Koh Santipheap Daily

Koh Santipheap Daily


ភូមា ឬ​មីយ៉ាន់ម៉ា​​​បង្កើត​​​​ទំនាក់ទំនង​​ការទូតជា​​មួយ​បូស្នី​

Posted: 01 Sep 2011 12:59 AM PDT

​ប្រភពព័ត៌មាន​​​​ផ្លូវការ​មួយ​​​រាយការណ៍​​​​​កាល​ពីថ្ងៃ​ទី​​​១ កញ្ញា ថា ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ​បាន​បង្កើត​​ទំនាក់ទំនង​​ការទូត​ជាមួយប្រទេស​បូស្នី ​ហើយ​បានបញ្ជូន​​ឯកអគ្គ​រដ្ឋទូត​​​មួយរូប​ទៅ​​កាន់​ប្រទេស​នេះ​។​ សេចក្តី​​ប្រកាស​រួម​មួយស្តីពីការបង្កើត​ទំនាក់​ទំនង​​​ការទូត​ត្រូវបានចុះ​​​ហត្ថលេខា​​​ ដោយ​តំណាង​​របស់មីយ៉ាន់ម៉ា​​​ប្រចាំ​​ អ.ស.ប និង​​​សម​ភាគីបូស្នី​​

អ៊ីស្រា​អែល​​ដាក់​​ពង្រាយ​​ប្រព័ន្ធ​ស្ទាក់​កម្ទេច​រ៉ុ​ក្កែត​ថ្មីៗ​​នៅ​​ភាគ​ខាង​​ត្បូង​ប្រទេស​

Posted: 01 Sep 2011 12:41 AM PDT

ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​ក្រសួង​ការ​ពារ​ប្រទេស​អ៊ីស្រា​អែល​រាយ​ការណ៍​ថា កង​ទ័ព​អ៊ីស្រា​អែល​បាន​ដាក់​ពង្រាយ​កាល​ពី​ថ្ងៃ​ទី​៣១ សីហា នូវ​ប្រព័ន្ធ​ស្ទាក់​កម្ទេច​រ៉ុក្កែត​ទី​៣​នៅ​ក្បែរ​ទី​ក្រុង​កំពង់​ផែ​ ASHDOD ភាគ​ខាង​ត្បូង​ប្រទេស។

តម្លៃ​ប្រេងសាំង​ក្នុងរាជធានីភ្នំពេញ​​ហក់​ឡើង​​មួយក្រឺត​ទៀត​ហើយ​ អ្នកលក់​​ និងអ្នកទិញ​​ប្រកែកគ្នា​

Posted: 01 Sep 2011 12:29 AM PDT

ស្ថានីយ៍ប្រេងសាំង​មួយកន្លែង​ក្នុង​ប្រទេស​កម្ពុជា
រាជធានីភ្នំពេញ​​ ៖ ​ប្រេង​សាំង​​​នៅ​តាម​ស្ថានីយ​​​ធំៗ ក្នុង​​រាជធានីភ្នំពេញ បានហក់ឡើង​​​ខ្ពស់​មួយ​​ក្រឺត​ទៀតហើយ ខណៈដែលប្រេង​​សាំង​នៅ​លើទី​ផ្សារ​អន្តរជាតិ​​កំពុង​ធ្លាក់ចុះ​​ ដូចជា​តម្លៃ​ប្រេង​សាំង​​​នៅលើ​​​ទីផ្សារ​​​ក្រុងញូវយ៉ក​​៨៤,៩៧​ដុល្លារ​ ប៉ុណ្ណោះ ក្នុង​មួយបារ៉ែល កាលពី​ថ្ងៃទី​​​​២៦ សីហា ២០១១។ នេះ​បង្ហាញ​​​​​ឱ្យឃើញ​​​​ពីការ​ឆក់​​

ប្រ​ជា​ពលរដ្ឋ​​ជិត600​​គ្រួសារ​ទទួល​បាន​បណ្តាញអគ្គិ​សនី​រដ្ឋ

Posted: 01 Sep 2011 12:28 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានី​ភ្នំពេញ ៖ ប្រ​ជា​ពល​រដ្ឋ​ជិត​៦០០​គ្រួ​សារ​ ដែល​រស់​នៅ​ក្នុង​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​​ដង្កោ​ បានទទួល​​បណ្តាញ​អគ្គិ​សនី​រដ្ឋ​ប្រើ​ប្រាស់​​ក្នុង​តម្លៃ​ថោក​សម​រម្យ ដែល​​កាល​ពី​មុន​មាន​ក្រុម​ហ៊ុន​ឯកជន​មួយ​ម៉ៅពី​រដ្ឋ​ហើយ​លក់​ចែក​ចាយ​បន្ត​ ក្នុង​តម្លៃ​ថ្លៃ​​។ ពេល​នេះ​ដើម្បី​កាត់​បន្ថ​យ​ភាព​ក្រី​ក្រ​ជូន​ប្រជា​ពលរដ្ឋ​ លើ​ការ​ចំណាយ​​

កីឡាការិនី​រុស្ស៊ីកានីស្គីណា​ដណ្តើមបាន​មេដាយមាស​លើកទី3​ប្រកួត​អត្តពលកម្ម​ពិភពលោក

Posted: 01 Sep 2011 12:17 AM PDT

កី​ឡាការិនី​​រុស្ស៊ី​នាង​អូល​ហ្គា​ ​កា​នី​ស្គី​ណា
ជើង​ឯក​អូឡាំពិក​នាង​អូល​ហ្គា កា​នី​ស្គី​ណា​​បាន​សម្តែង​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​ដណ្តើម​បាន​មេដាយ​មាសជា​លើក​ទី​៣​លើ​វិញ្ញាសា​ប្រណាំង​ដើរ​ចម្ងាយ​២០គីឡូ​ម៉ែត្រ​កាល​ពី​ថ្ងៃ​ពុធ​៣១សី​ហា​ក្នុង​ព្រឹត្តិការ​ណ៍​ជ្រើស​រើស​ជើង​ឯក​កីឡាអត្ត​ពលកម្ម​ពិភពលោក​នៅ​ក្រុង​ឌែរ​ហ្គូ​​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​។

កូនប្រុស​​​​លោក​កាដាហ្វី ​​2​នាក់​មាន​​ជំហរ​​​​មិន​ដូច​គ្នា​

Posted: 01 Sep 2011 12:03 AM PDT

សៃ​អ៊ីហ្វ ​អាល់​​អ៊ីស្លាម
​កូនប្រុស​​​២នាក់​របស់​មេដឹកនាំ​​លីប៊ី​ត្រូវ​ផ្តួល​រំលំ​​​លោក​មូអាម៉ា កាដាហ្វី ​​គឺ​សាអាឌី និងសៃ​អ៊ីហ្វ ​អាល់​​អ៊ីស្លាម មានជំហរ​​​មិនស្រប​គ្នា ដោយ​កាល​ពី​យប់ថ្ងៃទី​​​៣១ សីហា អ្នក​ទាំង​​២​បង្ហាញ​​ពី​ទស្សនៈ​​​ខុសគ្នា​​ទាំងស្រុង លើ​សភាព​ការណ៍​លីប៊ី។ ​​សៃអ៊ីហ្វ​ អាល់​អ៊ី​​ស្លាម ​​អំពាវ​នាវ​​​ឱ្យ​មាន​ការ​តស៊ូ​​​​​តែ​សាអា​ឌី ចាត់ទុក​​​ពួក​ឧទ្ទាម​ថា បង​ប្អូន​។​

វេន រូនី ​មាន​ជំនឿ​​ចិត្ត​​លើ​​ស្ថាន​ភាពជា​​កីឡា​ករ​អាជីព​​របស់​ខ្លួន​

Posted: 31 Aug 2011 11:59 PM PDT


កាលពី​រដូវ​កាល​មុន​ កីឡា​ករ​វេន រូ​នី ​ខ្សែ​ប្រយុទ្ធ​​ក្លឹប Man Utd ​មាន​រឿង​អកុសល​ជា​ច្រើន​​ស្ទើរ​តែ​ត្រូវចាក​ចេញពី​ក្លឹប​ និង​ជិត​ចែក​ផ្លូវ​ជា​មួយ​នាង​ខលីន ​រូនី ​ជា​ប្រពន្ធ​ ក្រោយ​ពី​កីឡា​ករ​​រូប​នេះជួប​​រឿងអាស្រូវ​​រួម​ដំណេក​​ជា​មួយ​ស្ត្រី​២​​នាក់​ ក្នុងអំឡុង​ពេល​ចុង​បញ្ចប់​នៃ​រដូវ​កាល​ ២០១០-២០១១ ។

ឃាត់ខ្លួន​​ជនសង្ស័យជួញដូរ​គ្រឿង​ញៀន​បានពីរនាក់​

Posted: 31 Aug 2011 11:58 PM PDT

ជនជាប់ចោទទាំង២នាក់
រាជធានីភ្នំពេញ​​ ៖ ​​មន្ត្រី​​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃអធិការដ្ឋាន​​​នគរបាល​ខណ្ឌ​​​ដូនពេញ បានឃាត់ខ្លួនជនសង្ស័យ​​ជួញដូរគ្រឿងញៀន២​នាក់ កាលពីវេលាម៉ោង​​​​៣​រសៀល​​ថ្ងៃទី​​​​៣១ សីហា ​២០១១ នៅចំណុច​កែង​ផ្លូវ​លេខ​​១០៦ និង​​៥១ ស្ថិតក្នុង​ភូមិទី​២​ សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូន​ពេញ ​ក្រោយ​​ពី​សមត្ថកិច្ច​​​ឆែកឆេរ​រក​ឃើញ​គ្រឿង​​

កម្មវិធី​ប្រណាំង​រថយន្ត F1 Turkish Grand Prix​ ត្រូវលុប​ចេញពី​ប្រតិទិន​ប្រណាំង​ឆ្នាំ2012

Posted: 31 Aug 2011 11:54 PM PDT

ទិដ្ឋ​ភាព​នៃ​​ការ​ប្រណាំង​នៅ​​ប្រទេស​តួកគី​ខែ​​ឧសភា​ឆ្នាំ​នេះ
កម្ម​វិធី​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​ Turkish Grand Prixត្រូវ​បាន​គេ​លុប​ចេញ​ពី​តារាង​ប្រតិទិន​ប្រណាំង​ឆ្នាំ​២០១២​ហើយ​។ នេះ​បើ​យោង​តាម​ប្រតិ​ទិន​ប្រណាំង​ឆ្នាំ​ថ្មី​ដែល​បោះ​ពុម្ភ​ដោយ​សហព័ន្ធ​កីឡាប្រណាំង​រថយន្ត​អន្តរ​ជាតិ (​FIA)។

រដ្ឋមន្ត្រី​​​បង្រួប​បង្រួម​​កូរ៉េ​​ខាង​ត្បូង​​​ថ្មី​ សន្យា​​ប្រកាន់​​​យក​​ជំហរ​​​​ទន់ភ្លន់​​មួយ​ចំពោះ​​​​ក្រុង​ព្យុង​យ៉ាង​

Posted: 31 Aug 2011 11:41 PM PDT

​រដ្ឋមន្ត្រី​ក្រសួងបង្រួបបង្រួម​​កូរ៉េ​ខាងត្បូង​​ថ្មី​លោក YU WOO IK ថ្លែង​កាលពីថ្ងៃទី​​៣១ សីហា ​ថា លោកនឹង​ពិចារណា​​ពី​ការ​បន្ទន់​​​​​ឥរិយា​បថ​​យ៉ាងខ្លាំង ក្នុង​ទំនាក់ទំនង​របស់​ប្រទេស​​លោក​ជា​​មួយកូរ៉េ​​ខាង​ជើង​។​ ក្នុងសន្និសីទ​​​​សារព័ត៌មាន​​​មួយ លោក YU WOO IK អះ​​អាង​ថា ​ខ្ញុំ​មាន​​ចេតនា​​​រក្សានយោ​បាយ​​​បច្ចុប្បន្ន​​របស់​រដ្ឋាភិបាល​​​ចំពោះកូរ៉េ​​ខាង​​ជើង​

សន្និសីទ​​​អេកូទេសចរណ៍​​​​ពិភព​លោក​​​​ឆ្នាំ​2011ប្រារព្ធ​​ធ្វើ​នៅ​​​ខេត្តព្រះ​សីហនុ

Posted: 31 Aug 2011 11:37 PM PDT

ទិដ្ឋភាពក្នុងអង្គប្រជុំ
រាជធានីភ្នំពេញ ៖ ដោយ​ទទួល​បានការ​អនុញ្ញាត​ជា​គោលការណ៍​ពី​រាជរដ្ឋាភិបាល និង​ដោយ​មានការ​គាំទ្រ​ពី​អង្គការទេស​ចរណ៍​ពិភព​លោក (UNWTO)​ក្រសួងទេសចរណ៍​សហការ​ជាមួយ​ក្រុមហ៊ុន DISCO VERYMICE នឹង​រៀបចំ«​សន្និសីទ​អេកូ​ទេ​ស​ចរណ៍​ពិភពលោក​ឆ្នាំ​២០១១» (World Eco tourism

ទឹកជំនន់​​​​បណ្តាល​​ឱ្យ​​មនុស្ស​ស្លាប់​​​102​នាក់​នៅ​​​នីហ្សេរីយ៉ា​

Posted: 31 Aug 2011 11:29 PM PDT

​កាកបាទក្រហម​​​អន្តរជាតិ​រាយការណ៍​​​កា​ល​ពី ថ្ងៃទី​​៣១ សីហា ថា ទឹកជំនន់​​​បណ្តាល​ឱ្យ​​​មនុស្ស​ស្លាប់​យ៉ាង​តិច​​​១០២នាក់ ចាប់តាំងពី​​​​១សប្តាហ៍​​​​មក​ហើយ​នៅ​​ភាគនិរតី​​​​នីហ្សេរីយ៉ា​។​ មនុស្ស​ប្រមាណជា​​​១.៥០០នាក់ ​នៅតែ​​ភៀស​ខ្លួន​​​​​​ក្រោយ​ភ្លៀង​​​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​​ក្នុង​តំបន់​។ ​​ទីក្រុង​​អ៊ី​ដា​​បាន រដ្ឋធានី​រដ្ឋអូយ៉ូ​ ជា​តំបន់​​រង​ការប៉ះពាល់​ខ្លាំង​ជាង​

រដ្ឋ​សភា​ផ្សព្វផ្សាយ​ឯកសារ​​វីដេអូ​ស្តីពី​មហាសន្និបាត​AIPA លើក​ទី32

Posted: 31 Aug 2011 11:28 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ​​​ក្នុងពេលដែលការ​ប្រជុំ​មហា​សន្និបាតអន្តរសភាអាស៊ាន IAPA លើក ទី៣២ នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០១១ រដ្ឋសភា កម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយកម្រងឯកសារវីដេអូស្តីពីដំណើររៀបចំមហាសន្និបាតនោះរបស់សភានៃព្រះរាជាណា ចក្រ​កម្ពុជា ។

ប៉ូលិសល្បាត​​​ប៉ុស្តិ៍​បឹង​សាឡាង​​ឃាត់​ជន​សង្ស័យ​​​​២នាក់​កំពុងធ្វើ​សកម្មភាព គាស់​ផ្ទះ​

Posted: 31 Aug 2011 10:57 PM PDT

ជនជាប់សង្ស័យទាំង២នាក់
រាជធានីភ្នំពេញ​​ ៖ ​ជន​សង្ស័យ​ចំនួន​២​នាក់​ត្រូវ​ប៉ូ​លិស​ល្បាត​ប៉ុស្តិ៍​បឹង​សា​ឡាង​ ខណ្ឌ​ទួល​គោក ​ឃាត់​ខ្លួន​​កាល​ពី​វេ​លា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣១ សីហា នៅ​ពេលកំពុង​​ធ្វើ​សកម្ម​ភាព​​គាស់​ផ្ទះ​​លេខ​៣៥ ​​ផ្លូវ​លេខ​៦៦២ សង្កាត់​បឹង​សាឡាងលួច​​យក​ទ្រព្យ​សម្បត្តិ។ ទោះ​បី​ជា​យ៉ាង​ណា​​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ពុំ​ទាន់​បាន​

​រថយន្តឡិចស៊ីស​គេចម៉ូតូ​​លើ​​ស្ពាន​ជ្រោយចង្វា​​​​​យក​​បង្គោល​​ភ្លើង​​ឱ្យជួយ​ទប់​

Posted: 31 Aug 2011 09:20 PM PDT

រថយន្តដែលខូចខាត
រាជធានីភ្នំពេញ​​ ៖ ​​រថយន្តឡិចស៊ីស RX 300 ​មួយគ្រឿង ​​បើក​វ៉ា​រថយន្ត​​​ដឹកត្រី​​​លើ​​ស្ពាន​​ជ្រោយ​ចង្វា​ ក្នុងល្បឿន​លឿន​ដូច​ហោះ​​ស្រាប់​តែ​​​វ៉ាក់គ្នា​​​ ជាមួយ​ម៉ូតូសង់​កូរ៉េ​មួយគ្រឿង ដែល​បើក​​ច្រាស​ទិសគ្នា ​​បណ្តាល​ឱ្យ​​​រថយន្តឡិច​ស៊ីស​ជ្រុល​ទៅ​​បុកបង្គោល​ដង​គោម​​បំភ្លឺ​ស្ពាន​​ ​បាក់ និង​ធ្លាក់​អំពូលបែក​ខ្ទេច​។ ហេតុការណ៍​នេះ​​មិន​

រថយន្តគិលាន​​សង្គ្រោះ​​របស់​មន្ទីរពេទ្យ​​ពហុព្យាបាល​​ និង​សម្ភព​អង្គរ​ត្រូវ​ឃាត់​​ទុក​​

Posted: 31 Aug 2011 09:20 PM PDT

រថយន្តដែលឃាត់ទុក
រាជធានីភ្នំពេញ​​ ៖ ​​រថយន្ត​​​គិលាន​សង្គ្រោះ​​​របស់​មន្ទីរពហុព្យាបាល​​ និង​សម្ភព​​អង្គរ​ត្រូវ​បាន​​មន្ត្រីនៃ​​​លេខាធិការដ្ឋាន​​លុប​បំបាត់​​ឱសថ​ ក្លែង​ក្លាយ​​ និងសេវា​សុខាភិបាល​​​ខុសច្បាប់​ ចាប់ដក​ហូត​​​​យកទៅរក្សាទុក​​នៅកង​រាជអាវុធហត្ថ​​​រាជ​ធានីភ្នំពេញ ​​​ខណៈ​ពេល​​​រថយន្តនេះ​​​ដឹកអ្នក​រង​​​គ្រោះថ្នាក់​ចរាចរណ៍​​តាមដង​ផ្លូវ​​ ​មិនគោរព​តាម​​​សេចក្តី​

ចាប់​ខ្លួន​​ពី​​បទ​​យក​ពស់ ​និង​អណ្តើកពី​​​អាមេ​រិក​​ទៅ​​ប្រេស៊ីល

Posted: 31 Aug 2011 08:49 PM PDT


តាមទីភ្នាក់ងារ​​បរទេស​​កាលពីថ្ងៃទី​៣១ សីហា ​ផ្សាយ​ថា ​អាជ្ញាធរ​​ក្នុង​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​​ម៉ៃ​អាមី ​សហ​រដ្ឋអាមេ​រិក​​ឃាត់​ខ្លួន​​បុរស​ម្នាក់​ទៅសាក​សួរ ប​ន្ទាប់​ពី​គេ​ព្យា​យាម​​យក​ពស់​ចំនួន​៧​ក្បាល និង​អណ្តើក​៣​ក្បាល​ឡើង​យន្ត​ហោះ​​ឆ្ពោះ​​ទៅ​ប្រទេស​​ប្រេស៊ីល​ ដោយ​លួច​លាក់​​ដាក់​សត្វទាំង​នេះ​​នៅ​ក្នុង​ខោ​របស់​ខ្លួន ។

កីឡាករ​អង់គ្លេសមូរ៉េ​ជោគជ័យ១ជំហានក្នុង​យុទ្ធនាការ​ដណ្តើមយក​ពានជើងឯក

Posted: 31 Aug 2011 08:45 PM PDT

កី​ឡាករ​​​​អង់​គ្លេស​មូ​រ៉េ
កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​បាន​បើក​យុទ្ធ​នាការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​​ US Open របស់​ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​៣សិត​ផ្ទួន​ៗ​លើ​កីឡាករ​ឥណ្ឌា​សំ​ដេវ ដេវ​វ៉ា​រៈ​ម៉ាន់​។ ការ​ប្រកួត​កាល​ពី​ថ្ងៃ​ពុធ​ ទី​៣១​ សី​ហា​កន្លង​មក​នេះ​​រៀប​ចំ​ធ្វើ​នៅ​ឯទី​លាន​ USTA Billie Jean King National Tennis Center ស្ថិត​ក្នុង​ទី​ក្រុង​ញូវ​យ៉ក​សហរដ្ឋ​អាមេរិក​។

ព្យុះណាន​ម៉ា​ដុល​​នាំមកនូ​វ​​​ភ្លៀង​​យ៉ាង​ខ្លាំង​​​​ក្នុង​​ខេត្ត​ហ្វូ​ជាន​របស់​ចិន​

Posted: 31 Aug 2011 08:34 PM PDT

​ខ្យល់​ព្យុះ​ឈ្មោះ​​​ណា​នម៉ា​ដុល ដែលវាយប្រហារ​​លើ​ប្រទេស​​ចិន​
​ខ្យល់​ព្យុះ​ឈ្មោះ​​​ណា​នម៉ា​ដុល ​​ជា​ព្យុះ​ទី​១១ វាយប្រហារ​​លើ​ប្រទេស​​ចិន​នា​ឆ្នាំ​​នេះ ​បានចុះ​ថយ​​កម្លាំង​​​មក​ជា​វិ​សម្ពាធ​​​​ត្រូ​ពីកាល់​មួយ​កាលពី​ថ្ងៃទី​​​៣១ សីហា ​ក្រោយ​ពី​​នាំ មក​​​នូវ​ភ្លៀង​​​ធ្លាក់​​យ៉ាង​ខ្លាំង​​ក្នុងខេត្ត​ហ្វូជាន​ភាគខាង​កើតចិនមក​។​ មជ្ឈមណ្ឌល​​ឧតុនិយម​​​ខេត្ត​រាយការណ៍​​​ថា

ចៅអធិការ​​វត្តភ្នំ​សំពៅ​បានបដិសេធ​​​រាល់​ការចោទប្រកាន់​

Posted: 31 Aug 2011 08:31 PM PDT

​ខេត្ត​បាត់ដំបង​​​ ៖ ​នៅ​ថ្ងៃទី​​​​​៣១ សីហា ព្រះ​​គ្រូ​​​គឹម ​ប៊ុនធឿន ​​​ចៅអធិការ​​វត្ត​​ភ្នំ​សំពៅ ស្រុក​​បាណន់ ខេត្តបាត់ដំបង ​បាន​​ធ្វើ​​លិខិត​​បដិ​សេធ​​​មួយ​ចំពោះ​ការ​​​ចោទប្រកាន់​​​ពីសាមណេរ​​អែម សេរី។ ដោយមិន​ធ្វើ​​​អត្ថាធិប្បាយ​​​ យើង​សូម​​ចុះ​​ផ្សាយ​នូវ​លិខិត​​បដិសេធ​​​របស់​ព្រះតេជ​គុណ​​​គឹម ប៊ុនធឿន ​​ដូចខាង​​ក្រោមនេះ

រថយន្តតាកូម៉ា បោះពួយ​លឿន​ពេក​ជាន់​ហ្វ្រាំង​អូស​​​៣០​ម៉ែត្រ​ បុកគោយន្ត​​​​របួស​​​២នាក់​ឪពុក​កូន​

Posted: 31 Aug 2011 08:27 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​រថយន្ត​ម៉ាក​តា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ​​ភ្នំ​ពេញ 2A-2982 ​ជា​រថយន្ត​របស់​ក្រុម​ហ៊ុន​លី​យ៉ុត​ផាត់ បើក​បរ​ដោយ​បុរស​ម្នាក់​ស្រ​វឹង​ជោក​​​​រេ​ពេញ​ផ្លូវ​​​​ទៅ​​​បុក​គោ​យន្ត​ ប៉ើង​ខ្ទាត​៧​ម៉ែត្រ ​បណ្តាល​ឱ្យ​អ្នក​បើក​​​​ជា​កូន​បាក់​ភ្លៅ​ស្តាំ និង​ឪ​ពុក​រួម​ដំណើរ​​ជា​មួយ​បាក់​ឆ្អឹង​ជំនីរ​។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​លី​

ចាប់​ខ្លួន​​​រដ្ឋមន្ត្រី​​​ការ​បរ​ទេស​​​លោក​កាដាហ្វី​​​នៅ​ទ្រីប៉ូលី​ ​ខណៈ​រដ្ឋ​មន្ត្រី​​មហា​​ផ្ទៃ​​​អំពាវនាវ​​​បង្រួបបង្រួម​​ជាតិ

Posted: 31 Aug 2011 08:19 PM PDT

ពួកឧទ្ទាម​ ​និង​អាវុធ​ ​ពួកគេ​តាម​ប្រមាញ់​កង​​កម្លាំង​​​លោក​កាដាហ្វី
បេសកកជន​ពិសេស​របស់​រ៉យ​ទ័រ​​រាយការណ៍​ថា ​លោក​អាប់​ដឺឡា​ទី ​អូ​បីអ៊ីឌ្រី រដ្ឋ​មន្ត្រី​​​ការ​បរ​ទេស​​​នៃ​របប​លោក​មូអាម៉ាកាដាហ្វី ដែល​ផ្តួល​រំលំ​​បានត្រូវ​​ចាប់ខ្លួន​ដោយ​កង​កម្លាំង​​​ពួកឧទ្ទាម​​ដែល​​ទើប​ដណ្តើម​​បានអំណាច​​នៅកន្លែង​​មួយ​​ជិតទី​ក្រុង​​​ទ្រីប៉ូលី ។ រដ្ឋ​មន្ត្រី​រូបនេះ​ត្រូវពួក​ឧទ្ទាម​​ចាប់​ខ្លួន​បាន​ក្នុង​​កសិដ្ឋាន​​របស់​លោកនៅ​ DJANZOUR តំបន់​ជា​យ​ក្រុង​ខាង​លិច​​នៃ​រដ្ឋធានី

កីឡាករបារាំង​ម៉ុងគូទីយក​ឈ្នះដំណាក់​ទី១១​ប្រណាំងកង់​ Tour of Spain​ នៅអេស្ប៉ាញ

Posted: 31 Aug 2011 08:15 PM PDT

កីឡាករ​បារាំងម៉ុងគូទី​​​​​​​
កីឡាករ​ជំ​នាញ​ខាង​ជិះ​កង់​ឡើង​ភ្នំ​របស់​បារាំង​ដាវីដ ម៉ុង​គូទី​​​​​​​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះដំ​​ណាក់​ទី១១​ប្រណាំង​​កង់​​កម្ម​វិធី​ Tour of Spain​​​​ កាល​ពី​ថ្ងៃ​ពុធ​ទី៣១​​​​ខែ​សី​ហា​​​កន្លង​មក​​​។ ការ​ប្រណាំង​ក្នុង​ដំណាក់​នេះ​ត្រូវ​ធ្វើ​ជុំ​វិញ​​​ទី​ក្រុង ​​Estación de Montaña Manzaneda ប្រទេស​​អេស្ប៉ាញ​​។

ហាយឡិនដឺ​បុកកូរ៉ូឡា​​​ហើយ​​​ពន្លះ​​​បង្គោល​ភ្លើង​បំភ្លឺ​​​ផ្លូវ​​បាក់​ដល់​​​ដី​

Posted: 31 Aug 2011 08:09 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​មួយ​បាន​​កើត​រវាង​រថយន្ត​ម៉ាក​ហាយ​ឡិន​ដឺ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំេពញ 2L-9397 ​និង​រថយន្ត​ម៉ាក​កូរ៉ូ​ឡា ពណ៌​ទឹក​មាស ពាក់​​ស្លាក​លេខ​ភ្នំពេញ​ 2D-6399 ​នៅ​​ខាង​កើត​​ស្ថា​នទូត​អា​មេរិក ​ផ្លូវ​លេខ​៥១ កែង​៩៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ កាល​ពី​វេលាម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៣១ សី​ហា។ ​

លោក​​បារ៉ាក់ អូបាម៉ា​ ធ្វើដំណើរ​​​ទៅកាន់​​​តំបន់​រងគ្រោះ​ ដោយសារ​​ខ្យល់​ព្យុះ​អ៊ីរីន​ និងប្រកាស​​​បង្កើត​​មូលនិធិ​ ដើម្បី​ជួយ​​ជនរងគ្រោះ

Posted: 31 Aug 2011 08:05 PM PDT

​​​តំបន់​រងគ្រោះ​ដោយសារខ្យល់​ព្យុះIrene
លោកប្រធានា​ធិបតីអាមេរិក​ barack Obama ​បានប្រកាសថា​ លោក​នឹង​ធ្វើ​​ដំណើរ​ទៅ​​​តំបន់​រងគ្រោះ​ដោយសារទឹក​ជំនន់​ក្នុង​រដ្ឋ​ New Jersey ​កាលពីថ្ងៃ​អាទិត្យ ​ទី២៨ ដើម្បី​ទៅ​​ពិនិត្យការខូច​ខាត់​ពី​ខ្យល់​ព្យុះIrene​។ លោកប្រធានាធិបតី​ក៏បានប្រកាស​ពីការ​បង្កើតមូល​និធិសំរាប់​ប្រជាជនដែល​រង​គ្រោះ ​​ពី​ការ​ខូចខាត​ដោយសារ​​ទឹកជំនន់​

រដ្ឋា​ភិ​បាល​​អាល់​ហ្សេរី​​បដិ​សេធ​ថា ​លោក​​កា​ដា​ហ្វី​មិន​​បាន​ចូល​​ដែន​ដី​ខ្លួន​

Posted: 31 Aug 2011 07:58 PM PDT

ប្រជា​ជន​​លី​ប៊ី​ប្រារព្ធ​​បុណ្យ​ AID​ បញ្ចប់​​រដូវ​បុណ្យ​​រ៉ា​ម៉ា​ដាន​ តែ​​សង្គ្រាម​​នៅ​បន្ត​
យោង​តាម​កាសែត​អាល់​ហ្សេរី​ EL WATAN ដែល​ដក​​ស្រង់​ប្រភព​ជិត​ដិត​នឹង​វិមាន​ប្រធានា​ធិបតី​អាល់​ហ្សេរី​ថា លោក​មូ​អាម៉ា​ កា​ដា​ហ្វី អាច​ស្ថិត​នៅ​ទី​ក្រុង​ហ្គា​ដា​ម៉េស​ជា​ទី​ក្រុង​តូច​មួយ​របស់​លី​ប៊ី​ស្ថិត​នៅ​ជិត​ព្រំ​ដែន​រវាង​លី​ប៊ី​ ទុយ​នី​ស៊ី​ និង​អាល់​ហ្សេរី​រួម​ជាមួយ​សមា​ជិក​គ្រួសារ​លោក​មួយ​ចំនួន​។

លោកថាក់ស៊ីន ​ស៊ីណា​វ៉ាត្រា ​​ជា​​មហា​សេដ្ឋី​ស្ថិត​នៅ​​លំដាប់​ទី​19​ ​ក្នុង​​ប្រទេស​ថៃ ​តាម​ការ​រៀប​​ចំណាត់​​ថ្នាក់​​រប​ស់​​ទស្សនា​វដ្តី​ ​Forbes

Posted: 31 Aug 2011 07:44 PM PDT

 ​លោក​ថា​នីន ចៀ​រ៉ាវ៉ា​នុនមហា​សេដ្ឋី​​លំដាប់​ទី​១ និងលោកថាក់​ស៊ីន ​ស៊ី​ណា​វ៉ាត្រា លំដាប់​ទី​19​ ​ក្នុង​​ប្រទេស​ថៃ
ទស្សនា​វដ្តី​ហ្វប់ (Forbes) ​ដែលជា​ស្ថាប័ន​រៀប​ចំលំដាប់​​ថ្នាក់​​ដ៏ធំ​មួយ​នៅលើ​ពិភព​លោក​ បាន​​បង្ហើប​​ឱ្យ​ដឹង​ពី​ឈ្មោះ​មហា​សេដ្ឋី​ចំនួន​៤០​នាក់​នៅ​ប្រទេស​ថៃ​ប្រចាំ​ឆ្នាំ​២០១១ ​ដែល​​លំដាប់​ទី​១ គឺ​លោក​ថា​នីន ចៀ​រ៉ាវ៉ា​នុន ម្ចាស់​ក្រុម​ហ៊ុន​ស៊ីភី (CP) ​លំដាប់​ទី​២ ​លោក​ឆា​លៀវ ​យូវីត​ថា​យ៉ា ម្ចាស់​ក្រុម​ហ៊ុន «រ៉េដ ប៊ូល» (Red Bull) និង​លំដាប់​ទី៣

នគរបាល​​ប្រឆាំង​ការ​ជួញដូរ​​មនុស្ស​​ចុះ​បង្ក្រាប​​ទីតាំង​​រកស៊ីផ្លូវ​ភេទ​

Posted: 31 Aug 2011 07:43 PM PDT

សកម្មភាពចុះបង្រ្កាបទីតាំងម៉ាស្សាបំរើ​ផ្លូវ​ភេទ
រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរ​បាល​ការិយា​ល័យ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អ​នី​តិ​ជន​​ សហ​ការ​ជា​មួយ​ព្រះ​រាជ​អាជ្ញា​ចុះ​បង្ក្រាប​​ទី​តាំង​ជួញ​ដូរ​រក​ស៊ី​ផ្លូវ ​ភេទ​ ដែល​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា ស្ថិត​នៅ​ផ្ទះ​លេខ​១៩ វិថី​ព្រះ​សីុ​សុវត្ថិ ​ភូមិ​១៥ សង្កាត់​ស្រះ​ចក ​ខណ្ឌដូន​ពេញ កាល​ពីវេ​លា​ម៉ោង​៤​​និង​១០​នាទី​​ល្ងាច​ ថ្ងៃ​ទី​៣១ សី​ហា ​

ផ្សារហ៊ុន​អាស៊ីកើន​ឡើងក្នុង​ថ្ងៃទី៥​​ស្រប​​​​​ពេល​​ប្រាក់យ៉េន​ឡើងថ្លៃ​​ ប្រេង​ធ្លាក់​ចុះ

Posted: 31 Aug 2011 07:32 PM PDT


ផ្សារហ៊ុន​អាស៊ីកើន​ឡើង​ បានជំរុញ​​ឱ្យ​ផ្សារ​ហ៊ុន​​អាស៊ីប៉ាស៊ីហ្វិក​ MSCI​ កើនឡើង​៥ថ្ងៃបន្ត​​បន្ទាប់ ​ដោយសារ​ការស្ទង់​មតិពីប្រាក់​បំរុង​សហ​​រដ្ឋអាមេរិក​នៅតែ​រំញោចនៃ​ការកើនឡើង​សេដ្ឋ​កិច្ច​ ក្នុងប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​​បំផុត​ក្នុង​ពិភពលោក​។ ប្រាក់យ៉េន​ជប៉ុនឡើងថ្លៃ ​ស្របពេល​ប្រេង​​ធ្លាក់ចុះ​ជាលើក​ដំបូងក្នុង​រយៈពេល​

សាហាវមែន ឡង់​​រ៉ូ​វែរបុកអ្នក​ជិះ​ម៉ូតូ​​មិនស្លាប់​​​​ បើកថយ​​ក្រោយ​កិន​ថែម​​​​ទាល់តែ​ស្លាប់​

Posted: 31 Aug 2011 07:27 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​​បុរសម្នាក់​​ដែលគេ​ស្គាល់​​​ថា ជាបុគ្គលិក​​​ខារ៉ាអូខេ ត្រូវ​​​​​​រថយន្តឡង់​​រ៉ូ​វែរ ពណ៌ខ្មៅ គ្មានស្លាកលេខ ​​បើក​បុក​មិនស្លាប់ ហើយ​​បើក​ថយក្រោយ​​​​កិន​បន្ថែម​​​ទៀត ទើប​ស្លាប់​ក្នុង​​​ថ្លុក​ឈាម​​​​យ៉ាងអាណោ​ចអាធ័ម ដែល​​ជា​អំពើ​ត្រូវ​តែ​ថ្កោលទោស​ចំពោះ​​​​អ្នកប្រព្រឹត្ត​​មិនគួរលើក​លែង​ នោះ​ទេ។ ហេតុការណ៍​ឃោរ​ឃៅ​នេះ​បាន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!