Koh Santipheap Daily

Koh Santipheap Daily


ប្រពន្ធមានផ្ទៃពោះ​​​៧ខែ បែកគំនិត​​​ចាប់ស្ត្រីមាន​ផ្ទៃពោះ​​៤ខែ​រំលោភ​សេព​សន្ថវៈ

Posted: 29 Aug 2011 12:54 AM PDT

ជនសង្ស័យ
​ខេត្តកំពង់​ចាម​​​ ៖ ​​ស្របពេលដែល​​ប្រពន្ធ​មាន​​​ផ្ទៃពោះ​​​​៧ខែ ​បុរស​កំហូច​​​ឈ្មោះ​​​ង៉ាន​ ធារ៉ា ​ហៅ​ឃ្លោក ​​អាយុ​​២៣​ឆ្នាំ រស់នៅ​​ភូមិស្វាយ​​​កាំ​បិត ឃុំសេដា ​ស្រុកតំបែ ​បានផឹកស្រា​​​ស្រវឹង បែរ​ជា​បែក​គំនិត​​​​ប្រព្រឹត្ត​​​​អំពើ​​​ថោក​​​​​ ទៅលប​ចាប់​បីស្ត្រី​មានផ្ទៃពោះ​​៤ខែ រស់នៅឃុំ​ស្រុកជា​មួយ​គ្នា​​ដែល​កំពុងតែ​​ដេក​នៅ​ខាងក្រោម​ផ្ទះ ​យកទៅ​

​នាយ​សង្កាត់​​ជល​​ផល​​ស្រុកពាមរក៍​​​បង្ក្រាប​​ឧបករណ៍​​នេសាទ​ខុសច្បាប់

Posted: 29 Aug 2011 12:49 AM PDT

ខេត្តព្រៃវែង ៖ ​​​កាលពី​ថ្ងៃទី​២៣ ​សីហា ​ក្រោម​ការ​ដឹកនាំ​របស់លោក​​ហ៊ុន សាវី ​នាយ​សង្កាត់​​ជល​ផល​​ស្រុក​ពាមរក៍ ​​សហការ​​ចូល​រួម​​ដោយលោក​ប៉ៃ ម៉េង ​អភិបាល​រងស្រុក ​​ព្រម​ទាំង​​លោកមេឃុំ ក្រុមប្រឹក្សា​​ឃុំ​ និងលោក​នាយ​រង​​​ប៉ុសិ៍្ត​​រដ្ឋបាល​​ឃុំ​អ្នកលឿង​​​​បាន​បង្ក្រាប​​​ឧប​ករណ៍ ​នេសាទខុសច្បាប់​នៅភូមិ​ទទឹង​​ថ្ងៃ ឃុំ​អ្នកលឿង​​​

ចាប់​​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​ម្នាក់​តាមដីកា​ពីបទ​លួច

Posted: 29 Aug 2011 12:46 AM PDT

ខេត្ត​បន្ទាយ​មានជ័យ ៖ ​​​អនុវត្ត​តាម​ដីកា​​បង្គាប់​ឱ្យចាប់ខ្លួន​របស់​លោក​ពេជ្រ ​​វិជ្ជា​ធរ ​ចៅ​ក្រម​​ស៊ើប​​សួរ​សាលាដំបូង ​។ បុរស​​ម្នាក់​ត្រូវបាន​កម្លាំង​នគរ​បាល​​ការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រិត​ ធ្ងន់​​ចាប់​ឃាត់​ខ្លួន​នៅវេលាម៉ោង៤​ល្ងាច​ថ្ងៃទី​២៤ ​​​សីហា ឆ្នាំ​២០១១ នៅ​ចំណុច​ភូមិ-ឃុំ​​អូរបីជាន់ ស្រុកអូរជ្រៅ ​ខេត្តបន្ទាយ​មានជ័យ ​ជន​នេះ​ត្រូវ​

លោក​យ៉ូស៊ី​ហ៊ីកូ​ ណូដា ​ក្លាយ​ជា​​ប្រមុខ​​​​គណបក្ស​​​កាន់​អំណាច​​ហើយ​នឹង​ក្លាយ​ជា​​​​នាយករដ្ឋ​​មន្ត្រី​​​ជប៉ុន​ថ្មី

Posted: 29 Aug 2011 12:43 AM PDT

លោក​​យ៉ូស៊ី ហ៊ីកូ ណូដា
​​​គណបក្ស​ប្រជា​​ធិបតេយ្យ​​​ជប៉ុន​ជា​គណបក្ស ​​កាន់អំណាច​​​កាលពីថ្ងៃទី​២៩ សីហា បាន​ជ្រើស​តាំង លោកយូស៊ី​ហ៊ីកូ ណូដា​ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ជា​ប្រធាន​​គណបក្ស​​ដែល​លោក​ត្រូវ​ក្លាយ​ជា​នាយក​​រដ្ឋ​មន្ត្រី​​ទី៣​របស់​ប្រទេស​​រយៈ​ពេល​តែ​​២ឆ្នាំ ។

ការិយាល័យ​​​ពន្ធដា​​រមេម៉ាយ​​​4-5ឆ្នាំហើយ​​​ស្ទើរ​​​ដួល​​រាបដល់​ដី

Posted: 29 Aug 2011 12:41 AM PDT

អគារដែលទ្រុឌទ្រោម
​ខេត្តកំពង់ចាម ៖ អគារ១ខ្នង​សង់អំពី​ឈើ​ប្រក់ក្បឿងរបស់ការិយាល័យពន្ធដារស្រុកកង​មាស ដែលស្ថិតនៅក្បែរមាត់ទន្លេមេគង្គ​ ក្នុងភូមិ​ពាមជីកង​ ឃុំពាមជីកង ស្រុក​កង​មាស បានបាក់​ពុកផុយរកកល់នឹងរលំ​ស្ទើរ​ទាំង​ស្រុងទៅហើយ ឯក្បឿងជ្រុះរាយ​ប៉ាយមក​លើដី។ រយៈពេល៤-៥ឆ្នាំមក​ហើយអគារ​នេះ​មិនទាន់​ឃើញ​​មាន​ការ​

បេក្ខ​ជន​​បណ្ឌិត​​ហេង គង់ ឡើង​ការ​ពារ​​គម្រោង​​និក្ខេប​បទ​

Posted: 29 Aug 2011 12:41 AM PDT

រាជធានីភ្នំពេញ ៖ ​បេក្ខ​ជន​​បណ្ឌិត ហេង គង់ ដែល​បាន​ចំណាយ​ពេល​វេលា​​បន្ត​​ការ​សិក្សា​​ស្រាវជ្រាវ​យក​សញ្ញា​បត្រ​​ បណ្ឌិត​ពី​សាកល​​វិទ្យា​ល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា (CUP) អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ កន្លង​មក ​ត្រូវបាន​គណៈ​កម្ម​ការ​​បណ្តុះ​បណ្តាល​​ថ្នាក់​​បណ្ឌិត​នៃ​សាកល​វិទ្យា​ល័យ ​​អនុ​ញ្ញាត​ឱ្យ​ឡើង​ការពារ​គម្រោង​​សរសេរ​និក្ខេប​បទ

ផ្លូវ​ជាតិ​លេខ2និង​លេខ3​​ដែល​​ធ្លាប់​​ទឹក​​ជន់​​លិច​​បច្ចុប្បន្ន​គ្មាន​​បញ្ហាអ្វីទេ

Posted: 29 Aug 2011 12:33 AM PDT

ខេត្តតាកែវ ៖ ទោះបី​នា​​​ប៉ុន្មាន​​​ថ្ងៃនេះ​មាន​ភ្លៀង​​​ខ្លាំង​និង​មាន​ការ​លិចលង់​​ កន្លែង​ខ្លះ​ក្តី​ ក៏​​នៅ​ខេត្ត​តាកែវ​​មិន​ទាន់​​​មាន​ក្តីបារម្ភ​​អំពីទឹក​​ជំនន់​​លិចផ្លូវ​ ​ជាតិ​​​ឬក៏​​ភូមិ​​​ឋាន​របស់​​ប្រជា​​ពលរដ្ឋ​​ឡើយ ប៉ុន្តែ​រយៈ​ពេល​២-៣ថ្ងៃ​​កន្លងមក​នេះ​ សន្ទុះ​​​ទឹក​​ទន្លេ​​​និង​ទឹក​​​បឹង​តាកែវ​​គឺឡើង​ខ្លាំង​ ។

រថ​យន្ត​កាមរី​ឆ្លាម​បុក​និវេសនដ្ឋាន​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​

Posted: 29 Aug 2011 12:33 AM PDT

រាជធានី​ភ្នំពេញ ៖ រថយន្តកាមរីឆ្លាម​ពណ៌ ទឹកមាសពាក់ស្លាកលេខភ្នំពេញ២J៦០០២ដែល​គេ អះអាងថាបើកបរដោយយុវ​ជន​ស្រវឹងធ្លាក់​ភ្នែកបានបុក ប៉ុស្តិ៍យាមនិង​ម៉ូតូនៅមុខនិវេសន ដ្ឋាន​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េខាង​ត្បូងលេខ០៦​Eo ផ្លូវលេខ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលា ម៉ោង០១ និង៤០រំលងអធ្រាត្រ

ABA BANK ចាប់​​ឆ្នោត​ផ្តល់​សំណាងលើក​ទី​6 ជូន​អតិថិ​ជន​​បើក​គណ​នី​​ប្រាក់​បញ្ញើ​

Posted: 29 Aug 2011 12:33 AM PDT

ការប្រគល់​ម៉ូតូ Suzuki Viva ចំនួន​៣​រង្វាន់ ជូន​ដល់​អតិថិជន
រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី២ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ABA Bank ដែល​ជា​ធនាគារ​មួយ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស និង​ប្រកបដោយ​នវានុវត្ដន៍​ បាន​រៀប​ចំ​ពិធី​ចាប់ឆ្នោត​ផ្សងសំណាង​លើក​ទី​៦ ដើម្បី​ប្រគល់​ម៉ូតូ Suzuki Viva ចំនួន​៣​រង្វាន់ ជូន​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​បើក​គណនី​ប្រាក់​បញ្ញើ​

កំហុស​​បច្ចេកទេស​​ធ្វើ​ឱ្យ​យូសេន​​ ​បូល​អស់​​ឱកាស​​ប្រកួតវគ្គ​​ផ្តាច់​ព្រ័ត្រ​

Posted: 29 Aug 2011 12:29 AM PDT

យូសេន បូល​​(ពាក់លេខ៥)​ចេញ​ដំណើរ​​មុន​ស្នូរកាំភ្លើង
​យូ​សេន បូល​ដែល​ជា​កីឡាករ​ការ​ពារ​ជើង​ឯក​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​រត់​ចម្ងាយ​១០០ម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាអត្ត​ពលកម្ម​ពិភពលោក​នៅ​កូ​រ៉េ​ខាង​ត្បូង​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី​១៨​សី​ហា​បន្ទាប់​ពី​រូប​គេ​ធ្វើ​ឲ្យ​មាន​កំ​ហុស​បច្ចេក​ទេស​ពេល​ចាប់​ផ្តើម​រត់ ។ ការ​បណ្តេញ​ចេញ​អត្តពលិក​ហ្សា​ម៉ាអ៊ីក​រូបនេះ​បាន​ធ្វើ​ឲ្យ​

1.20​0នា​ក់ នាំ​គ្នា​ជិះ​ទូ​ក​កៅ​ស៊ូ​​បំបែកឯ​តទគ្គកម្ម​ថ្មី

Posted: 29 Aug 2011 12:12 AM PDT


ក្រុមអ្ន​ក​គាំ​ទ្រ​​ជិះទូកកៅស៊ូ​ បានជួ​ប​ជុំ​គ្នា​​បង្កើត​​ជា​​ក្រុមជិះ​​ទូក​​ដ៏​​ធំ​បំផុត​​មួយ​ដើម្បី​បំ ​បែក​ឯត​​ទគ្គកម្ម​ពិភព​​លោក​​ថ្មី​ ដោយ​​នាំ​គ្នា​​ជិះ​ទូក​​កៅ​​ស៊ូ​ ពណ៌ទឹក​ក្រូច​ ​បណ្តែត​​តាម​ដ​ង​ស្ទឹង​ Aar នៅ​ប្រទេស​ស្វ៊ី​ស​ឆ្ពោះ​​ទៅ​កាន់ទី​​ក្រុង​​ប៊ែន ដែល​​​ការ​ធ្វើ​​ដំណើរ​នេះ​​មាន​​រយៈ​ពេល​២​​ម៉ោង​​កន្លះ​ ។

គ្រោះថ្នាក់​​​​ចរាចរណ៍​មួយ​នៅ​ភាគ​ខាង​ជើង​ចិន​​​អ្នក​ស្លាប់​​​ឡើង​ដល់​​​​​18នាក់​

Posted: 28 Aug 2011 11:21 PM PDT

ទិដ្ឋភាព​​កន្លែង​​រថយន្ត​​បុកគ្នា
​អាជ្ញាធរ​មូលដ្ឋាន​​រាយការណ៍​​ថា ​​តុល្យ​ការ​​នៃ គ្រោះថ្នាក់​​ចរាចរណ៍​​​មួយ​ដែល​កើតមាន​​កាល​ពី​ថ្ងៃទី​​២៨ សីហា ក្នុង​ខេត្ត​​ហ៊ឺបី ភាគខាងជើង​​​ចិន អ្នកស្លាប់​ឡើង​ដល់​​​១៨នាក់ ក្រោយ​ការ​ស្លាប់​មនុស្ស​​​ម្នាក់​​ទៀត​ដែល​​ត្រូវ​​​របួស​​ធ្ងន់​​នៅ​មន្ទីរ​ពេទ្យ​​មក​។​ គ្រោះថ្នាក់​​នេះកើតមាន​​កាលពីថ្ងៃទី​​​២៨ សីហា ​នាវេលាម៉ោង​​​​​៥ព្រឹក

មេព្រៃ​​​ចាប់​ឃាត់​​​រថយន្ត​​ដឹកគ្រញូង​​របស់ជន​អះអាងថា​ជា​អ្នក​កាសែតមាតុភូមិ

Posted: 28 Aug 2011 11:08 PM PDT

រថយន្តដឹកឈើដែលចាប់
ខេត្តក្រចេះ ៖ ​​​រថយន្តម៉ាកកាមរី ពណ៌ស​ដែលកន្លងមក​ម្ចាស់ធ្លាប់តែអះ​អាងថា ខ្លួន​ជា​អ្នកកាសែតមាតុភូមិ និងតែងតែ​បង្កសកម្មភាព​​ចលាចលនៅតាមដងផ្លូវ ក្នុងការ​ដេញ​ចាប់​ យកលុយពីរថយន្តដឹកឈើនោះត្រូវមន្រ្តីរដ្ឋបាលព្រៃឈើចម្រុះបង្រ្កាបខណៈរថយន្តអ្នកកាសែត ​ត្បាញ​​​អាយមួយ​នេះលួចដឹកឈើគ្រញូង​ប្រមាណជាង

ឪពុកកូន​​៣នាក់​​​ព្រួត​វាយ​ និងកាប់​​យុវ​ជន​​​២នាក់​ម្នាក់​​ដេរ​​២០ថ្នេរ ​​និង​ម្នាក់ទៀត​ដេក​ពេទ្យ

Posted: 28 Aug 2011 11:08 PM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ​​ ៖ ​​យុវជនម្នាក់​​​​ត្រូវ​ឪពុក​​កូន​​​៣នាក់​ព្រួតវាយ​ និងកាប់ ​​ដាច់​សរសៃ​​បាត​ដៃ និង​រយៈ​ស្មា កាលពីវេលាម៉ោង​៧​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​​២៦ សីហា ២០១១ នៅ​ក្រុម​ទី៣ ភូមិ​ភ្នៀត​ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ​។​ ជន​រងគ្រោះ​​​ឈ្មោះ​អ៊ុន រិទ្ធី ​ភេទប្រុស ​អាយុ​​២១​ឆ្នាំ ​ជាចុងភៅ​​​​តាមរោង​ការ-បុណ្យ​​ មានទីលំនៅ​ភូមិ​​​​

ឈ្លោះ​គ្នា​​​ជាមួយប្រពន្ធ​​​លោត​ចូល​អណ្តូង​ទឹក​ស្លាប់​​​ឥត​ន័យ​

Posted: 28 Aug 2011 11:07 PM PDT

ខេត្តកំពត​​​ ៖ ​​បុរសម្នាក់​ក្រោយ​​​ឈ្លោះ​ប្រកែក​​ជាមួយប្រពន្ធ​​​ បានលោតទឹក​​អណ្តូង​សម្លាប់ខ្លួន​កាលពីវេលាម៉ោង​​​១១​ព្រឹកថ្ងៃទី​​២៩ សីហា ២០១១ នេះ ស្ថិតនៅ​​​​ក្នុងភូមិ​​​កំពង់ត្រាច​ទី​១ ឃុំ​​​កំពង់ត្រាច​​​ខាងកើត​ ស្រុក​កំពង់​​​​ត្រាច ខេត្ត​​កំពត​។​ បើ​តាមអ្នក​ឆ្លង​ឆ្លើយ​​ព័ត៌មានកោះ​សន្តិភាព​​​​ប្រចាំ​ខេត្ត​កំពត បានបញ្ជាក់​​ឱ្យ​ដឹង​ថា ​បុរសដែល​​​

កីឡាការិនី​អាមេរិក​លីនស៊ីខាំ​ឈ្នះជើង​ឯកវាយ​កូនហ្គោល​ Canadian​ Women's Open​ ​នៅកេបិច​ប្រទេស​​កា​ណា​ដា​​

Posted: 28 Aug 2011 11:07 PM PDT

កីឡា​ការិនី​​អាមេរិក​ប្រ៊ីតតានី លីន​ស៊ី​ខាំ
ពិន្ទុ​២អាន់​ឌ័រប៉ា ៧០​នៅ​ថ្ងៃ​ចុង​ក្រោយ​បាន​ធ្វើ​ឲ្យកីឡា​ការិនី​អាមេរិកប្រ៊ីតតានី លីន​ស៊ី​ខាំ​យក​ឈ្នះ​ពាន​ជើង​ឯក​ប្រកួត​​វាយ​កូន​ហ្គោល​កម្ម​វិធី ​Canadian Women's Open ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​២លាន​និង​២សែន​៥ម៉ឺន​ដុល្លារ​អាមេរិក​។ ការ​ប្រកួត​កម្ម​វិធី​ខាង​លើ​​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​the Hillsdale Golf Club ស្ថិត​ក្នុង​ទី​ក្រុង​ Mirabel ខេត្ត​កេ​បិច ​ប្រទេស​កា​ណា​ដា​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨ ​សី​ហា​ កន្លងមក​។

មន្ត្រីប៉េអឹម​​​ចាប់ឈើ​​​ឈ្មួញ​យក​ធ្វើ​ជា​​របស់ខ្លួន​ប្រុង​នាំ​​ទៅ​លក់ត្រូវ​រឹបអូស​

Posted: 28 Aug 2011 09:30 PM PDT

​ខេត្តពោធិ៍សាត់​​​ ៖ ​​សមត្ថកិច្ច​​​ចម្រុះ​មាន​ប៉ូលិស​ ប៉េអឹម ​មន្ត្រីរដ្ឋបាល​​​ព្រៃឈើ​ និង​មន្ត្រី​​​តុលាការ​​​​បានឡោមព័ទ្ធ​​​​ផ្ទះមន្ត្រីប៉េអឹម​ម្នាក់​​​ ដើម្បី​ចាប់​រឹបអូស​​​ឈើគ្រញូង​​​​​មួយ​គំនរ​​ធំ ដែល​លាក់ទុកក្នុងលំនៅឋានជា​យូរ​ថ្ងៃ​មក​ហើយ ​​កាល​ពីវេលាម៉ោង​​​​​៤​និង​​៣០នាទី​រសៀលថ្ងៃទី​​២៨ សីហា ​២០១១ ​ស្ថិតក្នុង​​ភូមិ​ឈើ​​​ទាល​ខ្ពស់ ​ឃុំ​​ក្បាល​ត្រាច

រូបភាព​​អគារ​ដូច​​ស្ថានីយ​​អវកាស​​​ត្រៀម​​ប្រកួត​ស្ថាបត្យ​កម្ម​នៅ​​អេស្ប៉ាញ​

Posted: 28 Aug 2011 09:08 PM PDT


អគារ «អ៊ែត​​ម៉ូស្វ៊ែរ» (Atmosphere) ​ដែល​មានរូប​រាង​ស្រដៀង​នឹង​ស្ថានីយ​អវកាស​​មួយ​នេះ នឹង​ផុស​ឡើង​នៅ​ទីក្រុង​ហ្គាល់​កាត​តា ប្រទេស​ឥណ្ឌា ប្រសិន​បើ​​ក្រុម​ស្ថាបនិក​​អាច​បង្កើត​​ក្តី​ស្រមៃ​​ឱ្យ​ក្លាយ​ជា​ការ​ពិត​​បាន ។ ​អ្នក​ចេញ​ម៉ូដ​អគារ​ខាង​លើ​បាន​ទទួល​​ការ​គាំទ្រ​ពី​ជន​អំ​បូរ​ហិណ្ឌូ ដោយ​បរិ​វេណ​​​នៅ​ក្នុងអគារ​បង្កើត​​ឡើង​ស័ក្តិ​សម​នឹង​ក្រុម​គ្រួសារ​ធំ​ៗ

យកឆ្មា​​ទៅ​​ប្រកួត​​ប្រជែង​​សម្រស់​​ឆ្នាំ​2011

Posted: 28 Aug 2011 09:06 PM PDT


ក្នុង​ទិដ្ឋ​ភាព​ដែល​​លោក​អ្នក​បាន​ឃើញ​​​នៅ​ទី​នេះ គឺ​ជា​ឆ្មា​ពូជ​ «វី​ឈៀ​មាស់» ​មាន​អាយុ​ប្រហែល​​៣-៤​ខែ កំពុង​សម្លឹង​ចេញ​ពីវ៉ាលីស​​ពេល​ចូល​​រួម​ប្រកួត​រូប​ឆោ​មនៅ​ទីក្រុង​មុយ​និក ប្រទេស​អាល្លឺ​ម៉ង់ ។ ​ការប្រកួត​រូប​ឆោម​នា​ពេល​បច្ចុ​ប្បន្ន​​មិន​សំដៅ​តែ​ទៅ​លើ​មនុស្ស​ទេ

ឧត្តម​សេនីយ៍​ការពារជាតិ​​អាមេរិក មក​បំពេញ​​ទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​ពិនិត្យ​​​​មើល​​​សមិទ្ធ​ផល​​នៃកិច្ច​​​សហប្រតិបត្តិការ​​

Posted: 28 Aug 2011 09:04 PM PDT

 ​​លោក​ឧត្តមសេនីយ៍​​​ត្រី​រីឆាត ​​ស៊ីមកុក
រាជធានីភ្នំពេញ​​ ៖ ​​នាយក​ទទួល​បន្ទុក​​តំបន់អាស៊ី​​​ខាង​ត្បូង និងអាស៊ី​អាគ្នេយ៍​​នៃការិ​យា​ល័យ​​​រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស សហរដ្ឋ​អាមេរិក ​​លោក​ឧត្តមសេនីយ៍​​​ត្រី​រីឆាត ​​ស៊ីមកុក ​​ផ្តើម​​​ដំណើរ​​​បំពេញទស្សនកិច្ច​​​នៅប្រទេស​កម្ពុជា​នា​​ថ្ងៃទី​​​​​២៩ ​សីហា នេះហើយ​។​

បុរសម្នាក់ដេកស្លាប់​​​ក្នុងបន្ទប់​​​សណ្ឋា​គារ​​​បន្ទប់​ពី​ឡើង​​ឋាន​សួគ៌​ជាមួយ​ស្រីស្នេហ៍​

Posted: 28 Aug 2011 09:02 PM PDT

សពបុរស
​ខេត្តព្រៃវែង​ ៖ ​​កាលពី​ថ្ងៃទី​​​២៨ សីហា ​២០១១ ​វេលាម៉ោង​​ប្រហែល​​៦ព្រឹក ​មាន​ករណី​មនុស្ស​ដេកស្លាប់​​នៅ​ក្នុង​​​​សណ្ឋាគារ​​​ឡា​លីន ស្ថិត​នៅ​ភូមិ​​២ សង្កាត់កំពង់លាវ ​ក្រុង​ព្រៃវែង ​​។​ ជនរងគ្រោះ​​ឈ្មោះ​​គង់ ស៊ីនួន ភេទប្រុស អាយុ​​​៣២​ឆ្នាំ នៅ​ភូមិ​ព្រែក​​ចាម ឃុំ​បន្លិចប្រា​សាទ ស្រុក​ពាម​រក៍​។

ក្រុម​ហ៊ុន ​«មេដា» ​ជប៉ុន​​បញ្ជា​ឱ្យ​​​បុគ្គ​លិក​​ទាំង​បុរស ​ទាំង​​ស្ត្រី​​ត្រូវ​កាត់​សក់​ខ្លី​

Posted: 28 Aug 2011 09:02 PM PDT


តាម​ទីភ្នាក់ងារព័ត៌​​មាន​​​បរទេស​កាល​ពី​​ថ្ងៃទី​២៨ សីហា ផ្សាយ​ឱ្យ​ដឹងថា ក្រុម​ហ៊ុន «មេដា» រ​បស់​ជប៉ុន ​បាន​ប្រកាស​​ពី​បទ​ដ្ឋាន​ដោយ​​​ចេញ​បញ្ជា​​ឱ្យ​បុគ្គ​លិក​​របស់​ក្រុម​ហ៊ុន​ទាំង​អស់​ចំនួន​២.៧០០​នាក់កាត់​សក់​ខ្លី ដើម្បី​ជួយសន្សំ​សំចៃ​ថាម​ពល​នៅ​ក្នុង​ប្រទេស​ ។ នៅ​ក្នុង​បទ​បញ្ជា​​ខាងលើ គឺកំណត់​ឱ្យ​បុគ្គ​លិក​​​​ទាំង​ស្ត្រី​ និង​​បុរស​កាត់​សក់​ខ្លី​ ខណៈ​ពេល​លោក​ស្រី​ឈីស៊ូ​រូ អ៊ីណូ​អេ ​អ្នក​នាំពាក្យ​រ​បស់​ក្រុម​ហ៊ុន​ប្រាប់​ឱ្យ​ដឹង​ថា

ជនជាតិ​​​អេហ្ស៊ីប​​នា​សម័យ​​បុរាណ​​​មាន​ទម្រង់​​សក់​ដូច​នាង​​ម៉ារី​លីន​ ម៉ុន​រ៉ូ

Posted: 28 Aug 2011 08:55 PM PDT


ក្រុម​អ្នក​បុរាណ​វិទ្យា​​មកពី​​មហា​វិទ្យា​ល័យ​ម៉េន​​ឆេ​ស្ទ័រ​​ដឹក​នាំ​ដោយ​លោក​ណា​តាលី ម៉េក​​គ្រីស ​បង្ហើប​ឱ្យ​ដឹងថា ការ​ស្រាវជ្រាវ​លើ​ម៉ាំ​មី​​ជន​ជាតិ​អេហ្ស៊ីប​​ពី​សម័យ​បុរាណ​​មាន​អាយុ​រវាង​ពី​៤​ទៅ​៥៨​ឆ្នាំ​ និង​មាន​វ័យ​ចំណាស់​ប្រហែល​២.៣០០​-៣.៥០០​ឆ្នាំ​ឃើញថា ​កាលពី​អតីត​កាល​ជន​ជាតិ​​អេហ្ស៊ី​ប​​មាន​ប្រើ​ជាតិ​រំអិល ឬ «ជែល​» (Gel) ​សម្រាប់​

ជន​លី​ប៊ី​ជា​​អ្នក​វាយ​​ប្រហារ​​ភេរវកម្ម​​ប្រឆាំង​​យន្ត​ហោះ​នៅ​​ LOCKERBIE ​រក​ឃើញ​​សន្លប់​ក្នុង​​ក្រុង​ទ្រី​ប៉ូលី​

Posted: 28 Aug 2011 08:47 PM PDT

បុរស​ភេរវករ​​ដែល​រក​​ឃើញ​សន្លប់​
សារ​ព័ត៌​មាន​អាមេរិក​រាយ​ការណ៍​កាល​ពី​​ថ្ងៃ​ទី​២៨ សីហា ថា ជន​ឈ្មោះ​អាប់​ដែល​ បាសេត​ អាល់​មេ​ហ្គ្រា​ហ៊ី ដែល​គេ​ស្គាល់​ថា ជា​អ្នក​​ចូល​រួម​​វាយ​ប្រហារ​ភេរវកម្ម​នៅ LOCKERBIE កម្ទេច​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្រុង​ទ្រី​ប៉ូលី​ រដ្ឋ​ធានី​លី​ប៊ី​ក្នុង​ស្ថាន​ភាព​សន្លប់​បាត់​ស្មារតី​។ យោង​តាម​បុរស​ម្នាក់​ដែល​ជា​កូន​

ព្យុះ ​IRENE ​បោក​បក់​​លើ​​សហ​រដ្ឋ​​អាមេរិក​​ស្លាប់​15​នាក់​ហើយ

Posted: 28 Aug 2011 08:44 PM PDT

ទឹក​ជន់​​នៅ​ក្រុង​ញូវ​​យ៉ក​​ដោយ​សារ​ព្យុះ
ព្យុះ​សង្ឃរា​ឈ្មោះ​អ៊ីរ៉ែន IRENE ដែល​ចុះ​ថម​ថយ​កម្លាំង​កាល​ពី​ថ្ងៃ​ទី​២៨ សីហា មក​ជា​ព្យុះ​ត្រូ​ពី​កាល់​បាន​បោក​បក់​លើ​ទី​ក្រុងញូវ​យ៉ក​ដោយ​ប្រែ​ក្លាយ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ក្រុង​ស្ងាត់​ជ្រងំ​ក្រោយ​ពី​សម្លាប់​មនុស្ស​១៥នាក់​ បន្ទាប់​​ពី​វា​បោក​បក់​មក​ដល់​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​សហ​រដ្ឋ​អាមេរិក​ពី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា មក។

វាយ​ប្រហារ​អត្ត​ឃាត​ក្នុង​​ព្រះ​វិហារ​អ៊ិស្លាម​​មួយ​នៅ​​បាដាដ​ស្លាប់​​24នាក់

Posted: 28 Aug 2011 08:40 PM PDT

អាជ្ញា​ធរ​អ៊ីរ៉ាក់​រាយ​ការណ៍​ថា ការ​វាយ​ប្រហារ​អត្ត​ឃាត​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៤​នាក់​ ក្នុង​នោះ​មាន​សមា​ជិក​សភា​ជាតិ​អ៊ីរ៉ាក់​មួយ​រូប​ផង​ ហើយ​មនុស្ស​៣០​នាក់ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២៨ សីហា ក្នុង​ព្រះ​វិហារ​ពួក​ស៊ុន​នីត​ដ៏​សំខាន់​មួយ​នៃ​ក្រុង​បាដាដ​។ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃមន្ទី​រ​ពេទ្យ​ធំ YAR MOUK ក្រុង​បាដាដ​និយាយ​ថា

បេកខាំ​​ប្រើ​​ប៉ូលិស​​​ប្រដាប់​​អាវុធ​​ធ្វើ​ជា​​កងអង្គរក្ស​​​របស់ខ្លួន

Posted: 28 Aug 2011 08:28 PM PDT


​​​ដេវីដ បេក​ខាំ ​ខ្សែបម្រើ​​​ក្នុង​មជ្ឈ​ដ្ឋាន​បាល់​ទាត់​អង់គ្លេស​​បាននាំ​​កូន​ទាំង​៣នាក់​របស់ខ្លួន​ទៅ​កម្សាន្ត​​នៅ​ឆ្នេរ​​សមុទ្រ​​ម៉ាលីប៊ូ ​ប៉ុន្តែ​គ្មាន​នរ​ណា​​ម្នាក់​​ដឹង​ថា គេ​មានកង​​អង្គរក្ស​​​ពិសេស​ចំណាយ​​ពេល​ក្រៅម៉ោង​​​ប្រដាប់​អាវុធ​ចាំការពារ​​​គ្រប់ ជំហានទេ ។ តាមច្បាប់​ក្នុងរដ្ឋ​​កាលីហ្វ័រនីញ៉ាបញ្ជាក់​​ពី​ការ​ប្រដាប់​អាវុធ​ថា ទោះបីជា​កាំភ្លើង​មានច្បាប់​​​អនុ​ញ្ញាត

កាកបាទក្រហម​​សា​ខា​រាជធានីភ្នំពេញ ទទួល​​ដំណើរទស្សន​កិច្ច​​​​សិក្សា​​​ផ្លាស់ប្តូរ​​បទ​ពិសោធន៍​ របស់គណៈប្រតិភូ​​កាកបាទក្រហម​កូរ៉េ​ខាង​ត្បូង​

Posted: 28 Aug 2011 08:18 PM PDT

ក្នុងជំនួបរវាង​សាខាកាកបាទក្រហម​ខេត្ត​របស់​កូរ៉េ និងសាខា​កាកបាទក្រហម​រាជធានីភ្នំ​ពេញ
រាជធានីភ្នំពេញ​​ ៖ ​ នៅ​ទីស្នាក់ការ​កាក​បាទ​​ក្រហម​កម្ពុជា​ សាខា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១១ បាន​រៀបចំ​ពិធី​ទ​ទួ​ល​ដំណើរ​ទស្សនកិច្ច​​សិក្សា​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ របស់​គណៈប្រតិភូ​កាកបាទក្រហម​កូរ៉េ​ខាងត្បូង ខេត្ដ​ជុង​ប៊ូ​គ (Chung Cheong buk-do) ចំនួន​២៤​រូប ដែល​ដឹកនាំ​ដោយ លោក​គី​ម ដុ​ង​ជី​ន នាយក​ទូទៅ ។

ក្រុម​ក្មេង​ស្ទាវ​​ស្រវឹង​​​ធ្លាក់​​ភ្នែក​បោះ​ពួយ​រថយន្ត​​ឆ្លាម​បុកលំនៅឋាន​​ប្រធាន​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​

Posted: 28 Aug 2011 08:18 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​​រថយន្តកាមរីឆ្លាម​មួយ​គ្រឿង ​​​ពណ៌ទឹក​​មាស ពាក់ស្លាកលេខ​ ភ្នំពេញ 2J-6002 ​ដែល​សាក្សី​អះអាង​​ថា បើក​បរ​​​ដោយ​​ក្រុម​ក្មេង​ស្ទាវ​​ស្រវឹង​ធ្លាក់​​​​ភ្នែក បាន​បុកប៉ុស្តិ៍​​យាម និង​ម៉ូតូ ​នៅមុខ​ផ្ទះអគ្គ​រដ្ឋ​​ទូត​កូរ៉េ​ខាងត្បូង ដែល​មាន​ទីតាំង​​​លេខ​​៦Eo ផ្លូវលេខ​​​២៤២ ​សង្កាត់​ចតុមុខ ​ខណ្ឌដូន​ពេញ​​ ​កាលពីវេលាម៉ោង​​​១​និង​​៤០​

កសិករ​គុយ​បា​​ម្នាក់​រន្ទះ​​បាញ់​6ដង​​មិន​ស្លាប់​​គេ​ហៅ​គាត់​ថា ​បរា​សនី

Posted: 28 Aug 2011 08:15 PM PDT

ផ្លេក​​បន្ទោរ​ពេល​មាន​​រន្ទះ​បាញ់​
កសិករ​ជន​ជាតិ​គុយបា​ម្នាក់​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​ដោយ​គ្មាន​មនុស្ស​​ណា​ម្នាក់​អាច​ពន្យល់​ឱ្យ​ច្បាស់​បានថា​មក​ពី​ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​រន្ទះ​បាញ់​ដល់​ទៅ​៦​លើក​ហើយ​មិន​ស្លាប់។ បុរស​រូប​នេះ​លោក JORGE MARQUEZ ត្រូវ​បាន​គេ​ផ្តល់​រហស្ស​នាម​ឱ្យ​ថា បរា​សនី​(គ្រឿង​ស្រូប​ផ្គរ​រន្ទះ)​ភាសា​បារាំង​ហៅ​ថា PARATON-​NERRE អាយុ​​៦២​ឆ្នាំ អាច​នៅមាន​ជីវិត​រស់​បាន​ក្រោយ​រន្ទះ​បាញ់​គាត់​ដល់​ទៅ​​៦​លើក​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!