Koh Santipheap Daily

Koh Santipheap Daily


ចិន និង​​វៀត​ណាម​​សន្យា​ដោះ​​ស្រាយ​​ទំនាស់​នៅ​សមុទ្រ​​ចិន​ខាង​ត្បូង​​តាម​ផ្លូវ​ចរចា​

Posted: 30 Aug 2011 01:56 AM PDT

រដ្ឋ​មន្ត្រី​ការ​ពារ​​ប្រទេស​ចិន​ និង​អនុ​រដ្ឋ​​មន្ត្រី​ការ​ពារ​​ជាតិ​វៀត​ណាម​
ចិន​ និង​វៀត​ណាម​បាន​សន្យា​ដោះ​ស្រាយ​ទំនាស់នៅ​សមុទ្រ​ចិន​ខាង​ត្បូង​តាម​ផ្លូវ​ចរចា​ បន្ទាប់​ពី​ការ​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​២៩ សីហា នៅ​ទី​ក្រុង​ប៉េ​កាំង​រវាង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​ លោក LIANG GUANGLIE និង​អនុ​រដ្ឋ​មន្ត្រី​ការ​ពារ​​ជាតិ​វៀត​ណាម​ លោក​ង្វៀន​ ជីវិញ​។ លោក LIANG គូស​បញ្ជាក់​ថា

សមាជិក​​ប្រមាណ​150​នាក់​​របស់ក្រុម​PKK​​​​ ស្លាប់ក្នុង​ការ​​វាយ​ប្រហារ តាម​អាកាស​របស់​​តួកគីនៅ​ភាគខាង​​​​ជើងអ៊ីរ៉ាក់​

Posted: 30 Aug 2011 01:43 AM PDT

​សេនាធិការ​​ដ្ឋានកង​ទ័ព​តួកគី​​​រាយការណ៍​​កាលពីថ្ងៃទី​​២៩ សីហា ថា សមាជិករបស់​គណ​​បក្ស​​ពលករ​​ឃើត​ឌីស្ថាន PKK រវាង​ពី​​​១៤៥​​ទៅ​​១៦០នាក់ បានត្រូវស្លាប់​​​ ហើយ​យ៉ាង​តិច​​​១០០​នាក់​ទៀត​ត្រូវរបួស​ក្នុងការវាយប្រហារ​​​​តាម​អាកាស​​រយៈ​ពេល​​៣ថ្ងៃចុងក្រោយ​នេះ ​​ប្រឆាំង​នឹង​ទីតាំង​​​ទាំងឡាយ​របស់ក្រុម​នោះ​​នៅភាគខាង​​ជើង​អ៊ីរ៉ាក់​។​

សម្តេច​ហេង សំរិន ជួប​សវនា​ការ​ជាមួយ​អគ្គ​សវនករ​ស៊ុយ​អែត

Posted: 30 Aug 2011 01:28 AM PDT

ទិដ្ឋភាពក្នុងជំនួប
រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា កាលីថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០១១ បានជួបធ្វើសវនាការជាមួយលោក ជែន ឡែនដាល់ អគ្គសវនករនៃស្ថា​ប័នសវន​កម្ម​ជាតិប្រទេសស៊ុយអែតនៅវិមានរដ្ឋសភា។ លោក ជែន ឡែនដាល់ មានប្រសាសន៍​ជម្រាបសម្តេចប្រធានរដ្ឋសភាថាប្រទេសកម្ពុជា ជាប្រទេសទី១ដែលស្ថាប័ន​សវនកម្មជាតិស៊ុយ​ អែតយកចិត្តទុកដាក់ជួយដល់អាជ្ញាធរសវកម្ម ជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការ​ល្អថែម​ទៀត។

ថៃហ្គ័រ វូដ​នឹងលេច​មុខជាថ្មី​ក្នុងកម្មវិធី ​Frys.com Open នៅ​អាមេរិក​ខែតុលា

Posted: 30 Aug 2011 01:18 AM PDT

​កីឡាករ​ថៃ​ហ្គ័រ​ វូដ​
​កីឡាករ​ថៃ​ហ្គ័រ​ វូដ​បាន​អះ​អាង​ថា​លោកនឹង​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្ម​វិធី​ Frys.com Open ​ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ Cordevalle Golf Club រដ្ឋ​កាលី​ហ្វ័រនីញ៉ា​សហ​រដ្ឋ​អាមេរិក​ចាប់​ពី​ថ្ងៃទី​៦ដល់​ទី​៩ខែ​តុលា​ខាង​មុខ​នេះ​។ វូដ​អតី​តកីឡាករលំ​ដាប់​ទី​១ពិភពលោក​ហើយ​ដែល​បច្ចុប្បន្ន​ធ្លាក់​មក​នៅ​លំ​ដាប់​ទី​៣៨​មាន

លោក​យ៉ូ​ស៊ី​ហ៊ីកូ​ ណូ​ដា ​ជ្រើស​តាំង​ជា​​នាយក​រដ្ឋ​មន្ត្រី​​ថ្មី​ជប៉ុន​

Posted: 30 Aug 2011 12:56 AM PDT

លោក​យ៉ូស៊ី​ហ៊ីកូ​ ណូ​ដា
អតីត​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ជប៉ុន​ លោក​យ៉ូស៊ី​ហ៊ីកូ​ ណូ​ដា ត្រូវ​បាន​ជ្រើស​តាំង​កាល​ពី​ថ្ងៃ​ទី​៣០ សីហា ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ជប៉ុន​ដោយ​សភា​ជំនួស​លោក​ណា​អូតូកាន​ ដែល​សុំ​លា​លែង​ចេញ​ពី​តំណែង​។ លោក​ណូដា អាយុ​៥៤​ឆ្នាំ ដែល​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ទី​៦​ក្នុង​រយៈ​ពេល​តែ​៥​ឆ្នាំ​ ទទួល​បាន​សំឡេង​គាំ​ទ្រ​៣០៨​សម្លេង​ក្នុង​ចំណោម​

គណបក្ស​​កាន់​​អំណាច​​​កូរ៉េ​​​ខាង​ត្បូង​ចង់​​​​សម្រាល​​ភាព​តានតឹង​​​ជាមួយ​​ក្រុង​ព្យុង​យ៉ាង

Posted: 30 Aug 2011 12:48 AM PDT

​​​សារព័ត៌​មាន​កូរ៉េ​ខាងត្បូង​​រាយការណ៍​​​កាល​ពី​ថ្ងៃទី៣០ សីហា ថា ប្រធាន​របស់​មហា​គណបក្ស​​​​ជាតិកូរ៉េ​​ខាងត្បូង កំពុង​កាន់អំណាច​​ថ្លែង​ថា ទំនាក់​ទំនង​​​ដែលតាន​តឹង​​​រវា​ងក្រុង​សេអ៊ូល និងក្រុងព្យុង​យ៉ាង​​នឹង​អាច​មានការ​កែលំអ​យ៉ាង​​ច្បាស់​​មួយក្នុង​ខែ​វិច្ឆិកាខាង​មុខនេះ ។ ការអះអាង​នេះ​របស់​លោក HONG JOON-PYO លើក​​ឡើង​ក្នុង​

តារា​ចម្រៀង​កូរ៉េ​ JYJ ​ត្រូវបាន​​​តែង​តាំង​ជា​​ឯក​អគ្គ​រដ្ឋ​ទូត​​សុច្ឆន្ទៈ​​​រ​បស់​អង្គ​​ការ​​ប្រយុទ្ធ​​ប្រឆាំង​​ជំងឺ​​អេដស៍​​

Posted: 30 Aug 2011 12:47 AM PDT


​យោង​ទៅតាម​​ប្រភពព័ត៌​មាន​​របស់​ចិន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ ទី​២៩ សីហា ឆ្នាំ​២០១១ បាន​ឱ្យដឹងថា ​ក្រុម​ចម្រៀង​បុរស​របស់​កូរ៉េ​ JYJ ​ត្រូវបាន​តែង​តាំង​ជា​ឯក​អគ្គ​​រដ្ឋ​ទូត​​សុច្ឆន្ទៈ​​រប​ស់​អង្គ​ការ​ប្រយុទ្ធ​ប្រឆាំងជំងឺ​អេដស៍​​អង្គ​ការ​សហ​ប្រជា​ជាតិ​ (UNAIDS) ប្រចាំ​តំបន់​អាស៊ី​​ប៉ាស៊ី​ហ្វិក ។ ​នេះគឺជា​លើក​ទី​១ ហើយ​​សម្រាប់​​ក្រុម​តារា​​ចម្រៀង​​កូរ៉េ​ផ្នែក​

យូសេន បូល​អះអាង​ថាការអស់​សិទ្ធិប្រកួត​ការពារជើង​ឯក ពិភពលោក​របស់ខ្លួន​នៅកូរ៉េខាង​ត្បូងមិន​ប៉ះពាល់​ដល់ទឹក​ចិត្តឡើយ

Posted: 30 Aug 2011 12:40 AM PDT


យូសេន បូល​បាននិយាយ​ថា​ការ​អស់​សិទ្ធិ​ប្រកួត​រត់​ចម្ងាយ​១០០ម៉ែត្រ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​នឹង​មិន​ប៉ះ​ពាល់​ឬ​ក៏​មាន​ឥទ្ធិពល​លើ​ខ្លួន​គេ​ដែល​កំពុង​ត្រៀម​ខ្លួន​ការ​ពារ​ជើង​ឯក​រត់​ចម្ងាយ​២០០ម៉ែត្រ​របស់​ខ្លួន​នោះ​ទេ​។ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី​១៨​សី​ហា​បន្ទាប់​ពី​រូប​គេ​ធ្វើ​ឲ្យ​មាន​កំ​ហុស​បច្ចេក​ទេស​ពេល​ចាប់​ផ្តើម​រត់ ​យូ​សេន បូល​ដែល​ជា​កីឡាករ​

សត្វចៀមលក់បានតម្លៃ153.360ដុល្លារ បំបែកឯតទគ្គ​កម្មមពិភពលោក

Posted: 30 Aug 2011 12:31 AM PDT


តើលោកអ្នកធ្លាប់គិតទេថា សត្វចៀមមួយ​ក្បាល​ មានតម្លៃ​ស្មើនឹងរថយន្ត Ferrari មួយ គ្រឿង​ដែរឬ​ទេ ? ប្រាកដណាស់ ពិតជាមាន ! សត្វចៀមមួយក្បាលនៅប្រទេស​អៀឡង់​ ដែល​ត្រូវ​បាន​លក់ដោយ​ម្ចាស់​កសិដ្ឋាន​ម្នាក់ ឈ្មោះ Dan Tynan ​ពិតជាមាន​តម្លៃ​ស្មើនឹងរថយន្ត Ferrari មួយគ្រឿងមែន។ គាត់​បានលក់ទៅ​ឱ្យ​លោក Myfyr Evans​ ជាម្ចាស់កសិដ្ឋាន​មួយ​ទៀត​នៅ​ភាគ​ខាង​​ជើងនៃ​ប្រទេស​ស្កុត​ឡែន ក្នុង​តម្លៃ​153.360​ដុល្លារអាមេរិក។

ចំណុចពិសេសចំនួន10យ៉ាងរបស់តារាស្ត្រីចម្រៀងប៉ុប Lady Gaga

Posted: 30 Aug 2011 12:29 AM PDT

​តារាចម្រៀង​ Lady Gaga​
តារាចម្រៀង​ប៉ុប​ Lady Gaga ​ដែលត្រូវ​បាន​គេ​ស្គាល់​ថា ជា​តារាចម្រៀង​ដែលមាន​ទេព​កោសល្យ​ចម្លែក ហើយ​តែងតែ​បញ្ចេញ​នូវ​ស្ទីល​ប្លែកៗ​ជូនដល់​មិត្ត​អ្នកគាំទ្រ​​ទស្សនា​នោះ ​ដោយសារ​ការសម្តែង​ និងការតុបតែងខ្លួន​របស់​នាង​មានលក្ខណៈប្លែកៗខុសពីតារាចម្រៀង​ដទៃទៀត។​ តារាចម្រៀងប៉ុប​ដែលមាន​ឈ្មោះ​ពិត​របស់​នាង​គឺ Stefani Joanne Angelina Germanotta ក៏មាន​ប្រជាប្រិយ​ភាពខ្លាំង​ផង​ដែរ​ហើយ​ជារឿយៗ​តែង​តែ​លេចឮព័ត៌មាន​របស់​នាង ​ក្នុង​គេហទំព័រ។

អាឡិចសាន់ឌ័រ ​ប៉ូវេតគីន​ការពារ​ខ្សែក្រវាត់​​ទម្ងន់ធ្ងន់​ពិភព​លោក​​ស្ថាប័ន​​WBA​ប្រឆាំង​ហូលីហ្វៀលថ្ងៃ17​ធ្នូនៅស្វ៊ីស

Posted: 30 Aug 2011 12:29 AM PDT

កីឡាកររុស្ស៊ីប៉ូ​វេតគីន
បន្ទាប់​ពី​បាន​យក​ឈ្នះ​​កីឡាករ​អូ​បេគី​ស្ថាន​ឆាហ្គា​អេវ​ដោយ​ពិន្ទុ​ជា​ឯក​ច្ឆន្ទ​​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ថ្មី​ស្ថាប័ន WBAរួច​មក កីឡាករ​អាឡិច​សាន់​ឌ័រ ប៉ូ​វេតគីនត្រូវ​បាន​គេរៀប​ចំ​ឲ្យ​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជា​លើក​ដំបូង​នា​ថ្ងៃទី​១៧​ខែ​ធ្នូ​ខាង​មុខ​នេះ​នៅ​សង្វៀន​ក្រុង​ហ្ស៊ូរិច​ប្រទេស​ស្វ៊ីស​។ យោង​តាម​ប្រភព​ព័ត៌​មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឲ្យ​ដឹង​ថា ប៉ូ​វេតគីន​នឹង​ជួប​ប្រកួត​ជា​មួយ​ខ្លា​ចាស់​វ័យ​៤៩​ឆ្នាំ​អេវែន​ឌ័រ ហូ​លី​ហ្វៀល​។​

DELL ណែនាំម៉ាស៊ីនព្រីនធើរស៊េរីថ្មី 1250C

Posted: 30 Aug 2011 12:26 AM PDT

Dell
Dell គឺម៉ាកនៃផលិតផលតិចណូឡូជីរបស់ សហរដ្ឋអាមេរិកដែលត្រូវបានទទួលស្គាល់ទូទំាងពិភពលោក និងជាអ្នកនាំមុខគេមួយលើ ផ្នែកតិចណូឡូជី នៅក្នុងទីផ្សារពិភពលោក លើ​ការអភិវឌ្ឍលក់សម្ភារផ្គត់ផ្គង់កុំព្យូទ័រ និង​ផលិត​ផលតិចណូឡូជីដទៃទៀតជាមួយការ​បម្រើ​សេវាកម្មផងដែរ ។ Dell សូមអនុញ្ញាតណែ​

យោធា​ម្នាក់​បាញ់​សម្លាប់​​ខ្លួន​​​សង្ស័យ​​មាន​​​វិបត្តិ​ក្នុងគ្រួសារ​

Posted: 30 Aug 2011 12:25 AM PDT

​ខេត្តបាត់ដំបង​​​ ៖ ​​មន្ត្រីនគរបាល​​​ស្រុក​កំរៀង​​បាន​ឱ្យដឹង​ថា ​មាន​មន្ត្រី​​​យោធា​ម្នាក់​​បាន​បាញ់​សម្លាប់​ខ្លួន​ក្បែរ​​​​បន្ទាយ​​​ របស់ខ្លួន ដែលស្ថិត​ជាប់​តំបន់​ព្រំដែន​​ខ្មែរ​­-សៀម នៅ​ក្នុង​​ភូមិ​ព្រះ​ពុទ្ធ ​​​ឃុំបឹង​រាំង​ ស្រុក​កំរៀង​ ​កាលពីវេលា​​រំលង​អធ្រាត្រ​​​​​ឈានចូលថ្ងៃទី​​​២៩ សីហា ២០១១ ហើយ​ត្រូវ​បាន​​​គេ​សង្ស័យ​ថា ​មន្ត្រីយោធា​នេះ​ទំនង​ជា​​​

បុរស​កើត​អេដស៍​លោត​ទឹក​សម្លាប់​​ខ្លួន​ចោល​ប្រ​ពន្ធ​-​កូន

Posted: 30 Aug 2011 12:22 AM PDT

ការជួយឧបត្ថម្ភដល់គ្រួសារសព
ខេត្ត​កំពត ៖ បុរសកើតអេដស៍​ម្នាក់​បាន​លោត​ទឹក​​ក្នុង​រ​ណ្តៅ​ដីមួយ​​​កន្លែង​មាន​ជម្រៅ​​ ៣​ម៉ែត្រ​សម្លាប់​ខ្លួន​​ កាល​ពី​​វេ​លា​ម៉ោង​១១ព្រឹក​ ​ថ្ងៃ​ទី​២៩ ​សី​ហា​។ បុរស​​​​ដែល​​​​​ធ្វើ​អត្ត​ឃាត​នេះ​​ឈ្មោះ​ស៊ុំ ​ស៊ិន អាយុ៤២​ឆ្នាំ ប្រ​ពន្ធ​​ឈ្មោះ​​ម៉ៅ គន្ធ​ អាយុ​៤៥​ឆ្នាំ​ មាន​​កូន​៣​នាក់​រស់​នៅ​ភូមិ​កំពង់​ត្រាច​ទី​១ ​ឃុំ​​កំ​ពង់​ត្រាច​ខាង​កើត​ ស្រុក​កំពង់​​​ត្រាច​។

លោក​ឧកញ៉ា​អូស្មាន ហាស្សាន់ នាំអំណោយ​​ចែកជូន​សាសនិក​​អ៊ិស្លាម​​នៅ​ខេត្ត​រតនគិរី

Posted: 30 Aug 2011 12:19 AM PDT

សកម្មភាពចែកអំណោយ
ខេត្ត​រតនគិរី ៖ ​​​នៅ​​ព្រឹក​ថ្ងៃទី២៦ សីហា ឆ្នាំ ២០១១ ​​លោកឧកញ៉ា​​អូស្មាន ហាស្សាន់ ​និង​​លោក​ជំទាវ​​​បានដឹក​នាំ​គណៈ​ប្រតិភូ​​អង្គ​ការ​មូល​និធិ​​​អភិវឌ្ឍន៍​ ​​មូស្ល៊ីម​​​​កម្ពុជា​​​​​​មួយ​ក្រុម​​ចុះ​សាក​សួរ​​សុខ​ទុក្ខ​​​​​ និង​ចែក​អំណោយ​​​ដល់​​ប្រជា​ពល​រដ្ឋ​​​​​​អ៊ិស្លាម​​​នៅ​ខេត្តរតន​គិរី​ ។

តណ្ហា​ដុតរោល និងអត់​របប​​ពេក ទៅ​លេងប្រដាប​់​ភេទ​ក្មេងស្រី​

Posted: 30 Aug 2011 12:12 AM PDT

ជនជាប់ចោទ
​ខេត្តកណ្តាល​​​ ៖ ​​បុរសម្នាក់ត្រូវ​បាននគរ​បាល​​ក្រុងតាខ្មៅ ​​ចាប់ខ្លួន​បញ្ជូនទៅកាន់សាលា​ដំបូង​​ខេត្ត កាលពីព្រឹកថ្ងៃទី​​​៣០ ​សីហា ​២០១១ បន្ទាប់​ពី​​​ប្រទូស្ត​កេរ្តិ៍​លើ​ក្មេងស្រី​រួចហើយ​ត្រូវ​​អាណាព្យាបាល​ កុមារី​​​​ប្តឹងចោទប្រកាន់​​​​កាល​ពី​វេលាម៉ោង​​​១០​និង​​​​៣០នាទី​​ព្រឹក ថ្ងៃទី​​​២៩ សីហា ​២០១១ ​នៅ​លើ​គ្រែ​កន្លែង​ស្ងាត់​​មួយ​​ក្នុង​ក្រុង​តាខ្មៅ​។​

ព្យុះ​ភ្លៀង​នាំ​ផ្ទះ​ទៅ​​បាត់​នៅ​​សល់​តែ​​ជណ្តើរ

Posted: 30 Aug 2011 12:01 AM PDT


ឥទ្ធិ​ពល​ព្យុះ​អ៊ីរីន​នៅ​សហ​រដ្ឋ​អាមេរិក​បច្ចុប្បន្ន​បាន​សម្លាប់​មនុស្ស​ជាង២០​នាក់​ និង​លំនៅ​ឋាន​របស់​ប្រជា​ជនរងការ​ខូច​ខាតគិត​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។ ជាក់​ស្តែង​ក្នុង​ទិដ្ឋ​ភាព​ដែល​បង្ហាញ​នេះ​​ គឺ​ជា​បរិយា​កាស​ដ៏​ស្រងេះ​ស្រងោច

ក្រុម​ការងារ​​យុវជន​​គណប​ក្ស​​ក្រសួង​​សង្គម​កិច្ច​ផ្តល់​អំណោយ​ដល់​​កុមារ​​កំព្រា

Posted: 29 Aug 2011 11:41 PM PDT

ក្នុងពិធីចែកអំណោយ
ខេត្តព្រះសីហនុ ៖ ​កាលពីថ្ងៃ​ទី​២៧ សីហា ​ក្រុម​ការងារ​យុវជន​​ថ្នាក់​កណ្តាល​​គណបក្ស​ប្រជា​ជន​កម្ពុជានៃក្រសួង​ សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្ប​ទា​ ដឹក​នាំដោយ​​លោក​ឆាយ វណ្ណា អនុ​រដ្ឋ​លេខាធិការ​ និង​លោក​​សំហេង​ បុរស អគ្គា​ធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជាក្រសួង ​បាន​ចុះ​សាក​

ជួប​ជុំ​មិត្តភក្តិ​ផឹ​ក​ស៊ី​រួច​នាំនាង​​ឡើង​ផ្ទះ​សំណាក់​សប្បាយ​ពេ​ក​ស្លាប់​

Posted: 29 Aug 2011 11:37 PM PDT

ខេត្តព្រះសីហនុ ៖ ​​កាល​ពី​ថ្ងៃ​​​ទី​២៨ សីហា ​​វេលា​ម៉ោង​​៦ព្រឹក​​មាន​ករណី​​មនុស្ស​ដេក​ស្លាប់​​នៅ​ក្នុង​​បន្ទប់​ផ្ទះ​ សំណាក់​​ឡាលីន ស្ថិត​​នៅ​ភូមិ​២ ​សង្កាត់​កំពង់​លាវ ក្រុង​​ព្រៃ​វែង ។ ​សព​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ​គង់ ស៊ីនួន ភេទ​​ប្រុស អាយុ​៣២​ឆ្នាំ ​រស់​នៅ​​ភូមិ​ព្រែក​​ចាម ឃុំ​​ប​ន្លិច​ប្រាសាទ ស្រុក​ពាមរក៍។

ដុត​បំផ្លាញ​​​ឧបករណ៍​​​​​នេសាទ​ខុសច្បាប់​​​នៅ​ស្រុក​​កណ្តៀង

Posted: 29 Aug 2011 11:37 PM PDT

ការដុតបំផ្លាញចោលឧបករណ៍នេសាទ​ខុសច្បាប់
ខេត្តពោធិ៍​សាត់ ៖ ឧបករណ៍​​​ឆក់​ត្រី​​​ចំនួន​​​​៧៤៤​គ្រឿង ​លូ​ស្បៃ​​មុង​​១៧​ ​ស្មើ​នឹង​​​២១៣​​​ម៉ែត្រ​​​ និង​​​ដាយ​១វង់ ​ដែលប្រជា​ពល​រដ្ឋ​​ភ្ញាក់​រលឹក​យក​មក​ប្រគល់​​ជូន​​​សមត្ថកិច្ច​​និង​ អាជ្ញា​ធរ​​​មូល​ដ្ឋាន​​ឃុំ​ទាំង៩​ ត្រូវ​បាន​​លោក​​សុខ​​ លីមុត​ ​អភិបាល​​​ស្រុក​​កណ្តៀង តំណាង​​លោក​អភិបាល​ខេត្ត​​ និង​​មានការ​​​ចូលរួម​ពីមន្ត្រី​​ខណ្ឌរដ្ឋបាល​​​ជល​ផល​​ពោធិ៍​

កីឡា​​ករ​ឌី​ហ្គោ ​ហ្វឡាន ​​​ផ្លាស់​ទ្រនំ​ថ្មី​ទៅ ​Inter

Posted: 29 Aug 2011 11:33 PM PDT


តាម​ប្រភពព័ត៌​មាន​ស៊ី​អិន-អិន ចេញ​ផ្សាយ​​កាល​ពីថ្ងៃ​​ចន្ទ ទី២៩ សីហា ​បាន​ឱ្យ​ដឹងថា ៖ ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​​ដ៏​មុត​ស្រួច​អ៊ុយ​​រូហ្គាយ ឌីហ្គោ ​ហ្វឡាន ដែល​កំពុង​​លេង​ឱ្យ​ក្លឹប Atletico នឹង​ចាក​ចេញ​ពី​ក្លឹប​​នេះ​ទៅលេង​ឱ្យ​ក្លឹប Inter ក្នុង​​ក្រប​ខណ្ឌ​អ៊ីតាលីស៊េរី​ A វិញ ​ដើម្បី​ជំនួស​តំណែង​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​​កាមេរូន Eto'o ដែល​​បាន​ចេញ​ទៅ

បង្ហាញ​​សមត្ថ​ភាព​​បើក​យន្ត​ហោះ​ឆាប​​ក្បែរ​ដី​

Posted: 29 Aug 2011 11:11 PM PDT


រូប​ភាព​​យន្ត​ហោះ​កំពុង​រក​កល់​នឹង​ធ្លាក់​ដូច​ដែល​បានឃើញ​នៅ​ទីនេះ​តាម​ពិត​មិន​មែនជា​​យន្ត​ហោះ​កំពុង​ធ្លាក់​ទេ តែ​គឺ​ជា​ការ​បង្ហាញ​សមត្ថ​ភាព​របស់អាកាស​យានិក​ដោយ​ហោះ​ឆាប​នឹង​ដី​។ ចាត់​ទុក​ថា ជា​ទិដ្ឋ​ភាព​គួរ​ឱ្យ​ភ័យ​ខ្លាច​ដែល​លោក​សូល​តុន វ៉េ​រ៉េស​ អាកាស​យានិក​ដ៏​ល្បី​​ឈ្មោះ​មក​ពី​ប្រទេស

បើក​បរ​​រថ​យន្ត​ដើម្បី​​យក​ឈ្នះ​​ព្យុះ​នៅ​​អាមេរិក​

Posted: 29 Aug 2011 11:08 PM PDT


រថ​យន្ត​មួយគ្រឿង​នៅ​ក្នុង​រដ្ឋ​ម៉ាសា​ឈូ​សេត​កំពុង​បើក​បរ​កាត់​ទឹក​ដែល​ជន់លិច​ និង​ខ្យល់​បោក​បក់​ដ៏​ខ្លាំង​ក្លា​ រួមទាំងមាន​ភ្លៀង​ធ្លាក់ផង​​ដោយ​សារ​ឥទ្ធិ​ពល​ព្យុះ​អ៊ីរីន​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​កន្លង​មក​នៅសហ​រដ្ឋ​អាមេរិក​។ ឥទ្ធិ​ពល​ខ្យល់​ព្យុះ​ខាង​លើ ​បាន​សម្លាប់​​មនុស្ស​ជាង២០នាក់​ និងធ្វើ​ឱ្យ​​ខូច​ខាត​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​។

របាំ​កា​នី​វ៉ាល់​​រៀប​ចំ​នៅ​​ក្រុង​ឡុង​ដ៍ ​អង់​គ្លេស​

Posted: 29 Aug 2011 11:05 PM PDT


ក្រុម​អ្នក​របាំ​បាន​ប្រមូល​ផ្តុំ​គ្នា​ដើរ​រាំ​ជា​ក្បួន​នៅ​ក្នុង​ពិធី​បុណ្យ​«ណត​ទីង​ហ៊ីល កា​នី​វ៉ាល់»​ដែលរៀប​ចំ​ឡើង​នៅ​ទី​ក្រុង​ឡុង​ ប្រទេស​អង់​គ្លេស។ ពិធី​ដង្ហែ​ក្បួន​ដោយ​ការ​ដើរ​រាំ​របាំ​នេះ ​គឺ​ជា​ការ​ប្រារព្ធ​ពិធី​មួយ​​នៅ​តាម​ដង​ផ្លូវ​ដ៏​ធំ​បំផុត​នៅ​តំបន់​អឺរ៉ុប​។ នៅ​ប្រទេស​ប្រេស៊ីល​ ពិធី​បុណ្យ​កា​នី​វ៉ាល់តែង​តែ​រៀប​ចំ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដោយ​មាន​ការ​តុប​តែង​រូប​ភាព​

ខឹង​កុហកយក​ទូរស័ព្ទ​​​ទៅ​បញ្ចាំ​​​បាន​5ម៉ឺន​រៀល​​​ប្រាប់​ថា​​3ម៉ឺន​​រៀល​​ចាក់​ធ្លាយ​​ពោះ​វៀន

Posted: 29 Aug 2011 11:03 PM PDT

រាជធានីភ្នំពេញ​ ៖​ យុវជន​ម្នាក់​​បាន​រង​របួស​​ធ្លាយ​ពោះ​​វៀន ​​ដោយសារ​​តែ​មិត្តភក្តិ​​​ចាក់​​ទាក់ទិន​នឹង​រឿង​​​បញ្ចាំទូរស័ព្ទ​បាន​ ប្រាក់​៥​ម៉ឺន​​រៀល​យក​ទៅ​ផឹកស៊ី​ជាមួយ​មិត្ដភក្ដិ ប៉ុន្ដែ​ប្រាប់​មិត្ដភក្ដិ​ថា​បាន​តែ៣​ម៉ឺន​រៀល​។ ​ដោយសារ​​កុហក​​​បែប​នេះ​​មិត្ត​ភក្តិ​ខឹង​​ក៏ចាក់​មួយ​កន្ដ្រៃ​ធ្លាយ​ពោះ​ វៀន​ចេញ​​មក​ក្រៅ ​ហើយ​ត្រូវ​មិត្ដភក្ដិ​ម្នាក់​ទៀត​បញ្ជូន​ទៅ​

ប្រពន្ធស្លាប់​​​ចោល​សម្លឹង​ឃើញប្អូនថ្លៃ​ស្រី​ជា​ចំណី​តណ្ហា​​​ព្យាយាម​​​​រំលោភ​ម្តង​ហើយ​ម្តងទៀត​​​​ ស្រែកប្តឹង​ប៉ូលិស​

Posted: 29 Aug 2011 11:03 PM PDT

បុរសជាប់ចោទរំលោភ
​ខេត្តកណ្តាល​​​ ៖ ​​បុរស​​មានតណ្ហា​​​ក្រាស់​​​ម្នាក់​ត្រូវ​បាន​កម្លាំង​​​កង​រាជអាវុធហត្ថ​​ ​ស្រុកអង្គ​ស្នួល​​​ចាប់ខ្លួន​​បញ្ជូនទៅកាន់​​​តុលាការ​​ខេត្ត​កណ្តាល​ កាលពីរសៀលថ្ងៃទី​​​​២៩ សីហា ២០១១ ​​ដើម្បីចាត់ការ​​តាម​ច្បាប់​ ពីបទ​​​ចាប់ រំលោភ​​​​​សេពសន្ថវៈ​​​ប្អូនថ្លៃ​​​ស្រី​ពិការ​ជើង​ កាលពី​​​វេលាម៉ោង​​​​​៨​យប់​​​​ថ្ងៃទី​​​២៦ សីហា ​​២០១១​នៅ​ផ្ទះនារី​រងគ្រោះ​

កូកា-​កូឡា​​ និង​ Smart Mobile អបអរសាទរ​​អ្នក​ឈ្នះ​រង្វាន់​​ធំ​​ទីមួយ

Posted: 29 Aug 2011 11:03 PM PDT

ការទទួលរង្វាន់
រាជធានីភ្នំពេញ​ ថ្ងៃ​ចន្ទ​ ទី​២៩ ខែសីហា​​ ឆ្នាំ២០១១​ ៖ កម្ម​វិធី​​​ពិសេស​ដែលរួម​​សហការ​​រវាង​​ក្រុម​ហ៊ុន​​ភេសជ្ជៈ ​​​​កម្ពុជា​​កូកា-​កូឡា និង​ Smart Mobile ​មាន​ឈ្មោះ​ថា «បើ​​គម្រប​​​កូកា​-​​កូឡា​​​ ហើយ​​​ឈ្នះ​​ការបញ្ចូល​​​ទឹក​ប្រាក់​​ជាមួយ​កូកា-​កូឡា​ និង​ Smart Mobile » បាន​​​​ចាប់​​ផ្តើម​​​​នៅ​​ខែ​កក្កដា​ ហើយ​រយៈ​​ពេល​​ត្រឹម​តែ​​​មួយខែ

ក្រសួងសុខាភិបាល​ថ្កោលទោស​​ខ្លាំង​ក្លា​​​ចំពោះ​​​ជនទុច្ចរិត​ប្រើ​​​លេខសញ្ញា​ និង​រថយន្ត​​​​គិលានសង្គ្រោះ​​​ដឹកឈើគ្រញូង​

Posted: 29 Aug 2011 09:21 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ក្រសួង​សុខាភិបាល​កម្ពុជា បានធ្វើការ​​​អំពាវ​នាវ​​​ដល់សមត្ថកិច្ច​​ និង​អាជ្ញាធរ​​ដែនដី​​​ជួយវែកមុខ​​​ជន​ទុច្ចរិត​​​ដែលប្រើ​ប្រាស់​​​​រថយន្ត ​​ពាក់ស្លាកលេខ ​​សញ្ញាគិលាន​​សង្គ្រោះ​​​ឯកជន ដឹកឈើ​​​​គ្រញូង ដើម្បី​​យក​មក​ផ្តន្ទាទោស​​​ឱ្យខាង​តែ​បាន​​។ ​​ការ​អំពាវ​នាវ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ដូច្នេះ ធ្វើឡើង​​បន្ទាប់ពី​​​​ពេលថ្មីៗ​

ជិះ​ក្តា​រស្គី​លើ​​រលក​យក្ស​បង្ហាញ​​សមត្ថ​ភាព​

Posted: 29 Aug 2011 09:01 PM PDT


បុរស​ម្នាក់​កំពុង​បង្ហាញ​ការ​ជិះ​ស្គី​នៅ​លើ​ទឹក​ប្រឆាំង​នឹង​កំពស់​ទឹក​រលក​នៅ​តំបន់​ទី​ហ៊ូ​ពូ ស្រប​ពេល​ដែលបុរស​ខាង​លើ​កំពុង​មាន​កេរ្តិ៍​ឈ្មោះ​នៅ​ក្នុង​ក្រុម​អ្នក​ប្រជែង​នឹង​ទឹក​រលក​ស្ថិតនៅ​ភាគ​ខាង​ត្បូង​នៃ​កោះ​តា​ហ៊ី​ទី ក្នុង​ភូមិ​ភាគ​ប៉ូលី​នី​ស៊ី​។ សកម្ម​ភាព​ខាង​លើ​បង្ហាញ​ឱ្យ​ឃើញ​ថា

ការ​ប្រណាំង​​ទូក​មាន​​រូបភាព​ដូច​​​យន្ត​ហោះ​​ប្រដេញ

Posted: 29 Aug 2011 08:58 PM PDT


ក្នុង​ទិដ្ឋ​ភាព​ដែលបង្ហាញ​ឱ្យ​ឃើញ​​នេះ គឺ​​ជា​សកម្ម​ភាពនៃ​​ការ​ប្រណាំង​ទូក​ដណ្តើម​ជើង​ឯក​ពិភព​លោក​ក្នុង​ជុំ​ជម្រុះ​នៅ​ឯ​សមុទ្រ​ប្ល៊េត​ ប្រទេស​ស្លូ​វេ​នី​។ ការ​ប្រណាំង​ទូកប្រារព្ធ​ធ្វើ​ឡើង​នៅតាម​តំបន់​នានា​​លើ​ពិភព​លោក ដែល​​នៅ​តំបន់​អឺរ៉ុប​ការ​ប្រណាំង​រមែង​ធ្វើ​ឡើង​លើ​ផ្ទៃ​សមុទ្រ​មានទាំង​ទូក​ក្តោង និង​ទូក​ប្រណាំង​ខ្នាត​តូច​ រី​ឯ​នៅ​អាស៊ី​ការ​ប្រណាំង​ទូក​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!