The Phnom Penh Post - KHMER: “កៅស៊ូ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ដោយ​សារ​សញ្ញា​វិជ្ជមាន​នៃ​សេដ្ឋកិច្ច​អាមេរិក” plus 9 more

The Phnom Penh Post - KHMER: “កៅស៊ូ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ដោយ​សារ​សញ្ញា​វិជ្ជមាន​នៃ​សេដ្ឋកិច្ច​អាមេរិក” plus 9 more


កៅស៊ូ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ដោយ​សារ​សញ្ញា​វិជ្ជមាន​នៃ​សេដ្ឋកិច្ច​អាមេរិក

Posted: 30 Aug 2011 02:53 AM PDT

110830_b03

តូក្យូៈ កៅ​ស៊ូ បាន​ឡើង​ថ្លៃ​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ដល់​តម្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈ​ ពេល​បី​សប្តាហ៍ ដោយ​សារ​សញ្ញា​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិ​ញ​នៃ​សេដ្ឋកិច្ច​អាមេរិក បាន​បង្កើន​ចំណាប់​អារម្មណ៍​ចំពោះ​ទំនិញ​នេះ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំងបាន​កាត់​បន្ថយ​ទិន្នផល​កៅ​ស៊ូ​នៅ​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ដាំ​ដំណាំ​កៅស៊ូ​ធំ​ជាង​គេ​របស់​ពិភព​លោក​។

គម្រោង​ពង្រីក​ផ្លូវ​​ជាតិ​លេខ ៥៦A ប៉ះ​ពាល់​ដី​លំនៅដ្ឋាន​អ្នក​ភូមិ​អូរអំពិល

Posted: 30 Aug 2011 02:43 AM PDT

បន្ទាយមានជ័យៈ ប្រជា​ពលរដ្ឋ​ប្រមាណ ២០​គ្រួសារ​ក្នុង​ចំណោម ២០០​គ្រួសារ​រស់​នៅ​ភូមិ-សង្កាត់ កំពង់ស្វាយ ក្រុង​សិរីសោភណ ខេត្ត​បន្ទាយមានជ័យ បាន​នាំ​គ្នា​ដើរ​ប្រមូល​ស្នាម​មេ​ដៃ ដើម្បី​រៀប​ចំ​ពាក្យ​បណ្តឹង​ផ្ញើ​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ អន្តរាគមន៍ ពាក់​ពន្ធ័​នឹង​ផែនការ​ពង្រីក​ផ្លូវ ដែល​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​ដី​លំនៅដ្ឋាន​របស់​ពួក​គាត់។

មន្ត្រី​បរិស្ថាន​ដុត​ផ្ទះ​សម្បែង​ពលរដ្ឋ​នៅ​ភូមិ​អូរអំពិល

Posted: 30 Aug 2011 02:22 AM PDT

ឧត្តរមានជ័យៈ ផ្ទះ​ពលរដ្ឋ​ប្រមាណ ២៥​ខ្នង ក្នុង​ចំណោម ១៥០​ខ្នង នៅ​ក្នុង​ភូមិ​អូរអំពិល​ ឃុំ​អន្លង់វែង​ ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ ​ត្រង់​តំបន់​ព្រៃ​ស្អាក ត្រូវ​បាន​ដុត​បំផ្លាញ​ពី​សំណាក់​គណៈ​កម្មការ​ចម្រុះ​ដែល​មាន​ទាំង​កម្លាំង​ នគរបាល ទាហាន និង​មន្ត្រី​បរិស្ថាន ក្រោម​ការ​ចោទ​ប្រកាន់​ថា ​ផ្ទះ​ពលរដ្ឋ​ទាំង​នោះ​តាំង​នៅ​ក្នុង​តំបន់​ការពារ​នៃ​ឧទ្យាន​ជាតិ។

MAZDA គ្រោង​នឹង​ដំឡើង​រថយន្ត​ម៉ូដែល MAZDA 2 នៅ​វៀតណាម

Posted: 30 Aug 2011 01:16 AM PDT

110830_b02

ហាណូយៈ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ Mazda Motor Corp នឹង​ដំឡើង​រថយន្ត​ម៉ូដែល Mazda 2 របស់​ខ្លួន​នៅ​ប្រទេស​វៀត​ណាម ចាប់​ពី​ខែ​តុលា​ខាង​មុខ​នេះ ដោយ​សារ​ក្រុម​ហ៊ុន​នេះ គ្រោង​នឹង​ពង្រីក​ទីផ្សារ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

អាជ្ញាធរ​ព្រះវិហារ​ឃាត់​ពលករ​ខ្មែរ​ស៊ី​ឈ្នួល​ឲ្យ​ថៃ​២០​នាក់

Posted: 30 Aug 2011 01:08 AM PDT

ព្រះវិហារៈ ពលករ​ខ្មែរ​ចំនួន ២០​នាក់ ត្រូវ​បាន​អាជ្ញាធរ​​ព្រំ​ដែន​ខ្មែរ​ត្រង់​ចំណុច​មុំ​បី ស្ថិត​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បន្ទាប់​ពី​ពួក​គាត់​វិល​ត្រឡប់​ពី​ស៊ី​ឈ្នួល​អូស​ឈើ​គ្រញូង​នៅ​ក្នុង​ទឹក​ ដី​ថៃ តាម​ខ្នង​ភ្នំ​ដង​រែក។

ស៊ីនហួ​ជំរុញ​ឲ្យ​អាជ្ញាធរ​ចិន​បំបាត់​គេហ​ទំព័រ​ផ្សព្វ​ផ្សាយ​ពាក្យ​ចរចាម​អារ៉ាម

Posted: 30 Aug 2011 12:55 AM PDT

ប៉េកាំងៈ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ទាម​ទារ​ឲ្យ​បណ្តា​ក្រុមហ៊ុន​អ៊ីនធឺណិត និយ័តករ និង​ប៉ូលិស ខិត​ខំ​បំពេញ​ការងារ​បន្ថែម​ទៀត ដើម្បី​បោស​សម្អាត​គេហ​ទំព័រ​«ផ្សព្វ​ផ្សាយ​ពាក្យ​ចរចាម​អារ៉ាម»​នានា ដែល​ករណី​នេះ​បាន​បន្ថែម​លើ​សញ្ញា​នានា​ដែល​បញ្ជាក់​ថា បក្ស​កុំម្មុយនីស្ត​កំពុង​កាន់​អំណាច​ក្នុង​ប្រទេស​នេះ ចង់កាត់​បន្ថយ​​ការ​ផ្ទុះ​ឡើង​នូវ​ប្លុក​គ្មាន​សណ្តាប់​តូចៗ។

ជម្រះ​​សំណុំ​ក្តី​ប្រឆាំង​បុរស​អង់គ្លេស​រួម​ភេទ​ជា​មួយ​កុមារី​កម្ពុជា

Posted: 30 Aug 2011 12:22 AM PDT

ភ្នំពេញៈ តុលា​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បើក​សវនាការ​កាត់​ទោស​បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់ ដែល​ជាប់​ចោទ​ពី​ទិញ​ពេស្យាចារ​កុមារី​ជា​អនីតិ​ជន និង​ជន​កម្ពុជា​ចំនួន ៥​នាក់​ទៀត ដែល​ជាប់​ចោទ​ពី​បទ​ផ្តល់​កន្លែង​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្មើស​ សម​គំនិត និង​អូស​ទាញ​ពេស្យា​ចារ នៅ​ប្រទេស​កម្ពុជា។

សមត្ថកិច្ច​អាមេរិក​ចាប់​ខ្លួន​សាច់​ញាតិ​ប្រធានាធិបតី​អូបាម៉ា

Posted: 29 Aug 2011 11:46 PM PDT

ប៊ូស្តុនៈ មន្ត្រី​ម្នាក់ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សាច់​ញាតិ​ម្នាក់​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​នៅ​ខាង​ក្រៅ​ទីក្រុង​ប៊ូស្តុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បើក​ក្នុង​ពេល​ស្រវឹង។

សាលា​ក្តី​ខ្មែរ​ក្រហម​បន្ត​សវនាការ​លើក​ទី​ពីរ​ថ្ងៃ​ទី​ពីរ​ក្នុង​សំណុំ​រឿង​ ០០២

Posted: 29 Aug 2011 09:22 PM PDT

ភ្នំពេញៈ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ បាន​បន្ត​ដំណើរ​ការ​សវនាការ​កាយ​សម្បទា​ និង​បញ្ញា​ស្មារតី​ថ្ងៃ​ទី​ពីរ​របស់​ខ្លួន ដើម្បី​សម្រេច​​ថា តើ​​ស្ថានភាព​សុខភាព​ និង​បញ្ញា​ស្មារតី​របស់​អតីត​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម អាច​អនុញ្ញាត​ឲ្យ​ពួក​គាត់ ឡើង​ឆ្លើយ​ឆ្លង​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​អង្គ​សេចក្តី​បាន​ដែរ ឬ​យ៉ាង​ណា។

FAO ព្រមាន​ពី​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នៃ​ជំងឺ​ផ្តាសាយ​បក្សី

Posted: 29 Aug 2011 08:37 PM PDT

រ៉ូមៈ អង្គការ​សហ​ប្រជាជាតិ​ បាន​ព្រមាន​អំពី​​លទ្ធភាព​នៃ​ផ្ទុះ​ឡើង​វិញ​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី និង​បាន​និយាយ​ថា មេ​រោគ​ឆ្លង​តាម​សត្វ​ស្លាប​ H5N1 បាន​រីក​រាល​ដាល​នៅ​ទ្វីប​អាស៊ី និង​ទីកន្លែង​ដទៃ​ទៀត។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!