​ផ្អើល​​អ្នកភូមិ​​​​ឆោឡោ​​ នាំគ្នាជួយ​ជះ​ទឹក​​​ និង​យកបំពង់​​​ឧស្ម័ន​​​ពន្លត់​​​​អគ្គិភ័យ​​​​បាញ់​ពន្លត់​​​​​ទាំង​​ អារម្មណ៍​​​រន្ធត់​កាលពីវេលាម៉ោង​​​​​៧​និង​​១០នាទី​យប់​ថ្ងៃទី​១ កញ្ញា​​២០១១ នៅ​ផ្សារ​

បាល់​ទាត់​ចម្រុះ​ ​World Cup 2014 ​ទ្វីប​អាស៊ីតាម​​ពូល​ពី​ A-E​ នៅរាត្រី​​ថ្ងៃសុក្រ​នេះ​ក្រុម​ម្ចាស់​ផ្ទះ​​ ជប៉ុន ​អូស្ត្រាលី ​កូរ៉េខាង​ត្បូង និង​​អេមីរ៉ាតអារ៉ាប់​​រួម​នឹង​ឈ្នះ​គូ​ប្រកួត​​ក្នុង​ផ្ទះ

Posted: 01 Sep 2011 07:21 PM PDT

រូបថត​អនុស្សាវរីយ​ក្រុម​កីឡាករ​អូស្រ្តាលី​
ការ​ប្រកួត​​បាល់ទាត់​ជម្រុះ​​​​ World Cup 2014 ​​សម្រាប់​​ទ្វីប​អាស៊ី​តាមពូលពី A ​ដល់ E នៅរាត្រី​​ថ្ងៃសុក្រ ​នេះ​មាន 10 ប្រកួត ។ ក្រុម​ Australia, Japan , UAE, Korea Rep សង្ឃឹម​​ថា នឹងរកបាន​ជ័យជម្នះនៅ​ថ្ងៃ​បើកឆាកនេះ ។ Iraq លទ្ធផល 5 ប្រកួត​​ចុង​ក្រោយគឺ​​ 2-3-0 ។ 3 ប្រកួតចុង​ក្រោយ គឺ​លេង​​ស្មើ Yemen 0-0, ឈ្នះ​ Qatar 1-0 ក្រៅ​ផ្ទះ បន្ទាប់​លេង​​​ស្មើ Uganda 2-2 ក្នុ​ងផ្ទះ ។

តំលៃប្រេងធ្លាក់ចុះ​បានពីរថ្ងៃដោយ​សារការស្តុកទុក​ប្រេងឆៅ​កើនឡើង

Posted: 01 Sep 2011 07:08 PM PDT


ពាណិជ្ជកម្ម​ប្រេងបាន​ធ្លាក់ចុះបាន​ពីរថ្ងៃបន្ត​​បន្ទាប់គ្នា​នៅទីក្រុងញូវយ៉ក​ បន្ទាប់ពី​​ធ្លាក់​ចុះខ្លាំង​​បំផុតចាប់​ពីខែមីនា​ ព្រោះអ្នក​វិនិយោគប្រជែង ​ទិញចូលស្តុក​នៅអាមេរិក​ ដែល​អាច​បង្ហាញថា ​តំរូវការ​ប្រេងកំពុង​មានភាព​រអាក់រអួល​ ក្នុង​ប្រទេស​ដែលប្រើប្រាស់​ប្រេងច្រើនបំផុត​ ពិសេស​​សហរដ្ឋអាមេរិក។​

អតិផរណានៅ​​ប្រទេស​​កូរ៉េខាងត្បូង​កើន​​ឡើង​៥,៣​ភាគរយ

Posted: 01 Sep 2011 06:59 PM PDT

អតិផរណា​របស់ប្រទេស​កូរ៉េខាងត្បូង​បានកើនឡើង​ខ្ពស់បំផុតក្នុង​រយៈពេល៣ឆ្នាំ ​ដែល​មាន​អត្រា​៥,៣​ភាគរយ​ ក្នុងខែសីហា​ ស្រប​ពេល​​​​ដែល​តំលៃ​ម្ហូបស្រស់​ឡើងថ្លៃ ​បើទោះ​​ជា​រដ្ឋាភិបាល​បានខិតខំ​គ្រប់គ្រង​ទប់ស្កាត់​ការកើន​​ឡើងតំលៃ​ទំនិញក្តី ​។ នេះបើតាម​​ទិន្នន័យ​ដែល​បាន​បង្ហាញ​​នៅ​ថ្ងៃព្រហស្បតិ៍​ ទី១ កញ្ញា។​

iPad2មួយគ្រឿង​តម្លៃ130ដុល្លារអាមេរិក

Posted: 01 Sep 2011 06:59 PM PDT

​ iPad2 ​ឈើ​​ តម្លៃ​១៣០ដុល្លារ
ប្រភពព័ត៌មានបរទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១ កញ្ញា បាន​ឱ្យ​ដឹងថា ស្ត្រី​ម្នាក់​ត្រូវ​ជន​ខិល​ខូច​បញ្ចុះបញ្ចូល​ឱ្យ​ទិញ​ iPad2 ​ធ្វើ​អំពី​ឈើ​​១​គ្រឿង​ក្នុង​តម្លៃ​១៣០ដុល្លារ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​នាង McDowell កំពុង​នៅ​ឯចំណត​រថយន្តរបស់ក្រុមហ៊ុន​ McDonald ​ពេល​នោះ​មាន​បុរស​២នាក់​បាន​ដើរ​សំដៅមក​រក​នាង​ ហើយ​បាន​និយាយ​បញ្ចុះបញ្ចូល​ឱ្យ​នាង​ទិញ​iPad2 ដែលមានតម្លៃត្រឹម​តែ​១៣០ដុល្លារ​ប៉ុណ្ណោះ។

លោកយាយអាយុ115ឆ្នាំជាមនុស្សចាស់ជាងគេបំផុតនៅលើលោក

Posted: 01 Sep 2011 06:52 PM PDT

លោក​យាយ​ Besse Cooper អាយុ115ឆ្នាំ
លោក​យាយ​ Besse Cooper ​បានធ្វើ​ពិធី​ខួបកំណើតរបស់​គាត់​គំរប់​១១៥ឆ្នាំ​ កាលពី​ចុងសប្តាហ៍កន្លងទៅ​ ហើយ​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ជា​មនុស្ស​ដែល​ចាស់​ជាង​គេ​បំផុត​ នៅទីក្រុង​ Monroe រដ្ឋ Georgia​ សហរដ្ឋ​អាមេរិក។ អ្នកស្រាវជ្រាវម្នាក់មកពី​មជ្ឈមណ្ឌលស្រាវ​ជ្រាវឯតទគ្គកម្មពិភពលោក​ក៏​បាន​ ចូលរួម​ក្នុង​ពិធី​ខួបកំណើត​របស់​លោកយាយ​ផង​ដែរ​ ហើយ​ថែម​ទាំង​បាន​ប្រគល់​វិញ្ញាបនបត្រ​ឯតទគ្គកម្ម​ជូន​ដល់​លោក​យាយ​ជា​ មនុស្ស​ដែល​មាន​អាយុ​ច្រើន​បំផុត​នៅ​លើភពផែនដីនេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!