VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិសង្ខេប៖ ២៨ សីហា” plus 1 more |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២៨ សីហា Posted: 28 Aug 2011 06:07 AM PDT នីហ្សេរីយ៉ា៖ ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ាបានទៅមើលទីស្នាក់ការធំរបស់អង្គការសហរប្រជាជាតិក្នុងក្រុង Abuja ដែលនៅទីនោះការផ្ទុះគ្រាប់បែកក្នុងទ្បានមួយគ្រឿងបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១៩នាក់ស្លាប់។ ប៉ាគីស្ថាន៖ ពួកជនសកម្មប្រយុទ្ធរាប់រយនាក់មកពីប្រទេសអាហ្វហ្គានីស្ថានបានវាយប្រហារកន្លែងឆែកឆេរប៉ាគីស្ថាន នៅតាមព្រំដែនអាហ្វហ្គានីស្ថានបណ្តាលឱ្យបុគ្គលិកសន្តិសុខ៣៦នាក់ស្លាប់។ លីប៊ី៖ ក្រុមឧទ្ទាមលីប៊ីនិយាយថា ពួកគេបានត្រួតត្រា Poste ព្រំដែនសំខាន់មួយនៅជិតប្រទេស Tunisie តែនៅតែប្រយុទ្ធដើម្បីត្រួតត្រាក្រុង Zuwarah នាផ្នែកខាងលិចប្រទេស។ ស៊ីរី៖ ពួកសកម្មជនស៊ីរីបាននិយាយថា កងកម្លាំងស្មោះត្រង់នឹងលោកប្រធានាធិបតីBashar al-Assad បានប៉ះទង្គិចជាមួយក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលក្នុងក្រុងដាម៉ា់ស់និងក្រុងឯទៀតៗមួយចំនួន។ ប៉ាគីស្ថាន៖ មន្ត្រីសហរដ្ឋអាមេរិកម្នាក់និយាយថា Atiyah Abd al-Rahman ដែលជាមេដឹកនាំលេខពីរនៃអង្គការ al-Qaida បានត្រូវសម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២៧ សីហា Posted: 28 Aug 2011 06:11 AM PDT យេម៉ែន៖ ក្រុមបាតុកររាប់ពាន់នាក់បានធ្វើការប្រជុំមហាជនក្នុងក្រុងនានានៅទូទាំងប្រទេសយេម៉ែនដោយអំពាវនាវឱ្យលោកប្រធានាធិបតី Ali Abdullah Saleh ចុះចេញពីតំណែង។ ពួកបាតុករលម្អៀងខាងរដ្ឋាភិបាលក៏បានប្រជុំមហាជនដែរដោយកាន់រូបថតលោក Saleh ហើយសុំឱ្យលោកកាន់តំណែងតទៅទៀត។ ស៊ីរី៖ កងកម្លាំងស៊ីរីបានបាញ់កាំភ្លើងទៅលើក្រុមបាតុករធ្វើបាតុកម្មតាមផ្លូវក្នុងទីក្រុងនានានៅទូទាំងប្រទេសស៊ីរីដើម្បីទាមទារឱ្យប្រធានាធិបតី Basharal-Assad ចុះចេញពីតំណែង។ លីប៊ី៖ សហភាពអាហ្វ្រិកបានអំពាវនាវឱ្យមានការបង្កើត «រដ្ឋាភិបាលអន្តរកាលបង្រួមគ្រប់បក្ស» ក្នុងប្រទេសលីប៊ី តែមិនបានចូលរួមជាមួយប្រទេសមហាអំណាចឯទៀតៗក្នុងពិភពលោកក្នុងការទទួលស្គាល់ជាផ្លូវការក្រុមប្រឹក្សាជាតិអន្តរកាលដែលជាក្រុមប្រឆាំងទេ។ លីប៊ី៖ កងយន្តហោះចម្បាំងនៃអង្គការអូតង់បានទម្លាក់គ្រាប់បែកលើលេណដ្ឋានធំមួយនោក្នុងទីក្រុង Sirte ដែលជាក្រុងកំណើតរបស់មេដឹកនាំលីប៊ី Moammar Gadhafi ពេលដែលក្រុមយុទ្ធជនប្រឆាំងបានធ្វើចលនាទៅកាន់ទីក្រុងនៅជាប់មាត់សមុទ្រនេះដើម្បីប្រយុទ្ធនឹងកងកម្លាំងលំអៀងទៅខាង Gadhafi។ នីហ្សេរីយ៉ា៖ ក្រុមអ៊ីស្លាមនិយមជ្រុលមួយក្នុងប្រទេសនីហ្សេរីយ៉ានិយាយថា ពួកគេបានបំផ្ទុះគ្រាប់បែកក្នុងទ្បានមួយគ្រឿងដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១៨នាក់ស្លាប់នៅឯអាគារអង្គការសហប្រជាជាតិក្នុងរដ្ឋធានី Abuja។ សហរដ្ឋអាមេរិក៖ លោក Ben Bernanke ប្រធានធនាគារកណ្តាលស.រ.អ.បានមានប្រសាសន៍ថាធនាគារកណ្តាលនៅមាន «មធ្យោបាយច្រើន» ដែលខ្លួនអាចប្រើប្រាស់ដើម្បីបង្កើនកម្លាំងសេដ្ឋកិច្ច តែលោកមិនបាននិយាយទេថាតើនៅពេលណានឹងត្រូវប្រើប្រាស់ឬនឹងត្រូវប្រើប្រាស់បែបណាទេ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |